ព័ត៌មានសំណង់
គម្រោងកែលម្អប្រព័ន្ធប្រឡាយ-លូ ៣កន្លែង ត្រៀមសម្រាប់រដូវភ្លៀងខាងមុខ
គម្រោងការពារទឹកជំនន់ និង កែលម្អប្រព័ន្ធប្រឡាយ-លូចំនួន ៣កន្លែង រួមមានគម្រោងសាងសង់ប្រព័ន្ធបង្ហូរទឹកតំបន់វត្តភ្នំ និងទួលគោក និងគម្រោងសាងសង់អាងស្តុកទឹកនៅតំបន់មាត់ទន្លេ កំពុងដំណើរការសាងសង់ ជាពិសេសត្រៀមពេលរដូវវស្សាចូលមកដល់។ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចេញវីដេអូខ្លីមួយលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការស្ថានទូតជប៉ុននៅកម្ពុជា អំពីដំណើរការគម្រោងការពារទឹកជំនន់នៅរាជធានីភ្នំពេញ និងស្នើឲ្យមានការបន្តយោគយល់ពីអ្នកធ្វើដំណើរទូទៅ ចំពោះការបិទចរាចរណ៍នៅតំបន់ជុំវិញការដ្ឋាន កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ កន្លងទៅ។ លោកមានប្រសាសន៍ថា៖ «គម្រោងការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ កំពុងដំណើរការនៅតំបន់វត្តភ្នំ និងទួលគោក ហើយនឹងបញ្ចប់ក្នុងឆ្នាំ២០២១។ ជាក់ស្ដែង ការដ្ឋានវត្តភ្នំ កំពុងជីកប្រព័ន្ធបង្ហូរទឹកជម្រៅ ៧ម៉ែត្រក្រោមដី ចំណែកនៅតំបន់មាត់ទន្លេវិញកំពុងសាងសង់អាងស្តុកទឹកចំណុះ ៦.៥០០ម៉ែត្រគូប។ នៅរដូវវស្សា ទឹកហូរតាមប្រព័ន្ធបង្ហូរទឹកនេះទៅក្នុងអាង បន្ទាប់មកហូរចូលក្នុងទន្លេ។» លោកបានបន្តថា៖ «ក្នុងរយៈពេលដំណើរការសាងសង់ មានការបិទចរាចរណ៍ផ្លូវមួយចំនួន។ សូមលោក លោកស្រ្តី បន្តយោគយល់ និងគាំទ្រគម្រោងនេះ។» គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាជំហានទី៤ នៃគម្រោងរួមដែលមានទឹកប្រាក់សរុបប្រមាណ […]
អានបន្ថែមសឹង្ហបុរីទទួលបានកិច្ចសន្យាសាងសង់ខ្សែរត់ភ្លើងលើអាកាស
ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្រុងរបស់ប្រទេសសឹង្ហបុរីបានឈានជំហានឆ្ពោះទៅរកការពង្រីក កាលពីខែកុម្ភៈនេះជាមួយនឹងការទទួលការកិច្ចសន្យាបីសម្រាប់សាងសង់ស្ថានីយបួននៃខ្សែរត់ភ្លើងលើអកាស Jurong Region Line (JRL) ដែលមានតម្លៃ ៤២៩លានដុល្លារអាមេរិក។ អាជ្ញាធរដឹកជញ្ជូនផ្លូវគោករបស់សឹង្ហបុរី (LTA) បានប្រគល់កិច្ចសន្យាក្នុងចំនួនទឹកប្រាក់ដ៏ច្រើនរហូតដល់ ១៦៣លានដុល្លារ ដល់ក្រុមហ៊ុនឌីហ្សាញ និងសាងសង់ Sembcorp ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់គ្រុបនៃក្រុមហ៊ុនសាងសង់របស់សឹង្ហបុរី ឈ្មោះ Chip Eng Seng ដើម្បីសាងសង់ស្ថានីយចំនួនពីរ និងផ្លូវឆ្លងកាត់ជាង ១,៣គ.ម។ ក្រុមហ៊ុនវិស្វកម្មកូរ៉េ Daelim បានឈ្នះលើការដេញថ្លៃលើការងារគូសប្លង់ និងសាងសង់នៅស្ថានីយ Jurong ភាគខាងកើត និងផ្លូវឆ្លងកាត់ 500ម៉ែត្រ ដែលមានតម្លៃ ១៤២លានដុល្លារ។ JRL គឺជាផ្លូវរត់លើអាកាសដែលមានខ្សែរត់ ២៤គីឡូម៉ែត្រ ភ្ជាប់ពីភាគខាងជើង ទៅភាគខាងលិចនៃទីក្រុងដែលមាន ២៤ ស្ថានីយ នៅពេលបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧។
អានបន្ថែមស្វែងយល់ពីមូលដ្ឋានគ្រឹះនៃបេតុង
បេតុងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយជាសាកល ដោយសារវាឋិតថេរ ប្រើប្រាស់បានយូរអង្វែង និងអាចបត់បែនតាមតម្រូវការប្រើប្រាស់។ ជាផ្នែកមួយនៃសម្ភារសំណង់ បេតុងគឺរឹងមាំ អាចកាត់បន្ថយសម្លេង និងធន់នឹងអគ្គីភ័យ។ វត្ថុធាតុដើម បេតុងជាវត្ថុធាតុដើម ឬជាធាតុផ្សំមួយក្នុងចំណោមកត្តាសំខាន់ទាំងអស់ដែលត្រូវគិតគូរ មុនប្លង់សម្រេចចេញជារូបរាង និងសំណង់ក្លាយជាគ្រោងបេតុង។ វាសំខាន់ណាស់ក្នុងការធានាថា វត្ថុធាតុដើម ត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្នបំផុតក្នុងដំណាក់កាលជាក់លាក់ដំបូង។ ធាតុសំខាន់ៗនៃវត្ថុធាតុដើមបេតុងរួមមាន៖ ១. ស៊ីម៉ង់តិ៍ ២. ថ្មក្រួស (ម៉ដ្ឋ /គ្រើម) ៣. ទឹក ស៊ីម៉ង់តិ៍៖ ស៊ីម៉ង់តិ៍ Portland គឺត្រូវបានវាស់ខ្នាតដោយចាត់ថ្នាក់របស់វា (ឧទាហរណ៍៖ ចំណាត់ថ្នាក់ ៤២.៥ យោងទៅតាមបទដ្ឋានបច្ចេកទេសដែលប្រើប្រាស់ដោយទីប្រឹក្សាគម្រោងប្លង់)។ យ៉ាងណាក៏ដោយ ប្រភពស៊ីម៉ង់តិ៍ ប្រទេសផលិត និងរូបមន្តលាយ គឺជាកត្តាសំខាន់ៗមួយ ដែលបង្ហាញពីឥទ្ធិពលនៃប្រតិកម្មកម្តៅជាមួយទឹក។ កត្តានេះគឺវាជះឥទ្ធិពលដល់ការកំណត់ពេលវេលា និងបញ្ហាសាយភាយកម្តៅ។ ថ្មក្រួស៖ ថ្មក្រួសត្រូវបានបែងចែកជាថ្មក្រួសម៉ដ្ឋ និងថ្មក្រួសដុំ ជាទូទៅមានខ្សាច់ និងថ្ម។ វាដើរតួនាទីជាវត្ថុអចលនាក្នុងបេតុង ហើយមានចំណុះពី ៦០ ទៅ ៧០ភាគរយ នៃបរិមាណបេតុង។ កត្តានានាដែលជះឥទ្ធិពលដល់គុណភាពបេតុងបណ្តាលមកពីសារសំខាន់នៃថ្មក្រួសគឺ៖ – ការបែងចែកគុណភាព […]
អានបន្ថែមកូវីដ១៩ ប៉ះពាល់ខ្លាំងគួរសមលើវិស័យអាកាសចរណ៍កម្ពុជា
ស្ថិតិរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បង្ហាញថា វិស័យអាកាសចរណ៍កម្ពុជាទទួលរងផលប៉ះពាល់ខ្លាំងគួរឱ្យកត់សម្គាល់ ដោយសារការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ ក្នុងនោះរាប់បញ្ចូលទាំងការប៉ះពាល់ដំណើរការសាងសង់ព្រលានយន្តហោះថ្មីខ្លះៗ ការដឹកជញ្ជូនទំនិញតាមជើងហោះហើរ និងការធ្លាក់ចុះយ៉ាងគំហុកនូវចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស។ នេះបើយោងទៅតាមប្រសាសន៍របស់ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលក្នុង សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។ ឯកឧត្តមលើកឡើងថា “បើតាមស្ថិតិនៅក្នុងខែមករា ចំនួនអ្នកធ្វើដំណើរបានថយចុះជាង២០%។ ដោយឡែក ទន្ទឹមនឹងមានវិធានការបិទជើងហោះហើរនានាផងនោះ ខែកុម្ភៈ មានការធ្លាក់ចុះចំនួនជាង៥០%។ ឯចំនួនអ្នកធ្វើដំណើរបានបន្តធ្លាក់ចុះមកជាង៧០%។ និងខែមេសានេះ ដោយគិតត្រឹមថ្ងៃទី០៤ ចំនួនអ្នកធ្វើដំណើរបានបន្តថយចុះមក ៩២% សឹងតែ១០០% ដោយមិនដឹងថាទៅមុខទៀតនឹងថយចុះយ៉ាងណាទៀតទេ។” ក្រៅពីប៉ះពាល់ដល់អ្នកធ្វើដំណើរ ការរាតត្បាតជំងឺកូវីដ១៩នេះ ក៏បង្កឱ្យមានភាពអសកម្មក្នុងវិស័យដឹកជញ្ជូនទំនិញតាមផ្លូវអាកាសផងដែរ។ ឯកឧត្តមបានពន្យល់ថា ពេលនេះការដឹកជញ្ជូនទំនិញកំពុងជួបប្រទះការលំបាកតិចតួចផងដែរ។ ទោះយ៉ាងនេះក្តី ស្ថិតិជាក់លាក់អំពីទំហំប៉ះពាល់ផ្នែកនេះនៅមិនទាន់កំណត់បាននៅឡើយ ត្បិតថា រដ្ឋលេខាធិការដ្ឋាន កំពុងសិក្សាលម្អិតនៅឡើយ ។ ឯកឧត្តមបន្តថា “បន្ថែមលើការប៉ះពាល់ដល់អ្នកធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ការសាងសង់អាកាសព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ក៏ជួបនូវការរាំងស្ទះខ្លះៗផងដែរ ដោយសារក្រុមហ៊ុនសាងសង់ភាគច្រើនជារបស់អ្នកវិនិយោគចិន ដែលពេលនេះពួកគេពិបាកក្នុងត្រលប់ចូលមកការដ្ឋានវិញ ដោយការហាមឃាត់ក្នុងការធ្វើដំណើរ ដែលធ្វើឱ្យការសាងសង់មានភាពយឺតយ៉ាវជាងមុន។” ទោះបីត្រូវប្រឈមនឹងឧបសគ្គនេះក្តី ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ […]
អានបន្ថែមទុនវិនិយោគជាង ៣ពាន់លានដុល្លាររនេះ គឺសម្រាប់សាងសង់ និងកែលម្អអាកាសយានដ្ឋានទាំងអស់នៅកម្ពុជា
ទុនវិនិយោគក្នុងទឹកប្រាក់ចំនួន ៣.៥០៦ លានដុល្លារ នឹងត្រូវបានប្រើសម្រាប់ការសាងសង់ ពង្រីក និង កែលម្អព្រលានយន្តហោះទាំងអស់នៅកម្ពុជា ក្នុងគ្រោងការណ៍អភិវឌ្ឍន៍ផ្នែកអាកាសចរណ៍ ឆ្នាំ ២០១៥ – ២០២៣ ដែលជាផ្នែកមួយនៃគោលនយោបាយបើកចំហជើងមេឃ និងចក្ខុវិស័យរបស់រដ្ឋាភិបាលដើម្បីពន្លឿនមធ្យោបាយធ្វើដំណើរក្នុងស្រុក និងភ្ជាប់កម្ពុជាទៅមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។ គ្រោងការណ៍វិនិយោគវិស័យអាកាសចរណ៍ទ្រង់ទ្រាយធំ ទូទាំងប្រទេសនេះ ត្រូវបានបង្ហើបឱ្យដឹងតាមរយៈពី ឯកឧត្តម ស៊ីន ចាន់សិរិវុត្ថា អគ្គនាយករងបច្ចេកទេស រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ ។ ខ្ទង់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងយកទៅចំណាយលើគម្រោងព្រលានយន្តហោះយ៉ាងតិចចំនួន ១០ នៅកម្ពុជា ទាំងសម្រាប់ស្តារឡើងវិញ និងសាងសង់ថ្មី ដែលមានដូចជា៖ ១. អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬហៅថា ពោធិចិនតុង ក្នុងផែនការឆ្នាំ ២០១៥ – ២០៣០ ខាងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានបង្ហាញពីការ ពង្រីកបន្ថែមនូវ ហេដ្ឋារចនាស ដោយបានបន្ថែមទុនវិនិយោគចំនួន ៣៣២ លានដុល្លាសហរដ្ឋអាមេរិក សម្រាប់ការកែលម្អ និង […]
អានបន្ថែមព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីតម្លៃ ១,៥ ពាន់លានដុល្លារសម្រេចបាន ៣០% ហើយ
ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានតម្លៃវិនិយោគប្រមាណ ១,៥ ពាន់លានដុល្លារ មានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាល និងតាកែវសម្រេចការសាងសង់បាន៣០%ហើយ។ នេះបើយោងទៅតាមប្រសាសន៍របស់ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលក្នុង សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «…បើយើងមើលតាមផ្លូវអាកាស យើងនឹងឃើញថាសកម្មភាពសាងសង់អាកាសយានដ្ឋានកំពុងដំណើរការ។ តាមរបាយការណ៍បច្ចេកទេសដែលយើងទទួលបាន គឺ វឌ្ឍនភាពនៃការកសាងនៅឆ្នាំហ្នឹង ទទួលបានប្រហែល៣០ភាគរយហើយ។» ព្រលានយន្តហោះភ្នំពេញថ្មី គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជា ដែលនឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ហិកតា និងជាការវិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ ហៅកាត់ថា OCIC ដែលដំណាក់កាលទីមួយនៃព្រលានយន្តហោះនេះ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៣។ (អានបន្ថែម) គួរបញ្ចាក់ផងដែរថា រចនាបថស្ថាបត្យកម្មនៃព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានរចនាដោយក្រុមហ៊ុនរចនាប្លង់ដ៏ធំ និងល្បីល្បាញនៅប្រទេសអង់គ្លេស គឺក្រុមហ៊ុន Foster & Partners ដែលមានបទពិសោធន៍រចនាអគារល្បីៗជាច្រើន ដូចជា មហាវិចិត្រសាលម្ចាស់ក្សត្រីយ៍អេលីហ្សាប៊ែតទី ២ (Queen Elizabeth II Great Court ) […]
អានបន្ថែមមជ្ឈមណ្ឌលជាតិជនពិការកម្ពុជាតម្លៃ ១០ លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៣
រដ្ឋាភិបាលកម្ពុជា គ្រោងនឹងបញ្ចប់ការសាងសង់មជ្ឈមណ្ឌលជាតិជនពិការកម្ពុជា តម្លៃ ១០ លានដុល្លារ ត្រឹមឆ្នាំ២០២៣។ មជ្ឈមណ្ឌលជាតិជនពិការថ្មីនេះ ស្ថាបនាឡើងស្របតាមស្តង់ដារអន្តរជាតិ ដើម្បីបម្រើសេវា ប្រកបទៅដោយគុណភាពខ្ពស់ ជូនដល់បងប្អូនជនពិការនៅកម្ពុជា ។ មជ្ឈមណ្ឌលជាតិជនពិការកម្ពុជានេះ នឹងសាងសង់លើផ្ទៃដីទំហំ ៦៥៥៣០ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ នាភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអតីតមណ្ឌលបន្ទាយព្រាប។ មជ្ឍមណ្ឌលនេះ មានលក្ខណៈពិសេសទាំងផ្នែករចនាបថរូបវន្ត និងការបំពាក់បរិក្ខារចម្រុះជាច្រើន ដូចជា៖អគារពាណិជ្ជកម្ម ទីចាត់ការ អគារដ្ឋបាល អគារស្តារនីតិសម្បទា ទីលានបាល់ទាត់ វេទិកា សាលមហោស្រព អាហារដ្ឋាន អគារស្នាក់នៅ អាងហែលទឹក រោងសិប្បកម្ម និង អគារដ្ឋបាល រោងចក្រ និង អគារការិយាល័យ សិប្បកម្មផលិតទឹកសុទ្ធ ស្រះទឹក និងសួនកុមារ ដែលសាងសង់ និងបំពាក់ទៅដោយបរិក្ខារ សុទ្ធតែមានស្តង់ដារគុណភាព និងស្តង់ដារសុវត្ថិភាពត្រឹមត្រូវ។ នៅក្នុងឱកាសចុះពិនិត្យដំណើរការគម្រោងសាងសង់ផ្ទាល់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា […]
អានបន្ថែមស្ថានីយថាមពលពន្លឺព្រះអាទិត្យអានុភាព ៦០មេហ្គាវ៉ាត នៅកំពង់ឆ្នាំង ចាប់ផ្តើមដំណើរការផលិតថាមពល
ស្ថានីយថាមពលពន្លឺព្រះអាទិត្យអានុភាព ៦០មេហ្គាវ៉ាត នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានចាប់ដាក់ឱ្យដំណើរការផលិតថាមពលហើយ។ ការចាប់ប្រតិបត្តិការផលិតថាមពលនេះ ធ្វើឱ្យស្ថានីយនេះ ក្លាយជាស្ថានីយថាមពលដើរដោយពន្លឺព្រះអាទិត្យចូលបណ្តាញជាតិធំទីបី នៅកម្ពុជា។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា រោងចក្រថាមពលសូឡានេះ វិនិយោគដោយក្រុមហ៊ុន Scheitech Renewable Co Ltd និងបានចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០១៩កន្លងទៅ។ លោក វ៉ិចទ័រ ហ្សូណា ថ្លែងថា៖ “នេះជាប្រភពថាមពលស្អាតថ្មីមួយទៀត សម្រាប់តភ្ជាប់ចូលបណ្តាញជាតិ បន្ទាប់ពីស្ថានីយថាមពលសូឡាចំនួនពីរផ្សេងទៀត បានដាក់ដំណើរការបញ្ចេញថាមពលចូលបណ្តាញជាតិ”។ តម្លៃថាមពលលក់ចេញពីស្ថានីយថាមពលសូឡា ខេត្តកំពង់ឆ្នាំនេះ គឺ០,០៧៦ ដុល្លារ ក្នុងមួយគីឡូវ៉ាតម៉ោង ដែលនឹងត្រូវលក់ទៅឲ្យអគ្គិសនីកម្ពុជា នៅក្រោមកិច្ចសន្យាទិញលក់ថាមពល។ គួររម្លឹកជូនថា រហូតមកដល់ពេលនេះ កម្ពុជាបានដាក់ឱ្យដំណើរការស្ថានីយថាមពលដើរដោយពន្លឺព្រះអាទិត្យចំនួនពីររួចមកហើយ។ ស្ថានីយថាមពលសូឡាទីមួយ មានអានុភាព១០មេហ្គាវ៉ាត វិនិយោគដោយ ក្រុមហ៊ុន Sunseap ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ចំណែកឯ ស្ថានីយថាមពលសូឡា ទីពីរ មានអានុភាព ៨០ មេហ្គាវ៉ាត […]
អានបន្ថែមចិនបានបញ្ចប់ការសាងសង់ស្ពានដ៏វែងជាងគេនៅអាស៊ាន
ក្រុមហ៊ុនចិន(CSCEC) បានប្រកាសកាលពីថ្ងៃទី០២ ខែមករា ថាខ្លួនបានបញ្ចប់ការសាងសង់ស្ពាន(Temburong Bridge) តម្លៃ ១.៧ ប៊ីលានដុល្លា ដែលជាផ្នែករបស់ខ្លួននៅប្រទេសប្រ៊ុយណេរួចរាល់ហើយ។ ស្ពានដ៏វែងគួរឱ្យស្ងើបមួយនេះ នឹងផ្តល់ជាប្រយោជន៍ដ៏ច្រើនលើសលុបក្នុងការតភ្ជាប់ដី រវាង Bandar Seri Begawan ជារាជធានីរបស់ប្រទេសស៊ុលតង់ និង ស្រុកTemburong ប្រទេសប្រ៊ុយណេ។ ប្រទេសប្រ៊ុយណេ ត្រូវបានបែងចែកជាពីរតំបន់គឺ រដ្ឋ Sarawak របស់ប្រទេសម៉ាឡេស៊ី និង ស្ពាន៣០ គីឡូម៉ែត្រ ហើយត្រូវបានភ្ជាប់ត្រង់ពីរចំនុចគឺនៅចំនុចច្រកចូល ដែលនឹងជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរដល់ទៅ ៣០ នាទី។ ក្រោយពេលបើកសម្ពោធរួច ស្ពាននេះនឹងក្លាយជាស្ពានដែលវែងជាងគេនៅអាស៊ាន បន្ទាប់ពីស្ពានលំដាប់ទីពីរប្រវែង ២៤ គីឡូម៉ែត្រ មានឈ្មោះថា Second Penang Bridge ។ ក្រុមហ៊ុនចិន(CSCEC) បានចាប់ផ្តើមសាងសង់ស្ពាននេះតាំងពីខែ តុលា ឆ្នាំ ២០១៥ ហើយបានទាមទារឱ្យមានដំណោះស្រាយលើការរចនាប្លង់ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងបានពុះពាររាល់ឧបសគ្គជាច្រើនថែមទៀតផង។
អានបន្ថែមក្បាលផ្លូវចូលមហាវិថីសម្ដេចតេជោ (ផ្លូវ៦០ម៉ែត្រ) ត្រង់ចំណុចតភ្ជាប់ផ្លូវ ២៧១ ត្រូវបានពង្រីករួចរាល់
មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលមានលំហផ្លូវតូច នៅចំណុចប្រសព្វផ្លូវ២៧១ ត្រង់ច្រមុះជ្រូកក្បាលថ្នល់ ត្រូវបានពង្រីកឱ្យធំតាមទំហំពេញលេញរួចរាល់ហើយ បន្ទាប់ពីបានដោះស្រាយផលប៉ះពាល់ចប់សព្វគ្រប់។ កន្លងមកការដោះស្រាយ ផលប៉ះពាល់ទៅលើលំនៅឋានប្រជាពលរដ្ឋ ធ្វើឱ្យដំណើរការពង្រីកផ្លូវ អូសបន្លាយពេល។ ក៏ប៉ុន្តែនាពេលនេះ ប្រជាពលរដ្ឋបានព្រមព្រៀង និងទទួលយកការដោះស្រាយ រហូតអាចឲ្យក្រុមហ៊ុនឈានដល់ការលំហផ្លូវតូច នៅចំណុចប្រសព្វផ្លូវ២៧១ ត្រង់ច្រមុះជ្រូកក្បាលថ្នល់ ហើយត្រូវ បានពង្រីកឱ្យធំតាមទំហំពេញលេញតែម្តង។ កាលពីមុនច្រកចូលមហាវិថីសម្តេចតេជោ ហ៊ុន សែន នៅចំណុចប្រសព្វផ្លូវ២៧១ ត្រង់ច្រមុះជ្រូកក្បាលថ្នល់មានទំហំតែ ២០ម៉ែត្រ ដែលមានលក្ខណៈតូចចង្អៀតពិបាកធ្វើដំណើរប្រឈមការ កកស្ទះចរាចរណ៍ជាប្រចាំ។ បន្ទាប់ពីបានដោះស្រាយផលប៉ៈពាល់ជូនប្រជាពលរដ្ឋចប់សព្វគ្រប់ ពេលនេះ ក្រុមហ៊ុន ក៏បានធ្វើការចាក់អ៊ុតកៅស៊ូ ទំហំ៣០ម៉ែត្រ ជាមួយចិញ្ចើម១៥ម៉ែត្រ រួចរាល់។ ផ្លូវក៏បានរីកកាន់តែធំ ហើយបងប្អូនប្រជាពលរដ្ឋ ក៏បានធ្វើដំណើរឆ្លងកាត់ បានងាយស្រួលជាងមុនច្រើន។ គួរបញ្ជាក់ផងដែរថា មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅថាផ្លូវ ៦០ម៉ែត្រនេះ ត្រូវបានបើកសម្ពោធកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ក្រោមអធីបតីសម្តេចតេជោ ហ៊ុន សែន។ មហាវិធីដ៏ធំនេះ មានប្រវែងសរុប ៩,១៦០ម៉ែត្រ […]
អានបន្ថែម