ព័ត៌មានសំណង់
សំណង់ស្ពានអាកាសនៅផ្លូវបំបែកចោមចៅសម្រេចបាន ៤០ ភាគរយហើយ
ដំណើរការនៃសំណង់ស្ពានអាកាសនៅផ្លូវបំបែកចោមចៅគិតមកដល់មកដល់ពេលនេះ សម្រេចបាន៤០ភាគរយ បន្ទាប់ពីបានដំណើរការសាងសង់ចាប់តាំងពី ខែមិថុនា ឆ្នាំ ២០១៨មក។ គម្រោងនេះ គ្រោងនឹងបញ្ចប់មុនចុងឆ្នាំ ២០២១។ យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងព័ត៌មាន លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា «មកដល់ពេលនេះ សំណង់ស្ពានអាកាសនៅផ្លូវបំបែកចោមចៅ ត្រូវបានដំណើរសាងសង់ស្ទើរតែរួចរាល់ហើយ។ យើងទើបនឹងបានបង្ហើយការជីកច្រកក្រោមដីចំនួន២ កន្លែង និងផ្លូវរូងក្រោមដីចំនួន២។ យើងកំពុងពង្រីកផ្លូវសងខាងនៃកន្លែងការដ្ឋានសាងសង់។» លោកបន្ថែមទៀតថា «ក្រុមជំនាញកំពុងមមាញឹកក្នុងការស្ថាបនាសំណង់ស្ពានអាកាសនេះ ឲ្យបានសម្រេចតាមផែនការដែលបានគ្រោងទុក។» គួរបញ្ជាក់ផងដែរថា សំណង់ស្ពានអាកាស នឹងចំណាយថវិកាប្រមាណ ២២ លាន ដុល្លាអាមេរិក ក្នុងការសាងសង់ ដែលអនុវត្តដោយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃៀវសែ។ នៅពេលសាងសង់រួច គម្រោងនេះ គឺក្លាយជាគម្រោងទី ៦ ក្នុងចំណោមគម្រោងស្ពានអាកាសនៅក្នុងរាជធានីភ្នំពេញចំនួន៥ទៀត ដែលកំពុងដាក់ឲ្យប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា(តិចណូ) និងស្ពានអាកាសផ្សារដីហ៊ុយ៕ (អានបន្ថែម)
អានបន្ថែមក្រសួងរៀបចំដែនដី៖ បញ្ជាឱ្យរុះចោលសំណង់អគារចំនួន១៤នៅខេត្តព្រះសីហនុ
គណៈកម្មការចុះពិនិត្យគុណភាពសំណង់របស់ក្រសួងដែនដី និងនគរូបនីយកម្ម បានបញ្ជាឲ្យមានការរុះរើចោលនូវសំណង់១៤អគារនៅខេត្តព្រះសីហនុក្នុងរយៈពេលប្រមាណ៩ខែនៃការបង្កើតគណៈកម្មការត្រួតពិនិត្យសំណង់ក្នុងក្រុងព្រះសីហនុ។ នេះបើយោងទៅតាមប្រសាសន៍របស់អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សេង ឡូត ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០កន្លងទៅ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «ខ្ញុំសូមជម្រាបជូនថា នៅខេត្តព្រះសីហនុក្រោយពីមានព្រឹត្តិការណ៍មួយនៃការបាក់រលំអគារនោះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការចុះពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ។ មកដល់ពេលនេះ ការពិនិត្យនេះបានជាង៥០០សំណង់ហើយ។» ឯកឧត្តមបានបន្តថា៖ «សំណង់ដែលត្រូវបានសម្រេចឱ្យរំលាយចោលនេះមានការអនុញ្ញាត និងវាយតម្លៃច្បាស់លាស់និងទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលតែម្តងគឺមាន ១៤ អគារ។ហើយជាង១០០អគារទៀតគឺមានការ អញ្ជើញក្រុមហ៊ុនជំនាញឲ្យមកជួយធ្វើកោសល្យវិច្ច័យ ដើម្បីមានភាពច្បាស់លាស់ថាតើអគារទាំងនោះ មានគុណភាពអាចបន្តសាង់សង់បញ្ចប់ ឬបន្តប្រើប្រាស់បានហើយឬនៅ។» គណៈកម្មការពិនិត្យសំណង់នៅព្រះសីហនុត្រូវបានសម្រេចបង្កើតនៅចុងខែមិថុនា ឆ្នាំ២០១៩។ ការបង្កើតនេះគណៈកម្មការនេះ ធ្វើឡើងក្នុងគោលបំណងចុះពិនិត្យការអនុវត្តបទដ្ឋានបច្ចេកទេស បទដ្ឋានគតិយុត្ត បទដ្ឋានសំណង់ បទដ្ឋានសុវត្ថិភាព និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់ នៅខេត្តព្រះសីហនុ។ក្រៅពីនេះ ក៏មានការចុះពិនិត្យលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់នៅតាមការដ្ឋានសំណង់ផងដែរ។ គិតចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញលិខិតអនុញ្ញាតឲ្យសាងសង់សំណង់ក្នុងខេត្តព្រះសីហនុសម្រាប់អគារចាប់ពី ៥ជាន់ទៅមានចំនួន ២៨៤អគារ និងសម្រាប់បូរីមានចំនូន […]
អានបន្ថែមក្រុមហ៊ុនកូមិនខ្មែរឧបត្ថម្ភគាំទ្រទស្សនកិច្ចសិក្សាលើការដ្ឋានសំណង់មួយកន្លែងរបស់ក្រុមនិស្សិតកំពុងសិក្សាច្បាប់សំណង់
កូមិនខ្មែរ(Comin Khmere) ជាក្រុមហ៊ុនសាខារបស់កូមិនអាស៊ីគ្រុប (Comin Asia Group) ហើយជាក្រុមហ៊ុនមួយនាំមុខក្នុងប្រទេសខាងការផ្តល់ដំណោះស្រាយវិស្វកម្ម ជួយជំរុញនូវការយល់ដឹងពីឧត្តមានុវត្តន៍ក្នុងវិស័យសំណង់ ដោយផ្តោតជាពិសេសលើសុវត្ថិភាព និងគុណភាព។ ស្របតាមគោលដៅផ្សព្វផ្សាយសុវត្ថិភាពនៅតាមការដ្ឋានសំណង់របស់រដ្ឋាភិបាល ក្រុមហ៊ុន កូមិនខ្មែរ បានគាំទ្រការរៀបចំកម្មសិក្សាមួយសម្រាប់និស្សិតបណ្ឌិតច្បាប់ចំនួន ៨ នាក់ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ( RULE ) ឱ្យបានសិក្សាស្វែងយល់អំពីអគារស្ថាបនា ដែលជាអគារស្តង់ដារលំដាប់អេ (Grade A ) ស្ថិតនៅតាមបណ្តោយមហាវិធីព្រះនរោត្តម។ ដោយគោរពទៅតាមស្តង់ដារគុណភាព និងសុវត្ថិភាពខ្ពស់បំផុត អគារ១៩ជាន់នេះ គឺកំពុងតែសាងសង់ និងគ្រោងឱ្យក្លាយជាទីស្នាក់ការកណ្តាលរបស់ធនាគារស្ថាបនា ពេលត្រូវបានបញ្ចប់ក្នុងឆ្នាំ២០២០។ លោក ឆាលីស អាម៉ា ( Charles Amar ) ជាមេធាវីនៅក្រុមហ៊ុន the Paris’ Bar និងជាសាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងជាប្រធានក្រុមហ៊ុន the Real Estate Practice Group នៅ DFDL កម្ពុជា ដែលជាអ្នកដឹកនាំទស្សនកិច្ចសិក្សា […]
អានបន្ថែមរថយន្តស្ទូចសម្ភារសំណង់មួយបានដួលរលំសង្កត់មកលើយានយន្តមួយចំនួននៅក្រុងព្រះសីហនុ
រថយន្តស្ទូចមួយគ្រឿង ដែលកំពុងតែស្ទូចសម្ភារសំណង់បានក្រឡាប់ និងបាក់ដងសន្ទូច សង្កត់លើយានយន្តនៅតាមដងផ្លូវ ស្ថិតដងផ្លូវចុះពីអប្សរាថតរូប ក្នុងសង្កាត់លេខ២ នៅក្រុងព្រះសីហនុ កាលព្រឹកថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០២០កន្លងទៅ។ នេះបើយោងទៅតាមទំព័រហ្វែសប៊ុក HUY BUNLENG NEWS ហេតុការណ៍ខាងលើនេះ បានបង្កឡើងដោយរថយន្តស្ទូច ០១គ្រឿងម៉ាក KATO ពណ៌ លឿង គ្មានផ្លាកលេខ ជាកម្មសិទ្ធរបស់ឈ្មោះ តាយ ស្នាក់នៅភូមិ៣ សង្កាត់លេខ១ក្រុងព្រះសីហនុ ខណៈពេល ដែលកំពុងស្ទូចសម្ភារៈសំណង់ បានដួលរលំ និងបាក់ដងសន្ទូចសង្កត់ បង្កឲ្យមានការខូចខាតយានយន្ត និងសម្ភារផ្សេងៗ រួមាន រថយន្តស្ទូចម៉ាក HOWO, រថយន្ត LEXUS RX300, ឡំប្រឺតាកង់៣ និង បង្គោលភ្លើងអគ្គិសនី ចំនួន ០១ដើមផងដែរ។ យ៉ាងណាមិញ ករណីដែលកើតឡើងខាងលើនេះ សមត្ថកិច្ចបញ្ជាក់ថា ជាគ្រោះថ្នាក់ការងារ មិនមែនជាគ្រោះថ្នាក់ចរាចរណ៍នោះទេ ហើយក៏មិនបានបង្កគ្រោះដល់មនុស្សនោះដែរ។ បច្ចុប្បន្នវត្ថុតាង និងយានយន្តត្រូវបាននគរបាលជំនាញចាត់ចែងនាំយកមករក្សាទុក ដើម្បីដោះស្រាយបន្ត ៕
អានបន្ថែមមជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មី សម្រាប់អាជីវករផ្សារឃ្លាំងរំសេវ បើកដំណើរការឆាប់ៗនេះហើយ
មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មី នឹងបើកដំណើការនៅក្នុងខែកក្កដា ឆ្នាំ២០២០ ខាង មុខនេះ ដែលនឹងក្លាយទៅជាទីតាំងប្រកបអាជីវកម្មថ្មីមួយ ដែលកាន់តែមានភាពទំនើបទាន់សម័យ និងមានផាសុកភាពជាងមុន សម្រាប់អាជីវកររបស់ផ្សារឃ្លាំងរំសេវចាស់ នៅរាជធានីភ្នំពេញ ។ មជ្ឈមណ្ឌលបចេ្ចកវិទ្យានេះ មានទីតាំងនៅលើដីទំនេរមួយកន្លែង ជាប់សាលមហោស្រពចេនទ្បា នឹងជំនួស អោយទីតាំងផ្សារឃ្លាំងរំសេវចាស់ ដែលធ្លាប់ជាទីតាំងមានប្រជាប្រិយភាពខ្លាំងបំផុតក្នុងការទិញ-លក់ និងផ្តល់ សេវាកម្មពាក់ព័ន្ធនឹងបច្ចេកវិទ្យាទូរស័ព្ទដៃ ព្រមទាំងគ្រឿងអេឡិចត្រូនិកទូទៅ សម្រាប់ប្រជាជនកម្ពុជា។ តាមការបញ្ជាក់ពីក្រុមហ៊ុនគ្រប់គ្រងមជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មីបានឱ្យដឹងថា ដោយបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អាជីវករផ្សារឃ្លាំងរំសេវ ហើយការចុះឈ្មោះបានបញ្ចប់ ទៅប្រកបដោយភាពជោគជ័យខ្ពស់។ តំណាងក្រុមហ៊ុនបានលើកឡើងថា “ក្រុមហ៊ុននឹងផ្តល់អោយអាជីវករទាំងអស់ចូលធ្វើអាជីវកម្ម ដោយមិនគិតថ្លៃឈ្នូលតូប ១០០ ភាគរយ រយៈពេលបីខែពេញ ចាប់ពីខែកក្កដា ឆ្នាំ២០២០ តទៅ ។ ក្រុមហ៊ុន ជឿជាក់យ៉ាងមុតមាំបំផុតថា នឹងអាចដឹកនាំអាជីវករផ្សារឃ្លាំងរំសេវទាំងអស់ ឈានទៅរកភាពជោគជ័យកាន់តែខ្លាំងទ្បើង ស្ថិតក្នុងបរិយាកាសល្អ ទំនើប និងប្រសើជាងមុន។” ដោយសារមជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មីនេះ មានទីតាំងជាប់ផ្សារឃ្លាំងរំសេវចាស់ស្រាប់ គម្រោងនេះ នឹងធ្វើអោយអាជីវករ និងអតិថិជនទាំងអស់ងាយស្រួលក្នុងការស្វែងរក ក៏ដូចជាសម្រួលដល់ការពង្រីកអាជីវកម្ម។ សមិទ្ធផលមជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មីនេះ ត្រូវបានគេរំពឹងថា នឹងអាចចូលរួមចំណែកបន្តអភិវឌ្ឍ និងពង្រីកវិស័យទីផ្សារផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា អោយកាន់ តែមានភាពសម្បូរបែប និងទាន់សម័យជាងមុន […]
អានបន្ថែមព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីតម្លៃ១,៥ពាន់លានដុល្លាររចនាប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីល្បាញមួយរបស់អង់គ្លេស
ក្រុមហ៊ុនរចនាប្លង់ដ៏ធំ និងល្បីល្បាញនៅប្រទេសអង់គ្លេសត្រូវបានជ្រើសរើសឲ្យក្លាយជាអ្នករចនាប្លង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានតម្លៃវិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារអាមេរិកមានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាល និងតាកែវ នេះបើតាមការបញ្ជាក់ផ្ទាល់របស់ម្ចាស់គម្រោង។ ព្រលានយន្តហោះភ្នំពេញថ្មី គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជាដែលនឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ហិកតា និងជាការវិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ ហៅកាត់ថា OCIC ដោយដំណាក់កាលទីមួយ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៣។ (អានបន្ថែម) តាមការលើកឡើងក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធានក្រុមប្រឹក្សាភិបាលនៃកាណាឌីយ៉ាគ្រុប និង OCIC បានឲ្យដឹងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ គឺចេញប្លង់សាងសង់ដោយក្រុមហ៊ុន Foster & Partners ដែលជាក្រុមហ៊ុនល្បីល្បាញមួយនៅលើពិភពលោក។ អាកាសយានដ្ឋានថ្មីនេះ ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F ជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោក ដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងរបស់ប្រទេសចិន។ នៅពេលសាងសង់ចប់ អាកាសយានដ្ឋានថ្មីនេះនឹងសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ ព្រមទាំងមានសមត្ថភាពទទួលអ្នកដំណើរបានចំនួន ២៧លាននាក់នៅឆ្នាំ ២០៣០ ហើយនៅឆ្នាំ ២០៥០ វានឹងអាចផ្ទុកអ្នកដំណើររហូតដល់ ៣០លាននាក់ស្របតាមផែនការមេ។ ក្រុមហ៊ុនមួយនេះ មានដើមកំណើតនៅប្រទេសអង់គ្លេសតាំងពីឆ្នាំ១៩៦៧ ហើយជាក្រុមហ៊ុនដែលបានរចនាអគារល្បីៗជាច្រើន […]
អានបន្ថែមគម្រោងដំឡើងរោងចក្រផលិតដែក និងរោងចក្រអគ្គិសនី នឹងជំរុញការអភិវឌ្ឍខេត្តកោះកុងជាក្រុងវិស្សមកាលដ៏មានសក្តានុពល
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ កំពង់ផែទឹកជ្រៅតារាសាគរ រោងចក្រផលិតដែក និងរោងចក្រអគ្គិសនី កំពុងកែប្រែសម្រស់កោះកុង ខេត្តពណ៌បៃតងដ៏ល្បីឈ្មោះរបស់កម្ពុជា ឱ្យក្លាយទៅជាក្រុងវិស្សមកាលទេសចរណ៍ដ៏មានសក្តានុពលមួយទាំងក្នុងប្រទេស និងក្នុងតំបន់។ ក្រៅពីឮល្បីថា មានគម្រោងធំៗរួមមានព្រលានយន្តហោះ និងកសាងទីក្រុងតារាសាគរដោយវិនិយោគិនចិនធំៗរួចមក ពេលនេះ ខេត្តកោះកុង កំពុងរៀបចំសិក្សាលទ្ធភាពដំឡើងរោងចក្រផលិតដែក និងរោងចក្រអគ្គិសនីបន្ថែមទៀត។ កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០ ថ្មីៗនេះ លោក ណឹម ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ និងអ្នកតំណាងក្រុមហ៊ុន Celestial បានចុះពិនិត្យទីតាំងស្ថិតក្នុងតំបន់ឧទ្យានជាតិបុទុមសាគរ ស្រុកគិរីសាគរ ខេត្តកោះកុង សម្រាប់គម្រោងវិនិយោគឧស្សាហកម្មធុនធ្ងន់ខាងលើ។ ជាលទ្ធផល ដីទំហំ ៨៣៦ ហិចតា ដែលស្ថិតក្នុងឃុំព្រែកខ្សាច់ និងទីតាំងមួយកន្លែងទៀតស្ថិតនៅតំបន់អតីតក្រុមហ៊ុនឋានសួគ៌ ត្រូវបានសិក្សាកំណត់ទំហំដីសម្រាប់សាងសង់ រោងចក្រផលិតដែក និងរោងចក្រអគ្គិសនី។ ចំណែកឯ ដីទំហំ ៤០០ ហិចតា ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ឧកញ៉ាលី យ៉ុងផាត់ ក៏ត្រូវបានសិក្សា និងកំណត់ដីស្របពេលគ្នានេះផងដែរ ដើម្បីអនុវត្តគម្រោងសាងសង់កំពង់ផែទឹកជ្រៅ។ គួរបញ្ជាក់ផងដែលថា ខេត្តកោះកុងជាខេត្តមួយដែលមានសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍ខ្ពស់ ។ គម្រោងវិនិយោគធំៗ […]
អានបន្ថែមរដ្ឋាភិបាល គ្រោងបើកដំណើរការព្រលានយន្តហោះខេត្តបាត់ដំបងឡើងវិញ
ដំណឹងលេចឮអំពីគម្រោងបើកដំណើរការឡើងវិញព្រលានយន្តហោះបាត់ដំបង កាន់តែច្បាស់ការណ៍ឡើង ក្រោយប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យសិក្សាសមិទ្ធិលទ្ធភាពកែលម្អ និងឱ្យដាក់ដំណើរការឡើងវិញ នៅពេលខាងមុខនេះ ក្រោយពីត្រូវបានទុកចោលជាងបីទសវត្សរ៍មកហើយ។ ថ្លែងពីខេត្តបាត់ដំបង ក្នុងពិធីបុណ្យទន្លេ កាលពីចុងសប្តាហ៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានណែនាំអោយសាលាខេត្ត និងក្រសួងមន្ទីរពាក់ព័ន្ធនានា ឱ្យជួយថែរក្សាព្រលានយន្តហោះបាត់ដំបង ដោយជូនដំណឹងដល់ពលរដ្ឋកុំអោយសាងសំណង់ខ្ពស់ៗនៅទីតំបន់ព្រលានចាស់នោះ ព្រោះអាចប៉ះពាល់ដល់គម្រោងសាងសង់ព្រលានយន្តហោះនាពេលអនាគតខាងមុខ។ សម្តេចក៏បានស្នើស្ថាប័នពាក់ព័ន្ធសិក្សាសមិទ្ធលទ្ធភាពក្នុងការកែលម្អ និងដាក់ឱ្យដំណើរការព្រលានយន្តហោះនេះឡើងវិញផងដែរ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ពិតណាស់ ពេលប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែល្អប្រសើរ គឺនៅពេលនោះតម្រូវការកសាងព្រលានយន្តហោះ គឺត្រូវតែមាន ដើម្បីពលរដ្ឋមានជម្រើសមធ្យោបាយធ្វើដំណើរតាមឡាន ឬតាមរថភ្លើង ឬតាមយន្តហោះ ឬឧទ្ធម្ភាគចក្រ ជាដើម”។ ទន្ទឹមនឹងសំណើរបស់សម្តេចបែបនេះ ក្រសួងទេសចរណ៍បង្ហាញផែនការដាក់ឲ្យដំណើការឡើងវិញ ព្រលានយន្តហោះដែលត្រូវបានបោះបង់ចោល នៅខេត្តបាត់ដំបង ក្នុងគោលបំណងសម្រួលដល់ការធ្វើការដំណើរផ្លូវអាកាសក្នុងស្រុក និងជំរុញកំណើនទេសចរជាតិ និងអន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ធ្លាប់បានលើកឡើងថា “ព្រលានយន្តហោះខេត្តបាត់ដំបង គួរត្រូវបានស្តារ និងដាក់ឲ្យដំណើរការឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍”។ សូមរម្លឹកថា ព្រលានយន្តហោះខេត្តបាត់ដំបង ត្រូវបានបិទដំណើរការយូរមកហើយ គឺតាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ ក្រោយពេលដាក់ឱ្យបម្រើវិស័យអាកាសចរណ៍យោធាមួយរយៈក្នុងសម័យរដ្ឋកម្ពុជា។ ព្រលានយន្តហោះនេះ ធ្លាប់បានបិទមិនឱ្យដំណើរការម្តងរួចមកហើយ […]
អានបន្ថែមសម្តេចស្នើឱ្យស្ថាប័នពាក់ព័ន្ធសិក្សាអំពីការកសាងផ្លូវថ្មីពីខេត្តបាត់ដំបងទៅខេត្តសៀមរាប
ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ធ្វើការសិក្សាការកសាងផ្លូវថ្មី ដែលតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ដែលផ្លូវនេះអាចកាត់បន្ថយពេលវេលា ក្នុងការធ្វើដំណើរ ដោយចំណេញចម្ងាយរហូតដល់៦៩គីឡូម៉ែត្រ។ ការស្នើនេះ បានធ្វើឡើងនៅក្នុងពិធីអបអរសាទរបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» នារសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២០ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «យើងនឹងខំរៀបចំដើម្បីកសាងផ្លូវតភ្ជាប់រវាងខេត្តបាត់ដំបង ជាមួយនឹងខេត្តសៀមរាប ដែលផ្លូវនោះនឹងអាចជួយកាត់បន្ថយចំណាយនៃការធ្វើដំណើរ ដែលជាការធ្វើដំណើរពីបាត់ដំបង ទៅបន្ទាយមានជ័យ ហើយទៅកាន់ខេត្តសៀមរាប។ ប្រៀបធៀបនឹងផ្លូវថ្មី យើងអាចចំណេញរហូតដល់៦៩គីឡូម៉ែត្រ ដែលជាការតភ្ជាប់មួយក្នុងចំណោមការតភ្ជាប់ខាងផ្នែកគមនាគមន៍របស់យើង»។ សម្តេច តេជោ បានមានប្រសាសន៍ថែមទៀតថា «ចំណុចនេះ គឺស្ថិតនៅក្នុងបេក្ខភាពគម្រោងនៅឆ្នាំ២០២១។ ប្រសិនបើការសិក្សាជាក់លាក់រួចហើយនោះ យើងនឹងរកឥណទាន ដើម្បីធ្វើផ្លូវមួយខ្សែនេះ ដែលជាការតភ្ជាប់មួយដ៏សំខាន់ សម្រាប់ខេត្តបាត់ដំបង បន្ទាប់ពីខេត្តនានាដែលជាប់នឹងខេត្តបាត់ដំបងនេះ បានតភ្ជាប់ជាមួយនឹងខេត្តជុំវិញរួចហើយ ក្នុងនោះមានខេត្តបន្ទាយមានជ័យ ទៅខេត្តប៉ៃលិន ហើយពោធិ៍សាត់តភ្ជាប់ទៅខេត្តកោះកុង»។ ក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានណែនាំអោយសាលាខេត្ត និងក្រសួងមន្ទីរពាក់ព័ន្ធសិក្សាលទ្ធភាពកែលម្អ និងដាក់ដំណើរការឡើងវិញព្រលានយន្តហោះបែកចាន ក្នុងខេត្តបាត់ដំបង […]
អានបន្ថែមគម្រោង The Peak អាចនឹងសាងសង់បន្ត បន្ទាប់ពីដោះស្រាយបញ្ហាចម្រូងចម្រាស់ជាច្រើនខែមក
គម្រោងសាងសង់អគារដ៏ខ្ពស់ស្កឹមស្កៃកម្ពស់ ៥៥ ជាន់ ដែលមានឈ្មោះថា «The Peak» ដែលជាគម្រោងរបស់ក្រុមហ៊ុនអកស៍ឡី ជេម (Oxley Gem) អាចនឹងបន្តគម្រោងសាងសង់ក្នុងពេលឆាប់ៗនេះ ខណៈដែលគម្រោងនេះបានផ្អាកការសាងសង់មួយរយៈដោយសារតែមានបញ្ហាដ៏ចម្រូងចម្រាស់ជាមួយក្រុមហ៊ុនវិស្វកម្ម Sino Great Wall International Engineering Co., Ltd.។ កាលពីដើមឆ្នាំ២០១៦ ក្រុមហ៊ុន អកស៍ឡី ជេម បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Sino Great Wall International Engineering Co., Ltd. (SGW) ដោយឱ្យក្រុមហ៊ុន SGW ធ្វើជាអ្នកម៉ៅការសាងសង់គម្រោង«The Peak»នេះ។ យោងតាមការអះអាងរបស់ក្រុមហ៊ុនអកស៍ឡី ក្នុងកំឡុងពេលនៃកិច្ចសន្យា ក្រុមហ៊ុន SGW មិនមានការគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ ជាហេតុនាំឱ្យការសាងសង់គម្រោងជួបប្រទះការលំបាក និងមានភាពយឺតយ៉ាវជាខ្លាំង។ ដោយមើលឃើញពីភាពយឺតយ៉ាវ និងអសមត្ថភាពក្នុងការសាងសង់គម្រោងឲ្យទាន់ពេលវេលា ក្រុមហ៊ុន អកស៍ឡី ជេម បានសម្រេចចិត្តរំលាយកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន SGW នា ខែតុលា ឆ្នាំ២០១៩។ នៅខែធ្នូ ឆ្នាំ២០១៩ […]
អានបន្ថែម