ព័ត៌មានសំណង់
ផ្លូវជាតិលេខ ៣ នឹងមានជញ្ជីងវាស់ទម្ងន់រថយន្តតាមស្ថានីយ ២កន្លែង និងកាមេរ៉ាវាស់ល្បឿន ១១កន្លែង
ផ្លូវជាតិលេខ ៣ នឹងត្រូវបំពាក់ដោយជញ្ជីងថ្លឹងទម្ងន់រថយន្តតាមស្ថានីយចំនួន ២កន្លែង និងកាមេរ៉ាចាប់ល្បឿនចំនួន ១១កន្លែង ក្នុងគោលបំណងដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាពផ្លូវដែលនឹងជួសជុលរួចរាល់ឆាប់ៗនេះ។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋាន កាលពីថ្ងៃទី ៤ មករា។ ឯកឧត្តមបានមានប្រសាសន៍ថា ៖ «យើងនឹងរៀបចំដាក់ជញ្ចឹងកប់ក្រោមផ្លូវទាំងសងខាងផ្លូវ ប៉ុន្តែឥឡូវហ្នឹងយើងកំពុងពិភាក្សាគ្នាដើម្បីរកថវិកា ប៉ុន្តែមិនមែនថវិការបស់គម្រោងទេ។ តែយើងបានដាក់សាកល្បងប្រើជញ្ជឹងក្រោមដីនេះហើយ។ ដោយឡែក កាមេរ៉ាចាប់ល្បឿន ក៏នឹងដាក់តាមផ្លូវផងដែរ»។ ឯកឧត្តមបានបន្ថែមថា ក្រុមការងារក៏កំពុងពិភាក្សាពីការដាក់ជញ្ជីងក្រោមដី និងជញ្ជីងថ្លឹងទម្ងន់រថយន្តតាមស្ថានីយនៅលើផ្លូវនេះ ដើម្បីត្រួតពិនិត្យលើរថយន្តដែលបើកបរនៅលើផ្លូវនេះ ក៏ដូចជារក្សាគុណភាពផ្លូវផងដែរ។ ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសម្រេចឱ្យសាងសង់ស្ពានអាកាសថ្មើរជើងឆ្លងផ្លូវជាតិលេខ ៣ នេះផងដែរ បើទោះជាមានការតវ៉ាពីប្រជាជនក្នុងតំបន់ជាច្រើនក្ដី។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ការស្ថាបនាផ្លូវជាតិលេខ ៣ (ភ្នំពេញ – កំពត) ចំណាយទឹកប្រាក់អស់ប្រមាណជាង ២១៩ លានដុល្លារអាមេរិក។ គិតមកដល់បច្ចុប្បន្នការស្ថាបនា សម្រចបានប្រមាណ ៩០% ហើយគ្រោងនឹងបញ្ចប់នៅខែ កញ្ញា ឆ្នាំនេះ ពោលគឺបញ្ចប់មុនការគ្រោងទុក។ […]
អានបន្ថែមការដ្ឋានលើកកម្ពស់ផ្លូវជាតិលេខ៣សម្រេចបាន៩០%គ្រោងបញ្ចប់មុនផែនការ
គម្រោងស្ថាបនាផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ ទៅក្រុងកំពត សម្រេចបាន៩០%ហើយ ដោយគម្រោងបញ្ចប់មុនផែនការ ពោលគឺនៅខែកញ្ញា ឆ្នាំ២០២១ នេះ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នេះ ឯកឧត្តមស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ «ការសាងសង់ផ្លូវនឹងចប់មុនកាលកំណត់នេះ គឺដោយសារតែក្រុមហ៊ុនចិនគាត់លួចបច្ចេកទេសសាងសង់មិនមានលួចគុណភាពនោះទេ ពោលគឺគុណភាពនៅល្អដូចដែលបានព្រមព្រៀងគ្នា»។ ឯកឧត្តមបានបន្តទៀតថា តាមប្លង់ដំបូងគឺមិនមានចំណុច U-turn (ចំណុចបើកទ្រូងផ្លូវសម្រាប់បត់រថយន្ត) ទេ តែឥឡូវ ក្រុមការងារនឹងរចនាចំណុច U-turn ផងដែរ ដោយផ្លូវនៅចំណុចនោះនឹងធំជាងធម្មតា ដើម្បីទុកកន្លែងឱ្យបត់ឡានដោយមានសុវត្ថិភាព។ លើសពីនេះ ក្រសួងក៏នឹងសាងសង់ផ្លូវអាកាសថ្មើរជើង ២កន្លែង ជញ្ជីងក្រោមដី ២កន្លែង និងបំពាក់កាមេរ៉ាចាប់ល្បឿន ១១កន្លែងផងដែរ (អានបន្ថែម និងបន្ថែម)។ គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងសរុប ១៣៤គីឡូម៉ែត្រ ដោយក្នុងនោះ ប្រវែង ៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅ ដល់បែកគុស នឹងត្រូវសាងសង់ជាផ្លូវ ៤គន្លង […]
អានបន្ថែមសម្ដេច ហ៊ុន សែន សម្រេចឱ្យសង់ស្ពានអាកាសឆ្លងផ្លូវជាតិលេខ ៣ ជាក់លាក់ហើយ ទោះមានការតវ៉ាជាច្រើនក្ដី
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចឱ្យសាងសង់ស្ពានអាកាសថ្មើរជើងឆ្លងកាត់ផ្លូវជាតិលេខ ៣ ជាក់លាក់ហើយ ទោះមានការតវ៉ាពីប្រជាជនក្នុងតំបន់ជាច្រើនលើកច្រើនសារក្ដី។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិលេខ៣ កាលពីថ្ងៃទី ៤ មករា នេះ។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា៖ «ស្ពានអាកាសនេះ មិនមែនស្ពានអាកាសសម្រាប់ឡានទេ គឺស្ពានថ្មើរជើង ឆ្លងកាត់មុខផ្សារត្រាំខ្នាថ្មី និងវិទ្យាល័យមួយ ដោយយើងបានសម្រេចឱ្យសាងសង់ហើយ»។ «កន្លងមកក៏មានការ តវ៉ាថាមិនគួរមានស្ពានទេ ព្រោះអាចធ្វើឱ្យខូចគុណភាពផ្សារ ហើយក៏មានការស្នើសុំពីសាលាថាឱ្យយើងបើកទ្រូងផ្លូវជំនួសវិញ» ឯកឧត្តមបានបន្ត។ ទាក់ទិននឹងបញ្ហានេះ ឯកឧត្តមបានធ្វើលិខិតស្ដីពីលក្ខខណ្ឌបច្ចេកទេសជូនទៅ សម្ដេច ស ខេង និងសម្ដេច ហ៊ុន សែន ថាគួរ ឬមិនគួរសង់ស្ពាននេះ។ ក្រោយពិចារណាសម្ដេចទាំង ២ បានឯកភាពឱ្យសង់ ហើយក្រើនឱ្យប្រជាជនក្នុងតំបន់ឱ្យចូលរួមសហការ។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យទៀតដឹងថា៖ «គោលបំណងចំបងនៃការធ្វើស្ពាននេះ គឺដើម្បីសុវត្ថិភាពរបស់អ្នកដើរផ្សារ និងសិស្សសាលា។ ផ្លូវដល់ទៅ […]
អានបន្ថែមរដ្ឋាភិបាលអនុម័តឱ្យក្រុមហ៊ុនចិនសាងសង់គម្រោងអាកាសយានដ្ឋាននៅមណ្ឌលគិរី
រដ្ឋាភិបាល សម្រេចជាផ្លូវការឱ្យសាងសង់គម្រោងអាកាសយានដ្ឋាននៅមណ្ឌលគិរី ដោយក្រុមហ៊ុនចិនត្រូវបានជ្រើសរើសជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះ។ នេះបើតាមឱ្យដឹងពី សេចក្ដីប្រកាសរបស់ទីស្ដីការគណរដ្ឋមន្ត្រី ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០នេះ។ យោងតាមប្រភពដដែល រដ្ឋាភិបាលសម្រេចជ្រើសរើសក្រុមហ៊ុន Powerchina International Group ឱ្យសិក្សា និងអភិវឌ្ឍន៍លើគម្រោងសាងសង់អាកាសយានដ្ឋានថ្មីខ្នាតតំបន់ នៅខេត្តមណ្ឌលគិរី និងអនុញ្ញាត្តឱ្យរដ្ឋលេខាធិការដ្ឋានអាកាចរស៊ីវិល ដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុនអភិវឌ្ឍន៍។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានសិក្សាតាំងពីឆ្នាំ ២០១៩ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលទ្ធភាព ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំក្រោយ។ សម្រាប់ជំហានដំបូង គម្រោងនេះនឹងត្រូវសាងសង់លើដី ៣០០ ហិកតា ហើយពង្រីកជា ៦០០ហិកតាវិញ។ (អានបន្ថែម និងបន្ថែម) កាលពីព្រឹកថ្ងៃទី ៣១ កក្កដា ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានចុះបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះថ្មី ប្រវែង ៣ គ.ម ទទឹង ៦០ ម ដែលនឹងត្រូវឈូសបើកទ្រូងផ្លូវ ៦០ម ហើយលើកជាតួផ្លូវតែ១២មសិន […]
អានបន្ថែមធនាគារជាតិ៖ ឆ្នាំ២០២១ វិស័យហិរញ្ញវត្ថុរឹងមាំ សេដ្ឋកិច្ចកើន ៤% វិស័យសំណង់នឹងងើបសន្សឹមៗ
ធនាគារជាតិព្យាករថា នៅឆ្នាំ ២០២១ វិស័យហិរញ្ញវត្ថុនៅកម្ពុជានៅតែបន្តមានវឌ្ឍនភាព ដោយឡែកសេដ្ឋកិច្ចកម្ពុជានឹងកើនប្រមាណ ៤% ខណៈវិស័យសំណង់ និងអចលនទ្រព្យនឹងបន្តងើបឡើងវិញជាសន្សឹមៗ។ សេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ស្ដីអំពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០២០ និងទស្សនវិស័យឆ្នាំ២០២១ ចុះថ្ងៃទី៣១ ធ្នូ ២០២០ បានឱ្យដឹងថា សម្រាប់វិស័យហិរញ្ញវត្ថុ ទ្រព្យសកម្មប្រមាណ ៩០% ជាទ្រព្យសកម្មវិស័យធនាគារ ដែលបន្តភាពវឌ្ឍនភាព និងភាពធន់ បើទោះជាទទួលរងសម្ពាធពីការធ្លាក់ចុះនៃវិស័យរូបវន្តក៏ដោយ។ យ៉ាងណាមិញ ក្នុងអំឡុងពេលមានវិបត្តិកូវីដ ១៩ វិស័យដែលទទួលរងការប៉ះពាល់ខ្លាំងជាងគេគឺ វិស័យទេសចរណ៍ និងវិស័យនាំចេញសម្លៀកបំពាក់ និងស្បែកជើង។ ហើយវិស័យដែលរងផលប៉ះពាល់ធ្ងន់បន្ទាប់គឺ វិស័យសំណង់ និងអចលនទ្រព្យ។ ទោះជាយ៉ាងណាក្ដី ធនាគារជាតិជឿជាក់ថា វិស័យសំណង់ និងអចលនទ្រព្យ នឹងងើបឡើងសន្សឹមៗ ស្របពេលជាមួយនឹងកំណើនការវិនិយោគផ្ទាល់បរទេស ការងើបឡើងវិញនៃចំណូល និងការរីកចម្រើននៃសេដ្ឋកិច្ចជារួមពេលអនាគត។ ជាមួយគ្នានេះ វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ក៏ដូចជាវិស័យដឹកជញ្ជូន ក៏នឹងអាចបន្តកើនវិញតែក្នុងល្បឿនយឺត ដោយសារការធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិ។ លើសពីនេះ ធនាគារជាតិក៏បានព្យាករថា ឆមាសទី ១ ឆ្នាំ ២០២១ សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងអាចងើបឡើងវិញក្នុងរង្វង់ ៤% […]
អានបន្ថែមវិវឌ្ឍនភាពលម្អិតនៃដំណើរការសាងសង់ព្រលានយន្តហោះសៀមរាបថ្មីតម្លៃជាង ៩០០លានដុល្លារ
គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) ចាប់ផ្ដើមសាងសង់ ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ ដោយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ ខែ ពោលគឺនៅឆ្នាំ ២០២៣។ គម្រោងនេះ នឹងចំណាយទុនវិនិយោគប្រមាណ ៩០០ លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ៧០០ ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ ហិកតា ទៀតផង។ គិតមកត្រឹមខែធ្នូ នេះ គម្រោងទាំងមូលសម្រេចបានប្រមាណ ៣៥% ហើយ។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនទទួលខុសត្រូវសាងសង់ ខាងក្រោមនេះ គឺជាទិន្នន័យលម្អិតផ្នែកនីមួយៗ នៃគម្រោងទាំងមូល៖ ក. ការងារសាងសង់ស្ថានីយអ្នកដំណើរ សម្រេចបាន ១២% ក្នុងនោះ បញ្ចប់ការងាររៀបចំគ្រឹះ និងចាក់ប្លង់សេដល់ជាន់ទី ២ និងបន្តចាក់ប្លង់សេនៅជាន់ទី ៣ បាន ២៥%។ ខ. ការងារសាងសង់ទីធ្លាចតយន្តហោះ សម្រេចបានប្រមាណ ៥% ក្នុងនោះការងារឈូសឆាយដី និងពង្រាបដី សម្រេចបាន ៦០% ហើយការងារចាក់បំពេញដី បានប្រមាណ ១០%។ […]
អានបន្ថែមក្រុមហ៊ុនវិស្វកម្មជប៉ុនទទួលសាងសង់រថភ្លើងល្បឿនលឿនឆ្លងសមុទ្រតម្លៃ ២,៤ពាន់លានដុល្លារពីប្រទេសសិង្ហបូរីទៅម៉ាឡេស៊ី
ក្រុមហ៊ុនវិស្វកម្មរបស់ជប៉ុន Penta-Ocean Construction កាលពីថ្មីៗនេះ ឈ្នះការដេញថ្លៃអនុវត្តការងារសាងសង់មួយផ្នែកធំនៃគម្រោងរថភ្លើងល្បឿនលឿនតភ្ជាប់ពីទីក្រុង Johor Bahru នៅប្រទេសម៉ាឡេស៊ី ទៅសិង្ហបូរី ក្រោមការអនុម័តដោយអាជ្ញាធរដែនដីរបស់សិង្ហបុរី (LTA) ។ ក្រុមហ៊ុន Penta-Ocean នឹងទទួលខុសត្រូវលើផ្នែកសាងសង់ផ្លូវក្រោមដី សាងសង់ស្ថានីយចំណត Woodland North នៅសិង្ហបូរី ស្ថានីយ Bukit Chaga នៅម៉ាឡេស៊ី អគារគយ អគារអន្តោប្រវេសន៍ និង អគារចត្តាឡីស័ក នៅឯសឹង្ហបូរី ក៏ដូចជាសំណង់ស្រដៀងគ្នាមួយផ្នែកធំទៀតនៅម៉ាឡេស៊ី។ ដំណើរការសាងសង់ នឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦។ ក្រោយដាក់ឱ្យដំណើរការ ប្រព័ន្ធរថភ្លើងថ្មីមួយនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍បានយ៉ាងច្រើន ព្រោះអាចដឹកអ្នកដំណើរបានដល់ទៅ ៤១,៤០០ នាក់ក្នុងមួយថ្ងៃៗ។ គួរបញ្ជាក់ផងដែរថា ការស្នើសុំធ្វើគម្រោងនេះដំបូង គឺតាំងពីឆ្នាំ ១៩៩១ មកម្លេះ តែត្រូវបានបន្លាយពេលជិត ៣០ ឆ្នាំមកហើយ មុននឹងអនុម័ត។
អានបន្ថែមតើការវាស់វែង និងការផលិតផែនទីដែលអាចយកជាការបានតម្រូវឱ្យមានលក្ខណៈសម្បត្តិអ្វីខ្លះ?
ប្រាកដណាស់ ការវាស់វែង និងការផលិតផែនទីមួយទាមទារឱ្យមានការយកចិត្តទុកដាក់ ដើម្បីជៀសវាងបញ្ហាដែលអាចកើតឡើងនាពេលអនាគត ជាពិសេសការវាស់វែងព្រំប្រទល់ប្រទេស ជាសមត្ថកិច្ចរបស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនតែប៉ុណ្ណោះ។ ជាក់ស្តែង ការវាស់វែងទូទៅ ឬការផលិតផែនទីជំនាញ ត្រូវប្រើប្រាស់ទិន្នន័យវាស់វែងគោល ឬផែនទីគោល។ តួយ៉ាង អ្នកផលិតផែនទី ចាំបាច់ត្រូវសហការ និងប្រើប្រាស់ទិន្នន័យផែនទីគោលរបស់អគ្គនាយដ្ឋានសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ រាល់អាជីវកម្មនេះ ក៏តម្រូវឱ្យមានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រវាស់វែង ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ។ បុគ្គលទូទៅដែលមានបំណងស្នើវិញ្ញាបនបត្រវាស់វែង ត្រូវមានសញ្ញាបត្រ ឬវិញ្ញាបនបត្រជំនាញវាស់វែងថ្នាក់ឧត្តម ឬថ្នាក់មធ្យម ឬថ្នាក់បឋមនៃគ្រឹះស្ថានសិក្សាណាមួយ។ បុគ្គលរូបនោះ ក៏ត្រូវមានបទពិសោធន៍វាស់វែងយ៉ាងតិច ០២ឆ្នាំ។ វិញ្ញាបនបត្រវាស់វែង មានសុពលភាព៥ឆ្នាំ និងអាចសុំបន្តបាន។ ចំណែកឯ ក្រុមហ៊ុនវិញ គឺត្រូវស្នើសុំអាជ្ញាបណ្ណវាស់វែងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ។ លក្ខខណ្ឌគឺ ក្រុមហ៊ុននោះត្រូវតែមាននាយកបច្ចេកទេសមួយរូប ដែលជាអ្នកវាស់វែងកម្រិតឧត្តម និងមានបទពិសោធន៍យ៉ាងតិច ០៣ឆ្នាំ។ លើសពីនេះ ក្រុមហ៊ុនត្រូវតម្កល់ប្រាក់ធានាចំនួនពី១០ ទៅ ១០០ លានរៀល ទៅតាមប្រភេទអាជីវកម្មវាស់វែង និង/ឬផលិតផែនទីនោះ។ យោងតាមអនុក្រឹត្យលេខ១៧ […]
អានបន្ថែមអ្នកឧកញ៉ាពុង ឃាវសែ៖ វិស័យសំណង់នឹងស្ទុះឡើងវិញក្នុង២០២១ ព្រោះសេដ្ឋកិច្ចអាចកើនពី៣,៥%-៥%
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនអ្នកអភិវឌ្ឍខ្នាតធំ និងឈានមុខគេមួយនៅកម្ពុជា OCIC បានសម្ដែងសុទិដ្ឋិនិយមថា សេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសវិស័យសំណង់ អាចនឹងមានសន្ទុះឡើងវិញលឿននៅឆ្នាំ ២០២១ ក្រោយស្ងប់ស្ងាត់មួយរយៈដោយសារិបត្តិកូវីដ។ ថ្លែងប្រាប់ទស្សនាវដ្តី សំណង់ និង អចលនទ្រព្យ កាលពីថ្ងៃទី១៩ ខែធ្នូ នេះ អ្នកឧកញ៉ាបានឱ្យដឹងថា៖ « ខ្ញុំយល់ស្របតាមការព្យាករណ៍របស់ World Bank និង ADB ថាសេដ្ឋកិច្ចនៅកម្ពុជាអាចនឹងស្ទុះពី៣,៥% ទៅ ៥% ក្នុងឆ្នាំ២០២១»។ «ដោយសេដ្ឋកិច្ចកើនឡើងបែបនេះ ខ្ញុំជឿថាវិស័យសាងសង់ក៏នឹងកើនឡើងតាមនោះដែរ ព្រោះវិស័យនេះដើរតួរយ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច»។ ធនាគារពិភពលោក កាលពីថ្មីៗនេះបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៤% នៅឆ្នាំ ២០២១ ខណៈធនាគារអភិវឌ្ឍន៍អាស៊ីក៏ព្យាករណ៍ស្រដៀងគ្នាថាកំណើនសេដ្ឋកិច្ចអាចនឹងស្ទុះដល់វិញ ៥,៤% ដែលជាកត្តាធ្វើឱ្យអ្នកឧកញ៉ាមានសុុទិដ្ឋិនិយម។ (អានបន្ថែម និងបន្ថែម) លើសពីនេះ ទោះស្ថិតក្នុងវិបត្តិកូវីដក្ដី ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានអនុម័តសំណើសុំការសាងសង់សរុបជាង ៤ ពាន់គម្រោង ឬស្មើនឹងមានទំហំវិនិយោគប្រមាណជាង ៦ ៤០០ លានដុល្លារអាមេរិក។ […]
អានបន្ថែមស្ថានីយរថភ្លើងដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍នឹងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ
ប្រទេសថៃ កាលពីថ្មីនេះៗ បានប្រកាសថានឹងបញ្ចប់ការសាងសង់ស្ថានីយរថភ្លើងធំបំផុតនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២១ ក្នុងគោលបំណងដើម្បីកាត់បន្ថយការរកកស្ទះចរាចរណ៍នៅទីក្រុងបាងកក ក៏ដូចជាជំរុញឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនលេញធ្លោនៅក្នុងតំបន់។ ស្ថានីយ Bang Sue Grand ត្រូវបានសាងសង់ឡើងដើម្បីជំនួសឱ្យស្ថានីយ Hua Lamphong ដែលជាស្ថានីយដ៏សំខាន់បំផុតនៅរាជធានីបាងកក នាពេលបច្ចុប្បន្ន ។ គម្រោងនេះ លាតសន្ធឹងលើផ្ទៃដី ៥២០ ហិកតា សាងសង់ជាអគារកម្ពស់ ៤ជាន់ ហើយមានស្ថានីយចតរហូតដល់ទៅ ១២ ចំណត ផ្លូវវថភ្លើង ២៤ ខ្សែ និងរថភ្លើងចំនួន ៤០ខ្សែ។ គម្រោងនេះចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០១៣ មកម្លេះ ហើយក្រោយសាងសង់រួចនៅឆ្នាំក្រោយ ស្ថានីយដ៏ធំនេះនឹងអាចទទួលអ្នកដំណើរដល់ទៅ ៦០ ម៉ឺននាក់។ ក្រៅពីសេវាកម្មប្រព័ន្ធរថភ្លើងពីខេត្តទៅខេត្តមួយ ស្ថានីយ Bang Sue ក៏នឹងមានសេវារថភ្លើងមេត្រូ(រថភ្លើងក្រោមដី) និងរថភ្លើងល្បឿនលឿន ដែលតភ្ជាប់ជាមួយនឹងអាកាសយានដ្ឋានសុវណ្ណភូមិ ដុនមឿង និងអាកាសយានដ្ឋានអន្តរជាតិអ៊ូតាពៅផងដែរ។ លើសពីនេះ ប្រទេសថៃក៏នឹងមានផ្លូវល្បឿនលឿនប្រវែង ២២០ គីឡូម៉ែត្រ តភ្ជាប់រវាងអាកាសយានដ្ឋានដុនមឿងនៃក្រុងបាងកក ទៅអាកាសយានដ្ឋានអ៊ូតាពៅនៃខេត្តរ៉ាក់យ៉ងផងដែរ។
អានបន្ថែម