គម្រោងវិនិយោគថាមពលដើរដោយខ្យល់ នឹងសម្រេចការព្រមព្រៀងក្នុងឆ្នាំនេះ

ក្រុមហ៊ុនថាមពលកកើតឡើងវិញមកពីប្រទេសបារាំង Blue Circle គ្រោងវិនិយោគលើថាមពលអគ្គិសនី ដើរដោយថាមពលខ្យល់ បន្ទាប់ពីបញ្ចប់ការសិក្សាកាលដើមឆ្នាំ។ យោងតាមក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុន  Blue Circle គ្រោងវិនិយោគបង្កើតថាមពលដើរដោយថាមពលខ្យល់ ដែលមានអនុភាព ប្រមាណ៨០មេហ្គាវ៉ាត នៅលើភ្នំបូកគោ ខេត្តកំពត។ អគ្គនាយកថាមពល នៃក្រសួងរ៉ែ និងថាមពល លោក វ៉ិចទ័រ ហ្សូណា បានឲ្យដឹងនៅថ្ងៃអង្គារ៍នេះថា ការចរចារតម្លៃលក់ថាមពលចេញថាមពលខ្យល់ជាមួយក្រុមហ៊ុន គ្រោងធ្វើក្នុងពេលខាងមុខឆាប់ៗនេះ។ លោក វ៉ិចទ័រ ហ្សូណា ថ្លែងថា៖ “Blue Circle ជាក្រុមហ៊ុនមកពីប្រទេសបារាំង ហើយក្រសួងបានចេញលិខិតអនុញ្ញាតឲ្យគាត់ ធ្វើការសិក្សានៅក្នុងខេត្តកំពត គឺនៅបូកគោ ហើយនិងខេត្តមណ្ឌលគីរី។ ប៉ុន្តែដោយឡែក យើងឃើញសក្តានុពលនៅបូកគោល្អ ហើយគាត់ អាចនឹងធ្វើការវិនិយោគជំហានដំបូង៨០មេហ្គាវ៉ាតៗ”។ ទំហំនៃការវិនិយោគថាមពលដើរដោយខ្យល់ ចំណាយប្រមាន២ ទៅ៣លានដុល្លារ ក្នុងមួយមេហ្គាវ៉ាត។ ទោះបីគម្រោងនេះ អាចនឹងក្លាយជាគម្រោងថាមពលដើរដោយខ្យល់ ដំបូងគេបង្អស់នៅកម្ពុជា លោក វ៉ិចទ័រ ហ្សូណា បញ្ជាក់ថា ការចរចារតម្លៃថាមពលលក់ចេញអោយអគ្គិសនីកម្ពុជា ជារឿងចាំបាច់ ដោយសារអគ្គិសនីកម្ពុជាចង់បានប្រភពថាមពលដែលមានតម្លៃថោក ដើម្បីលក់ចេញឲ្យអ្នកប្រើប្រាស់ក្នុងតម្លៃថោក […]

អាន​បន្ថែម

រោងចក្រមីកញ្ចប់លំដាប់អន្តរជាតិបើកសម្ភោធជាផ្លូវការ

រោងចក្រផលិតមីកញ្ចប់ បំពាក់ដោយបច្ចេកវិទ្យាមកពីប្រទេសជប៉ុនបានបើកសម្ភោធដំណើរការជាផ្លូវការ នៅរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ កន្លងទៅជាមួយនឹងក្តីរំពឹងទទួលបានការគាំទ្រពីសំណាក់​ប្រជាពលរដ្ឋខ្មែរ ខណៈផលិតផលមីនេះគឺផលិតដោយស្នាដៃខ្មែរ។   វិនិយោគដោយក្រុមហ៊ុន One More Manufacturing Co Ltd រោងចក្រផលិតមី មានទីតាំងនៅលើមហាវិថីឈ្នះៗ ផ្លូវកប់ស្រូវ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌពោធិ៍សែនជ័យ។   ដោយមានម៉ាកសញ្ញា «មីជាតិ​» ផលិតផលមីកញ្ចប់ពីរោងចក្រ មានបីជម្រើស គឺរសជាតិខគោ សាច់ជ្រូក​ចិញ្រ្ចាំ និងស៊ុបមាន់។​   ថ្លែងនៅក្នុងពិធីសម្ភោធកាលពីថ្ងៃសៅរ៍ លោកស្រី ជឹង សុគន្ធាវី នាយិការោ​ង​ចក្រមីជាតិ បានមានប្រសាសន៍ថា ផលិតផល​មី​ជាតិ ត្រូវបាន​ផលិត​ជា​ផ​លិត​ផល​ខ្មែរ​ដំបូង​គេ​នៅលើ​ទីផ្សារ​កម្ពុជា​ដែល​បង្កើត ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ដែលជា​ប្រជាពលរដ្ឋ​ខ្មែរ​មី​ជាតិ​ត្រូវបាន​បង្កើតឡើង​តាមរយៈ​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ផ្ចិត ផ្ចង់ សម្រិតសម្រាំង​បំផុត និង​ផលិត​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​នាំចូល​ពី​ប្រទេស​ជប៉ុន និង​បច្ចេកវិទ្យា​ទំនើប​របស់​ប្រទេស​ជប៉ុន​។   លោកស្រីបន្តថា “នេះជាពេលដ៏សមស្របបំផុត ដែលកម្ពុជា គួរមានរោងចក្រផលិតចំណីអាហារក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនប្រមាណជាង ១៦លាននាក់ និងកាត់បន្ថយការពឹងផ្អែកលើសង្វាក់ ផលិតកម្ម របស់បរទេស ឬប្រទេសជិតខាង”។   លោកស្រី​ជឹ​ង […]

អាន​បន្ថែម

តើប្រព័ន្ធ QR កូតថ្មីនេះ នឹងអាចជួយអ្វីខ្លះដល់វិស័យលក់រាយនៅកម្ពុជា?

ជាមួយនឹងការកើនឡើងនៃវិស័យសំណង់ដ៏គួរអោយកត់សម្គាល់ ក្នុងនោះក៏មានគម្រោងផ្សារទំនើបលក់រាយជាច្រើនកំពុងរីកលូតលាស់ដូចផ្សិតផងដែរ ដូចេ្នះកម្ពុជានឹងមានប្រព័ន្ធ QR កូត ដែលជាលេខកូដ សម្រាប់ទូទាត់សាច់ប្រាក់នៅពេលទិញទំនិញអ្វីមួយនៅតាមផ្សារទំនើបទាំងអស់នោះ។ បច្ចុប្បន្ននេះមានការផ្គត់ផ្គង់លក់រាយមានទំហំប្រមាណ ៣០០,០០០ ម៉ែត្រការ៉េ នៅក្នុងប្រទេសកម្ពុជា។ របាយការណ៍របស់ CBRE បង្ហាញថានៅឆ្នាំ ២០២៤ ផ្សារទំនើបនឹងកើនឡើងដល់ ៤៩៦,៨៥៧ ម៉ែត្រការ៉េ រីថែរផូឌេមនឹងកើនឡើងដល់ ១៤៣,៩៥៦ ម៉ែត្រការ៉េ ហើយផ្សារសហគមន៍ក៏នឹងពង្រីកដល់ប្រមាណ ១០០,០០០ ម៉ែត្រការ៉េផងដែរ។ លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា“ទីផ្សារលក់រាយនៅភ្នំពេញកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស មិនត្រឹមតែទំហំអគារដែលត្រូវបានសាងសង់សម្រាប់ទីផ្សារលក់រាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអតិថិជនមានការរំពឹងទុកខ្ពស់ក្នុងការដើរទិញទំនិញបែបទំនើបផងដែរ” ។ លោក Hodge ក៏បានមានប្រសាសន៍ថា  “ប្រព័ន្ធទូទាត់សាច់ប្រាក់តែងតែត្រូវបានស្វាគមន៍បន្ថែម ព្រោះថាវាអាចផ្តល់នូវភាពបត់បែនកាន់តែច្រើន និងផ្តល់ព័ត៌មានជាច្រើនទៀតដែលអាចប្រមូលយកមកប្រើប្រាស់ដើម្បីជាប្រយោជន៍ដល់អ្នកលក់រាយនិងអ្នកប្រើប្រាស់ជាបន្តបន្ទាប់។” កាលពីខែកុម្ភៈ ធនាគារកណ្តាលកម្ពុជានិងថៃបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងគម្រោងទូទាត់ប្រាក់ដោយផ្អែកលើ QR កូដ និងការអភិវឌ្ឍន៍ផ្នែកហិរញ្ញវត្ថុ បើយោងតាមសេចក្តីថ្លែងការណ៍របស់ធនាគារជាតិនៃកម្ពុជា។ កម្មវិធីទូរស័ព្ទដៃនៃការគិតលុយQRកូតនេះ នឹងជួយជំរុញការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុករវាងប្រទេសនីមួយៗ។ លោកជំទាវ ជា សិរី អគ្គនាយិកានៃអគ្គនាយកដ្ឋានបច្ចេកទេសធនាគារជាតិនៃកម្ពុជា​ បាននិយាយកាលពីខែសីហាថា ជាមួយនឹងកម្មវិធីទូរស័ព្ទដៃនៃការគិតលុយQRកូតនេះ ប្រជាជនកម្ពុជានឹងអាចប្រើប្រាក់រៀលដើម្បីទិញទំនិញនៅប្រទេសថៃខណៈពេលដែលជនជាតិថៃធ្វើដំណើរមកកម្ពុជានឹងអាចបង់ជាប្រាក់បាត។ […]

អាន​បន្ថែម

នាយករដ្ឋមន្ត្រីប្រទេសចិនប្តេជ្ញាគាំទ្រការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ​ឯកឧត្តម Li Keqiang បានប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ ខណៈខេត្តមួយនេះ បាននិងកំពុងស្រូបយកវិនិយោគិនចិនយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការប្តេជ្ញានេះ គឺធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Li Keqiang នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥។ យោងតាមការបញ្ជាក់នៅលើទំព័រហ្វ៊េកប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន ភាគីទាំងពីរបានជជែកពិភាក្សាទៅលើបញ្ហាចំនួន៣ចំណុច ដែលទី១ ឯកឧត្តម Li Keqiang បានមានប្រសាសន៍ថា ប្រទេសទាំងពីរនឹងធ្វើការពិភាក្សាគ្នា ជាពិសេស លើជំនួយឥតសំណងដើម្បីជួយដល់ការអភិវឌ្ឍន៍នៃខេត្តព្រះសីហនុ តបតាមការស្នើសុំរបស់កម្ពុជា។ ចំពោះបញ្ហាទី២ វិញ ឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានឯកភាពគាំទ្រក្នុងការរៀបចំកិច្ចប្រជុំទី៥គណៈកម្មាធិការនៃអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីពិភាក្សាទាក់ទងនឹងរឿងថវិកានៃប្រទេសទាំងពីរ។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហាកិច្ចប្រជុំអនុតំបន់ផងដែរ។ គួរបញ្ជាក់ថា ខេត្តព្រះសីហនុបានទាក់ទាញការវិនិយោគយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះ គិតត្រឹមដើមឆ្នាំ ២០១៩នេះ សំណង់ដែលបានសុំច្បាប់សាងសង់ក្នុងខេត្តព្រះសីហនុមានចំនួនរហូតដល់ទៅ ៨១៩ សំណង់។ (អានបន្ថែម) ក្រៅពីនេះ ផ្លូវចំនួន ៣៤ខ្សែក្នុងខេត្តព្រះសីហនុនឹងត្រូវចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ដែលនេះ គឺនឹងជួយដល់ការអភិវឌ្ឍន៍ដទៃទៀតផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ប្រព័ន្ធបង្ហូរទឹកកខ្វក់ដំបូងបង្អស់ក្រោមជំនួយរបស់ជប៉ុននឹងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២០

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុននឹងត្រូវចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២០ខាងមុខនេះ ក្រោយពីកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងត្រូវបានចុះហត្ថលេខារួចរាល់។ គម្រោងនេះ មានតម្លៃ ២៧លានដុល្លារអាមេរិក ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA នឹងមានការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់មួយកន្លែងនៅបឹងជើងឯក ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៥.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ តាមការបញ្ជាក់របស់ JICA កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងខាងលើ គឺត្រូវបានចុះហត្ថលេខារវាង ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក Yuichi Sugano ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា។ គម្រោងខាងលើនេះមានទិសដៅចម្រោះ ទឹកកខ្វក់មុនពេលបង្ហូរចូលទន្លេ តាមរយៈការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ និងបំពង់បង្ហូរ ទឹកកខ្វក់ដែលមានប្រវែងសរុប ២.០០០ម៉ែត្រ មុខកាត់ ៥០០មម ភ្ជាប់ពីស្ថានីយបូមទឹកកខ្វក់បឹងត្របែក ដែលការសាងសង់នឹងប្រើរយៈពេលប្រមាណជា ៣២ខែ។ ស្របពេលដែលបញ្ជាក់ថានេះគឺជាគម្រោងប្រព័ន្ធបង្ហូរទឹកកខ្វក់ដំបូងរបស់ខ្លួននៅភ្នំពេញ JICA ក៏បានបញ្ជាក់បន្ថែមថា  គម្រោងនេះនឹងផ្តល់ជាជំនួយបច្ចេកទេសសម្រាប់ពង្រឹងសមត្ថភាពមន្ត្រីលើប្រតិបត្តិការ និងថែទាំរោងចក្រ ព្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុផង ដែរ។ កិច្ចព្រមព្រៀងនេះធ្វើឡើង ក្រោយពេលអាជ្ញាធរកាលពីខែមេសាកន្លងទៅនេះ បានធ្វើការកំណត់ព្រំដែនសម្រាប់ត្រៀមដំណើរការសាងសង់ ដែលនឹងត្រូវការដីប្រមាណជា ១៦ហិកតាសម្រាប់សាងសង់។ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងរ៉ែត្រៀមបើកឲ្យមានការដេញថ្លៃបង្កើតរោងចក្រផលិតអគ្គិសនីចេញពីសំរាម

ក្រសួងរ៉ែ និងថាមពលបាននិងកំពុងរៀបចំឲ្យមានការដេញថ្លៃសម្រាប់គម្រោងវិនិយោគបង្កើតជារោងចក្រផលិតអគ្គិសនីចេញពីសំរាម ក្នុងគោលបំណងដោះស្រាយបញ្ហាគ្រប់គ្រងសំរាមក៏ដូចជាបង្កើនការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យ។ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ តាមទូរសព្ទ័ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ក្រោយពីមានការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជារួចមក ក្រសួងរ៉ែ និងថាមពលបាននិងកំពុងរៀបចំឯកសារដេញថ្លៃ ដើម្បីឲ្យក្រុមហ៊ុនដែលឈ្នះផលិតអគ្គិសនីលក់ទៅឲ្យអគ្គិសនីកម្ពុជា ឬ EDC។ ការរៀបចំនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលសម្រេចដកហូតសិទិ្ធប្រមូលសំរាមពីក្រុមហ៊ុនស៊ីនទ្រី ជាបណ្តោះអាសន្នមុននឹងធ្វើការបើកឲ្យក្រុមហ៊ុនផ្សេងធ្វើការដេញថ្លៃបន្ត។ (អានបន្ថែម) តាមការបញ្ជាក់របស់ឯកឧត្តម ដំណើរការរៀបចំការដេញថ្លៃនិងឈានដល់ការវិនិយោគបង្កើតរោងចក្រផលិតអគ្គិសនីចេញពីសំរាមនេះ គឺនឹងប្រើប្រាស់រយៈពេលវេលពី៤ ទៅ៥ខែ គិតចាប់ពីពេលនេះទៅ។ ទោះបីមិនទាន់អាចបញ្ជាក់ថានឹងមានក្រុមហ៊ុនប៉ុន្មានអាចនឹងចូលរួមក្នុងការដេញថ្លៃក្តី ឯកឧត្តម វ៉ិចទ័រ ហ្សូណា បញ្ជាក់ថា៖ «យើងត្រូវរៀបចំឯកសារដេញថ្លៃចំនួន២ខែ ហើយយើងជ្រើសរើសក្រុមហ៊ុនដែលឈ្នះរយៈពេល៣ខែ បន្ទាប់ពីហ្អឹងទាល់តែយើងរៀបចំឯកសារដេញថ្លៃចប់ បានយើងប្រកាសដេញថ្លៃ»។ តាមការឲ្យដឹងបន្ថែមពីឯកឧត្តម អគ្គិសនីផលិតចេញពីសំរាមនឹងមានតម្លៃខ្ពស់ជាងអគ្គិសនីផលិតចេញពីធ្យូងថ្ម ឬទំនប់វារីប្រមាណជា ១០ សេនបន្ថែមទៀត ព្រោះការផលិតតាមវិធិសាស្រ្តនេះ ត្រូវប្រើបច្ចេកវិទ្យាខ្ពស់ និងតម្លៃច្រើន។ ទោះបីជាតម្លៃអាចនឹងថ្លៃក៏ពិតមែន តែវិធីសាស្រ្តនេះពិតជាចាំបាច់ណាស់សម្រាប់កម្ពុជា។ ឯកឧត្តមបញ្ជាក់ថា៖ «យើងគិតពីថ្លៃអគ្គីសនីមួយវាសំខាន់ហើយ ប៉ុន្តែក្រៅពីផលិតអគ្គិសនី វាបានជួយសម្រួលដល់ការកាត់បន្ថយសំរាម ព្រោះរាល់ថ្ងៃយើងយកសំរាម […]

អាន​បន្ថែម

កម្ពុជាទទួលបានការអនុម័ត្រលើកិច្ចព្រមព្រៀងតម្លៃដល់ទៅ ៨៩ លានដុល្លារដើម្បីពង្រឹងលើវិស័យសំខាន់ៗពីរ

កិច្ចព្រមព្រៀងចំនួន ២ ដែលមានទឹកប្រាក់ចំនួន ៨៩ លានដុល្លារត្រូវបានចុះហត្ថលេខាដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជំរុញតំបន់ជនបទឲ្យប្រសើរឡើង ជាពិសេសដើម្បីទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ហើយកិច្ចព្រមព្រៀងនេះក៏ជួយលើកកម្ពស់វិស័យហិរញ្ញវត្ថុរបស់ប្រទេសផងដែរ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារួមគ្នាដោយនាយកប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រី Sunniya Durrani-Jamal និង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីទទួលស្គាល់កិច្ចព្រមព្រៀងនេះដែលនឹងជួយលើកម្មវិធីចំនួន២ ក្នុងការអភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទទី៣ និង កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ។ កិច្ចព្រមព្រៀងនេះត្រូវបានគេជឿជាក់ថានឹងដំណើរការលើកម្មវិធីចំនួនពីរ ដែលមានគោលបំណងគាំទ្រដល់ការអភិវឌ្ឍន៍ធនធានមនុស្ស។ លោកស្រី Sunniya Durrani-Jamal មានប្រសាសន៍ថាវ “ កម្មវិធីទាំងពីរគាំទ្រដល់តំបន់អាទិភាពទាំងបួននៃយុទ្ធសាស្ត្រចតុកោណ ៤ ដែលជាកាអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការកែលំអការថែទាំសុខភាព និងអាហារូបត្ថម្ភ ការជួយសេដ្ឋកិច្ចតាមរយៈការលើកកម្ពស់ការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនិងធនាគារ ការអភិវឌ្ឍន៍វិស័យឯកជន និងការងារដោយគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងការអភិវឌ្ឍន៍គ្រប់វិស័យនិងចីរភាពតាមរយៈការលើកកម្ពស់កសិកម្ម និងការអភិវឌ្ឍន៍ជនបទ។ នៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា ការទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យនៅមានកម្រិតនៅឡើយ បើយោងទៅតាមធនាគារអភិវឌ្ឍន៍អាស៊ី។ លើសពីនេះទៅទៀត ខណៈពេលដែល ៧៣% នៃគ្រួសារនីមួយៗនៅតំបន់ជនបទអាចទទួលបានការផ្គត់ផ្គង់ទឹក មានតែ ១១% ប៉ុណ្ណោះដែលទទួលបានការផ្គត់ផ្គង់ទឹកស្អាត។ បើនិយាយអំពីអនាម័យវិញ មានតែ ៥៦% នៃប្រជាជននៅតាមជនបទប៉ុណ្ណោះដែលកំពុងតែទទួលបាននូវការយល់ដឹងទាំងនេះ។

អាន​បន្ថែម

គម្រោងធំៗចំនួន៥នៅអាស៊ីអាគ្នេយ៍ឈ្នះពានរង្វាន់កម្មវិធីហេដ្ឋារចនាសម្ព័ន២០១៩របស់ក្រុមហ៊ុន Bentley Systems

គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ចំនួន ៥ នៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានឈ្នះពានរង្វាន់កម្មវិធីហេដ្ឋារចនាសម្ព័ន២០១៩របស់ក្រុមហ៊ុន Bentley Systems ដែលត្រូវបានប្រគល់ក្នុងកម្មវិធីប្រគល់ពាន់រង្វាន់ប្រចាំឆ្នាំដែលបានធ្វើឡើងចាប់ពីថ្ងៃទី ២១ ខែតុលា ដល់ថ្ងៃទី ២៤ ខែ តុលា នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាត Marina Bay Sands ប្រទេសសិង្ហបុរី។ ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនអ្នកឈ្នះខាងលើ បន្ទាប់ពីអ្នកប្រតិបត្តិគម្រោង បានជ្រើសរើសកម្មវិធីហេដ្ឋារចនាសម្ព័ន្ធពីក្រុមហ៊ុន Bentley Systems Incorporated ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ដំណោះស្រាយ software ដ៏ទូលំទូលាយ និង សេវាកម្មផ្ទុកទិន្នន័យឌីជីថល cloud ក្នុងការជំរុញការរចនា ការសាងសង់ និង ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធដើម្បីប្រើប្រាស់សម្រាប់ការអនុវត្តគម្រោងរបស់ពួកគេ។ ជាលទ្ធផលនៃការប្រើប្រាស់កម្មវិធី ក្រុមហ៊ុន Bentley អ្នកប្រតិបត្តិគម្រោងបានសន្សំថ្លៃការចំណាយ និងបានធ្វើការងារកាន់តែមានប្រសិទ្ធភាព។ ក្នុងចំណោមបេក្ខភាពផ្តាច់ព្រាត់ទាំង ៥៤ បេក្ខភាពក្នុងចំណោមអ្នកប្រកួតទាំង ៥៧១ ដែលបានដាក់ស្នើដោយអង្គភាពជាង ៤៤០ នៅក្នុងប្រទេសជាង ៦០ នោះ គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ៥ នៅប្រទេសសិង្ហបុរី […]

អាន​បន្ថែម

ផ្លូវជាតិលេខ ៣ នឹងត្រូវចំណាយថវិកាសរុបប្រមាណជាង ២១៩ លានដុល្លារអាមេរិក

ទឹកប្រាក់ប្រមាណជាង ២១៩ លានដុល្លារអាមេរិកនឹងត្រូវប្រើប្រាស់សម្រាប់សាងសង់ផ្លូវជាតិលេខ ៣ (ភ្នំពេញ – កំពត)។ ផ្លូវមួយខ្សែនេះ ត្រូវបានគេជឿជាក់ថាមានគុណភាពខ្ពស់និងប្រើប្រាស់បានយូរ។ ថវិកានៃការអនុវត្តគម្រោងនេះ គឺបានមកពីហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិនរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រុមហ៊ុនដែលនឹងសាងសង់ផ្លូវជាតិលេខ ៣ ត្រូវបានគេស្គាល់ថា ជាសាជីវកម្មស្ពានថ្នល់ចិនហើយត្រូវបានត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនបច្ចេកទេសសំណង់ក្វាងចូវ វ៉ានអាន ដែលមានរយៈពេលសាងសង់ ៤៨ ខែ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ក្នុងពេលចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ ៣ ថា នៅចុងរដូវវស្សា ផ្លូវជាតិលេខ ៣ នឹងត្រូវបានសាងសង់ជាបេតុងប្រភេទ(AC) ដែលមានគុណភាពអាចប្រើប្រាស់បាន ទៅ ១២ ឆ្នាំ។ ក្នុងនោះ ក៏មានការជួសជុលបណ្តោះអាសន្នដើម្បីសម្រួលចរាចរណ៍។ កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងសរុប១៣៤,៧៩៦គីឡូម៉ែត្រ ដោយក្នុងនោះ ប្រវែង៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅ ដល់បែកគុស ត្រូវសាងសង់ជាផ្លូវ ៤គន្លង និងចាប់ពីបែកគុស ដល់ទីរួមខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ២គន្លង។ […]

អាន​បន្ថែម

កត្តានៃភាពជោគជ័យក្នុងការរចនាប្លង់ និងសាងសង់ ក្នុងវិស័យឧស្សាហកម្មសំណង់នៃប្រទេសកម្ពុជា

វិស័យសំណង់ក្នុងប្រទេសកម្ពុជាបានរីកលូតលាស់ជាគំហុក និងត្រូវបានប៉ាន់ស្មានថានឹងរីកលូតលាស់កាន់តែខ្លាំងឡើងៗ ដោយសារតែមានដីធ្លីជាច្រើនទាំងនៅជាយក្រុង និងតាមបណ្តាខេត្តមួយចំនួនរង់ចាំការអភិវឌ្ឍន៍។ យោងតាមស្ថិតិរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញឱ្យឃើញថា នៅត្រីមាសដំបូងក្នុងឆ្នាំ ២០១៩ នេះ ការវិនិយោគលើវិស័យសំណង់មានតម្លៃសរុបច្រើនជាង ២,៧ ពាន់លានដុល្លាអាមេរិកឯណោះ។ ភាគច្រើននៃការវិនិយោគផ្តោតទៅលើ អគារលំនៅដ្ឋានខ្ពស់ៗ រោងចក្រ បុរី សណ្ឋាគារ អគារពាណិជ្ជកម្ម និងអគារការិយាល័យ។ ដោយសង្កេតឃើញនូវតម្រូវការខ្ពស់លើគុណភាពសេវាកម្មសំណង់ពីអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ដូច្នេះការផ្តល់នូវសេវាកម្មសំណង់បែបច្រកចេញចូលតែមួយ (one-stop-service) មានតួនាទីដ៏សំខាន់ក្នុងការកាត់បន្ថយចំណាយ និងពេលវេលាដល់អតិថិជន។ លោក Yabe Akira ប្រធានចាត់ការទូទៅក្រុមហ៊ុន CMED Construction មានកិត្តិយសណែនាំលម្អិតទៅលើសេវាកម្មសំណង់បែបច្រកចេញចូលតែមួយ ដែលមានតែមួយគត់នៅប្រទេសកម្ពុជា។ សូមលោកមេត្តាណែនាំខ្លួន ខ្ញុំបាទឈ្មោះ Yabe Akira ជាជនជាតិជប៉ុនដែលបញ្ចប់ការសិក្សាជំនាញវិស្វកម្ម។ ខ្ញុំបាទបាននិងកំពុងប្រឡូកក្នុងវិស័យសំណង់ជាង ៤០ឆ្នាំមកហើយ។ សព្វថ្ងៃនេះ ខ្ញុំមានតួនាទីជាប្រធានចាត់ការទូទៅក្នុងក្រុមហ៊ុន CMED Construction។ តើកត្តាអ្វីដែលជម្រុញលោកមកធ្វើការនៅប្រទេសកម្ពុជា? ដូចដែលអ្នកបានដឹងស្រាប់ហើយ កម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍ។ ដូច្នេះ វិស័យសំណង់គឺជាវិស័យមួយដែលរីកលូតលាស់បំផុត។ ស្របពេលជាមួយគ្នានេះ កម្ពុជាកំពុងត្រូវការធនធានមនុស្សជាច្រើនដើម្បីអភិវឌ្ឍប្រទេស។ ខ្ញុំជឿជាក់ថា ខ្ញុំអាចប្រើប្រាស់សក្តានុពលដែលខ្ញុំមាន […]

អាន​បន្ថែម