ព័ត៌មានសំណង់
ព្រឹទ្ធសភាអនុម័តច្បាប់ដឹកជញ្ជូនផ្លូវអាកាស ដើម្បីជំរុញនិងពង្រឹងការអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជា
ព្រឹទ្ធសភាកម្ពុជា បានឯកភាពអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសជាផ្លូវការ ខណៈច្បាប់នេះ ត្រូវបានរំពឹងថា នឹងជួយជំរុញដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពុជាកាន់តែប្រសើរ។ ការអនុម័តរបស់ព្រឹទ្ធសភា បានធ្វើឡើងក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំខាងលើ បានឱ្យដឹងថា អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាព និងអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូលដោយឥតកែប្រែចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ព្រឹទ្ធសភា បានឱ្យដឹងថា កម្ពុជារំពឹងថា បន្ទាប់ពីការចូលជាធរមាន ច្បាប់នេះ នឹងផ្តល់ឱ្យកម្ពុជានូវក្របខ័ណ្ឌ ច្បាប់ដ៏រឹងមាំដែលគាំទ្រដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍របស់ខ្លួន ហើយក៏នឹងជំរុញកំណើន សេដ្ឋកិច្ចតាមរយៈទេសចរណ៍ ពាណិជ្ជកម្ម និងធានាការការពារសិទ្ធិអ្នកដំណើរតាមផ្លូវអាកាស ដែលរួមចំណែកដល់វឌ្ឍនភាព និងយុត្តិធម៌សង្គម ព្រមទាំងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងពិភពលោកផងដែរ។ គួរបញ្ជាក់ដែរថា ការអនុម័តសេចក្តីព្រាងច្បាប់នេះ ក៏ជាការវិនិយោគដើម្បីអនាគតសំដៅឈានទៅសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិលស្ថិតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណទី២ (ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង) និងមុំទី២ (ការលើកកម្ពស់ការតភ្ជាប់និងការបង្កើនប្រសិទ្ធភាពលើវិស័យដឹកជញ្ជូន ឡូជីស្លឹក វិស័យ ថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល)។ នេះបើយោងតាមការឆ្លើយបំភ្លឺ របស់ឯកឧត្តម […]
អានបន្ថែមកូរ៉េប្តេជ្ញាបង្កើនទំហំមូលនិធិសហប្រតិបត្តិការជាមួយប្រទេសមេគង្គដល់ ១០លានដុល្លារ ត្រឹមឆ្នាំ២០២៧
សាធារណរដ្ឋកូរ៉េ បានប្តេជ្ញាបង្កើនការរួមចំណែកហិរញ្ញវត្ថុតាមរយៈមូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េរហូតដល់ ១០លានដុល្លារអាម៉េរិក ត្រឹមឆ្នាំ២០២៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ បន្តលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងអនុតំបន់មេគង្គ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសមេគង្គ និងសាធារណរដ្ឋកូរ៉េ បានចូលរួមកិច្ចប្រជុំលើកទី១២ នៅថ្ងៃទី២៦ ខែកក្កដា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលជាវេទិកាផ្តល់ឱកាសពេញលេញ ក្នុងការពង្រឹងភាពជាដៃគូធុរកិច្ច និងការធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសមេគង្គ និងសាធារណរដ្ឋកូរ៉េឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ទន្ទឹមនឹងនេះដែរ កូរ៉េ បានប្តេជ្ញាបង្កើនការរួមចំណែកហិរញ្ញវត្ថុតាមរយៈមូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េរហូតដល់ ១០លានដុល្លារ ត្រឹមឆ្នាំ២០២៧។ តាមរយៈសហប្រតិបត្តិការនេះ គឺមានទិសដៅអភិវឌ្ឍលើវិស័យមួយចំនួននៅពេលអនាគត ដែលផ្តោតលើ (១) ការអភិវឌ្ឍធនធានមនុស្ស (២) ការបន្សំនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ (៣) កិច្ចសហប្រតិបត្តិការកសិកម្ម និង អភិវឌ្ឍជនបទ (៤) ការរួមគ្នាដោះស្រាយបញ្ហាសន្តិសុខមិនប្រពៃណី និង (៥) ការលើកកម្ពស់ការ ផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដែលនឹងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ទ នៅក្នុងអនុតំបន់។ គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ […]
អានបន្ថែមក្រុមហ៊ុន Golden Port SEZ គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ២៧០ហិកតា តាមបណ្តោយផ្លូវល្បឿនលឿនខេត្តព្រះសីហនុ
ក្រុមហ៊ុនឯកជន Golden Port SEZ Development Co., Ltd បានបង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស លើផ្ទៃដីទំហំប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុនាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមជំនួបពិភាក្សារវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាមួយលោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Port SEZ Development Co., Ltd. កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ នាឱកាសនោះ លោក កាំង ឡេង បានថ្លែងអរគុណដល់ CDC ដែលបានផ្តល់ព័ត៌មានសំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនរៀបចំដំណើរការសុំវិនិយោគ ខណៈលោកក៏បានបង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន ដែលក្នុងដំណាក់កាលដំបូងក្នុងទំហំផ្ទៃដីប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍គណៈប្រតិភូដែលមកស្វែងយល់ពីគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ហើយលោកក៏សាទរចំពោះគម្រោងវិនិយោគបង្កើត តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនថា នឹងរួមចំណែកធ្វើពិពិធកម្មឧស្សាហកម្មនៅកម្ពុជា។ តាមរយៈជំនួបនោះដែរ […]
អានបន្ថែមអ្នកជំនាញ៖ កម្លាំងសេដ្ឋកិច្ចកម្ពុជា ២០២៤ វាស់ដោយសូចនាករ០២៖ កម្រិតកំណើនឥណទានធ្លាក់ចុះ ខណៈអត្រាកម្ចីមិនដំណើរការ NPLRs កើនខ្លាំង
ក្នុងការវិភាគពីសេដ្ឋកិច្ចរបស់ប្រទេសមួយ មានសូចនាករបច្ចេកទេសសំខាន់យ៉ាងហោចណាស់ចំនួន ០២ សម្រាប់វាស់កម្រិតភាពរស់រវើកនៃសកម្មភាពសេដ្ឋកិច្ច និងកម្លាំងទ្រនៅពីក្រោយកំណើនសេដ្ឋកិច្ចណាមួយ។ សូចនាករទំាងពីរនោះ គឺកំណើនឥណទាន (Credit Growth) និងអត្រាកម្ចីមិនដំណើរការ (Non-performing loan ratio = NPLRs)។ កាលណាកំណើនឥណទានខ្ពស់ ក្នុងន័យម្យ៉ាង វាបង្ហាញពីកម្រិតសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសមួយខ្ពស់ដែរ ពោលគឺជាសញ្ញាវិជ្ជមាន។ ផ្ទុយទៅវិញ បើកាលណាកម្រិតអត្រាឥណទានគ្មានគុណផល NPLRs ឡើងកាន់តែខ្ពស់ ជាសញ្ញាបញ្ជាក់ថាមានភាពមិនគាប់ប្រសើរក្នុងសកម្មភាពសេដ្ឋកិច្ចដោយសារអ្នកខ្ចីពីធនាគារគ្មានលទ្ធភាពសងត្រឡប់វិញទាន់ពេលវេលានិងទៀងទាត់ ដែលបង្ហាញអំពីស្ថានភាពជាប់គាំងលំហូរសាច់ប្រាក់ក្នុងចរន្តសេដ្ឋកិច្ចនិងសង្គម និងការធ្លាក់ចុះនៃសកម្មភាពអាជីវកម្មក្នុងគ្រប់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចប្រទេស។ សម្រាប់ករណីសេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៤ នេះ តារាងកំណើនឥណទានបង្ហាញពីតួលេខមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ និងកម្រិតអត្រាប្រាក់កម្ចីមិនដំណើរការ (NPLRs) មានការកើនឡើងយ៉ាងខ្ពស់ នៅគ្រប់វិស័យសេដ្ឋកិច្ចធំៗទាំងអស់ រួមទាំងធនាគារពាណិជ្ជ កម្ចីទិញផ្ទះ សំណង់ និងសកម្មភាពអចលនទ្រព្យ នេះបើយោងតាមទិន្នន័យថ្មីៗរបស់ធនាគារជាតិនៃកម្ពុជាសម្រាប់ត្រីមាសទី១ ឆ្នាំ ២០២៤ និងធ្វើបច្ចុប្បន្នភាពដោយ CBRE Cambodia ក្នុងបទបង្ហាញកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៤។ កំណើនឥណទានធ្លាក់ចុះគួរឱ្យកត់សម្គាល់ កំណើនឥណទាន ដែលជាសូចនាករសំខាន់សម្រាប់វាស់សុខភាពសេដ្ឋកិច្ច និងទំនុកចិត្តក្នុងការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី ១ ឆ្នាំ […]
អានបន្ថែមសម្តេចតេជោ ជំរុញរដ្ឋាភិបាលថ្មីសង់ផ្លូវជាតិលេខ៧៨.៥ (ក្រុងបានលុង-កន្ទុយនាគ) ឱ្យបានឆាប់ៗ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា រាជរដ្ឋាភិបាល អាចសាងសង់ផ្លូវភ្ជាប់ពីខេត្តរតនគិរី ក្រុងបានលុង ទៅដល់កន្ទុយនាគ(មុំ៣) ប្រវែងជាង១៦៦គីឡូម៉ែត្រ ឱ្យបានឆាប់។ នេះបើយោងតាមការថ្លែងសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា ឡាវ វៀតណាម) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចពិតជាចង់ទៅឈរនៅត្រង់តំបន់កន្ទុយនាគ (មុំ៣) ដែលជាចំណុចប្រសព្វគ្នា នៃព្រំដែនកម្ពុជា ឡាវ និងវៀតណាម ហើយសង្ឃឹមថា រាជរដ្ឋាភិបាល អាចសាងសង់ផ្លូវតភ្ជាប់ពីខេត្តរតនគិរី ក្រុងបានលុង រហូតដល់តំបន់កន្ទុយនាគឱ្យបានឆាប់ៗ។ សម្តេចតេជោ បានបញ្ជាក់ថា ផ្លូវនេះ ហៅថា ផ្លូវលេខ៧៨.៥ ពីក្រុងបានលុង ឆ្លងកាត់ស្រុកតាវែង ទៅដល់កន្ទុយនាគ មានប្រវែងជាង ១៦៦គីឡូម៉ែត្រ ហើយមានទទឹង៩ម៉ែត្រ ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងប្រឹងប្រែងរកថវិកា ដើម្បីធ្វើផ្លូវនេះឱ្យបានឆាប់។ សម្តេចតេជោ បានថ្លែងដូច្នេះថា៖«ខ្ញុំព្រះករុណាខ្ញុំ ពិតជាចង់ណាស់ […]
អានបន្ថែមរដ្ឋាភិបាលឡាវអុនម័តសង់ផ្លូវល្បឿនលឿនប្រវែង ៦៣គ.ម ពីឧត្តមសៃដល់ព្រំដែនប្រទេសចិន
រដ្ឋាភិបាលឡាវបានអនុម័តការសាងសង់ផ្នែកទី៤នៃផ្លូវល្បឿនលឿនមួយខ្សែតភ្ជាប់ពីខេត្តឧត្តមសៃពីភាគខាងជើងប្រទេសឡាវទៅក្រុងបុតឹនក្នុងខេត្តហ្លួងណាំថាជាប់ព្រំដែនប្រទេសចិន។ ផ្នែកទី៤នេះ គឺជាផ្នែកមួយនៃគម្រោងដែលកំពុងដំណើរការការកែលម្អដើម្បីពង្រីកទំនាក់ទំនងការដឹកជញ្ជូនរវាងឡាវ និងចិន។ នេះបើតាមការចុះផ្សាយរបស់ Pasaxon នៅថ្ងៃទី២៤ ខែកក្កដា ២០២៤ ថា ផ្នែកទី៤ ដែលទើបអនុម័តថ្មីនេះ នឹងគ្របដណ្តប់លើចម្ងាយផ្លូវប្រវែង ៦៣គីឡូម៉ែត្រ ពីឧត្តមសៃ ដល់បុតឹន។ គួរបញ្ជាក់ថា ក្នុងដំណាក់កាលទី១ មានប្រវែង ១០៩គីឡូម៉ែត្រ គិតចាប់ពីរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ ទៅដល់ទីក្រុងវ៉ាងវៀង ដែលបានបញ្ចប់តាំងពីឆ្នាំ២០២១ មកម្ល៉េះ។ ផ្នែកនេះទទួលបានប្រជាប្រិយភាព និងការគាំទ្រពីអ្នកធ្វើដំណើរយ៉ាងខ្លាំង ដោយសារតែវាបានកាត់បន្ថយពេលវេលាធ្វើដំណើរពីជាងបីម៉ោងមកនៅត្រឹមតែមួយម៉ោងប៉ុណ្ណោះ។ រីឯការសាងសង់ដំណាក់កាលទី២ ត្រូវបានតភ្ជាប់ពីវ៉ាងវៀងទៅហ្លួងព្រះបាង និងដំណាក់កាលទី៣ តភ្ជាប់ទីក្រុងហ្លួងព្រះបាង ទៅខេត្តឧត្តមសៃ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យដើម្បីបន្តកិច្ចសន្យា។ គួររំលឹកថា ក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ កំពុងលើកទឹកចិត្តឱ្យមានការអភិវឌ្ឍន៍បន្ថែមទៀតនៃការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវដែករវាងឡាវ និងចិន ដើម្បីជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។
អានបន្ថែមវៀតណាមពេញចិត្តនឹងផ្គត់ផ្គង់អគ្គិសនីបន្ថែមដល់កម្ពុជាឱ្យបានលើសពី ៤០០មេហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការអភិវឌ្ឍ
ប្រទេសវៀតណាម នឹងបើកទូលាយលើការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា រហូតដល់លើស ៤០០មេហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ខណៈជំហានដំបូងនឹងបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥ ដែលមានទំហំថាមពលអគ្គិសនី ២៥០មេហ្គាវ៉ាត់។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម នៅទីក្រុងហាណូយ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ នៅក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរ បានយល់ស្របចំពោះសំណើលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកអគ្គិសនី ដោយខាងភាគីវៀតណាម ទទួលយកសំណើររបស់សម្ដេចកតេជោ ដើម្បីធ្វើយ៉ាងណាបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាចំនួន ២៥០មេហ្គាវ៉ាត់ ដែលនឹងបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥ បន្តទៀត។ រីឯ ភាគីវៀតណាមក៏បានបង្ហាញនូវការពេញចិត្តក្នុងការផ្គត់ផ្គង់អគ្កិសនីបន្ថែមទៀតដល់កម្ពុជា ដោយបានប្រកាសបើកទូលាយលើការផ្គត់ផ្គង់អគ្គិសនីរហូតដល់ទៅ ៤០០មេហ្គាវ៉ាត់ ឬ ច្រើនជាងនេះនាពេលអនាគត ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងឧស្សាហកម្ម ៤.០។ គួរបញ្ជាក់ថា កិច្ចសហការនេះលើសពីការផ្គត់ផ្គង់អគ្គិសនី និងមានគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចដែលមានអត្ថប្រយោជន៍ទៅវិញទៅមក។ ប្រទេសទាំងពីរក៏បានសន្យាពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរផងដែរ។
អានបន្ថែមក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ បើកដំណើរការសាកល្បងខ្សែរថភ្លើង(ភ្នំពេញ-ប៉ោយប៉ែត) ប្រកបដោយជោគជ័យ
ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC)) បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ចំនួន ៤ទូ ប្រកបដោយភាពជោគជ័យ ត្រៀមដាក់ឱ្យដំណើរការផ្លូវការឆាប់ៗនេះ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកបានឱ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC)) បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង(ភ្នំពេញ-ប៉ោយប៉ែត) ចំនួន ៤ទូ នេះគឺ Kiha183-4559, Kiha182-7561, Kiha182-7552 និងKiha182-4558 កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ លោកបានបន្ថែមថា ដំណើរការបើកសាកល្បងរថភ្លើង ៤ទូនេះ គឺដើម្បីពិនិត្យមើលផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅដល់អ្នកដំណើរ ពីការដំណើរការឡើងវិញ ខ្សែរថភ្លើងសម្រាប់អ្នកដំណើរ (ភ្នំពេញ-ប៉ោយប៉ែត) បន្ទាប់ពីផ្អាកអស់រយៈពេលវែង ដោយសារវិបត្តិកូវីដ១៩។ ជាមួយនឹងដំណើរការសាកល្បងនេះដែរ ក្រុមការងារបច្ចេកបានត្រួតពិនិត្យ និងសិក្សាលម្អិតរួមគ្នា លើដំណើរការកែប្រព័ន្ធជើងក្រោម ទ្វារចេញ-ចូល ម៉ាស៊ីនត្រជាក់ ច្រកទ្វារសុវត្ថិភាព សម្ភារៈបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកដថាមានសុវត្ថិភាពខ្ពស់ […]
អានបន្ថែមត្រឹមឆមាសទី១-២០២៤ កម្ពុជាភ្ជាប់បណ្តាញទឹកស្អាតបានជាង ១លាន៣៧ម៉ឺន(តំណ) នៅទូទាំងប្រទេស
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលកម្ពុជាបានតភ្ជាប់បណ្តាញផ្តត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ សម្រេចបានជាង ១លាន៣៧ម៉ឺន(តំណ) នៃចំនួនសរុបមានប្រមាណ ៣លាន៥៥ម៉ឺនខ្នងផ្ទះ នៅទូទាំងប្រទេស ដោយសន្មតថា ១តំណ ស្មើនឹង១ខ្នងផ្ទះ។ នេះបើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ របាយការណ៍ដដែលនេះ បានឱ្យដឹងដែរថា ការផ្គង់ផ្គង់ទឹកស្អាតទូទាំងប្រទេសបានកើនឡើង ៣២ភាគរយ ពោលគឺ ពីប្រមាណ ៣០៩លានម៉ែត្រគូប ក្នុងឆ្នាំ២០១៨ រហូតដល់ប្រមាណ ៤៦០លានម៉ែត្រគូប ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត ឃើញថាមានចំនួនគ្រួសារដែលបានទទួលទឹកស្អាតប្រើប្រាស់តាមប្រព័ន្ធបណ្តាញ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកើនឡើង ៦៦ភាគរយ ពីប្រមាណជាង ៧៨ម៉ឺនគ្រួសារ ក្នុងឆ្នាំ២០១៨ រហូតដល់ជាង ១,៣លានគ្រួសារ ក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា ក្រសួងឧស្សាហកម្ម ក៏បានដាក់ចេញនូវផែនការមេស្តីពីការផ្តត់ផ្គង់ទឹកស្អាត ដើម្បីសម្រេចបានគោលដៅផ្តត់ផ្គង់ទឹកស្អាត១០០ភាគរយ នៅឆ្នាំ២០៣០ ដែលជាការរួមចំណែកជំរុញការផ្តល់សេវាទឹកស្អាត ត្រូវប្រកបដោយគុណភាព ត្រូវមានសុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ និងជាកត្តាគន្លឹះមួយក្នុងការទាក់ទាញការវិនិយោគពីវិស័យឯកជន ទាំងជាតិ និងអន្តរជាតិ សម្រាប់បង្កើតគុណភាពផលិតកម្ម អាជីវកម្មនៅកម្ពុជា។
អានបន្ថែមឥណ្ឌូណេស៊ីប្រើបច្ចេកទេសបណ្ដុះពពក ដើម្បីទប់ភ្លៀងដែលរារាំងដល់ការសាងសង់ទីក្រុងថ្មី
ឥណ្ឌូណេស៊ីកំពុងប្រើប្រាស់បច្ចេកទេសកែប្រែអាកាសធាតុដែលគេស្គាល់ថាជាការបណ្តុះពពកជុំវិញទីតាំងនៃរដ្ឋធានីថ្មីនាពេលអនាគតរបស់ខ្លួនគឺទីក្រុងថ្មី Nusantara ដើម្បីកាត់បន្ថយភ្លៀងធ្លាក់ខ្លាំង ដែលបានមករារាំងដល់ការសាងសង់ទីក្រុងថ្មី នេះបើតាមការលើកឡើងរបស់មន្ត្រីនៃទីភ្នាក់ងារអាកាសធាតុ ជាមួយ businesstimes នៅថ្ងៃ២១ មិថុនា ២០២៤។ ទីក្រុងថ្មី Nusantara គ្រោងនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ ដែលនឹងមកជំនួសរដ្ឋធានីចាស់ដែលកំពុងប្រឈមនឹងបញ្ហាកកស្ទះចរាចរណ៍ខ្លាំង ពិសេសប្រឈមនឹងការជន់លិចទីក្រុងទាំងមូលនាពេលអនាគត។ លោក Tri Handoko Seto មន្ត្រីជាន់ខ្ពស់នៅទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី (BMKG) បានបញ្ជាក់ដោយផ្អែកតាមសេចក្តីរាយការណ៍របស់អ្នកម៉ៅការសាងសង់ថា ដំណើរការសាងសង់ទីក្រុងនេះ ត្រូវបានរារាំងដោយភ្លៀងជារៀងរាល់ថ្ងៃ ដូច្នេះពួកគេបានស្នើសុំឱ្យអាជ្ញាធរអនុវត្តប្រតិបត្តិការកែប្រែអាកាសធាតុ។ លោក Seto បន្តថា៖ «ពួកគេបានដាក់សំណើដល់អាជ្ញាធរដើម្បីអនុវត្តប្រតិបត្តិការកែប្រែអាកាសធាតុ ដើម្បីបញ្ចៀសភ្លៀងដែលបានកើតឡើងជារៀងរាល់ថ្ងៃនោះ ដោយត្រូវបានបង្វែរទឹកភ្លៀងទៅកន្លែងមួយផ្សេងទៀត ឬប្តូរចេញពីតំបន់ដែលកំពុងអភិវឌ្ឍ ឬយ៉ាងហោចណាស់ក៏ត្រូវបានកាត់បន្ថយខ្លះដែរ»។ គួរបញ្ជាក់ថា កន្លងមកបច្ចេកទេសបណ្ដុះពពកនេះ ត្រូវបានគេធ្វើឡើងពីភាគល្អិតតូចៗ ឬសារធាតុគីមី ដើម្បីរៀបចំពពកដែលមានស្រាប់សម្រាប់បង្កើតជាទឹកភ្លៀង ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត ឬជំរុញការផ្គត់ផ្គង់ទឹកក្នុងតំបន់។ ទោះជាយ៉ាងណាអ្នកវិទ្យាសាស្ត្របាននិយាយថា បច្ចេកទេសមួយនេះមិនអាចបង្តើត ឬកែប្រែអាកាសធាតុបានច្រើននោះទេ ហើយវាក៏មិនអាចបង្កជាជំនន់ទឹកភ្លៀងតាមមាត្រដ្ឋានដែលគេសង្កេតឃើញដូចនៅក្នុងប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិកដែរ។
អានបន្ថែម