ព័ត៌មានសំណង់
រដ្ឋាភិបាលគ្រោងនឹងសាងសង់ផ្លូវធំៗ ចំនូន ៣ខ្សែ នៅឆ្នាំក្រោយ
រដ្ឋាភិបាលគ្រោងនឹងសាងសង់ផ្លូវធំៗចំនួន ៣ខ្សែ នៅឆ្នាំក្រោយ ដែលផ្លូវទាំង៣ ខ្សែនេះ រួមមាន ផ្លូវជាតិលេខ៤១ (តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៣) ផ្លូវជាតិលេខ៣១ (តភ្ជាប់ពីបែកគូសមកកំពង់ត្រាច) និងផ្លូវជាតិលេខ៣៣ (តភ្ជាប់ពីកំពតទៅកែប)។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ ឯកឧត្ដមបានបន្តទៀតថា៖ «គម្រោងបីនេះបានចរចារសព្វគ្រប់អស់ហើយ ត្រៀមតែក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុទៅចុះហត្ថលេខាដើម្បីទទួលប្រាក់កម្ចី គ្រោងសាងសង់នៅពេលណា វាស៊ីសងលើក្រសួងសេដ្ឋកិច្ចទទួលបានប្រាក់ពេលណាយើងបើការដ្ឋានពេលនោះ។» ដោយឡែកចំពោះថវិកាសម្រាប់ការសាងសង់ផ្លូវនីមួយៗ ឯកឧត្តមមិនទាន់មានការបញ្ជាក់នៅឡើយទេ។ គួរបញ្ជាក់ផងដែលថា នាព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពីផែនការសាងសង់ផ្លូវថ្មីមួយខ្សែទៀតឆ្លងកាត់ពីខេត្តកំពតឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤។ […]
អានបន្ថែមASA និង NEO នឹងរៀបចំពិព័រណ៍ក្រោមប្រធានបទ “ការផ្តោតជាថ្មីលើបេតិកភណ្ឌ”
ASA និង NEO នឹងរៀបចំពិព័រណ៍ក្រោមប្រធានបទ “ការផ្តោតជាថ្មីលើបេតិកភណ្ឌ”៖ ពិព័រណ៍អគារធំបំផុតរបស់អាស៊ានដើម្បីលើកកម្ពស់កម្មវិធីថ្មីលើបេតិកភណ្ឌស្ថាបត្យកម្មនិងអភិរក្ស បាងកក – សមាគមស្ថាបត្យករថៃ គាំទ្រដោយ Royal Patronage (ASA) និង ក្រុមហ៊ុនរៀបចំពិព័រណ៍ N.C.C. Exhibition Organizer Co., Ltd. (NEO) បានរៀបចំធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសចាប់ផ្តើមពិព័រណ៍ស្ថាបត្យកម្មលើកទី៣៤ ជាពិព័រណ៍ស្តីពីបច្ចេកវិទ្យាសាងសង់អគារធំបំផុតប្រចាំតំបន់អាស៊ាន ដែលមានឈ្មោះថា “Architect’20” ដែលផ្តោតជាថ្មីលើបេតិកភណ្ឌ។ ការៀបចំលើកនេះ នឹងផ្តោតលើស្ថាបត្យកម្មបេតិកភណ្ឌ និងការអភិរក្សវាសម្រាប់មនុស្សជំនាន់ក្រោយ។ ការតាំងពិព័រណ៍នេះ នឹងប្រារព្ធឡើងនៅថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២០ នៅឯ Chanllenger Hall ១-៣ នៃមជ្ឈមណ្ឌលពិព័រណ៍អ៊ីមផេក ក្នុងទីក្រុងបាងកក ប្រទេសថៃ។ លោក Ajaphol Dusitnanond ប្រធាន ASA បានលើកឡើងថា “ជាងបីទស្សវត្សហើយ ដែលពិព័រណ៍របស់ ASA Expo បានរក្សា […]
អានបន្ថែមកម្ពុជាទទួលកម្ចីពីចិន ២០លានដុល្លារអាមេរិកសម្រាប់សិក្សានិងពង្រីកកំពង់ផែភ្នំពេញ
រដ្ឋាភិបាលកម្ពុជាទទួលកម្ចីពីចិន ២០លានដុល្លារអាមេរិកក្នុងការសិក្សា និងពង្រីកទីតាំងកំពង់ផែមួយទៀត នៅទីក្រុងភ្នំពេញ ដែលបច្ចុប្បន្នត្រូវបានបែងចែកជា៤ដំណាក់កាលធំៗ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ «កំពង់ផែភ្នំពេញយើងបានធ្វើហើយ គឺកម្ចីពីចិនប្រមាណ ២០លានដុល្លារអាមេរិកនេះគឺជាជំហានទី១។ ហើយជំហានទី២ គឺការពង្រីកទីតាំងសម្រាប់ផ្ទុក Container (កុងទីន័រ) ដែលជាប្រាក់របស់កំពង់ផែផ្ទាល់ ហើយអាហ្នឹងក៏យើងធ្វើហើយដែរ។ ជំហានទី៣ គឺការសិក្សាកំពង់ផែមួយទៀតក៏ជាប្រាក់កម្ចីពីចិនដែរ។ ហើយដំណាក់កាលទី៤ទើបយើងអាចស្នើសុំថវិការកម្ចីពីមិត្តចិនបានបន្ថែមទៀត»។ បើតាមគេហទំព័រផ្ទាល់របស់ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន រាជរដ្ឋាភិបាលបាននឹងកំពុងសាងសង់កំពង់ផែទឹកជ្រៅ ជម្រៅ ១៤, ៥ម៉ែត្រ និងសិក្សាបន្ថែមលើការសាងសង់កំពង់ផែទឹកជ្រៅជម្រៅ១៧ម៉ែត្រ ទៅ១៧, ៥ម៉ែត្រ ដែលត្រូវបានសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដើម្បីអាចដឹកទំនិញត្រង់ទៅសហរដ្ឋអាមេរិក ពិសេសបាននឹងកំពុងជំរុញការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវដែកនៅព្រះរាជាណាចក្រកម្ពុជាតាមរយៈការទាក់ទាញក្រុមហ៊ុននានាដើម្បីមកវិនិយោគក្នុងវិស័យនេះ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៨ […]
អានបន្ថែមក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នឹងបើកវគ្គផ្សព្វផ្សាយច្បាប់សំណង់ម្តងទៀតជាលើកទី៤
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំបើកវគ្គផ្សព្វផ្សាយច្បាប់សំណង់ជាលើកទី ៤ ក្នុងគោលបំណងផ្ដល់ចំណេះដឹងដល់សិក្ខាកាមដែលខកខានមិនបានចូលរួមក្នុងការផ្សព្វផ្សាយលើកទី១ ទី ២ និង ទី៣ កន្លងមកនេះ។ វគ្គផ្សព្វផ្សាយនេះនឹងធ្វើឡើងនៅឯសណ្ឋាគារហ្គោឌិន ស៊ីធី ភ្នំពេញ ផ្លូវលីយ៉ុងផាត់ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ចាប់ពីម៉ោង០៨ ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ វគ្គផ្សព្វផ្សាយនេះ នឹងធ្វើឡើងដើម្បីលើកកំពស់ផ្នែកច្បាប់ដល់ក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសំណង់ និងរាល់រូបវ័ន្តបុគ្គលសិក្សាគម្រោងប្លង់។ គួរបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបើកធ្វើសិក្ខាសាលាស្តីពី វគ្គផ្សព្វផ្សាយច្បាប់សំណង់ ៣ លើករួចមកហើយ ដោយលើកទី១ ធ្វើឡើងកាលពីថ្ងៃទី ១៤ មករា លើកទី២ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ និងលើកទី៣ កាលពីថ្ងៃទី ២១ កុម្ភៈ […]
អានបន្ថែមរដ្ឋាភិបាលគ្រោងសង់ផ្លូវអាទិភាពតភ្ជាប់ពីក្រុងភ្នំពេញទៅគល់ផ្លូវល្បឿនលឿន
ក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយនឹងសាលារាជធានីភ្នំពេញ គ្រោងនឹងសាងសង់ផ្លូវអាទិភាពមួយខ្សែ តភ្ជាប់ពីចំណុចស្ថានីយរថភ្លើងក្រុងភ្នំពេញទៅកាន់ចំណុចចាប់ផ្ដើមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។ ផ្លូវអាទិភាពមួយខ្សែនេះ នឹងសាងសង់ឡើងក្នុងគោលបំណងដើម្បីសម្រួលចរាចរណ៍សម្រាប់នាក់ដែលនឹងធ្វើដំណើរចេញពីទីក្រុងភ្នំពេញទៅខេត្តព្រះសីហនុ ដោយប្រើប្រាស់ផ្លូវល្បឿនលឿន ពោលគឺមិនចាំបាច់ឆ្លងកាត់ការស្ទះចរាចរណ៍នៅក្នុងក្រុងមុនទៅឡើងផ្លូវល្បឿនលឿន នាពេលអនាគត។ ឯកឧត្តមបានបន្ថែមថា៖ «គម្រោងនេះជាការចំណាយរបស់សាលារាជធានីភ្នំពេញដាច់ដោយឡែក។ ក្រសួង និងសាលារាជធានី បានធ្វើការពិភាក្សាឡើងនេះ គឺដើម្បីកុំឱ្យប៉ះពាល់ដល់ការរីកចម្រើនរបស់ផ្លូវដែក។ បើដីចំណែកផ្លូវដែកនៅសល់ យកទៅធ្វើផ្លូវអស់ នោះថ្ងៃក្រោយយើងនឹងមិនអាចពង្រីកផ្លូវដែកមួយខែ្សទៀតបានទេ។ គួរបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចការសាងសង់ជាង ៧ភាគរយ ហើយ គម្រោងផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុដែលមានតម្លៃប្រមាណជា ២ប៊ីលានដុល្លារអាមេរិក គឺបានសម្រេចការសាងសង់ប្រមាណជា ៧,៣ ភាគរយហើយ បើគិតត្រឹងថ្ងៃទី ៩ ធ្នូ ២០១៩។ (អានបន្ថែម)
អានបន្ថែមផ្លូវក្រវ៉ាត់ក្រុងទី៤ កំពុងស្ថិតក្នុងការសិក្សា ឯទីតាំងជាក់លាក់ត្រូវទុកជាអាថ៌កំបាំង
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៤ ជុំវិញរាជធានីភ្នំពេញ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សា ដែលគម្រោងមួយនេះគឺត្រូវបានបញ្ចូលក្នុងផែនការមេក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រុងរួចហើយ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន័ថា ៖ «ទាក់ទងនឹងផ្លូវ Ring Road ទី៤ [ក្រវាត់ក្រុងទី៤]នេះ ខ្ញុំមិនទាន់ដឹងថាគេសិក្សាដល់ណាហើយទេ តែយើងអនុញ្ញាតឱ្យគេសិក្សាហើយ។ តែបើសិក្សាហើយ ក៏ខ្ងុំមិនប្រាប់ដែរ ព្រោះបើប្រាប់ប្រជាជននាំគ្នាទៅទិញដីអស់រលីង បើនាំគ្នាទៅទិញដីច្រើន តម្លៃដីនឹងឡើងថ្លៃ ដូច្នេះចំណាយសាងសង់ក៏អស់ច្រើនទៀតដែរ ហើយច្នឹងមិនប្រាប់ទេ»។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នទីក្រុងភ្នំពេញមានផ្លូវក្រវ៉ាត់ក្រុងចំនួន២ ដែលកំពុងប្រើប្រាស់ ហើយផ្លូវក្រវ៉ាត់ក្រុងទី ៣ គឺកំពុងសាងសង់ ដែលបានបើកការដ្ឋានសាង់កាលពី១៤ ខែ មករា ឆ្នាំ ២០១៩ កន្លងមកនេះ។ (អានបន្ថែម)
អានបន្ថែមថវិកាប្រមាណ ២០០ លានដុល្លារត្រូវបានចំណាយជួសជុលផ្លូវខូចខាតក្នុងមួយឆ្នាំៗ
ក្នុងមួយឆ្នាំៗ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ត្រូវចំណាយថវិកាប្រមាណពី ១៥០ លានដុល្លារ ទៅដល់ ២០០លានដុល្លារ ក្នុងមួយឆ្នាំៗ ក្នុងការយកមកជួសជុលថែទាំផ្លូវដែលខូចខាតទូទាំងប្រទេស។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានបន្ថែមថា៖ «បើសិនគ្រប់យាន្តយន្តមិនដឹកទំនិញលើសទម្ងន់ដែលកំណត់ដោយច្បាប់ នោះផ្លូវទាំងអស់នឹងមានសភាពស្ថិតស្ថេរយូរអង្វែង ដែលអាចចំណាយតិចជាង២០០លានដុល្លារ ហើយលុយសល់នេះយកទៅកសាងសាលារៀន មន្ទីរពេទ្យជាដើម។ គួរបញ្ជាក់ផងដែរថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ឥតឈប់ឈរ ដែលជារឿងធម្មតានៅពេលដែលមានផ្លូវច្រើន ការចំណាយសម្រាប់ការជួសជុលផ្លូវក៏កាន់តែច្រើនដែរ។
អានបន្ថែមក្រសួងរៀបចំដែនដី ដាក់ឱ្យដំណើរការប្រព័ន្ធពិនិត្យព័ត៌មានសុរិយោដីតាមប្រព័ន្ធ QR Code
ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានដាក់ឱ្យដំណើរការប្រព័ន្ធពិនិត្យព័ត៌មានសុរិយោដីតាមរយៈការស្កេន QR Codeនៅលើវិញ្ញាបណ្ណប័ត្រសំគាល់ម្ចាស់អចលនវត្ថុ ដោយប្រើកម្មវិធីលើទូរស័ព្ទដៃស្មាតហ្វូន ព្រមជាមួយនឹងការចេញផ្សាយនូវវីដេអូបង្ហាញពីរបៀប និងដំណាក់កាលក្នុងការត្រួតពិនិត្យផងដែរ។ វីដេអូដែលមានរយៈពេលជាង២នាទី នេះ បង្ហាញពីដំណាក់កាលនីមួយៗ ក្នុងការស្វែងរកព័ត៌មានអំពីសូរិយោដី។ អ្នកប្រើប្រាស់គ្រាន់តែស្កេន នូវ QR Code នៅលើវិញ្ញាបណ្ណប័ត្រសំគាល់អចលនវត្ថុ រួចបន្តតាមនីតិវិធីណែនាំនៅលើទូរស័ព្ទស្មាតហ្វូន។ តាមរយៈទូរស័ព្ទស្មាតហ្វូន លោកអ្នកនឹងអាចដឹងពីព័ត៌មាននៃដី ដូចជា ថ្ងៃខែឆ្នាំធ្វើបច្ចុប្បន្នភាព វិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ ទីតាំងក្បាលដី លេខក្បាលដី ទំហំដី រូបភាពប្រើប្រាស់ដី លក្ខណៈនៃការប្រើប្រាស់ដី ប្រភេទទ្រព្យ និងម្ចាស់កម្មសិទ្ធិ។ ដោយឡែកក្នុងទំព័រទី ២ នឹងមានព័ត៌មានទាក់ទងនឹងឯកសិទ្ធិ ដូចជាង សិទ្ធិលើការបញ្ចាំ ហ៊ីប៉ូតែក ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្ដែត សិទ្ធិជួលអចិន្រ្តៃយ៍ ផលុបភោគ សេវភាព ការរឹបអូស និងព័ត៌មានជាច្រើនទៀត។ សម្រាប់អ្នកដែលចូលប្រើប្រាស់សេវាកម្មនឹងនឹងត្រូវបង់ប្រាក់ ២០ ០០០ រៀល ដោយការបង់ពីកម្រៃសេវាព័ត៌មានសុរិយោដីនេះ នឹងធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈគ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុដៃគូរបស់ក្រសួងរៀបចំដែនដី មានដូចជា MasterCard, Visa Card […]
អានបន្ថែមគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងផ្សារដើមគរ សម្រេចបាន៨៥% ហើយ
សំណង់ស្ពានអាកាសថ្មើរជើង ត្រង់ចំណុចផ្សារដើមគរ ត្រូវបានស្ថាបនាសាងសង់ បាន៨៥ភាគរយហើយ នៃគម្រោងទាំងមូល បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០១៩ កន្លងមកនេះ។ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា តួរស្ពាន ដំឡើងដោយគ្រោងដែក មានប្រវែងបណ្តោយ ២៧ម៉ែត្រ និងទទឺង ៣ម៉ែត្រ ត្រូវបានលើកផ្គុំរួចហើយ គិតត្រឹមថ្ងៃទី២០ កុម្ភៈ។ ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងនេះ មានទីតាំងត្រង់ភ្លើងស្តុបផ្សារដើមគរ ចំណុចប្រសព្វរវាងមហាវិថីម៉ៅសេទុង និងផ្លូវលេខ៣៣៦ ក្នុងខណ្ឌទួលគោក ហើយគម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីចុងខែធ្នូ ឆ្នាំ២០១៩ កន្លងមកនេះ។ បើយោងតាមប្រភពដដែល គម្រោងនេះនឹងចំណាយពេល ៦ខែ ដើម្បីបញ្ចប់ការសាងសង់។ ការស្ថាបនាស្ពានអាកាសថ្មើរជើងផ្សារដើមគរនេះ ត្រូវបានធ្វើព្រមគ្នាជាមួយនឹងការស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់ចំណុចភ្លើងស្តុប សាលាសន្ធរម៉ុក។ រដ្ឋបាលសាលារាជធានីភ្នំពេញ បញ្ជាក់ថា ការស្ថាបនាស្ពានអាកាសថ្មើរជើងឡើង គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព និងមិនមានការប្រឈមគ្រោះថ្នាក់ណា មួយកើតឡើង។ រដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងនឹងសាងសង់ស្ពានអាកាសថ្មើរជើងនៅលើផ្លូវផ្សេងៗមួយចំនួនទៀត ជាពិសេសនៅមុខសាលារៀន មន្ទីរពេទ្យ និងផ្សារ ជាដើម ដើម្បីបង្កើនការការពារផ្នែកសុវត្តិភាពជូនប្រជាពលរដ្ឋនៅពេលឆ្លងកាត់ផ្លូវ។ សូមបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរ ជើងចំនួន៣កន្លែងហើយ គឺនៅតំបន់ជម្ពូវ័ន្ត ស្ថិតក្នុងខណ្ឌពោធិសែនជ័យ មានចំនួន២កន្លែង និងនៅចំណុចភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង៕
អានបន្ថែមCDC អនុម័តគម្រោងបង្កើតរោងចក្រសម្ភារសំណង់ ៤ កន្លែងតម្លៃជាង ២៥ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា (CDC) កាលពីពេលថ្មីនេះ បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន ៤ ក្នុងការវិនិយោគលើទឹកប្រាក់ជាង ២៥ លានដុល្លារ សាងសង់រោងចក្រសម្ភារសំណង់នៅខេត្តព្រះសីហនុ និងស្វាយរៀង ដែលគម្រោងទាំង៤ នេះ នឹងជួយបង្កើតការងារជាង ១០០០ កន្លែងដល់ប្រជាជនក្នុងតំបន់។ ក្រុមហ៊ុនទាំង ៤ នោះរួមមាន ក្រុមហ៊ុន Kaining Metal Product (Cambodia) Co.,Ltd ក្រុមហ៊ុន Hong Yao Cable & Wire (Cambodia) Co.,Ltd ក្រុមហ៊ុន Run Yang & Run Jie (Cambodia) Logistic Safety Equipment Manufacturing Co.,Ltd និងក្រុមហ៊ុន Cambodian Saiban Wood Co.,Ltd។ សម្រាប់ក្រុមហ៊ុន Kaining Metal Product (Cambodia) […]
អានបន្ថែម