ព័ត៌មានសំណង់
រដ្ឋាភិបាលគ្រោងសង់ស្ពានអាកាសចំនួន ២ កន្លែង លើផ្លូវជាតិលេខ៣
រដ្ឋាភិបាល មានគម្រោងសាងសង់ស្ពានអាកាសចំនួន ២ កន្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ដោយស្ពានទី១ នឹងស្ថិតនៅខេត្តតាកែវ និងមួយទៀតនៅខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បីកាត់បន្ថយការកកស្ទះចរាចរ និងចៀងវាងការបង្កគ្រោះថ្នាក់ ពិសេសក្នុងតំបន់ទីផ្សារមម៉ញឹក។ នេះបើតាមសារព័ត៌មាន AKP កាលពីថ្ងៃទី ០៧ កក្កដានេះ។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ចំពោះគម្រោងនេះ ឯកឧត្តម បានជួបពិភាក្សាជាមួយអភិបាលខេត្តកំពង់ស្ពឺ និងអភិបាលខេត្តតាកែវ រួចមកហើយ។ ឯកឧត្តមបានឲ្យដឹងថា៖ «យើងមិនអាចឱ្យគាត់ឆ្លងកាត់បានទេ ព្រោះថាមានផ្លូវ៤គន្លង អញ្ចឹងបើគាត់ឆ្លងកាត់វាអាចនឹងមានគ្រោះថ្នាក់ចរាចរណ៍ចំពោះគាត់។ យើងបានសម្រេចហើយ និងកំពុងសាងសង់ស្ពានអាកាស ២ កន្លែង គឺមួយនៅខេត្តតាកែវ និងមួយទៀតនៅខេត្តកំពង់ស្ពឺ។» ទោះជាយ៉ាងណាក្ដី ឯកឧត្តម មិនទាន់បញ្ជាក់ប្រាប់សាធារណជន ពីចំណុចទីតាំងជាក់លាក់នៃគម្រោងទាំង ២ នេះទេ។ ចំពោះគម្រោងនេះដែរ អភិបាលខេត្តតាកែវ ក៏បានស្នើឲ្យក្រុមហ៊ុនសាងសង់ឲ្យពង្រីកផ្លូវប្រសព្វឲ្យបាន ៣០០ ម៉ែត្រទាំងសងខាង ដើម្បីកុំឲ្យកកស្ទះចរាចរណ៍នៅពេលបត់រថយន្ត។ ក្រុមហ៊ុនក៏បានយល់ព្រមចំពោះសំណើរបស់អភិបាលខេត្តតាកែវ ផងដែរ។ បច្ចុប្បន្ន […]
អានបន្ថែម៦ខែនៃវិបត្តិកូវីដ វិនិយោគទុនសំណង់នៅកម្ពុជាកើនដល់ ៤ ពាន់លានដុល្លារ ច្រើនជាងឆ្នាំ២០១៩ ១៣%
ទោះបីជាមានវិបត្តិកូវីដ ១៩ ក៏ដោយ ក៏ការវិនិយោគលើវិស័យសំណង់នៅកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ កើនឡើងដល់ជិត ៤ ពាន់លានដុល្លារអាមេរិក ច្រើនជាងឆ្នាំ២០១៩ ដល់ទៅ ១៣ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នានេះ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ០២ កក្កដា ២០២០នេះ។ ប្រភពដដែលនេះ បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០២០ សំណង់នៅទូទាំងប្រទេស ដែលត្រូវបានអនុញ្ញាតឲ្យសាងសង់មានចំនួន ២ ៥២២ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ជាង ៨,៦ លានម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណជាង ៣,៨ ពាន់លានដុល្លារអាមេរិក។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ គឺមានចំនួន ២ ០៤៧ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ជាង៣៧លានម៉ែត្រការ៉េ ដែលមានទុនវិនិយោគជិត ៣,៤ ពាន់លានដុល្លារអាមេរិក គឺមានការកើនឡើង១៣,២៦%។ ក្នុងចំណោមគម្រោងទាំងអស់ សំណង់លំនៅដ្ឋានសរុបមានចំនួន ២ ០៩៧ គម្រោង […]
អានបន្ថែមក្រសួងសាធារណការកំពុងពិនិត្យលើសេចក្តីព្រាងច្បាប់ស្ដីពីទឹកកខ្វក់ និងប្រព័ន្ធលូ
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្មីៗនេះ បានធ្វើកិច្ចប្រជុំពិភាក្សាបន្ត និងពិនិត្យលើសេចក្ដីសម្រេចលើច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដើម្បីធ្វើឲ្យប្រសើរឡើងដល់ការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់នៅកម្ពុជា។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចប្រជុំនេះបានឯកភាព និង សម្រេចកែសម្រួលសមាសភាពនៃគណៈកម្មការអន្តរក្រសួង និងបានដាក់ចំណងជើងឱ្យសេចក្ដីព្រាងច្បាប់នេះទាំងភាសាខ្មែរ និងភាសាអង់គ្លេសគឺច្បាប់ស្ដីពីទឹកកខ្វក់ និងប្រព័ន្ធលូ ឬ Wastewater and Drainage។ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់ថ្លែងក្នុងកិច្ចប្រជុំ លើសេចក្ដីព្រាងច្បាប់ដដែលនេះកាលពីថ្ងៃទី២០ ឧសភា ២០២០ នេះ ថា ដោយមើលឃើញអំពីតម្រូវការកើនឡើងក្នុងការលើកកម្ពស់អនាម័យ ការគ្រប់គ្រង និងសម្អាតទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងសិក្សា និងអនុវត្តន៍គម្រោងផ្សេង ៗ ដែលទាក់ទងនឹងវិស័យទឹកកខ្វក់ ដើម្បីលើកកម្ពស់សុខុមាលភាព និងអនាម័យរបស់ប្រជាពលរដ្ឋ។ គួរបញ្ជាក់ផងដែរថា កាលពីចុងខែមិថុនា កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើរសុំ ហិរញ្ញប្បទាន ៥៥ លានដុល្លារអាមេរិក ពីខាងធនាគារពិភពលោក លើគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ […]
អានបន្ថែមរដ្ឋាភិបាលនឹងរឹតបន្តឹងការគ្រប់គ្រងរ៉ែសំណង់ប្រើប្រាស់ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរដ្ឋ
រដ្ឋាភិបាលចាប់ផ្តើមផ្តោត និងរឹតបន្តឹងលើការគ្រប់គ្រងប្រតិបត្តិការរ៉ែសំណង់ ជាពិសេសពង្រឹងការប្រមូលចំណូលសួយសារពីការប្រើប្រាស់រ៉ែសំណង់ សម្រាប់ការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធរដ្ឋ ឱ្យមានប្រសិទ្ធភាពជាងមុន។ នេះបើយោងតាមប្រកាសអន្តរក្រសួងដែលចេញផ្សាយកាលពីថ្ងៃទី១ ខែកក្កដា កន្លងមកនេះ។ ប្រកាសនេះ ចុះហត្ថលេខាដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីយងក្រសួងរ៉ែ និងថាមពល ហើយមានវិសាលភាពគ្របដណ្តប់លើរាល់ប្រតិបត្តិការធនធានរ៉ែសំណង់ ដែលប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ឱ្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋទាំងអស់នៅទូទាំងប្រទេស។ គម្រោងទាំងនោះរួមមាន គម្រោងសាងសង់ផ្លូវ ស្ពាន ទំនប់ធារាសាស្ត្រ ស្ថានីយវារីអគ្គិសនី និងគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រហាក់ប្រហែលដទៃទៀត។ ចំណែកឯធនធានរ៉ែសំណង់ដែលប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ ឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ក៏មានដូចជា ក្រួស ថ្ម ខ្សាច់ ឡាតេរីត អាចម៍ដី ជាដើម។ លោក យស មុន្នីរ៉ាត់ អគ្គនាយកផ្នែករ៉ែ នៃក្រសួងរ៉ែ និងថាមពល បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី៦ កក្កដានេះថា ប្រកាសនេះធ្វើឡើងដើម្បីបង្ហាញ និងគ្រប់គ្រងទិន្នន័យនៃការប្រើប្រាស់ធនធានរ៉ែសំណង់សម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ និងចំណូលដែលរដ្ឋត្រូវបង់សួយសារជំនួស លើគម្រោងរបស់រដ្ឋឱ្យមានគណនេយ្យភាព និងប្រសិទ្ធភាពជាមុន។ លោកថ្លែងថា៖ “តាមរយៈប្រកាសនេះយើងចង់បង្ហាញទិន្នន័យលើការប្រមូលចំណូលសួយសារពីធនធានរ៉ែសំណង់ ដើម្បីញែកឲ្យដាច់រវាងធនធានរ៉ែប្រើសម្រាប់គម្រោងរបស់រដ្ឋ និងសម្រាប់គម្រោងឯកជន និងដើម្បីគ្រប់គ្រង់ការប្រមូលចំណូលសួយសារមានប្រសិទ្ធភាព”។ […]
អានបន្ថែមរដ្ឋាភិបាលអនុម័តផែនការមេចុងក្រោយនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីម្សិលមិញនេះ(៣ កក្កដា) បានចុះហត្ថលេខាអនុម័តផែនការមេចុងក្រោយ នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីតម្លៃ ១,៥ ពាន់លានដុល្លារ ។ នេះបើយោងតាម ហ្វេសប៊ុកផ្លូវការរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចុះហត្ថលេខាលើផែនការមេចុងក្រោយ នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ជាមួយអ្នកឧកញ៉ា ពុង ឃាងសែ ដើម្បីបញ្ចប់គម្រោងដំណាក់កាលទី ១ ក្នុងឆ្នាំ ២០២៣ នេះ។ ក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តម បានមានប្រសាសន៍ ថា៖ «អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី គឺជាអាកាសយានដ្ឋាន កម្រិតលំដាក់ថ្នាក់ពិភពលោក ដែលយើងអាចសន្និដ្ឋានបានថា ជាអាកាសយានដ្ឋានលំដាក់ថ្នាក់ទី៩ ក្នុងពិភពលោក»។ គួរបញ្ជាក់ផងដែរថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជា សាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ ហិកតា មានទីតាំងស្ថិតនៅឃុំ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ គម្រោងនេះ គឺជាការវិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) តម្លៃប្រមាណ ១,៥ ពាន់លានដុល្លារអាមេរិក និងត្រូវបានចែកចេញជា ៣ ដំណាក់កាល។ […]
អានបន្ថែមកម្ពុជាស្នើឱ្យឡាវពិចារណាគម្រោងវារីអគ្គិសនីហ្លួងព្រះបាងឡើងវិញដោយសារផលប៉ះពាល់បរិស្ថាន
ប្រទេសកម្ពុជា វៀតណាម និងថៃ បានស្នើសុំឱ្យឡាវពិនិត្យឡើងវិញលើគម្រោងសាងសង់វារីអគ្គីសនីហ្លួងព្រះបាងនៅដងទន្លេមេគង្គ ដោយហេតុថាគម្រោងនេះអាចនឹងជះឥទ្ធិពលអវិជ្ជមានបរិស្ថាន លំហូរ និងប្រព័ន្ធជីវចំរុះ នៃទន្លេមេគង្គផ្នែកខាងក្រោម។ នេះបើយោងក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មការចំរុះទន្លេមេគង្គ MRC កាលពីថ្ងៃទី ៣០ មិថុនា ២០២០ កន្លងមកនេះ។ ការស្នើសុំនេះ គឺធ្វើឡើងបន្ទាប់ពីមានក្រុមអង្គការសង្គមស៊ីវិលកម្ពុជាចំនួនរួមមាន បណ្តាញការពារទន្លេ ៣ អេស (3S River Protection Network) សម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) អង្គការ My Village ក៏ដូចជាមជ្ឈមណ្ឌលនិងសមាគមអភិរក្សបរិស្ថានជាដើម បានសម្តែងការព្រួយបារម្ភថាការសាងសង់ទំនប់វារីអគ្គីសនីអានុភាព១.៤៦០ មេហ្កាវ៉ាត់ខាងលើនេះ នឹងប៉ះពាល់ដល់ ការនេសាទ ជលសាស្ត្រ និងការផ្ទេរដីល្បាប់ជាដើម។ ដូច្នេះប្រទេសកម្ពុជា ក្នុងកិច្ចប្រជុំ បានជំរុញឱ្យប្រទេសឡាវពិនិត្យមើលឡើងវិញ លើផលប៉ះពាល់បរិស្ថាន ដើម្បីស្វែងរកផែនការសមស្រប និងវិធានការដ៏មានប្រសិទ្ធភាពសម្រាប់គម្រោងនេះ។ លើសពីនេះ ប្រទេសពីរផ្សេងទៀត រួមមានវៀតណាម និងថៃ ក៏មានការព្រួយបារម្ភដូចគ្នាដែរ ដោយជំរុញ ឱ្យមានការវាយតម្លៃឱ្យបានល្អិតល្អន់ ទៅលើផលប៉ះពាល់ព្រំដែន សេដ្ឋកិច្ចសង្គម និងបរិស្ថាន នៃប្រទេសនៅជាប់នឹងទន្លេមេគង្គផងដែរ។ ជាការឆ្លើយតប លោក […]
អានបន្ថែមរថភ្លើងលឿនបំផុតលើពិភពលោកតម្លៃ ៨៤ពាន់លានដុល្លារ ពន្យារការសាងសង់ដោយសារបញ្ហាបរិស្ថាន
គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនបំផុតលើពិភពលោក ឬហៅ Magnetic Levitation តម្លៃ ៨៤ពាន់លានដុល្លារ តភ្ជាប់ពីតូក្យូទៅអូសាកានៃប្រទេសជប៉ុន ត្រូវបានអភិបាលខេត្ត Shizuoka ឲ្យពន្យារការដ្ឋាន ដោយមានការបារម្ភរឿងផលប៉ះពាល់បរិស្ថាន។ នេះបើយោងតាមសារព័ត៌មាន Global Construction Review។ នៅក្នុងកិច្ចប្រជុំផ្សាយផ្ទាល់មួយ លោក Heita Kawakatsu អភិបាលតំបន់ Shizuoka បានបដិសេធមិនអនុញ្ញាតឱ្យសាងសង់ផ្លូវរូងក្រោមដីប្រវែង ៩ គីឡូម៉ែត្រ នៅក្រោមជួរភ្នំភាគខាងត្បូងរបស់ប្រទេសជប៉ុនឡើយ ដោយសារតែរថភ្លើងល្បឿនលឿននេះ អាចធ្វើឲ្យរីងទឹកក្រោមដី ដែលត្រូវហូរចូលក្នុងទន្លេ Oi ដែលជាប្រភពទឹករបស់ប្រជាជនក្នុងតំបន់។ ទាក់ទិននឹងបញ្ហានេះ កាលពីខែមេសាកន្លងទៅនេះ ក្រសួងដឹកជញ្ជូនរបស់ជប៉ុន ក៏បានបង្កើតក្រុមជំនាញមួយដើម្បីផ្តល់យោបល់លើបញ្ហាតំបន់នេះដែរ។ ជាការឆ្លើយតប ក្រុមហ៊ុនផ្លូវដែក Jr Central នឹងដោះស្រាយបញ្ហានេះឲ្យបានឆាប់ ដើម្បីកុំឲ្យការពន្យានេះជះឥទ្ធិពលដល់ការសាងសង់គម្រោងដំណាក់កាលទីមួយពីតូក្យូ ទៅណាហ្គូយ៉ា ដែលចាប់ផ្ដើមសាងសង់កាលពីឆ្នាំ ២០១៤ ហើយគ្រោងបើកដំណើរការក្នុងឆ្នាំ ២០២៧។ គួរបញ្ជាក់ផងដែរថា រថភ្លើង Magnetic Levitation ឬ Maglev គឺជាប្រព័ន្ធរថភ្លើងដែលប្រើកំលាំងអេឡិចត្រូម៉ាញ៉េទិច ដើម្បីឲ្យខ្សែររថភ្លើងអណ្ដែតផុតពីផ្លូវរថភ្លើងបន្ដិច ដែលធ្វើឲ្យរថភ្លើងនេះមានល្បឿនដល់ទៅ ៥០០ […]
អានបន្ថែមឯកអគ្គរដ្ឋទូតកូរ៉េ៖ រដ្ឋាភិបាលកូរ៉េកំពុងពិចារណាលើសំណើកសាងស្ពានជ្រោយចង្វា-ស្វាយជ្រុំ
រដ្ឋាភិបាលកូរ៉េ កំពុងត្រួតពិនិត្យ និងពិចារណាលើគម្រោងសាងសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំ (អរិយក្សត្រ) ក្នុងគោលបំណងដើម្បីក្លាយជាស្ពាននិមិត្តរូបនៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង តាមការស្នើសុំរបស់របស់រដ្ឋាភិបាលកម្ពុជាកាលពីដើមឆ្នាំ២០២០នេះ។ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសកម្ពុជា លោក Park Heung-Kyeong បានមានប្រសាសន៍ថា រដ្ឋាភិបាលកូរ៉េ កំពុងតែពិចារណា យ៉ាងយកចិត្តទុកដាក់ លើគម្រោងកសាងស្ពានមិត្តភាពនៅកម្ពុជា ខណៈកម្ពុជាមានស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន រួចមកហើយ។ លោក Park ត្រូវបានស្រង់សម្តីនៅក្នុងកាសែតរស្មីកម្ពុជា ចុះផ្សាយកាលពី ថ្ងៃទី១ កក្កដានេះថា៖ “ឥឡូវនេះ រដ្ឋាភិបាលកូរ៉េ កំពុងតែត្រូតពិនិត្យ លើគម្រោងកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជ្រោយចង្វា-ស្វាយជ្រុំ ហើយប្រសិនបើ គម្រោងនេះ អនុម័តនោះ វាគឺជាគម្រោងស្ពានខ្សែកាប្លិ៍ លើកដំបូងបង្អស់ ដែលត្រូវសាងសង់នៅកម្ពុជា និងជានិម្មិតរូបថ្មីមួយ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េ ”។ ទាក់ទិននឹងប្រធានបទនេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សូរិយា បានប្រាប់ទស្សនាវដ្តិ៍សំណង់ និងអចលនទ្រព្យ នៅថ្ងៃទី២ កក្កដានេះថា គឺមិនទាន់មានគម្រោងចុះសិក្សារួមគ្នារវាងក្រសួង និងភាគីកូរ៉េលើគម្រោងស្ពាននេះនៅឡើយទេ។ ឯកឧត្តម បានឲ្យដឹងថា៖ “មកទល់ពេលនេះ […]
អានបន្ថែមរដ្ឋាភិបាលបើកភ្លើងខៀវដំណាក់កាលចុងក្រោយហើយសម្រាប់គម្រោងរោងចក្រថាមពលធ្យូងថ្ម ៧០០MW
រោងចក្រថាមពលធ្យូងថ្ម ៧០០មេហ្គាវ៉ាតនឹងចាប់សាងសង់ជាក់លាក់ ក្នុងពេលឆាប់ៗនេះហើយ ក្រោយទទួលបានភ្លើងខៀវដំណាក់កាលចុងក្រោយ ពោលគឺការបញ្ចប់ការសិក្សាផលប៉ះពាល់បរិស្ថាន។ លើសពីនេះការសាងសង់គ្រោងនឹងបញ្ចប់ ហើយបញ្ចេញថាមពលចូលបណ្តាញជាតិតាមការគ្រោងទុក នៅឆ្នាំ២០២២ ខាងមុខនេះ។ រោងចក្រអគ្គិសនីនេះ ជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) និងក្រុមហ៊ុន China Huadian Hong Kong Company Limited (CHDHK) ក្រោមទឹកប្រាក់ប្រមាណ ១.២ពាន់លានដុល្លារ ហើយនឹងត្រូវសាងសង់នៅលើផ្ទៃដី ៥៤ ហិកតា ស្ថិតនៅស្រុកស្ទឹងហាវ។ គម្រោងវិនិយោគនេះត្រូវបានរដ្ឋាភិបាលអនុញ្ញាតជាគោលការណ៍ នៅឆ្នាំ២០១៣ ហើយអូសបន្លាយរហូតដល់ខែកក្កដា ឆ្នាំ២០១៨ ទើបរដ្ឋាភិបាលបានអនុម័ត ជាប្រភេទគម្រោងសម្បទានអាជីវកម្មក្រោមទម្រង់សាងសង់ប្រតិបត្តិការធ្វើជាម្ចាស់ និងផ្ទេរ ដែលមានរយៈពេល៣៥ឆ្នាំ។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងកាលពីថ្ងៃអង្គារ៍ (៣០មិថុនា) ថាបន្ទាប់ពីទទួលបានការអនុម័តពីរដ្ឋាភិបាលលើគម្រោងវិនិយោគ ក្រុមហ៊ុនអាចស្វែងរកដៃគូសហប្រតិបត្តិការ លើគម្រោង ហើយនៅចុងឆ្នាំ២០១៩ ក្រុមហ៊ុន CIIDG និងក្រុមហ៊ុន […]
អានបន្ថែមអភិបាលខេត្តក្រចេះ ប្ដេជ្ញាបន្តស្ដារហេដ្ឋារចនាសម្ព័ន្ធខេត្តបន្ថែមក្រោយអនុម័ត ៧៩ គម្រោង
អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន បានប្ដេជ្ញានឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខេត្តបន្ថែមទៀត ហើយបានបញ្ជាក់ថា មកទល់បច្ចុប្បន្ន ខេត្តក្រចេះទទួលគម្រោងវិនិយោគទុនក្នុងវិស័យសំណង់សរុប ៧៩ គម្រោង ឬស្មើនឹងទឹកប្រាក់ប្រមាណជាង ៤ លានដុល្លារអាមេរិក។ នេះបើយោងតាមការថ្លែងការរបស់ឯកឧត្តម ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តក្រចេះ កាលពីម្សិលមិញនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «អំពីការងារសំណង់ យើងបានចេញលិខិតឲ្យសាងសង់ ៧៩ គម្រោង ក្នុងស្រុកមាន ៦៧ គម្រោង មានផ្ទៃដី ៩.១៨៨ ម៉ែត្រការ៉េ ដែលមានទុនសរុប ៣.៨០១.១០០ ដុល្លារអាមេរិក។» ក្រៅពីគម្រោងខាងលើនេះ ខេត្តក្រចេះ ក៏កំពុងបន្តអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ដោយបច្ចុប្បន្នរដ្ឋបាលខេត្ត កំពុងសាងសង់ផ្លូវក្រាលកៅស៊ូប្រវែង ២២,៨៧គីឡូម៉ែត្រ ផ្លូវក្រាលបេតុងប្រវែង ៣១៧ម៉ែត្រ លូមូល ជ្រុង ប្រវែង ៤,៥៧គីឡូម៉ែត្រ និងថែទាំផ្លូវថ្នល់ជាប្រចាំ ៣៩ខ្សែ ប្រវែង៨១០គីឡូម៉ែត្រ។ គួរបញ្ជាក់ផងដែរថា ខេត្តក្រចេះចាត់ទុកថាជាខេត្តសក្ដានុពលមួយ ដែលមានការរីកចម្រើនឥតឈប់ឈរពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ។ មកទល់បច្ចុប្បន្ន ខេត្តនេះមានហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសរុបប្រវែងជិត […]
អានបន្ថែម