អ្នករៀបចំការប្រកួតពានរង្វាន់ហេដ្ឋារចនាសម្ព័នឌីជីថល ២០២៤ ប្រកាសអ្នកជាប់ទៅប្រកួតវគ្គផ្តាច់ព្រាត់

អ្នកឈ្នះនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី ៩ ខែតុលា ក្នុងព្រឹត្តិការណ៍ហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ (2024 Year in Infrastructure) និងកម្មវិធីពានរង្វាន់ឌីជីថលរៀបចំឡើងដោយក្រុមហ៊ុន Bentley System នៅទីក្រុង Vancouver EXTON, PA., ថ្ងៃទី 15 ខែសីហា ឆ្នាំ 2024 – ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធសាកល បានប្រកាសពីបេក្ខជនចុងក្រោយដែលត្រូវទៅប្រកួតផ្តាត់ព្រាត់យកពានរង្វាន់ Going Digital Awards ឆ្នាំ 2024។ កម្មវិធីផ្តល់ពានរង្វាន់ប្រចាំឆ្នាំនេះ ប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធីសូហ្វវ៊ែររបស់ក្រុមហ៊ុន Bentley ណាដែលមានស្នាដៃឆ្នើម ដែលមានប្រយោជន៍ច្រើនក្នុងការជំរុញការរចនាហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងប្រតិបត្តិការនៅទូទាំងពិភពលោក។ ឆ្នាំនេះ បេក្ខជនចុងក្រោយចំនួន 36 ក្រុម ក្នុងចំណោម 12 ប្រភេទ ត្រូវបានជ្រើសរើសជម្រុះចេញបេក្ខជនជាង 250 ដែលដាក់ពាក្យស្នើចេញពីក្រុមហ៊ុននានាមកពី 36 ប្រទេស។ អ្នកតំណាងមកពីស្ថាប័នដែលជាប់ពាក់ប្រកួតជម្រុះចុងក្រោយនឹងបង្ហាញគម្រោងរបស់ពួកគេទៅកាន់ក្រុមចៅក្រមឯករាជ្យរហូតដល់ទៅ 34 […]

អាន​បន្ថែម

ថៃប្តូរយុទ្ធសាស្ត្រទាក់ទាញវិនិយោគិនចិន ដោយថែមរយៈពេលជួល ៩៩ឆ្នាំ និងសិទ្ធិកាន់កាប់ ៧៥%លើខុនដូ

វិនិយោគិនចិន កំពុងបង្កើនវត្តមានរបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ ដោយពាំនាំយកមកជាមួយនូវកញ្ចប់ទំហំទឹកប្រាក់វិនិយោគជាង ២ពាន់លានដុល្លារ ដែលបានវិនិយោគនៅក្នុងទីក្រុងសេដ្ឋកិច្ចសំខាន់ៗក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។ និន្នាការនេះត្រូវបានគេរំពឹងថានឹងបង្កើនល្បឿនបន្ថែមទៀត ខណៈបច្ចុប្បន្ននេះរដ្ឋាភិបាលថៃកំពុងពិចារណាលើការពង្រីករយៈពេលជួលសម្រាប់ជនបរទេសពី ៥០ ទៅ ៩៩ ឆ្នាំ និងបង្កើនដែនកំណត់កម្មសិទ្ធិរបស់ជនបរទេសនៅក្នុងខុនដូពី ៤៩% ទៅ ៧៥% នៃទំហំបរិវេណអចលនទ្រព្យដែលអាចប្រើប្រាស់បាន ដែលយុទ្ធសាស្ត្រនេះ អាចផ្លាស់ប្តូរសក្ដានុពលថ្មីនៃទីផ្សារអចលនទ្រព្យស្រុកថៃ នេះបើយោងតាម ​​Property DNA និងធ្វើបច្ចុប្បន្នភាពដោយ Thestar ចុះថ្ងៃទី  ០៦ ខែសីហា ឆ្នាំ ២០២៤។ នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Property DNA លោក Surachet Kongcheep បានគូសបញ្ជាក់ថា “ក្រុមហ៊ុនដែលផ្តល់មូលនិធិដោយចិនទាំងអស់ត្រូវបានបង្កើតឡើងក្រោមច្បាប់ថៃ ឬតាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយដៃគូថៃ បាននិងកំពុងទទួលបានយុទ្ធសាស្ត្រទិញខុនដូ និងផ្ទះនៅតាមទីក្រុងធំៗដូចជាទីក្រុងបាងកក ប៉ាតាយ៉ា និងភូកេត។ អចលនទ្រព្យទាំងនេះមានគោលបំណងជាចម្បងចំពោះជនជាតិថៃដែលមានទ្រព្យសម្បត្តិ និងជនបរទេសដែលកំពុងស្វែងរកលំនៅដ្ឋានបែបប្រណីត។” ប្រសិនណាបើគោលនយោបាយថ្មីនេះ ត្រូវបានអនុម័ត វានឹងអាចបង្កឱ្យមានលំហូរចូលយ៉ាងគំហុកនៃអ្នកវិនិយោគចិនដែលកំពុងស្វែងរកការទាញយកប្រយោជន៍ពីការកើនឡើងនៃតម្រូវការពីអ្នកទិញបរទេស នេះបើតាមការអះអាងរបស់លោក Surachet។ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ការវិនិយោគរបស់ចិននៅក្នុងប្រទេសថៃបានកើនឡើងដល់ប្រមាណ ១០,៨៤ ពាន់លានដុល្លារ […]

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុនជាច្រើនដកអាជីវកម្មចេញពីចិន ខណៈវៀតណាមកំពុងក្លាយជាគោលដៅបន្ទាប់

ក្រុមហ៊ុនជប៉ុន កំពុងមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងអំពីប្រតិបត្តិការនៅក្នុងប្រទេសចិន ដោយសារហានិភ័យនៃខ្សែច្រវាក់ផ្គត់ផ្គង់ ច្បាប់ប្រឆាំងចារកម្ម និងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយបង្កើតបរិយាកាសធុរកិច្ចមិនច្បាស់លាស់។ ជាមួយនឹងចំនួនអាជីវកម្មជប៉ុនប្រមាណ ១៣.០៣៤របស់ជប៉ុន ដែលកំពុងដំណើរការនៅក្នុងប្រទេសចិន បច្ចុប្បន្នចំនួនក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសចិនបានថយចុះ ៩,៤% ដែលនេះជាតួលេខមួយខ្ពស់ ខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១២មក  នេះបើយោងតាមប្រភពពីការស្ទង់មតិនាពេលថ្មីៗនេះដោយ Teikoku Databank និងធ្វើបច្ចុប្បន្នភាពដោយ Asia.nikkei នៅថ្ងៃទី 0៦ ខែសីហា ឆ្នាំ ២០២៤។ បន្ទាប់ពីមានការកើនឡើងតិចតួចនៃក្រុមហ៊ុនចំនួន ៣២៨ ក្នុងឆ្នាំ ២០២២ របាយការណ៍នេះបង្ហាញពីការស្ទាក់ស្ទើរកាន់តែខ្លាំងឡើងក្នុងចំណោមក្រុមហ៊ុនជប៉ុនក្នុងការវិនិយោគនៅក្នុងប្រទេសចិន។ លោក Daisuke Iijima អ្នកស្រាវជ្រាវនៅក្រុមហ៊ុន Teikoku Databank បានកត់សម្គាល់ថា “មែនទែនទៅ ចំណង់វិនិយោគរបស់ក្រុមហ៊ុនជប៉ុនដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិន កំពុងថយចុះច្រើនជាងទិន្នន័យដែលបានបង្ហាញទៅទៀត” ។ លោកបានចង្អុលបង្ហាញថា ការកើនឡើងថ្លៃពលកម្មដែលបានកើនឡើងទ្វេដងក្នុងទសវត្សរ៍កន្លងមក ហើយការកើនឡើងភាពតានតឹងជាមួយសហរដ្ឋអាមេរិកកំពុងជំរុញឱ្យក្រុមហ៊ុននានាពិចារណាឡើងវិញថាតើគេគួរបន្តដាក់ប្រទេសចិនជាមជ្ឈមណ្ឌលនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេទៀតដែរឬទេ។ “ក្រុមហ៊ុនកាន់តែច្រើនមើលឃើញពីហានិភ័យនៃការគ្រប់គ្រងក្នុងការដាក់ប្រទេសចិននៅកណ្តាលនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ ហើយកំពុងរួមបញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុក ឬផ្លាស់ប្តូរពួកគេទៅកាន់អាស៊ីអាគ្នេយ៍វិញ” លោ​ក Iijima បានបន្ថែម។ លទ្ធផលនៃរបាយការណ៍ស្ទង់មតិនេះ ក៏បានកត់សម្គាល់ផងដែរថា ក្រុមហ៊ុនផលិត ជាពិសេសនៅក្នុងវិស័យរថយន្ត អេឡិចត្រូនិក និងគ្រឿងអេឡិចត្រូនិក តំណាងឱ្យផ្នែកធំបំផុតនៃក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសចិន។ […]

អាន​បន្ថែម

ឆមាសទី១-២០២៤ កម្ពុជាចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន សរុប$៤៣៨លាន

ក្នុងឆមាសទី១ នៃឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួន ៤៣៨ លានដុល្លារ សម្រាប់អនុវត្ត ១៣គម្រោង/កម្មវិធីអភិវឌ្ឍន៍។​ យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហិរញ្ញប្បទានឥតសំណងចំនួន ៩គម្រោង/កម្មវិធី មានទឹកប្រាក់សរុបប្រមាណ ១២៤លានដុល្លារ។ ទឹកប្រាក់នេះ មិនរាប់បញ្ជូលទឹកប្រាក់ហិរញ្ញប្បទាន ដែលដៃគូអភិវឌ្ឍន៍បានផ្តល់ទៅដល់បណ្តាគោលដៅអនុវត្តដោយផ្ទាល់ដោយមិនឆ្លងកាត់រាជរដ្ឋាភិបាលទេ។​ បើតាមប្រភពដដែល ឥណទានសម្បទានចំនួន ៤គម្រោង/កម្មវិធី មានទឹកប្រាក់សរុបចំនួនប្រមាណ ៣១៣ លានដុល្លារ ឬប្រមាណ ២៣៧លានអេសដេអ៊ែរ គឺស្មើនឹងប្រមាណ ១៣.៩៧ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ។​ យោងតាមច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤ រាជរដ្ឋាភិបាលមានឥណទានវិនិយោគដោយហិរញ្ញប្បទានក្រៅប្រទេសចំនួន ៦.២០៧.៨៧៦ លានរៀល ឬសមមូលនឹង ១,៥១៥លានដុល្លារ។ ទន្ទឹមនេះ រដ្ឋបានដកសាច់ប្រាក់មកប្រើប្រាស់ក្នុងគម្រោង/កម្មវិធីអភិវឌ្ឍន៍ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងឥណទានសម្បទាន និងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ប្រមាណ ៤៤២លានដុល្លារ ឬស្មើនឹងប្រមាណ ២៩ភាគរយ នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤។

អាន​បន្ថែម

២០២៣  សិង្ហបុរីជាប់លេខ១-ស្រូបទុនវិនិយោគផ្ទាល់ពីបរទេសបាន $១៥៩ពាន់លាន, ខណៈកម្ពុជាជាប់លេខ៧-ស្រូបបានជិត $៤ពាន់លាន

ភាពទាក់ទាញរបស់អាស៊ានក្នុងនាមជាទីផ្សារដែលមានស្ថិរភាព និងរីកចម្រើនយ៉ាងឆាប់រហ័ស បានជំរុញលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមក ដោយទទួលបានលំហូរ FDI គិតជាទំហំសាច់ប្រាក់ប្រមាណ ២២៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២។ តាមរយៈការកើនឡើងជាបន្តបន្ទាប់នៃលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI), ក្នុងឆ្នាំ២០២៣ កម្ពុជាបានស្រូបទាញទុនវិនិយោគពីបរទេសបានប្រមាណ ៣,៩៦ ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់លេខ៧ នៅអាស៊ាន ខណៈប្រទេសសិង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខ១-ស្រូបទុនបានរហូតដល់ ១៥៩,៦៧ពាន់លានដុល្លារ។ នេះបើយោងតាម Manila Times ចុះផ្សាយថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងទៀតថា ការកើនឡើងនៃការវិនិយោគនេះ បានជំរុញឡើងដោយចំនួនប្រជាជននៅអាស៊ានដែលកំពុងមានការកើនឡើងខ្លាំង និងកម្រិតប្រាក់ចំណូលរបស់ពួកគេក៏កើនឡើងដែរ ពិសេសប្រទេសអាស៊ានទាំងអស់កំពុងទទួលបានអត្ថប្រយោជន៍ជាអ្នកបន្តដ៏សំខាន់នៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ពិភពលោក ដែលកំពុងហៀរចេញពីប្រទេសចិន។ តួរយ៉ាងដូចជាប្រទេសសិង្ហបុរីក្នុងឆ្នំា២០២៣កន្លងទៅនេះ បាននាំមុខគេនៅអាស៊ានក្នុងនាមជាអ្នកទទួលបាន FDI ដ៏ធំបំផុតដោយទទួលបានរហូតដល់ ១៥៩,៦៧ពាន់លានដុល្លារ ដោយបានពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលវិនិយោគសកល។ បន្ទាប់ពីសិង្ហបុរី ឃើញថាឥណ្ឌូនេស៊ី បានដេញតាមពីក្រោយ ដោយបានទាក់ទាញ FDI បាន ២១,៦៣ ពាន់លានដុល្លារ ដែលភាគច្រើននៃការវិនិយោគទាំងនោះបានផ្តោតទៅលើវិស័យរថយន្តអគ្គិសនី អាគុយ ដំណើរការនីកែល និងថាមពលកកើតឡើងវិញពីសហគ្រាសចិន។ ចំណែកឯវៀតណាម និងម៉ាឡេស៊ីក៏បានជាប់ក្នុងកំណត់ត្រាលំហូរ FDI ដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ […]

អាន​បន្ថែម

ក្រុមហ៊ុនចិន កំពុងសិក្សាសង់រោងចក្រកែច្នៃផ្លែឈើស្រស់នៅកម្ពុជា សម្រាប់នាំចេញ

ក្រុមហ៊ុន DOMI Biotechnology Co., Ltd. របស់ចិន កំពុងសិក្សាលទ្ធភាពលើការវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ ជាពិសេស ផ្លែធុរេន និងដូងនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈ ប្រតិភូក្រុមហ៊ុនដឹកនាំដោយលោក WAN YANHU ប្រធានក្រុមហ៊ុន កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបាន ជម្រាបជូនគណៈប្រតិភូអំពីកំណើនខ្ពស់នៃរំហូរវិនិយោគចិនមកកម្ពុជា ជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ហើយក្នុងរយៈពេលប្រមាណជិត ៨ខែដើមឆ្នាំ២០២៤ ការវិនិយោគចិនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៣% នៃប្រភពទុនវិនិយោគសរុប។ ជាមួយគ្នានេះដែរ លោក WAN YANHU ប្រធានគណៈប្រតិភូបានឱ្យដឹងថា ក្រុមហ៊ុន DOMI Biotechnology Co., Ltd. ជាក្រុមហ៊ុនចិនវិនិយោគកែច្នៃផ្លែឈើស្រស់ ពិសេស ផ្លែដូង និងទុរេន ដែលបច្ចុប្បន្នមានទីតាំងវិនិយោគនៅប្រទេសថៃ។ ភាគច្រើននៃផលិតផលរបស់ក្រុមហ៊ុន ត្រូវបាន នាំចេញទៅប្រទេសចិន សហរដ្ឋអាមេរិក អូស្ត្រាលី មជ្ឈិមបូព៌ា និងអ៊ីតាលី។ គោលបំណងនៃដំណើរទស្សនកិច្ច […]

អាន​បន្ថែម

ក្រុមហ៊ុនចិនចង់មកវិនិយោគផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា សម្រាប់នាំចេញ

ក្រុមហ៊ុន Chery Holding Group ដែលជាក្រុមហ៊ុនឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសចិន បានបង្ហាញនូវចំណាប់អារម្មណ៍ចង់មកវិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងទីផ្សារអន្តរជាតិ។ ការលើកឡើងរបស់ក្រុមហ៊ុនខាងលើ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Chery Holding Group Co., Ltd. កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ នាឱកាសនោះ លោក Xu Hui បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក មានអាជីវកម្មលើវិស័យឧស្សាហកម្មផលិតរថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតកប៉ាល់ទឹក និងការសាងសង់កំពង់ផែ ហើយក្រុមហ៊ុនចាប់អារម្មណ៍ចង់វិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងអន្តរជាតិ។ ទន្ទឹមគ្នានេះដែរ លោកបន្តថា ក្រុមហ៊ុន ក៏កំពុងសិក្សាគម្រោងផ្សេងៗមួយចំនួនទៀត រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រោងពិភាក្សាជាមួយដៃគូកម្ពុជាផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ក្រុមហ៊ុន […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការសម្របសម្រួល និងដឹកនាំការងារអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើត គណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត ដើម្បីសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការបង្កើត និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលផ្សាយចេញនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។ សេចក្តីសម្រេចនេះបានបញ្ជាក់ថា គណៈកម្មការសម្របសម្រួល និងដឹកនាំការងារអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ គឺមានសមភាពចំនួន១១រូប ដោយមានឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន, អនុប្រធានចំនួន២រូប គឺឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងឯកឧត្តម គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ព្រមទាំងសមាជិកមួយចំនួនទៀត។ គណៈកម្មការនេះ មានតួនាទី និងការទទួលខុសត្រូវ លើកយោបល់ជូនរាជរដ្ឋាភិបាល ក្នុងការកំណត់ទស្សនវិស័យ និងគោលនយោបាយជាតិអំពី ទីក្រុងឆ្លាតវៃសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង និងមានភារកិច្ច ដូចជា ៖ សិក្សា ស្រាវជ្រាវបទពិសោធរបស់ ប្រទេសនានានៅក្នុងតំបន់ និងសកលលោកពាក់ព័ន្ធ នឹងការបង្កើតនិងការអភិវឌ្ឍទីក្រុងឆ្លាត, សិក្សា ស្រាវជ្រាវកំណត់អំពីនិយមន័យ វិសាលភាព ទំហំ និងទស្សនទាននៃទីក្រុងឆ្លាត សម្រាប់បរិបទនៅកម្ពុជា។ គណៈកម្មការនេះ […]

អាន​បន្ថែម

គម្រោងកែប្រព័ន្ធដោះទឹកភ្លៀងតាមបណ្តោយផ្លូវជាតិលេខ៤ នៅរាជធានីភ្នំពេញ សម្រេចបាន ៦,៧%

គិតត្រឹមថ្ងៃទី២៥ ខែកក្កដា គម្រោងកែលម្អប្រព័ន្ធដោះទឹកភ្លៀងតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងរាជធានីភ្នំពេញ សម្រេចបានជាង ៦,៧% ហើយ​។​ បើតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់​​បញ្ចៀសការជន់លិចនៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤ កាលពីថ្ងៃទី០៧ ខែសីហា បានឱ្យដឹងថា វឌ្ឍនភាពការអនុវត្តគម្រោង សម្រេចលទ្ធផលការងារបានប្រមាណ ៦,៧០% លឿនជាងផែនការ ៣,៩២%។ គម្រោងកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ៤ នៅរាជធានីភ្នំពេញនេះ គឺដើម្បីជួយលើកកម្ពស់សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពទីក្រុងផងដែរ។ (អានបន្ថែម) ដោយឡែក ចំពោះ គម្រោងស្តារពង្រីកកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រេចបាន ៥៤.៨០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ បើគិតត្រឹមដំណាច់ខែមិថុនាកន្លង។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងស្តារផ្លូវជាតិលេខ២៣ ក្រោមកម្ចីADB ជាង $២១លាន សង់បានជាង ៥៧%

គិតត្រឹមខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើកកម្ពស់កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨៣គីឡូម៉ែត្រ សម្រេចបាន ៥៧,៥០ភាគរយ ហើយ។ នេះបើតាមការបញ្ចាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុកមួយកាលពីដើមខែសីហានេះ។ គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ២៣ ដែលបាននិងកំពុងជួសជុលកែលម្អនេះមាន ប្រវែង១៩,៨៣គីឡូម៉ែត្រ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល។ បើតាមផែនការ ផ្លូវនេះ ត្រូវបានសាងសង់ឡើងជា៤គន្លង (២គន្លងទៅ និង២គន្លងមក) ដោយពង្រីកទទឹងតួផ្លូវប្រវែង ១១ម៉ែត្រ និងក្រាលកៅស៊ូ AC កម្រាស់ ៨សង់ទីម៉ែត្រ លើទទឹងតួផ្លូវប្រវែង ១០ម៉ែត្រ។ ជាងនេះទៅទៀត ផ្លូវមួយខ្សែនេះ មានសក្តានុពល និងមានភាពប្រទាក់ក្រឡា តភ្ជាប់ជាមួយផ្លូវជាតិលេខ២១B និងផ្លូវជាតិលេខ២១ ឆ្ពោះទៅកាន់ទិសដៅរាជធានីភ្នំពេញ និងព្រំដែនកម្ពុជា-វៀតណាម(ជ្រៃធំ-ឡុងប៊ិញ) និងតភ្ជាប់ជាមួយផ្លូវជាតិលេខ១៤ ទិសដៅតម្រង់ទៅស្ពានអ្នកលឿង ខេត្តព្រៃវែង និងព្រំដែនកម្ពុជា-វៀតណាម (ក្អមសំណ-វិញសឿង) និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវផ្សេងៗដទៃទៀតនៅក្នុងតំបន់នេះ។ គួររំលឹកថា គម្រោងនេះ ទទួលបានឥណទានសម្បទាន ២១,៦៨លានដុល្លារ​ […]

អាន​បន្ថែម