ក្រសួងសាធារណការ៖ ការស្ថាបនាផ្លូវល្បឿនលឿន នៅបន្តដំណើរការធម្មតា ទោះជួបការលំបាកកត្តា ភូមិសាស្ត្រ និងកូវីដ១៩

ដំណើរការនៃការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនៅតែដំណើរការដោយរលូន ទោះបីជួបប្រទះបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងកត្តាភូមិសាស្ត្រ បូករួមនឹងបញ្ហាមេរោគកូវីដ១៩ ក៏ដោយ ក្រសួងសាធារណការ បានសហការយ៉ាងល្អជាមួយស្ថាប័នពាក់ព័ន្ធ និងការខិតខំប្រឹងប្រែងរួមគ្នាជាមួយកម្មករនៅការដ្ឋានផ្តាល់ ក្នុងការដោះស្រាយបញ្ហាចំពោះមុខបានទាន់ពេលវេលា ដើម្បីឲ្យដំណើរការសាងសង់បញ្ចប់តាមការគ្រោងទុក។ ឯកឧត្តម គង់ វិមាន អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនថ្លែងប្រាប់ ទស្សនាវដ្ដីសំណង់និងអចលនទ្រព្យយ៉ាងដូច្នេះ កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០នេះ។ ឯកឧត្តម បានលើកឡើងថា ៖«យើងជួបបញ្ហាប្រឈមមួយចំនួនទាក់ទងជាមួយនឹងលក្ខណៈភូមិសាស្រ្ត។ ហើយយើងបានដឹងហើយថា ការសាងសង់ផ្លូវនេះមានប្រវែងឆ្ងាយ មានរហូតដល់ជិត ២០០ គីឡ៉ូម៉ែត្រ។ ចឹងទៅ យើងធ្វើការឆ្លងកាត់ តំបន់ទីប្រជុំជន តំបន់ខ្ពង់រាប តំបន់ភ្នំ តំបន់ជ្រោះ។ យើងមានការលំបាកដែលតម្រូវឲ្យក្រុមការងារយើង ធ្វើការសិក្សារួមគ្នា និងជាពិសេសពាក់ព័ន្ធបញ្ហាការដោះស្រាយផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋ។» ឯកឧត្តមក៏បានបន្ថែមថា ៖ «ចំពោះដំណោះស្រាយរបស់ប្រជាពលរដ្ឋ យើងមានដំណាក់កាលក្នុងការដោះស្រាយ ប៉ុន្តែយើងមិនមានឧបសគ្គធំដុំទេ។ យើងបានដោះស្រាយជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលលោកជាប្រធានគណៈកម្មការ សម្រាប់ដោះស្រាយផលប៉ះពាល់ ដោយបានដឹកនាំក្រុមការងារអន្តរក្រសួង ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ហើយបានដោះស្រាយដោយរលូនផងដែរ។» ចំពោះបញ្ហាវិបត្តិកូវីដ១៩វិញ ឯកឧត្តម ក៏បានបញ្ជាក់ថា មិនបានប៉ះពាល់ដល់ដំណើរការនៃការសាងសង់ផ្លូវមួយខ្សែនេះទេ។ ទោះយ៉ាងនេះក្តី ក៏ក្រសួងបានចាត់វិធានការបង្ការតឹងរឹង ដើម្បីបញ្ចៀសការឆ្លងមេរោគនេះ […]

អាន​បន្ថែម

ការចាក់បេតុងដ៏ធំបំផុតមិនធ្លាបមាននៅទីក្រុងបាងកក

អ្នកអភិវឌ្ឍន៍ទទួលខុសត្រូវលើគម្រោងមួយនៅទីក្រុងបាងកកក្នុងប្រទេសថៃបានអះអាងពី ការចាក់បេតុងធំបំផុតមួយមិនធ្លាប់មានពីមុនមកនៅអាស៊ីអាគ្នេយ៍ ខណៈពេលដែលអគារមួយក្នុងចំណោមអគារការិយាល័យផ្សេងទៀត នៃគម្រោងអភិវឌ្ឍន៍ដែលមានទឹកប្រាក់ចំនួន ៧ពាន់លានដុល្លារកំពុងមមាញឹកសាងសង់បន្ត។ នៅក្នុងក្បួនរថយន្តក្រឡុកបេតុងដ៏ធំចំនួនរហូតដល់ ៥៤៧គ្រឿង របស់ក្រុមហ៊ុន Mammoth Concrete បានដឹកជញ្ជូនបេតុងរហូតដល់ចំនួន ២៣.៧២៥ម៉ែត្រគូប ក្នុងរយៈពេលជាង ៣៣,២៥ ម៉ោង ដើម្បីធ្វើការចាក់គ្រឹះជម្រៅរហូតដល់ទៅ ៤.៥ ម៉ែត្រ ដែលធ្វើអោយបរិមាណផ្គត់ផ្គង់បេតុងកើនរហូតដល់ ២.២០០តោន។ ផលិផលបេតុង និងក្រុមហ៊ុន Aggregate Co., Ltd.,បានចាប់ដៃគូជាមួយក្រុមហ៊ុន KCS & Associates Co., Ltd., Stonehenge Inter Plc, និងក្រុមហ៊ុន Italian-Thai Development Corporation Ltd. ដែលជាអ្នកទទួលម៉ៅការទទួលខុសត្រូវចំពោះការចាក់បេតុងគ្រឹះនេះដោយប្រើបច្ចេកទេសលាយដោយប្រើកំដៅទាប ជាមួយនឹងកម្លាំងបេតុង ៦០០គីឡូក្រាមក្នុងមួយសង់ទីម៉ែត្រការ៉េ។ ការអភិវឌ្ឍរួមគ្នារបស់ក្រុមហ៊ុន TCC Assets (Thailand) Co., Ltd. និង ក្រុមហ៊ុន Frasers Property Holdings Thailand One Bangkok […]

អាន​បន្ថែម

រដ្ឋមន្ត្រីក្រសួងសាធារណការ ព្រមានចាត់វិធានការលើក្រុមហ៊ុនសាងសង់ផ្លូវជាតិ២ និងលេខ២២

ក្រសួងសាធារណៈការ និងដឹកជញ្ជូន ចេញលិខិតព្រមានក្រុមហ៊ុន Hanshin របស់កូរ៉េ ដែលទទួលសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ដោយសារក្រសួងរកឃើញមានភាពអសកម្មមួយចំនួន ដូចជាភាពយឺតយ៉ាវនៃការសាង់សង់ គ្មានគ្រឿងចក្រគ្រប់គ្រាន់ និងកង្វះលក្ខណៈបច្ចេកទេសរបស់ក្រុមហ៊ុនក្នុងការអនុវត្តការងារ។ សេចក្តីព្រមាននេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងអំឡុងពេលចុះពិនិត្យវឌ្ឍនភាព ការងារ សាងសង់ផ្លូវជាតិលេខ១១ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។ ការព្រមាននេះធ្វើឡើងបន្ទាប់ពី ឯកឧត្តម រួមនឹងរដ្ឋលេខាធិការទទួលបន្ទុកបច្ចេកទេសផ្លូវថ្នល់ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស និងអ្នកថតរូបម្នាក់ បានចុះទៅពិនិត្យមើលការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ដោយមិនជូនដំណឹងជាមុនកាលពីពីរអាទិត្យមុន ដោយពិនិត្យមើលនូវភាពអសកម្មមួយចំនួន ដែលក្រសួងត្រូវតែសរសេរលិខិតព្រមានទៅក្រុមហ៊ុនជាផ្លូវការ។ ឯកឧត្តមបានប្រសាសន៍ថា «…ជាក់ស្តែងឃើញមែន ផ្លូវពីភ្នំពេញ ទៅតាកែវ គ្រឿងចក្រប្រហែល២គ្រាប់ គ្មានអ្នកណាធ្វើការទាំងអស់ នៅលើផ្លូវជាតិលេខ២ និងលេខ២២មានធ្វើមួយកង។ ដល់ខ្ញុំដេញដោលទៅថា គ្រឿងចក្រជាប់នៅវៀតណាម ពន្យល់ខ្ញុំអីចឹង! ខ្ញុំទទួលបាននៅពេលនេះ ប៉ុន្ដែពេលណាអ្នកឯងយកគ្រឿងចក្រមក? បើអត់មានអ្នកឯង មិនជួលគ្រឿងចក្រនៅស្រុកខ្មែរឲ្យទាន់ពេលវេលា បើធ្វើយឺតជាងការកំណត់ យើងនឹងពិន័យ…»។ ឯកឧត្តមបានបន្ដថា៖ ស្អែកនេះ […]

អាន​បន្ថែម

ខេត្តកែប រៀបចំធ្វើកំពង់ផែទេសចរណ៍ និងត្រៀមពង្រីកឆ្នេរកម្សាន្ត២កន្លែងបន្ថែមទៀត

អភិបាលខេត្តកែប កំពុងរៀបចំសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ និងពង្រីកឆ្នេរកម្សាន្ត២កន្លែងបន្ថែមទៀត ដែលឆ្នេរខ្សាច់កម្សាន្តជាសារធារណៈ និងឆ្នេកម្សាន្តធម្មជាតិនៅអង្គោល ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ។ នេះបើយើងតាម ការចុះផ្សាយជាផ្លូវការរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃ ០៤ ខែ ឧសភា ឆ្នាំ ២០២០ នេះ។ ចំពោះគម្រោងពង្រីកឆ្នេរកន្លែងនោះរួមមាន ទី១ ឆ្នេរខ្សាច់កម្សាន្តជាសារធារណៈ ដែលមានប្រវែងប្រហែលជា ៣ គីឡូម៉ែត្រ (ចាប់ពីស្ថានីយចម្រោះទឹកកខ្វក់ រហូតដល់ព្រៃកោងកាង) ។ ទី២ គឺគម្រោងពង្រីកឆ្នេរខ្សាច់អង្កោល ស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ប្រវែង ៣ គីឡូកន្លះ ឱ្យមានលក្ខណៈធម្មជាតិ។ នេះបើយោងតាម លោក កែន សត្ថា អភិបាលខេត្តកែប ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្រី្តស្ដីពីវឌ្ឍភាព និងទិសដៅការងាររបស់រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២០នេះ។ លោកបានបន្ថែមថា ក្រៅអំពីគម្រោងពង្រីកឆ្នេរខ្សាច់ខាងលើ ក្រសួងទេសចរណ៍ក៏មានគម្រោងបង្កើតកំពង់ផែទេសចរណ៍ខ្នាតតូចមួយថ្មី នៅលើកោះទន្សាយផ្ទាល់តែម្តង។ មិនតែប៉ុណ្ណោះ ក្រសួងទេសចរណ៍ក៏មានផែនការរៀបចំឱ្យមានកន្ត្រកខ្សែរ៉ក សម្រាប់ឱ្យភ្ញៀវទេសចរជិះលេងកម្សាន្ត ពីគោលដៅទេសចរណ៍មួយទៅគោលដៅមួយទៀត ជុំវិញតំបន់ទេសចរណ៍ធម្មជាតិទាំងនេះផងដែរ។ ដោយសារគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរទាំងនេះ ស្ថិតក្នុងដំណាក់កាលកំពុងតែសិក្សា ដូច្នេះ […]

អាន​បន្ថែម

ក្រុមហ៊ុនចិន ស្នើគម្រោងវិនិយោគសាងសង់ស្ថានីយចំណតយានយន្ត តម្លៃ ១៦០លានដុល្លារ នៅជាយរាជធានីភ្នំពេញ

ក្រុមហ៊ុន China Good Cars Holding Ltd ស្នើគម្រោងវិនិយោគសាងសង់ស្ថានីយចំណតយានយន្តធុនធំ និងទំនើបមួយ នៅជាយរាជធានីភ្នំពេញ ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ១៦០លាន ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ សំណើនេះ ត្រូវបានធ្វើឡើងដោយតំណាងក្រុមហ៊ុន China Good Cars Holding ដែលបានសុំចូលជួបឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។ នេះបើតាមការទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ក្នុងជំនួបនោះ ភាគីក្រុមហ៊ុនចិនបានបង្ហាញគោលបំណងធំៗពីរនៃសំណើគម្រោងវិនិយោគរបស់ខ្លួន ដែលគ្រោងនឹងអនុវត្តជាពីរដំណាក់កាល។ ជាជំហានដំបូង ក្រុមហ៊ុននឹងវិនិយោគសាងសង់ស្ថានីយចំណតយានយន្តធុនធំ នៅជាយរាជធានីភ្នំពេញជាមុនសិន ដើម្បីរំដោះចរាចរណ៍ ដែលកំពុងប្រឈមបញ្ហាកកស្ទះកាន់តែណែនទៅៗ នៅតំបន់កណ្តាលរាជធានី។ ជំហានបន្ទាប់ ក្រុមហ៊ុននឹងវិនិយោគលើគម្រោងសេវារថយន្តក្រុងសាធារណៈលើបណ្តាញផ្លូវជាតិ ដើម្បីតភ្ជាប់តំបន់កណ្តាលក្រុង ទៅតំបន់ក្រៅក្រុង និងទៅបណ្តាខេត្តនានា ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ។ ឆ្លើយតបចំពោះសំណើវិនិយោគនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍វត្តមានក្រុមហ៊ុន China Good Cars Holding និងគាំទ្រគម្រោងរបស់នេះ។ មិនតែប៉ុណ្ណោះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានជួយសម្រួលឱ្យអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក […]

អាន​បន្ថែម

Kris Energy ទទួលបានកម្ចី ៨៧លានដុល្លារអាមេរិកសម្រាប់គម្រោងប្រេងក្នុងសមុទ្រកម្ពុជា

ក្រុមហ៊ុន KrisEnergy បានឱ្យដឹងថា ខ្លួនទើបតែសម្រេចបានកិច្ចព្រមព្រៀងឥណទានរយៈពេលវែងមួយ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ជាមួយក្រុមហ៊ុន Kepinvest Singapore Pte. Ltd ដែលយល់ព្រមផ្តល់កម្ចី រហូតដល់ទៅ៨៧ លានដុល្លារអាមេរិកសម្រាប់ការការសាងសង់អណ្តូងឧស្ម័ននៅក្នុងសមុទ្រកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ Offshore Engineer កាលពីថ្ងៃ០១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ។ ក្រុមហ៊ុន KrisEnergy នឹងប្រើប្រាស់កម្ចីនេះសម្រាប់ការសាងសង់បន្ថែមទៅលើគម្រោងសាងសង់ដែលជិតនឹងចាប់ផ្តើមនៅក្នុងប្លុក A នៃសមុទ្ររបស់ប្រទេសកម្ពុជា។ គម្រោងនេះ ជាស្ថានីយបូមប្រេង និងឧស្ម័ន ដែលមានទីតាំងនៅក្នុងបាសាំងខ្មែរនៃឈូងសមុទ្រថៃ ដែលមានផ្ទៃដីប្រមាណ ៣.០៨៣ គីឡូម៉ែត្រការ៉េ។ គម្រោងនេះ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឲ្យក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនសិង្ហបុរី តាំងពីខែសីហា ឆ្នាំ២០១៧ មកម្លេះ ក្រោមកិច្ចសន្យា ៩៥% និង ៥% ពោលគឺក្រុមហ៊ុន KrisEnergy មានភាគហ៊ុន ៩៥ ភាគរយ ចំណែកឯរដ្ឋាភិបាលមានភាគហ៊ុន ៥ ភាគរយ លើចំណូល ចេញពីការរុករកប្រេងនេះ។ […]

អាន​បន្ថែម

AIIB ប្រកាសជួយ៥ពាន់លានដុល្លារ ដល់មូលនិធិសង្គ្រោះជំងឺ COVID-19

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានប្រកាសពីផែនការជួយស្តារឡើងវិញនូវវិបត្តិសេដ្ឋកិច្ចដែលកើតឡើងយ៉ាងឆាប់រហ័សដោយសារមេរោគរាតត្បាតសកលកូរ៉ូណាវីរុស ចំនួន៥ពាន់លានដុល្លារ កាលពី ខែមេសា ២០២០ កន្លងទៅនេះ។ មូលនិធិ ៥ពាន់លានដុល្លារ នេះត្រូវបានបម្រុងទុកសម្រាប់សមាជិកទាំងឡាយណាដែលមានប្រាក់ចំណូលទាប ហើយកំពុងរងផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ពួកគេ ។ ម្យ៉ាងថវិកាមួយចំនួនទៀតត្រូវត្រៀមសម្រាប់ វិស័យសុខភាព ផែនការបន្ទាន់ៗ និងបញ្ហាផ្សេងៗដែលកំពុងរងគ្រោះដោយមេរោគរាតត្បាតកូរ៉ូណានេះផងដែរ។ នាយកធនាគារ AIIB លោក Jin Liqun,មានប្រសាសន៍ថា ”សហគមន៍អន្តរជាតិត្រូវតែរួបរួមគ្នាក្នុងការប្រមូលធនធានយើងដើម្បីជួយពិភពលោកក្នុងការទប់ស្កាត់នូវភាចលាចលសេដ្ឋកិច្ច ដោយសារការរីករាលដាលនៃមេរោគកូរ៉ូណាថ្មីនេះ។ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បេជ្ញាថានឹងដើរតួអោយបានពេញទំហឹងក្នុងការជួយជ្រុមជ្រែងដោះស្រាយបញ្ហាមួយនេះ។ “ខ្ញុំជឿជាក់ថា មជ្ឈមណ្ឌលថ្មីនេះអាចជួយអតិថិជនរបស់ខ្លួនអោយជំនះបាននូវបញ្ហាហិរញ្ញវត្ថុដែលបានកើតឡើងយ៉ាងឆាប់រហ័សនេះ ព្រមទាំងអាចរក្សាបាននូវការវិនិយោគរយៈពេលវែងរបស់ពួកគេថែមទៀតផងដែរ ។”

អាន​បន្ថែម

រដ្ឋមន្ត្រីក្រសួងសាធារណការ ខួងថ្នល់ផ្ទាល់បង្ហាញថា មិនបានលួចបន្លំពីការធ្វើផ្លូវ

ដៃកាន់ដុំកៅស៊ូដែលទើបតែបានខួងពីផ្លូវថ្នល់ផ្តាល់បណ្តើរ មានប្រសាសន៍បណ្តើរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលថ្លែងចំពោះមុខអ្នកសារព័ត៌មានជាតិថា “ទាក់ទងនឹងការរិះគន់របស់បងប្អូនប្រជាពលរដ្ឋ ធ្លាប់បានលើកឡើងថា ខាងក្រសួង ចាក់កៅស៊ូស្តើង ស៊ីក្រាស់ និង ក្រាស់ស៊ីស្តើង ឥឡូវនេះ ខាងក្រសួងបានចាត់វិធានការថ្មីថា ធ្វើផ្លូវអោយមានគុណភាព ធ្វើផ្លូវអោយបានរឹងម៉ាំ”។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងដូចនេះ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចុះខួងថ្នល់ផ្ទាល់ នៅការដ្ឋានរង្វង់មូលអ្នកលឿង ផ្លូវក្រវាត់ក្រុងព្រៃវែង រង្វង់មូលស្វាយអន្ទរ និងទីប្រជុំជនស្រុកអូរាំងឪ នាថ្ងៃទី០៤ ឧសភា ២០២០ ដើម្បីបង្ហាញពីកម្រាស់ចាក់កៅស៊ូ និងដើម្បីបញ្ជាក់ថា មិនដូចទៅនឹងអ្វីដែលប្រជាពលរដ្ឋយល់ច្រឡំកន្លងមក ថាមានការកឹបកែងបន្លំពីគម្រោងធ្វើផ្លូវថ្នល់សោះឡើយ។ បន្ថែមពីលើនេះ ឯកឧត្តមបានបញ្ជាក់ពីស្តង់ដារគុណភាពផ្លូវថ្នល់នេះថា “ខាងក្រសួងបាន ធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន តាមការចាក់កៅស៊ូ អោយបានកម្រាស់ ៥ ហ៊ុន តែក្រុមហ៊ុនក៏បានចាក់ កន្លែងខ្លះ ដល់ ៥,៧ ក៏មានដែរ។” ឯកឧត្តមបានបន្ថែមថា “ដូចដែលកំពុងឃើញនេះ ជាកម្រាស់ផ្លូវ ដំបូងថា ៥ ហ៊ុនទេ តែពេលវាស់ ៥,៧ ហ៊ុន។ សបញ្ជាក់អោយឃើញថា ខាងក្រសួង […]

អាន​បន្ថែម

ស្ពានអាកាសក្បាលថ្នល់ថ្មីមួយទៀត បានដាក់ឱ្យដំណើរការជាផ្លូវការហើយ

ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឆ្ពោះទៅមហាវិថីព្រះនរោត្តម បានដាក់ឱ្យដំណើរការជាផ្លូវការហើយ ចាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២០ នេះតទៅ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅម្តុំក្បាលថ្នល់នេះ។ យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី៣០ ខែឧសភា ២០២០ លោកម៉េត មាស ភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីនេះ ស្ថិតនៅជាប់នឹងស្ពាន អាកាសក្បាលថ្នល់ចាស់ ដែលតភ្ជាប់ពី មហាវិថីព្រះមុនីវង្ស បត់មកមហាវិថីព្រះនរោត្តម បានស្ថាបនារួចរាល់ នឹងបើកឲ្យដំណើរការចាប់ពីម៉ោង ៨ព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះតទៅ។ លោកបន្ថែមទៀតថា បច្ចុប្បន្ននេះរាជធានីភ្នំពេញមានកំណើនយានយន្តរបស់ប្រជាពលរដ្ឋ កើនឡើងយ៉ាងខ្លាំង ធ្វើឲ្យផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍ ពិសេសនៅត្រង់ចំណុចក្បាលថ្នល់នេះតែម្ដង។ ចំពោះគម្រោងនេះ ស្ថាបនាដោយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ។ ស្ពាននេះ លាតសន្ធឹងចាប់ពីចំណុចស្ពានអាកាសក្បាលថ្នល់ពី មហាវិថីព្រះមុនីវង្ស ទៅមហាវិថីព្រះនរោត្តមមានប្រវែង ៧៧ ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពានអាកាសចាស់ មានប្រវែង១២៣ ម៉ែត្រ ដែលមានទទឹង៧ម៉ែត្រកន្លះ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម។ […]

អាន​បន្ថែម

ក្រសួងសាធារណការ បើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រប់គ្រង់គម្រោងសំណង់ផ្លូវថ្នល់ដល់មន្ត្រីវិស្វករវ័យក្មេង

ក្រសួងសាធារណការ និងដឹកជញ្ជូន បើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រប់គ្រង់គម្រោងសំណង់ផ្លូវថ្នល់ ដល់មន្ត្រីវិស្វករវ័យក្មេងចំនួន១០រូប ដោយយកគម្រោងកែលម្អគុណភាពផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ ២២ មកអនុវត្តផ្ទាល់តែម្តង ដើម្បីបង្កើនការយល់ដឹងចំណេះដឹងថ្មីៗ ពាក់ព័ន្ធនឹងការចុះសម្របសម្រួល និងពិនិត្យលក្ខណៈបច្ចេកទេស។ នេះបើយើងតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។ ឯកឧត្ដម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ ថា វគ្គបណ្ដុះបណ្ដាលបច្ចេកទេសសម្រាប់គម្រោងកែលម្អគុណភាពផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដល់មន្ត្រីវិស្វករវ័យក្មេង រៀបចំឡើងក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹងថ្មីៗបន្ថែមទៀត ដល់មន្ត្រីទាំងនោះ តាមរយៈការផ្តល់បទបង្ហាញពីវាគ្មិនអន្តរជាតិដែលមានបទពិសោធន៍យូរឆ្នាំ។ វគ្គបណ្តុះបណ្តាលនេះ មានរៀបចំជាវេទិកាសួរដេញដោល និងដោះស្រាយរាល់បញ្ហាដែលជួបប្រទះ និងដោះស្រាយជាក់ស្ដែង នៅការដ្ឋាន សំដៅធានាបាននូវទំនុកចិត្តខ្ពស់នៅពេលចុះអនុវត្តប្រតិបត្តិការងារប្រចាំថ្ងៃ។ ឯកឧត្ដមបន្តថា៖ “គម្រោងមួយមានដំណើរការល្អ ឬមិនល្អ មិនមែនអាស្រ័យលើក្រុមហ៊ុនម៉ៅ ការតែម្យ៉ាងតែប៉ុណ្ណោះទេ។ ប៉ុន្តែវាអាស្រ័យលើម្ចាស់គម្រោង (អង្គភាពគ្រប់គ្រង និងអង្គភាពអនុវត្តគម្រោង) និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ដែលជាកត្តាដ៏សំខាន់ក្នុងការសម្របសម្រួល និងសហការជាមួយក្រុមហ៊ុន ម៉ៅការយ៉ាងជិតស្និទ្ធ ដើម្បីឱ្យគម្រោងមានដំណើររលូន និងមានគុណភាពខ្ពស់ទៀតផង។” ឯកឧត្ដម បានផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ការពន្យល់ពីអ្នកជំនាញ ព្រមទាំងលើកទឹកចិត្តឱ្យចូលរួមជាមតិយោបល់ សួរដេញដោលឱ្យបានផុលផុស […]

អាន​បន្ថែម