កាសែតជប៉ុន៖ កំណើនរោងចក្រថាមពលធ្យូងថ្ម ធ្វើឱ្យប្រេនធំៗមិនសូវចង់មកវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនប្រេនធំៗមួយចំនួនដូចជា H&M, Adidas, Puma, Gap, Nike ជាដើម បានសម្ដែងទុទិដ្ឋិនិយម មិនសូវចង់មកបន្តវិនិយោគនៅកម្ពុជា ដោយព្រួយបារម្ភពីការកើនឡើងនៃឧស្ម័នបំពុលបរិស្ថាន ដែលបង្កចេញពីកំណើនរោងថាមពលធ្យូងថ្មនៅកម្ពុជា។ នេះយោងតាមសារព័ត៌មាន Nikkei Review Asia កាលពីថ្ងៃ ១២ សីហានេះ។ ក្រុមវិនិយោគធំៗទាំងនេះបានផ្ញើរលិខិតទៅកាន់រដ្ឋាភិបាលកម្ពុជាថា គោលការណ៍បង្កើនការផលិតថាមពលធ្យូងថ្ម ជាជាងថាមពលកកើតឡើងវិញដូចជា ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់របស់កម្ពុជា គឺផ្ទុយនឹងគោលការណ៍របស់ក្រុមហ៊ុន ដែលបាននឹងកំពុងតែកាត់បន្ថយនៃឧស្ម័នបំពុលបរិស្ថាន។ ហើយការសម្រេចចិត្តជ្រើសយកថាមពលធ្យូងថ្ម ហាក់ដូចជាផ្ទុយពីនិន្នាការពិភពលោក ដែលធ្វើឱ្យកម្ពុជាមិនសូវទាក់ទាញការវិនិយោគ។ ប្រភពដដែលនេះក៏បានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាបច្ចុប្បន្នមានរោងចក្រធ្យូងថ្មយ៉ាងហោចចំនួន ៤ ដែលគ្រោងនឹងដាក់ដំណើរការនៅឆ្នាំ ២០២៤ ខាងមុខនេះ។ ហើយក្នុងចំណោមថាមពលអគ្គិសនីសរុបនៅកម្ពុជា ៥០% គឺបានមកពីវារីអគ្គីសនី ដែលកំពុងផលប៉ះពាល់ដល់បរិស្ថាន ហើយមានត្រឹម ២% ប៉ុណ្ណោះដែលជាថាមពលស្អាតបានមកពីពន្លឺព្រះអាទិត្យ។ ទាំងនេះ គឺជាកត្តាព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគ។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ឯកឧត្តម វ៉ិចទ័រ ហ្សូណា បានឱ្យដឹងថា៖ «យើងត្រូវចេះថ្លឹងថ្លែង រវាងផលប៉ះពាល់បរិស្ថាន និងស្ថិរភាពថាមពលនៅក្នុងប្រទេស។ យើងមិនត្រូវមើលតែម្ខាងៗនោះទេ បើយើងមិនផលិតថាមពល […]

អាន​បន្ថែម

ស្រុកកំពង់ត្រាចគ្រោងនឹងស្វាគមន៍មជ្ឈមណ្ឌលពាណិជ្ជកម្មជាប់សមុទ្រតម្លៃជាង ២៥លានដុល្លារ

ក្រុមហ៊ុន Gold Coast International Development Co.,LTD គ្រោងនឹងវិនិយោគ ២៤,៨ លានដុល្លារ បង្កើតមជ្ឍមណ្ឌលពាណិជ្ជកម្មជាប់មាត់សមុទ្រដ៏ធំមួយ លើផ្ទៃដី ៤២ហិកតា ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ នេះបើយោងតាមរដ្ឋបាលខេត្តកំពត កាលពីថ្ងៃទី ១៣ សីហានេះ។ គម្រោងដែលបានដាក់ស្នើនេះ មានទីតាំងស្ថិតនៅភូមិថ្កូវ ឃុំឬស្សី ស្រុកកំពង់ត្រាច ខេត្តកំពត។ គម្រោងនេះទាំងមូលរួមមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារកម្រិតផ្កាយ៤ អាគារផ្សារទំនើប មណ្ឌលកំសាន្ត ខុនដូរ និងសេវាទេសចរណ៍។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា៖ «រដ្ឋបាលខេត្ត បានទទួលយកសំណើសុំវិនិយោគរបស់ក្រុមហ៊ុនរួចហើយ និងត្រៀមរៀបចំក្រុមការងារជំនាញធ្វើការលើការងារបច្ចេកទេស ផ្លូវច្បាប់ និងឯកសារពាក់ព័ន្ធ»។ «ក្រោយសិក្សារួច នឹងគោរពស្នើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ និងសម្រេចលើគម្រោងស្នើសុំនេះ» ឯកឧត្តម បានបន្ត។ គួរបញ្ជាក់ផងដែរថា អ្នកជំនាញអចលនទ្រព្យ កាលពីថ្មីៗនេះ បានឱ្យដឹងថា ទោះបីជាមានវិបត្តិកូវីដក្ដី ខេត្តកំពត […]

អាន​បន្ថែម

អគារផ្គុំស្រាប់ខ្ពស់ជាងគេលើលោក នឹងបង្ហាញខ្លួននៅសិង្ហបុរីក្នុងឆ្នាំ ២០២៣

អគារផ្គុំស្រាប់ខ្ពស់ជាងគេនៅលើពិភពលោក បច្ចុប្បន្នកំពុងដំណើរការសាងសង់ ហើយគ្រោងនឹងបង្លាញខ្លួននៅក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មាន CNN កាលពីថ្ងៃ ១០ សីហា។ អគានេះមានឈ្មោះថា Avenue South Residences ដែលសាងសង់ជាអគារភ្លោះកម្ពស់ ១៩២ ម៉ែត្រ ឬស្មើនឹងប្រមាណ ៥៦ ជាន់ ហើយនឹងមានគេហដ្ឋានសរុបចំនួន ៩៨៨ យូនីត។ ភាពអស្ចារ្យនៃគម្រោងនេះគឺ សំណង់អគារមិនធ្វើឡើងនៅការដ្ឋានផ្ទាល់ទេ តែគឺផ្នែកនៃសំណង់ ត្រូវបានផ្គុំស្រាប់ចេញពីរោងចក្រក្នុងម៉ាឡេស៊ី ដែលមានចំនួនសរុប ៣០០០ ដុំ ដោយបង្គុំនីមួយៗ មានរាងជាប្រអប់ ៦ជ្រុង។ ម្ចាស់គម្រោងក្រុមហ៊ុន ADDP Architects បានឱ្យដឹងថា បើបង្គុំនីមួយៗ ធ្វើរួចរាស់នៅរោងចក្រ គម្រោងទាំងមូលគឺដូចជាបញ្ចប់ ៨០% ទៅហើយ ពោលគឺគ្រាន់តែយកមកដុំនីមួយៗមកភ្ជាប់គ្នាជាការស្រេច។ គួរបញ្ជាក់ផងដែរថា អគារផ្គុំស្រាប់គឺជាវិធីសាស្រ្តសាងសង់ដែលកំពុងពេញនិយមនៅប្រទេសអាមេរិក និងអឺរ៉ុប ដោយសារវាជួយកាត់បន្ថយចំណាយ ប្រើប្រាស់កម្លាំងពលកម្មតិច កាត់បន្ថយសំណល់ និងសម្លេងកងរំពង នៅការដ្ឋានផងដែរ។ បន្ទាប់ពីសាងសង់រួច ក្នុងឆ្នាំ ២០២៣ អគារនេះនឹងក្លាយជាអគារផ្គុំស្រាប់ខ្ពស់ជាងគេលើពិភពលោក […]

អាន​បន្ថែម

រដ្ឋាភិបាលនឹងស្តារស្ទឹងព្រែកត្នោតនៅឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្រសួងបានចរចាជាមួយក្រុមហ៊ុនចិន ដើម្បីត្រៀមស្ដារស្ទឹងព្រែកត្នោតឡើងវិញទាំងស្រុងនៅឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ។​ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានថ្លែងក្នុងសន្និសីទ កាលពីថ្ងៃទី១០ ខែសីហា ថា ទឹកជន់លិចរាជធានីភ្នំពេញ គឺដោយសារ ជំនន់ទឹកភ្លៀង ជំនន់ទន្លេមេគង្គ និងជំនន់ស្ទឹងព្រែកត្នោត។ ឯកឧត្តមបានបន្តទៀតថា៖ «ក្រសួងធនធានទឹកកំពុងចរចាថ្លៃ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនមកពីប្រទេសចិន និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ។ យើងចរចាថ្លៃដើម្បីរៀបចំស្តារបើកស្ទឹងព្រែកត្នោតឡើងវិញទាំងស្រុងចាប់ពីឆ្នាំក្រោយទៅ»។ គួរបញ្ជាក់ផងដែរថា ការងារស្ដារស្ទឹងនេះនឹងប្រើរយៈពេលក្នុងរង្វង់ប្រមាណ ៣០ខែ ។ បន្ទាប់ពីស្តាររួច ស្ទឹងនេះនឹងជួយទប់ទល់គ្រោះទឹកជំនន់ផង និងអាចស្ទុកទឹកយកទៅស្រោចស្រពដំណាំបានលើផ្ទៃដីជាង ១ម៉ឺនហិកតា ផងដែរ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោតនេះ គឺរួមតូច ធ្វើឱ្យពិបាករំដោះទឹកចេញ ដែលបង្ក​ឱ្យមានទឹកជំនន់ក្នុងទីក្រុងភ្នំពេញ ក្នុងបរិមាណប្រហែល ១២០០ ម៉ែត្រគីបក្នុងមួយវិនាទី។

អាន​បន្ថែម

គម្រោងសាងសង់ពហុកីឡដ្ឋានជាតិតេជោ នឹងបញ្ចប់យឺតជាងការគ្រោងទុក

គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរកតតេជោ គិតត្រឹមខែសីហានេះ សម្រេចបាន ៨០% ហើយ ប៉ុន្តែនឹងមិនបញ្ចប់នៅចុងឆ្នាំនេះ តាមការគ្រោងទុកទេ ពោលគឺនឹងពន្យារទៅដល់ខែ មីនា ឬមេសាឆ្នាំក្រោយ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឱ្យដឹងនៅថ្ងៃទី ១២សីហា នេះថា ការអូសបន្លាយនៃការសាងសង់នេះ គឺដោយសារវិបត្តិកូវីដ ដែលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់ប្រទេសនៃអ្នកជំនាញចិន ក៏ដូចជាការដឹកជញ្ជូនសំភារៈមួយចំនួនផងដែរ។ លោកថ្លែងថា៖ «ជារួម ការងារសាងសង់សម្រេចបាន ៨០% ហើយ។ នៅសល់តែគ្រឿងបំពាក់ គ្រឿងលំអ និង គ្រឿងបំពាក់តុបតែខាងក្រៅនោះទេ ហើយការងារទាំងអស់នេះនឹងសម្រេច នៅខែមីនា ឬមេសា ឆ្នាំ២០២១ នេះ ធ្វើយ៉ាងណាធ្វើឱ្យចប់មុនស៊ីហ្គេម»។ ពហុកីឡដ្ឋានដ៏ធំមួយនេះ កំពុងសាងសង់ដោយក្រុមហ៊ុនប្រទេសចិន China State Construction Engineering Corporation លើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ ក្រោមថវិកាជំនួយឥតសំណងរបស់ចិន ១៦០លានដុល្លារ។ ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់កាលពីខែ មេសា ឆ្នាំ២០១៧ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី […]

អាន​បន្ថែម

គណៈកម្មការទន្លេមេគង្គ៖ វារីអគ្គីសនីមិនមែនជាកត្តាចម្បងធ្វើឱ្យកម្រិតទឹកទន្លេមេគង្គស្រកទាបទេ

គណៈកម្មការទន្លេមេគង្គបានឱ្យដឹងថា ការសាងសង់វារីអគ្គីសនីលើដងទន្លេមេគង្គ មិនមែនជាកត្តាចម្បងដែលធ្វើឱ្យកម្រិតទឹកទន្លេមេគង្គស្រកចុះជាងមុនឡើយ ប៉ុន្តែកត្តារាំងស្ងួត បម្រែបម្រួលអាកាសធាតុ និងកត្តាអ៊ែលលីណូទេ ទើបជាកត្តាចំបង ដែលផ្ទុយស្រឡះពីការលើកឡើងរបស់អ្នកជំនាញផ្នែកបរិស្ថានអាមេរិក។ លោក តែ ណាវុធ អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិទន្លេមេគង្គថ្លែងក្នុងសន្និសីទកាលពីថ្ងៃទី ១១ សីហា ថា វារីអគ្គីសនីជាកត្តារួមចំណែកស្ទាក់ទឹកដងទន្លេមេគង្គ ដែលធ្វើឱ្យមានបម្រែបម្រួលរបបទឹកនៅរដូវវស្សា និងរដូវប្រាំង ប៉ុន្តែមិនបានធ្វើឱ្យទឹកទន្លេមេគង្គស្រកឡើយ។ លោកបានឱ្យដឹងទៀតថា៖ «ទំនប់វារីអគ្គីសនីមិនបានប្រើប្រាស់ទឹកទេ​ គ្រាន់តែធ្វើការស្ទាក់ទុក និងបញ្ចេញទឹក ដើម្បីផលិតថាមពល ប៉ុន្តែមិនស៊ីទឹកទេ។ អ៊ីចឹងវាធ្វើឱ្យរបបទឹកមានការប្រែប្រួល ខែវស្សាវាកាត់បន្ថយបន្តិច ខែប្រាំងបន្ថែមទឹក ពោលគឺបន្ថែមលើរបបទឹកធម្មជាតិ។ ប៉ុន្តែកត្តារាំងស្ងួត កត្តាបម្រែបម្រួលអាកាសធាតុ និងកត្តាអេលីណូទេ ទើបជាកត្តាចម្បង»។ ការលើកឡើងនេះ គឺផ្ទុយពីអ្នកជំនាញផ្នែកបរិស្ថានអាមេរិក លោក Brian Eyler ដែលធ្លាប់ឱ្យដឹងថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីធំៗលើដងទន្លេមេគង្គច្រើន ជាពិសេសនៅចិន និងឡាវ ក៏ជាកត្តាសំខាន់មួយដែលបណ្ដាលឱ្យកម្រិតទឹកក្នុងបឹងទន្លេសាបស្រកចុះយ៉ាងខ្លាំងក្នុងឆ្នាំនេះ។ (អានបន្ថែម)

អាន​បន្ថែម

កូរ៉េកំពុងសាងសង់ទំនប់វារីអគ្គិសនីធំមួយតម្លៃជាង ២៣០ លានដុល្លារនៅខេត្តពោធ៍សាត់

គម្រោងទំនប់វារីអគ្គិសនីស្ទឹងពោធ៍សាត់អានុភាព ៨០ ម៉េហ្គាវ៉ាត់ បានបើកការដ្ឋានសាងសង់មួយរយៈហើយ ដោយគ្រោងនឹងបញ្ចេញថាមពលចូលបណ្តាញជាតិ នៅចុងឆ្នាំ២០២៣។ នេះបើយោងតាមលោក វ៉ិចទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល នៃក្រសួងរ៉ែ និងថាមពល។ គម្រោងនេះ ស្ថិតនៅលើដងស្ទឹងពោធិ៍សាត់ ឃុំប្រម៉ោយ ស្រុកវាលវែង ដែលបច្ចុប្បន្នកំពុងសាងសង់ដោយក្រុមហ៊ុន កូរ៉េ SPHP (Cambodia) Co Ltd ក្រោមទុនវិនិយោគប្រមាណជាង ២៣០ លានដុល្លារ ។ ទំនប់នេះត្រូវបានសិក្សាមួយរយៈហើយ តាំងពីដើមឆ្នាំ ២០១៩ មកម្លេះ ដោយនៅដំណាក់ដំបូងប៉ាន់ស្មានថានឹងចំណាយថវិកាប្រមាណ ១៦០ លានដុល្លារ ប៉ុន្តែជាក់ស្ដែងកាលពីខែ ឧសភា កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងនេះក្នុងទឹកប្រាក់ ២៣១ លានដុល្លារ។ (អានបន្ថែម និងបន្ថែម) លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ១១ សីហា នេះថា ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវចូលទៅទីតាំងទំនប់វារីអគ្គិសនី ការដោះសា្រយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ […]

អាន​បន្ថែម

សម្ដេច ហ៊ុន សែន សម្រេចជួលដីជាង១៦៨ហិកតា នៅឧទ្យានជាតិបុទុមសាគរឱ្យក្រុមហ៊ុនរ៉ូយាល់គ្រុប

រដ្ឋាភិបាលកាលពីថ្ងៃទី ៦ សីហា នេះ បានចេញអនុក្រឹត្យធ្វើអនុបយោគផ្ទៃដីទំហំ ១៦៨,៨ ហិកតា ក្នុងឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង ឱ្យទៅក្រុមហ៊ុន រ៉ូយាល់គ្រុប ដើម្បីអភិវឌ្ឍន៍គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ។ ផ្ទៃដីទំហំជាង១៦៨ហិកតានេះ ស្ថិតនៅភូមិថ្មសនិងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលរដ្ឋាភិបាលជួយឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រើប្រាស់ដោយចីរភាព។ លក្ខខណ្ឌជួលអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ គឺត្រូវស្ថិតក្រោមការចាត់ចែង ដោយក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នក្រោមជាពាក់ព័ន្ធផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទទួលបានសម្បទានអនុវត្តគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីនេះ រួចមកហើយតាំងពីខែមីនា មកម្លេះ តែអនុក្រឹត្យថ្មីនេះ ចាត់ទុកថាជាការបំពេញបន្ថែមសិទ្ធិជាផ្លូវការក្នុងការប្រើប្រាស់ដី។ លើសពីនេះ ក្រុមហ៊ុនកាលពីថ្មីៗនេះ ក៏ទើបតែបានបញ្ចប់ការដោះស្រាយផលប៉ះពាល់ដល់ប្រជាជនប្រមាណ៥៨ គ្រួសារក្នុងតំបន់អភិវឌ្ឍន៍រួចហើយដែរ។ (អានបន្ថែម) បើយោងតាមក្រុមហ៊ុន គម្រោងរោងចក្រអគ្គិសនីនេះ នឹងប្រើទុនវិនិយោគសរុប ១, ៣ ពាន់លានដុល្លារអាមេរិក។ ក្រោយពេលដាក់ដំណើរការ អគ្គិសនីកម្ពុជាធានានឹងទិញថាមពលពី គម្រោងនេះ ក្នុងបរិមាណថាមពល ៨០% ក្នុង១ឆ្នាំផងដែរ។

អាន​បន្ថែម

គម្រោងទំនប់សាលាតាអនដ៏ធំសម្បើម នៅបាត់ដំបងគ្រោងបញ្ចប់ឆ្នាំក្រោយ

គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន នៅខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ២០១៩ គិតមកដល់បច្ចុប្បន្នសម្រេចបាន ៧០% ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែ មិថុនា ឆ្នាំ ២០២១។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ៦ សីហានេះ។ គម្រោងនេះគឺជាគម្រោងទី១ ដែលស្ថិតនៅក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ដោយនឹងអាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ១១ ០០០ ហិកតា ផ្ទៃដីស្រូវប្រាំងបាន ចំនួន ៤ ០០០ ហិកតា។ ចំពោះការងារ ដែលបាននិងកំពុងអនុវត្តរួមមាន៖ ប្រឡាយពង្វាងទឹកតាមមាត់ស្ទឹង (ប្រវែង ៣៨០ម) សំណង់ទ្វារទឹកស្ទាក់ស្ទឹងសង្កែ (ប្រវែង ៧៤ម) ប្រឡាយធ្វើពីបេតុង ០៤ ខ្សែ (ប្រវែង ជាង១៧ គ.ម) សំណង់ស្ទាក់ទឹកប្រឡាយមេ ១៣ កន្លែង សំណង់ចែកចាយទឹក ២១ កន្លែង ស្ពានឆ្លងកាត់ប្រឡាយ ២៣ កន្លែង និង ជណ្តើរចុះក្នុងប្រឡាយមេ ២៧៤ កន្លែង។ ឯកឧត្តម លឹម […]

អាន​បន្ថែម

ថៃនឹងជួយសង់មជ្ឈមណ្ឌលជាតិស្តារនីតិសម្បទាលើដី២០ហិកតា នៅខេត្តព្រះសីហនុ

រាជរដ្ឋាភិបាលថៃនឹងរួមចំណែកជួយសាងសង់មជ្ឈមណ្ឌលជាតិស្តារនីតិសម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវៈ មួយកន្លែងលើផ្ទៃទំហំ ២០ហិកតា នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ នេះបើយោងតាមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងដំណើរចុះត្រួតពិនិត្យប្លង់មេនេះកាលពីថ្ងៃទី ៦ សីហានេះ ឯកឧត្តម បានឲ្យដឹងថា មជ្ឈមណ្ឌលនេះស្ថិតនៅភូមិរីទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ដែលនឹងរួមចំណែកសាងសង់ដោយរាជរដ្ឋាភិបាលថៃ។ ឯកឧត្តមបន្តថា៖ «យើងនឹងដាក់ឱ្យមជ្ឈមណ្ឌលជាតិនេះដំណើរការស្របពេលខួបទី៧០ឆ្នាំនៃចំណងសាមគ្គីភាពនៃព្រះរាជាណាចក្រកម្ពុជា-ព្រះរាជាណាចក្រថៃ»។ មជ្ឈមណ្ឌលជាតិនេះ នឹងក្លាយជាមជ្ឈមណ្ឌលដែលផ្តល់ការបណ្តុះបណ្តាលផលិតធនធានមនុស្សពហុចំណេះជំនាញបម្រើដល់ទីផ្សារការងារនៅកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តម កែ គឹមយ៉ាន ក៏បានស្នើឱ្យមានការដាក់ដំណើរការនូវ មជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅខេត្តព្រះសីហនុ នៅខែវិច្ឆិកា ២០២០ ខាងមុខ ដើម្បីបន្ថយការភាពចង្អៀតណែននៅមជ្ឈមណ្ឌលនៅរាជធានីភ្នំពេញ។

អាន​បន្ថែម