ព័ត៌មានសំណង់
សាលាដំបូងនិងសាលាឧទ្ធរណ៍ភ្នំពេញថ្មីនៅជ្រោយចង្វារបើកការដ្ឋានសាងសង់
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កាលពី២៦ ខែតុលា បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកការដ្ឋានសាងសង់អគារសាលាយុត្តិធម៌ថ្មី ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ក្រុមហ៊ុន OCIC សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ អគារសាលាយុត្តិធម៌ថ្មីនេះ នឹងប្រើប្រាស់ជាសាលាឧទ្ធរណ៍ភ្នំពេញ មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ អគារសាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ អគារថ្មីនេះ មានកម្ពស់ ៧ជាន់ និងមានផ្ទៃក្រឡាសរុប ១៩ ៩៥៦ម៉ែត្រការ៉េ ដែលកំពុងសាងសង់ដោយក្រុមហ៊ុនលី ឈួង សំណង់ & អាហរ័ណ នីហរ័ណ។ បើយោងតាមសេចក្ដីប្រកាសពីទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៣១ សីហា កន្លងមកនេះ ជាថ្នូរក្នុងការសាងសង់អគារថ្មីនេះ រដ្ឋាភិបាលនឹងផ្ដល់ជូនដីទីតាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ឱ្យទៅក្រុមហ៊ុន លី ឈួង សំណង់។ (អានបន្ថែម) ដោយឡែក រដ្ឋនឹងចំណាយថវិកាប្រមាណ ៣ លានដុល្លារអាមេរិក សម្រាប់ការបំពាក់បរិក្ខារ និងគ្រឿងសង្ហារិម។ គួរបញ្ជាក់ផងដែរថា គម្រោងនេះ នឹងប្រើរយៈពេល ២ ឆ្នាំក្នុងការសាងសង់។
អានបន្ថែមអាកាសយានដ្ឋាន ៣ នៅកម្ពុជាទទួលបានបណ្ណសរសើរសម្រាប់កាត់បន្ថយផ្សែងពុល
អាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅប្រទេសកម្ពុជា ក្នុងខែតុលានេះ បានរំកិលខ្លួនទៅជាព្រលានយន្តហោះបៃតងកម្រិតទី ២ ក្នុងកម្មវិធីចាត់លំដាប់ការកាត់បន្ថយការផ្សែងកាបូននៅព្រលានយន្តហោះជុំវិញពិភពលោក ឬ Airport Carbon Accreditation Programme របស់ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ (ACI) ។ កម្មវិធី Airport Carbon Accreditation Programme នេះ គឺកម្មវិធីចាត់លំដាប់ព្រលានយន្តហោះជុំវិញពិភពលោក ទាក់ទិននឹងការបញ្ចេញឧស្ម័នកាបូនិច។ កម្មវិធីនេះផ្ដល់វិញ្ញាបនប័ត្រសរសើរជា ៤ កម្រិត គឺការរៀបចំផែនការ (Mapping) ការកាត់បន្ថយ (Reduction) ការបង្កើនប្រសិទ្ធិភាព (Optimization) និងការធ្វើឱ្យបៃតង១០០% (Neutrality) ។ បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន ការទទួលស្គាល់ជាផ្លូវការកម្រិតទី ២ នេះគឺបានមកពីការកាត់បន្ថយនូវការបំភាយឧស្ម័នកាបូនិចទី ១ និង ២ នៅអាកាសយានដ្ឋានរាជធានីភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុ ដោយជោគជ័យ ក៏ដូចជាការដាក់ចេញជាបន្តបន្ទាប់នូវផែនការគ្រប់គ្រងឧស្ម័នពុល។ ក្រៅពីនេះ ក្រុមហ៊ុន VINCI Airports ដែលជាក្រុមហ៊ុនទទួលបន្ទុកលើអាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅកម្ពុជា ក៏គ្រោងនឹងបន្តកាត់បន្ថយផ្សែងពុល […]
អានបន្ថែមគិតមកដល់បច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍កោះនរា សម្រេចបាន ២៧% ហើយ
គម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរាតម្លៃរាប់លានដុល្លារ គិតមកដល់បច្ចុប្បន្ន សម្រេចបានប្រមាណ ២៧% ហើយ ដែលការសាងសង់គម្រោងយក្សក្នុងអំឡុង ៣ឆ្នាំ កន្លងមកនេះ បានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ២២៥ លានដុល្លារក្នុងមួយឆ្នាំៗ ឬស្មើនឹងជិត ០,៩% នៃ GDP ប្រទេសកម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងស្ពានកោះពេជ្រ-កោះនរា និងស្ពានកោះនរា-ផ្លូវជាតិលេខ ១ កាលពីថ្ងៃទី ២៦ តុលានេះ។ (អានបន្ថែម) ចាប់តាំងពីខែមករា ឆ្នាំ ២០២០ នេះមក ក្រុមហ៊ុន OCIC បានបុកគ្រឹះបេតុង ចាក់ថ្ម និងចាក់ខ្សាច់បំពេញ ដើម្បីអាចសាងសង់ច្រាំងទន្លេ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមប្លង់មេនៃគម្រោងអភិវឌ្ឍន៍កោះនរា ដោយសម្រេចបានជាង ២៧% ហើយ។ បើតាមប្រសាសន៍របស់អ្នកឧកញ៉ា ពុង ឃាវសែ គម្រោងអភិវឌ្ឍកោះនរានេះ នឹងចំណាយថវិការសរុបប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក។ ដោយឡែក ៣ […]
អានបន្ថែមដី ២៧ ហិកតានៅស្រុកទឹកឈូនឹងប្តូរមុខមាត់ទៅជាខុនដូ និងទីលានវាយកូនហ្គោលដំបូងបង្អស់នៅកំពត
ក្រុមហ៊ុន Forest Harmony កាលពីថ្មីៗនេះ បានប្រកាសបើកដំណើរលក់គម្រោង Golf Harmony ដែលជាការប្ដូរមុខមាត់ដីទំហំ ២៧,៣ ហិកតា នៅស្រុកទាំងឈូ ឱ្យទៅជាខុនដូ ផ្ទះលម្ហែ និងជាពិសេស ឺទីលានវាយកូនហ្គោលដំបូងបង្អស់នៅក្នុងខេត្តកំពត។ មានទីតាំងស្ថិតនៅឃុំព្រៃថ្នង ស្រុកទឹកឈូ ដែលមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រ ពីក្រុងកំពត គម្រោងនេះ រួមមានការសាងសង់វីឡាលំហែ ទីលានវាយកូនហ្គោល ៩ឡូត៍ និង អគារខុនដូដែលមាន ៥ជាន់ ចំនួន ៤អគារ ដោយការសាងសង់គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ២ឆ្នាំខាងមុខ។ បើយោងតាមក្រុមហ៊ុន តម្លៃសម្រាប់ប្រភេទផ្ទះវីឡា ដែលមានបន្ទប់គេង ៤ នៅក្នុងគម្រោង Golf Harmony មានចន្លោះពី ៣៦១ ០០០ ដុល្លារដល់ ៤០៩ ០០០ដុល្លារ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះ គឺជាដំណាក់កាលទី២ របស់ក្រុមហ៊ុន ក្រោយដំណាក់កាលទី១ លក់អស់ជិតជាង ៦០ភាគរយ។ លោក ច្រឹក សុខនីម […]
អានបន្ថែមស្ពានខ្សែកាបដំបូងគេនៅភ្នំពេញ តភ្ជាប់ពីកោះពេជ្រ ទៅកោះនរា បើកការដ្ឋានសាងសង់ហើយ
ក្រុមហ៊ុន OCIC កាលពីព្រឹកថ្ងៃទី ២៦ តុលា នេះ បានបើកការដ្ឋានសាងសង់ស្ពានធំៗចំនួន២ គឺស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា និងស្ពានតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ ១។ ពិធីបើកការដ្ឋានសាងសង់គម្រោងស្ពានទាំង២ នេះ ធ្វើឡើងនៅក្រោមអធិបតីភាព សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ស្ពានទី១ ជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ មានបណ្តោយប្រវែង ៨២៤ ម៉ែត្រ និងទទឹងប្រវែង ២៤,៥ ម៉ែត្រ និងមានសសរខ្សែកាបកម្ពស់ ៦០ ម៉ែត្រ ចំនួន ២ដើម ដែលមានចម្លាក់ក្បាច់ខ្មែរ។ កម្ពស់ពីផ្ទៃទឹកទៅស្ពានសម្រាប់នាវាចរអាចឆ្លងកាត់បាន មានកម្ពស់អប្បបរិមា ៨ ម៉ែត្រ នៅរដូវវស្សា។ ស្ពាននេះមានចរាចរទ្វេរទិស ២ទៅ ២មក ដែលគន្លងនីមួយៗមានទទឹង ៣,២៥ម និងមានគន្លងសម្រាប់ទោចក្រយានយន្ត ១ទៅ ១មក ដែលមានទទឹង ១,២៥ម ផងដែរ។ ស្ពាននេះគ្រោងចំណាយថវិកាចំនួន ៣៨ លានដុល្លារអាមេរិក ហើយនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៣៥ខែ។ ស្ពានទី២ ជាប្រភេទស្ពានបេតុងយោងកាបដែលមានដែករាងឥន្ធនូ […]
អានបន្ថែមសាលាក្រុងបើកដំណើរការស្ពានអាកាសចោមចៅជាបណ្ដោះអាសន្ន
រដ្ឋបាលរាជធានីភ្នំពេញ បើកឱ្យដំណើរការស្ពានអាកាសចោមចៅជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់លំហូរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់នេះ ដោយផ្លូវក្រោមដីគឺបើកឱ្យធ្វើចរាចរណ៍ចាប់ពីម៉ោង ១០ ព្រឹកថ្ងៃនេះតទៅ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើសុំបើកដំណើរការស្ពាននេះទៅកាន់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានកោះនរាកាលពីថ្ងៃទី ២៦ តុលា នេះ។ (អានបន្ថែម)។ ឯកឧត្តមបានឱ្យដឹងថា៖ «ខ្ញុំបាទសូមគោរពស្នើសុំការសម្រេចពីសម្តេចនាយករដ្ឋមន្ត្រី មេត្តាបើកដំណើរការជូនប្រជាពលរដ្ឋធ្វើដំណើរជាបណ្ដោះអាសន្ន ដើម្បីជួយសម្រួលដល់លំហូរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់នេះ រហូតដល់ពេលការដ្ឋានត្រូវបញ្ចប់ និងដាក់ឱ្យដំណើរការជាផ្លូវការនាពេលខាងមុខ។» ដោយសារតែមានការកកស្ទះចរាចរណ៍ខ្លាំងនៅលើកំណាត់ផ្លូវជាតិលេខ១ ពីចំណុចជ្រោយតាព្រហ្ម រហូតដល់ចំណុចគល់ស្ពានព្រះមុន្នីវង្សត្រើយខាងលិច និងត្រើយខាងកើត ទើបរដ្ឋបាលរាជធានីភ្នំពេញ បានជួយសម្រួលចរាចរណ៍នៅតំបន់នេះ តាមរយៈការសាងសង់ស្ពានអាកាសក្បាលថ្នល់នេះ ដោយសា្ថបនាស្ពានបិទមួយខ្សែ និងគ្រោងស្ថាបនាស្ពានអាកាសចំនួន ២ ខ្សែ និងផ្លូវក្រោមដីចំនួនមួយខ្សែទៀតផងដែរ។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ គិតមកដល់ពេលនេះសម្រេចបានប្រមាណ ៥៥ភាគរយ ហើយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១ ខាងមុខ។ (អានបន្ថែម)
អានបន្ថែមសម្រាប់ឆ្នាំ២០២១ វិស័យហេដ្ឋារចនាសម្ព័ន្ធទទួលបានចំណែកថវិកាជាតិជិត ៦០០លានដុល្លារ
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៤ តុលា កន្លងមកនេះ បានអនុម័តថវិកាជាតិសម្រាប់ចំណាយនៅឆ្នាំ២០២១ ប្រមាណ ៨.១ ពាន់លានដុល្លារ ដោយក្នុងនោះ វិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទទួលបានជិត ៦០០ លានដុល្លារ ឬ ខ្ពស់លំដាប់ថ្នាក់ទី ៣។ យោងតាមលទ្ធផលនៃប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រសួងសាធារណៈការ និងដឹកជញ្ជូន ទទួលបានវិភាជន៍ថវិកាជាតិ នៅលេខរៀងទី ៣ បន្ទាប់ពី ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការពារជាតិ។ តារាងបានបង្ហាញថា ក្នុងឆ្នាំ២០២១ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ទទួលបានវិភាជន៍ថវិកា ២ ៣៩៦ ១៩៥ លានរៀល ឬសមមូលនឹង ៥៨៦ លានដុល្លារអាមេរិក។ គួរបញ្ជាក់ផងដែរ យោងតាមសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ រដ្ឋគ្រោងនឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ៦២៩ គម្រោង ដោយនឹងប្រើថវិការដ្ឋជាង ១២ ប៊ីលានដុល្លារអាមេរិក៕
អានបន្ថែមរដ្ឋអនុម័តគម្រោងវិនិយោគធំៗពីរក្នុងវិស័យថាមពលតម្លៃជាង ៣៥០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រឱ្យក្រុមហ៊ុន Oddormeanchey Power Industrial Co Ltd វិនិយោគទឹកប្រាក់ជាង ៣៥០ដុល្លារសាងសង់គម្រោងធំៗ ២ គឺរោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព ២៦៥ មេហ្គាវ៉ាត នៅខេត្តឧត្តរមានជ័យ និង ខ្សែបញ្ជូនអគ្គិសនី តង់ស្យុង ២៣០ គីឡូវ៉ុល។ គម្រោងបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព ២៦៥ មេហ្គាវ៉ាត មានទីតាំងនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលនឹងសាងសងដោយប្រើទុនវិនិយោគ ៤៩៤ លានដុល្លារ។ ដោយឡែក ខ្សែបញ្ជូនអគ្គិសនី តង់ស្យុង ២៣០ គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកស្ថានីយខេត្តសៀមរាបខាងកើត នឹងប្រើទុនវិនិយោគ ៦១ លានដុល្លារ។ គម្រោងទាំង២ អាចនឹងជួយបង្កើតការងារដល់ប្រជាជនក្នុងតំបន់ជិត ៣០០ កន្លែង។ គួរបញ្ជាក់ផងថា គម្រោងអគ្គិសនីទាំងពីរនេះ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័ត កាលពីខែកុម្ភៈ ឆ្នាំ២០២០នេះ ហើយ ហើយតាមការគ្រោងទុក គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្មនេះ គ្រោងបញ្ចប់ការសាងសង់ និងបញ្ចេញថាមពល នៅឆ្នាំ២០២២ […]
អានបន្ថែមខេត្តព្រះសីហនុនឹងសង់ផ្លូវថ្មើរជើងក្រោមដី ២ កន្លែង លើផ្លូវជាតិលេខ៤ នៅខែក្រោយ
គម្រោងសាងសង់ផ្លូវ ថ្មើរជើងក្រោមដី ២ កន្លែង ដែលមានទីតាំងនៅត្រង់ចំណុច រោងចក្រកាត់ដេរញ៉ូវស្តារ និងក្បែរវិទ្យាល័យឃ្លាំងលើ លើផ្លូវជាតិលេខ ៤ ក្នុងខេត្តព្រះសីហនុ នឹងចាប់ផ្ដើមសាងសង់ នៅខែវិច្ឆិកាខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍របស់ឧត្តមសេនីយ៍ទោ វង្ស សំអាត អគ្គមេបញ្ជាការរងកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប និងជាអ្នកដឹកនាំគម្រោងនេះ បានប្រាប់វិទ្យុជាតិកម្ពុជាកាលពីថ្ងៃទី ២៣ តុលានេះ។ ផ្លូវថ្មើរជើងក្រោមដីនេះ មានប្រវែង ២៩ ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងកម្ពស់ ៣ ម៉ែត្រ ហើយនឹងប្រើប្រាស់រយៈពេល ៣ ខែក្នុងការសាងសង់។ ផ្លូវថ្មើរជើងក្រោមដីទី ១ ត្រង់ចំណុចរោងចក្រកាត់ដេរញ៉ូវស្តារ ធ្វើឡើងក្នុងគោលបំណង កាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសត្រង់ចំណុចរោងចក្រកាត់ដេរនេះតែម្ដង ដែលជាកន្លែង កម្មករ កម្មការិនី ធ្វើដំណើរច្រើន នៅម៉ោងចូលចេញធ្វើការ។ ចំណែកឯ ផ្លូវថ្មើរជើងក្រោមដីទី ២ ត្រង់ចំណុច ក្បែរវិទ្យាល័យឃ្លាំងលើ គឺធ្វើឡើងដើម្បីសម្រួលដល់ សិស្សានុសិស្សឆ្លងផ្លូវដោយមានសុវត្ថិភាព និងបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។ គួរបញ្ជាក់ផងដែរថា […]
អានបន្ថែមរដ្ឋាភិបាលអនុម័តគម្រោងវិនិយោគវារីអគ្គិសនី១៥០មេហ្គាវ៉ាត នៅខេត្តកោះកុង
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី ២៣ តុលានេះ បានអនុម័តទាំងស្រុងលើគម្រោងសាងសង់វារីអគ្គិសនីអានុភាព ១៥០មេហ្គាវ៉ាត នៅស្រុកថ្មបាំង ខេត្តកោះកុង និងគម្រោងសាងសង់ខ្សែបញ្ជូនថាមពល ៥០០ គីឡូវ៉ុល ពីភ្នំពេញ ទៅព្រំដែនកម្ពុជា ឡាវ និងពីខេត្របាត់ដំបង ទៅព្រំដែនកម្ពុជា ថៃ។ យោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន គម្រោងវារីអគ្គិសនី អានុភាព ១៥០មេហ្គាវ៉ាតនេះ ជាការវិនិយោគរយៈពេល៣៥ឆ្នាំ។ ឯកឧត្តម ផៃ ស៊ីផាន បានបន្តថា៖ «វារីអគ្គិសនីនេះ អាចផលិតអគ្គសនី សរុប ៥២៧ លានគីឡូវ៉ាត់ម៉ោងក្នុង ១ឆ្នាំ។ តម្លៃអគ្គិសនីរបស់វារីអគ្គិសនីលក់ទៅ EDC មានថ្លៃ ៧,៩២ សេន/គីឡូវ៉ាត់ម៉ោង»។ បើយោងតាមប្រភពដដែលនេះ គម្រោងនេះមានទីតាំងស្ថិតនៅផ្នែកខាងលើ ស្ទឹងតាតៃ ឬប្រមាណ ២០គីឡូម៉ែត្រ ពីទីតាំងវារីអគ្គិសនីតាតៃដែលដាក់ដំណើរការផលិតថាមពល កាលពីឆ្នាំ២០១៥។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនចិនចំនួន២ Chint Group និង Sinomath-HE បានស្នើទៅក្រសួងរ៉ែ និងថាមពល […]
អានបន្ថែម