ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការផ្តល់ឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅកម្ពុជានៅតែបន្តកើនឡើង

ការផ្តល់ឥណទានពីគ្រឹះស្ថានធនាគារ ដល់វិស័យសំណង់ និងសកម្មភាពជួញដូរអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែបន្តមានកំណើនគួរឱ្យកត់សម្គាល់ បើទោះបីជាមានការប៉ាន់ស្មានថា ក្នុងឆ្នាំ២០២៤នេះ វិស័យសំណង់ និងអចលនទ្រព្យមានកំណើនទាបក៏ដោយ។ នេះបើយោងតាមរបាយការណ៍ឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ការផ្តល់ឥណទានពីគ្រឹះស្ថានធនាគារ ដល់សកម្មភាពនៃជួញដូរអចលនទ្រព្យ មានប្រមាណ ៥.៩៩៦​ លានដុល្លារ ឬស្នើនឹង ១១.៣ភាគរយនៃទំហំឥណទានសរុបប្រមាណ ៥២.៨ពាន់លានដុល្លារ និងមានកំណើន ២៥.១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ដដែល បានបង្ហាញទៀតថា ការផ្តល់ឥណទានពីគ្រឹះស្ថានធនាគារ ក្នុងវិស័យសំណង់ មានចំនួនសរុប ៥.១២១ លានដុល្លារ ស្មើនឹង៩,៧ភាគរយ​ នៃទំហំឥណទានសរុប និងមានកំណើន ១៤,៨ភាគរយ។

អាន​បន្ថែម

ថៃកំពុងពន្លឿនបញ្ចប់គម្រោងសង់ផ្លូវរថភ្លើងលឿន ពីបាងកកទៅគុនមីន(ចិន) ដើម្បីសម្រេចមហិច្ឆតាចង់ក្លាយជា…

ប្រទេស​ថៃ​កំពុង​អភិវឌ្ឍ​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ប្រវែង ៨៧៣ គីឡូម៉ែត្រ ដែល​នឹង​តភ្ជាប់​ទីក្រុង​បាងកក​ជាមួយ​នឹង​ផ្លូវដែក​ឡាវ-ចិន។ នៅពេលសាងសង់រួចរាល់ គម្រោងនេះនឹងជួយសម្រួលឱ្យការដឹកជញ្ជូនមនុស្សនិងទំនិញពីទីក្រុងបាងកក ទៅកាន់ទីក្រុងគុនមីង រដ្ឋធានីនៃខេត្តយូណាន របស់ប្រទេសចិនបានយ៉ាងងាយស្រួលនិងឆាប់រហ័ស។ គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៨ នេះបើយោងតាម Asean Briefing ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤។ ផ្លូវដែកមួយខ្សែនេះ ត្រូវបានប៉ាន់ស្មានថាមានតម្លៃចន្លោះពី ៥ពាន់លានដុល្លារទៅ ៩,៩ ពាន់លានដុល្លារ ដែលជាផ្នែកនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន និងជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ពិភពលោកដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលចិនក្នុងឆ្នាំ ២០១៣ ដើម្បីបង្កើនការតភ្ជាប់ក្នុងតំបន់ និងឱកាសអនាគតសេដ្ឋកិច្ចដ៏ភ្លឺស្វាង។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ី អឺរ៉ុប និងអាហ្រ្វិក តាមផ្នែកសំខាន់ពីរ៖ ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១។ ដំណាក់​កាល​ទី​មួយនៃការសាងសង់ផ្លូវដែកល្បឿនលឿននេះ ​នឹង​តភ្ជាប់​ទីក្រុង​បាងកក​ទៅ​ខេត្តនគររាជសីមា ដែលជា​ច្រក​ចេញ​ទៅ​ភាគ​ឦសាន​ប្រទេស​ថៃ។ ដំណាក់កាលទីពីរនៃគម្រោង គឺសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីនគររាជសីមាទៅកាន់ទីក្រុង Nong Khai ដែលជាទីក្រុងព្រំដែននៅភាគឦសានប្រទេសថៃ និងឆ្លងកាត់ព្រំដែនពីទីក្រុងវៀងចន្ទន៍ រដ្ឋធានីនៃប្រទេសឡាវ។ តាម​រយៈ​ផ្លូវដែក​ថ្មី​ថៃ-ចិននេះ គេរំពឹងថា ពេលវេលា​ធ្វើ​ដំណើរ​ពី​បាងកក​ទៅ​នគររាជសីមា​នឹង​ត្រូវ​កាត់ពី ៤.៥ […]

អាន​បន្ថែម

វៀតណាមស្នើចិនជួយអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿនច្រើនខ្សែ ដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

វៀតណាមកំពុងស្វែងរកការគាំទ្រពីប្រទេសចិនជាមួយនឹងគម្រោងអភិវឌ្ឍន៍បណ្តាញផ្លូវដែកល្បឿនលឿនក្នុងប្រទេសរបស់ខ្លួន ក្នុងនោះរួមមានទាំងគម្រោងផ្លូវរថភ្លើងឆ្លងកាត់ព្រំដែនចិនវៀតណាម ដែលនឹងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នេះបើយោងតាមគេហទំព័រព័ត៌មាន VnExpress ដែលបានរាយការណ៍កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤។ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានប្រាប់លោក Lou Qiliang ប្រធានក្រុមហ៊ុន China Railway Signal Information នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Dalian ថា វៀតណាមត្រូវការជំនួយពីចិនក្នុងការរចនាផ្លូវដែក ការសាងសង់ និងការផ្ទេរបច្ចេកវិទ្យា។ ក្នុងផែនការនោះដែរ វៀតណាមបានអំពាវនាវឱ្យមានការគាំទ្រហិរញ្ញវត្ថុបន្ថែម ដើម្បីកសាងខ្សែរថភ្លើងឆ្លងកាត់ព្រំដែន ដែលតភ្ជាប់ខេត្តយូណានរបស់ប្រទេសចិនទៅកាន់ទីក្រុងកំពង់ផែភាគខាងជើងរបស់វៀតណាមនៃទីក្រុង Haiphong និងមួយខ្សែទៀតភ្ជាប់ពីទីក្រុង Dongxing របស់ប្រទេសចិនទៅកាន់ទីក្រុង Haiphong របស់វៀតណាម។ ថែមពីលើនេះ វៀតណាមក៏បង្ហាញមហិច្ឆតា ចង់បានផ្លូវដែករវាងខេត្តព្រំដែនវៀតណាម Lang Son ភ្ជាប់ទៅកាន់ទីក្រុងហាណូយផងដែរ ។ ថែមពីលើនេះ ប្រភពដដែលបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកិច្ចការដឹកជញ្ជូនរបស់វៀតណាម លោក Nguyen Van Thang ក៏បានស្វែងរកការគាំទ្រពីប្រទេសចិនសម្រាប់គម្រោងផ្លូវដែកល្បឿនលឿនប្រវែង ១៥០០ គីឡូម៉ែត្រ […]

អាន​បន្ថែម

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីរបស់វៀតណាមបោះទុន $២០០លាន សង់រោងចក្រនៅឥណ្ឌូនេស៊ី

ក្រុមហ៊ុន​ផលិត​រថយន្ត EV VinFast របស់​វៀតណាម បាន​ចុះ​ហត្ថលេខា​លើ​រោងចក្រ​តម្លៃ ២០០​លាន​ដុល្លារ ​នៅ Subang ក្នុង​ខេត្ត West Java ក្នុងប្រទេសឥណ្ឌូនេស៊ី។ រោងចក្រមួយនេះ នឹងមានសមត្ថភាពផលិតរថយន្តជាអតិបរមា ៥០.០០០គ្រឿង ក្នុងមួយឆ្នាំ នឹងមានហាងលក់តួ ខ្សែដំឡើងទូទៅ ហាងលាបពណ៌ តំបន់សាកល្បង ពិសេសនឹងជួយបង្កើតការងារដល់ពលរដ្ឋក្នុងស្រុកបានរាប់ពាន់កន្លែងថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ globalconstructionreview នៅថ្ងៃទី១៧ កក្កដា ២០២៤។ គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន VinFast បានដាក់លក់រថយន្តប្រភេទ SUV ពីរម៉ូដែលរួចហើយនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយបានបើកបណ្តាញចែកចាយរថយន្ត ដើម្បីបង្កើតជម្រើសតម្លៃដែលអាចបត់បែនបានក្នុងទីផ្សារ ដោយមានការណែនាំបន្ថែមលើកម្មវិធីជាវថ្ម។ លោក H Moeldoko ប្រធានគ្រប់គ្រងធនធានមនុស្ស នៃរដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិយាយថា “រដ្ឋាភិបាលបានលើកទឹកចិត្តយ៉ាងខ្លាំងនូវការវិនិយោគបរទេសដែលចូលមកក្នុងប្រទេសរបស់យើង ជាពិសេសនៅក្នុងវិស័យឧស្សាហកម្មរថយន្តនេះតែម្តង”។ “យើងជឿជាក់ថាវត្តមានរបស់ VinFast នឹងនាំមកនូវការច្នៃប្រតិដ្ឋបច្ចេកវិទ្យា និងការផ្ទេរចំណេះដឹងដែលត្រូវការជាចាំបាច់ដើម្បីបង្កើនការប្រកួតប្រជែងនៃឧស្សាហកម្មរថយន្តជាតិ។” លោកបន្ត។ គួររំលឹកថា រោងចក្រ Subang ខាងលើនេះ គ្រោងនឹងបើកដំណើរការនៅត្រីមាសទី៤ នៃឆ្នាំ២០២៥។

អាន​បន្ថែម

Hyundai បើក​រោងចក្រ​ផលិត​អាគុយរថយន្តអគ្គិសនីដំបូង​គេ នៅឥណ្ឌូនេស៊ី ដោយរំពឹងថាអាចផ្គត់ផ្គង់បាន ១៥០K ក្នុង១ឆ្នាំ

ក្រុមហ៊ុន Hyundai បានបើករោងចក្រផលិតបន្ទះអាគុយ រថយន្តអគ្គិសនី ដំបូងគេនៅក្នុងប្រទេសឥណ្ឌូនេស៊ីជាមួយនឹងក្រុមហ៊ុន LG Energy Solution ស្របពេលដែលក្រុមហ៊ុននេះកំពុងខិតខំបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនក្នុងពិភពលោក ។ រោងចក្រដែលទើបដំឡើងថ្មីនៅឥណ្ឌូនេស៊ីនេះ នឹងអាចផ្គត់ផ្គង់អាគុយសម្រាប់រថយន្តអគ្គិសនីម៉ាក Hyundai និងម៉ាក Kia បានប្រមាណ ១៥០.០០០ គ្រឿង ជាមួយនឹងតម្លៃសមរម្យ នេះបើយោងតាម Asia.nikkei.com ចុះថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២៤។ រោងចក្រថ្មីនេះ នឹងដំណើរការផលិតថាមពលដែលមានកម្រិតសមត្ថភាព ១០ GWh ក្នុងមួយឆ្នាំ ដែលទំហំនេះ គឺគ្រប់គ្រាន់ល្មមផ្តល់ថាមពលដល់រថយន្តអគ្គិសនីបានជាង ១៥០.០០០ គ្រឿង។ ជាមួយគ្នានោះដែរ ក្រុមហ៊ុន Hyundai ក៏​បាន​ប្រកាស​ថា​ខ្លួន​នឹង​ចាប់​ផ្តើម​ផលិត​រថយន្តម៉ាក Kona Electric ស៊េរី​ថ្មី​ក្នុង​ទ្រង់ទ្រាយ​ធំ​ក្នុង​ប្រទេសឥណ្ឌូនេស៊ីផងដែរ។ រថយន្ត Kona ថ្មី នឹងក្លាយជារថយន្តអគ្គិសនីដំបូងបង្អស់ ដែលដំណើរការដោយអាគុយថ្មីដែលផលិតពីរោងចក្រនេះផ្ទាល់តែម្តង។ “រោងចក្រនេះ នឹងជួយឱ្យឥណ្ឌូនេស៊ីមានគ្រឹះឈរជើងយ៉ាងរឹងមាំក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលរថយន្តអគ្គិសនីរបស់ទីផ្សារសកល ស្របជាមួយគ្នានោះ វានឹងជួយបង្កើនដំណើរការឧស្សាហកម្មក្នុងស្រុក។” ប្រសាសន៍របស់លោកប្រធានាធិបតីឥណ្ឌូនេស៊ី Jokowi។ លោកប្រធានាធិបតីបន្តថា […]

អាន​បន្ថែម

ជប៉ុនជួយកម្ពុជា ជាង ៥៧លានដុល្លារ សម្រាប់អភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានសម្រេចចុះកិច្ចព្រមព្រៀងចំនួន ២ ដែលមានទឹកប្រាកសរុបប្រមាណ ៨.៦៧៩លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៥៧,៥លានដុល្លារ សម្រាប់អភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវជាតិលេខ៥) ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ បើតាមសេចក្តីប្រកាសព័ត៌មាននេះ កិច្ចព្រមព្រៀង ២ នេះ មានកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ១ និងកិច្ចព្រមព្រៀងឥណទានសម្បទាន ១ ក្នុងនោះរួមមាន៖ ១.កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (Human Reso​u​r​ce Development Scholarship Project – JDS) មានទឹកប្រាក់ចំនួន ៣៨៦លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២,៥ លានដុល្លារ។ ២.កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ ប៉ោយប៉ែត) (ឥណទានដំណាក់កាលទី៣) [The National Road No.5 Improvement Project (Thlea Ma’am-Battambang and Sri […]

អាន​បន្ថែម

ឆមាសទី១-២០២៤ កម្ពុជានាំចូលសម្ភារៈសំណង់មានតម្លៃជាង ៧៥០លានដុល្លារ កើន១៨%

កម្ពុជានាំចូលសម្ភារៈសម្រាប់ការសាងសង់មានតម្លៃសរុប ៧៥៣លានដុល្លារ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ កើនឡើង ១៨ភាគរយ។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម។ តាមរបាយការណ៍បានបង្ហាញថា ការនាំចូលស៊ីម៉ង់ត៍ មានតម្លៃជិត១០លានដុល្លារ ធ្លាក់ចុះ ៩ភាគរយ​ និងការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ៣៨៤លានដុល្លារ កើនឡើង ៥០ភាគរយ។​ កំណើននៃការនាំចូលសំភារៈសាងសង់នេះ ឆ្លុះបញ្ជាំងជាវិជ្ជមាននៃការងើបឡើងវិញនៃវិស័យសំណង់នៅកម្ពុជា។ លើសពីនេះ របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបង្ហាញទៀតថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ កម្ពុជាមានគម្រោងសាងសង់សរុបចំនួន ១.៣៣០ គម្រោងទទួលបានការអនុញ្ញាតសាងសង់​ ដែលមានទំហំផ្ទៃក្រឡាគម្រោងសាងសង់ មាន ៤.២៧លានម៉ែត្រការ៉េ និងប្រើប្រាស់ទុន ១ ៨១១ ដុល្លារ ។ (អានបន្ថែម) 

អាន​បន្ថែម

សារមន្ទីរតម្លៃជាង ១លានដុល្លារ នៅវត្តរាជបូណ៌ ខេត្តសៀមរាប បើកការដ្ឋានសាងសង់ហើយ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ដែលមានតម្លៃជាង ១លានដុល្លារ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ការសាងសង់សារមន្ទីរនៅទីនេះ គឺបានចូលរួមចំណែកនៅក្នុងសង្គម-សេដ្ឋកិច្ច របស់ខេត្តសៀមរាប ក្នុងការថែរក្សាសម្បត្តិវប្បធម៌កេ​រដំណែលរបស់ដូនតា ការចូលរួមលើកកម្ពស់នៅក្នុងវិស័យទេសចរណ៍នៃខេត្តសៀមរាប តាមរយៈការរៀបចំទីតាំ​ងមួយនេះឱ្យ​​ក្លាយជាគោលដៅទេសចរណ៍បន្ថែម។ សម្តេចបានបន្តទៀតថា សារមន្ទីរនេះ នឹងតម្កល់នូវវត្ថុបុរាណ ដែលពុទ្ធបរិស័ទមួយចំនួនបានប្រទះឃើញ ហើយយកមកប្រគេនព្រះសង្ឃ ដើម្បីការពារថែរក្សាបេតិកភណ្ឌកេរដំណែលដូនតា និងសម្រាប់កូនចៅជំនាន់ក្រោយបានយល់ដឹងនូវវប្បធម៌របស់ខ្លួន។ សូមបញ្ជាក់ថា  គម្រោងសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គ្រោងថវិកាចំណាយ ជាង១.០៣៩.៦៦០ដុល្លារ (មិនរាប់បញ្ចូលការរចនាទូតាំង និងការលំអ ខាងក្នុងអគារ) ដោយប្រើប្រាស់រយៈពេល២៤ខែ។ ស្ថាបត្យកម្មគម្រោង ប្លង់ស្ថាបត្យកម្មជារចនាបទខ្មែរ មានទំហំបណ្តោយ ៣៤ម៉ែត្រ ទទឹង២៦.៦ម៉ែត្រ កម្ពស់ពីរជាន់(ជាន់ផ្ទាល់ដីនិងជាន់ទីមួយ) គូរដោយមន្ត្រីជំនាញអាជ្ញាធរជាតិ អប្សរា។ សារមន្ទីរនេះ នឹងរក្សាទុកវត្ថុបុរាណសាងពីដីដុត លោហៈ អង្កាំ ឈើ ឆ្អឹង […]

អាន​បន្ថែម

ត្រឹមត្រីមាសទី១-២០២៤ កម្ពុជាទូទាត់បំណុលបានជិត $២០០លាន ខណៈបំណុលសរុបមានជាង $១១ពាន់លាន

ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាបានទូទាត់បំណុលបានជិត ២០០លានដុល្លារ ខណៈមានបំណុលសាធារណៈសរុបចំនួន ១១,០៩ពាន់លានដុល្លារ។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា លេខ ២២។ ប្រភពដដែលនេះ បានឱ្យដឹងថា បំណុលសាធារណៈសរុបរួមមាន ១១ពាន់លានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស និង ៩៨លានដុល្លារ ជាបំណុលសាធារណៈក្នុងប្រទេស។ ដោយឡែក ចំពោះការទូទាត់សេវាបំណុលវិញ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជា​បានទូទាត់សរុបចំនួន ១៨១,៥៥លានដុល្លារ ដែលក្នុងនោះ ក្របខណ្ឌបំណុលសាធារណក្រៅប្រទេសមានចំនួន​ប្រមាណ ១៨១លានដុល្លារ និងក្របខណ្ឌបំណុលសាធារណៈក្នុងប្រទេសមានចំនួន ០,៥៥លានដុល្លារ។ ក្រៅពីនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១៤០,១៤លានដុល្លារ សមមូលនឹង ១០៥,២៥ លានអេសដេអ៊ែ ស្មើនឹង ៦% នៃពិតានដែលច្បាប់អនុញ្ញាត (១៧០០លានអេសដេអ៊ែ)។ (អានបន្ថែម) ជាងនេះទៅទៀត ក្នុងការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងត្រីមាសទី១ ឆ្នាំនេះវិញ កម្ពុជាបោះបានសរុបចំនួន ១៨២ ប៊ីលានរៀល ស្មើនឹងប្រមាណ ៤.៥០៤លានដុល្លារ ខណៈទំហទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះស្មើនឹងប្រមាណ ៤១% នៃទំហំសរុបដែលច្បាប់អនុញ្ញាត […]

អាន​បន្ថែម

រយៈពេល៦ខែ កម្ពុជាអនុម័តគម្រោងថ្មីបានជាង $៣ពាន់លាន ខណៈកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ

ក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មី គម្រោងពង្រីកផលិតកម្ម និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើង៧៧គម្រោង ក្នុងនោះទុនវិនិយោគមានការកើនឡើងដល់ទៅជាង ២ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចុះផ្សាយនៅថ្ងៃទី៥ កក្កដា ឆ្នាំ២០២៤។ តាមរបាយការណ៍ខាងលើបានបង្ហាញទៀតថា ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ គឺ៤៣គម្រោង ខណៈតាមពីក្រោយដោយខេត្តស្វាយរៀងទទួលបានគម្រោងវិនិយោគចំនួន៤០គម្រោង។ (របាយការណ៍លម្អិត) ក្នុងចំណោមគម្រោងវិនិយោគទាំង ១៩០គម្រោងនេះ ឃើញថាវិស័យទេសចរណ៍បានស្រូបទាញទុនវិនិយោគបានរហូតដល់ ៥៦.៥៩ភាគរយ, តាមពីក្រោយដោយហេដ្ឋារចនាសម្ព័ន និងផ្សេងៗស្រូបបាន ២៣,១១ភាគរយ, រីឯវិស័យឧស្សាហកម្មមាន ១៨,០៧ភាគរយ, ខណៈកសិកម្ម និងកសិ-ឧស្សាហកម្ម ស្រូបបានត្រឹមតែ ២,២១ភាគរយប៉ុណ្ណោះ។ គួរបញ្ជាក់ទៀតថា ក្នុងរយៈពេល៦ខែកន្លងទៅនេះ ឃើញថាមានគម្រោងវិនិយោគមួយចំនួនមានភាពលេចធ្លោរជាងគេ ក្នុងនោះរួមមាន៖ ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស៖ ទី១_គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយប្រាំចំនួន ២.៨៧០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៥៧៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៨៦០ កន្លែង។ ទី២_គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក […]

អាន​បន្ថែម