ព័ត៌មានសំណង់
ក្រុមហ៊ុនអន្តរជាតិឈានមុខផ្នែកទីផ្សារ Bluebell Trading នឹងមកគ្រប់គ្រងគម្រោងផ្សារទំនើប The Peak
ក្រុមហ៊ុនអន្តរជាតិឈានមុខគេផ្នែកទីផ្សារនៅទ្វីបអាស៊ី Bluebell Trading Pte. Ltd បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Oxley Gem ដើម្បីមកគ្រប់គ្រងលើគម្រោងអភិវឌ្ឍន៍ផ្សារទំនើប The Peak។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន កាលពីថ្ងៃទី ២៤ ធ្នូ នេះ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសម្ព័ន្ធ Bluebell Group លោក Ashley Micklewright បានឱ្យដឹងថា៖ «ក្រុមហ៊ុនយើងខ្ញុំមានក្តីសប្បាយរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Oxley-Worldbridge នៅកម្ពុជា ហើយរំពឹងថានឹងធ្វើឱ្យ The Peak ក្លាយជាផ្សារទំនើបលេចធ្លោមួយនៅអាស៊ី»។ លោកបានឱ្យដឹងទៀតថា៖ «អាជីវកម្មស្នូលរបស់ក្រុមហ៊ុន គឺការយកចិត្តទុកដាក់លើតម្រូវការរបស់អតិថិជន។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានបទពិសោធន៍ធ្វើការជាមួយផ្សារទំនើបធំៗចំនួន ១០ កន្លែង និងប្រេនល្បីៗជាច្រើនទៀត នៅក្នុងទ្វីបអាស៊ីអស់ពេលជិត ៦ ទសវត្សរ៍មកហើយ»។ ក្រុមហ៊ុនសម្ព័ន្ធ Bluebell Group គឺជាក្រុមហ៊ុនឈានមុខគេផ្នែកទីផ្សារបង្កើតម៉ាកផលិតផល (Branding) នៅទ្វីបអាស៊ីចាប់តាំងពីឆ្នាំ ១៩៥៤ មក។ បច្ចុប្បន្នក្រុមហ៊ុននេះ មានវត្តមាននៅប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន ហុងកុង តៃវ៉ាន់ […]
អានបន្ថែមសាលាក្រុងនឹងចាត់វិធានការលើអ្នកលប់ប្រឡាយយកដីធ្វើផ្ទះខុសច្បាប់ ឆាប់ៗនេះ ពិសេសនៅភាគខាងលិចនៃក្រុងភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងចាត់វិធានការដោះស្រាយបញ្ហាអ្នកលប់ប្រឡាយយកដីធ្វើផ្ទះដោយខុសច្បាប់ ក្នុងពេលឆាប់ៗនេះ ជាពិសេសនៅភាគខាងលិចនៃក្រុងភ្នំពេញ ក្រោយសម្រេចដាក់ចេញផែនការស្តារប្រឡាយចំនួន ១២ខ្សែ ឡើងវិញដើម្បីរំដោះទឹក និងបង្កាទឹកជំនន់នៅរដូវវស្សាឆ្នាំក្រោយ។ ការប្រកាសគម្រោងស្តារប្រឡាយទឹកនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សារាជធានី ភ្នំពេញអាណត្តិទី៣ នៅថ្ងៃទី២៤ ខែធ្នូ កន្លងមកនេះ។ អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ប្រឡាយ១២ខ្សែក្នុងចំណោមប្រឡាយសរុប៣៧ខ្សែនៅភ្នំពេញ គឺត្រូវតែស្តារឡើងវិញ ទោះរដ្ឋកំពុងជួបការលំបាកលើថវិកាដោយសារបញ្ហាកូវីដ១៩ក្ដី។ ដោយឡែក ឯកឧត្ដម មិនបានបញ្ជាក់ពីទំហំទឹកប្រាក់សម្រាប់អនុវត្តគម្រោងនេះនៅឡើយទេ។ ឯកឧត្ដម បានឱ្យដឹងទៀតថា៖ «ប្រឡាយប្រមាណ១២ខ្សែនៅប៉ែកខាងលិចរាជធានីភ្នំពេញ ត្រូវបានគេរំលោភបំពាន។ កាលពីជំនន់ទឹកភ្លៀងនាពេលកន្លងមក ពេលអាជ្ញាធរចុះទៅកាយស្តារប្រឡាយរំដោះទឹក គឺសុទ្ធតែដីមានកម្មសិទ្ធរបស់គេទៅហើយ នោះហើយជាបញ្ហា។ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញនឹងខិតខំដោះស្រាយឱ្យអស់លទ្ធភាពដែលមាន»។ នារដូវវស្សាកន្លងទៅនេះ នៅរាជធានីភ្នំពេញ មានតំបន់មួយចំនួនរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារជំនន់ទឹកភ្លៀង ពិសេសក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។ គួរបញ្ជាក់ផងដែរថា ជារួមជំនន់ទឹកភ្លៀងកាលពីតុលាកន្លងមកនេះ បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធនានាសរុបប្រមាណជាង ៣០០០ គីឡូម៉ែត្រទូទាំងប្រទេស ហើយរដ្ឋាភិបាលកម្ពុជាក៏បានប៉ាន់ប្រមាណថា នឹងត្រូវការថវិកាប្រមាណ ៩១ លានដុល្លារអាមេរិក ដើម្បីជួសជុលផ្លូវទាំងនេះ។ (អានបន្ថែម)
អានបន្ថែមអឺរ៉ុបផ្ដល់ហិរញ្ញប្បទាន ១១៥លានដុល្លារដល់កម្ពុជាដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ
ធនាគារអភិវឌ្ឍន៍អាឡឺម៉ង់ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប កាលពីថ្មីៗនេះ រួមគ្នាផ្តល់ហិរញ្ញប្បទានសរុប ១១៥លានដុល្លារ ដល់កម្ពុជាដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទតាមបណ្ដាខេត្តនានា នៅភាគកណ្តាលនៃប្រទេស។ កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ ត្រូវបានចុះហត្ថលេខាដោយតំណាងរាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាឡឺម៉ង់ AFD និងសហភាពអឺរ៉ុប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប ចេញផ្សាយកាលពីដើមសប្តាហ៍នេះ។ គម្រោងហិរញ្ញប្បទាននេះ មានឈ្មោះថា RID4CAM ដែលមានគោលបំណងលើកកម្ពស់បណ្តាញផ្លូវនៅខេត្តភាគកណ្តាលនៃប្រទេសកម្ពុជា និងលើកស្ទួយវិស័យទឹកស្អាត អនាម័យ កសិកម្ម សុខាភិបាល និងវិស័យអប់រំ ផងដែរ។ សេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ទៀតថា ហិរញ្ញប្បទាននេះ ក៏រួមបញ្ជូលហិរញ្ញប្បទានឥតសំណងផងដែរ។ អគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំនៅកម្ពុជា Christian Berger លើកឡើងថា ហិរញ្ញប្បទាននេះនឹងចូលរួមលើកកម្ពស់ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ តាមរយៈការស្តារ ឡើងវិញនូវផ្លូវដែលរងការខូចខាតពីទឹកជំនន់។ លោកថ្លែងថា៖ «ទឹកជំនន់នាពេលថ្មីៗនេះបានបង្ហាញថា វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការកសាងផ្លូវថ្នល់មានភាពធន់នឹងការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ។ ផ្លូវជនបទគឺជាអាយុជីវិតសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាជនប្រមាណ ៧០%នៅកម្ពុជា។ ខ្ញុំមានមោទនភាពណាស់ ដែលប្រទេសអាល្លឺម៉ង់ចូលរួមជាមួយប្រទេសបារាំង និងសហភាពអឺរ៉ុបដើម្បីចូលរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងអាកាសធាតុ។ ផ្លូវទាំងនេះនឹងធានាដល់ការធ្វើដំណើរទៅកាន់ទីផ្សារ សាលារៀន និងមណ្ឌលសុខភាព ក្នុងអំឡុងពេលជួបគ្រោះធម្មជាតិម្តងៗ»។ គួរបញ្ជាក់ផងដែរថា ជំនន់ទឹកភ្លៀងកាលពីតុលាកន្លងមកនេះ បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធនានាសរុបប្រមាណជាង ៣០០០ គីឡូម៉ែត្រទូទាំងប្រទេស […]
អានបន្ថែមស្ថានីយសូឡានៅបាត់ដំបងទទួលបានទុនបន្ថែម ៤៥លានដុល្លារ ខណៈការសាងសង់សម្រេចបាន៩០% ហើយ
ក្រុមហ៊ុនចិន Risen Energy កាលពីពេលថ្មីៗនេះ បានបោះទុនប្រមាណ ៤៥ លានដុល្លារ បន្ថែមទៀតទៅក្នុងគម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យអានុភា ព៧៣ មេហ្គាវ៉ាត់ថ្មីមួយទៀតនៅខេត្តបាត់ដំបង ខណៈដែលការសាងសង់រោងចក្រនេះបានបញ្ចប់ជាង ៩០% ហើយ។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ថវិកាបន្ថែមនេះគឺទទួលបានជាទម្រង់ឥណទានពីស្ថាប័នហិរញ្ញវត្ថុអឺរ៉ុប DEG និង ICCF ដែលនេះជាលើដំបូងដែលក្រុមហ៊ុនចិនទទួលបានហិរញ្ញប្បទានពីអឺរ៉ុប។ ក្រុមហ៊ុនបញ្ជាក់ទៀតថា ឥណទាននេះនឹងជួយឱ្យក្រុមហ៊ុនមានដើមទុនគ្រប់គ្រាន់សម្រាប់វិនិយោគថាមពលសូឡានៅកម្ពុជា និងបង្ហាញពីការបោះជំហានថ្មីក្នុងទីផ្សារកម្ពុជា ព្រមទាំងអាចពង្រីកខ្លួនទៅកាន់ទីផ្សារខាងក្រៅទៀតផង។ គួរបញ្ជាក់ផងដែរថា គម្រោងថាមពលសូឡារបស់ Risen Energy គឺជាគម្រោងមួយនៃគម្រោងថាមពលសូឡាចំនួន៤ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តកាលពីឆ្នាំ២០១៩កន្លងទៅនេះ។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ស្ថានីយថាមពលនេះ នឹងចាប់ផ្តើមបញ្ចេញថាមពល នៅដើមឆ្នាំក្រោយ ភ្ជាប់ចូលបណ្តាញជាតិ នៅក្រោមកិច្ចសន្យាទិញលក់ថាមពលជាមួយអគ្គិសនីកម្ពុជា ក្នុងតម្លៃ ៧,៦សេន (US$) ក្នុងមួយគីឡូវ៉ាតម៉ោង។
អានបន្ថែមក្រសួងរ៉ែនិងថាមពល៖ អនុម័តឱ្យក្រុមហ៊ុនឯកជន២ រុករករ៉ែលើដីជាង ២ម៉ឺនហិកតានៅខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី
ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ២១ ខែធ្នូ កន្លងមកនេះ បានសម្រេចចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុនឯកជនចំនួន ២កន្លែង ដើម្បីបន្តរុករករ៉ែលើផ្ទៃដីសរុបជាង ២ម៉ឺនហិកតានៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ( ខេមបូឌៀ) លីមីធីត (RENAISSANCE MINERALS (CAMBODIA) LIMITED) ដែលនឹងប្រតិបត្តិការរុករករ៉ែលើផ្ទៃដី ទំហំ ១០៧.១០ គីឡូម៉ែត្រក្រឡា នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដោយឡែកក្រុមហ៊ុនទី២ ក្រុមហ៊ុន អរៀនថល វីសដឹម ខនសាល់ធីង សឺវីស (ខេមបូឌៀ) អិនវេសមិន ឯ.ក (ORIGINAL WISDOM CONSULTING SERVICES (CAMBODIA) INVESTMENT CO, LTD.) ដែលនឹងរុករករ៉ែលើផ្ទៃដីទំហំ ១០០ គីឡូម៉ែត្រក្រឡា នៅតំបន់ភ្នំប៉ាង ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។ គួរបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកឱ្យក្រុមហ៊ុនជាតិ […]
អានបន្ថែមអគារក្រសួងសាធារណការថ្មីនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមករា
អគារទីស្ដីការក្រសួងថ្មី គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើយោងតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម បានឱ្យដឹងដូច្នេះក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំសប្ដាហ៍ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២៣ ខែធ្នូ កន្លងមកនេះ។ កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការត្រៀមរៀបចំផ្លាស់ប្តូរទីស្តីការអគារថ្មី និង ដំណោះស្រាយមួយចំនួនដែលពាក់ព័ន្ធនឹងការងាររបស់ក្រសួង។ ឯកឧត្តមបានបញ្ជាក់ថា៖ «ការផ្លាស់ប្ដូរទីស្ដីការក្រសួងទៅកាន់ទីតាំងថ្មីនេះ គឺដើម្បីប្រមូលផ្ដុំអង្គភាពក្រោមឱវាទក្រសួងទាំងអស់ឱ្យស្ថិតនៅទីតាំងតែមួយ ដែលមានទីធ្លាធំទូលាយ ហើយឆ្លើយតបទៅតាមទំហំការងារ នាពេលបច្ចុប្បន្ន»។ គួរបញ្ជាក់ផងដែរថា អគារទីស្ដីការក្រសួងថ្មីនេះ មានទីតាំងស្ថិតនៅផ្លូវលេខ ៥៩៨ (ផ្លូវឯក ឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ (អានបន្ថែម)
អានបន្ថែមកូរ៉េគ្រោងកែប្រែតំបន់សង្រ្គាមនៅប៉ៃលិនទៅជាតំបន់ការអភិវឌ្ឍន៍តម្លៃជាង ១០លានដុល្លារ
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង ឬ KOICA គ្រោងនឹងចំណាយថវិកាប្រមាណ ១០លានដុល្លារ ដើម្បីអភិវឌ្ឍន៍តំបន់សង្រ្គាមនៃប៉ែលិន ឲ្យក្លាយទៅជាតំបន់អភិវឌ្ឍចម្រុះថ្មីមួយ។ នេះបើយោងតាមរដ្ឋបាលខេត្តប៉ៃលិនកាលពីពេលថ្មីៗនេះ ។ ក្នុងកិច្ចប្រជុំជាមួយនឹងរដ្ឋបាលខេត្តប៉ែលិន កាលពីថ្ងៃទី២៣ ខែធ្នូនេះ លោក រ៉ូ ហ៊ុនជុន តំណាង KOICA ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងគោលបំណងសំខាន់ៗនៃគម្រោងនេះ គឺដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងការអភិវឌ្ឍសហគមន៍ និងកាត់បន្ថយភាពក្រីក្រ ក្នុងចំណោមគ្រួសារដែរងាយរងគ្រោះបំផុត។ លោកបានឲ្យទៀតដឹងថា៖ «ប្រសិនបើគម្រោងនេះជាប់ក្នុងការជ្រើសរើស គម្រោងនឹងត្រូវអនុវត្តន៍នៅក្នុងប្រទេសកម្ពុជារយៈពេល ៦០ខែ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ » ។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈKOICA បាន និងកំពុងផ្ដល់ជំនួយជាច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា ជាពិសេសសម្រាប់យកមកអភវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ កាលពីខែតុលា កន្លងមកនេះ KOICA ទើបសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨០ លានដុល្លារ ឱ្យកម្ពុជាយកមកអភិវឌ្ឍគម្រោងអាទិភាពចំនួន ១២ គម្រោង។ (អានបន្ថែម) ដោយឡែកបើរាប់លើគម្រោងអភិវឌ្ឍជារួម គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ កូរ៉េខាងត្បូងបានផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណដល់ទៅ ៨៨៩ លានដុល្លារ […]
អានបន្ថែមផ្លូវ៨ ខ្សែនៅខេត្តកែបបើកការដ្ឋានសាងសង់ជាផ្លូវការ
រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី ២៣ ធ្នូ បានបើកការដ្ឋានជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន ១ ខ្សែ និងស្ថាបនាផ្លូវកៅស៊ូ DBST ចំនួន ០៧ ខ្សែ ក្នុងគោលបំណងដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្តឱ្យកាន់តែប្រសើរឡើង។ ពិធិបើកការដ្ឋាននេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមានការចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធដទៃទៀត។ ឯកឧត្តម សោម ពិសិដ្ឋ បានមានប្រសាសន៍ថា៖ «ការបើកការដ្ឋានជួសជុល និងស្ថាបនាផ្លូវនាពេលនេះ គឺជាសមិទ្ធិផលមួយថ្មីបន្ថែមទៀត ដែលរាជរដ្ឋាភិបាលបានផ្តល់អោយប្រជាពលរដ្ឋ និងសាធារណៈជនសម្រាប់ការប្រើប្រាស់ជាប្រយោជន៍។ ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សូមមានការយោគយល់ ចំពោះផលប៉ះពាល់ដែលកើតឡើងពីការជួសជុលនេះ។ ខេត្តកែប ចាត់ទុកថាជាខេត្តមានសក្ដានុពលមួយ ដោយមានគម្រោងជាច្រើនបាន និងកំពុងបង្ហាញខ្លួន។ តួយ៉ាងដូចជា កាលពីថ្មីៗនេះ រដ្ឋបាលខេត្តបានបង្ហាញពីគម្រោងកសាងកំពង់ផែទេសចរណ៍ នៅលើកោះទន្សាយ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គម។ (អានបន្ថែម) បន្ថែមពីនេះ រដ្ឋបាលក៏កំពុងពង្រីកឆ្នេរកម្សាន្ត ២ កន្លែងបន្ថែមទៀត ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិផងដែរ។ (អានបន្ថែម)
អានបន្ថែមគម្រោងអាកាសយានដ្ឋានសៀមរាបថ្មីសម្រេចបាន ៣៥% ហើយ គ្រោងបញ្ចប់តាមកាលកំណត់
គិតមកដល់បច្ចុប្បន្ន គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) សម្រេចបានប្រមាណ ៣៥%ហើយ ដោយគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ ដូចការគ្រោងទុក។ នេះបើយោងតាមការចុះត្រួតពិនិត្យការដ្ឋាន របស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃ ២៣ ធ្នូ នេះ។ ក្នងឱកាសនេះ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ក៏បានធ្វើបទបង្ហាញ ជូនឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីនូវចំណុចសំខាន់ៗទាក់ទិននឹងផែនការសាងសង់អាកាសយានដ្ឋានទាំងមូល ក៏ដូចជារាយការណ៍អំពីវឌ្ឍនភាពគម្រោងកាលពីឆ្នាំ ២០២០ និងសម្រាប់ឆ្នាំ ២០២១ ផងដែរ។ គម្រោងអាកាសយានដ្ឋានសៀមរាបនេះ បានចាប់ផ្ដើមសាងសង់ ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ ខែ។ គួរបញ្ចាក់ផងដែរថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនេះ នឹងចំណាយទុនវិនិយោគប្រមាណ ៩០០ លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ៧០០ ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ ហិកតា ទៀតផង។ […]
អានបន្ថែមក្រុមហ៊ុនដាណឺម៉ាក និងម៉ាឡេស៊ីឈ្នះការដេញថ្លៃរចនាប្លង់មេកោះសិប្បនិម្មិតទំហំ១៨០០ហិកតានៅ Penang
ក្រុមហ៊ុនវិស្វកកម្ម និងស្ថាបត្យកម្ម ពីប្រទេសដាណឺម៉ាក និងម៉ាឡេស៊ី កាលពីថ្មីៗនេះ បានឈ្នះការដេញថ្លៃ យកការងាររៀបចំរចនាប្លង់មេ សម្រាប់គម្រោងអភិវឌ្ឍកោះសិប្បនិម្មិតទំហំ ១៨០០ហិកតា នៅទីក្រុងPenang ប្រទេសម៉ាឡេស៊ី។ គម្រោងនេះមានឈ្មោះថា BiodiverCity (ទីក្រុងជីវៈចម្រុះ) ដែលនឹងត្រូវរចនាជាទីក្រុងដ៏ធំមួយ ពោលគឺអាចទទួលអ្នកស្នាក់នៅដល់ទៅ ១៦ ០០០ នាក់ នៅតាមបណ្តោយមាត់ទឹកប្រវែង ២៥ គីឡូម៉ែត្រ ឆ្នេរប្រវែង ៤,៦ គីឡូម៉ែត្រ និងសួនទំហំ ២៤០ ហិកតា។ បើយោងតាមក្រុមហ៊ុនទាំងពីរ ខាងលើ គម្រោងនេះនឹងសាងសង់ឡើងដោយប្រើវត្ថុធាតុដើមដែលមិនសូវប៉ះពាល់ដល់បរិស្ថាន និងប្រើប្រាស់ថាមពលបៃតងដូចជា ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ជាប្រភពអគ្គីសនី។ លើសពីនេះ តំបន់នេះនឹងត្រូវរចនាទៅជាតំបន់ធម្មជាតិគ្មានផ្សែងពុល ឬហៅថាតំបន់បៃតងផងដែរ។ លក្ខណៈសំខាន់ៗ បី របស់កោះសិប្បនិម្មិតនេះគឺ៖ • The Channels ជាតំបន់ដែលអាចរៀបចំជាសួនបច្ចេកវិទ្យា វិទ្យាស្ថានស្រាវជ្រាវ និងមជ្ឈមណ្ឌលវប្បធម៌ • The Mangroves ជាតំបន់ព្រៃកោងកាងនៅជុំវិញទីក្រុង និងមានអគារខ្ពស់មួយនៅចំកណ្ដាលសម្រាប់ការប្រជុំសន្និសីទ និងព្រឹត្តិការណ៍នានា • The […]
អានបន្ថែម