គម្រោងទេសចរណ៍ធម្មជាតិចំនួន៧ គ្រោងនឹងលេចរូបរាងនៅខេត្តកោះកុង

គម្រោងអភិវឌ្ឍទេសចរណ៍ធម្មជាតិចំនួន ៧ គ្រោងនឹងបង្ហាញ ខ្លួនលើផ្ទៃដីប្រមាណ១០ហិតានៅក្នុងស្រុកបូទុមសាគរ និងស្រុកមណ្ឌលសីមា នាខេត្តកោះកុង។ នេះបើយោងតាម រដ្ឋបាលខេត្តកោះកុងកាលពីពេលថ្មីៗនេះ។ គម្រោងទាំង៧ នេះ គឺស្នើឡើងដោយក្រុមហ៊ុនរបស់លោកស្រី កែវ រតនា ដែលបច្ចុប្បន្នកំពុងស្ថិតនៅដំណាក់កាលសិក្សា ដោយកាលពីថ្ងៃទី២១ ខែធ្នូ កន្លងមកនេះ ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ព្រមទាំងភាគីពាក់ព័ន្ធជាច្រើននាក់ទៀត ទើបតែបានចុះត្រួតពិនិត្យទីតាំងផ្ទាល់។ គម្រោងអភិវឌ្ឍទេសចរណ៍ទាំងអស់នេះ គឺស្ថិតនៅក្នុងទីតាំងមានសក្តានុពល ពោលនៅក្បែរព្រំប្រទល់របស់ក្រុមហ៊ុនយូញៀន (គម្រោងតារាសាគរ) ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ និងដីគម្រោងអាងស្តុកទឹកសហគមន៍។ គួរបញ្ជាក់ផងដែរ ខេត្តកោះកុងគឺជាខេត្តដែលមានសក្ដានុពលមួយ ដែលកន្លងមកបាន និងកំពុងទាក់ទាញគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ជាមួយនឹងទុនវិនិយោគតម្លៃរាប់ពាន់លានដុល្លារ ឧទាហរណ៍ដូចជា គម្រោងតារាសាគរ ព្រលានយន្តហោះថ្មី គម្រោងវារីអគ្គិសនី និងគម្រោងរោងចក្រថាមពលធ្យូងថ្មជាដើម។ (អានបន្ថែម និងបន្ថែម)

អាន​បន្ថែម

អ្នកឧកញ៉ា ពុង ឃាវសែ ស្វាគមន៍ជានិច្ចរាល់ក្រុមហ៊ុនសំណង់ណាដែលចង់ធ្វើការលើគម្រោងរបស់ OCIC

អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC និងប្រធានសមាគមអ្នកសាងសង់កម្ពុជា ក៏ដូចជា ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា កាលពីថ្ងៃទី ១៩ ធ្នូ នេះ បានឲ្យដឹងថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ា បើកចំហរ និងស្វាគមន៍ជានិច្ចរាល់ក្រុមហ៊ុនសំណង់ណា ដែលចង់ធ្វើការងារឲ្យគម្រោងនានារបស់ OCIC។ អ្នកឧកញ៉ា បានមានប្រសាសន៍ថា៖ «យើងមិនដែលបិទទេ គឺយើងបេីកចំហរ អ្នកណាចាប់អារម្មណ៍ចង់មកធ្វើការ អាចដាក់ស្នើមកបាន សម្រាប់គម្រោងនានារបស់OCIC»។ «ឧទាហរណ៍ដូចជាការងារចាក់បំពេញដីនៅព្រលានយន្តហោះភ្នំពេញថ្មី និងនៅលើកោះនរា ជាដើម យើងបើកចំហរ​ ព្រោះមួយថ្ងៃៗយើងត្រូវការដីច្រើនណាស់» អ្នកឧកញ៉ាបានបន្ត។ អ្នកឧកញ៉ា បានឲ្យដឹងទៀតថាក្រុមហ៊ុនណា ដែលមានបំណងធ្វើការងារអាចទំនាក់ទំនងតាមរយៈ សមាគមន៍សាងសង់កម្ពុជា(CCA) ឬតាមរយៈក្រុមហ៊ុន OCIC ផ្ទាល់ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០២០ នេះ ក្រុមហ៊ុន OCIC បានវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រមាណ ៣០០ លានដុល្លារអាមេរិក។ ហើយសម្រាប់ឆ្នាំក្រោយ ក្រុមហ៊ុន ក៏គ្រោងនឹងវិនិយោគលើគម្រោងទាំងនេះ យ៉ាងហោច ៦០០ លានដុល្លារ បន្ថែមទៀត។ (អានបន្ថែម)

អាន​បន្ថែម

ផ្លូវពាណិជ្ជកម្មតភ្ជាប់រវាង ថៃ និងកម្ពុជាតម្លៃប្រមាណជិត ២លានដុល្លារសាងសង់ជិតរួចរាល់ហើយ

ផ្លូវពាណិជ្ជកម្មតភ្ជាប់រវាងច្រកភូមិថាសេន ខេត្តត្រាត ប្រទេសថៃ ទៅច្រកថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំណាយថវិកាប្រមាណជិត ២លានដុល្លារ សម្រេចបានប្រមាណ ៩០% ហើយគ្រោងនឹងបញ្ចប់មុនកាលបរិច្ឆេទដែលគ្រោងទុក​​។ រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងកាលពីថ្ងៃទី ២០ ធ្នូ នេះថា ភាគីថៃបានចំណាយថវិកាប្រមាណជិត ២លានដុល្លារនេះ ដើម្បីសាងសង់ផ្លូវតភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសទាំង ២ នេះ។ ផ្លូវនេះ ត្រូវបានសាងសង់ ជាប្រភេទបេតុងអាស្វាល (AC) មាន ៤ គន្លង ប្រវែង១,៩ គីឡូម៉ែត្រ និងទទឹង ១៤ ម៉ែត្រ។ ផ្លូវនេះមានទីតាំងស្ថិតនៅចន្លោះ រវាងច្រកព្រំដែន ក្នុងភូមិថាសេន ខេត្តត្រាត របស់ប្រទេសថៃ ទៅច្រកផ្លូវជាតិលេខ៥៥ (ច្រកថ្មដា) ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សមិទ្ធិផលនេះ ធ្វើឡើងបន្ទាប់ពីសភាថៃបានអនុម័ត តាមរយៈសំណើ របស់អភិបាលខេត្តត្រាត កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។ ផ្លូវពាណិជ្ជកម្មមួយខ្សែនេះ នឹងក្លាយទៅជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការតភ្ជាប់ពាណិជ្ជកម្មនៃប្រទេសទាំង ២ ជាពិសេសតាមរយៈផ្លូវជាតិលេខ […]

អាន​បន្ថែម

OCIC វិនិយោគយ៉ាងហោច៣០០ លានដុល្លារ នៅឆ្នាំ២០២០ គ្រោងវិនិយោគជាង ៦០០ លានដុល្លារបន្ថែមនៅឆ្នាំក្រោយ

ក្នុងឆ្នាំ ២០២០ នេះ ក្រុមហ៊ុន OCIC បានវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗប្រមាណ ៣០០លានដុល្លារអាមេរិក ហើយគ្រោងនឹងវិនិយោគយ៉ាងហោច ៦០០លានដុល្លារ បន្ថែមទៀតនៅឆ្នាំក្រោយ។ នេះបើយោងតាម ប្រធានក្រុមហ៊ុន OCIC និងប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ។ អ្នកឧកញ៉ា បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលទ្រព្យយ៉ាងដូច្នេះ កាលពីថ្ងៃទី ១៩ ធ្នូកន្លងទៅនេះថា៖ «ក្រុមហ៊ុន OCIC បានវិនិយោគលើគម្រោងធំៗរួមមាន គម្រោងកោះនរា ប្រមាណ ៧០លានដុល្លារអាមេរិក និងគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ប្រមាណ ២០០លានដុល្លារអាមេរិកសម្រាប់ការងារសាងសង់ នៅឆ្នាំ២០២០»។ បន្ថែមពីនេះ ក្រុមហ៊ុន OCIC ក៏គ្រោងនឹងវិនិយោគលើគម្រោងយ៉ាងហោច ៦០០លានដុល្លារបន្ថែមនៅឆ្នាំក្រោយ ពោលគឺ វិនិយោគលើគម្រោងកោះនរាប្រមាណ ១០០លានដុល្លារ និងប្រមាណ ៥០០លានដុល្លារលើគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។ គិតមកត្រឹមខែតុលា គម្រោងអភិវឌ្ឍន៍កោះនរា សម្រេចបានជាង ៣០% ហើយ។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏ទើបតែបានបើកការដ្ឋានសាងសង់ស្ពានធំៗចំនួន២ គឺស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា និងស្ពានតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ ១ កាលពីខែតុលាដូចគ្នា។ […]

អាន​បន្ថែម

ក្រុមហ៊ុនអ្នកអភិវឌ្ឍចំនួន ២៦ កំពុងប្រជែងគ្នាសាងសង់អាកាសយានដ្ឋានតម្លៃជាង៧០០ លានដុល្លារនៅប្រទេសឥណ្ឌូណេស៊ី

ក្រុមហ៊ុនអភិវឌ្ឍចំនួន ២៦ ចាប់អារម្មណ៍ចង់ដេញថ្លៃសាងសង់ និងប្រតិបត្តិការគម្រោងអាកាសយានដ្ឋានថ្មី ខណៈដែលរដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងផ្លាស់ប្ដូរមុខមាត់អាកាសយានដ្ឋានចាស់ នៅលើកោះ Lombok ដើម្បីជំរុញវិស័យទេសចរណ៍នៅលើកោះនេះឱ្យរីកចម្រើនជាមុន។ គម្រោងអភិវឌ្ឍន៍ថ្មីតម្លៃ ៧០០ លានដុល្លារអាមេរិកនេះ បានទាក់ទាញក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេលើពិភពលោកជាច្រើន រួមមាន ក្រុមហ៊ុន Bechtel និង Vinci (ដែលកំពុងគ្រប់គ្រងព្រលានយន្តហោះនៅកម្ពុជា)។ លើសពីនេះ ក៏មានក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋានផ្សេងៗ រួមមាន Royal Schiphol ពីប្រទេសហូឡង់ អាកាសយានដ្ឋាន Incheon មកពីកូរ៉េ អាកាសយានដ្ឋាន Changi មកពីសិង្ហបុរី អាកាសយានដ្ឋាន GMR មកពីឥណ្ឌា អាកាសយានដ្ឋានម៉ាឡេស៊ី និងអាកាសយានដ្ឋាន Munich ក៏ចាប់អារម្មណ៍គម្រោងនេះផងដែរ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Angkasa Pura ដែលជាអ្នកគ្រប់គ្រងអាកាសយានដ្ឋានចាស់ ក៏កំពុងស្វះស្វែងរកដៃគូ តាមរយៈការដេញថ្លៃ។ ក្រុមហ៊ុនអភិវឌ្ឍនឈ្នះការដេញថ្លៃ នឹងមានសិទ្ធិពង្រីក និងធ្វើប្រតិបត្តិការព្រលានយន្តហោះថ្មីនេះ ក្នុងរយៈពេល ៣០ ឆ្នាំ។ គួរបញ្ជាក់ផងដែរថា បញ្ជីឈ្មោះអ្នកឈ្នះការដែញថ្លៃតង់ទីមួយ នឹងប្រកាសនៅខែមករាឆ្នាំក្រោយ។

អាន​បន្ថែម

ការផ្ដល់សញ្ជាតិ ឬសិទ្ធស្នាក់នៅដល់បរទេសដែលវិនិយោគលើអចលនទ្រព្យ អាចជាចលករជំរុញសេដ្ឋកិច្ចដ៏ល្អមួយ

គោលនយោបាយផ្ដល់សញ្ជាតិ ឬ ទិដ្ឋាការស្នាក់នៅរយៈពេលយូរដល់ជនបរទេស តាមរយៈការវិនិយោគលើអចលនទ្រព្យដូចជាខុនដូ ឬអាផាតមិនក្នុងស្រុក ដែលប្រទេសមួយចំនួនជុំវិញពិភពលោកកំពុងអនុវត្ត ចាត់ទុកថាជាគន្លឹះ ឬចលករមួយ ក្នុងការជួយស្ដារទីផ្សារអចលនទ្រព្យ ឬសេដ្ឋកិច្ចទាំងមូលឱ្យងើបពីវិបត្តិកូវីដ។ តួយ៉ាងដូចជា នៅឆ្នាំ ២០២១ ខាងមុខនេះ ប្រទេសថៃនឹងចាប់ផ្ដើមផ្តល់ទិដ្ឋាការស្នាក់នៅដល់ជនបរទេសណាដែលទិញខុនដូ ឬ អាផាតមិន។ ការសម្រេចចិត្តអនុវត្តគោលនយោបាយនេះ គឺដើម្បីស្ដារទីផ្សារអចលនទ្រព្យក្នុងស្រុក ដែលរងសម្ពាធយ៉ាងខ្លាំងពីវិបត្តិកូវីដ ក៏ដូចជាដើម្បីជំរុញការលក់ចេញឱ្យអស់នូវគម្រោងដែលសាងសង់រួច។ លោក Somchai Soongswang ប្រធានគ្រប់គ្រងលើបណ្ណសិទ្ធិពិសេសរបស់ជនបរទេស ឬ Thailand Privilege Card បាននិយាយថា សម្រាប់ជនបរទេសដែលទិញខុនដូ ឬ អាផាតមិនសាងសង់រួច មួយ ឬ ច្រើនយូនីត ក្នុងតម្លៃ ៣៣ម៉ឺនដុល្លារឡើងទៅ នឹងទទួលបានទិដ្ឋាការស្នាក់នៅរយៈពេល ៥ ឆ្នាំ ដោយឥតគិតថ្លៃ ឬក្នុងតម្លៃទាបជាងមុន (ដែលជាទូទៅតម្លៃទិដ្ឋាការមួយដងគឺ ១៦ ០០០ ដុល្លារសម្រាប់រយៈពេល៥ឆ្នាំ)។ ទិដ្ឋាការដែលមានឈ្មោះថា Elite Flexible One នេះ មានអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា សេវារហ័សលើការត្រួតពិនិត្យលិខិតឆ្លងដែន ឬ […]

អាន​បន្ថែម

ខ្សែបញ្ចូនថាមពល ២៣០kw ភ្ជាប់ពីរោងចក្រដុតធ្យូងថ្មឧត្តមានជ័យមកសៀមរាប នឹងដាក់ដំណើរការឆាប់ៗ

ខ្សែបញ្ចូនថាមពលអានុភាព ២៣០ គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គីសនីធ្យូងថ្មនៅខេត្តឧត្តរមានជ័យ មកកាន់សៀមរាបគ្រោងនឹងដាក់ដំណើរការឆាប់ៗនេះ។ យោងតាមរដ្ឋបាលខេត្តសៀមរាប កាលពីថ្មីៗនេះ ក្រុមហ៊ុន Pestech (Cambodia) PLC, កំពុងដំណើរការសាងសង់គ្រឹះបង្គោលនៃខ្សែបញ្ជូនអគ្គិសនីនេះ ក៏ដូចជាកាប់សម្អាតដើមឈើតាមបណ្តោយគន្លងខ្សែបញ្ជូនផងដែរ។ អគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល នេះ មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ និងទទឹង៣០ ម៉ែត្រ ដែលតភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្មនៅខេត្តឧត្តរមានជ័យ មកអនុស្ថានីយអគ្គីសនីសៀមរាបឆ្លងកាត់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព។ គួរបញ្ជាក់ផងដែរថា គិតត្រឹមខែវិច្ឆិកា រោងចក្រផលិតថាមពលអគ្គិសនីដើរដោយចំហេះធ្យូងថ្ម នៅខេត្តឧត្តរមានជ័យសាងសង់សម្រេចបានជាង ៦០% ហើយ ដោយគ្រោងបញ្ចប់ការសាងសង់រួចរាល់នៅឆ្នាំ ២០២១ ខាងមុខ។ (អានបន្ថែម)

អាន​បន្ថែម

ជប៉ុនផ្ដល់ជំនួយឥតសំណងបន្ថែមទៀតដើម្បីអភិវឌ្ឍន៍ខេត្តសំខាន់ៗ ៣

រដ្ឋាភិបាលជប៉ុន កាលពីថ្មីៗនេះ សម្រេចផ្ដល់ជំនួយឥតសំណងជិត ៤០ ម៉ឺនដុល្លារ បន្ថែមទៀត ដើម្បីយកមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តចំនួន៣ រួមមាន កោះកុង កំពង់ឆ្នាំង និងមណ្ឌលគិរី។ នេះបើយោងតាមសារព័ត៌មានAKP ដែលដកស្រង់ខ្លឹមសារចេញពីសេចក្ដីប្រកាសរបស់ស្ថាតទូតជប៉ុន។ ប្រភពដដែលបានឱ្យដឹងថា ទឹកប្រាក់ជាង ១៩ ម៉ឺនដុល្លារនឹងត្រូវប្រើដើម្បីលើកកម្ពស់គុណភាពផ្លូវនៅឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ដោយឡែក ទឹកប្រាក់ជាង ៩ ម៉ឺនដុល្លារនឹងប្រើដើម្បីស្ដារប្រព័ន្ធធារាសាស្រ្តនៅខេត្តកំពង់ឆ្នាំង ហើយជាង១០ម៉ឺនដុល្លារទៀត ប្រើសម្រាប់ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធវិស័យកសិកម្មនៅស្រុកកោះញែក និងក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគិរី។ ជំនួយហិរញ្ញវត្ថុនេះ នឹងត្រូវផ្តល់ជូនទៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំង និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគីរី តាមក្របខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុនហៅថា Grant Assistance for Grassroots Human Security Projects។ ក្រៅពីជំនួយខាងលើនេះ ជប៉ុនកំពុងផ្ដល់ជំនួយឥតសំណង ៣៥ លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ស្ពានឡើងវិញចំនួន ៧ នៅខេត្តព្រៃវែង និងក្រចេះ ដែលជាតំបន់កំពុងប្រឈមនឹងទឹកជំនន់ផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា មកទល់បច្ចុបន្ន ជប៉ុនបាននិងកំពុងផ្ដល់ថវិកាយ៉ាងហោចជិត ១ពាន់លានដុល្លារ […]

អាន​បន្ថែម

អគារកម្ពស់ ៤៦ ជាន់ Morgan Tower បញ្ចប់ការសាងសង់ជាស្ថាបពរហើយ

បន្ទាប់ពីបើកការដ្ឋានកាលពីឆ្នាំ ២០១៨ មក បច្ចុប្បន្ន អគារកម្ពស់ ៤៦ ជាន់ Morgan Tower បានបញ្ចប់ការសាងសង់ជាស្ថាបពរ កាលពីថ្ងៃទី ១៦ ធ្នូ កន្លងទៅ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន កាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានឱ្យដឹងថា Morgan Tower បានបញ្ចប់ការសាងសង់ជាន់ទី ៤៦ សសរគ្រឹះ និងរចនាសម្ព័នសំខាន់នៃអគារ កាលពីថ្ងៃទី ១៤ ខែ ធ្នូ ដោយក្រុមហ៊ុនបានរៀបចំកម្មវិធីសម្ភោធបញ្ចប់ការសាងសង់ កាលពីថ្ងៃទី ១៦ ខែ ធ្នូ កន្លងទៅនេះ។ ក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថា គ្រប់ផ្នែកទាំងអស់បានធ្វើការថែមម៉ោង និងបានបញ្ចប់ការចាក់អាងហែលទឹកនៅជាន់ទី ៤៦ តាំងពីថ្ងៃទី ២៧ ខែវិច្ឆិកាមកម្ល៉េះ។ គួរបញ្ជាក់ផងដែរថា អគារនេះប្រើប្រាស់ពេលសាងសង់សរុប ២៨ ខែ គិតចាប់តាំងពីថ្ងៃបើកការដ្ឋានកាលពីខែសីហា ២០១៨ កន្លងទៅ។ ក្រុមហ៊ុនចិន Morgan Tower ប្រើប្រាស់ទុនវិនិយោគប្រមាណជា ១៦០ លានដុល្លារអាមេរិកក្នុងការសាងសង់គម្រោងនេះ ដែលមានកម្ពស់រហូតដល់ទៅ ២១០ […]

អាន​បន្ថែម

ការសិក្សាលទ្ធភាពសាងសង់ព្រលានយន្តហោះថ្មីនៅកោះកុងរបស់លី យ៉ុងផាតគ្រុប ផ្អាកដោយសារកូវីដ

ការសិក្សាលទ្ធភាពសាងសង់ព្រលានយន្តហោះថ្មីមួយនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលកំពុងធ្វើឡើងដោយក្រុមហ៊ុនលី យ៉ុងផាតគ្រុប និងក្រុមហ៊ុនថៃ Bangkok Airways ត្រូវបានផ្អាកសិន ដោយសារវិបត្តិកូវីដ ។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានឱ្យដឹងកាលពីថ្មីៗនេះ ថា៖ «គម្រោងហ្នឹង រដ្ឋាភិបាលបានផ្តល់ទីតាំងថ្មីឱ្យទៅគាត់….ប៉ុន្តែការរៀបចំដំណើរការ ត្រូវបានពន្យារពេលដោយសារកូវីដ អត់ទាន់ធ្វើអីទាំងអស់។ បន្ទាប់ពីការរីករាលដាលជំងឺកូវីដ ១៩ចប់ ការសិក្សានឹងបន្តទៀត»។ គម្រោងវិនិយោគអាកាសយានដ្ឋានអន្តរជាតិកោះកុងថ្មីនេះ ជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Ly Yong Phat Group ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ថៃ Bangkok Airway ក្រោមទុនវិនិយោគ ៤០លានដុល្លារ។ (អានបន្ថែម) កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលបានសម្រេចឱ្យក្រុមហ៊ុនលី យ៉ុងផាតគ្រុប ជាអ្នកសិក្សា ដោយប្តូរពីទីតាំងចាស់ទំហំ ៤០០ហិកតា នៅទីក្រុងខេមរភូមិន្ទ ទៅទីតាំងថ្មីទំហំ ៦០០ហិកតា ក្នុងស្រុកមណ្ឌលសីមា។ គួរបញ្ជាក់ផងដែរ នៅខេត្តកោះកុង ក៏មានគម្រោងសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិមួយទៀតដែរ គឺអាកាសយានដា្ឋនអន្តរជាតិតារាសាគរ ដែលជាការវិនិយោគរបស់ក្រុមហ៊ុនចិន Tianjin Union Development Group […]

អាន​បន្ថែម