ព័ត៌មានសំណង់
ក្រុមហ៊ុនយក្សអាមេរិកប្រកាសជ័យលាភីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២០
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗ បានប្រកាសឈ្មោះជ័យលាភីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២០ ។ ឈ្មោះជ័យលាភី ត្រូវបានប្រកាសក្នុងសន្និសីទប្រចាំឆ្នាំ Year In Infrastructure 2020 ដែលប្រារព្ធឡើងតាមប្រព័ន្ធអនឡាញជាលើកដំបូងបង្អស់កាលពីថ្ងៃទី ២០ និង ២១ តុលា កន្លងមកនេះ។ ក្នុងចំណោមអ្នកចូលរួមប្រកួតជាង ៣៣០ ក្រុមហ៊ុន ដែលមកពីជាង ៦០ ប្រទេសលើពិភពលោក គណៈកម្មការបានសម្រេចជ្រើសអ្នកឈ្នះចំនួន ១៩ រូប និងអ្នកទទួលរង្វាន់កិត្តិយលសចំនួន ១៥ រូប។ សន្និសីទហេដ្ឋារចនាសម្ព័ន្ធ ឬ Year In Infrastructure នេះ គឺជាកម្មវិធីដែល Bentley Systems រៀបចំឡើងជារៀងរាប់ឆ្នាំ ក្នុងគោលបំណងដើម្បីប្រមូលផ្ដុំអ្នកជំនាញ និងអ្នកដឹកនាំក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ពន្ធ័ឈានមុខគេនៅជុំវិញពិភពលោក ឱ្យមកជួបជុំពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាទាក់ទង់និងបច្ចេកវិទ្យាថ្មីៗ និងសមិទ្ធផលនានាដែលគួរឱ្យចាប់អារម្មណ៍។ ក្នុងឆ្នាំនេះដែរក្រុមហ៊ុន Bentley Systems ក៏បានសហការជាមួយក្នុងក្រុមហ៊ុន Microsoft ជាលើកដំបូង […]
អានបន្ថែមទឹកជំនន់ធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងហោចជាង ២៦០០គ.ម ទូទាំងប្រទេស
គិតពីថ្ងៃទី ១ កញ្ញា ដល់ល្ងាច ថ្ងៃទី ២២ តុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង ធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធនានាសរុបប្រមាណ ២ ៦៩៣ គីឡូម៉ែត្រ ទូទាំងប្រទេស។ នេះបើយោងតាមទិន្នន័យពីនាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី ២២ តុលានេះ។ ប្រភពដដែលនេះ បានឱ្យដឹងទៀតថា ហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតទាំងនោះរួមមាន ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម (ប្រមាណ ៤៦៥ គ.ម) ផ្លូវលំជនបទ (ប្រមាណ ១.៦៦៥ គ.ម) ទំនប់ (៤១ គ.ម) ប្រឡាយមេ (២២៤ គ.ម) ប្រឡាយរង (១៧៩ គ.ម) ប្រឡាយស្រោចស្រព (១១៨ គ.ម) ច្រាំងទន្លេ (ប្រមាណ ១, ៦ គ.ម)។ មិនត្រឹមតែប៉ុណ្ណោះ នៅមានសម្បត្តិរដ្ឋ និងឯកជនជាច្រើនទៀតដូចជាផ្ទះសម្បែង សាលារៀន និងដំណាំដុះជាដើមដែលបានខូចខាតដោយសារទឹកជំនន់។ លើសពីនេះ ប្រជាជនចំនួន […]
អានបន្ថែមរដ្ឋាភិបាលគ្រោងនឹងសាងសង់វារីអគ្គិសនីអានុភាព ១៥០មេហ្គាវ៉ាត ថ្មីមួយនៅខេត្តកោះកុង
រដ្ឋាភិបាលកម្ពុជានឹងពិនិត្យ ក៏ដូចជាធ្វើការសម្រេចលើគម្រោងសាងសង់វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្គាវ៉ាត នៅស្រុកថ្មបាំង ខេត្តកោះកុង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាថ្ងៃសុក្រស្អែកនេះ។ យោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រុមហ៊ុនចិនចំនួន២ Chint Group និង Sinomath-HE បានស្នើទៅក្រសួងរ៉ែ និងថាមពល សិក្សាពីលទ្ធភាព តាំងពីដើមខែកញ្ញា ឆ្នាំ២០១៩ មកម្ល៉េះ។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា កាលពីថ្មីនេះថា គម្រោងវារីអគ្គិសនីអានុភាព១៥០មេហ្គាវ៉ាត នេះ មានទីតាំងស្ថិតនៅផ្នែកខាងលើ ស្ទឹងតាតៃ ឬប្រមាណ ២០គីឡូម៉ែត្រ ពីទីតាំងវារីអគ្គិសនីតាតៃដែលដាក់ដំណើរការផលិតថាមពល កាលពីឆ្នាំ២០១៥។ ក្រៅពីពិនិត្យលើការសិក្សាគម្រោងវារីអគ្គិសនី អង្គប្រជុំគណៈរដ្ឋមន្រ្តីក៏នឹងពិភាក្សាទៅលើគម្រោងវិនិយោគសាងសង់ខ្សែបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ផងដែរ។ គួរបញ្ជាក់ផងដែរថា ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ៥០០ មេហ្គាវ៉ាត ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវនេះ គឺជាការវិនិយោគដើម្បីបញ្ជូនថាមពល ដែកកម្ពុជាយល់ព្រមទិញពីប្រទេសឡាវប្រមាណ ២ ៤០០ មេហ្គាវ៉ាត។ រូបតំណាង
អានបន្ថែមសួនឧស្សាហកម្ម ៥០០ ហិកតា នៅផ្លូវជាតិលេខ៥១ ខេត្តកំពង់ស្ពឺ ចាប់ផ្ដើមសាងសង់ហើយ
គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ហិកតា របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលមានទីតាំងស្ថិតនៅចន្លោះផ្លូវ ៥១ និង ៤៤ ក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្ដើមដំណើរការសាងសង់មួយរយៈហើយ។ នេះបើយោងតាមការឱ្យដឹងពីអ្នកគ្រប់គ្រងគម្រោង លោក គូ បូរិន។ លោក គូ បូរិន បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ២១ តុលា នេះថា បច្ចុប្បន្ ក្រុមការងារកំពុងធ្វើការចាក់បំពេញដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធខាងក្នុងមួយចំនួននៃគម្រោងនេះ។ លោកបន្តថា៖ «ក្រៅពីសាងសង់ជាតំបន់រោងចក្រ និងលំនៅឋាន សួនឧស្សាហកម្មក៏ធំនេះ ក៏រួមមានកន្លែងស្នាក់នៅរបស់បុគ្គលិក ខុនដូ ផ្សារពាណិជ្ជកម្ម សួនកំសាន្ត ការិយាល័យពាណិជ្ជកម្ម សណ្ឋាគារ ពិព័រណ៍ពាណិជ្ជកម្ម និងកន្លែងពហុបំណងផ្សេងៗទៀតជាច្រើន។ បន្ថែមពីនេះទៀតយើងនឹងបំពាក់នូវប្រព័ន្ធទឹក ភ្លើង និងប្រព័ន្ធសន្តិសុខយោងតាមស្តង់ដាររបស់ក្រសួងពាណិជ្ជកម្ម»។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន OCIC គ្រោងនឹងបណ្តាក់ទុនប្រមាណចំនួន ៥០ លានដុល្លារអាមេរិក លើគម្រោងសួនឧស្សាហកម្មនេះ។ បច្ចុប្បន្នក្រុមហ៊ុន ក៏កំពុងធ្វើការយ៉ាងសកម្មស្វែងរកដៃគូវិនិយោគិនបរទេសនានា ឱ្យមកសាងសង់រោងចក្រនៅក្នុងតំបន់នេះ។ បើយោងតាមប្រភពដដែល សួនឧស្សាហកម្មនៅលើផ្លូវជាតិលេខ ៥១ […]
អានបន្ថែមក្រុមហ៊ុនចិន ចាប់អារម្មណ៍បង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា
ក្រុមហ៊ុន Hainan Starlight Chemical Co., Ltd បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅប្រទេសកម្ពុជា។ នេះបើតាមការឱ្យដឹងពីក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងាររវាង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជាមួយតំណាងក្រុមហ៊ុន Hainan Starlight Chemical Co.,Ltd កាលពីថ្ងៃទី ២១ តុលានេះ។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីសក្តានុពលនៃគម្រោងវិនិយោគលើវិស័យប្រេងនិងឧស្ម័នកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុនវិនិយោគចិននេះ ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅប្រទេសកម្ពុជានៅពេលខាងមុខផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ស៊ុយ សែម បានសូមស្វាគមន៍លើការវិនិយោគ និងការអភិវឌ្ឍក្នុងវិស័យប្រេងកាតនេះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តែក្រុមហ៊ុនត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិនានា។
អានបន្ថែមកូរ៉េផ្ដល់ជំនួយឥតសំណងជាង ៨០ លានដុល្លារមកអភិវឌ្ឍគម្រោងធំៗ ១២ គម្រោង
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា (KOICA) សម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨០ លានដុល្លារ ឱ្យកម្ពុជាយកមកអភិវឌ្ឍគម្រោងអទិភាពចំនួន ១២ គម្រោង។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក នោ ហ្យង់ជូន (RHO Hyunjun) ប្រធានតំណាង KOICA កាលពីថ្ងៃទី ២១ តុលានេះ។ លោក នោ ហ្យង់ជូន (RHO Hyunjun) បានឱ្យដឹងថាជំនួយ ៨០ លានដុល្លារនេះគឺសម្រាប់អនុវត្តក្នុងឆ្នាំ ២០២១ និង ២០២២ ដែល KOICA បាន និងកំពុងជួយអនុវត្តគម្រោងទាំងនោះជាបន្តបន្ទាប់។ បន្ថែមពីនេះ KOICA នឹងបន្តផ្ដល់ជំនួយដល់កម្ពុជាថែមទៀត ដើម្បីទប់ស្កាត់នឹងជំងឺកូវីដ ១៩ និង ក៏ដូចជាចូលរួមស្ដាសេដ្ឋកិច្ចកម្ពុជាផងដែរ។ គួរបញ្ជាក់ផងដែរថា បើយោងតាមទិន្នន័យពីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ចាប់ពីឆ្នាំ ២០១៩ ដល់២០២០ ជំនួយកូរ៉េក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធកើនឡើងពី ៣៥០ ទៅ ៧០០ […]
អានបន្ថែមការដ្ឋានព្រលានយន្តហោះភ្នំពេញថ្មីមិនលិចទឹក សឱ្យឃើញពីការរចនាប្លង់ដែលមានប្រសិទ្ធិភាព
ការដ្ឋានសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីនៅខេត្តកណ្តាល មិនរងផលប៉ះពាល់ពីទឹកជំនន់ឡើយ បើទោះបីជាតំបន់ជុំវិញការដ្ឋាន លិចជនយ៉ាងខ្លាំងក្ដី។ នេះបង្ហាញឱ្យឃើញថាពី គម្រោងនេះមានប្រព័ន្ធគ្រប់គ្រងទឹក និងការរចនាប្លង់ស្ថាបត្យកម្មមេ ដែលមានប្រសិទ្ធិភាពខ្ពស់។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា កាលពីថ្មីៗនេះ។ លោក ស៊ិន ចាន់សេរីវុត្ថា បញ្ជាក់បានថា ទឹកជំនន់បានជន់លិចផ្លូវចូលទៅការដ្ឋាន ដែលធ្វើឱ្យខកខានបន្តិចបន្តួចនៃការដឹកសម្ភារសាងសង់ និងការធ្វើដំណើររបស់កម្មករធ្វើ ប៉ុន្តែការដ្ឋានគឺមិនលិចទេ ហើយដំណើរការធម្មតា។ លោក បន្តថា៖ «ការដ្ឋានអត់មានបញ្ហាអីទេ ព្រោះក្រុមហ៊ុនបានព្យាករណ៍ហើយថាតំបន់ហ្នឹងដីទំនាប ហើយគាត់ត្រៀមលក្ខណៈល្អ មានកន្លែងស្តុបទឹកពេលភ្លៀង និងប្រព័ន្ធគ្រប់គ្រងទឹកជំនន់។ បើយើងដឹងថា ទីតាំងនោះទាប យើងត្រូវធ្វើទំនប់ការពារ និងដឹងពីរបៀបទឹកឡើង ទឹកលិច។ ដល់ពេលសាងសង់ចប់ អាកាសយានដ្ឋានគឺធានាថាអត់មានបញ្ហារឿងទឹកជំនន់»។ លោក ស៊ិន ចាន់សេរីវុត្ថា ក៏បានបន្ថែមទៀត យើងបានរៀនសូត្រពីព្រលានយន្តមួយចំនួននៅថៃដែលគេធ្លាប់មានបទពិសោធន៍រឿងទឹកជំនន់ហើយ ដូច្នេះយើងនឹងចៀសវាងបញ្ហាដូចគ្នានេះបាន។ គួរបញ្ជាក់ផងដែរថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជា សាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ ហិកតា មានទីតាំងស្ថិតនៅឃុំ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ គម្រោងនេះ គឺជាការវិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) […]
អានបន្ថែមសភាពាណិជ្ជកម្មកំពុងចងក្រងសៀវភៅមគ្គុទ្ទេសក៍វិនិយោគដើម្បីទាក់ទាញវិនិយោគិនក្រៅស្រុក
សភាពាណិជ្ជកម្មកម្ពុជា កំពុងធ្វើការយ៉ាងសកម្មចងក្រងសៀវភាវមគ្គុទ្ទេសក៍វិនិយោគ សម្រាប់បណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ដើម្បីប្រើប្រាស់ជាឯកសារផ្សព្វផ្សាយបង្ហាញពីសក្ដានុពលរបស់ខេត្តក្រុងទាំងនោះទៅកាន់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ពោលគឺដើម្បីស្រូបយកការវិនិយោគពីក្រៅស្រុកឬ FDI ឱ្យបានច្រើនជាងមុន។ បច្ចុប្បន្ន ស្ថាប័នពាក់ព័ន្ធកំពុងផ្ដោតលើការរកធាតុចូលដាក់ទៅក្នុងសៀវភៅមគ្គុទេ្ទសក៍វិនិយោគ សម្រាប់ខេត្ត២ គឺខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ បើយោងតាមកិច្ចប្រជុំរវាងរដ្ឋបាលខេត្តសៀមរាបជាមួយសភាពាណិជ្ជកម្ម កាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅ សៀវភៅនេះធ្វើឡើងក្នុងគោលបំណងដើម្បីទុកជាឯកសារគោលសម្រាប់វិនិយោគិន និងធុរជនទាំងក្នុង និងក្រៅប្រទេសបានសិក្សាស្រាវជ្រាវអំពីវិស័យសក្តានុពល ក៏ដូចជាស្វែងរកដៃគូវិនិយោគផងដែរ។ ការចងក្រងនឹងត្រូវធ្វើឡើងជា២ភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស ដែលនឹងអាចប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ហ៊ុយ ភៀវ បានឱ្យដឹងថា៖ «ការចងក្រងឯកសារឬទិន្នន័យជាក់លាក់អំពីសក្តានុពលខេត្តនីមួយៗ ហាក់នៅមានចំនួនតិចនៅឡើយ ហើយជួនកាល យើងពិបាកស្វែងរកព័ត៌មានទាំងអស់នោះដែរ។ ដូច្នេះសៀវភៅនេះ នឹងដើរតួយ៉ាងសំខាន់ និងជាជំហានថ្មីមួយធ្វើឱ្យអ្នកវិនិយោគបានដឹងអំពីសក្តានុពលរបស់ខេត្តនីមួយៗនៅកម្ពុជា»។ គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍វិនិយោគពិភពលោកឆ្នាំ ២០២០ របស់ UNCTAD ប្រទេសកម្ពុជាមានទំហំវិនិយោគផ្ទាល់ពីបរទេសខ្ពស់បំផុតក្នុងឆ្នាំ ២០១៩ ពោលគឺដល់ទៅ ៣,៧ ពាន់លានដុល្លារអាមេរិក។ តួលេខនេះ កើនឡើងប្រមាណ ១៦% បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ដែលមានទំហំ ៣,២ពាន់លានដុល្លារ។ […]
អានបន្ថែមក្រុមហ៊ុនសិង្ហបូរីទទួលបានកម្ចីជាស្ថាពរដើម្បីបន្តគម្រោងបូមប្រេងនៅកម្ពុជា
ក្រុមហ៊ុនសិង្ហបូរី KrisEnergy ទទួលបានកម្ចីជាស្ថាពរពីក្រុមហ៊ុនវិនិយោគ Kepinvest Singapore ដើម្បីបន្តការបូមប្រេងនៅទឹកដីកម្ពុជាជាលើកដំបូងបង្អស់ ឱ្យបានមុនដំណាច់ឆ្នាំតាមការគ្រោងទុក។ យោងតាមការប្រកាសរបស់ក្រុមហ៊ុនកាលពេលថ្មីៗនេះ កម្ចីប្រមាណ ៨៧លានដុល្លារ បែងចែកជា២ ផ្នែក ដោយទឹកប្រាក់ ៣០លានដុល្លារ ត្រូវប្រើសម្រាប់ស្ថានីយ៍អណ្តូង អេ និង ៥៧លានដុល្លារទៀតនឹងត្រូវប្រើសម្រាប់ស្ថានីយ៍អណ្តូង ប៊ី ដែលស្ថានីយ៍ទាំង២ នេះ ស្ថិតនៅក្នុងតំណាក់កាលទី១ នៃគម្រោងអប្សរា។ ក្រុមហ៊ុន KrisEnergy បានប្រកាសថា កម្ចីដែលទទួលបាននេះ នឹងជួយឱ្យក្រុមហ៊ុន នៅតែរក្សាបាន អាជ្ញាបណ្ណគម្រោងអប្សរា ដែលស្ថិតនៅក្នុងប្លុកអេ។ យោងតាមក្រុមហ៊ុន KrisEnergy រដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ថា បើការបូមប្រេងមិនសម្រេចបានក្នុងអំឡុងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ នេះទេ ក្រុមហ៊ុននឹងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ ឧទាហរណ៍ដូចជាការបញ្ចប់សិទ្ធិសម្បទានសម្រាប់ប្លុកអេជាដើម។ ក្រុមហ៊ុន KrisEnergy និយាយថា៖ ការទទួលបានកម្ចីពី ក្រុមហ៊ុន Kepinvest Singapore គឺដើម្បីធានាថាការអភិវឌ្ឍន៍បូមប្រេងដំបូងដើរតាមការកំណត់។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន KrisEnergy កាលពីខែសីហាកន្លងទៅនេះ ទើបតែបញ្ចប់ការសាងសង់ស្ថានីយ៍អណ្ដូងទី […]
អានបន្ថែមរដ្ឋបាលខេត្តសៀមរាបនឹងរៀបចំបង្កប់ខ្សែកាបរញ៉េរញ៉ៃតាមដងផ្លូវទៅក្រោមដី
រដ្ឋបាលខេត្តសៀមរាប កំពុងរៀបចំបង្កប់ខ្សែកាប្លិ៍អុបទិករញ៉េរញ៉ៃតាមដងផ្លូវនានា ទៅក្រោមដីវិញ ក្នុងអំឡុងពេលសាងសង់ផ្លូវ ៣៨ ខ្សែ ដើម្បីបង្កើនសោភ័ណភាពទូទាំងខេត្ត និងជាផ្នែកមួយនៃការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សា និង សិក្សាហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍អុបទិកទូរគមនាគមន៍ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី ១៩ ខែតុលា កន្លងមកនេះ។ ការប្រជុំនេះបានលើកយកប្រធានបទទីក្រុងឆ្លាត ៤ មកពិភាក្សារួមមាន ហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍ឌីជីថល អ៊ីនធឺណែត ល្បឿនលឿន 5G និង Public Wifi កាម៉េរ៉ាសុវត្ថិភាព និងមជ្ឈមណ្ឌលទិន្នន័យខ្នាតតូច ផងដែរ។ ឯកឧត្តម ជា ម៉ានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា៖ «នាពេលនេះ យើងកំពុងរៀបចំជាយុទ្ធសាស្រ្តអនុវត្ត និងគ្រប់គ្រងទូរគមនាគមន៍កម្ពុជា ជាពិសេសលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវកាប្លិ៍អុបទិក នៅលើផ្លូវ ៣៨ ខ្សែដែលនឹងចាប់ផ្តើមស្ថាបនា នាពេលឆាប់ៗខាងមុខនេះ»។ ជាមួយគ្នា ឯកឧត្តមក៏បានលើកឡើងទាក់ទិននឹងគម្រោង ធ្វើឱ្យក្រុងសៀមរាបក្លាយជាទីក្រុងវ័យឆ្លាត(Smart City) ផង ដោយនឹងកំណែលំអហេដ្ឋារចនាសម្ព័ន្ធថ្មីៗ វប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍ ក្នុងខេត្តផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ផ្លូវក្រុងទាំង […]
អានបន្ថែម