ព័ត៌មានសំណង់
ធនាគារពិភពលោក៖ កម្ពុជាធ្លាក់ ៦លេខលើការធ្វើធុរកិច្ច ប៉ុន្តែកិច្ចការសំណង់បែរជាប្រសើរទៅវិញ
ប្រទេសកម្ពុជាបានធ្លាក់៦លេខក្នុងរបាយការណ៍វាស់វែងភាពងាយស្រួលក្នុងការធ្វើធុរកិច្ចសម្រាប់ឆ្នាំ ២០២០ ក៏ប៉ុន្តែកម្ពុជាបានធ្វើឱ្យប្រសើរឡើងក្នុងការសុំលិខិតអនុញ្ញាតសាងសង់ការទទួលបានអគ្គិសនី និងការដោះស្រាយការក្ស័យធន ក្នុងចំណោមប្រធានបទទាំង ១០ ដែលបានយកមកសិក្សា។ ចុះផ្សាយកាលពីពេលថ្មីៗនេះ ចំណាត់ថ្នាក់លើភាពងាយស្រួលនៃ «ការធ្វើធុរកិច្ចឆ្នាំ ២០២០ ឬ Doing Business 2020» របស់ធនាគារពិភពលោកបានបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៤៤ ក្នុងចំណោម ១៩០ប្រទេស ដែលនេះ បានបង្ហាញពីការធ្លាក់ចុះចំនួន ៦ លេខ បើប្រៀបធៀបទៅនឹងចំណាត់ថ្នាក់ទី១៣៨ ក្នុងឆ្នាំ ២០១៩ ដែលកម្ពុជាទទួលបាន។ (អានបន្ត) បើទោះបីចំណាត់ថ្នាក់ជារួមមានការធ្លាក់ក្តី របាយការណ៍នេះ បានកត់សម្គាល់ថា កម្ពុជាបានធ្វើឱ្យប្រសើរឡើងនូវកិច្ចការពាក់ព័ន្ធទៅនឹងការសុំលិខិតអនុញ្ញាតសាងសង់ ដែលកម្ពុជាបានធ្វើឲ្យមានការចំណាយតិចជាងមុន តាមរយៈការកាត់បន្ថយថ្លៃដើមក្នុងការទទួលបានលិខិតអនុញ្ញាតសាងសង់។ នៅឆ្នាំ ២០២០ កម្ពុជាទទួលបានពិន្ទុ ៤៤,៦ សម្រាប់ការសុំលិខិតអនុញ្ញាតសាងសង់ ដែលនេះគឺកើនឡើង ០,៤ (បម្រែបម្រួលជាភាគរយ) បើប្រៀបធៀបទៅនឹង ៤៤,២ ពិន្ទុដែលខ្លួនទទួលបានក្នុងឆ្នាំ ២០១៩ ។ ទិដ្ឋភាពមួយទៀតដែលកម្ពុជាបានរីកចម្រើន គឺការទទួលបានអគ្គិសនី ដែលក្នុងនោះ កម្ពុជាទទួលបាន ៥៧,៥ ពិន្ទុ។ នេះ […]
អានបន្ថែមឧបនាយករដ្ឋមន្ត្រីប្រាប់ឲ្យស្ថាបនាផ្លូវក្នុងខេត្តព្រះសីហនុឲ្យបានតាមស្តង់ដាកំណត់
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំឲ្យក្រុមហ៊ុនទទួលម៉ៅការស្ថាបនាផ្លូវថ្នល់ក្នុងខេត្តព្រះសីហនុ ធ្វើការសាងសង់ផ្លូវ ឲ្យបានស្របទៅតាមស្តង់ដាបច្ចេកទេសសំណង់ដែលបានកំណត់ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំកាលពីថ្ងៃទី ២៥ ខែ តុលា។ កិច្ចប្រជុំនេះ ធ្វើឡើងស្របពេលដែលកិច្ចសន្យាសាងសង់ផ្លូវចំនួន៣៤ខ្សែក្នុងខេត្តព្រះសីហនុនឹងត្រូវចាប់ផ្តើមក្នុងខែវិច្ឆិកា ក្រោមទឹកប្រាក់ប្រមាណជា១០០លានដុល្លារអាមេរិក ហើយការសាងសង់ក៏នឹងត្រូវចាប់ផ្តើមនាពេលខាងមុខផងដែរ។ (អានបន្ថែម) ក្នុងកិច្ចប្រជុំពិនិត្យគម្រោងស្ថាបនាផ្លូវក្រុងក្នុងខេត្តព្រះសីហនុ ឯកឧត្តម ជា សុផារ៉ា បានលើកឡើងពីចំនុចសំខាន់ៗពាក់ពន្ធ័មួយចំនួនដូចជា ថវិកាដែលត្រូវប្រើប្រាស់ក្នុងការស្ថាបនាផ្លូវ ប្រភេទផ្លូវដែលត្រូវស្ថាបនា ការដាក់ប្រពន្ធ័លូបង្ហូរទឹកកាត់ទទឹងថ្នល់ និងបណ្តោយថ្នល់ និងការធ្វើគំរូស្តង់ដាដើម្បីធានាដល់គុណភាពរឹងមាំរបស់ផ្លូវថ្នល់។ ឯកឧត្តម ក៏បានណែនាំដល់ក្រុមហ៊ុនដែលទទួលម៉ៅការស្ថាបនាផ្លូវ ត្រូវរៀបចំកន្លែងស្នាក់នៅសំរាប់កម្មករ រឺរៀបចំការដ្ឋានឲ្យបានត្រឹមត្រូវដើម្បីងាយស្រួលក្នុងការបំពេញការងារស្ថាបនាផ្លូវឲ្យបានល្អប្រសើរ។ ក្នុងនោះ ការសាងសង់ផ្លូវនឹងត្រូវចែកចេញជា៣ប្រភេទគឺ ផ្លូវថ្មី ផ្លូវមានស្រាប់ និងផ្លូវខ្នងភ្នំដែលក្រុមហ៊ុនស្ថាបនាផ្លូវត្រូវរៀបចំស្ថាបនាដោយអនុលោមតាមស្តង់ដាបច្ចេកទេសស្របតាមលក្ខណះនៃប្រភេទផ្លូវនីមួយៗ។ ឯកឧត្តមក៏បានស្នើដល់ក្រុមហ៊ុនស្ថាបនាផ្លូវថា ប្រសិនបើការឈូសឆាយស្ថាបនាពង្រីកផ្លូវមានការប៉ះពាល់ដល់ដើមឈើដែលដុះនៅលើផ្លូវនោះ គឺចាំបាច់ត្រូវតែឈូសឆាយរឺគាស់ដើមឈើនោះចេញសិន និងរក្សាទុកដើម្បីដាំដុះជាថ្មីទៀតនៅតាមសងខាងផ្លូវក្រោយពេលផ្លូវនោះបានស្ថាបនារួចរាល់ជាស្ថាពរ។ ចំណែកឯដើមឈើដែលដុះនៅតាមចិញ្ចើមថ្នល់មិនមានផលប៉ះពាល់ដល់ការស្ថាបនាផ្លូវទេនោះ គឺមិនចាំបាច់គាស់ចេញនោះទេ។ ចំពោះការស្ថាបនាផ្លូវថ្មីនោះ គឺត្រូវស្ថាបនាគ្រិះថ្មីដែលមានស្តង់ដាបច្ចេកទេសត្រឹមត្រូវ មានគ្រឹះថ្មីដែលធានាយ៉ាងច្បាស់លាស់ថាផ្លូវមានគុណភាពរឹងមាំពិតប្រាកដអាចធានាដល់ការប្រើប្រាស់បានយូរអង្វែង។ គួរបញ្ជាក់ថា គម្រោងកសាងផ្លូវទាំងនេះ គឺនឹងផ្តោតលើវិធានការបច្ចេកទេស ដូចជា គុណភាពសំណង់ ទំហំផ្លូវ ការបំពាក់ខ្សែកាប បណ្តាញទូរគមនាគមន៍ […]
អានបន្ថែមធនាគារពិភព៖ កម្ពុជាត្រូវដោះស្រាយប្រឈមបញ្ហាខ្លះៗដើម្បីទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល
ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធឌីជីថល ប្រទេសកម្ពុជាត្រូវដោះស្រាយបញ្ហាប្រឈមមួយចំនួនសិន មុននឹងទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល។ របាយការណ៍របស់ធនាគារពិភពលោកកម្ពុជាបានបង្ហាញថា មានបញ្ហាប្រឈមចំនួនបួនដែលត្រូវតែធ្វើឲ្យប្រសើរឡើងសិន ទើបអាចទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោកបានបង្ហាញថា កត្តាទី១ គឺ សេវាអ៊ិនធឺណេតនៅប្រទេសកម្ពុជានៅមានកម្រិត ទី២ ១ភាគ៤នៃម្ចាស់អាជីវកម្មនៅកម្ពុជា មានគេហទំព័រអាជីវកម្មនៅឆ្នាំ ២០១៧ ដែលបង្ហាញពីកង្វះជំនាញព័ត៌មានវិទ្យា ទី ៣ កម្ពុជាមិនមានក្របខ័ណ្ឌណែនាំច្បាស់លាស់ និងកត្តាចុងក្រោយ គឺការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បទប្បញ្ញត្តិ និងជំនាញ។ ទាំងនេះ គឺជាបញ្ហាប្រឈមដែលចាំបាច់ត្រូវដោះស្រាយ។ នៅថ្ងៃទី ២៦ ខែមីនា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គឺនឹងជួយគាំទ្រដល់វិស័យឌីជីថល ដែលការលើកឡើងនេះ គឺក្នុងសន្និសីទស្តីពី «ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០» នៅឯសណ្ឋាគារ The Great Duke។ សេចក្តីព្រាងច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជាត្រូវបានអនុម័តបន្ទាប់ពីការអភិវឌ្ឍន៍របស់ក្រសួងពាណិជ្ជកម្មដោយមានជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី។ ច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍យុទ្ធសាស្ត្រឌីជីថលរបស់ប្រទេសកម្ពុជា។ រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការដើម្បីគាំទ្រដល់យុទ្ធសាស្ត្រឌីជីថល ដែលមានការចូលរួមដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក។
អានបន្ថែមកម្មករសំណង់កម្ពុជាថយចុះ ខណៈបង់ក្លាដេសគ្រោងនឹងបញ្ជូនកម្មករមកប្រទេសកម្ពុជា
វិស័យសំណង់បានបង្កើតការងារដល់កម្មករកម្ពុជាគិតជាមធ្យមពី ២០០ ០០០ នាក់ ទៅ ២២០ ០០០ នាក់ក្នុង១ថ្ងៃ ប៉ុន្តែចំនួននេះ បានធ្លាក់ចុះរហូតដល់ ៣១,៨១ ភាគរយ បើធៀបនឹងរយៈពេល៩ខែកាលពីឆ្នាំទៅ។ នេះបើតាមរបាយការណ៍ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីខែតុលា ឆ្នាំ២០១៩។ ដោយឡែកសារព័ត៌មាន New Age របស់បង់ក្លាដេសបានចុះផ្សាយថាលោក Salim Reza លេខាធិការក្រសួងសុខុមាលភាពជនបរទេស និងក្រៅប្រទេសបានមានប្រសាសន៍ថា ពួកគេកំពុងរៀបចំបញ្ជូនកម្មករសំណង់របស់ខ្លួនមកប្រទេសកម្ពុជា។ លោកបន្តថា មន្រ្តីស្ថានទូតបង់ក្លាដេសប្រចាំទីក្រុងបាងកក កាលពីពេលថ្មីៗនេះ បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើលពីតម្រូវការជាក់ស្ដែងរបស់កម្មករសំណង់សម្រាប់បង់ក្លាដេស។ លោកបន្ថែមថា បង់ក្លាដេស និង កម្ពុជាបានចុះហត្ថលេខា ស្តីពី ការផ្លាស់ប្តូរជំនាញ និង ការជ្រើសរើសពលករពីប្រទេសបង់ក្លាដេសកាលពីឆ្នាំ ២០១៧។ បើតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តម្លៃពលកម្មសម្រាប់កម្មករគ្មានជំនាញអាចទទួលបានពី ៣០ ០០០រៀល ទៅ ៤០ ០០០រៀលក្នុង១ថ្ងៃ កម្មករមានជំនាញ និង មេជាងអាចទទួលបានពី ៤០ ០០០រៀល […]
អានបន្ថែមច្បាប់កំពង់ផែរបស់ប្រទេសកម្ពុជាកំពុងស្ថិតក្នុងការរៀបចំសេចក្តីព្រាង
នៅថ្ងៃទី ១៧ និង ១៨ ខែតុលានេះ ក្រសួងសាធារណការនិងដឹកជញ្ជូនបានរៀបចំសិក្ខាសាលាមួយ ផ្តោតលើការធ្វើសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែ សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងចូលរួមដោយកំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមហ៊ុនកំពង់ផែឯកជនផ្សេងទៀតដើម្បីរៀបរៀងសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែនេះឱ្យកាន់តែប្រសើរឡើង។ ច្បាប់កំពង់ផែនេះត្រូវបានជឿជាក់ថានឹងចូលរួមក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងអន្ដរជាតិ។ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបាននិយាយថា “កម្ពុជាបានទទួលការវិនិយោគជាបន្តបន្ទាប់ពីដៃគូអភិវឌ្ឍន៍នានាក្នុងវិស័យ កំពង់ផែ ដែលធ្វើឲ្យវិស័យនេះទទួលបាននូវការអភិវឌ្ឍគួរជាទីមោទនៈ”។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញលើកទឹកចិត្តឱ្យអ្នកចូលរួមពីស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ មេត្តាយកចិត្តទុកដាក់សិក្សាស្វែងយល់ ការពិភាក្សាជាក្រុម និងផ្តល់ជាមតិយោបល់កែលម្អសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែឲ្យកាន់តែល្អប្រសើរដើម្បីយកមកអនុវត្តក្នុងការបម្រើជាប្រយោជន៍ជូនប្រទេសជាតិ។ លោកតូម៉ូហ៊ីរ៉ុ ខាណាតាក តំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា “ការជំរុញក្នុងការបង្កើតបទដ្ឋានគតិយុត្តិជាពិសេសច្បាប់ស្តីពីកំពង់ផែ គឺពិតជាមានសារៈសំខាន់ក្នុងការអភិវឌ្ឍកំពង់ផែនៅកម្ពុជាកាន់តែប្រសើរ”។ ក្រៅពីជួយរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែនេះ ប្រទេសជប៉ុនបានប្តេជ្ញាផ្តល់ការគាំទ្រអភិវឌ្ឍកំពង់ផែសមុទ្រនៅកម្ពុជាផងដែរ បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីរវាងសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជានិងនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេកាលពីថ្ងៃទី ៣១ ខែឧសភានៅទីក្រុងតូក្យូ។ រូបភាពគោលដោយ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
អានបន្ថែមពិព័រណ៍ ALUMINUM CHINA និង Lightweight Asia 2019 បានបញ្ចប់ដោយជោគជ័យ
ពិព័រណ៍ ALUMINUM CHINA 2019 ដែលធ្វើឡើងនៅថ្ងៃទី ១០-១២ ខែកក្កដា ឆ្នាំ ២០១៩ នៅ SNIEC រួមជាមួយ Lightweight Asia 2019 បានបញ្ចប់ដោយទទួលបានជោគជ័យ ដែលបានទាក់ទាញភ្ញៀវទេសចរ និងអ្នកទិញចំនួន ២៥,២៨៥ នាក់មកពី ៨៧ ប្រទេស។ កម្មវិធីនេះ បានបង្ហាញម៉ាកផលិតផលហោអាលុយមីញ៉ូមឈានមុខគេ ដែលជាប្រភេទផលិតផលស្រាល់ និងកាត់បន្ថយទំងន់យានយន្តអគ្គិសនីជំនាន់ក្រោយ ឬ Electrical Vehicles (EVs) ។ ការកាត់បន្ថយទំងន់របស់ (EVs) គឺជាវិធីល្អបំផុតដើម្បីជំរុញអតិថិជនឱ្យទទួលយកយានយន្តទាំងនេះក្នុងចំនួនកាន់តែច្រើន។ វាត្រូវបានគេប៉ាន់ស្មានថា រាល់ការកាត់បន្ថយទំងន់ ១០០ គីឡូរក្រាម EV គឺអាចបង្កើនរង្វាស់ម៉ែលបាន ១០ ទៅ ១១ ភាគរយ ហើយកាត់បន្ថយថ្មបាន ២០ ភាគរយ និងសន្សំចំណាយប្រចាំថ្ងៃបាន ២០ ភាគរយ។ ហើយកត្តាសំខាន់បំផុតដើម្បីសម្រេចបាននូវអ្វីដែលហៅថា «ទំងន់ស្រាល» គឺតាមរយៈការអភិវឌ្ឍន៍សម្ភារៈស្រាល។ ក្រុមហ៊ុនដែលចូលរួមរួមមាន Constellium, […]
អានបន្ថែមភ្នំពេញត្រូវការចំណតក្រោមដីកាន់តែច្រើនឡើងខណៈកំណើនយានយន្តកើនយ៉ាងឆាប់រហ័ស
នាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចំណតយានយន្តក្រោមដីគឺត្រូវការបន្ថែមទៀត ស្របពេលដែលរាជធានីភ្នំពេញមានការអភិវឌ្ឍន៍ទីក្រុងយ៉ាងឆាប់រហ័សនិងការកើនឡើងនូវចំនួនយានយន្តនៅក្នុងទីក្រុង។ ថ្លែងអំពីការអភិវឌ្ឍន៍ប្រទេសកម្ពុជាយ៉ាងឆាប់រហ័សក្នុងអំឡុងពេលជួបជាមួយប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសស្វីសកាលពីខែកក្កដា សម្តេច តេជោ ហ៊ុន សែនបាន មានប្រសាសន៍ថា បច្ចុប្បន្ននេះ រាជធានីភ្នំពេញកំពុងប្រឈមនឹងបញ្ហាខ្វះខាតកន្លែងចតយានយន្ត ខណៈដែលចំណតរថយន្តក្រោមដីកំពុងក្លាយជាដំណោះស្រាយដ៏ទាក់ទាញបំផុត។ សម្តេចថ្លែងថា៖ «បើយើងនិយាយអំពីទីក្រុងភ្នំពេញសព្វថ្ងៃ មានរឿងសំខាន់ពីរ។ ទី ១ គឺខ្វះកន្លែងចតរថយន្ត ហើយទី២គឺសំរាម ១ ថ្ងៃសំរាមដល់ទៅ ៣ តោន» ហើយសម្តេច បានណែនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីភ្នំពេញឲ្យពិនិ្យទៅលើបញ្ហានេះ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រសិនបើ ៥០ ភាគរយនៃយានយន្តសរុបធ្វើដំណើរលើដងផ្លូវក្នុងពេលតែមួយ នោះរាជធានីភ្នំពេញនឹងមានការកកស្ទះនិងជាប់គាំងនៅមួយកន្លែង។ សម្តេចថ្លែងថា៖ «ខ្ញុំបានណែនាំដល់រដ្ឋមន្រ្តីក្រសួងដែនដី ជា សុផារ៉ា និងអភិបាលក្រុង ឃួង ស្រេង ឲ្យពិនិត្យមើលកន្លែងដែលអាចចតរថយន្តបាន។ កន្លែងចតខ្លះប្រើខាងក្រោមដី ពីរឬបីជាន់ ដើម្បីធ្វើចំណតរថយន្តនៅខាងក្រោម បើមិនដូចនេះទេ ចិញ្ចើមថ្នល់គឺពេញ»។ យោងតាមតួលេខរបស់ក្រសួងសាធារណការ […]
អានបន្ថែមរោងចក្រធំៗចំនួន ៤កន្លែង នឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ ហៅកាត់ថា CDC បានអនុម័តគម្រោងជាច្រើនដែលក្នុងនោះរួមមានគម្រោងបំរើដល់វិស័យសំណង់ចំនួន៤គម្រោងក្នុងទំហំទឹកប្រាក់ប្រមាណជាង ២០ លានដុល្លារអាមេរិកស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តព្រះសីហនុ។ យោងតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី ១៦ ខែ តុលា គម្រោងទាំង៤នេះ មានទុនវិនិយោគសរុប ២២,៥ លានដុល្លារអាមេរិក ដែលនឹងបង្កើតការងារបានប្រមាណជា ១៩៥៨ កន្លែង។ គម្រោងទាំងនោះរួមមាន ក្រុមហ៊ុន F.P.Z Furniture (Cambodia) Co.,Ltd នឹងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ក្រោមទុនវិនិយោគចំនួន ១៥ លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២៥កន្លែង។ ក្នុងនោះដែរ ក៏នឹងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ដោយក្រុមហ៊ុន Zhejiang Hengsen Furniture Co.,Ltd ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ គម្រោងនេះមានទុនវិនិយោគចំនួន ១,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦៦កន្លែង។ ចំណែកឯ ក្រុមហ៊ុន Great Cabinets (CAMBODIA) […]
អានបន្ថែមវិស័យសំណង់ស្រូបទុនវិនិយោគជាង ៦,៤ ពាន់លានដុល្លារត្រឹម៩ខែ
វិស័យសំណង់នៅកម្ពុជាបន្តរីកចម្រើនដែលនេះគឺឆ្លុះបញ្ចាំងដោយការកើនឡើងនៃការវិនិយោគជាង ៣៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺទទួលបានទុនវិនិយោគប្រមាណជាង៦ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ តាមការបង្ហាញនៅក្នុងទិន្នន័យដែលបានចេញផ្សាយនាពេលថ្មីៗនេះ នៅចន្លោះខែមករាដល់ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងបានអនុម័តគម្រោងសាងសង់ចំនួន ៣.៤៣៣ ដែលមានតម្លៃជាង ៦.៤ ពាន់លានដុល្លារអាមេរិក។ តួលេខនេះ បង្ហាញពីការកើនឡើង ៣៤,៧៣ ភាគរយ បើប្រៀបធៀបទៅនឹងគម្រោងចំនួន ២.៥៤១ តម្លៃ ៤.៨ ពាន់លានដុល្លារអាមេរិក ដែលបានអនុម័តក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ ការកើនឡើងនៃការវិនិយោគនេះ បានធ្វើឲ្យគម្រោងដែលបានអនុម័តសរុបមានចំនួន ៤៦.៩៩១ គម្រោង តម្លៃ ៤៨,១៧ ពាន់លានដុល្លារ ក្នុងរយៈពេល ១៩ ឆ្នាំ (២០០០ ដល់ ២០១៩) ។ ក្នុងរយៈពេល ៩ ខែក្នុងឆ្នាំនេះ វិស័យសំណង់បានបង្កើតការងារពីចន្លោះ ១៤៧ ៤៥០ ទៅ ១៥០,០០០ កន្លែងជារៀងរាល់ថ្ងៃ ខណៈកាលពីឆ្នាំ ២០១៨ វិស័យនេះ បានផ្តល់ការងារចន្លោះពី ២០ […]
អានបន្ថែមសៀវភៅថ្មីនេះបង្កើតឡើងដើម្បីរិតចំណងមិត្តភាពកម្ពុជាចិនអោយរិតតែរឹងមាំ
កាលពីថ្មីៗនេះ នៅថ្ងៃទី ១១ ខែតុលា សៀវភៅដែលមានឈ្មោះថា គំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់ និងផលប៉ះពាល់របស់វាដល់ការអភិវឌ្ឍន៍នៅកម្ពុជា ឬ the Belt and Road Initiative and Its Implications for Cambodia’s Development នឹងជួយបង្កើនមិត្តភាពរវាងកម្ពុជា-ចិន។ ថ្លែងនៅក្នុងកម្មវិធីខាងលើ លោក Zuo Wenxing ទីប្រឹក្សានយោបាយនៃស្ថានទូតចិនប្រចាំនៅកម្ពុជា បានកោតសរសើរដល់ក្រុមអ្នកសរសេរដែលបានធ្វើសៀវភៅនេះឡើង។ លោក Zuo Wenxing បានមានប្រសាសន៍ថា៖ «យើងជឿជាក់ថាសៀវភៅនេះនឹងក្លាយជាបង្អួចថ្មីសម្រាប់ប្រជាជនគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជាដើម្បីរៀនអំពីគំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់ ឬ the Belt and Road Initiative(BRI) ហើយនឹងដើរតួនាទីយ៉ាងល្អក្នុងការជំរុញទំនាក់ទំនងរវាងចិននិងកម្ពុជាឱ្យឈានដល់មួយកម្រិតទៀត»។ សៀវភៅនេះត្រូវបានសរសេរដោយក្រុមអ្នកស្រាវជ្រាវជនជាតិខ្មែរមួយក្រុម ហើយត្រូវបានបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជាមួយដែលមានឈ្មោះថាផ្លូវសូត្រសមុទ្រសតវត្សទី២១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ សៀវភៅនេះមាន១៩០ទំព័រ ហើយនឹងផ្តោតសំខាន់ទៅលើគំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់ ទៅលើការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។ សៀវភៅនេះ ក៏ផ្តល់នូវយោបល់ផ្សេងៗទៀតទាក់ទងនឹងនយោបាយនិងយុទ្ធសាស្ត្រ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វប្បធម៌សង្គមនិងបរិស្ថាន បើយោងតាមលោក នាក់ ចិន្តារិទ្ធិជាប្រធាននៃមជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជាផ្លូវសូត្រសមុទ្រសតវត្សទី២១។ នៅក្នុងសៀវភៅនេះ បានបង្ហាញពីការជួយដល់កំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍន៍វិស័យផ្សេងៗគ្នារួមមាន […]
អានបន្ថែម