ព័ត៌មានសំណង់
គម្រោង «ខ្សែក្រវាត់មួយ ផ្លូវមួយ» កំពុងដំណើរការបន្ត ខណៈចំហាយកូវីដ-១៩ នៅមានឥទ្ធិពល
គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិននៅកម្ពុជា នៅតែបន្តដដែល ទោះបីជួបបញ្ហាប្រឈមដូចជាខ្វះកម្មករ និងការផ្គត់ផ្គង់ ដោយសាររីករាលដាលនៃជំងឺកូវីដ-19 ប៉ុន្មានខែកន្លងមក។ នេះបើយោងតាម ការឱ្យដឹងពីសារព័ត៌មាន Xinhua របស់ចិន កាលពីថ្ងៃទី ០២ ខែមិថុនាឆ្នាំ ២០២០ ។ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ-19 វិធានការការពារជាច្រើន ត្រូវបានដាក់ចេញ រួមមានវិធានការអនុវត្តចត្តាឡីស័កចំនួន១៤ថ្ងៃ និងបង្ការផ្សេងៗ ដែលបង្កការលំបាកដល់កម្មករកម្ពុជា និងចិនទាំងឡាយក្នុងការបំពេញកិច្ចការងារខ្លួន។ លោក You Yuansheng អគ្គនាយករងនៃគម្រោងវារីអគ្គិសនី China Huadian នៅស្ទឹងប្ញស្សីជ្រុំក្រោម បានប្រាប់សារព័ត៌មានXinhua ថា បច្ចុប្បន្ននេះ កម្មករចិនមានចំនួន ៩៤ នាក់ប៉ុណ្ណោះ ដែលកំពុងធ្វើការ។ ទោះយ៉ាងណាក៏ដោយ ក្រុមការងាររបស់លោកបានរៀបចំផែនការលម្អិតរួចហើយ ក្នុងការធានាថាគម្រោងនេះ នឹងដំណើរការដោយសុវត្ថិភាព ដើម្បីផ្តល់ថាមពលបានគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។ ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ ២០២០ នេះ ស្ថានីយវារីអគ្គិសនីរបស់ប្រទេសកម្ពុជា បានផ្តល់ថាមពល ៧៥ លានគីឡូវ៉ាត់ម៉ោង បើទោះជាមានការផ្ទុះឡើងនៃជំងឺកូវីដ-19 នេះក៏ដោយ។ ចំពោះការស្ថាបនាផ្លូវដែកវិញ ក្រុមហ៊ុនស្ថាបនាផ្លូវដែកចិន CREC-2 បានចាប់ផ្តើមការដ្ឋានឡើងវិញកាលពីថ្ងៃទី ២៧ […]
អានបន្ថែមខេត្តបន្ទាយមានជ័យ គ្រោងនឹងផលិតថាមពលសូឡា ៣០MW នៅខែ តុលា នេះ
ស្ថានីយថាមពលពន្លឺព្រះអាទិត្យ ឬថាមពលសូឡា អានុភាព ៣០ មេហ្គាវ៉ាត នៅខេត្តបន្ទាយមានជ័យ គ្រោងបញ្ចេញថាមពលនៅមុនបំណាច់ឆ្នាំនេះ ដើម្បីផ្គត់ផ្គង់ថាមពល ដែលកំពុងមានតម្រូវការថាមពលកើនឡើង ខណៈខេត្តនេះ មានការវិនិយោគកើនឡើងគួរឲ្យកត់សម្គាល់។ “ថ្មីៗនេះ គម្រោងគេហៅថា ថាមពលដើរដោយពន្លឺព្រះអាទិត្យ មាន ៣០ មេហ្កាវ៉ាត់ កំពុងតែដំណើរការសាងសង់។” នេះជាការលើកឡើងរបស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៤ មិថុនា។ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា “បច្ចុប្បន្ន តម្រូវការប្រើប្រាស់ថាមពលក្នុងខេត្ត ប្រមាណ ១០០ មេហ្គាវ៉ាត ពីបណ្តាញជាតិ ហើយការបញ្ចេញថាមពលពីស្ថានីយថាមពលសូឡា នឹងរួមចំណែកកាត់បន្ថយការនាំចូលថាមពលពីប្រទេសជិតខាង ថៃ។” លោកអភិបាលខេត្ត មានប្រសាសន៍ថា៖ “ហើយតាមកិច្ចសន្យា ក្នុងខែ តុលា នេះ គម្រោងនេះ នឹងផលិតផលលក់ភ្លើងឱ្យបាន លក់ទៅ អគ្គិសនីកម្ពុជា…ដើម្បីប្រើប្រាស់ក្នុងខេត្តបន្ទាយមានជ័យ ក្នុងចំណោម ១០០ មេហ្កាវ៉ាត់នេះ ដែលយើងមាន ៣០ មេហ្កាវ៉ាត់រួចហើយ។” មានទីតាំងស្ថិតនៅ ស្រុកសេរីសោភ័ណ ស្ថានីយ៍ថាមពល […]
អានបន្ថែមសួនសមិទ្ធផលនយោបាយឈ្នះឈ្នះចំនួន៤ នឹងកសាងឱ្យហើយចុងឆ្នាំនេះ
សួនសមិទ្ធផលនយោបាយឈ្នះឈ្នះ ចំនួន៤ បន្ថែមទៀត នឹងត្រូវកសាងនៅបរិវេណវិមានឈ្នះឈ្នះ ដើម្បីអបអរសាទរខួបទិវានយោបាយឈ្នះឈ្នះ ដែលនឹងប្រព្រឹត្តទៅនៅខែ ធ្នូ ឆ្នាំ ២០២០ នេះ។ នេះបើយោងតាមការចុះផ្សាយព័ត៌មានផ្លូវការរបស់ក្រសួងការពារជាតិ ក្នុងថ្ងៃទី ០៤ ខែ មិថុនា នេះ។ នៅក្នុងកិច្ចប្រជុំក្រុមការងារសាងសង់វិមានឈ្នះឈ្នះនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធ បានសម្រេចឱ្យធ្វើសួនចំនួន៤ គឺសួនឃឿនការពារជាតិ, សួនវិស័យរក្សាសន្តិភាព, សួនវិស័យសន្តិសុខសង្គមសាធារណៈ និងសួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះឈ្នះ ក្នុងបរិវេណវិមានឈ្នះឈ្នះនេះ។ យោងតាមប្រសាសន៍រដ្ឋមន្ត្រីការពារជាតិថ្លែងក្នុងឱកាសនោះ សួនសមិទ្ធផលនីមួយៗ សុទ្ធតែមានអត្ថន័យខុសៗគ្នា។ សួនឃឿនការពារជាតិ ស្ថាបនាឡើងដើម្បីរំលឹកគុណដល់ កងយោធពលខេមរភូមិន្ទ។ សួនវិស័យរក្សាសន្តិភាព សាងសង់ឡើង ដើម្បីរំលឹកដល់សមិទ្ធផលរបស់កងកម្លាំងមួកខៀវកម្ពុជា ដែលចូលរួមបេសកកម្មរក្សាសន្តិភាព និងសកម្មភាពមនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ និងអង្គភាពកម្ចាត់មីន ស៊ីម៉ាក។ សួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះឈ្នះ គឺដើម្បីបង្ហាញពីសមិទ្ធផលអ្នកដែលបានចូលរួមសាងសង់វិមានឈ្នះឈ្នះ។ ចំណែកឯទីបួន គឺសួនវិស័យសន្តិសុខសង្គម ដែលត្រូវកសាងឡើងដើម្បីបង្ហាញពីសមិទ្ធផលនានា របស់កងរាជអាវុធហត្ថ និងនគរបាលកម្ពុជា។ សម្ដេច […]
អានបន្ថែមជប៉ុនសម្ពោធដាក់ឲ្យដំណើរការ ម៉ាស៊ីនស្ទាក់សំរាមស្វ័យប្រវត្តិខ្នាតធំនៅភ្នំពេញ
ជប៉ុនសម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនមេកានិច ឬម៉ាស៊ីនស្ទាក់សំរាមខ្នាតធំ ដែលជាផ្នែកនៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក JICA Cambodia Office កាលពីថ្ងៃទី៣ មិថុនា ២០២០នេះ។ ម៉ាស៊ីនស្ទាក់សំរាមស្វ័យប្រវត្តិនេះ គឺជាម៉ាស៊ីនបំពាក់ប្រព័ន្ធមេកានិចស្វ័យប្រវត្តិ ដែលអាចជួយប្រមូលសំរាមនៅមុខប្រឡាយលូនៅស្ថានីយបូមទឹកចំនួន៤ ក្នុងរាជធានីភ្នំពេញ ដែលរដ្ឋាភិបាលជប៉ុនបានសាងសង់នៅក្នុងគម្រោងការពារទឹកជំនន់ ដំណាក់កាលទី២ កាលពីពេលថ្មីៗកន្លងទៅនេះ។ លក្ខណៈពិសេសនៃបច្ចេកវិទ្យាជប៉ុននាំមកថ្មីនេះ គឺថា កាលពីមុនមានម៉ាស៊ីននេះ ដើម្បីរើសំរាមចេញពីលូបាន គឺគេតម្រូវឲ្យមនុស្សជ្រមុជទឹកចូលក្នុងរណ្តៅដើម្បីយកសំរាមចេញពីមុខចម្រឹងដែកស្ទាក់សំរាម។ តែក្រោយពីមានម៉ាស៊ីនមេកានិចថ្មីនេះ សំរាមត្រូវបានយកចេញដោយស្វ័យប្រវត្តិ ហើយផ្ទេរចេញក្រៅដោយឧបករណ៍មេកានិច។ លើសពីនេះទៀត ម៉ាស៊ីនថ្មីនេះ នឹងចូលរួមចំណែកក្នុងការរក្សាប្រព័ន្ធលូនៅក្នុងទីក្រុងឲ្យមានភាពល្អប្រសើរ ផ្តល់សុវត្ថិភាពក្នុងការងារប្រតិបត្តិការ ព្រមទាំងការពារបរិស្ថានទឹក ដោយការលុបបំបាត់សំរាមចេញពីប្រព័ន្ធលូ។ គួរបញ្ជាក់ផងដែរ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។ គិតមកដល់ពេលនេះ មានរយៈពេលជិត ១ ឆ្នាំ កន្លះ ក្នុងការសាងសង់។ គម្រោងនេះ ចំណាយ ទឹកប្រាក់សរុបប្រមាណ ៣៦ លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុន Cambodia Airports បង្ហាញប្លង់មេអភិវឌ្ឍន៍អាកាសយានដ្ឋានព្រះសីហនុ ដល់ឆ្នាំ២០៤០
Cambodia Airports ក្រុមហ៊ុនសម្បទានគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិទាំងបី ក្នុងប្រទេសកម្ពុជា បង្ហាញប្លង់មេ នៃការអភិវឌ្ឍអាកាសយានដ្ឋានព្រះសីហនុ រយៈពេលម្ភៃឆ្នាំទៅមុខ រហូតដល់ឆ្នាំ ២០៤០ ដើម្បីពង្រីងសមត្ថភាព អាកាសយានដ្ឋានអន្តរជាតិនេះ ដើម្បីទទួលអ្នកដំណើរ ទាំងវិនិយោគិន និងភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ចូលទៅខេត្តមាត់សមុទ្រព្រះសីហនុ។ គម្រោងសម្រាប់រយៈពេលពីរទសវត្សរ៍នេះ ត្រូវបានលើកបង្ហាញ នៅក្នុងកិច្ចប្រជុំមួយ នៅរដ្ឋលេខារដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) កាលពីថ្ងៃទី២ មិថុនានេះ ដែលនៅក្នុងឱកាសនោះ រដ្ឋមន្រ្តីទទួលបន្ទុក SSCA ឯកឧត្តម ម៉ៅ ហាល់វណ្ណាល់ បានចុះហត្ថលេខា លើរបាយការណ៍ចុងក្រោយនៃ ផែនការមេ នៃអាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុ ដែលរៀបចំដោយ ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន ( SCA) ។ ផែនការមេនេះ ចែកជាពីរដំណាក់កាល ផ្តោតសំខាន់ទៅលើការកសាង ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន។ ដំណាក់កាលទីមួយ ជាគម្រោងអនុវត្តទ្រង់ទ្រាយថំ រហូតដល់ឆ្នាំ២០៣០ ផ្តោតសំខាន់ទៅលើការពង្រីកបរិវេណសម្រាប់យន្តហោះ។ ក្នុងនោះ រួមមាន ការពង្រឹកផ្លូវរត់ ដែលមានប្រវែងរហូតដល់៣.៨០០ ម៉ែត្រ ផ្លូវនាំចូលចំណតថ្មី ចំណតយន្តហោះ និងកាស្ថាបនាស្ថានីយអ្នកដំណើរថ្មី។ […]
អានបន្ថែមសម្ដេចតេជោ ចាប់អារម្មណ៍ចង់បំពាក់អំពូលឆ្លាតវៃ (LED) សម្រាប់ដងវិថីទូទាំងប្រទេស
ខេត្តព្រះសីហនុនឹងក្លាយជាទីក្រុងឆ្លាត ដើរមុនគេក្នុងចំណោមទីក្រុងឆ្លាតដទៃ បន្ទាប់ពីការរៀបចំបំពាក់អំពូលឆ្លាតវៃតាមដងវិថី។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងយ៉ាងដូច្នេះ នៅក្នុងសន្និសីទកាសែតនៃដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវ ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុនាថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២០។ សម្តេចបានមានប្រសាសន៍ថា៖ «ខ្ញុំអាចនិយាយបានថា ខេត្តព្រះសីហនុនឹងក្លាយជាទីក្រុងឆ្លាត ដើរមុនគេក្នុងចំណោមទីក្រុងឆ្លាតដទៃ។ ក្នុងនោះខ្ញុំបានណែនាំឲ្យឯកឧត្តម ជា សុផារ៉ា ចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុន Minebea ដែលមានទីតាំងនៅឯតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ យកបង្គោលភ្លើង និងអំពូល គេហៅថា អំពូលឆ្លាត យកមកដាក់ជាង៥០០០ ហើយខ្ញុំគិតថានៅទូទាំងប្រទេសថ្ងៃក្រោយ ត្រូវប្រើអំពូលបែបនេះដើម្បីបំភ្លឺតាមផ្លូវ។» ការរៀបចំដាក់អំពូលភ្លើងឆ្លាតនេះ មិនត្រឹមតែអាចសន្សំសំចៃអគ្គិសនីប៉ុណ្ណោះទេ ថែមទាំងក្លាយជាសក្ដានុពលទេសចរណ៍ថែមទៀតផង។ សម្ដេចបានបន្តថា៖ «ខ្ញុំគិតថាខេត្តព្រះសីហនុ គ្រាន់តែយកផ្លូវថ្នល់ ក៏អាចទាក់ទាញទេសចរក្នុងស្រុក មកលេងកម្សាន្ត មកមើលផ្លូវថាវាស្អាតប៉ុណ្ណា។ ហើយខ្ញុំបានផ្ដល់មតិឲ្យឯកឧត្តមគួច ចំរើន ឲ្យរៀបភ្លើងឲ្យស្អាត។ គាត់មកមើលផ្លូវ ឲ្យគាត់មកមើលភ្លើង។ វាទៅជាទេសចរណ៍មួយប្រកបដោយការទាក់ទាញនៅទិសនិរតីរបស់យើងនេះ។» គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុគឺដែលមានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ ដែលថ្មីៗនេះ រដ្ឋាភិបាលកំពុងតែអភិវឌ្ឍផ្លូវទាំង ៣៤ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងខេត្តនេះ […]
អានបន្ថែមជប៉ុនផ្តល់ជំនួយឥតសំណង ៣២លានដុល្លារ លើគម្រោងប្រព័ន្ធទឹកស្អាតក្រុងតាខ្មៅ
ហិរញ្ញប្បទានឥតសំណង ក្នុងទំហំទឹកប្រាក់សរុបប្រមាណជា ៣២ លានដុល្លារអាមេរិក លើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ ត្រូវបានរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA បានប្រគល់ជូនក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី ០១ ខែ មិថុនា ម្សិលមិញ។ នេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ការិយាល័យ JICA ប្រចាំនៅកម្ពុជា។ ការចេញផ្សាយនោះ បានឱ្យដឹងថា កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្ត គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ “Project for the Expansion of Water Supply System in Ta Khmau City” ដែលមានទឹកប្រាក់សរុបចំនួន ៣,៤២១ លានយ៉េន (ប្រមាណជា ៣២ លានដុល្លារអាមេរិក) ត្រូវបានចុះហត្ថលេខារួមគ្នារវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Yuichi SUGANO ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា។ យោងតាមអង្គការ JICA […]
អានបន្ថែម“ខ្មែរធ្វើបាន” ឈ្មោះសមិទ្ធផលផ្លូវជាតិថ្មី ប្រសិទ្ធនាមដោយសម្តេច ទទួលការសាទរពីមហាជន
“ខ្មែរធ្វើបាន” “សិលាចាំស្នេហ៍” និង “ដើមឈើចាំស្នេហ៍” ឈ្មោះផ្លូវទាំងបីកន្លែង ទើបនឹងទទួលបានការប្រសិទ្ធនាមថ្មី ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងឱកាសដែលសម្តេចថ្លែងក្នុងពិធីសំណេះសំណាលនៃដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវ ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុនាថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២០ នេះ ទទួលបានការសាទរយ៉ាងពេញទំហឹង ពីមហាជន។ “ខ្មែរធ្វើបាន” ជាឈ្មោះដែលសម្តេចនាំអាទិ៍មុនគេ សម្រាប់ហៅកន្លែងពុះភ្នំធ្វើផ្លូវ។ ក្រោមស្នូរទះដៃយ៉ាងខ្លាំងៗពីសំណាក់មហាជនអមដំណើរសម្តេចតេជោ ក្នុងឱកាសដែលសម្តេចថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះ សម្តេចតេជោបានពន្យល់ទាំងទឹកមុខមាំ ពេញដោយមោទនភាពជាតិ អំពីខ្លឹមសារនៃឈ្មោះថា “ខ្មែរធ្វើបាន” នេះថា៖ “…វាមិនមែនតែបច្ចេកទេសពុះភ្នំ ដើម្បីកសាងផ្លូវ…ទេ…វាមានន័យទៅឆ្ងាយពីនេះ នៅត្រង់ថា ការគិតក៏ខ្មែរ។ ការសាងសង់ ក៏ខ្មែរ។ បច្ចេកទេស គូសប្លង់ និងការសាងសង់ទាំងអស់ គឺបាតដៃកូនខ្មែរ។ ប្រាក់ទាំងអស់ គឺខ្មែរចេញទាំងអស់ គ្មានបរទេសចូលរួមម៉ាតិច” ប្រសាសន៍សម្តេច។ ក្រៅអំពីភាគរយជាបរិមាណវិស័យ (Quantitatively) នៃប្រវែង និងចំនួនផ្លូវ និងទឹកលុយដែលយកមកសាងសង់ផ្លូវទាំង ៣៤ ខ្សែនេះ អ្វីដែលសម្តេចចង់បញ្ជាក់ក្នុងសារពន្យល់អំពីការដាក់ឈ្មោះផ្លូវទាំង ៣ កន្លែងនេះ គឺទឹកចិត្ត […]
អានបន្ថែមសម្តេចនាយករដ្ឋមន្ត្រី៖ អភិវឌ្ឍខេត្តព្រះសីហនុមុនដើម្បីភ្ជាប់ប៉ូលសេដ្ឋកិច្ចទាំង ៣ របស់កម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញអំពីមូលហេតុ និងភាពចាំបាច់នៃការអភិវឌ្ឍផ្លូវទាំង ៣៤ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងព្រះសីហនុ ដែលសម្តេចហៅថា ជាការចាប់ផ្តើមកសាង និងតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗទាំង ៣ របស់កម្ពុជា។ ថ្លែងក្នុងពិធីសំណេះសំណាលនៃដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវ ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុនាថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២០ នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាត្រូវបានបែកចែកជា ៣ ប៉ូលសេដ្ឋកិច្ច គឺភ្នំពេញជាប៉ូលសេដ្ឋកិច្ចទី ១ ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ច ២ និងខេត្តសៀមរាបជាប៉ូលសេដ្ឋកិច្ចទី ៣។ ក្នុងឱកាសនេះដែរ សម្តេចបានលើកឡើងអំពីលក្ខណៈពិសេសដាច់ដោយឡែកនៃប៉ូលសេដ្ឋកិច្ចនីមួយៗ ដែលសម្រាប់ខេត្តព្រះសីហនុផ្ទាល់ អាចនឹងក្លាយជាទីក្រុងឆ្លាតវៃមុនគេ ដោយសារលក្ខណៈសម្បត្តិពហុវិស័យ និងពហុបំណងនៃការអភិវឌ្ឍរបស់ខេត្តនេះ។ ក្នុងឱកាសនោះ សម្តេចក៏បានបង្ហាញមហិច្ឆតាអំពីការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចនៅភូមិភាគឦសាន្តមួយទៀត ដែលបើតាមប្រសាសន៍សម្តេច គឺជាប៉ូលដែលមានសក្តានុពលខ្លាំងលើវិស័យកសិឧស្សាហកម្ម ទេសចរណ៍ និងការអភិវឌ្ឍធនធានរ៉ែ ផងដែរ។ ប៉ូលសេដ្ឋកិច្ចថ្មីដែលសម្តេចបានលើកឡើងទំនងជា ចង់សំដៅដល់ ខេត្តមណ្ឌលគិរី។ សូមរម្លឹក […]
អានបន្ថែមខេត្តកោះកុង សង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះលើទំហំដី ៨, ៨ហិកតា
ខេត្តកោះកុងបើកការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះទំហំប្រមាណ ៨, ៨ ហិកត ដើម្បីរំលឹកគុណដល់វីរបុរសជំនាន់មុន ដែលបានលះបង់អាយុជីវិតក្នុងសម័យសង្រ្គាម។ យោងតាមគេហទំព័រផ្លូវការបស់រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី៣០ ឧសភា ២០២០កន្លងទៅ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះនេះ មានទីតាំងស្ថិតនៅទល់មុខអាស្រមលោកយាយម៉ៅ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមបណ្តោយផ្លូវជាតិលេខ៤៨។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ សាងសង់ឡើងតាមគំរូប្លង់គោល មានឃឿន ៤ ជ្រុង សរុប ៦៦ ម៉ែត្រ កម្ពស់ ៤៣ ម៉ែត្រ ហើយទីធ្លា បរិវេណស្តូបអនុស្សាយ៍នយោបាយឈ្នះ ឈ្នះ មានទំហំធំទូលាយ ក្នុងការចតរថយន្ត និងការទេសចរណ៍កម្សាន្តរបស់ពលរដ្ឋ។ សម្តេចបានបន្ថែមថា៖ «ប្រទេសមានសន្តិភាព មានសេរីភាព ដូច្នេះយើងទាំងអស់គ្នាមិនអាចបំភ្លេចបានទេការតស៊ូដែលលះបង់អាយុជីវិត ដើម្បីទឹកដីនោះទេ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះនេះឡើង ដើម្បីរំលឹកគុណ ហើយស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះនេះ ក៏ជាកត្តាមួយដ៏សំខាន់ក្នុងវិស័យទេសចរណ៍ ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលមកកម្សាន្តផងដែរ»។ សម្តេចពិជ័យសេនា ទៀ បាញ់ កាលពីថ្ងៃទី១៨ […]
អានបន្ថែម