ព័ត៌មានសំណង់
វិនិយោគគិនចិន ៥០នាក់ មកស្វែងរកឱកាសវិនិយោគលើវិស័យអាទិភាពចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ
អ្នកវិនិយោគិនប្រមាណជា ៥០នាក់ ដែលមកពីខេត្តជឺជាង ប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការបោះទុនវិនិយោគ លើវិស័យអាទិភាពចំនួន ៥ ក្នុងខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ បើតាមប្រសាសន៍របស់ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មាន freshnews ថា អ្នកវិនិយោគចិនប្រមាណ៥០នាក់នេះ បានមកជួបពិភាក្សាជាមួយរដ្ឋបាលខេត្ត ដើម្បីស្វែងយល់បន្ថែមពីឱកាសបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តមួយនេះ ដោយផ្តោតលើវិស័យសក្តានុពលចំនួន៥ រួមមាន៖ វិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម វិស័យរ៉ែ និងថាមពល និងវិស័យឧស្សាហកម្មជាដើម។ ជាមួយគ្នានេះដែរ លោកឧកញ៉ា ជឹម ឃាង បានថ្លែងតំណាងឱ្យអ្នកវិនិយោគចិន ថា ការដាក់គោលដៅរបស់ក្រុមអ្នកវិនិយោគនេះ គឺដោយមើលឃើញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ជាពិសេសភូមិសាស្ត្រអំណោយផល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរឹងមាំ ដែលផ្តល់ភាពងាយស្រួលសម្រាប់ការនាំយកកសិផលទៅកាន់កំពង់ផែ និងគោលដៅផ្សេងៗទៀត។ យ៉ាងណាក៏ដោយ ពួកគេក៏បានស្នើសុំជំនួយពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការធានាឱ្យមានកម្លាំងពលកម្ម និងធនធានមនុស្សគ្រប់គ្រាន់ ដើម្បីសម្រួលដល់ដំណើរការនេះ។ បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាសប្រមាណជាង ៤០០កន្លែង និងមានកម្មករ និយោជិតជាង […]
អានបន្ថែមរដ្ឋកំពុងរៀបផែនទីបង្ហាញផ្លូវ សម្រាប់គ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេភ្ជាប់ជាមួយផ្លូវសមុទ្រ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំសេចក្តីព្រាងក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា ២០២៥-២០៣៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីព្រាងនេះ ជាផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹកទន្លេឱ្យកាន់តែមានភាពរីកចម្រើន និងដើម្បីពង្រីកការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេ។ បន្ថែមពីនេះ សេចក្តីព្រាងក្របខណ្ឌនេះ នឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក លើកកម្ពស់ប្រសិទ្ធភាពសេវាកំពង់ផែដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការកាត់បន្ថយចំណាយឡូជីស្ទិក សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងសកល។ គួរបញ្ជាក់ថា សេចក្តីព្រាងក្របខណ្ឌនេះ កំពុងស្ថិតក្នុងដំណាក់កាលកែសម្រួលដោយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅឡើយ។ ក្របខណ្ឌនេះ បានដាក់ចេញបន្ទាប់ពីច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះ ដែលកំណត់អំពីការគ្រប់គ្រង និងអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៅកម្ពុជា ផ្តល់នូវកាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែង សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ។ (អានបន្ថែម)
អានបន្ថែមផ្លូវល្បឿនលឿនខ្សែទី៣ តម្លៃជាង $៤ពាន់លាន នឹងតចេញពីមហាវិថីឈ្នះ-ឈ្នះ
ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលឆ្លងកាត់រាជធានី-ខេត្តចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ បច្ចុប្បន្នបានបញ្ចប់ការសិក្សាលើចំនុចសំខាន់ៗជាច្រើន។ នេះបើតាមការបញ្ជាក់ពី លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ លោក ផន រឹម បានឱ្យដឹងថា គិតមកទល់ពេលនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមហ៊ុនសាងសង់CRBC បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍, ការសិក្សាជលសាស្ត្រ, ការសិក្សាភូគព្ភសាស្ត្រ, ការសិក្សាវាស់ស្ទង់ និងការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ ហើយក្រុមហ៊ុនកំពុងសិក្សារៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាននៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលនាពេលនាខាងមុខ។ លោកបន្តថា ផ្លូវល្បឿនលឿនខ្សែទី៣របស់កម្ពុជានេះ មានប្រវែងផ្លូវសរុបប្រមាណ ៤២០គីឡូម៉ែត្រ ដែលនឹងចាប់ផ្តើមពីចំណុចភាគខាងជើង (មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ)។ ជាងនេះទៅទៀត ផ្លូវមួយខ្សែនេះ នឹងត្រូវឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៣គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨គីឡូម៉ែត្រ ខេត្តកំពង់ចាម ៤៣គីឡូម៉ែត្រ, […]
អានបន្ថែម៥ខែដើមឆ្នាំ២០២៤ ក្រសួងដែនដី អនុម័តគម្រោងសាងសង់បាន ១៣៣០គម្រោង មានទុនជិត ២ពាន់លានដុល្លារ
រយៈពេល៥ខែដើមឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តគម្រោងសាងសង់ ១.៣៣០ ថយចុះ ៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនដែលមានគម្រោងសាងសង់ចំនួន ១.៤៦៣គម្រោង។ ទំហំផ្ទៃក្រឡាគម្រោងសាងសង់ មាន ៤,២៧លានម៉ែត្រការ៉េ ធ្លាក់ចុះ ២២ភាគរយ និងប្រើប្រាស់ទុន ១.៨១១ លានដុល្លារ ថយចុះ ២០ភាគរយ។ ក្នុងខែឧសភា មានគម្រោងសរុប ២៣១គម្រោង ដែលទទួលបានការអនុញ្ញាតសាងសង់ ធ្លាក់ចុះ១៤,១ភាគរយ ក្នុងទំហំផ្ទៃក្រឡា ១,៣៧លានម៉ែត្រការ៉េ កើន ៤៩,៧ភាគរយ ក្រោមទុនវិនិយោគ ៧៣៩,៧លានដុល្លារ កើនឡើង ១៦០ភាគរយធៀបនឹងខែមុន។ របាយការណ៍ដដែល បញ្ជាក់ថា ការនាំចូលគ្រឿងសំណង់បានកើនឡើង ២៣,១ភាគរយ និងការផលិតស៊ីម៉ង់ត៍ក្នុងស្រុកបានកើនឡើង ៤,៧ភាគរយ ប្រមាណ ៣,៥លានតោន ដែលជាធាតុបង្ហាញពីការកើនឡើងនៃវិស័យនេះ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា៖ “សូចនាករសេដ្ឋកិច្ចសំខាន់ៗក្នុងខែឧសភា និងរយៈពេល៥ខែ ឆ្នាំ២០២៤ បានបង្ហាញពីសញ្ញាណកាន់តែល្អជាបន្តបន្ទាប់ ជាពិសេសលើវិស័យពាណិជ្ជកម្មអន្តរជាតិ និងទេសចរណ៍ ស្របពេលដែលស្ថានភាពអតិផរណាកំពុងវិលត្រឡប់មកស្ថានភាពល្អប្រសើរឡើងវិញ ប៉ុន្តែសកម្មភាពសាងសង់មានការធ្លាក់ចុះបន្តិច”។
អានបន្ថែមការពង្រីកខ្សែកាបក្រោមសមុទ្ររបស់ចិន ជំរុញផលិតកម្មក្នុងស្រុក ប្រឆាំងនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក
ក្រុមហ៊ុនផលិតខ្សែកាបក្រោមសមុទ្ររបស់ចិន កំពុងរីកចម្រើនខ្លាំងជាងមុនគួរឱ្យកត់សម្គាល់ បើទោះបីជាមានការរឹតបន្តឹងពាណិជ្ជកម្មពីដៃគូប្រជែងធំគឺសហរដ្ឋអាមេរិកក៏ដោយ ខណៈទីក្រុងប៉េកាំងកំពុងប្រឹងជំរុញចរន្តនយោបាយនិងសេដ្ឋកិច្ចរបស់ខ្លួន ឆ្ពោះទៅការសម្រេចឱ្យបាននូវអ្វីដែលគេហៅថា “ភាពគ្រប់គ្រាន់ដោយខ្លួនឯង = Self Sufficiency” ជាពិសេស គឺការផ្តោតអាទិភាពលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនង ដែលកំពុងក្លាយជាប្រធានបទស្នូលលើវិស័យភូមិសាស្ត្រសេដ្ឋកិច្ច។ ក្រុមហ៊ុន FiberHome International Technologies ដែលជាក្រុមហ៊ុនមួយជាប់ក្នុងបញ្ជីខ្មៅដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០ បានរាយការណ៍ថា សកម្មភាពអាជីវកម្មរបស់ខ្លួន មានការកើនឡើងដោយសារតែការជំរុញរបស់ប្រទេសចិនឱ្យមានផលិតកម្មក្នុងស្រុកច្រើនជាងមុន។ “យើងមិនត្រូវការបច្ចេកវិទ្យាបរទេសទៀតទេ” នេះ ជាសម្រង់សម្តីរបស់លោកនាយកប្រតិបត្តិក្រុមហ៊ុន FiberHome ដែលបានផ្តល់បទសម្ភាសន៍ជូនសារៈព័ត៌មាន AsiaNikkei កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤នេះ។ បច្ចុប្បន្ន ប្រទេសចិនកំពុងប្រឈមមុខនឹងអនុត្តរភាពរបស់សហរដ្ឋអាមេរិកដែលកំពុងគ្របដណ្តប់លើបណ្តាញខ្សែកាបក្រោមសមុទ្រទូទាំងពិភពលោក ដែលមានចម្ងាយសរុបប្រមាណ ១,៤ លានគីឡូម៉ែត្រ និងផ្ទុកទិន្នន័យជាង ៩៥% នៃពិភពលោក។ ក្នុងចំណោមនេះ ក្រុមហ៊ុនចិន ត្រូវបានគេរំពឹងថា នឹងរួមចំណែក ៤៥% នៃការដំឡើងខ្សែកាបថ្មីពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨ នេះបើយោងតាមការប៉ាន់ស្មានក្នុងវិស័យនេះ។ បើមើលទៅក្រោមបាតសមុទ្រ តំបន់អាស៊ីប៉ាស៊ីហ្វិកនាំមុខគេក្នុងការវិនិយោគខ្សែកាបក្រោមបាតសមុទ្រ ដោយប្រទេសចិនជាអ្នកដឹកនាំគម្រោងជាច្រើនដែលតភ្ជាប់ខ្សែកាបទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍។ យុទ្ធសស្ត្រនេះ ស្របទៅនឹងគំនិតផ្តួចផ្តើម “ផ្លូវសូត្រឌីជីថល” […]
អានបន្ថែមក្រុមហ៊ុន Sunwah ចង់វិនិយោគលើការផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ខណៈកំពុងសិក្សាលម្អិត
អ្នកតំណាងក្រុមហ៊ុន SUN WAH PROPERTIES (CAMBODIA) CO., LTD. បានបង្ហាញពីបំណងចង់វិនិយោគលើវិស័យផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ កំពុងសិក្សាលម្អិតពីវិស័យដ៏មានសក្ដានុពលមួយនេះពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងតំណាងក្រុមហ៊ុន ជាមួយឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)កាលទី១០ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានឱ្យដឹងថា កិច្ចពិភាក្សាជាមួយក្រុមហ៊ុន គឺក្នុងបំណងស្វែងយល់និងប្រមូលព័ត៌មានបន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគលើសកម្មភាពផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ពិសេសគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាល ដែលទើបបានដាក់ចេញឱ្យអនុវត្តកាលពីពេលថ្មីៗនេះ។ (អានបន្ថែម) ឯកឧត្តមបន្តថា បន្ទាប់ពីពិភាក្សាការងារនេះ ក្រុមហ៊ុន Sunwah Group បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា ដែលក្នុងនោះការផ្គុំ និងដំឡើងរថយន្តអគ្គិសនី ជាសកម្មភាពវិនិយោគអាទិភាពមួយ ដែលក្រុមហ៊ុនកំពុងធ្វើការសិក្សា។ ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងស្វាគមន៍ និងអំណរអរគុណដល់ក្រុមហ៊ុន ដែលបានជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគនាពេលកន្លងមក ព្រមទាំងជាគោលដៅក្នុងការសិក្សាបន្ថែមពីកាលានុវត្តភាពវិនិយោគក្នុងវិស័យផ្គុំ និងដំឡើងយានយន្តអគ្គិសនី ខណៈឯកឧត្តមសង្ឃឹមថា ក្រុមហ៊ុននឹងសម្រេចចិត្តបោះទុនវិនិយោគក្នុងវិស័យនេះនៅកម្ពុជា នាពេលឆាប់ៗខាងមុខ ដើម្បីបង្កើតឱកាសការងារបន្ថែមជូនពលរដ្ឋ និងពង្រីករចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាឱ្យកាន់តែសម្បូរបែប។ តាមរយៈកិច្ចពិភាក្សានេះដែរ CDC […]
អានបន្ថែមរដ្ឋជំរុញអភិបាលរាជធានី-ខេត្ត ត្រូវខំទាក់ទាញគម្រោងបង្កើតមណ្ឌលបន្សាបគ្រឿងញៀននៅកម្ពុជាឱ្យបានច្រើន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ឱ្យអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ក្នុងការទាក់ទាញ និងគាំទ្រគម្រោងវិនិយោគរបស់ឯកជន លើការបង្កើតមណ្ឌលបន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ប៉ែន កុសល្យ ជាអភិបាលថ្មី នៃគណៈអភិបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ។ ក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការវិនិយោគបង្កើតមណ្ឌលបន្សាបគ្រឿងញៀននេះ នឹងពិបាកលេចចេញជារូបរាងណាស់ ប្រសិនណាបើអ្នកវិនិយោគរំពឹងខ្ពស់តែលើប្រាក់ចំណេញ និងថែមទាំងមិនមានការសម្បទានគាំទ្រពីរដ្ឋ ប៉ុន្តែតាមរយៈរូបមន្តជួយគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត អ្នកវិនិយោគ និងក្រុមគ្រួសារជនរងគ្រោះ មណ្ឌលជាបន្តបន្ទាប់ត្រូវបានបង្កើតឡើង និងដំណើរការដល់សព្វថ្ងៃ។ ឯកឧត្តមបានបន្ថែមថា ការបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គឺជាការផ្ដល់ដំណោះស្រាយ ដើម្បីស្រោចស្រង់ និងសង្គ្រោះជនរងគ្រោះ ពីព្រោះយន្តការនេះមានភាគរយខ្ពស់បំផុតក្នុងការប្រែក្លាយជនរងគ្រោះឱ្យផ្ដាច់បានដោយជោគជ័យពីគ្រឿងញៀន និងថែមទាំងទទួលបានការអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីប្រើប្រាស់និងប្រកបរបរចិញ្ចឹមជីវិត ក្រោយពីការធ្វើសមាហរណ៍ចូលទៅក្នុងសហគមន៍វិញ។ ទន្ទឹមនឹង ឯកឧត្តម បានលើកឡើងចំៗឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ពិនិត្យមើលទីតាំងដីសមរម្យរបស់ខេត្ត យកធ្វើជាធ្នាក់បោះទុនជាមុន ដើម្បីទាក់ទាញវិស័យឯកជនមកចូលរួមវិនិយោគផងដែរ។ ក្រៅពីអនុសាសន៍ខាងលើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំអភិបាលខេត្តត្បូងឃ្មុំថ្មី […]
អានបន្ថែមគម្រោងសង់ផ្លូវជាតិលេខ៧១c (ត្បូងឃ្មុំ-កំពង់ចាម) សម្រេចបាន ១០០%ហើយ
គម្រោងសាងសង់ផ្លូវជាតិលេខ ៧១c ប្រវែង១១៤,៦២គីឡូម៉ែត្រ (គិតចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) សម្រេចបាន ១០០%ហើយ ដោយគ្រោងនឹងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមលទ្ធផលការងារដែលបានផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងសាធារណការ និងក្រុមការងារព័ន្ធទាំងអស់ កំពុងប្រឹងប្រែងបំពេញនូវចន្លោះខ្វះខាតដែលនៅសេសសល់តិចតួច ដើម្បីឈានទៅដល់ការសម្រេចលទ្ធផលជារួម និងត្រៀមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលបន្ទាប់ ខណៈការងារសាងសង់ផ្លូវសម្រេចបាន១០០ភាគរយ ហើយ។ ជាងនេះទៅទៀត ក្រុមការងារបាននិងកំពុងបន្តប្រឹងប្រែងតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរបញ្ចប់ការគូសសំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងកិច្ចការដាំស្មៅការពារការហូរច្រោះជើងទេរផ្លូវ៕ គួររម្លឹកដែរថា ផ្លូវជាតិលេខ៧១C ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នំា២០២១ ក្រោមហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិនប្រមាណ ១២៩,៩៨ លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។ យ៉ាងណាមិញ ផ្លូវមួយខ្សែនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅកំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខ៕ (អានបន្ថែម)
អានបន្ថែមគម្រោងស្តារប្រព័ន្ធរំដោះទឹក ដើម្បីកាត់បន្ថយបញ្ហាទឹកជំនន់ក្នុងក្រុងភ្នំពេញចំនួន ១៣គម្រោង សម្រេចបាន៦.៥%
ក្នុងចំណោមគម្រោងកាត់បន្ថយបញ្ហាប្រឈមទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន៥០ ដែលរដ្ឋាភិបាល បានដាក់ចេញដើម្បីឈានទៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល ៥ឆ្នាំនោះ បច្ចុប្បន្នមានគម្រោងចំនួន ១៣ហើយ បាន និងកំពុងអនុវត្តដោយសម្រេចបាន ៦.៥%។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុងចំណោមគម្រោងទាំង៥០នេះ បច្ចុប្បន្នមានគម្រោងចំនួន ១៣ បាន និងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន៖ តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពុន តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែក ជាដើម ។ សម្តេចធិបតី បានបន្តថា គម្រោងទាំង១៣នេះ ផ្ដោតលើគម្រោងពង្រីកស្ថានីយ៍បូមទឹកឱ្យបានធំជាងមុន មានដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់សម្រង់កាយសម្រាមនៅបឹងត្របែក ការដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ជាដើម។ គិតមកដល់ពេលនេះ ការអនុវត្តគម្រោងទាំង១៣ នេះ សម្រេចបាន ៦.៥% ហើយអាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុននិងតំបន់ផ្សារដើមគរ។ ជាមួយគ្នានេះផងដែរ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ទៀតថា ក្រៅពីអនុវត្តន៍គម្រោងខាងលើ […]
អានបន្ថែមចក្ខុវិស័យធំៗ៣ នឹងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឍមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនៅអាស៊ាន
ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នឹងត្រូវអនុវត្តជា ០២ដំណាក់កាល ដើម្បីសម្រេចនូវចក្ខុវិស័យធំៗចំនួន០៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងនោះដែរ ដំណាក់កាលទី ១ (២០២៥-២០២៨) ផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុទៅ ក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់, ការពង្រីកមុខងារភស្តុភារកម្ម និងវិស័យទេសចរណ៍ព្រមទាំង ការធ្វើឱ្យប្រសើរឡើងនូវទីក្រុងចាស់ និងអភិវឌ្ឍតំបន់ថ្មីរួមទាំងការទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់។ រីឯដំណាក់កាលទី ២ វិញ (២០២៩-២០៣៨) ខេត្តព្រះសីហនុ នឹងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្របសម្រាប់សហគ្រិនភាព ទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ប្រកបដោយវិបុលភាព។ ដោយឡែកសម្រាប់ចក្ខុវិស័យទាំង ០៣ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរួមមាន៖ ទី១៖ ច្រកទ្វារអន្តរជាតិរបស់ប្រទេសកម្ពុជា ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និងឡូជីស្ទីក មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ទី២៖ ប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់សកលលោក មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់ នវានុវត្តន៍បច្ចេកវិទ្យា និង ទី៣៖ ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន […]
អានបន្ថែម