ព័ត៌មានសំណង់
វិភាគ៖វៀតណាមចាប់ឱកាសកូវីដ១៩ ដឹកនាំអាស៊ានកសាងបណ្តាញទីក្រុងឆ្លាតវៃ
កូវីដ១៩ ជំរុញចក្ខុវិស័យបណ្តាញទីក្រុងអាស៊ានឆ្លាតវៃ (ASNC) ឱ្យឆាប់អនុវត្ត កូវីដ១៩ បានតេស្តសាកល្បងសមត្ថភាពដឹកនាំអាស៊ានរបស់វៀតណាម។ ក្នុងអាណត្តិដែលខ្លួនធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០២០ នេះ ប្រទេសនេះបានដាក់ចេញនូវផែនការអាទិភាពចំនួន ៥ ដែលត្រូវអនុវត្តឱ្យបាន ក្នុងនោះរាប់បញ្ចូលទាំង ការពង្រឹងសមត្ថភាពស្ថាប័នអាស៊ាន និងការប្រើបដិវត្តឧស្សាហកម្ម ៤.០ ដើម្បីដោះស្រាយវិសមភាពសង្គម។ ក្នុងចំណោមផែនការអាទិភាពទាំង ៥ នោះ មានពាក់ព័ន្ធនឹងផែនការកសាងទីក្រុងវៃឆ្លាតអាស៊ាន បញ្ហាបច្ចេកវិទ្យានិងសេដ្ឋកិច្ច និងកូវីដ១៩។ ស្ថានភាពកូវីដ១៩ នេះ បានធ្វើឱ្យផែនការ “បណ្តាញទីក្រុងអាស៊ានឆ្លាត (ASCN)” ដែលប្រទេសប្លុកអាស៊ីអាគ្នេយ៍ បានផ្តួតផ្តើមឡើងក្នុងខែមេសាឆ្នាំ ២០១៨ នោះ គួរយកជាអាទិភាពសំខាន់ជាងមុន សម្រាប់ប្រទេសអាស៊ានគិតគូររៀបចំអនុវត្តឱ្យកាន់តែឆាប់ កាន់តែល្អ។ មានមូលហេតុធំៗ ពីរសម្រាប់ភាពបន្ទាន់បែបនេះ៖ ហេតុផលទីមួយ ដោយសារវ៉ាក់សាំង COVID-១៩ មិនទាន់ត្រូវបានរកឃើញទាន់ពេល ដែលយ៉ាងហោចណាស់ក៏ត្រូវការពេលវេលាបន្តិចទៀត ស្ថានភាពនេះ ធ្វើឱ្យមានការផ្លាស់ប្តូររបៀបរបបធ្វើការ និងទំនាក់ទំនងមនុស្ស ពីជួបផ្ទាល់មុខ មកប្រើបច្ចេកវិទ្យា Zoom ជំនួស។ ស្ថានភាពនេះ ត្រូវបានគេមើលឃើញថា មេរោគដ៏តូចល្អិតសុខុមនេះ បានបង្ខំសង្គមមនុស្សឱ្យរៀនទាញប្រយោជន៍ពីការប្រើបច្ចេកវិទ្យា ដើម្បីបន្តសកម្មភាពសង្គម និងជំរុញសេដ្ឋកិច្ច។ […]
អានបន្ថែមតើដំបូលបន្ទះសន្លឹក ( Roof Shingles) មានអត្ថប្រយោជន៍ដូចម្តេចខ្លះ?
IKO, អ្នកជំនាញដំបូលបន្ទះសន្លឹក ( Shingles ) ចែករំលែកចំណេះដឹងរបស់ខ្លួនទាក់ទងនឹងការប្រក់ដំបូលអគារ ជូនដល់លោកអ្នក នៅពេលប្រៀបធៀបទៅនឹងសម្ភារៈដំបូលទូទៅ ដំបូលប្រភេទដំបូលបន្ទះសន្លឹក ( Shingles ) ដែលមានលក្ខណៈជាបន្ទះសន្លឹកផលិតចេញពីជ័រកៅសូ៊ផ្សំជាមួយសំឡីកែវ មានទម្ងន់ស្រាលជាង និងទន់អាចបត់បែនបានកាន់តែច្រើន ដោយវាផ្តល់នូវកម្រិតគុណភាពខ្ពស់មិនគួរឱ្យជឿជាមួយសោភ័ណភាព តម្លៃ និងពេលវេលាក្នុងការដំឡើង។ គ្រោងដំបូលស្រាល និងបិទជិត ធ្វើឱ្យគម្រោងសាងសង់ដំបូលផ្ទះរបស់អ្នកស្អាតប្លែក ពីការប្រើប្រាស់ប្រភេទគ្រឿងប្រក់ដំបូលដទៃទៀត។ តើអ្នកដំឡើងដំបូលឥដ្ឋដោយរបៀបណា? ដំបូលឥដ្ឋមានភាពរហ័ស និងមានប្រសិទ្ធភាពក្នុងការតំរៀប ព្រោះថាក្រៅពីមានគុណភាពខ្ពស់ហើយ វានៅមានទំងន់ស្រាលថែមទៀត ដែលធ្វើឱ្យគេអាចដាក់វាលើសំណង់ដំបូលដែលមានស្រាប់ ដែលងាយស្រួលសម្រាប់គម្រោងរុះរើដំបូល។ ចុះគុណភាពផលិតផលដំបូលឥដ្ឋរបស់ IKO វិញ ល្អយ៉ាងណាដែរ? ដោយមានរោងចក្រផលិតជាង ២០ កន្លែងនៅអាមេរិកខាងជើង និងអឺរ៉ុប IKO បានក្លាយជាអ្នកនាំមុខគេ ក្នុងការផលិតនិងផ្គត់ផ្គង់ផលិតផលប្រក់ដំបូលនេះ។ សាខាលក់របស់ IKO អន្ដរជាតិដែលមានមូលដ្ឋាននៅអ៊ឺរ៉ុប ផលិតចេញនូវផលិតផលដំបូលឥដ្ឋ ដែលមានទម្រង់ និងពណ៌ផ្សេងៗគ្នាចំនួន ៧០ ប្រភេទ សំរាប់ទីផ្សារអឺរ៉ុប និងសម្រាប់នាំចេញទៅក្រៅប្រទេស។ សញ្ញាសម្គាល់ CE សម្គាល់ការធានាដែលផលិតដោយអ៊ឺរ៉ុប ដែលអនុលោមតាមស្តង់ដារដ៏តឹងរឹងរបស់អឺរ៉ុប សម្រាប់សម្ភារៈសំណង់។ […]
អានបន្ថែមអភិបាលរាជធានីភ្នំពេញ៖ អាជ្ញាធរ ត្រូវពិនិត្យការជីក ឬខួងផ្លូវឱ្យបានច្បាស់លាស់
អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរគ្រប់ផ្នែក ពិនិត្យឲ្យបានច្បាស់លាស់មុននឹងអនុញ្ញាតិឲ្យជីកឬខួងផ្លូវដោយស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនមួយចំនួន ដើម្បីកប់បណ្តាញក្រោមដី ដែលបណ្ដាលឲ្យមានការខូចខាតផ្លូវនៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំ ស្តីពីការជួសជុលគន្លងខ្សែកាបអាកាសដែលបានជីកកប់ក្រោមដី ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធចំណុះ ពិសេសអភិបាលខណ្ឌទាំង១៤ ឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពិនិត្យរាល់ការខួងឆ្លងផ្លូវ ឬ ជីកបណ្តាញក្រោមដីនេះ។ ដោយសារកន្លងមក កំណាត់ផ្លូវដ៏ល្អស្អាតមួយចំនួនត្រូវបានទទួលរងការខូចខាត ដោយសារការជីកកាយដោយស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនមួយចំនួន ដើម្បីកប់បណ្តាញក្រោមដី ហើយពេលធ្វើសងវិញមិនមានការទទួលខុសត្រូវ បង្កឲ្យមានភក់ ជ្រាំ គង្ហុក ទុកចោល និងដីហុយជាដើម ដែលទទួលរងនូវការរិះគន់ពីប្រជាពលរដ្ឋយ៉ាងខ្លាំង ។ ឯកឧត្តមបានជំរុញឲ្យអាជ្ញាធរ ចុះទៅត្រួតពិនិត្យជាក់ស្តែងនៅទីតាំងការដ្ឋាននោះ ទោះបីមានលិខិតអនុញ្ញាតិក៏ដោយ ដើម្បីធានាបានថាក្រុមហ៊ុនទាំងនោះ នឹងជួសជុលឲ្យ ត្រឹមត្រូវតាមបទដ្ឋានដើម និងធានានូវគុណភាពផ្លូវ។ បន្ថែមពីនេះទៀត ឯកឧត្តម បានស្នើឲ្យពិនិត្យឡើងវិញចំពោះរថយន្តដឹកខ្សាច់ ដែលបង្កឲ្យជ្រុះខ្សាច់ប្រឡាក់ផ្លូវ និងមានដីហុយ ធ្វើឱ្យប៉ះពាល់បរិស្ថាន និងសោភណភាពក្នុងរាជធានីភ្នំពេញ ហើយត្រូវបញ្ឈប់ជាបន្ទាន់ ប្រសិនបើរកឃើញក្រុមហ៊ុនដឹកដី ឬខ្សាច់ណាមិនទទួលខុសត្រូវ លើបញ្ហាបោសសំអាត ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ៥៕
អានបន្ថែមខេត្តព្រះវិហារសង់អាងស្តុកទឹក តម្លៃជាង ១០០ លានដុល្លារ សម្រាប់បម្រើវិស័យកសិកម្ម
ខេត្តព្រះវិហារសាងសង់ អាងស្តុកទឹកមួយដ៏ធំសម្បើមតម្លៃជាង ១០០ លានដុល្លារ អាចផ្គត់ផ្គង់ទឹកបានទាំងក្នុងរដូវប្រាំង និងរដូវវស្សា ដើម្បីជួយលើកស្ទួយដល់វិស័យកសិកម្មក្នុងខេត្ត។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម គោស៊ុំ ប៊ុនសឿន អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ខេត្ដព្រះវិហារ» កាលពីថ្ងៃទី ២៥ ឧសភា ២០២០នេះកន្លងទៅ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «ទំនប់ទឹកនេះ ជាផ្នែកមួយលើកស្ទួយការដាំដុះ ទាំងក្នុងរដូវប្រាំង និងរដូវវស្សា ដែលនឹងបង្កើនផលកសិកម្មកាន់តែមានទិន្នផលខ្ពស់។ សម្ដេចតេជោ ហ៊ុន សែន លោកបានផ្ដល់កាដូមួយដ៏ធំគឺ ទំនប់មួយដល់ធំសម្រាប់ស្ទាក់ទឹកស្ថិតនៅក្នុងចន្លោះស្រុករវាងក្នុងឃុំរក្សា និងស្រុកជ័យសែន។ យើងបានធ្វើទំនប់ស្តុកទឹក និងអាងស្ទុកទឹកធំមួយ ដែលគម្រោងនេះបានអនុវត្តតាំងពីខែតុលា ឆ្នាំ២០១៩ ហើយការកសាងមានរយៈពេល ៣៩ ខែ។» ឯកឧត្តមបានបន្តទៀតថា៖ «ទំនប់ស្តុកទឹកនេះ ជាការផ្ដល់ជូនពីសម្ដេចតេជោ តាមរយៈក្រសួងធនធានទឹក ជាម្ចាស់គម្រោង ដើម្បីអនុវត្ត។ ការចំណាយទុនធ្វើគម្រោងអាងស្តុកទឹកសានេះ មានរហូតដល់ជាង ១០០លានដុល្លារ ឬក៏ខ្ទង់១១០លានដុល្លារ ដើម្បីសាងសង់ទំនប់។» អាងស្តុកទឹកនេះ មានលទ្ធភាពស្រោចស្រពបានរហូតដល់ជាង ៤០ ០០០ ហិកតា។ […]
អានបន្ថែមជីបម៉ុងខនគ្រីតជាដៃគូដ៏ល្អបំផុត សម្រាប់សំណង់របស់លោកអ្នក
នាពេលបច្ចុប្បន្ន វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរអោយកត់សំគាល់។ ដើម្បីឆ្លើយតបនឹងការរីកចម្រើននេះ ជីប ម៉ុងខនគ្រីតរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ បានធ្វើការពង្រីកសក្តានុពលរបស់ខ្លួន ដោយបន្ថែមរោងចក្រផលិតបេតុងលាយស្រេច រហូតដល់ ១៣ ទីតាំង ដែលស្ថិតនៅទូទំាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ជីប ម៉ុង ខនគ្រីត ផ្គត់ផ្គង់ផលិតផលបេតុងលាយស្រេច ទទួលស្គាល់ដោយស្តង់ដារអន្តរជាតិ ISO9001:2015 ដែលមានគុណភាពខ្ពស់លើប្រព័ន្ធគ្រប់គ្រងគុណភាពបេតុង រួមទាំងការផ្តល់ជូននូវសេវាកម្មដ៏ល្អបំផុតដល់អតិថិជន ។ ទន្ទឹមនឹងនេះ ជីប ម៉ុង ខនគ្រីតបានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ នៅតាមរោងចក្រនីមួយៗ ដើម្បីធានានូវសុក្រឹតភាព និងការប្រើប្រាស់វត្ថុធាតុដើមល្អបំផុត ដែលឆ្លងកាត់ការត្រួតពិនិត្យដ៏ត្រឹមត្រូវ មុននឹងផ្គត់ផ្គង់ផលិតផលជូនដល់អតិថិជន។ លើសពីនេះ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ បានបញ្ជាទិញបន្ថែមនូវរថយន្តគ្រលុកបេតុង រថយន្តបាញ់បេតុង និងម៉ាស៊ីនបាញ់បេតុង ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃវិស័យសំណង់នៅប្រទេសកម្ពុជា។ ហេតុដូច្នេះហើយ ទើបបេតុងលាយស្រេចជីប ម៉ុង ទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន និងជាដៃគូដ៏ល្អឥតខ្ចោះជាងមួយទសវត្សរ៍ ក្នុងទីផ្សារបេតុងលាយស្រេចនៅក្នុងប្រទេសកម្ពុជា។ ជីបម៉ុងខនគ្រីតជាជម្រើសសម្រាប់អ្នកសាងសង់ដ៏ឆ្លាតវៃ! សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 085 990 222 […]
អានបន្ថែមធនាគារពិភពលោកប្តេជ្ញាជួយកម្ពុជាឆ្លងកាត់វិបត្តិសេដ្ឋកិច្ចពីកូវីដ១៩ នេះ
“វិបត្តិជាសាកលដោយសារកូវីដ–១៩ នេះ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់យ៉ាងដំណំ… ធនាគារពិភពលោកប្តេជ្ញាថា នឹងជួយកម្ពុជាដើម្បីដោះស្រាយបញ្ហាពីវិបត្តិកូវីដ–១៩នេះ និងជួយពង្រឹងសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ និងឱ្យមានភាពធន់សម្រាប់អនាគត”។ នេះ ជាប្រសាសន៍របស់លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា ក្នុងរបាយការណ៍មួយចេញផ្សាយដោយធនាគារពិភពលោក នៅថ្ងៃនេះ ស្តីអំពីកូវីដ ១៩ គម្រាមកំហែងខ្លាំងមែនទែនដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដែលមិនធ្លាប់មានក្នុងរវាង ៣០ ឆ្នាំកន្លងមកនេះ។ ការរីករាលដាលកូវីដ–១៩ មួយរយៈកន្លងទៅនេះ បានធ្វើឱ្យក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់កម្ពុជា សំខាន់ៗរួមមានវិស័យទេសចរណ៍ ឧស្សាហកម្មនាំចេញ និងវិស័យសំណង់ ដែលតំណាងឱ្យ ៧០ ភាគរយ នៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារប្រមាណ ៤០ ភាគរយ នៃការងារសរុបរបស់ប្រទេសកម្ពុជា ត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង។ ជាលទ្ធផល កម្រិតភាពក្រីក្ររបស់កម្ពុជាក្នុងឆ្នាំ ២០២០ នេះ អាចនឹងកើនឡើងពី ៣ ទៅ ១១ ភាគរយ ធៀបទៅនឹងកម្រិតស្ថានភាពនៅពេលដែលគ្មានជំងឺកូវីដ–១៩។ កំណើនភាពក្រីក្រនេះ នឹងមានចំពោះគ្រួសារដែលមានជីវភាពពឹងផ្អែកលើវិស័យទេសចរណ៍ សំណង់ អ្នកប្រកបរបរលក់ដូរ ឧស្សាហកម្មផលិតកម្ម និងកម្មករកាត់ដេរ ។ របាយការណ៍ដដែលបានព្រមានថា “លំហូរវិនិយោគទុនរកស៊ី កំពុងតែបន្ថយល្បឿនបន្តិចៗរហូតដល់កម្រិតដែលនៅសល់ទាបបំផុត ហើយជាលទ្ធផល នឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃអចលនទ្រព្យ ដែលទំនងជានឹងបញ្ចប់ការផ្ទុះឡើងនៃវិស័យសំណង់”។ ការប៉ះបង្គិចក្បាលម៉ាស៊ីនសេដ្ឋកិច្ចសំខាន់ៗ ជាពិសេសទេសចរណ៍ […]
អានបន្ថែមកូវីដ១៩ បន្ថយល្បឿនសេដ្ឋកិច្ចប្រទេសប្លុក CLMV ក្នុងនោះកម្ពុជាអាចរងឥទ្ធិពលខ្លាំង
បើយើងក្រឡេកមកមើល ស្ថានភាពសេដ្ចកិច្ចរបស់ប្រទេសដែលមានចំណូលទាបជាងគេ នៅក្នុងប្លុកអាស៊ាន ឬគេហៅថាប្លុកប្រទេសស៊ីអឹលអឹមវី (CLMV ) វិញ កូវីដ១៩ បានទាញសេដ្ឋកិច្ចប្រទេសសេដ្ឋកិច្ចទាបជាងគេនៅអាស៊ាននេះ ឱ្យធ្លាប់ចុះមកនៅត្រឹមកម្រិតកំណើន ៣,៤ ភាគរយ នៅឆ្នាំនេះ ពោលគឺជាកម្រិតទាបបំផុតដែលមិនធ្លាប់មានក្នុងពេលពីរទសវត្សចុងក្រោយនេះ។ បើយើងក្រឡេកមើលជារួម ផលប៉ះពាល់ខ្លាំងរបស់កូវីដ១៩ លើសេដ្ឋកិច្ច CLMV ដោយសាររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសទាំងនេះ ពឹងផ្អែកភាគច្រើន លើប្រាក់ចំណូលប្រភពបរទេស គឺពីទេសចរណ៍ និងការនាំចេញ។ នេះបើយោងតាមមជ្ឈមណ្ឌល KResearchCenter ។ លើកលែងប្រទេសវៀតណាម មួយដែលហាក់ដូចជាមានគ្រឹះសេដ្ឋកិច្ច រឹងមាំ ដោយសារប្រព័ន្ធសហគ្រាសធុនតូច និងមធ្យមក្នុងស្រុករឹង និងសមត្ថភាពផលិតក្នុងស្រុកចាប់ផ្តើមមានមូលដ្ឋានខ្លះៗ ជាពិសេសការដំឡើងរោងចក្រឧស្សាហកម្មធុនធំ របស់ក្រុមហ៊ុនអន្តរជាតិមួយចំនួន។ ក្នុងន័យសេដ្ឋកិច្ច ប្រទេសកម្ពុជា ទំនងជារងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយមិននិយាយពីអត្រាឆ្លង និងចំនួនមនុស្សស្លាប់ តែបើនិយាយពីផលប៉ះពាល់សេដ្ឋកិច្ច ប្រទេសកម្ពុជាគឺជាប្រទេសដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។ កត្តាវិភាគធំៗពីរ ដើម្បីគំាទ្រអំណះអំណាងនេះ គឺសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកខ្លាំងលើប្រាក់ចំណូលបរទេសតាមរយៈវិស័យទេសចរណ៍ និងការនាំចេញ។ វិស័យទេសចរណ៍ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះប្រហែល ៦០ ភាគរយ ឬអាចនឹងលើសនេះ នៅឆ្នាំនេះ។ ទន្ទឹមនឹងនេះ បើនិយាយពីការនាំចេញវិញ កម្ពុជានៅតែពឹងផ្អែកលើទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកដដែល។ […]
អានបន្ថែមអាជ្ញាធរសំបូរព្រៃគុកគ្រោងសាងសង់ផ្លូវវាងប្រាសាទ ១៣ គ.ម
អាជ្ញាធរសម្បូរព្រៃគុកហ៍ គ្រោងសាងសង់ផ្លូវវាង ១៣ គីឡូម៉ែត្រ នៅតំបន់ប្រាសាទសំបូរព្រៃគុក ដើម្បីសម្រួលការធ្វើដំណើរ និងដើម្បីចូលរួមការអនុវត្តគោលការណ៍អភិរក្សគុណភាពប្រាសាទ។ ឯកឧត្តម ផាន់ ណាឌី អគ្គនាយកនៃអាជ្ញាធរសំបូរព្រៃគុក បា្រប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា គម្រោងសាងសង់ផ្លូវវាងនេះ គ្រោងនឹងកសាងឡើងក្នុងគោលបំណងជួយសម្រួលដល់ការធ្វើដំណើរនៅជុំវិញតំបន់ប្រាសាទ ពិសេសដើម្បីជៀសវាងផលប៉ះពាល់ ដែលបណ្ដាលមកពីរថយន្តធំៗបរកាត់ពាក់កណ្ដាលរមណីយដ្ឋាននេះ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «ដើម្បីជាគោលការណ៍ក្នុងការអភិរក្ស គឺយើងជៀសវាង កុំឲ្យឡានធំៗបរនៅតំបន់នេះ ព្រោះវាអាចធ្វើឲ្យរញ្ជួយ ប្រាសាទ។ ដូច្នេះ យើងធ្វើផ្លូវវាងឲ្យឆ្ងាយពីតំបន់ប្រាសាទ ដើម្បីជៀសវាងការប៉ះពាល់។» ឯកឧត្តមបានបន្ថែមថា ផ្លូវវាងដែលគ្រោងនឹងសង់នេះ នឹងបញ្ចៀសនូវជម្លោះផ្សេងៗ ដែលអាចនឹងកើតមានឡើងពេលអនាគត ដោយសារជាទូទៅនៅទីណាមានកន្លែងភ្ញៀវទេសចរណ៍ តែងតែមានជម្លោះរឿងដីធ្លី សំណង់ រវាងប្រជាជនដែលរស់នៅតំបន់ជិតប្រាសាទនេះ ដូចជាការពង្រីកផ្លូវជាដើម។ ឯកឧត្តម បានបញ្ជាក់ថា គម្រោងនេះនឹងសាងសង់ក្នុងឆ្នាំ ២០២០ នេះ ដោយសារអាជ្ញាធរមានគម្រោងសាងសង់អគារការិយាល័យរបស់អាជ្ញាធរជាតិសំបូរព្រៃគុក ក្នុងឆ្នាំជាមួយគ្នានេះដែរ។ ចំណែកឯពេលវេលាជាក់លាក់ ឯកឧត្តម មិនទាន់បញ្ជាក់បាននៅឡើយទេ ពោលគឺអាស្រ័យតាមអាកាសធាតុ ប្រសិនបើភ្លៀងខ្លាំង អាជ្ញាធរនឹងសម្រុកមកធ្វើអគារសិន ហើយនៅពេលរដូវប្រាំងចូលមកដល់ អាជ្ញាធរនឹងសាងសង់ផ្លូវវិញម្ដង។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ […]
អានបន្ថែមសារៈសំខាន់នៃលិខិតបញ្ជាក់សុវត្ថិភាពអគ្គិភ័យ
ស្របពេលដែលអគារតូចធំបានរីកលូតលាស់ដូចផ្សិតពាស់ពេញកម្ពុជា ការមានប្រពន្ធ័សុវត្ថិ ភាព អគ្គិភ័យដ៏ល្អគឺជារឿងដែលចំាបាច់ដើម្បីកាត់បន្ថយហានិភ័យដល់មនុស្សគ្រប់គ្នា។ កាលពីឆ្នាំមុន ក្រសួងមហាផ្ទៃ ក្រោមការសហការជា មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាព ប្រពន័្ធបង្ការ និងពន្លត់អគ្គិភ័យ ឬហៅកាត់ថា NICS បានចុះផ្សាយបទប្បញ្ញត្តិស្តីអំពី «ប្រពន័្ធសុវត្ថិភាពអគ្គិភ័យ បទប្បញ្ញត្តិលេខសម្គាល់រចនាបថប្លង់អគារ ឬ Fire Safety System-Building Design Code» ដើម្បីលើកកម្ពស់សុវត្ថិភាពអគារនៅកម្ពុជា។ លោក Bernard Mak នាយកក្រុមហ៊ុន Firemax Engineering Co., Ltd ដែលជាអ្នកជំនាញ ផ្នែកសុវត្ថិភាពអគ្គិភ័យនៅកម្ពុជា បានមានប្រសាសន៍ថា លិខិតបញ្ជាក់សុវត្ថិភាពអគ្គិភ័យ គឺទាំងមានសារៈសំខាន់ និងមានអត្ថប្រយោជន៍ ដើម្បីជួយម្ចាស់អគារ និងក្រុមហ៊ុនគ្រប់គ្រងអគារដើម្បីធានាថា ខ្លួនដឹងថាប្រពន័្ធការពារអគ្គិភ័យរបស់ខ្លួនដំណើរការ ឬអត់។ លោកថា ម្ចាស់អគារ ឬអ្នកគ្រប់គ្រងអគារដែលមានស្រាប់ ឬគម្រោងថ្មី អាចរៀបចំប្លង់អគារ នោះ និងលិខិតមួយចំនួនទៀតដើម្បីដាក់ជូនទៅ មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាព ប្រពន័្ធបង្ការ និងពន្លត់អគ្គិភ័យ។ ដើម្បីជៀសវាងការពន្យារពេល ការផាក់ពិន័យ និងបញ្ហាក្នុងការទទួលបានការធានារ៉ាប់រង អគ្គិភ័យ លោក […]
អានបន្ថែមផ្លូវក្រវាត់រាជធានីភ្នំពេញខ្សែទី៣ សម្រេចបាន ៣៧,១៥% ហើយ
គិតត្រឹមចុង ខែ មេសា ឆ្នាំ ២០២០ ផ្លូវក្រវាត់ក្រុងទី៣ ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តកណ្ដាលនេះ សម្រេចការសាងសង់បាន ៣៧,១៥% ហើយ។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនប្រាប់ ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា ដំណើរការនៃការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៣ បានសម្រេចបាន ៣៧,១៥% ហើយ បើគិតត្រឹមចុងខែមេសា ២០២០ នេះ។ លោកក៏បានបន្ថែមថា៖ «បើទោះជាពិភពលោក និងកម្ពុជាជួបវិបត្តិនៃការផ្ទុះឡើង នៃ COVID19 ក្តី គម្រោងផ្លូវក្រវ៉ាតក្រុងទី៣ នៅតែដំណើរការបានល្អប្រសើរដដែល។» ផ្លូវក្រវ៉ាត់ក្រុងមួយខ្សែនេះ មានប្រវែងសរុបប្រមាណជា ៥២,៩៨៣ គីឡូម៉ែត្រ ឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាល ប្រវែងជិត ៣៨ គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ ១៥ គីឡូម៉ែត្រ ដែលត្រូវបានបើកសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩។ ក្នុងគម្រោងផ្លូវក្រវាត់ក្រុងទី ៣ នេះ ក៏នឹងមានការសាងសង់ស្ពានអាកាស ឆ្លងកាត់ចំនួនបួនកន្លែងប្រវែងសរុប […]
អានបន្ថែម