ព័ត៌មានសំណង់
ផ្លូវដែកល្បឿនលឿនភ្ជាប់ម៉ាឡេស៊ី-ចិន ឆ្លងកាត់អាស៊ាន តម្លៃប្រមាណ $១៨ពាន់លាន គ្រោងសង់នៅចុងឆ្នាំនេះ
ប្រភពព័ត៌មានច្បាស់ការបានឱ្យដឹងថា គម្រោងផ្លូវដែកល្បឿនលឿន (HSR) របស់ប្រទេសម៉ាឡេស៊ី ដែលតភ្ជាប់ទីក្រុងគូឡាឡាំពួ និងសិង្ហបុរី ដែលជាគម្រោងមានសក្តានុពលក្នុងការពង្រីកខ្សែរថភ្លើងបន្តទៅកាន់ប្រទេសចិនឆ្លងកាត់អាស៊ាន បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលវាយតម្លៃសំណើសាងសង់ពីក្រុមហ៊ុនឯកជន និងគ្រោងចាប់ផ្តើមដំណើរការសាងសង់នៅចុងត្រីមាសទី៤ ឆ្នាំ ២០២៤។ តម្លៃវិនិយោគសរុបនៃគម្រោងនេះ បានថយចុះមកត្រឹមចន្លោះពី ១៥,៧ ពាន់លានដុល្លារ ទៅ ១៨ពាន់លានដុល្លារ ពីការព្យាករដើមចំនួន ២៤,៧ ពាន់លានដុល្លារ ទោះយ៉ាងណាក្តី តួលេខទាំងនេះ នឹងអាចកែប្រែជាថ្មីទៀត ដោយផ្អែកលើកត្តាដូចជាការតម្រឹមផ្លូវរថភ្លើង និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធ នេះបើយោងតាមសារៈព័ត៌មាន NST ចុះថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៤។ លោកបណ្ឌិត យាយ គឹមឡេង សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាលាធុរកិច្ច Sunway University បានសង្កត់ធ្ងន់ថា ការចូលរួមរបស់សិង្ហបុរីមានសារៈសំខាន់សម្រាប់ភាពជោគជ័យនៃគម្រោងនេះ ដោយកត់សម្គាល់ថា ការតភ្ជាប់ផ្លូវដែកទៅកាន់ប្រទេសចិនតាមរយៈប្រទេសថៃកំពុងស្ថិតក្រោមការពិចារណារួចហើយ ដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដែលមានស្រាប់។ គម្រោងអភិវឌ្ឍន៍នេះ នឹងក្លាយជាធាតុផ្សំដ៏សំខាន់នៃបណ្តាញផ្លូវដែក Pan Asian ដ៏ទូលំទូលាយគ្របដណ្តប់លើផ្ទៃប្រទេសអាស៊ានទាំងមូល ជាមួយនឹងផលប៉ះពាល់ជាវិជ្ជមានសម្រាប់បង្កើនសកម្មភាពសេដ្ឋកិច្ចទូទាំងតំបន់អាស៊ី។ លោកបណ្ឌិត Yeah បានគូសបញ្ជាក់ថា បណ្តាញផ្លូវដែកល្បឿនលឿនអាស៊ីកំពុងដំណើរការជាបណ្តើរៗ ដោយគម្រោងនានាក្នុងប្រទេសឡាវបានបញ្ចប់រួចរាល់ហើយ ហើយទាំងប្រទេសថៃ […]
អានបន្ថែមគម្រោងស្តារគុណភាពផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចបានជាង ៦៦%
គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គម្រោងស្តារពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រេចបាន ៦៦.០៦ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦។ នេះបើយោងតាមវឌ្ឍនភាពការងារដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់កម្ចីសម្បទាន ១១០លានដុល្លារ ពីធនាគារពិភពលោក សម្រាប់ស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ ផ្លូវជាតិលេខ៤នេះ គឺដើម្បីបង្កើនធានាបាននូវសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងធានាភាពធន់នឹងការបម្រែបម្រួលអាកាសធាតុ។(អានបន្ថែម) គួរបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងឥណទានសម្បទានខាងលើនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ និងបានចូលជាធរមានកាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨។ សូមអានបន្ថែមពីព័ត៍មានលម្អិតនៃគម្រោងខាងលើតាមរយៈតំណរភ្ជាប់នៅទីនេះ
អានបន្ថែមនាឡិការខ្ពស់ និងធំជាងគេនៅកម្ពុជា លេចចេញជារូបរាងយ៉ាងសង្ហានៅក្នុងខេត្តកំពតហើយ
អាជ្ញាធរខេត្តកំពត បានដាក់ឱ្យដំណើរការនាឡិការខ្នាតយក្សជាផ្លូវការ ដែលមានកម្ពស់ខ្ពស់ និងធំជាងគេនៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ នេះបើតាមពិធីក្រុងពាលីដំឡើងនាឡិកា ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ អាជ្ញាធរបានដំឡើងនាឡិកាកម្ពស់ ៣៥ម៉ែត្រនេះ ស្ថិតក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន ធ្លាប់បានលើកឡើងថា នាឡិការយក្សនេះមានកម្ពស់រហូតដល់ ៣៥ម៉ែត្រ មុខនាឡិការមានអង្កត់ផ្ចិតជិត ១០ម៉ែត្រ ហើយត្រូវបានរចនាឡើងទៅតាមរចនាបថរបស់ខ្មែរសុទ្ធសាធ ដោយលេខម៉ោងគឺប្រើប្រាស់ជាលេខខ្មែរទាំងអស់ រួមនឹងក្បាច់ផ្កាភ្ញីផ្សេងៗទៀតជារចនាបទខ្មែរ។ គួរបញ្ជាក់ថា នាឡិការយក្សនេះ ជាសមទ្ធិផលថ្មីមួយទៀត បន្ទាប់ពីខេត្តកំពត បានបង្កើតតំបន់ទេសចរណ៍ទាក់ទាញជាច្រើនរួមមានឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងទីតាំងសម្រាកលំហែរជាច្រើនកន្លែងទៀត។ (អានបន្ថែម)
អានបន្ថែមគម្រោងស្ដារប្រព័ន្ធដោះទឹកនៅភាគនិរតីនៃរាជធានីភ្នំពេញ សម្រេចបាន ២៥%
គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងកែលម្អ និងស្ដារឡើងវិញនៃប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីនៃរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ តាកែវ និងខេត្តកណ្តាលសម្រេចបាន ២៥ភាគរយ ហើយ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងផ្ទាល់របស់ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង ជាមួយគណៈប្រតិភូជាន់ខ្ពស់ JICA ព្រមទាំងភាគីពាក់ព័ន្ធ នៅថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គម្រោងខាងលើនេះ មានការដ្ឋានសាងសង់ស្ថិតនៅទីតាំងនៃប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃ ក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងប្រព័ន្ធធារាស្ត្រកណ្តាលស្ទឹង-បាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។ ឯកឧត្តម ពេជ្រ វាសនា បានបញ្ជាក់ថា គិតមកទល់ពេលបច្ចុប្បន្ននេះ វឌ្ឍនភាពការងារនៃគម្រោងស្ដារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រេចបានប្រមាណ ២៥ភាគរយ នៃទំហំការងារសរុប។ នាឱកាសនោះ ឯកឧត្តម ក៏បានណែនាំដល់ទីប្រឹក្សាបច្ចេកទេសគម្រោង និងក្រុមហ៊ុនសាងសង់ឱ្យរក្សាសុវត្ថិភាពការងារ និងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋក្នុងតំបន់គម្រោង ព្រមទាំងត្រៀមគ្រឿងចក្រ និងសម្ភារៈផ្សេងៗ សម្រាប់ជួយទប់ស្កាត់គ្រោះទឹកជំនន់ស្ទឹងព្រែកត្នោតផងដែរ។ គួររំលឹកថា គម្រោងនេះ ស្ថិតក្រោមហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុនសម្រាប់ការជួសជុល […]
អានបន្ថែមក្រុមហ៊ុនខ្នាតយក្ស Sembcorp គ្រោងពង្រីកសួនឧស្សាហកម្មនិងទីផ្សារកាបូនទាបនៅអាស៊ី ខណៈវៀតណាមនិងឥណ្ឌូនេស៊ី ក្លាយជាគោលដៅទីមួយ
ក្រុមហ៊ុនខ្នាតយក្សរបស់សិង្ហបុរី Sembcorp Industries (Sembcorp) គ្រោងនឹងដឹកនាំការអភិវឌ្ឍសួនឧស្សាហកម្មកាបូនទាបនៅអាស៊ី ជាមួយនឹងផែនការយុទ្ធសាស្រ្តដើម្បីពង្រីកធនាគារដីរបស់ខ្លួនដល់ ១៨.០០០ ហិកតានៅឆ្នាំ ២០២៨ និងជំរុញទ្រព្យសម្បត្តិឧស្សាហកម្មរបស់ខ្លួនពី ១០០.០០០ ម៉ែត្រការ៉េដល់ ១,៥លានម៉ែត្រការ៉េ។ ស្របពេលដែលប្រទេសវៀតណាម និងឥណ្ឌូនេស៊ី កំពុងបង្ហាញឱកាសនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ដោយសារដំណើរការផលិតផលក្នុងស្រុកសរុបដ៏ខ្លាំងខ្លា បូករួមនិងសកម្មភាពផលិតកម្មកើនឡើង និងការកើនឡើងនៃវណ្ណៈកណ្តាល ក្រុមហ៊ុនវិនិយោគផ្នែកនគរូបនីយកម្មដ៏ល្បីឈ្មោះ Sembcorp ត្រៀមខ្លួនជាស្រេចដើម្បីទាញយកប្រយោជន៍ពីលក្ខខណ្ឌទីផ្សារអំណោយផលទាំងនេះ ដោយដាក់គោលដៅសម្រាប់អត្រាកំណើនប្រចាំឆ្នាំ (CAGR) លើសពី ១៥% នៅក្នុងប្រាក់ចំណេញសុទ្ធ និងប្រាក់ចំណេញដែលរំពឹងទុក (ROE) ១០% នៅត្រឹមឆ្នាំ ២០២៨។ ផែនការដ៏មានមហិច្ឆតានេះ ត្រូវបានបង្ហាញឱ្យដឹងដោយ Sembcorp និងចេញផ្សាយដោយ Solarquarter នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៤។ ចាប់តាំងពីឆ្នាំ ១៩៩៤ មកអាជីវកម្មអភិវឌ្ឍទីក្រុងរបស់ក្រុមហ៊ុន Sembcorp បានទាក់ទាញអតិថិជនជាង ១.០០០ ដោយជោគជ័យ និងទទួលបានការវិនិយោគជាង ៥០ ពាន់លានដុល្លារអាមេរិក និងបង្កើតការងារបានជាង ៣៧០.០០០កន្លែង។ មូលដ្ឋានគ្រឹះដ៏រឹងមាំនេះ […]
អានបន្ថែមផ្លូវខេត្ត២ខ្សែប្រវែងជិត ៤៩គ.ម នៅខេត្តក្រចេះ សាងសង់បាន ៦៨,៧%ហើយ
គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវសំខាន់ចំនួន ០២ខែ្ស ប្រវែង ៤៨,៥៩គីឡូម៉ែត្រ នៅខេត្តក្រចេះ សម្រេចការសាងសង់បាន ៦៨,៧ភាគរយហើយ ។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសាធារណការ និងដឹកជញ្ជួន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ផ្លូវខេត្តដ៏សំខាន់ៗចំនួន ០២ខែ្សនេះ មានប្រវែងសរុបជិត ៤៨,៥៩គីឡូម៉ែត្រ ស្ថិតក្នុងខេត្តក្រចេះ ក្នុងនោះមានផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥.៥គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលព្រាប«ស» (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ គិតចាប់ពីផ្សារសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ ផ្លូវទាំង២នេះគឺជាផ្នែកមួយដ៏សំខាន់ សម្រាប់បម្រើដល់ វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន ជាពិសេសអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានជាច្រើន តាមបណ្ដោយដងទន្លេមេគង្គត្រើយខាងកើត មានដូចជា៖តំបន់ទេសចរណ៍ភ្នំសបុក រម្មណីយដ្ឋានអន្លង់ផ្សោតកាំពី, រមណីយដ្ឋានទឹកជួរកាំពី ,ព្រះធំវិហារសសរ ១០០ , និងសហគមន៍ទេសចរណ៍កោះ ៣០ ជាដើម និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនទំនិញ និងកសិផលទៅកាន់ទីផ្សារនិងតំបន់ផ្សេងៗ បានលឿនជាមុន។ […]
អានបន្ថែមសមាគមចិន ស្នើកម្ពុជាបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ៣២ហិកតា នៅខេត្តតាកែវ
សមាគមពាណិជ្ជកម្មចិនឆោសាន គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ៣២ហិកតា នៅស្រុកបាទី ខេត្តតាកែវ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ។ នេះបើតាមជំនួបរវាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោកឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកឧកញ៉ា តាំង លាក់ហាវ បានស្នើសុំការគាំទ្រ និងការសម្របសម្រួលពីរដ្ឋបាលខេត្តតាកែវក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ ខណៈគម្រោងនេះនឹងអាចជួយបង្កើតការងារជាច្រើនកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ពិសេសជួយកាត់បន្ថយការធ្វើចំណាកស្រុក និងជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យកាន់តែល្អប្រសើរឡើងថែមទៀតផង។ ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ី សំណាង បានស្នើសុំឱ្យលោកឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាន បន្តជួយគៀងគរអ្នកវិនិយោគឱ្យចូលមកបណ្ដាក់ទុនឱ្យបានកាន់តែច្រើនបន្ថែមទៀត នៅលើទឹកដីខេត្តតាកែវ ខណៈដែរអាជ្ញាធខេត្តត្រៀមខ្លួនជានិច្ច ក្នុងការជួយសម្របសម្រួល និងសហការជាមួយអ្នកវិនិយោគ។ គួររំលឹកថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤៤តំបន់ ដែលកំពុងជួយបង្កើតការងារជូនប្រជាពលរដ្ឋបានរហូតដល់ជិត ២០ម៉ឺនកន្លែង ហើយបានចូលរួមជំរុញវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។ (អានបន្ថែម)
អានបន្ថែមឡាវបង្កើតធនាគារតម្កល់ទុកមាស ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងលុយគីបឡាវ
រដ្ឋាភិបាលឡាវ ប្រកាសបង្កើតធនាគារមាស ដើម្បីបង្កើតទុនបម្រុងមាស និងពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ពិសេសពង្រឹងប្រាក់គីបឡាវ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានឡាវ The Laotian Times កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែសីហា ក្រសួងហិរញ្ញវត្ថុឡាវ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន PTL Holding Co., Ltd. ដើម្បីបង្កើតធនាគារមាសមួយនេះឡើង ដោយបានដាក់ឈ្មោះថា Lao Bullion Bank។ បើតាមលោក Chanthone Sitthixay ប្រធានក្រុមហ៊ុន PTL Holding Co., Ltd. បានមានប្រសាសន៍ថា ធនាគារមាសនេះ នឹងផ្តល់សេវាដាក់ប្រាក់មាស និងសេវាហិរញ្ញវត្ថុផ្សេងទៀតដល់ទាំងរូបវ័ន្តបុគ្គល និងនីតិបុគ្គល។ លើសពីនេះទៀត ធនាគារមាសនឹងដើរតួនាទីជាស្ថាប័នកណ្តាលក្នុងទីផ្សារមាសផងដែរ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Santiphab Phomvihane បានសង្កត់ធ្ងន់លើសារៈសំខាន់នៃមាសនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ដោយបង្ហាញពីតួនាទីដ៏សំខាន់របស់មាសក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងដោះស្រាយបញ្ហាហិរញ្ញវត្ថុបច្ចុប្បន្ន។ លោកក៏បានលើកឡើងផងដែរថា ធនាគារមាសនឹងជួយសម្រួលដល់ការប្រមូលមូលនិធិ ពិសេសធ្វើឱ្យតម្លៃប្រាក់គីបរបស់ឡាវកាន់តែប្រសើរឡើង។ លោកបន្ត ធនាគារមាសនេះ នឹងអាចរក្សាទុកធនធានដែលមានស្រាប់ក្នុងប្រទេសឡាវ […]
អានបន្ថែមរយៈពេល ៥ឆ្នាំនេះ សិង្ហបុរី បានវិនិយោគនៅកម្ពុជាសរុប ៤០០លានដុល្លារ
ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ សិង្ហបុរីបានវិនិយោគសរុបចំនួន ៤០០លានដុល្លារនៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅពិព័រណ៍ធុរកិច្ចសិង្ហបុរីឆ្នាំ ២០២៤។ ទិន្នន័យរបស់ CDC បង្ហាញថា សិង្ហបុរីស្ថិតក្នុងចំណោមប្រភពកំពូលទាំង ១០ នៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ជាមួយនឹងការវិនិយោគប្រមាណ ៤០០ លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ការវិនិយោគនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យផលិតកម្ម អចលនទ្រព្យ និងវិស័យបដិសណ្ឋារកិច្ច។ ក្រុមហ៊ុនសិង្ហបុរីល្បីៗដូចជា Keppel Infrastructure, Changi Airport International ក៏ដូចជាម៉ាកល្បីៗដូចជា Charles & Keith, Ya Kun និង 800super បានចូលរួមចំណែកក្នុងការជំរុញវឌ្ឍនភាពរបស់កម្ពុជា។ ក្នុងពិធីបើកពិព័រណ៍ធុរកិច្ចសិង្ហបុរីឆ្នាំ២០២៤ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគរវាងសិង្ហបុរី និងកម្ពុជា។ ឯកឧត្តមក៏បានជំរុញអ្នកវិនិយោគសិង្ហបុរីដែលមានស្រាប់ ពង្រីកវត្តមានរបស់ពួកគេនៅកម្ពុជា និងស្វាគមន៍អ្នកវិនិយោគសិង្ហបុរីដែលមានសក្តានុពលក្នុងការពិចារណាលើប្រទេសកម្ពុជាសម្រាប់ការវិនិយោគនាពេលអនាគត។
អានបន្ថែមរដ្ឋប្រកាសដំណើរការមន្ទីរពេទ្យហ្លួងម៉ែ ឯកទេសជំងឺមហារីក ក្នុងខែកញ្ញា ខាងមុខនេះ
គម្រោងសាងសង់ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យហ្លួងម៉ែ ដែលជាមន្ទីរពេទ្យឯកទេសជំងឺមហារីក ដ៏ធំបំផុតមួយរបស់កម្ពុជា គ្រោងនឹងបញ្ចប់ការដ្ឋានដំណាក់កាលទី១ នៅបំណាច់ខែសីហា ឆ្នាំ២០២៤នេះ ហើយដាក់ឱ្យដំណើរការនៅខែកញ្ញា ឆ្នាំ២០២៤នេះ។ នេះបើយោងតាមដំណើរចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់គម្រោងផ្ទាល់ ដឹកនាំដោយឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យហ្លួងម៉ែ កាលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធមន្ទីពេទ្យហ្លួងម៉ែ ដែលបាននឹងកំពុងជួសជុលកែលម្អ គ្រោងនឹងបញ្ចប់ការដ្ឋានដំណាក់កាលទី១ នៅបំណាច់ខែសីហា ឆ្នាំ២០២៤នេះ ហើយមន្ទីរពេទ្យត្រៀមនឹងបើកដំណើរការក្នុងការពិគ្រោះព្យាបាលជំងឺក្នុងជំហានដំបូងនៅក្នុងខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការធានាថាក្រុមការងារសាងសង់បានធ្វើការប្រកបដោយទំនួលខុសត្រូវក្នុងការរក្សាបាននូវគុណភាពល្អ សោភ័ណ្ឌភាព និងស្តង់ដារបច្ចេកទេសសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ។ គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដឹកនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យ និងរៀបចំមន្ទីរពេទ្យហ្លួងម៉ី ទៅជាកន្លែងព្យាបាលជំងឺមហារីកឯកទេស នៅខែឧសភា ឆ្នាំ២០២២។ ឯកឧត្តមបញ្ជាក់បន្ថែម មន្ទីរពេទ្យហ្លួងម៉ែ ឯកទេសព្យាបាលជំងឺមហារីកនេះ គ្រោងនឹងបើកដំណើរការដំណាក់កាលដំបូងនៅខែកញ្ញា ឆ្នាំ២០២៤ ហើយគ្រោងនឹងផ្តល់សេវាព្យាបាលជំងឺមហារីកពេញលេញតាមស្តង់ដារខ្ពស់នៅដើមឆ្នាំ២០២៥។
អានបន្ថែម