គម្រោងពង្រីកកែលម្អផ្លូវជុំវិញប្រាសាទអង្គរធំគ្រោងនឹងបញ្ចប់នៅខែមីនានេះ

គម្រោងពង្រីក និង កែលម្អផ្លូវជុំវិញអង្គរធំ មានចំនួន២ កំណាត់ចាប់ពីប្រាសាទប្រែរូបដល់មុខប្រាសាទបន្ទាយក្តី ក្រោមកិច្ចប្រតិបត្តិការរបស់អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់នៅខែមីនានេះហើយ ដែលនេះជាសម្មិទ្ធិផលថ្មីមួយទៀតសម្រាប់ការពង្រឹងវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប។ បើយោងតាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា គម្រោងកែលម្អផ្លូវនេះមានប្រវែងសរុប ២៤៧៦ ម៉ែត្រ បែងចែកជា ២ដំណាក់កាល និង ២កំណាត់ ដោយកំណាត់ទី១ គឺចាប់ពីប្រាសាទប្រែរូប មកស្រះស្រង់ ដែលមានប្រវែង ១០៧៦ម៉ែត្រ និងកំណាត់ទី២ ពីស្រះស្រង់ដល់មុខប្រាសាទបន្ទាយក្តី មានប្រវែង ១៤០០ម៉ែត្រ។ ប្រភពដដែលបានបញ្ជាក់ទៀតថា ការពង្រីកផ្លូវនេះគឺ មានទទឹងចាប់ពី ៦ ម៉ែត្រ ទៅ ៩ម៉ែត្រ ទៅតាមស្ថានភាពជាក់ស្តែង។ គួរបញ្ជាក់ថា គម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីខែមករាកន្លងមកនេះ ដែលបច្ចុប្បន្នសហគ្រាសរាជសីដែលជាក្រុមហ៊ុនទទួលបន្ទុកអនុវត្តលើគម្រោងនេះ បានបញ្ចប់ការងារអ៊ុតបេតុងកៅស៊ូរួចរាល់ហើយចំពោះកំណាត់ទី១ ពោលគឺពីប្រាសាទប្រែរូបមកស្រះស្រង់ រីឯកំណាត់ទី២ កំពុងតែបង្ហាប់គ្រឹះ ហើយគ្រោងនឹងបញ្ចប់ក្នុងខែមីនាខាងមុខនេះ។ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការជួសជុលកែលម្អផ្លូវនេះ គឺដើម្បីឱ្យផ្លូវមានសោភ័ណភាពល្អស្អាត និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍។

អាន​បន្ថែម

កន្រ្តកវិលធំជាងគេនៅកម្ពុជានឹងបើកដំណើរការក្នុងខែមីនាខាងមុននេះ

កន្រ្តកវិលធំជាងគេនៅក្នុងប្រទេសកម្ពុជាតម្លៃជាង៧លានដុល្លារ ដែលមានទីតាំងស្ថិតក្នុងខេត្តសៀមរាប នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២០ ខាងមុខនេះ ដែលនេះជាសម្មិទ្ធិផលដ៏ធំថ្មីមួយក្នុងការជំរុញវិស័យទេសចរណ៍ក្នុងខេត្តមួយនេះ។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។ កន្ត្រកវិលខ្នាតយក្សនេះ មានទីតាំងស្ថិតក្នុងទីតាំង Box Ville ភូមិគ្រួស ឃុំស្វាយដង្គុំ ស្រុកសៀមរាប ឬស្ថិតនៅខាងកើតភូមិវប្បធម៌ ហើយគឺជាការវិនិយោគដោយក្រុមហ៊ុន Angkor Eye Company Limited ក្នុងទំហំទឹកប្រាក់ប្រមាណជា ៧.២លានដុល្លារអាមេរិក។ (អានបន្ថែម) កន្ត្រកវិលនេះ មានកម្ពស់ ៨៥ ម៉ែត្រពីដី ដែលមានកន្ត្រកវិលចំនួន ៤៨ កន្ត្រក និងសមត្ថភាពផ្ទុកមនុស្សបានដល់ទៅ១៩២នាក់។ លើសពីនេះ កន្រ្តកវិលនៅក្នុងខេត្តសៀមរាបនេះគឺខ្ពស់បំផុតលំដាប់ទី៣ នៅក្នុងតំបន់អាស៊ី។ គួរបញ្ជាក់ផងដែរថា គម្រោងកន្រ្តកវិលមួយនេះ បានចាប់បើកការសាងសង់ តាំងពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៩ មកម្ល៉េះ ដែលអនុញ្ញាតសាងសង់ដោយក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ លើសពីនេះទៅទៀត កន្រ្តកវិលមួយនេះ មានទម្ងន់ប្រមាណជាង ៧០០តោន ដែលរៀបចំដំឡើង និងសាងសង់ដោយក្រុមវិស្វករជប៉ុន ក្នុងគោលបំណងដើម្បីធានានូវសុវត្ថិភាពដល់អ្នកប្រើប្រាស់។

អាន​បន្ថែម

រាជធានីភ្នំពេញនឹងមានផ្លូវថ្មើរជើងទេសចរណ៍ថ្មីមួយទៀតនៅតាមបណ្ដោយទន្លេចតុមុខឆាប់ៗនេះ

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងរៀបចំផ្លូវថ្មើរជើងនៅតាមបណ្ដោយទន្លេចតុមុខចាប់ពីមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង ដើម្បីដោះស្រាយផលប៉ះពាល់ក្នុងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចន្លោះពីស្ពានព្រះមុនីវង្ស និងស្ពានទន្លេបាសាក់ តាខ្មៅនិងគម្រោងស្ថាបនាផ្លូវតភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារទៅកាន់មហាវិថី ឈ្នះ ឈ្នះ ត្រង់ចំណុចពហុកីឡដ្ឋានមរតកតេជោ។ យោងតាមគេហទំព័រផ្លូវការរបស់សាលារាជធានីភ្នំពេញ ក្រុមការងារពិសេសរបស់សាលារាជធានីភ្នំពេញកំពុងតែត្រៀមកែលម្អផ្លូវថ្មើរជើងថ្មីនេះឲ្យកាន់តែទាក់ទាញ ដែលរួមមាន ការកែលម្អចិញ្ចើមផ្លូវ សួនច្បារ ដាំដើមឈើ និងភ្លើងលម្អពណ៌នាពេល រាត្រី រួមទំាង ផ្សារាត្រី ផាប់ស្ទ្រីត ផ្សារណាត់ ផ្សារកសិផល ក្លឹបកម្សាន្ត ស្កាយបា កន្លែងលក់វត្ថុអនុស្សាវរីយ ផលិតផលកសិកម្ម ចំណតយានយន្ត និងចំណតផែទូកទេសចរណ៍ជាដើម។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា៖« គម្រោងកែលម្អទាំងនេះ គឺមានភាពបន្ស៊ីគ្នា ដែលធានាបានសុខដុមនីយកម្ម រវាងវិស័យទេសចរណ៍ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុង គឺធានាបានសណ្តាប់ធ្នាប់ ចរាចរណ៍ និងមិនរំខានដល់ផ្លូវថ្មើរជើងឡើយ។» ទន្ទឹមនឹងនេះ សាលារាជធានីភ្នំពេញនឹងរៀបចំជាកញ្ចប់ទេសចរណ៍ផ្លូវថ្មើរជើងនេះ ដោយអាចបង្កើតឡើង ក្នុងមួយសប្តាហ៍ចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១៦រសៀល ដល់ម៉ោង១២យប់ ហើយមិនអនុញ្ញាតឲ្យមានយាន្តជំនិះផ្សេងៗ ឆ្លងកាត់ឡើយ គឺសម្រាប់តែថ្មើរជើងតែប៉ុណ្ណេះ។ ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់សាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ខែមករានេះ ឯកឧត្តម […]

អាន​បន្ថែម

គម្រោងពង្រីកផ្លូវជាតិលេខ២ និង២២ នឹងបើកការដ្ឋានសាងសង់ខែកុម្ភៈនេះ

គម្រោងពង្រីកនិងស្ដារឡើងវិញនូវផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ក្រោមជំនួយរដ្ឋាភិបាលកូរ៉េខាងត្បូងជាង៥០លានដុល្លារ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ពិតមែនហើយ ក្រោយការទន្ទឹងរង់ចាំជាច្រើនខែ។ ការបើកការដ្ឋានសាងសង់នេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ផ្លូវជាតិលេខ ២ មានប្រវែងសរុបចំនួន ៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ។ ដោយឡែក ផ្លូវជាតិលេខ ២២ មានប្រវែងសរុបចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោម ផ្លូវជាតិលេខ ៣។ គម្រោងនេះនឹងត្រូវធ្វើការពង្រីកលើផ្លូវចាស់ដោយក្រាលកៅស៊ូ (Asphalt Concrete)ដែលមានគុណភាពជាប់បានយូរ ហើយការសាងសង់នឹងប្រើប្រាស់រយៈពេលប្រមាណជា ៣០ ខែ។ ទន្ទឹមគ្នានេះដែរ គម្រោងនេះអាចនឹងត្រូវចំណាយប្រមាណ ៥៦ លានដុល្លារ ដែលជាថវិកាកម្ចីពីរដ្ឋាភិបាលកូរ៉េ និងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាជាង ៨ លានដុល្លារ។ របាយការណ៍ដដែលនេះក៏បានឲ្យដឹងទៀតថា គម្រោងសាងសង់ជួសជុលធ្វើឲ្យប្រសើរឡើងផ្លូវជាតិទាំងពីរខ្សែនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd […]

អាន​បន្ថែម

ក្រុមហ៊ុនថៃបង្ហាញគម្រោងវិនិយោគរោងចក្រតម្លើងគ្រឿងបរិក្ខាអគ្គិសនីនៅខេត្តពោធិ៍សាត់

ក្រុមហ៊ុន Precise Electric Manufacturing Co Ltd ដែលស្ថិតនៅក្រោមក្រុមសារជីវកម្ម Precise Cooperation មកពីប្រទេសថៃ បានបង្ហាញគម្រោងវិនិយោគ បង្កើតរោងចក្រតម្លើងគ្រឿងបរិក្ខាអគ្គិសនី នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៩ ខែមករា ក្រុមហ៊ុនបានបង្ហាញគម្រោង ក្នុងកិច្ចប្រជុំនៅសាលារដ្ឋបាលខេត្តពោធិ៍សាត់។ លោកបន្តថា ក្រុមហ៊ុនបានស្នើសុំការសម្របសម្រួលពីរដ្ឋបាលខេត្ត ក្នុងការវិនិយោគរោងចក្រតម្លើងគ្រឿងបរិក្ខាអគ្គិសនី ដើម្បីឲ្យក្រុមហ៊ុនពន្លឿនការវិនិយោគនេះ។ យោងតាមព័ត៌មានរដ្ឋបាលសាលាខេត្ត បានស្រង់សំដី នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន លោក Nathapong Korom ថា ក្រុមហ៊ុនមានទំនុកចិត្តចង់វិនិយោគ តម្លើងរោងចក្រគ្រឿងបរិក្ខាអគ្គិសនី ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ដោយពិនិត្យឃើញថា ខេត្តនេះពិតជាមានសក្តានុពលជាក់លាក់ ខាងវិស័យអគ្គិសនី ដែលមានប្រភពទំនប់វារីអគ្គិសនីជាធុងអាគុយ សម្រាប់ចែកចាយក្នុងតំបន់ និងបន្តចែកចាយទៅបណ្តាខេត្តដទៃទៀត ក្នុងតំបន់កណ្តាលនៃប្រទេស។ យោងតាមគេហទំព័រក្រុមហ៊ុន Precise Corporation, ក្រុមហ៊ុន Precise Electric Manufacturing Co Ltd ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលនាំមុខគេមួយ នៅប្រទេសថៃ […]

អាន​បន្ថែម

សណ្ឋាគារ Fairfield by Marriott បញ្ចប់ការបុកគ្រឹះហើយ រំពឹងនឹងបើកដំណើរការក្នុងឆ្នាំ ២០២២

គម្រោងសណ្ឋាគារលំដាប់អន្តរជាតិ Fairfield by Marriott ដំបូងគេនៅកម្ពុជា បានបញ្ចប់ការសាងសង់ផ្នែកគ្រឹះហើយ ដោយរំពឹងនឹងចាប់បើកដំណើរការនៅដើមឆ្នាំ ២០២២ ខាងមុននេះ។ បើតាមប្រសាសន៍របស់លោក ញ៉ាង ខាន់ អគ្គនាយកផ្នែក New Business Development នៃក្រុមហ៊ុនជីប ម៉ុង ដែលជាក្រុមហ៊ុនទទួលបន្ទុកលើគម្រោងនេះ ឃើញថាដំណើរការនៃការសាងសង់បានប្រព្រឹត្តិទៅដោយរលូន ហើយនឹងបញ្ចប់ទៅតាមកាលបរិច្ឆេទដែលបានគ្រោងទុក។ លោកបានប្រាប់ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា៖ «បន្ទាប់ពីបានបញ្ចុះបឋមសិលាបុកគ្រឹះកាលពីឆ្នាំមុន បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការសាងសង់យ៉ាងមមាញឹក។ នៅដំណាក់កាលនេះ បានបញ្ចប់គ្រឹះគម្រោងរូចរាល់ហើយ រងចាំតែការរៀបចំសាងសង់បន្ថែមទៀតទៅគម្រោងប៉ុណ្ណោះ។ យើងរំពឹងថានឹងចាប់បើកដំណើរការឆាប់ៗនេះ ប្រមាណដើមឆ្នាំ ២០២២ »។ លោក ញ៉ាង ខាន់ បានឲ្យដឹងទៀតថា គម្រោងសណ្ឋាគារលំដាប់អន្តរជាតិ Fairfield by Marriott នេះជាផ្នែកមួយនៃគម្រោងអគារពាណិជ្ជកម្មចម្រុះអន្តរជាតិកំពស់៤៥ជាន់ ដែលបានបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ ២០១៩ កន្លងមកនេះ។ (អានបន្ថែម) មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្បែរស្ពានអាកាសប្រាំមករា គម្រោងនេះធ្វើឡើងក្រោមទុនវិនិយោគ ១៥០ លានដុល្លារអាមេរិក បន្ទាប់មានការបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់កាលពី ខែ ឧសភា ឆ្នាំ២០១៧ […]

អាន​បន្ថែម

ក្រសួងរ៉ែច្រានចោលរបាយការណ៍ស្ដីពីការបូមខ្សាច់លើសកំណត់ដែលអាចបង្ករឲ្យបាក់ច្រាំង

ក្រសួងរ៉ែ និងថាមពល បានច្រានចោលរបាយការណ៍ស្ដីពីការបូមខ្សាច់លើសកំណត់ដែលអាចបង្កឲ្យមានការបាក់ច្រាំងតាមដងទន្លេមេគង្គ ដោយអះអាងថាសកម្មភាពបូមខ្សាច់នៅកម្ពុជា គឺនៅមានកម្រិតទាបនៅឡើយ ហើយស្ថិតក្រោមការគ្រប់គ្រងតាមបទដ្ឋានបច្ចេកទេសយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ។ ការលើកឡើងរបស់ក្រសួងនេះ គឺជាការឆ្លើយតបទៅនឹងរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវភូមិសាស្រ្តបរិស្ថានវិទ្យាពីប្រទេសអង់គ្លេសថ្មីមួយ ដែលបានរកឃើញថា តាមបណ្ដោយច្រាំងទន្លេមេគង្គ ជាពិសេសនៅក្នុងប្រទេសកម្ពុជា អាចនឹងប្រឈមហានិភ័យក្នុងការបាក់ច្រាំង ដោយសារតែការបូមខ្សាច់ច្រើនហួសកំណត់ ដែលបណ្ដាលមកពីតម្រូវការខ្សាច់ខ្ពស់នៅក្នុងវិស័យសំណង់។ (អានបន្ថែម) ទាក់ទងនឹងការលើកឡើងនេះ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានបំភ្លឺជាមួយទស្សនាវដ្តីសំណង់និងអចលនទ្រព្យដោយផ្ទាល់ថា បច្ចុប្បន្នក្រសួងបានផ្ដល់អាជ្ញាប័ណ្ណចំនួន ៣០ នៅតាមដងទន្លេតែប៉ុណ្ណោះ ពោលគឺកម្រិតទាបបំផុត បើប្រៀបធៀបទៅនឹងប្រវែង និងទំហំទន្លេទាំងមូលដែលហូរកាត់ប្រទេសកម្ពុជា។ លោក អ៊ឹង ឌីប៉ូឡា បានលើកបន្ថែមថា៖ «បើសរុបចំនួនអាជ្ញាប័ណ្ណទាំងអស់ទៅ ទីតាំងដែលមានសកម្មភាពបូមខ្សាច់ គឺមានប្រមាណត្រឹមតែប្រហែល ៣០ គីឡួម៉ែត្រ និងទទឹងជាមធ្យម១០០ម៉ែត្រ តែប៉ុណ្ណោះ ដែលតូចណាស់ប្រៀបធៀបទៅនឹងប្រវែងទន្លេមេគង្គដែលហូរកាត់ប្រទេសកម្ពុជាប្រវែងដល់ទៅជាង ៥០០ គីឡូម៉ែត្រ និងទទឹងពី ១ ទៅ ៣គីឡួម៉ែត្រ ពោលគឺត្រឹមតែ ៦ ភាគរយប៉ុណ្ណោះនៃបណ្តោយទន្លេសរុប»។ «លើសពីនេះ ទីតាំងអាជ្ញាប័ណ្ណនោះ គឺមិនមែននៅជាប់ៗគ្នាទាំងអស់នោះទេ ប៉ុន្តែគឺលាតសន្ធឹងតាមចំណុចដែលមានខ្សាច់ដុះច្រើនហើយនៅឆ្ងាយពីច្រាំង ឆ្ងាយពីសំណង់នានា […]

អាន​បន្ថែម

សណ្ឋាគារតម្លៃជាង១០០លានដុល្លារ Hyatt Regency បានបញ្ចប់ការសាងសង់ ៩០% ហើយ

សណ្ឋាគារផ្កាយ ៥ ស្តង់ដាលំដាប់ពិភពលោក Hyatt Regency Phnom Penh មកដល់បច្ចុប្បន្នបានសាងសង់រួចរាល់ប្រមាណជាង ៩០ភាគរយ ហើយ ដោយគ្រោងនឹងបើកដំណើរការជាផ្លូវការក្នុង ឆ្នាំ២០២០ នេះហើយ។ បើតាមការអោយដឹងពីក្រុមការងាររបស់គម្រោងបានបញ្ជាក់ថា ដំណើរការនៃការសាងសង់បានប្រព្រឹត្តិទៅដោយរលូន ហើយនឹងបញ្ចប់ទៅតាមកាលបរិច្ឆេទដែលបានគ្រោងទុក។ «បន្ទាប់ពីបានបញ្ចប់គ្រោងសំណង់ កាលពីខែមេសាឆ្នាំមុន ឥឡូវក្រុមហ៊ុនកំពុងធ្វើការលើផ្នែកខាងក្នុង។ នៅដំណាក់កាលនេះ គឺបញ្ចប់ប្រហែល ៩០ ភាគរយហើយ។ យើងរំពឹងថានឹងមានការបើកសម្ពោធក្នុងឆ្នាំនេះ» នេះបើយោងតាមប្រភពដដែល។ គួរបញ្ជាក់ផងដែរថា សណ្ឋាគារ Hyatt Regency Phnom Penh បានចាប់ផ្ដើមសាងសង់កាលពីខែ មីនា ឆ្នាំ២០១៧ ដែលនេះគឺជាសណ្ឋាគារប្រេន Hyatt Hotels Corporation ដំបូងគេបង្អស់នៅកម្ពុជាក្រោមកម្មសិទ្ធ និងសាងសង់ដោយក្រុមហ៊ុនជីបម៉ុង ដោយមានទុនវិនិយោគ ១០០ លានដុល្លារ។ (អានបន្ថែម) កាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០១៩ កន្លងមកនេះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏បានប្រារព្ធពិធីបញ្ចប់គ្រោងសំណង់សណ្ឋាគារ។ […]

អាន​បន្ថែម

ស្ថានីយប្រេងអប្សរាសង់ជិតរួច ឯតំណក់ប្រេងដំបូងក៏នឹងត្រូវស្រក់នៅឆ្នាំ ២០២០ នេះដែរ

ស្ថានីយបូមប្រេងដំបូងនៅកម្ពុជា នៅបាសាំងអប្សរា បានបញ្ចប់ការសាងសង់មួយចំនួនធំហើយ ក្រោយក្ដីរំពឹងថាតំណក់ប្រេងដំបូងគឺអាចនឹងបូមបាន នៅពាក់កណ្កាលឆ្នាំ២០២០ នេះក្រោយក្រុមហ៊ុន KrisEnergy កាលពីថ្មីៗនេះ បានប្រកាសថាសម្រេចការសាងសង់គ្រឹះនៃគម្រោងហើយ។ ការប្រកាសព័ត៌មាននេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីសម្ពោធកាត់គ្រោងដែក សម្រាប់អណ្តូងដំណាក់កាលទី១ ដែលធ្វើឡើងកាលពីថ្ងៃទី ៦ ខែធ្នូ នៅប្រទេសឥណ្ឌូនេស៊ីកន្លងមកនេះ។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងនេះ ដំណាក់កាលទី ១ នេះ រួមមាន ស្ថានីយបូមខ្នាតតូចចំនួន១កន្លែង និងអណ្ដូងចំនួន ៥ ដែលភ្ជាប់ទៅនឹងអាង Ingenium II សម្រាប់លំហូរប្រេង ឧស្ម័ន និងទឹក។ របាយការណ៍ដដែលបានឲ្យដឹងទៀតថា គិតត្រឹមចុងឆ្នាំ២០១៩ នេះក្រុមហ៊ុនសម្រេចបាននូវការតំឡើងនិងការធ្វើសមាហរណកម្មផ្នែកដែលពាក់ព័ន្ធសំខាន់ៗជាច្រើន រួមមាន ស្ថានីយផ្ដល់ថាមពល បន្ទប់បញ្ជារ បន្ទប់ផ្លាស់ប្តូរចរន្តអគ្គិសនី ឈ្នាន់ស្ទូច ឧបករណ៍បំលែងអគ្គិសនី ក៏ដូចជាប្រព័ន្ធបំលែងទឹកជាដើម។ ទន្ទឹមនឹងនេះ ចំពោះប្រព័ន្ធមេកានិចនៃផ្នែកទាំងអស់ គឺគ្រោងនឹងបញ្ចប់ក្នុង ខែមករា ឆ្នាំ ២០២០ នេះ ។ ក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថា ប្រេងតំណក់ដំបូងគ្រោងនឹងសម្រេចបាននៅពាក់កណ្តាលឆ្នាំ ២០២០ ហើយក្រុមហ៊ុនរំពឹងថានឹងអាចបូមប្រេងបានរហូតដល់ ៧ […]

អាន​បន្ថែម

អគារទីស្តីការក្រសួងដែនដីថ្មីនៅខណ្ឌសែនសុខបើកការដ្ឋានសាងសង់

អគារទីស្តីការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី នៅខណ្ឌសែនសុខ ដែលមានរចនាបថខ្មែរ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៨ ខែមករា នេះ។ មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញគម្រោងនេះ នឹងសាងសង់ជាអគារកម្ពស់ ៥ ជាន់ លើផ្ទៃដីទំហំ៣ ហិកតា មានផ្ទៃក្រឡាសំណង់សរុប ៤៩ ៣៨៩ ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ ២៦ ៥៦៧ ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់ ៣២.៥៣%។ បើយោងតាមព័ត៌មានក្រសួងរៀបចំដែនដី ការសាងសង់អគារទីស្តីការនេះ គឺដោយសារអគារក្រសួង សព្វថៃ្ងខ្វះចំណតបង្កការលំបាកដល់ការធើ្វដំណើរ។ សំណង់អគារថ្មីនេះ មានសាលបដិសណ្ឋារកិច្ច អាហារដ្ឋាន សម្រាប់មន្រ្តីបុគ្គលិកនិងលម្ហសួនកណ្តាលអគារ សាលប្រជុំតូចៗ និង សាលសន្និបាតចំណុះ ១ ៥៨៤ នាក់ កន្លែងតម្កល់ឯកសារសុរិយោដី និងរដ្ឋបាល សាលបច្ចេកវិទ្យា មន្ទីរពិសោធន៍ជាតិសំណង់ បន្ទប់សិក្សាបណ្តុះបណា្តលវិជា្ជជីវៈ បណ្ណាលយ័ កន្លែងកីឡា។ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម […]

អាន​បន្ថែម