ជប៉ុននឹងបំពាក់អំពូលភ្លើងឆ្លាតវៃ ៥ ៣០០ អំពូលលើផ្លូវទាំង ៣៤ខ្សែ នៅខេត្តសីហនុ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យក្រុមហ៊ុន Minebea (Cambodia) Co Ltd បំពាក់អំពូលភ្លើងឆ្លាតវៃ ៥ ៣០០ អំពូលលើផ្លូវក្រុងទាំង ៣៤ ខ្សែនៅខេត្តព្រះសីហនុ។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី ២៥ កញ្ញានេះ។ លោក Kei Nishihara អនុប្រធានក្រុមហ៊ុន Minebea មានប្រសាសន៍ថា អំពូលភ្លើងវៃឆ្លាតទាំងនេះ ជាអំពូល LED ៥៨វ៉ាត់ ដែលអាចជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនីបានរហូត ៦០% តែផ្តល់ពន្លឺច្បាស់ល្អនៅតាមដងផ្លូវផងដែរ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានស្នើឱ្យក្រុមហ៊ុនធ្វើរបាយការណ៍លម្អិតអំពីតម្លៃនៃការថែទាំអំពូល ដើម្បីមានមូលដ្ឋានក្នុងការសម្រេចចិត្ត។ កាលពីខែ មិថុនា កន្លងទៅ រដ្ឋបាលខេត្តកំពតក៏មានគម្រោងបំពាក់អំពូលប្រភេទ LED ឬអំពូលវៃឆ្លាត របស់ក្រុមហ៊ុន មី Minebea (Cambodia) នេះដែរ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍទីក្រុងឆ្លាតវៃក្នុងខេត្ត នាពេលអនាគត។ (អានបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុន RMA បើកសម្ពោធគ្រឿងចក្រ Mahindra G90 និង JCB 3DX ជាមួយនឹងការការបញ្ចុះតម្លៃពិសេស

ក្រុមហ៊ុន RMA Cambodia បានបើកសម្ពោធជាផ្លូវការនូវគ្រឿងចក្របច្ចេកវិទ្យាថ្មីបំផុត២ ប្រភេទគឺ គ្រឿងចក្រ Mahindra RoadMaster G90 និង​ គ្រឿងចក្រJCB 3DX Construction ដើម្បីជួយសម្រួលដល់ការសាងសង់ និងស្ដារហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។ កម្មវិធីបើកសម្ពោធ ធ្វើឡើងនៅឯសណ្ឋារគារហ៊ីម៉ាវ៉ារី កាលពីថ្ងៃទី ២៣ កញ្ញា កន្លងមកនេះ ដោយចូលរួមជាអធិបតីភាពពីអគ្គនាយកក្រុមហ៊ុន RMA លោក ងន សាំង លោក Battula Subba Rao ភារៈធារីនៃស្ថានទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា  លោក Rangrez Suhel ប្រធានផ្នែកនាំចេញរបស់ក្រុមហ៊ុន MAHINDRA ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ គ្រឿងចក្រ Mahindra Road Master G90 បានផលិត និងរចនាឡើងតម្រូវតាមទីផ្សារប្រទេសកម្ពុជា ដែលមានរូបរាងតូចល្មម ស៊ីប្រេងតិច ប្រើប្រាស់ប្រេងប្រមាណ៨លីត្រ/ម៉ោង កម្លាំងម៉ាស៊ីនខ្លាំងTurbo ដែលអាចឈូស និងពង្រាបដី៩៨ម៉ែត្រគីប/ម៉ោង ប្រព័ន្ធបើកបរប៉ុងពីរ ដែលមានល្បឿនអតិបរមា៣៦.៥គីឡូម៉ែត្រក្នុង១ម៉ោង តម្លៃសមរម្យដែលសមស្របបំផុតសម្រាប់គម្រោងសាងសង់ខ្នាតតូចនិងមធ្យមនៅប្រទេសកម្ពុជា។ ដោយឡែក […]

អាន​បន្ថែម

ADB៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងស្ទុះមក ៥,៩% នៅឆ្នាំ ២០២១ តែវិស័យសំណង់នៅតែមានហានិភ័យ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីពេលថ្មីៗនេះ បានព្យាករណ៍សារជាថ្មីថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងស្ទុះមក ៥,៩% នៅឆ្នាំ ២០២១ ខណៈវិស័យសំណង់ និងវិស័យកាត់ដេរ អាចនឹងមិនទាន់ងើបឡើងនៅឡើយទេ។ សេចក្ដីប្រកាសព័ត៌មានរបស់ ADB កាលពីថ្ងៃទី ២៣ កញ្ញា នេះ ក៏បានព្យាករណ៍សារជាថ្មីថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជានៅឆ្នាំ ២០២០ គឺធ្លាក់ចុះត្រឹមតែ ៤% ប៉ុណ្ណោះ ដែលប្រសើរជាងការព្យាករណ៍កាលពីខែ មិថុនា ដែលថាធ្លាក់ចុះ ៥,៥%។ ការប្រសើរឡើងនេះគឺដោយសារតែ វិស័យកសិកម្ម និងកំណើនការនាំចេញផលិតផលវិស័យដែលមិនមែនកាត់ដេរ ដូចជា កង់ និងគ្រឿងអេឡិចត្រូនិចជាដើម (ដែលកើនឡើងប្រមាណ ៣០,៣% ក្នុងឆមាសទី ១ ឆ្នាំ ២០២០ បើធៀបនឹងឆ្នាំ ២០១៩)។ យ៉ាងណាមិញ វិស័យផ្សេងៗរួមមាន វិស័យសំណង់ និងឧស្សាហកម្មកាត់ដេរ នៅតែបន្តថមថយក្នុងកំឡុងខែ មិថុនា និងខែ កក្កដា ហើយតម្រូវការក្នុងវិស័យទាំង ២ នេះ ក៏បន្តធ្លាក់ចុះផងដែរក្នុងកំឡុងពេលកូវីដ ១៩នេះ។ គួរបញ្ជាក់ផងដែរថា […]

អាន​បន្ថែម

អូស្ត្រាលីគ្រោងផ្គត់ផ្គង់អគ្គិសនីឱ្យសិង្ហបុរីតាមបណ្ដាញក្រោមបាតសមុទ្រប្រវែងជិត៤ ពាន់គ.ម.

រដ្ឋាភិបាលអូស្រ្តាលីបាន អនុម័តជាគោលការណ៍លើគម្រោងសាងសង់រោងចក្រថាមពលព្រះអាទិត្យធំជាងគេបំផុតនៅលើពិភពលោក នៅភាគខាងជើងនៃប្រទេស ដោយថាមពលនេះនឹងបញ្ជូនតាមបណ្ដាញខ្សែភ្លើងក្រោមបាតសមុទ្រប្រវែង ៣ ៧០០ គីឡូម៉ែត្រ ឱ្យទៅប្រទេសសិង្ហបុរី។ យោងតាមក្រុមហ៊ុនអភិវឌ្ឍន៍ Sun Cable រោងចក្រសូឡានេះសាងសង់ក្រោមទុនវិនិយោគប្រមាណ ១៥,៧ ពាន់លានដុល្លារ លាតសន្ធឹងលើផ្ទៃដី ១២ ០០០ ហិកតា ហើយមានអាគុយខ្នាតយក្សសម្រាប់ផ្ទុកថាមពលអានុភាពដល់ទៅ 30GWh។ គម្រោងដ៏ធំសម្បើមនេះ គឺធំដល់ថ្នាក់អាចមើលឃើញពីទីអវកាសបាន ហើយអាចផ្គត់ផ្គងអគ្គិសនីដល់ទៅ ២០% នៃតម្រូវការរបស់ប្រទេសសិង្ហបុរីទាំងមូល។ ប្រភពដដែលក៏បានឱ្យដឹងថា ផែនការតភ្ជាប់ថាមពលពីអូស្ត្រាលីទៅកាន់តំបន់អាស៊ាន (AAPL) អាចដំណើរការបាននៅឆ្នាំ ២០២៧។ ដោយឡែកសម្រាប់ផែនការរយៈពេលវែង ក្រុមហ៊ុនក៏គ្រោងនឹងផ្តល់ថាមពលដល់ប្រទេសឥណ្ឌូណេស៊ី និងប្រទេសផ្សេងទៀតៗក្នុងតំបន់ផងដែរ។ ទោះបីត្រូវបានទទួលបានពានរង្វាន់ជា “គម្រោងធំជាងគេ” ពីរដ្ឋាភិបាលអូស្រ្តាលីក៏ដោយ ក៏នៅមានបទប្បញ្ញត្តិជាច្រើនដែលក្រុមហ៊ុនត្រូវតែអនុវត្ត មុននឹងចាប់ផ្តើមសាងសង់ និងបើកដំណើរការជាផ្លូវការ។ គម្រោងនេះត្រូវបានអ្នកជំនាញ ស្ទាបស្ទង់ភូមិសាស្ត្រ តាំងតែពីខែ ឧសភា មកម្ល៉េះ។ (អានបន្ថែម)

អាន​បន្ថែម

ស្ដូបសមិទ្ធផលនយោបាយនៅវិមានឈ្នះឈ្នះសម្រេចបាន ៩៤% គ្រោងនឹងបញ្ចប់ខែវិច្ឆិកានេះ

ស្ដូបសមិទ្ធិផលនយោបាយ ដែលស្ថិតក្នុងបរិវេណសួនវិមានឈ្នះឈ្នះ គិតមកដល់បច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណ ៩៤% ហើយ ដោយគ្រោងបញ្ចប់នៅខែវិច្ឆិកាខាងមុខនេះ។ នេះបើយោងតាមដំណើរចុះពិនិត្យការដ្ឋានរបស់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន កាលពីថ្ងៃទី ២២ កញ្ញា នេះ។ ការងារសាងសង់ដែលរួចរាល់រួមមាន ការងារសង់ចាក់គ្រឹះ និងប្រាង្គរបស់ស្តូប បំពាក់ក្បាច់ផ្កាភ្ញី រចនាបទ ចាក់ពុម្ពដាក់រូបសំណាក់ស្ពាន់របស់នគរបាលជាមួយកងរាជអាវុធហត្ថនៅលើកំពូលស្តូប ជាដើម។ នាយឧត្តមសេនីយ៍ នេត សាវឿន បានឱ្យដឹងថា៖ «ស្តូបនេះតំណាងឱ្យសន្តិសុខ សុវត្ថិភាពសង្គម ដែលមានកងកម្លាំងទាំងពីរស្នូល និងជាប្រតិបត្តិករដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល»។ តួស្តូបនេះមានបាតមានទំហំ ១០១ ម៉ែត្រការ៉េ មានកម្ពស់សរុបជិត ១០ ម៉ែត្រ សាងសង់នៅលើផ្ទៃដីសរុបជាង ៧០០ ម៉ែត្រការ៉េ ។ ខឿនតួស្តូបទាំងមូល មានរាងបួនជ្រុង និងមានស្តូបចំកណ្តាលមានកម្ពស់ ៨ ម៉ែត្រកន្លះ។ គួរបញ្ជាក់ផងដែរថា សួនសមិទ្ធផលនយោបាយឈ្នះឈ្នះ មានចំនួនសរុបទាំងអស់ ៤ រួមមាន សួនឃឿនការពារជាតិ សួនវិស័យរក្សាសន្តិភាព សួនវិស័យសន្តិសុខសង្គមសាធារណៈ និងសួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះឈ្នះ។ (អានបន្ថែម)

អាន​បន្ថែម

រោងចក្រសូឡាតម្លៃ២៩លានដុល្លារនៅខេត្តពោធិ៍សាត់ចាប់ផ្តើមបញ្ចេញថាមពេលចូលបណ្តាញជាតិ

ស្ថានីយថាមពល អនុភាព៣០មេហ្គាវ៉ាត នៅខេត្តពោធិ៍សាត់ បានចាប់ផ្តើមបញ្ចេញថាមពលចូលបណ្តាញជាតិហើយ ខណៈគម្រោងថាមពលសូឡាដែលទទួលបានការអនុម័តដទៃទៀត គ្រោងនឹងបញ្ចេញថាមពលចាប់ពីចុងឆ្នាំនេះ ដល់មុនដាច់ឆ្នាំ២០២២។ ស្ថិតនៅស្រុកគ្រករ ខេត្តពោធិ៍សាត់ រោងចក្រសូឡានេះអនុម័តដោយរដ្ឋាភិបាលកាលពីខែមេសាឆ្នាំ២០១៩ កន្លងទៅនេះ ដែលវិនិយោគដោយក្រុមហ៊ុន Schneitec Infinite Co Ltd ក្នុងទឹកប្រាក់ប្រមាណ ២៩លានដុល្លារ។ ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ ៣០ មេហ្កាវ៉ាត់ថ្មី នេះត្រូវភ្ជាប់ជាមួយបណ្តាញជាតិ ពីឃុំស្នាអន្សា ទៅឃុំស្វាយស ដែលជាទីតាំងអនុស្ថានីយតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុលថ្មី។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា៖ «ស្ថានីយថាមពលសូឡានេះ បញ្ចេញថាមពលមុនគេ ក្នុងចំណោមថាមពលសូឡាទាំង៤ សរុបអនុភាព១៤០មេហ្គាវ៉ាត ដែលរដ្ឋាភិបាលអនុម័តកាលពីឆ្នាំមុន២០១៩។ ចំណែកគម្រោងសូឡា ៣ ទៀត គ្រោងបញ្ចេញថាមពលនៅចុងឆ្នាំ២០២០នេះ»។ (អានបន្ថែម) ឯកឧត្តមបន្តថា៖ «ថាមពលស្អាតជាបន្តបន្ទាប់បានភ្ជាប់ចូលបណ្តាញជាតិហើយ ដើម្បីបំពេញបន្ថែមតាមតម្រូវការ ហើយតាមផែនការ ថាមពលស្អាតនឹងមានសរុប ៤៥០មេហ្គាវ៉ាត គិតត្រឹមឆ្នាំ២០២២»។ គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ថាមពលស្អាតនៅកម្ពុជារួមមាន ស្ថានីយសូឡានៅបាវិត ដែលបញ្ចេញថាមពល ១០មេហ្គាវ៉ាត […]

អាន​បន្ថែម

រោងចក្រស្លដែកតម្លៃ១៧ លានដុល្លារនៅខេត្តកំពង់ស្ពឺនឹងបើកដំណើការឆាប់ៗនេះ

រោងចក្រផលិតដែក ស្ល (រំលាយ)ចេញពីដែកអេតចាយ ដែលប្រមូលពីក្នុងស្រុក គ្រោងនឹងដំណើរការក្នុងពេលឆាប់ៗនេះ ដែលនឹងផលិតដែកផ្គត់ផ្គង់ក្នុងស្រុកបម្រើឱ្យវិស័យសំណង់ និងចូលរួមកាត់បន្ថយការនាំចូលដែកពីបរទេស។ រោងចក្រនេះ មានទីតាំងស្ថិតនៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ វិនិយោគដោយក្រុមហ៊ុនចិន ហុង ឌី សេង (ខេមបូឌា) ស្ទីល ឯ.កជាមួយទឹកប្រាក់ប្រមាណជិត១៧ លានដុល្លារ។ រោងចក្រនេះ ដំណើរការដោយការប្រមូលដែកអេតចាយក្នុងស្រុក និងនាំចូលដែកពាក់កណ្តាលសម្រេចពីក្រៅប្រទេសមកកែច្នៃផលិតដែក។ ឯកឧត្តម យស់ មុន្នីរ៉ាក់ អគ្គនាយករ៉ែ នៃក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា៖ «កន្លងមកមានក្រុមហ៊ុនស្នើសុំរុករកដែក ស្ថិតនៅខេត្តព្រះវិហារ ប៉ុន្តែមិនទាន់បានបង្កើតចេញជារោងចក្រកែច្នៃផលិតដែកចេញពីរ៉ែដែកក្នុងស្រុកនៅឡើយទេ ដោយសារបរិមាណនៅតិច អត់គ្រប់គ្រាន់ក្នុងការសាងសង់រោងចក្រមួយ»។ ឯកឧត្តមបានបន្តថា៖ «បច្ចុប្បន្ន ក្រុមហ៊ុន ដែលកែច្នៃផលិតដែក ចេញពីដែកអេតចាយចំនួន ២ ប៉ុណ្ណោះ»។ យោងតាមវេបសាយរបស់ក្រុមហ៊ុន រោងចក្រនឹងចាប់ផ្តើមផលិតជាផ្លូវការនៅឆ្នាំ ២០២០ នេះ ដែលផលិតផលសំខាន់ៗរួមមាន ដែកថ្នាំងអំពៅ និង ដែកកង ដែលមានសមត្ថផលិតប្រមាណ ៥០ម៉ឺនតោន៕

អាន​បន្ថែម

មីយ៉ាន់ម៉ាពុះគម្រោងបង្កើតទីក្រុងយ៉ាំងហ្គោនថ្មីជាផ្នែកៗ ដើម្បីជំរុញសក្ដានុពលការវិនិយោគ

រូបភាព៖​ UK-ASEAN Business Council រដ្ឋាភិបាលមីយ៉ាន់ម៉ា បានបែងចែកតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម «ទីក្រុងយ៉ាំងហ្គោន» របស់ខ្លួនជា ២ តំបន់ ដើម្បីបង្កើនការប្រកួតប្រជែងពាណិជ្ជកម្ម និងការវិនិយោគពីក្រុមហ៊ុនធំៗរបស់ចិន។ គម្រោងទីក្រុងយ៉ាំងហ្គោនថ្មីនេះ នឹងរៀបចំជាតំបន់ពាណិជ្ជកម្មឧស្សាហកម្មលើទំហំដីប្រមាណ ៨ ពាន់ ហិកតា នៅតាមដងទន្លេយ៉ាំងហ្គោន ដែលនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៨ ពាន់លានដុល្លារ។ តាមប្លង់ដំបូង គម្រោងនេះនឹងរួមមាន ការសាងសង់ស្ពានចំនួន ២ តំបន់ឧស្សាហកម្មទំហំ ១៣ គីឡូម៉ែត្រក្រឡា អគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានផ្សេង ដែលស្នើដោយក្រុមហ៊ុន Aecom ។ កាលពីឆ្នាំ ២០១៨ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១,៥ ពាន់លានដុល្លារអាមេរិកជាមួយក្រុមហ៊ុនម៉ៅការសំណង់ចិន (CCCC)។ យ៉ាងណាមិញ កិច្ចព្រមព្រៀងនៅតែមិនទាន់សម្រេច ១០០% នៅឡើយទេ ដែលបើកឱកាសឱ្យអ្នកវិនិយោគផ្សេងទៀតអាចដេញថ្លៃបាន។ យ៉ាងណាមិញ កាលពីថ្ងៃទី ២៩ ខែកក្កដាកន្លងមកនេះ រដ្ឋមន្រ្តីក្រសួងវិនិយោគ មីយ៉ាន់ម៉ា លោក U Thaung Tun បានប្រកាសបំបែកគម្រោងយក្សនេះ […]

អាន​បន្ថែម

ក្រុមហ៊ុនហ្វាំងឡង់ធានាផលិតថាមពលពន្លឺព្រះអាទិត្យ ២០០ មេហ្កាវ៉ាត់នៅកម្ពុជារយៈពេល ៥ ឆ្នាំ

ក្រុមហ៊ុនបច្ចេកវិទ្យាប្រទេសហ្វាំងឡង់ Wärtsilä បានចុះហត្ថលេខាជាមួយនឹងអគ្គីសនីកម្ពុជា (EDC) លើគម្រោងរោងចក្រថាមពល C7 ស្ថិតនៅទីក្រុងភ្នំពេញ ដោយធានាផ្គត់ផ្គង់ថាមពលអគ្គីសនីនៅកម្ពុជាសម្រាប់រយៈពេល ៥ ឆ្នាំ។ នេះបើយោងតាមគេហទំព័រ Power Engineering កាលពីថ្ងៃទី ១៧ កញ្ញានេះ។ ចំពោះកិច្ចព្រមព្រៀងនេះទៀតសោត ក្រុមហ៊ុន SchneiTec ដែលជាក្រុមហ៊ុនផ្គត់ផ្គង់វិស្វកម្មថាមពលអគ្គីសនី នឹងទទួលគ្រប់គ្រងអនុវត្តលើគម្រោងនេះ។ កិច្ចព្រមព្រៀងនេះនឹង ដាក់ឱ្យដំណើរការនូវម៉ាស៊ីន Wärtsilä 50DF ចំនួន ១២ គ្រឿង ដែលបង្កើតថាមពលសរុបដល់ទៅ ២០០ មេហ្កាវ៉ាត់ចូលក្នុងបណ្តាញអគ្គិសនីកម្ពុជា។ លោក Tann Tourthang អគ្គនាយកក្រុមហ៊ុន HFO / LNG និងក្រុមហ៊ុន SchneiTec Co.Ltd បានមានប្រសាសន៍ថា៖ « យើងគាំទ្រក្រុមហ៊ុន Wärtsilä ក្នុងការអនុវត្តគម្រោងនេះ។ ក្នុងនាមជាអ្នកផ្គត់ផ្គង់ម៉ាស៊ីនឧបករណ៍គ្រឿងបន្លាស់ យើងនឹងធ្វើការងារនេះ ឱ្យអស់ពីសមត្ថភាព»។

អាន​បន្ថែម

គម្រោងផ្លូវរថភ្លើងតម្លៃ ៧២៨លានដុល្លារ ប្រគល់កិច្ចសន្យាចាប់ផ្តើមសាងសង់

រដ្ឋាភិបាលហ្វីលីពីនបានផ្តល់គម្រោងវិស្វកម្មសំណង់ស៊ីវិលដែលមានតម្លៃសរុប ៧២៨ លានដុល្លារអាមេរិកដល់ក្រុមហ៊ុនអន្តរជាតិសម្រាប់ដំណាក់កាលដំបូងនៃការស្ថាបនាផ្លូវដែក Malolos-Clark ប្រវែង ៥១ គីឡូម៉ែត្រដែលជាផ្នែកមួយនៃផែនការរយៈពេលវែងរបស់ប្រទេសហ្វីលីពីនដើម្បីជំរុញការតភ្ជាប់និងកំណើនសេដ្ឋកិច្ចក្នុងតំបន់ដោយតភ្ជាប់ព្រលានយន្តហោះអន្តរជាតិក្លាកនិងតំបន់សេដ្ឋកិច្ចដែលបានគ្រោងទុកនៃទីក្រុងញូក្លាកដែលមានចម្ងាយ ៨០ គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានីម៉ានីល។ កិច្ចសន្យាទាំងនោះត្រូវបានប្រគល់ឱ្យក្រុមហ៊ុនអេស្បាញ ហ្វីលីពីន និងកូរ៉េខាងត្បូងនៅដើមខែសីហាកន្លងទៅថ្មីៗនេះ។ ការសហការដំបូងរវាងក្រុមហ៊ុន Acciona របស់អេស៉្បាញនិងក្រុមហ៊ុន EEI Corporation ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលដើម្បីសាងសង់ផ្លូវ ៦,៣ គីឡូម៉ែត្រ ផ្លូវដែកប្រើចម្ងាយ ១,៦ គីឡូម៉ែត្រនិងស្ថានីយរថភ្លើងក្រោមដីនៅអាកាសយានដ្ឋានអន្តរជាតិក្លាក។ ទីពីរត្រូវបានប្រគល់ឱ្យក្រុមហ៊ុន Posco វិស្វកម្មនិងសំណង់នៃប្រទេសកូរ៉េខាងត្បូងដែលនឹងសាងសង់ដេប៉ូទំហំ ៣៣ ហិកតានិងមជ្ឈមណ្ឌលបញ្ជាប្រតិបត្តិការផ្លូវដែកនៅជាប់នឹងអាកាសយានដ្ឋាន។ ផ្លូវដែក Malolos-Clark គឺជាផ្នែកមួយនៃគំរោងផ្លូវដែកដែលមានតំលៃ ៦.១ កោដិ ១៦៣ គីឡូម៉ែត្រខាងជើង – ខាងត្បូងដែលនឹងបន្តទៅភាគអាគ្នេយ៍ពីទីក្រុង Malolos កាត់ទីក្រុងម៉ានីលឆ្ពោះទៅ Calamba នៅឆ្នាំ ២០២៥៕

អាន​បន្ថែម