ក្រសួងជំរុញវិស័យឯកជនវិនិយោគផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀត

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានជំរុញវិស័យឯកជនឱ្យវិនិយោគលើការផ្តត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋបន្ថែមទៀត ខណៈតម្រូវការទឹកស្អាតសម្រាប់ប្រើប្រាស់ មានទំនោរកើនឡើង។ ការជំរុញការវិនិយោគផ្គត់ផ្គង់ទឹកស្អាត គឺដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ទឹកស្អាត និងដើម្បីចូលរួមអនុវត្តជាមួយរដ្ឋាភិបាលក្នុងការសម្រេចបានគោលដៅគោលនយោបាយទឹក និងអនាម័យរបស់រដ្ឋាភិបាល ដែលកំណត់ថា ត្រឹមឆ្នាំ ២០២៥ ប្រជាជន ១០០ ភាគរយ នៅទីប្រជុំជន នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ ការផ្គត់ផ្គង់ទឹកស្អាតសាធារណៈ និងឯកជន សរុបចំនួន ៣៣១,៦១៤,២៥៦ ម៉ែត្រត្រីគុណ ក្នុងឆ្នាំ ២០១៩ ដែលតួលេខនេះ បង្ហាញឱ្យឃើញពីកំណើនតម្រូវការប្រើប្រាស់ទឹកស្អាត ប្រមាណ ៧.៤ ភាគរយ។ តួលេខសេវាករផ្គត់ផ្គង់ទឹកស្អាត ក្នុង ឆ្នាំ២០១៩ បង្ហាញឱ្យឃើញថា មានក្រុមហ៊ុន និងអាជីវករទឹកស្អាតឯកជន ចំនួន ២៥៨ ដែលផ្តល់ទីតាំងផ្គត់ផ្គង់ទឹក មានប្រមាណ ៨១ លានម៉ែត្រត្រីគុណ។ ក្រៅពីនេះ ការផ្គត់ផ្គង់ ធ្វើឡើងដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រដ្ឋាករទឹកស្វយ័តសៀមរាប និងរដ្ឋាករទឹកសាធារណៈ។ ថ្វីត្បិតថា បរិមាណសេវាផ្គត់ផ្គង់ មានការកើនឡើងក៏ពិតមែន ក៏ការផ្គត់ផ្គង់នៅតែត្រូវការបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការ និងពង្រីកបន្ថែមដល់តំបន់ដែលពុំទាន់ទទួលបានសេវាផ្គត់ផ្គង់។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម […]

អាន​បន្ថែម

តើគួរជ្រើសរើសបង្អួចនិងទ្វារកញ្ចក់បែបណាឱ្យមានសុវត្ថិភាព សោភណភាព និងសន្សំសំចៃ?

ការជ្រើសរើស និងតំឡើងបង្អួចនិងទ្វារកញ្ចក់ ដែលសាកសមនឹងផ្ទះឬ អគារ គឺជារឿងមួយដែលស្មុគស្មាញ ពីព្រោះមានកត្តាជាច្រើនដែលត្រូវតែពិចារណា ដូចជា សោភណ្ឌភាព សុវត្ថិភាព និងកម្រិតថវិកាដែលគ្រោងនឹងចំណាយ។ នៅក្នុងទីផ្សារបច្ចុប្បន្នគឺ ជម្រើសបង្អួចនិងទ្វារកញ្ចក់គឺមានរាប់មិនអស់ តើយើងគួរជ្រើសរើសយកមួយណា ហើយយើងគួរចាប់ផ្តើមយ៉ាងដូចម្ដេច? ក្រុមហ៊ុន CSP Window មានចម្លើយ។ អ្នកស្រី ជេ មី ហេង នាយិការរងក្រុមហ៊ុន CSP Window ដែលជាក្រុមហ៊ុនឯកទេសមានបទពិសោធន៍ជាង ៨ ឆ្នាំនៅក្នុងប្រទេសកម្ពុជា បានចែករំលែកនូវចំណេះដឹងមូលដ្ឋានមួយចំនួនទាក់ទងនឹងការជ្រើសរើស និងតំឡើងបង្អួចនិងទ្វារកញ្ចក់ ដែលសមស្របសម្រាប់អគារនីមួយៗ។   ការតំឡើងបង្អួចនិងទ្វារកញ្ចក់ ឬ Fenestration គឺមានច្រើនដំណាក់កាល ដូចជាការជ្រើសរើសប្រភេទស៊ុម ប្រភេទកញ្ចក់ ប្រភេទបង្អួច ការតំឡើង ក៏ដូចជាសេវាកម្មក្រោយការតំឡើងដូចជាសុវត្ថិភាព និងការថែរក្សាជាដើម។ នៅក្នុងទីផ្សារបច្ចុប្បន្នគឺមានប្រភេទស៊ុមជាច្រើនរួមមាន ស៊ុមឈើ ស៊ុមដែក ស៊ុមអាលុយមីញ៉ូម និងស៊ុម U-PVC ជាដើម។ ទោះយ៉ាងណាក្ដី ប្រភេទដែលសាកសមនឹងបរិបទរបស់ប្រទេសកម្ពុជាគឺ អាលុយមីញ៉ូម និង U-PVC ព្រោះថាប្រភេទទាំង […]

អាន​បន្ថែម

សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្អាកគម្រោងសាងសង់នានា ដែលមិនទាន់បើកការដ្ឋាន ដើម្បីយកកម្លាំងទប់ទល់នឹងកូរ៉ូណា

គម្រោងការដ្ឋានណាដែលត្រៀមនឹងបើកការសាងសង់សម្រាប់ឆ្នាំ ២០២០ ត្រូវផ្អាកជាមុនសិន ដោយសារតែ វីរ៉ុស កូរ៉ូណាថ្មី ឬ Covid-19។ នេះបើយោងតាមប្រសាសន៍អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០១៩ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ ២០២០ របស់ក្រសួងសុខាភិបាល ។ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ទាក់ទិនទៅនឹងរឿងផ្អាកគម្រោងការដ្ឋានសាងសង់នេះដែរថា “ការដ្ឋានណាដែលមិនទាន់បានបើកដំណើរការសាងសង់នៅឡើយទេ ផ្អាកការបើកការដ្ឋានសិន។ លើកលែងតែការដ្ឋានដែលស្ថិតក្រោមគម្រោងហិរញ្ញប្បទានពីបរទេស ឬមានថវិកាបដិភាគរបស់កម្ពុជា។” ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានបញ្ជាក់ថា “នាថ្ងៃទី ៩ នេះ ខ្ញុំទៅការដ្ឋានបើកសម្ពោធឱ្យប្រើប្រាស់ផ្លូវមួយខ្សែ គឺផ្លូវលេខ ៥៥ និងការបើកការដ្ឋានសាងសង់តភ្ជាប់ពីផ្លូវខេត្តបាត់ដំបងទៅខេត្តកោះកុង គឺត្រូវបន្តធ្វើ។” សម្តេចតេជោបានបន្ថែមថា “ប៉ុន្តែកម្មវិធីមួយចំនួន ដែលមិនទាន់បានបើកការដ្ឋានទេ សូមផ្អាកសិន រង់ចាំឆ្នាំក្រោយក៏មិនទាន់យឺតពេលដែរ ធ្វើយ៉ាងណាក៏ដោយឱ្យ Covid-19 ទៅផុតសិន ” ។ ជាចុងក្រោយ សម្តេចបានបញ្ចប់ប្រសាសន៍អំពីយុទ្ធនាការរបស់កម្ពុជាទល់នឹងវីរ៉ុសដោយបានសង្កត់ធ្ងន់ថា “កិច្ចការរបស់កម្ពុជានៅពេលនេះ គឺការប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃ វីរ៉ុសកូរ៉ូណាថ្មី […]

អាន​បន្ថែម

ការស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ២០% ហើយ

ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន២០% និងគ្រោងបញ្ចប់ការសាងសង់មុនកាលកំណត់ (ខែកញ្ញា ឆ្នាំ២០២២) ដោយសារក្រុមហ៊ុនមានកម្លាំង និងសម្ភារគ្រប់គ្រាន់។ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងដើម្បីស្វែងយល់ និងរកដំណោះស្រាយ នូវរាល់បញ្ហានានាដែលជួបប្រទះខណៈពេលកំពុងសាងសង់។ ក្រសួងបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអនុវត្តគម្រោងសាងសង់បានឆាប់រហ័សជាងការរំពឹងទុក ហើយគម្រោងសាងសង់ផ្លូវដ៏ធំមួយខ្សែនេះ គ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំនេះ។ កឧត្ដមរដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ “គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធបានសហការគ្នាយ៉ាងរឹងមាំក្នុងការពន្លឿនការសាងសង់នេះ។ ជាក់ស្ដែងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសិក្សា និងដោះស្រាយបញ្ហាប៉ះពាល់បាន ៧០% និងគ្រោងបញ្ចប់ការដោះស្រាយបញ្ហាប៉ះពាល់នេះនៅខែ ឧសភា ឆ្នាំ ២០២០ ខាងមុខនេះ”។ ផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជានេះ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយ នឹងត្រូវសាងសង់ជា ៤គន្លង និងមានប្រវែង ១៩០ គីឡូម៉ែត្រ ដែលត្រូវសាងសង់ដោយតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយធ្វើដំណើរឆ្លងកាត់ខេត្ត-ក្រុងចំនួន ៥ ។ (អានបន្ថែម) […]

អាន​បន្ថែម

អត្ថបទផ្សព្វផ្សាយ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ទទួលដំណើរទស្សនកិច្ចសិក្សានិស្សិតវិស្វកម្មមេកានិចចំនួន ១០០ នាក់

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ បើកទូលាយដល់សារធាណជន ជាពិសេសនិស្សិតកម្ពុជាដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានា អាចចុះទស្សនកិច្ចសិក្សាស្វែងយល់ពីសង្វាក់ផលិតកម្ម និងបច្ចេកវិទ្យាក្នុងរោងចក្រផលិតបេតុងលាយស្រេចរោងចក្រផលិតក្បឿង និងទុយោជីបម៉ុង។ ជាក់ស្តែងនៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ និស្សិតវិស្វកម្មមេកានិចប្រមាណ ១០០ នាក់ ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចុះធ្វើទស្សនកិច្ចសិក្សានៅរោងចក្រផលិតក្បឿង និងទុយោជីបម៉ុង ក្នុងគោលបំណងស្វែងយល់ពីការប្រើប្រាស់ជំនាញបច្ចេកទេសដែលពួកគាត់កំពុងសិក្សា និងការអនុវត្តជាក់ស្តែងក្នុងរោងចក្រ ដើម្បីទទួលបានបទពិសោធន៍បន្ថែមលើចំណេះដឹង និងជំនាញរបស់ខ្លួន។ ក្នុងកំឡុងពេលទស្សនារោងចក្រ អ្នកជំនាញបានបង្ហាញពីចំណេះដឹងសំខាន់ៗ អំពីបច្ចេកទេសផលិត ក្បឿង និងទុយោ ជីបម៉ុង ដែលប្រើបច្ចេកវិទ្យាទំនើបចុងក្រោយពីប្រទេស អ៊ីតាលី ជាមួយការប្រើប្រាស់វត្ថុធាតុដើមដែលមាន គុណភាពកម្រិតខ្ពស់បំផុត យកមកប្រើសម្រាប់ផលិតជាផលិតផលរបស់រោងចក្រ។ តំណាងអ្នកចូលរួម ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា នេះ គឺជាលើកទី១ ហើយ សម្រាប់ពួកគាត់ដែលមានឱកាសបានមកធ្វើកម្មសិក្សាផ្ទាល់នៅរោងចក្រផលិតក្បឿង និង ទុយោ ដែលបានអនុញ្ញាតឱ្យពួកគេបានឈ្វេងយល់លម្អិតអំពីរបៀបដំណើរការ និងលក្ខខណ្ឌការងារជាក់ស្តែងនៅក្នុងរោងចក្រ មុនពេលខ្លួនចេញបម្រើការងារនៅតាមបណ្តាក្រុមហ៊ុន និងរោងចក្រផ្សេងៗ ។ ក្នុងឱកាសនោះ ដែរ មាននិស្សិតមួយចំនួន ក៏បានចូលទស្សនារោងចក្របេតុងលាយស្រេច និង […]

អាន​បន្ថែម

សន្និបាតក្រសួងទេសចរណ៍ស្នើឲ្យដាក់ដំណើរការឡើងវិញព្រលានយន្តហោះនៅបាត់ដំបង

ក្រសួងទេសចរណ៍បង្ហាញផែនការដាក់ឲ្យដំណើការឡើងវិញ ព្រលានយន្តហោះដែលត្រូវបានបោះបង់ចោល នៅខេត្តបាត់ដំបង ក្នុងគោលបំណងសម្រួលដល់ការធ្វើការដំណើរផ្លូវអាកាសក្នុងស្រុក និងជំរុញកំណើនទេសចរជាតិ និងអន្តរជាតិ។ ថ្លែងនៅក្នុងសន្និបាតក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ កុម្ភៈ ឆ្នាំ ២០២០ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញឲ្យមានការសិក្សាលើលទ្ធភាពដាក់ដំណើរការឡើងវិញព្រលានយន្តហោះបាត់ដំបង។ ឯកឧត្តម ថោង ខុន ថ្លែងថា៖ “ព្រលានយន្តហោះខេត្តបាត់ដំបង គួរត្រូវបានស្តារ និងដាក់ឲ្យដំណើរការឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍”។ ការប្រកាសគម្រោងនៃការបើកដំណើរការព្រលានយន្តហោះបាត់ដំបង ខណៈដែលកំណើនទេសចរនៃទឹកដីភាគខាងលិចប្រទេសកម្ពុជាមួយនេះ កាន់តែមានការកើនឡើងគួរកត់សម្គាល់។ សក្តានុពលទេសចរណ៍ខេត្តបាត់ដំបង ល្បីឈ្មោះតាមរយៈគោលដៅទេសចរណ៍ចម្រុះវិស័យជាច្រើន ដូចជាសំណង់អគារអាយុរាប់សិបឆ្នាំ សល់ពីសម័យអាណានិគមបារាំង រមណីយដ្ឋានប្រវត្តិសាស្រ្ត ប្រាសាទបុរាណ តំបន់អេកូទេសចរណ៍ បឹងទន្លេសាប ជាដើម។ សូមរម្លឹកថា ព្រលានយន្តហោះខេត្តបាត់ដំបង បើកដំណើរការនៅឆ្នាំ ១៩៦៧ ហើយត្រូវបិទដំណើរការ នៅឆ្នាំ១៩៧៥ នៅពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាច។ ក្រោយពីរបបខ្មែរក្រហមដួលរលំ ព្រលានយន្តហោះខេត្តបាត់ដំបង ត្រូវបានបើកដំណើរការឡើងវិញ បម្រើឲ្យវិស័យអាកាសចរណ៍យោធា រហូតដល់ឆ្នាំ១៩៩១ ដែលត្រូវបានបិទដំណើរការរហូតដល់បច្ចុប្បន្ន។ មួយរយៈកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនបារាំង Airaviata (AAT) […]

អាន​បន្ថែម

សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីបង្ហាញខ្លួនដើម្បីស្វាគមន៍មហាសង្ក្រាន្តអង្គរនៅឆ្នាំនេះ

កំណែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជុំវិញប្រាសាទខេត្តសៀមរាបជាច្រើន បានលេចមុខមាត់ជាបណ្តើរៗ ដើម្បីត្រៀមអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលកាន់តែខិតជិតចូលមកដល់។ សមិទ្ធិផលសម្រាប់អបអរមហាសង្ក្រាន្តសៀមរាបសម្រាប់ឆ្នាំថ្មីនេះ រួមមានការជួសជុលកែលម្អកំណាត់ផ្លូវចាប់ពីកែងព្រលានយន្តហោះ មកដល់ផ្លូវបំបែកមុខប្រាសាទអង្គរវត្ត និងគម្រោងពង្រីក និងកែលម្អផ្លូវជុំវិញប្រាសាទអង្គរធំ។ ការជួសជុលកែលម្អកំណាត់ផ្លូវចាប់ពីកែងព្រលានយន្តហោះសៀមរាប រហូតមកដល់ផ្លូវបំបែកមុខប្រាសាទអង្គរវត្ត ដែលមានប្រវែងសរុប ៣៥៤៦ ម៉ែត្រ ទទឹង ៨ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ (AC)បានបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ២០២០ ហើយ នេះបើយោងទៅតាមគេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា។ ទទ្ទឹមនឹងនេះដែរ អាជ្ញាធរជាតិអប្សរា ក៏កំពុងអនុវត្តគម្រោងពង្រីក និងកែលម្អផ្លូវជុំវិញតមអង្គរធំ ចាប់ពីប្រាសាទប្រែរូបដល់មុខប្រាសាទបន្ទាយក្តី មានប្រវែងសរុប ២៤៧៦ ម៉ែត្រ ដែលមានទទឹងចាប់ពី ៦ ម៉ែត្រ ទៅ ៩ម៉ែត្រ ទៅតាមស្ថានភាពជាក់ស្តែង និងចែកជា ០២ កំណាត់ផ្លូវ។ កំណាត់ផ្លូវទី ១ មានប្រវែង ១,០៧៦ ម៉ែត្រចាប់ពីប្រាសាទប្រែរូបដល់ស្រះស្រង់ រីឯកំណាត់ផ្លូវទី ២ មានចម្ងាយ ១៤០០ ម៉ែត្រ គិតចាប់ពីស្រះស្រង់ ដល់ប្រាសាទបន្ទាយក្តី។ គម្រោងកែលម្អកំណាត់ផ្លូវនេះ គ្រោងនឹងបញ្ចប់នៅខែមីនានេះហើយ។ ឯកឧត្តម […]

អាន​បន្ថែម

ក្រសួងសេដ្ឋកិច្ចក្រើនសាធារណជនឱ្យប្រុងប្រយ័ត្នការឆបោកពេលទិញអចលនទ្រព្យពិសេសដីឡូត៍

ក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ កាលពីថ្មីៗនេះ ចេញសេចក្តីប្រកាស ក្រើនរំលឹកដល់សាធារណជនថាត្រូវតែប្រុងប្រយ័ត្ន ក្នុងអំឡុងពេលទិញលក់អចលទ្រព្យ ជាពិសេសដីឡូត៍ និងផ្ទះ ដោយត្រូវតែស្វែងយល់ពីព័ត៌មាន និងភាពជាម្ចាស់កម្មសិទ្ធដីនោះ ឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តទិញ ក្នុងគោលបំណងដើម្បីជៀសវាងហានិភ័យជាយថាហេតុដែលបង្កឡើងដោយជនខិលខូច។ នៅក្នុងសេចក្តីប្រកាសនោះ ខាងក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ បានចែកជា ២ ផ្នែកធំៗ ទី១ ព័ត៌មានសម្រាប់ការទិញដីឡូតិ៍ ដែលតម្រូវអោយអ្នកទិញ ត្រូវតែដឹងអោយច្បាស់ពី ឈ្មោះអ្នកកាន់អចលនទ្រព្យ តាមរយៈវិញ្ញាបនប័ត្រអចនទ្រព្យ ។ ក្នុងនោះដែរ ត្រូវមានលិខិតអនុញាត្តិអភិវឌ្ឍន៍ដី ដែលចេញដោយអាជ្ញាធរ ឬ អង្គភាពមានសមត្ថកិច្ច ដូចមានចែងក្នុងប្រកាសលេខ ០៨៧ ដ.ន.ស ប្រក/នីក ចុះថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៨ ស្តីពីការអភិវឌ្ឍន៍ដីរបស់ក្រសួងរៀបចំដែនថី នគរូបនីយកម្ម និង សំណង់ ។ រីឯព័ត៌មានសម្រាប់ការទិញលំនៅឋាន តម្រូវអោយមាន លិខិតអនុញាតិសាងសង់ អាជ្ញាបណ្ណអភិវឌ្ឍលំនៅឋាន ព្រមនិង ឯកសារពាក់ព័ន្ធផ្សេងទៀត ដូចបានចែងក្នុងសេចក្តីប្រកាស ។ […]

អាន​បន្ថែម

បទពិសោធន៍នៃការរៀបចំឧទ្យានលំហាត់ប្រាណនៅទីសាធារណៈ

សុខភាពមិនមែនគ្រាន់តែជាការរក្សារូបរាងប៉ុណ្ណោះទេ ប៉ុន្តែគឺការសម្រេចបាននូវសុខុមាលភាពផ្លូវកាយផ្លូវចិត្ត និងផ្លូវចិត្តដែលអនុញ្ញាតឱ្យអ្នកឈានដល់គោលដៅរបស់អ្នកមានសុខភាពល្អ និងដឹកនាំជីវិតប្រកបដោយភាពរីករាយ និងមានភាពសុខដុមរមនាជាងមុន។ ខណៈពេលហាត់ប្រាណត្រូវបានបំពេញដោយឧបករណ៍ហាត់ប្រាណបែបទំនើប គ្មានបដិវត្តអ្វីដែលល្អ ហើយបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងសហគមន៍ដូចការបង្រៀនយើងឱ្យជាមួយបរិដ្ឋានធម្មជាតិខាងក្រៅ និងជួយឱ្យទទួលបានជីវិតរស់នៅជាមួយសុខភាពល្អប្រសើរជាងមុន។ ករណីសិក្សាមួយដែលត្រូវបានស្ទង់មតិពីការិយាល័យស្ថិតិពលកម្មនៃកីឡានិងលំហាត់ប្រាណបានបង្ហាញថាមនុស្ស ៤៧០ លាននាក់បានហាត់ប្រាណនៅខាងក្រៅរួចហើយ តែ ៨៥% និយាយថាពួកគេមិនមានឧបករណ៍ហាត់ប្រាណនៅខាងក្រៅដើម្បីជួយពួកគេហាត់ប្រាណនោះទេ។ ស៊ារ៉ា អ៊ីនធើណាស្យូណាល់ (Seara International) មានសេចក្តីរីករាយសូមណែនាំម៉ាយអ៊ីគីលីប្រាយ៉ា (MyEquilibria) ឧបករណ៍បែបឧទ្យានសុខភាពក្រៅផ្ទះដ៏ទំនើបដែលខិតខំបង្កើតអនាគតនៃសុខភាពខាងក្រៅនិងតស៊ូគ្រប់ការពិភាក្សាជជែកវែកជុំវិញបរិក្ខាកីឡាដោយផ្សារភ្ជាប់ជុំវិញការសិក្សាអំពីច្បាប់មេកានិចទាក់ទងនឹងចលនាឬរចនាសម្ព័ន្ធនៃភាវៈរស់ ឬហៅថាមេកានិចជីវសិរីរាង្គវិទ្យា ដើម្បីបន្សាំសភាវគតិបំផុសគំនិតជាមួយធម្មជាតិ និងរចនាឡើងដោយការយកចិត្តទុកដាក់និងភាពហ្មត់ចត់ ទាំងបែបផែន និងបច្ចេកទេសទំនើបដែលអ្នករំពឹងពីការងារសិល្បៈនាពេលបច្ចុប្បន្ន។ តាមរយៈការកាត់ព្រំដែនរវាងសិល្បៈឧបករណ៍ហាត់ប្រាណកម្រិតខ្ពស់ និងសហគមន៍ យើងមានគោលបំណងដើម្បីកំណត់ឡើងវិញនូវបទពិសោធន៍នៃការហាត់ប្រាណធ្វើឱ្យប្រសើរឡើងតាមរយៈលទ្ធផលនៃការបណ្តុះបណ្តាល និងទទួលបានសុខុមាលភាពតាមរយៈអត្ថប្រយោជន៍នៃការហាត់ប្រាណដោយបើកចំហហើយទីបំផុតធ្វើឱ្យពិភពលោកកាន់តែស្រស់ស្អាតជាមួយនឹងការដំឡើងមុខងារសិល្បៈ។ នោះគឺជាការអនុវត្តជាក់ស្តែងនិងប្លែកដាច់ពីគេ។ ហេតុអ្វីបានជាហាត់ប្រាណរាងកាយរបស់យើងជាផ្នែក ៗ នៅពេលដែលថាមពលពិតប្រាកដមកពីទាំងមូល? ក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ គំនិតនៃភាពខ្លាំងបានផ្លាស់ប្តូរពីការដែលអាចលើកទម្ងន់លើស ១៥០ ផោន ឬស្មើ ៦៨គីឡូក្រាម ទៅជាកម្លាំងមុខងារ។ ភាពខ្លាំងនៃមុខងារ គឺជាអ្វីដែលយើងប្រើនៅក្នុងជីវិតធម្មជាតិរបស់យើងនៅពេលដែលយើងត្រូវការឆ្លើយតបទៅនឹងបរិស្ថានដោយឯកឯង។ មេកានិចជីវសិរីរាង្គវិទ្យា នៃការតំឡើង MyEquilibria នីមួយៗ ជួយបង្កើនទំងន់រាងកាយនិងទំនាញផែនដី ដូច្នេះការហាត់ប្រាណក្លាយជាវិចារណញាណភាពស៊ីជម្រៅ និងរីករាយមិនមែនគ្រាន់តែមុខងារប៉ុណ្ណោះទេ។ វាអនុញ្ញាតឱ្យសាច់ដុំហ្វឹកហាត់ជាឯកតានិងរាងកាយដើម្បីអភិវឌ្ឍស្ថិរភាពស្នូលនៃភាពបត់បែន ភាពធន់ទ្រាំល្បឿន និងកម្លាំងជាក់ស្តែង។ ការបណ្តុះបណ្តាលឆ្ពោះទៅរកលទ្ធផលល្អប្រសើរ […]

អាន​បន្ថែម

សាលាក្រុងនឹងកែលម្អផ្លូវថ្មើរជើងថ្មីមួយតាមបណ្ដោយមហាវិថីម៉ៅសេទុង

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងរៀបចំ និងកែលម្អផ្លូវថ្មើរជើងថ្មីមួយខ្សែតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងភូមិសាស្រ្តខណ្ឌទួលគោក ខណ្ឌបឹងកេងកង និងខណ្ឌចំការមន នៃរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងដូច្នេះក្នុងកិច្ចប្រជុំស្ដីពីគម្រោងសិក្សាប្លង់ និងផលប៉ះពាល់នៃគម្រោងមួយនេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។ រដ្ឋបាលរាជធានីភ្នំពេញបានតម្រូវឱ្យមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរសាធារណៈការ និងដឹកជញ្ជូន និងទីចាត់ការរៀបចំក្រុង ចុះសិក្សារួមគ្នាដល់ទីតាំងជាក់ស្ដែង ដើម្បីធានាឱ្យបាន ក្នុងការកែលម្អមហាវិថីម៉ៅសេទុង ឱ្យទៅជាមហាវិថីដែលអមដោយផ្លូវថ្មើរជើងថ្មីមួយខ្សែបន្ថែមទៀត។ គួររំលឹកផងដែរថា មហាវិថីម៉ៅសេទុងគឺជាមហាវិថីដែលមមាញឹកមួយ ដែលតែតែងមានការកកស្ទះចរាចរ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមជាបន្តបន្ទាប់ ដើម្បីរួមចំណែកដោះស្រាយបញ្ហាកកស្ទះនេះ។ តួយ៉ាងដូចជា សំណង់ស្ពានអាកាសថ្មើរជើង ដែលមាន​បណ្ដោយ​ប្រវែង​២៧​ម៉ែត្រ​ និង​ទទឹង​ប្រវែង​៣​ម៉ែត្រត្រង់ចំណុចផ្សារដើមគរ។ បច្ចុប្បន្នត្រូវបានស្ថាបនាសាងសង់ បាន៨៥ភាគរយហើយ នៃគម្រោងទាំងមូល បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០១៩ កន្លងមកនេះ។ (អានបន្ថែម) ទាំងអស់នេះ សបញ្ជាក់ឱ្យឃើញថា រដ្ឋបាលរាជធានីភ្នំពេញបានកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាង និងជួសជុលមហាវិថីនានាក្នុងទីក្រុងសម្រាប់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរបានកាន់តែងាយស្រួល និងមានសុវត្ថិភាព។

អាន​បន្ថែម