ព័ត៌មានសំណង់
ក្រសួងសារធារណការនឹងស្វែងរកថវិកាមកជួសជុលផ្លូវខូចខាតដោយជំនន់ជាង ៤០០គ.ម
ក្រសួងសារធារណការ និងដឹកជញ្ជូន នឹងស្វែងរកថវិកាមកជួសជុលហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដែលខូចខាតដោយសារទឹកជំនន់ ដែលមកដល់បច្ចុប្បន្នមានប្រវែងជាង ៤០០ គីឡូម៉ែត្រទូទាំងប្រទេស។ នេះបើយោងតាមការឱ្យដឹងពី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលពិនិត្យស្ថានភាពផ្លូវជាតិដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង កាលពីថ្ងៃទី ១៩ តុលា នេះ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «របាយការណ៍ ដែលខ្ញុំទទួលបានចុងក្រោយបង្អស់ហ្នឹង គឺថ្ងៃទី ១៧។ ផ្លូវ ១២៣ ខ្សែ ៣០៨ កំណាត់ ហើយខូចខាត ៤០០ គីឡូម៉ែត្រ នៅក្នុងនោះដីក្រហមប្រហែលជា ១៤០ គីឡូម៉ែត្រ ហើយក្រៅពីហ្នឹងជាដីកៅស៊ូរបស់យើង»។ ឯកឧត្តមបានបន្តថា៖ «យើងនឹងស្វែងរកថវិកាមកជួសជុលបន្ទាន់ អាចជាថវិកាជាតិ ឬ ថវិកាពីដៃគូអភិវឌ្ឍន៍យើង ក៏អាចចូលរួមដោះស្រាយបញ្ហាប៉ះពាល់ផ្លូវថ្នល់របស់ពួកយើង។» បច្ចុប្បន្ន ក្រសួងសារធារណការ និងដឹកជញ្ជូន កំពុងចាត់វិធានការមួយចំនួនរួមមានដូចជា ការទប់ទឹកមិនឱ្យហូរលើផ្លូវ ការបង្អាកចរាចរណ៍ និងរថយន្តដឹកទំនិញធំៗឆ្លងកាត់ផ្លូវ។ ឯកឧត្តម ក៏បានបញ្ជាក់ថា សម្រាប់ម៉ោង ១២ យប់នេះ ខាងក្រសួង នឹងបើកឱ្យមានចរាចរណ៍ឡើងវិញហើយចំពោះផ្លូវជាតិលេខ ៤។ […]
អានបន្ថែមក្រសួងសាធារណការចាប់ផ្តើមពិគ្រោះយោបល់ជ្រើសរើសទីតាំងផ្លូវក្រវាត់ក្រុងទី៤
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ១៩ ខែតុលា នេះ បានបើកសិក្ខាសាលាពិគ្រោះយោបល់ដើម្បីជ្រើសរើសរើសទីតាំងសម្រាប់សាងសង់ផ្លូវក្រវាត់ក្រុងទី៤ ដែលផ្លូវមួយខ្សែនេះនឹងអាចឆ្លងកាត់ខេត្តចំនួន៤ នៃប្រទេសកម្ពុជា។ សិក្ខាសិលានេះធ្វើឡើង ដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធចំនួន ៨ និងតំណាងក្រុមហ៊ុនឯកជនក្នុងស្រុក និងក្រៅប្រទេស ចំនួន ១០។ តាមរយៈ សិក្ខាសាលាពិគ្រោះយោបល់នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៤នេះ មានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់១៤ ស្រុក និង ៤ ខេត្ត រួមមាន ៣ ស្រុកក្នុងខេត្តកំពង់ស្ពឺ ១ស្រុកក្នុងខេត្តតាកែវ ៨ស្រុកក្នុងខេត្តកណ្តាល និង២ ស្រុកក្នុងខេត្តព្រៃវែង។ ការសិក្សាគម្រោងផ្លូវក្រវាត់ក្រុងទី៤ គឺត្រូវបានធ្វើបទបង្ហាញដោយក្រុមហ៊ុន សាជីវកម្មផ្លូវ និងស្ពានចិន (CRBC) មកពីប្រទេសចិន នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ។ គួរបញ្ជាក់ថា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈ និងដឹកជញ្ជូន កាលពីចុងខែកញ្ញានេះ បានឱ្យដឹងថា ក្រសួងបានបញ្ចប់ការសិក្សាផ្លូវក្រវាត់ក្រុងទី៤ នេះហើយ។ (អានបន្ថែម) ដោយឡែក […]
អានបន្ថែមអត្ថបទផ្សព្វផ្សាយ៖ ក្រុមហ៊ុន ISI STEEL ផ្ដល់រង្វាន់មហាសាលជាង ៦០០ រង្វាន់រៀងរាល់ខែ
ក្រុមហ៊ុន ISI STEEL កំពុងផ្ដល់រង្វាន់ដ៏មហាសាលជាង ៦០០ រង្វាន់ជារៀងរាល់ខែ តាមរយៈកម្មវិធីកោស កោស កោស ឈ្នះ ឈ្នះ ឈ្នះ ដល់អតិថិជនដែលបានជាវផលិតផលស័ង្កសី អាយ.អេស.អាយ ផាម (ISI PALM) និងដែកទីប-ស អាយ.អេស.អាយ (ISI PIPE & ISI STEEL) យកទៅប្រើប្រាស់។ អ្នកជាវផលិតផលទាំង២ ខាងលើចាប់ពី ២០០ដុល្លារឡើងនឹងទទួលបានឆ្នោតកោសមួយសន្លឹក ដើម្បីផ្សងសំណាង ដែលមានសុពលភាព ចាប់ពីថ្ងៃនេះ រហូតដល់រង្វាន់អស់ពីស្តុក។ កម្មវិធីនេះ គឺសម្រាប់តែអតិថិជនដែលជាវយកទៅប្រើប្រាស់ចុងក្រោយប៉ុណ្ណោះ។ អតិថិជនទាំងអស់អាចរកជាវផលិតផលស័ង្កសី អាយ. អេស. អាយ ផាម និង ដែកទីប-ស អាយ.អេស.អាយ នៅតាមបណ្តាសាខា និងដេប៉ូចែកចាយក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលនៅជិតផ្ទះរបស់លោកអ្នក ហើយកុំភ្លេចសួររកសន្លឹកឆ្នោត។ សូមបញ្ជាក់ផងដែរថា ផលិតផលស័ង្កសី អាយ អេស អាយ […]
អានបន្ថែមអត្ថបទផ្សព្វផ្សាយ៖ ស្វែងយល់ពីទីផ្សារផ្គត់ផ្គង់ទូកម្មង់កាត់នៅកម្ពុជា
ដោយសារតែវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងរីកចម្រើនជាបន្តបន្ទាប់ ធ្វើឱ្យតម្រូវការសម្ភារបរិក្ខារតុបតែងផ្នែកខាងក្នុងក៏កើនឡើងដូចគ្នាដែរ។ ក្នុងនោះ ទូកម្មង់កាត់ ជាគ្រឿងសង្ហារិមមួយដែលកំពុងតែពេញនិយមនៅតាម គេហដ្ឋាន គម្រោងបូរី ខុនដូ នានាជាដើម។ តើគួរស្វែងរកទូកម្មង់កាត់ដែលមានគុណភាពយ៉ាងដូចមេ្ដច និងគួរតែជ្រើសរើសអ្នកផ្គត់ផ្គង់មួយណា? ក្រុមហ៊ុន ស៊ីម ផ្លិច ខេមបូឌា (Simplex Cambodia) គឺជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជាក្នុងការផ្គត់ផ្គង់ទូគ្រប់ប្រភេទតាមគម្រោង ដូចជា បុរី ខុនដូ អាផាតមិន សណ្ឋាគារ និងផ្ទះឯកជនជាដើម។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយក្រុមហ៊ុន នាគព័ន្ធ ហូមសេនធឺ ដោយមានសហការណ៍ជាមួយរោងចក្រផលិតទូធំមួយនៅក្នុងប្រទេសថៃ ដែលប្រើប្រាស់បច្ចេកទេសទំនើប និងវត្ថុធាតុដើមស្តង់ដារគុណភាពខ្ពស់ពីអឺរ៉ុប។ មកទល់ពេលនេះ ស៊ីម ផ្លិច បានផ្គង់ផ្គង់ទូជូនអតិថិជនជាច្រើន ហើយរាល់ផលិតផល និងសេវាកម្ម គឺសុទ្ធសឹងតែផ្ដល់ឱ្យដោយបុគ្គលិកជំនាញ និងមានទំនួលខុសត្រូវខ្ពស់។ លើសពីនេះ ក្រុមហ៊ុនក៏បានរួមចំណែកផ្គត់ផ្គត់ និងតំឡើងទូ ដល់គម្រោងធំៗជាច្រើនដូចជា បុរីភ្នំពេញសុខសាន្ត បុរីរំចេក បុរី អិលវី បុរីហេងហៀងស៊ីធី ខុនដូ Urban Loft ខុនដូ […]
អានបន្ថែមការសាងសង់ផ្លូវជាតិលេខ ២ និង ២២ សម្រេចបាន ១៦%ហើយ
បន្ទាប់ពីបើកការដ្ឋានការដ្ឋានកាលពីខែ កុម្ភៈ មក ការដ្ឋានស្ដារ និងសាងសង់ផ្លូវជាតិលេខ ២ និងលេខ ២២ (ពីតាខ្មៅ ដល់ អង្គតាសោម) មកដល់បច្ចុប្បន្នសម្រេចបាន ១៦% ហើយ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពផ្លូវដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀង កាលពីថ្ងៃទី ១៦ តុលានេះ។ ឯកឧត្តមបានឱ្យដឹងថា៖ «តាមការគ្រោងទុក គឺអត់ខុសអីទេ សន្ទុះនៃការធ្វើ បើយើងធ្វើការប្រៀបធៀបទៅនឹងផែនការ គឺយើងបាន ១៦ភាគរយ នេះបើតាមរបាយការណ៍អ្នកបច្ចេកទេសរបស់ខ្ញុំ ដែលបានមកត្រួតពិនិត្យ»។ ឯកឧត្តម តែងណែនាំក្រុមការងារមកត្រួតពិនិត្យការស្ថាបនាផ្លូវទាំងពីរខែ្សនេះដោយឌិតដល់ ដើម្បីជៀសវាងកុំឲ្យមានការយឺតយ៉ាវដំណើរការសាងសង់ ដូចដែលពេល ឯកឧត្តមបានចុះទៅពិនិត្យការដ្ឋានផ្ទាល់កាលពីខែ ឧសភា កន្លងទៅ។ (អានបន្ថែម) គួរបញ្ចាក់ផងដែរថា ផ្លូវជាតិលេខ២ និងលេខ២២ ដែលត្រូវស្ដារឡើងវិញ គឺមានប្រវែងសរុបជាង ៧២គីឡូម៉ែត្រ។ គម្រោងនេះកំពុងសាងសង់ដោយប្រើប្រាស់ថវិកាប្រមាណ ៥៦លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ផ្លូវទាំង ២ ខ្សែរនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ […]
អានបន្ថែមតំណាង Hyatt Regency បញ្ជាក់ថាសណ្ឋាគារនឹងបើកទ្វារនៅដើមឆ្នាំ២០២១
អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Hyatt Regency Phnom Penh លោក Herman Kemp បានបញ្ជាក់ជាមួយទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ១៦ តុលានេះថា សណ្ឋាគារនឹងបើកដំណើរការជាក់លាក់នៅត្រីមាសទី ១ ឆ្នាំ ២០២១ ខាងមុខនេះ បន្ទាប់ពីពន្យារពេលមួយរយៈមក ដោយសារតែការរាតត្បាតនៃវីរ៉ុសកូវីដ ១៩។ យោងតាមប្រភពដដែលនេះ ការសាងសង់បានបញ្ចប់ ១០០ ភាគរយហើយ ដោយបច្ចុប្បន្នក្រុមការងារកំពុងធ្វើការតុបតែងផ្នែកខាងក្នុងនៃបន្ទប់ភ្ញៀវ ភោជនីយដ្ឋាន និងកន្លែងផ្សេងៗទៀត។ លោក Herman Kemp បានឱ្យដឹងថា៖ «សណ្ឋាគារនឹងបើកទ្វារនៅត្រីមាសទី ១ ឆ្នាំ ២០២១ ដោយមានបន្ទប់ភ្ញៀវចំនួន ២៤៧ បន្ទប់ ទីធ្លាប្រើប្រាស់ចម្រុះ និងបន្ទប់សិក្ខាសាលាចំនួន ៩ កន្លែង បារ និងភោជនីយដ្ឋានដែលមានមុខម្ហូបទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនប្រភេទ»។ ដំបូងសណ្ឋាគារនេះ គ្រោងនឹងបើកបើកនៅឆ្នាំនេះ ប៉ុន្តែដោយសារតែការរាតត្បាតនៃវីរ៉ុសកូវីដ ១៩ ទើបពន្យារទៅឆ្នាំក្រោយ។ លោក Herman Kemp បានឱ្យដឹងទៀតថា៖ […]
អានបន្ថែមក្រសួងសាធារណការប្ដេជ្ញាជួសជុល និងលើកកម្ពស់ផ្លូវដែលខូចខាតមិនឱ្យលិចខ្លាំងនៅឆ្នាំក្រោយ
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា រដ្ឋាភិបាលនឹងបន្តដោះស្រាយបញ្ហាផ្លូវដែលខូចខាតដោយទឹកជំនន់នានាទូទាំងប្រទេស ជាពិសេសផ្លូវជាតិលេខ៤១ ដែលគ្រោងនឹងបើកការដ្ឋានលើកកម្ពស់នៅឆ្នាំក្រោយនេះ។ ឯកឧត្តម បានឱ្យដឹងដូច្នេះ ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ ៤១ ដែលកំពុងដែលលិចលង់ដោយទឹកជំនន់ កាលពីព្រឹកថ្ងៃទី ១៦ តុលា នេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ទៅកាន់ប្រជាជនក្នុងតំបន់ថា៖ «រដ្ឋនឹងបើកការដ្ឋានលើកកម្ពស់ផ្លូវជាតិលេខ ៤១ នេះ នៅឆ្នាំក្រោយ យើងនឹងក្រាលជាកៅស៊ូ AC ហើយយើងនឹងដាក់ប្រឡាយឱ្យធំជាងមុន។ ដូច្នេះឆ្នាំក្រោយលែងលិចហើយ»។ ហើយចំពោះផ្លូវផ្សេងទៀត យើងកំពុងដោះស្រាយបញ្ហាចំពោះមុខ ដូចជាទប់មិនឱ្យទឹកហូរកាត់ផ្លូវ ហើយផ្លូវដែលដាច់យើងនឹងចុះវាយតម្លៃជាថ្មី និងជួសជុល ដើម្បីធ្វើឱ្យលែងលិចនៅឆ្នាំក្រោយ។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏នឹងបន្តចុះត្រួតពិនិត្យផ្លូវដែលរងផលប៉ះពាល់មួយចំនួនទៀត ដូចជាផ្លូវជាតិលេខ ៣ លេខ ៤ លេខ ២ និងលេខ ២០ តាមស្ថានភាពជាក់ស្ដែង។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី ១៥ តុលា នេះ ផ្លូវយ៉ាងហោច […]
អានបន្ថែមផ្លូវយ៉ាងហោច ៩០ ខ្សែទូទាំងប្រទេសខូចខាតដោយសារទឹកជំនន់
បើយោងតាមទិន្នន័យបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមថ្ងៃទី ១៥ តុលា កន្លងមកនេះ ផ្លូវយ៉ាងហោច ៩០ ខ្សែ ឬស្មើនឹងជាង ២០០ កំណាត់ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ដែលបច្ចុបន្នក្រសួងកំពុងធ្វើការយ៉ាងសកម្មដោះស្រាយបញ្ហាចំពោះមុខ និងត្រៀមជួលជុសក្រោយទឹកស្រក។ កំណាត់ផ្លូវដែលរងការខូចខាតទាំងនេះ គិតត្រឹមថ្ងៃដដែលនេះ មានប្រវែងយ៉ាងហោចណាស់ជាង ៣០០ គីឡូម៉ែត្រ រួមមាន ផ្លូវជាតិ លេខ ២, ៣, ៤, ៥, ២០, ២០ អា , ២១, ២១ អា, និង ២១ បេ និងផ្លូវជាច្រើនទៀតនៅតាមគ្រប់ខេត្តក្រុង។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ៩០ ខ្សែនេះ គ្រាន់តែជាតួរលេខសិក្សាផ្នែកបច្ចេកទេសប៉ុណ្ណោះ ជាក់ស្ដែងមន្ទីរនៅតាមខេត្ដនីមួយកំពុងធ្វើរបាយការណ៍ជាបន្តបន្ទាប់បន្ថែមទៀត និងដោះស្រាយបញ្ហាចំពោះមុខដោយផ្ទាល់។ ដោយឡែកផលប៉ះពាល់គឺ ស្រាល ធ្ងន់ ខុសៗគ្នាទៅតាមកំណាត់នីមួយៗ។ កន្លែងខ្លះរងប៉ះពាល់តិចតួច កន្លែងខ្លះទៀតគឺផ្លូវទឹកលិចខ្លាំងដល់ដាច់ផ្លូវតែម្ដង […]
អានបន្ថែមកម្ពុជា-កូរ៉េកំពុងពិភាក្សាលើកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រ
រដ្ឋាភិបាលកម្ពុជា និងភាគីកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ បានបើកកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រ ក្នុងគោលបំណងដើម្បីកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធីនានា ក៏ដូចជាដើម្បីពង្រឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹករវាងប្រទេសទាំង២ ផង។ កិច្ចពិភាក្សានេះធ្វើឡើង កាលពីថ្ងៃទី ១២ ខែតុលា ក្រោមអធិបតីភាព ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែផងដែរ។ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានពិនិត្យបន្ថែមលើគំរូកិច្ចព្រមព្រៀងដែលទើបនឹងអនុម័តថ្មីៗ និងកែតម្រូវតាមការណែនាំរបស់ក្រសួងការបរទេសទាក់ទងនឹងការរៀបចំតាក់តែងបទដ្ឋានគតិយុត្តិផ្សេងៗ ក្នុងកិច្ចព្រមព្រៀង មុនដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសុំការឯកភាព។ គួរបញ្ជាក់ផងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ កំពុងពិភាក្សា និងសិក្សាឡើងវិញអំពីសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីក ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ។ (អានបន្ថែម)
អានបន្ថែមកម្ពុជាកំពុងសិក្សាសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែដើម្បីពង្រឹងការដឹកជញ្ជូនផ្លូវទឹក
ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងស្ថាប័នជំនាញពាក់ព័ន្ធ កំពុងពិភាក្សា និងសិក្សាឡើងវិញអំពីសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីក ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ កិច្ចប្រជុំពិភាក្សានេះធ្វើឡើងកាលពីថ្ងៃទី ១៤ តុលានេះ ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល។ គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ កំណត់យកឃ្លាប្រយោគ និងនិយមន័យ ឱ្យបានគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅ ដោយអង្គប្រជុំបានឯកភាពគ្នាកែសម្រួលអត្ថន័យតាមមាត្រានីមួយៗឱ្យមានខ្លឹមសារគ្រប់គ្រាន់។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ច្បាប់នេះបង្កើតឡើងក្នុងគោលបំណង ដើម្បីគ្រប់គ្រង និងអភិវឌ្ឍន៍កំពង់ផែឱ្យកាន់តែមានសណ្ដាប់ធ្នាប់ ក៏ដូចជាជំរុញពាណិជ្ជកម្មជាតិ និងអន្តរជាតិផងដែរ។ ក្នុងកិច្ចប្រជុំ ឯកឧត្តម ក៏បានជំរុញឱ្យក្រុមការងារធ្វើការត្រួតពិនិត្យ និងប្រៀបធៀបខ្លឹមសារ សេចក្តីព្រាងច្បាប់នេះ ទៅនឹងច្បាប់ពាក់ព័ន្ធផ្សេងៗទៀតនៅកម្ពុជា និងប្រទេសដទៃទៀត ដើម្បីធានាថាច្បាប់នេះមិនងាកចេញពីខ្លឹមសារនៃច្បាប់អន្តរជាតិ។ គួរបញ្ចាក់ផងដែរថា ប្រទេសកម្ពុជាមានកំពង់ផែសមុទ្រចំនួន ២៧ និងកំពង់ផែទឹកសាបចំនួន ៧៨ ដែលស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងនៅតាមបណ្ដាខេត្តនានា។
អានបន្ថែម