រដ្ឋចំណាយជាង២លានដុល្លារលើគម្រោងស្តារប្រព័ន្ធលូ នៅក្រុងសីហនុ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើការដ្ឋានស្តារប្រឡាយ និងលូទឹក នៅក្នុងទីក្រុងសីហនុ ដើម្បីបញ្ចៀសការជន់លិចដោយទឹកភ្លៀងនៅរដូវវស្សា។ គម្រោងនេះ គ្រោងចំណាយ ១០ពាន់លានរៀល ឬប្រមាណ ២.៥លានដុល្លារ។ ពិធីបើកការដ្ឋាន ត្រូវបានធ្វើឡើងនៅថ្ងៃទី ០៩ ខែធ្នូ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន។ តាមរយៈគម្រោងនេះ ប្រឡាយបង្ហូរទឹក នៅក្នុងក្រុងចំនួន៥ខ្សែ នឹងត្រូវពង្រីក កាន់តែធំ និងជីកជ្រៅជាងមុន ដើម្បីធានាដល់ការបង្ហូរទឹក បញ្ចៀសការជន់លិចនៅរដូវវស្សា។ គម្រោងស្តារប្រព័ន្ធឡាយ និងលូបង្ហូរទឹកនេះ គ្រោងបញ្ចប់នៅខែមីនាឆ្នាំ២០២០ខាងមុខ។ ឯកឧត្តម ស៊ុន ចាន់ថុល គម្រោងនេះគឹជាការឆ្លុះបញ្ជាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលើ ការស្តារអូរ និងប្រឡាយធម្មជាតិទាំង៥ និងលូដែលមានស្រាប់ ដែលកំពុងទទួលរងការរំលោភយកដីចំណីអូរ និងប្រឡាយដើម្បីបើកមុខទឹក និងដោះស្រាយជំនន់ទឹកភ្លៀង។ គួរបញ្ជាក់ថា ក្នុងរដូវវស្សាឆ្នាំ២០១៩នេះ ក្រុងព្រះសីហនុ ក៏បានរងការជន់លិចយ៉ាងខ្លាំងដោយជំនន់ទឹកភ្លៀង។ យោងតាមរបាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅឆ្នាំ២០១៨ បរិមាណបញ្ចេញទឹកកខ្វក់នៅក្រុងសីហនុមានរហូតដល់ […]

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចការសាងសង់ជាង៧ភាគរយហើយ

គម្រោងផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុដែលមានតម្លៃប្រមាណជា ២ប៊ីលានដុល្លារអាមេរិក គឺបានសម្រេចការសាងសង់ប្រមាណជា ៧,៣ ភាគរយហើយ នេះបើយោងតាមលទ្ធផលនៃការចុះពិនិត្យការដ្ឋានសាងសង់ផ្ទាល់ដោយក្រសួងសាធារណការនិងដឹកជញ្ជូន។ បើតាមក្រសួងសាធារណការនិងដឹកជញ្ជូន ផ្លូវប្រវែងជាង១៩០គីឡូម៉ែត្រនេះគឺត្រូវបានអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd. និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Minconsult Sdn. Bhd. ដោយនឹងប្រើរយៈពេលសាងសង់៤៨ខែ។ គម្រោងនេះ គឺជាគម្រោងវិនិយោគទីមួយ និងធំជាងគេក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលនឹងត្រូវឆ្លងកាត់ខេត្តនិងរាជធានីចំនួន៥ ដោយតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ (អានបន្ថែម) យោងតាមការបញ្ជាក់ដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីពេលថ្មីៗ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រំពឹងថានឹងអាចបញ្ចប់ការសាងសង់ទាំងស្រុងមុនកាលកំណត់នៃផែនការដើម ពោលគឺចប់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០២២ មុនកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២៣។ (អានបន្ថែម) ក្រៅពីផ្លូវល្បឿនលឿននេះ ការសាងសង់នៃគម្រោងអាកាសយានដ្ឋានភ្នំពេញថ្មី នៅលើទឹកដីខេត្តកណ្តាល ក៏គ្រោងនឹងបញ្ចប់នៅមុនកិច្ចប្រជុំអាស៊ាន នៅឆ្នាំ២០២៣ ផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុនជីបម៉ុងសម្ពោធរោងចក្រកែច្នៃកាកសំណល់ឧស្សាហកម្មនៅខេត្តកំពត

ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង គ្រុប បានសម្ពោធរោងចក្រកែច្នៃសំណល់ឧស្សាហកម្ម ដែលជាដំណោះស្រាយក្នុងការគ្រប់គ្រងកាកសំណលបរិស្ថានដំបូងគេបង្អស់នៅកម្ពុជា។ រោងចក្រគ្រប់គ្រងសំណល់ ជីប ម៉ុង អេកូសាយខល ត្រូវបានបើកដាក់ឲ្យដំណើរការ កាលពីថ្ងៃទី៥ ខែធ្នូ នៅក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ រោងចក្រនេះស្ថិតនៅក្នុងបរិវេនរោងចក្រស៊ីម៉ង់ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរសិន ដែលមានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត។ ជីប ម៉ុង អេកូសាយខល មានសមត្ថភាពដុតកំទេចសំណល់ឧស្សាហកម្មក្នុងបរិមាណ ១០តោន ក្នុងមួយម៉ោង ឬ ២៤០តោនក្នុង១ថ្ងៃ ឬក៏ជាង ៧០០០ តោនក្នុង១ខែ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន។ ជីប ម៉ុង អេកូសាយខល ជាគម្រោងថ្មីមួយថិតនៅក្រោមដំបូលរបស់ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ត្រូវបានប្រសូតចេញពីការវិនិយោគទុនរួមគ្នា ក្នុងនោះ ៦០% មកពីក្រុមហ៊ុន ជីប ម៉ុង និង […]

អាន​បន្ថែម

ក្រសួងបរិស្ថានអនុញ្ញាតលើគម្រោងអាជីវកម្មថ្មសំណង់ទំហំ ២០,៩២ ហិកតា

ក្រសួងបរិស្ថានបានសម្រេចគាំទ្រគម្រោងអាជីវកម្មថ្មសំណង់លើផ្ទៃដីទំហំ ២០,៩២ហិកតា ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំស្រួចទៅលើលទ្ធផលនៃរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងឬ (IESIA)។ យោងតាមការចុះផ្សាយនៅលើទំព័រហ្វ៊េសប៊ុករបស់ក្រសួងផ្ទាល់កាលពីថ្ងៃទី០៤ ខែធ្នូ គម្រោងខាងលើត្រូវបានក្រសួងពិនិត្យនិងផ្តល់យោបល់ចំនួន ៧ ចំណុច ដើម្បីធានាដល់ការធ្វើអាជីវកម្មត្រឹមត្រូវគោរពតាមស្តង់ដារបរិស្ថាន។ គម្រោងអាជីវកម្មថ្មសំណង់ខាងលើមានទីតាំងស្ថិតនៅតំបន់ភ្នំស្រួច ក្នុងភូមិសាស្រ្តភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុន ឆាយណា ស៊ុយ តាយ រ៉ក់ ហ្វេកធើរី និងសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា អេស ប៊ី ខេ រីស៊ើច អេន ឌីវេឡុបមេន។ ចំណុចទាំងនោះរួមមាន៖ ១- គាំទ្រគម្រោងអាជីវកម្មថ្មសំណង់នេះ ដើម្បីចូលរួមអភិវឌ្ឍវិស័យសំណង់ និងផ្តល់ចំណូលចូលថវិកាជាតិ តាមរយៈការបង់ពន្ធ និងការបង់សួយសារ ២- ម្ចាស់គម្រោងត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សាធ្វើបច្ចុប្បន្នភាពរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ៣- ម្ចាស់គម្រោងត្រូវយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ និងសាលារៀន ដែលប៉ះពាល់ដោយសំឡេង និងរំញ័រ និងការហុយធូលីចេញពីការបំផ្ទុះថ្ម កិនថ្ម និងការដឹកជញ្ជូនថ្មឱ្យបានរួចរាល់ ៤- ម្ចាស់គម្រោង ត្រូវរៀបចំឯកសារពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ ព្រមទាំងចុះបញ្ជីដីធ្លីឱ្យបានច្បាស់លាស់ ៥- បញ្ហាផ្លូវដឹកជញ្ជូន ម្ចាស់គម្រោងត្រូវសាងសង់ផ្លូវបេតុងចេញពីការដ្ឋានភ្ជាប់មកផ្លូវជាតិលេខ៤ […]

អាន​បន្ថែម

ខណៈគម្រោងរថភ្លើង AGT តម្លៃរាប់ពាន់លានដុល្លាររដ្ឋាភិបាលសិក្សាគម្រោងរថភ្លើង២ទៀត

រដ្ឋាភិបាលបាននិងកំពុងសិក្សាជម្រើសប្រព័ន្ធដឹកជញ្ជូនរថភ្លើងចំនួនពីរជម្រើសបន្ថែមទៀត ខណៈគម្រោងអភិវឌ្ឍន៍ផ្លូវដែកក្នុងរាជធានីភ្នំពេញ (AGT) ដែលបានសិក្សាចប់កន្លងមក គឺមានតម្លៃខ្ពស់ខ្លាំងដល់ទៅរាប់ពាន់លានដុល្លារអាមេរិក នេះបើតាមការអះអាងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល ក្រោយវេទិការស្តីពីចលភាពក្នុងទីប្រជុំជនកាលពីថ្ងៃទី ៥ ខែ ធ្នូ ថា៖ «យើងកំពុងសិក្សាគម្រោងលើជម្រើសពីរ ទី១ ផ្លូវក្រោមដី(subways) និងផ្លូវដែក (monorails) ដោយសារ AGT សិក្សាចប់ ហើយត្រូវការថវិកាច្រើនណាស់ អញ្ចឹងយើងកំពុងសិក្សាគម្រោងពីរថែមទៀត ហើយយើងនឹងប្រៀបធៀបគម្រោងមួយណាវាល្អចំពោះប្រទេសជាតិយើង»។ គម្រោង AGT គឺផ្លូវដែកល្បឿនលឿនលើអាកាសប្រវែងប្រមាណជា ១៩គីឡូម៉ែត ដែលត្រូវបានសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនឬ JICA ចាប់តាំងពី ឆ្នាំ២០១៧ មកម្ល៉េះ ដែលនឹងចំណាយថវិកាប្រមាណជា ១,៨៤៣ លានដុល្លារអាមេរិក។ (អានបន្ថែម) ការបញ្ជាក់បែបនេះ ស្របពេលដែលក្រុមការងារពិសេសមកពីប្រទេសចិនបានមកដល់ភ្នំពេញកន្លងមកដើម្បីសិក្សាប្រពន្ធ័ដឹងជញ្ជូនរថភ្លើងប្រភេទប្រពន្ធ័ដឹងជញ្ជូន monorails។ (អានបន្ថែម) ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ថា រដ្ឋាភិបាលបាននិងកំពុងសិក្សាឲ្យមានការបង្កើតគន្លងផ្លូវពិសេសសម្រាប់រថយន្តក្រុងនិងមធ្យោបាយធ្វើដំណើរួមគ្នាឬ (Share Mobility) ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ […]

អាន​បន្ថែម

រូបសំណាក់សក្ការៈបូជាកម្ពស់ជាង៥៤ ម៉ែត្រនឹងត្រូវសាងសង់នៅជិតប្រាសាទអង្គរវត្ត

មេដឹកនាំឥណ្ឌាផ្នែកជំនឿសាសនាហិណ្ឌូបានប្រកាសសាងសង់រូបសំណាក់មួយដែលមានកំពស់ ១៨០ ហ្វីត ឬ ប្រមាណជាង ៥៤ ម៉ែត្រ ដែលនឹងក្លាយជាទីសក្ការៈបូជាព្រហ្មញ្ញសាសនាឬហិណ្ឌូ ស្ថិតនៅក្បែរកន្លែងតំបន់ទេសចរណ៍អង្គរវត្ត ខេត្តសៀមរាប នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន India Times ។ រូបសំណាករបស់ព្រះសិវៈនេះ នឹងក្លាយជាទីសក្ការៈបូជារបស់សាសនាហិណ្ឌូដែលមានតម្លៃម្រមាណជា ៥ លានរូពីឬស្នើទៅនឹង ៦៩,៧៨២ ដុល្លារអាមេរិក។ មេដឹកនាំឥណ្ឌាផ្នែកជំនឿសាសនាហិណ្ឌូ លោក Guruji Kumaran Swami ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន India Times ថា ទីសក្ការៈបូជាព្រះសិវៈនឹងមានចំងាយ ៣០ គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត ដែលជាប្រាសាទព្រះវិស្ណុដ៏ធំបំផុត។ ដោយបញ្ជាក់ថា ការស្ថាបនាមូលដ្ឋានគ្រឹះនៃរូបសំណាក់បានចាប់ផ្តើមរួចហើយនោះ លោក Guruji Kumaran Swami បានមានប្រសាសន៍ថា គំនិតនៃការបង្កើតនេះ គឺចង់អោយមនុស្សដែលមកទស្សនាទីសក្ការៈបូជារបស់ព្រះវិស្ណុនៅអង្គរវត្ត នឹងអាចទៅទស្សនារូបសំណាករបស់ព្រះសិវៈផងដែរ។ សម្រាប់អ្នកដែលជឿទៅលើសាសនាហិណ្ឌូ វាគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបានទៅទស្សនាទីសក្ការៈបូជា យ៉ាងហោចណាស់ក្នុងមួយជីវិតឲ្យបានម្តង។ តាមរយៈជំនឿបែបនេះ គគេរំពឹងថានឹងអាចជួយទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់ព្រហ្មញ្ញសាសនា។ ប្រាសាទអង្គរវត្ត គឺជាទិសដៅទេសចរណ៍ដ៏ទាក់ទាញបំផុតរបស់ប្រទេសកម្ពុជា។ ទីតាំងនេះត្រូវបានសាងសង់ឡើងជាប្រាសាទព្រហ្មញ្ញសាសនាឧទ្ទិសដល់ព្រះវិស្ណុនៃចក្រភពខ្មែរ។

អាន​បន្ថែម

គម្រោងអាកាសយានដ្ឋានថ្មីនៅខេត្តកណ្តាលគ្រោងបញ្ចប់មុនកិច្ចប្រជុំកំពូលអាស៊ាន

ការសាងសង់នៃគម្រោងអាកាសយានដ្ឋានភ្នំពេញថ្មី នៅលើទឹកដីខេត្តកណ្តាល គ្រោងបញ្ចប់នៅមុនកិច្ចប្រជុំអាស៊ាន នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលវិនិយោគលើគម្រោងនេះ បានឲ្យដឹងថា ការងារសាងសង់ កំពុងបន្តតាមផែនការគ្រោងទុក លោកឧកញ៉ា ពុងឃាវសែ ថ្លែងថា៖ “ឥឡូវនេះ យើងកំពុងធ្វើការងារក្រោមដី ហើយកំពុងធ្វើ Runway ហើយតាមការគ្រោងទុក ធ្វើឲ្យហើយនៅឆ្នាំ២០២៣”។ (អានបន្ថែម) ជាមួយនឹងការស្ថាបនាសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីនេះ ក្រុមហ៊ុនក៏កំពុងសាងសង់ តំបន់សេដ្ឋកិច្ចពិសេស នៅក្បែរទីតាំងនៃអាកាសយានដ្នាន ដែលមានទំហំជាង១ពាន់ហិកតា។ តាមការបញ្ជាក់របស់លោកឧកញ៉ា ក្រុមហ៊ុនគ្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យនៅក្នុងតំបន់អាកាសយានដ្ឋាន ដោយសារផ្ទៃដីវិនិយោគធំ សម្រាប់គម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត។ គួរបញ្ជាក់ថា ក្រុមហ៊ុន OCIC ទទួលបានសិទ្ធិវិនិយោគសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មី ដែលមានទីតាំងខេត្តកណ្តាល និងខេត្តតាកែវ កាលពីខែមករា ឆ្នាំ២០១៨ ដែលគ្រោងចំណាយទុនវិនិយោគប្រមាណ ១.៥ពាន់លានដុល្លារ៕ (អានបន្ថែម) Feature photo by heerim.com

អាន​បន្ថែម

OCIC Developing “Second Diamond Island” on Koh Norea Area

ក្រុមហ៊ុនវិនិយោគ Overseas Cambodia Investment Corporation (OCIC) កំពុងវិនិយោគលើគម្រោងទីក្រុងរណបពាណិជ្ជកម្ម នៅលើទឹកដីកោះនរា ឲ្យក្លាយជាទីក្រុង “កោះពេជ្រទីពីរ”។ លោកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានឲ្យដឹងថា ក្រុមហ៊ុនកំពុងចាក់ដីបំពេញនៅ ដែនទឹកកោះនរា ខាងកើតទីក្រុងកោះពេជ្រ លាតសន្ធឹងរហូតជិតកៀនស្វាយ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គម្រោងអភិវឌ្ឍកោះនរា គឺស្ថិតក្នុងគម្រោងថ្មីៗរបស់ក្រុមហ៊ុន ដែលស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍ។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា ពុង ឃាវសែ ទៅកាន់អ្នកព័ត៌មាន ក្នុងពិព័រណពិព័រណ៍ឧស្សាហកម្មសំណង់ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី៥។ យោងតាមព័ត៌មានដែលក្រុមហ៊ុនប្រកាសកាលពីខែដើមឆ្នាំ២០១៩ គម្រោងទីក្រុងរណប កោះនរា មានទំហំប្រមាណ ១០០ហិកតា។ បើតាមក្រុមហ៊ុន គម្រោងទីក្រុងរណបថ្មី កោះនរា គ្រោងចំណាយវិនិយោគប្រមាណជិត២ពាន់លានដុល្លារ៕

អាន​បន្ថែម

ក្រសួងដែនដីកោះហៅម្ចាស់ការដ្ឋានសំណង់ជិត២០០ក្នុងខេត្តព្រះសីហនុដើម្បីមកណែនាំ៤ចំណុច

ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសុវត្ថិភាព និងគុណភាពសំណង់ដល់បណ្តាម្ចាស់ការដ្ឋានសំណង់ក្នុងក្រុងព្រះសីហនុ សរុបប្រមាណជាង ១៩៥ការដ្ឋាន​ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបង្គាប់ឲ្យម្ចាស់ការដ្ឋានសំណង់ទាំងអស់ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេចំនួន ៤ ដែលរួមមាន៖ ១. ការងារសិក្សាគម្រោងប្លង់ និងប្លង់បច្ចេកទេសផ្សេងៗតាមច្បាប់ ម្ចាស់ការដ្ឋាន ត្រូវរកក្រុមហ៊ុនសាងសង់ សិក្សាគម្រោងប្លង់ សំណង់ដែលមានអាជ្ញាប័ណ្ណចុះបញ្ជីការត្រឹមត្រូវ​។ ២. ម្ចាស់សំណង់ ត្រូវរកក្រុមហ៊ុនសាងសង់ វិស្វករ និងកម្មករ ប្រសិនបើរកឃើញថា ការដ្ឋានមិនមានក្រុមហ៊ុនសាងសង់ចុះបញ្ជីត្រឹមត្រូវ គ្មានវិស្វករប្រចាំការ និងគ្មានកម្មករធ្វើការ នឹងត្រូវបិទការដ្ឋានសំណង់។ ៣. ការប្រើប្រាស់ដងសន្ទូច ម៉ាស៊ីនស្ទូច ម្ចាស់ការដ្ឋានត្រូវមានប្លង់ទីតាំងគ្រឹះដងសន្ទូច ក្នុងដែនប្រើប្រាស់ប្រចាំថ្ងៃ។ ៤. គ្រឹះអគារក្រុមហ៊ុនសាងសង់គ្រឹះ ត្រូវត្រួតពិនិត្យអំពីស្ថានភាពដី ព្រោះនៅខេត្តព្រះសីហនុ ខាងក្រោមកន្លែងខ្លះមានថ្ម កន្លែងខ្លះដីភក់ ដែលជាបញ្ហាប្រឈមអាចនឹងមានហានិភ័យយ៉ាងធ្ងន់ធ្ងរ ដូចជា ករណីបាក់ស្រុតអគារកម្ពស់ ៧ជាន់កន្លងមក អគារស្រុតនៅអូរពីរ ការរលំបាក់ដងសន្ទូច […]

អាន​បន្ថែម

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយ២២លានដុល្លារលើគម្រោងទឹកស្អាតនៅពោធិ៍សាត់

រាជរដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានសម្រេចផ្តល់ជំនួយប្រមាណ ២២លានដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់។ តាមរយៈជំនួយនេះនឹងត្រូវបានប្រើសម្រាប់សាងសង់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងរៀបចំប្រព័ន្ធចែកចាយទឹកក្នុងក្រុងពោធិ៍សាត់។ លិខិតប្តូរសារស្ពីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានចុះហត្ថលេខា កាលពីរសៀលថ្ងៃទី៤ ខែធ្នូ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម MIKAMI Masahiro អគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា។ ការផ្តល់ឥណទានឥតសំណងនេះ គឺជាការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុន ក្នុងការរួមចំណែក ធ្វើឲ្យប្រសើរឡើងនូវបរិស្ថានរស់នៅនៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យទឹកស្អាត។ ឯកឧត្តមអគ្គរាជទូត មានប្រសាសន៍ថា តាមរយៈគម្រោងនេះ រំពឹងថាអត្រាផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងពោធិ៍សាត់នឹងមានការកើនឡើង។ ឯកឧត្តមអគ្គរាជទូត បន្ថែមទៀតថា កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត គឺជាវិស័យមួយគួរឲ្យកត់សម្គាល់សម្រាប់រយៈពេលវែង និងទំហំធំតាមរយៈសមិទ្ធផលដែលសម្រេចបានចេញពីគម្រោងទាំងនេះ។ ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានកំណត់ទិសដៅនៃអត្រាផ្គត់ផ្គង់ទឹកស្អាតឲ្យបាន១០០ភាគរយ នៅគ្រប់តំបន់ទូទាំងប្រទេសនៅត្រឹមឆ្នាំ២០២៥៕

អាន​បន្ថែម