Samdech Sar Kheng: NR development proposals shall be requested in package

Samdech Sar Kheng, Deputy Prime Minister and Minister of Interior suggested that the next proposal for national road development should be requested as a package, as this would make it easier for approval and the construction itself. Samdech Sar Kheng made this statement at the Road Safety Monitoring Meeting on 27 February. “Whenever we propose […]

អាន​បន្ថែម

ច្បាប់ស្តីអំពីសំណង់ នឹងជំរុញឱ្យការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានឧត្តមភាព

ថ្លែងនៅក្នុងសិក្ខាសាលាស្តីអំពីវគ្គផ្សព្វផ្សាយអំពីច្បាប់ “ស្ដីពីសំណង់” ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់លើកទី៣ នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍អំពីសារៈសំខាន់ថា ការអនុវត្តតាមច្បាប់ស្ដីពីសំណង់ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងបង្កើនទំនុកចិត្តកាន់តែខ្ពស់លើការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ គួររំលឹកថា ច្បាប់ស្ដីពីសំណង់ មាន ២២ ជំពូក និង១១១ មាត្រា។ ច្បាប់នេះ ទើបតែត្រូវបានអនុម័តដោយរដ្ឋសភាជាតិ និងឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រកាលពីថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ថ្មីៗកន្លងទៅនេះ។ ច្បាប់នេះមានគោលបំណងបង្កើតគោលការណ៍បង្កើតបទបញ្ជាបច្ចេកទេស វិធាន និងនីតិវិធី សម្រាប់ការគ្រប់គ្រងវិស័យសំណង់នៅព្រះរាជាណាចក្រកម្ពុជា។ ក្រោយអនុម័តឱ្យប្រើប្រាស់ច្បាប់នេះរួច រហូតមកដល់ពេលនេះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយបានចំនួនពីរលើករួចមកហើយ។ ដោយឡែក វគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ជូនវិស្វករ និងស្ថាបត្យករជាលើកទី៣ នេះ រៀបចំឡើងក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានកម្មវត្ថុដើម្បីប្រមូល និងកសាងធនធានមនុស្សដែលមានជំនាញប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវលើវិស័យវិស្វកម្ម […]

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអភិវឌ្ឍធំៗ ៣ នៅកម្ពុជា

រដ្ឋាភិបាលជប៉ុន កាលពីថ្មីនេះ បានឯកភាពផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៨៩០,៤៧១ ដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោងស្ដារ និងលើកកម្ពស់ហេដ្ឋារចនាចំនួន ៣ កន្លែង នៅកម្ពុជា។ កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុង ពិធីចុះហត្ថលេខាផ្តល់ជំនួយ ឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី ២៥ កុម្ភៈ ២០២០ ក្រោមអធិបតីភាពរបស់ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ចំពោះគម្រោងទី១ គឺ គម្រោងសាងសង់អាងស្តុកទឹកសម្រាប់លើកកម្ពស់កសិកម្មនៅព្រះវិហារ ភូមិធម្មជាតិសម្តេចតេជោ ក្នុងថវិកាចំនួន ៨៥,០១៩ ដុល្លារសហរដ្ឋអាមេរិក (អង្គការមោទនភាពអាស៊ី សមាគមន៍ខេត្តព្រះវិហារ ជប៉ុន)។ ដោយឡែក គម្រោងទី ២ គឺការរួមបញ្ចូលគ្នារវាង សុខភាពអាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យក្នុងខេត្តព្រះវិហារ ឆ្នាំទី១ ក្នុងថវិកា ៤៥២,៤២៧ ដុល្លារសហរដ្ឋអាមេរិក (អង្គការ World Vision Japan) ។ ចំណែកគម្រោងចុងក្រោយគឺ គម្រោងការកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឃមណ្ឌលសិក្សាសហគមន៍ ឆ្នាំទី១ ក្នុងថវិកាចំនួន ៣៥៣, […]

អាន​បន្ថែម

CDC អនុម័តគម្រោងសណ្ឋាគារផ្កាយ៥ តម្លៃជាង ៦០ លានដុល្លារថ្មីមួយទៀតនៅខេត្តព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC កាលពីថ្មីៗនេះ បានអនុម័តគម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម តម្លៃប្រមាណ ៦១,៣លានដុល្លារអាមេរិកថ្មីមួយកន្លែងនៅខេត្តព្រះសីហនុ។ គម្រោងសណ្ឋាគារលំដាប់ផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម មួយនេះមានទីតាំងនៅទល់មុខសណ្ឋាគារសុខា ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយមានបន្ទប់សរុបចំនួន ៣៧៣ បន្ទប់ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន Won Majestic (Cambodia) Co., Ltd។ លើសពីនេះ គម្រោងនេះរួមមានសេវាកម្មផ្សេងៗទៀតដូចជា បន្ទប់ខារ៉ាអូខេ KTV ភោជនីយដ្ឋាន អាងហែលទឹកលើដំបូល និងបន្ទប់ហាត់ប្រាណជាប់ឆ្នេរជាដើម។ បច្ចុប្បន្នសណ្ឋាគារនេះកំពុងដំណើរការសាងសង់ ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការនៅដើមឆ្នាំ ២០២១ ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ក្រោយបញ្ចប់ការសាងសង់គម្រោងនេះនឹងផ្តល់ ការងារដក់អ្នកនៅក្នុងតំបន់រហូតទៅដល់ ៥៥៨កន្លែង ។ ទោះបីជាពេលបច្ចុប្បន្ននេះ ការរាតត្បាតនៃវ៉ីរ៉ុសកូរ៉ូណាឬ Covid-19 កំពុងតែជះឥទ្ធិពលអវិជ្ជមានដល់វិស័យទេសចរណ៍ទូទាំងពិភពលោកក្ដី តែសម្រាប់គម្រោងដែលបានប្រកាសពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នេះ សបញ្ជាក់អោយឃើញថា កម្ពុជានៅតែមានសក្តានុពល ក្នុងកាលៈទេសៈបែបនេះ ។ (អានបន្ថែម)

អាន​បន្ថែម

CDC អនុម័តគម្រោងរោងចក្រសម្ភារៈសំណង់ ៣ កន្លែង តម្លៃជាង ១២ លានដុល្លារ

កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន ៣ កន្លែង បោះទុនប្រមាណជាង ១២ លានដុល្លារ សាងសង់រោងចក្រសម្ភារៈសំណង់ ៣ កន្លែងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តតាកែវ​។​ គម្រោងទី១ គឺវិនិយោគប្រមាណ ២,៥លានដុល្លារអាមេរិក ដោយក្រុមហ៊ុន NINGBO BAINIAN (CAMBODIA) ELECTRIC APPLIANCE CO., LTD ក្នុងការសាងសង់រោងចក្ររោងចក្រផលិតសម្ភារៈបរិក្ខាអគ្គិសនី ដែលគម្រោងនេះមានទីតាំងស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំពោះ គម្រោងទី២ ជាការវិនិយោគដោយក្រុមហ៊ុន SHANXI HEXIN (CAMBODIA) METAL TECHNOLOGY CO., LTD ក្នុងទឹក ៦,២លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតឥដ្ឋដុំ និងឥដ្ឋបច្ចេកទេសធុនស្រាល ដែលគម្រោងនេះមានទីតាំងស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដោយឡែក គម្រោងទី ៣ ជាការវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក ដោយក្រុមហ៊ុន LITKCONN […]

អាន​បន្ថែម

រដ្ឋាភិបាលនៅតែបន្តមិនយកពន្ធលើដីស្រែចំការ ដរាបណាដែលសម្ដេចនៅកាន់អំណាច

រដ្ឋាភិបាលប្រកាសបន្ដមិនយកពន្ធលើដីស្រែចំការដរាបណា ដែលសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅកាន់អំណាច ខណៈពន្ធលើដីស្រែចំការត្រូវបានលើកលែងអស់រយៈពេលជាង ៤១ឆ្នាំ មកហើយ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងដូច្នេះ នៅក្នុងឱកាសបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី ២៦ ខែកុម្ភៈនេះ។ (អានបន្ថែម) សម្ដេចបានមានប្រសាសន៍ថា៖ «…រដ្ឋបង្កលក្ខណៈគ្រប់បែបយ៉ាងរាប់បញ្ជូលទាំងការមិនបញ្ជូលពន្ធលើដីស្រែ ដីចំការរបស់ប្រជាពលរដ្ឋយើង។ នោះក៏ជាចំណែកនៃការអនុវត្តគោលនយោបាយដីធ្លីចំពោះកសិករ ដែលខ្ញុំព្រះករុណាខ្ញុំនៅតែប្រកាសថា រយៈពេល៤១ឆ្នាំកន្លងផុតទៅ យើងមិនដែលយកពន្ធដីកសិកម្មពីកសិករទេ បើគណបក្សប្រជាជនកាន់អំណាច១០០ឆ្នាំទៀត ក៏យើងនៅតែមិនយកលើដីធ្លីកសិកម្មបន្តទៅទៀត។» យោងទៅតាមប្រកាសស្ដីពី ការប្រមូលពន្ធលើអចលនទ្រព្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រការ១ អចលនទ្រព្យដែលស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើអចលនទ្រព្យដែលមានតម្លៃលើពី ១០០, ០០០, ០០០ រៀល ឬ ២៥, ០០០ដុល្លារអាមេរិក។ តាមប្រភពដដែល អចលនទ្រព្យដែលត្រូវបានលើកលែងពន្ធ គឹមានច្រើនប្រភេទ ដោយ អចលនទ្រព្យដែលជាដីធ្លីកសិកម្ម ក៏ជាផ្នែកមួយផងដែរ។ បើតាមគេទំព័ររបស់ក្រសួងព័ត៌មាន សម្តេចតេជោ ហ៊ុន សែន កត់សម្គាល់ថា […]

អាន​បន្ថែម

ផែនការពង្រីកអាកាសយានដ្ឋានក្រុងព្រះសីហនុដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២២

ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានកម្ពុជា ឬ Cambodia Airports កាលពីថ្មីៗនេះ បានប្រកាសពន្លឿនការសាងសង់អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុដំណាក់ទី១ ឱ្យចប់សព្វគ្រប់នៅពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខនេះ ក្នុងគោលបំណងលើកកម្ពស់អាកាសយានដ្ឋានមួយនេះ ឱ្យចតយន្តហោះខ្នាតធំបាន និងទទួលអ្នកដំណើរបានដល់១០ លាននាក់ក្នុងមួយឆ្នាំៗ នាពេលអនាគត។ ក្រុមហ៊ុនបានថ្លែងដូច្នេះក្នុងកិច្ចប្រជុំជាវវាងលោក Alain Brun ប្រធានក្រុមហ៊ុន Cambodia Airports និង ឯកឧត្ដម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។ កិច្ចប្រជុំផ្តោតលើការងារ ៤ ចំនុចធំៗ រួមមាន ការរៀបចំស្ថានីយ៍អ្នកដំណើរថ្មី ការពង្រីកផ្លូវរត់ Runway ការពង្រីកផ្លូវបរ Taxi ways និងជាពិសេសការសាងសង់ចំណតយន្តហោះ ដែលអាចមានសមត្ថភាពចតបាន ១៩ យន្តហោះ។ ទាក់ទងនឹងការពង្រីកស្ថានីយ៍អ្នកដំណើរថ្មី គឺបែងចែកជា ២ ដំណាក់កាល ដោយដំណាក់កាលទី១ គឺការពង្រីកស្ថានីយ៍អ្នកដំណើរឱ្យទទួលអ្នកដំណើរចំនួន ៣, ៦ លាននាក់ […]

អាន​បន្ថែម

ផ្លូវជាតិលេខ៥៨ ពីឧត្តរមានជ័យទៅប៉ោយប៉ែត បើកសម្ពោធជាផ្លូវការ

ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ទៅក្រុងសំរោងនៃខេត្តឧត្តរមានជ័យ ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ កន្លងមកនេះ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាឯកឧត្តម វ៉ាង វិនធៀន។ ផ្លូវជាតិលេខ៥៨ ជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ផ្លូវនេះបានចំណាយថវិកាសាងសង់ ១២២.៩៨ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ (អានបន្ថែម) គម្រោងនេះ គឺផ្លូវមេមានប្រវែង ១៦៥.១៨គីឡូម៉ែត្រ ដែលឆ្លងកាត់ខេត្តបន្ទាយមានជ័យប្រវែង ៩២គីឡូម៉ែត្រ និងខេត្តឧត្តរមានជ័យប្រវែង ៧៣.១៨គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ០៤ខ្សែ មានប្រវែងសរុប ៨.៩៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៥៨ ចូលទៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ អូរបីជាន់, បឹងត្រកួន, ជប់គរគី និងថ្មដូន។ ផ្លូវជាតិមួយខ្សែដ៏វែងនេះ ត្រូវបានសាងសង់ស្របទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានទទឹងតួផ្លូវសរុប ១២ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) និងមានទទឹង ១០ម៉ែត្រ។ ផ្លូវមួយខ្សែនេះក៏ត្រូវបានសាងសង់ស្ពានតភ្ជាប់ចំនួន […]

អាន​បន្ថែម

CDC អនុម័តគម្រោងអភិវឌ្ឍន៍ធំៗ៣កន្លែងតម្លៃជាង៦០០លានដុល្លារ

កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន ៣ កន្លែងនៅក្នុងទឹកប្រាក់វិនិយោគទុនប្រមាណជាង ៦៦២ លានដុល្លារ សាងសង់មន្ទីរពេទ្យ ផ្សារទំនើប និងរមណីយដ្ឋានសេវាកម្មចម្រុះនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ គម្រោងទី១ គឺការវិនិយោគប្រមាណ ៤៧៨ លានដុល្លារអាមេរិក ដោយក្រុមហ៊ុន Royal Cambodian Hospital Co Ltd ក្នុងការសាងសង់ និងធ្វើអាជីវកម្មមន្ទីរពេទ្យអន្តរជាតិចំនួន ១.៥០០គ្រែ។ គម្រោងនេះមានទីតាំងស្ថិតនៅដីឡូតិ៍ តាមបណ្តោយមហាវិថីសម្តេចហ៊ុនសែន ភូមិស្រុកចេកនិងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ គម្រោងទី២ គឺគម្រោងសាងសង់ផ្សារទំនើបក្រោមទុនវិនិយោគប្រមាណ ១១៣,៩ លានដុល្លារអាមេរិក។ គម្រោងនេះវិនិយោគដោយក្រុមហ៊ុន Chip Mong Retail Co., Ltd ដែលមានទីតាំងស្ថិតនៅផ្លូវ ២៧១ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គម្រោងទី៣ គឺគម្រោងបង្កើតរមណីយដ្ឋានសេវាកម្មចម្រុះ ដោយក្រុមហ៊ុន ANGKOR WILDLIFE & AQUARIUM […]

អាន​បន្ថែម

សម្តេច ហ៊ុន សែន បេ្ដជ្ញាពន្លឿនការផលិតតំណក់ប្រេងដំបូងឱ្យបានក្នុង ២០២០ នេះ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថានឹងពន្លឿននៅការផលិតប្រេងដំបូងនៅក្នុងប្រទេសកម្ពុជាចេញពីបាសាំងអប្សរា ឱ្យបានក្នុងឆ្នាំ ២០២០ នេះ ប៉ុន្តែសម្ដេចមិនទាន់បានកំណត់កាលបរិច្ឆេទជាក់លាក់នៅឡើយទេ។ សម្តេច ហ៊ុន សែន បានប្ដេជ្ញាដូច្នេះ ក្នុងសន្និសិទ្ធសារព័ត៌មាន ស្តីពីការថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋពីបច្ចុប្បន្នភាពថ្មីៗចុងក្រោយពាក់ព័ន្ធកម្ពុជា កាលពីព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះ។ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា៖ «នេះខ្ញុំមិនទាន់ប្រកាសអំពីពេលវេលា តំណក់ប្រេង លើកដំបូងនោះទេ ដែលយើងត្រូវពន្លឿននៅការផលិតប្រេងរបស់យើង នៅក្នុងឆ្នាំនេះ ប៉ុន្តែខ្ញុំមិនទាន់បញ្ជាក់ពីពេលវេលាជាក់លាក់ទេ» ។ គួរបញ្ជាក់ផងដែរថា ទីតាំងរុករកប្រេងអប្សរានេះ គឺស្ថិតនៅក្នុងប្លុក A ដែលជាប្លុកធំជាងគេនៃបាសាំងខ្មែរនៅក្នុងឈូងសមុទ្រថៃ ភាគនិរតីនៃខេត្តព្រះសីហនុ។ បាសាំងខ្មែរនេះ ត្រូវបានកំណត់ថាអាចជាកន្លែងដែលអាចផ្ដល់ប្រេងដំបូងគេបង្អស់នៅកម្ពុជា ដែលរំពឹងថានឹងអាចបូមប្រេងបានរហូតដល់ ៧ ៥០០ បារ៉ែលក្នុងមួយថ្ងៃ។ (អានបន្ថែម) មកដល់បច្ចុប្បន្ន ស្ថានីយបូមប្រេងនេះបានបញ្ចប់ការសាងសង់មួយចំនួនធំហើយ ក្រោយក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនទទួលខុសត្រូវ កាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងមក បានប្រកាសថាសម្រេចការសាងសង់គ្រឹះនៃគម្រោងហើយ។ (អានបន្ថែម) ចំពោះគម្រោងនេះ កន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឲ្យក្រុមហ៊ុន KrisEnergy […]

អាន​បន្ថែម