ក្រុមហ៊ុនដឹកជញ្ចូន Yang Ming នឹងបើកដំណើរការផ្លូវទឹកដំបូងគេពីចិនទៅវៀតណាម និងកម្ពុជា

សាជីវកម្មដឹកជញ្ជូនមហាសមុទ្ររបស់ក្រុមហ៊ុនយ៉ាងម៉ិញ ឫ Yang Ming Marine Transportation Corporation ដែលជាក្រុមហ៊ុនដឹកជញ្ជូនតៃវ៉ាន់ បានប្រកាសថាខ្លួននឹងមានសេវាដឹកជញ្ជូនផ្លូវដោយផ្ទាល់ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងប្រទេសកម្ពុជាដែលមានឈ្មោះថាសេវាកម្ម CVK ។ តាមរយៈសេចក្តីប្រកាសព័ត៌មានបានសរសេរថា៖ «ក្រុមហ៊ុនដឹកជញ្ចូនYang Ming មានសេចក្តីរីករាយសូមប្រកាសបើកដំណើរការសេវាកម្ម CVK ចាប់ពីថ្ងៃទី ២១ ខែតុលានេះតទៅ» ។ ដើម្បីពង្រឹងសេវាកម្មទូទាំងពិភពលោករបស់ខ្លួន ក្រុមហ៊ុននេះពង្រីកខ្សែរផ្លូវទឹករបស់ខ្លួនដែលភ្ជាប់ពីកំពង់ផែចិន ទៅដាណាងប្រទេសវៀតណាម និងទៅក្រុងព្រះសីហនុនៅកម្ពុជា។ ការបង្កើតខ្សែរផ្លូវទឹកនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនឲ្យមានរយៈពេលខ្លី និងធ្វើឲ្យសេវាកម្មនៃការដឹកជញ្ជូនមានប្រសិទ្ធភាពជាងមុន។ យោងតាមកាសែតខ្មែរថាមស៍ លោកស៊ិន ចន្ធី ដែលជាប្រធានសមាគមអ្នកដឹកជញ្ចូនទំនិញកម្ពុជា បានមានប្រសាសន៍ថា ផ្លូវផ្ទាល់នេះ គឺល្អសម្រាប់ប្រទេសកម្ពុជា នឹងអាចកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន។ ក្រុមហ៊ុនដឹកជញ្ជូន Yang Ming ក៏បានប្រកាសតាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនផងដែរថា ខ្លួននឹងមានផ្លូវទឹកផ្សេងទៀតដែលរួមមាន នៅទីក្រុងនីងបូ សៀងហៃ សៃម៉ាន ដាហាំង ហូជីមិញ ក្រុងព្រះសីហនុ និងហុងកុង។

អាន​បន្ថែម

ខេត្តកំពង់ស្ពឺកំពុងរៀបចំដីជាច្រើនហិកតាសាងសង់ស្តាតថ្មីត្រៀមសម្រាប់ SEA Games

ខេត្តកំពុងស្ពឺបាននិងកំពុងរៀបចំដីជាច្រើនហិកតាដើម្បីសាងសង់ស្តាតថ្មីត្រៀមសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី ៣២ ក្នុងឆ្នាំ ២០២៣ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តផ្ទាល់។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ០៩ ខែ តុលា បានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំ តាមសារអេឡិចត្រូនិចតេឡេក្រាមថា ខេត្តកំពង់ស្ពឺកំពុងមានគម្រោងសាងសង់ស្តាតនៅលើផ្ទៃដីទំហំប្រមាណជា ៤ ហិកតា ដែលបច្ចុប្បន្នក្រុមការងារបាននិងកំពុងចាប់ផ្តើមដំណើរការ។ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ថា៖ «យើងកំពុងរៀបចំលើកកំពស់ផ្ទៃដី ដោយយកអាចម៌ដីមកចាក់បំពេញ»។ ចំពោះទីតាំងច្បាស់លាស់នៃគម្រោងនេះ ឯកឧត្តម វ៉ី សំណាង មិនទាន់បញ្ជក់នៅឡើយទេ ក៏ប៉ុន្តែ តាមការសង្កេតរបស់ក្រុមការងារយើងខ្ញុំ នៅពេលធ្វើដំណើរចេញពីទីរួមខេត្តតាមផ្លូវឆ្ពោះទៅភ្នំឱរ៉ាល់ប្រមាណជា ៥ នាទី ក៏មានការរៀបឈួសឆាយកាយដីជាច្រើនហិកតាផងដែរ។ សម្រាប់ព័ត៌មានលម្អិតនៃគម្រោងខាងលើនេះ យើងខ្ញុំនឹងធ្វើការរាយការណ៍បន្តនៅពេលខាងមុខ។ គួរបញ្ជាក់ថា កម្ពុជាបាននិងកំពុងរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់ត្រៀម ប្រកួតកីឡាអាស៊ីអាគ្នេយ៍ តួយ៉ាងមានដូចជា ពហុកីឡដ្ឋានជាតិមរតកតេជោដ៏ធំស្កឹមស្កៃតម្លៃ១៦០លានដុល្លារអាមេរិក អាងហែលទឹកនៅស្រុកកោះធំ គម្រោងរថភ្លើងស្វ័យប្រវត្តិ AGT និងអាងហែលទឹកខ្នាតអន្តរជាតិនៅខេត្តបាត់ដំបង ជាដើម។

អាន​បន្ថែម

រដ្ឋាភិបាលអនុម័តគម្រោងឧទ្យានវប្បធម៌កម្ពុជា-ចិនក្នុងខេត្តសៀមរាប

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ ហៅកាត់ថា CDC បានផ្តល់ភ្លើងខៀវដល់គម្រោងអភិវឌ្ឍន៍ជាច្រើនរួមមានគម្រោងបង្កើតឧទ្យានវប្បធម៌កម្ពុជា-ចិនដែលមានទីតាំងស្ថិតក្នុងខេត្តសៀមរាប។ តាមការចុះផ្សាយរបស់ CDC កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុន Angkor International Culture Investment & Development (Cambodia) Co.,Ltd នឹងបោះទុនវិនិយោគចំនួន ២៧,៥ លានដុល្លារអាមេរិក សម្រាប់គម្រោងរបស់ខ្លួននៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិទ្រាំង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ គម្រោងឧទ្យានវប្បធម៌កម្ពុជា-ចិននេះ គឺនឹងបង្កើតការងារបានប្រមាណ ២១៣ កន្លែងសម្រាប់ប្រជាជន។ កាលពីខែសីហា ឆ្នាំ ២០១៨ ក្រុមហ៊ុនចិន Yunnan Cultural Industry Investment Holding Group បានប្រកាសថានឹងវិនិយោគទឹកប្រាក់ចំនួន ៧០ លានដុល្លារអាមេរិក ដើម្បីសាងសង់គម្រោងខាងលើនៃផ្ទៃដីសរុប ៣,៣ ហិកតា។ គម្រោងនេះ នឹងក្លាយជាបណ្ដុំនៃតំបន់ទេសចរណ៍បែបវប្បធម៌ រួមមាន រោងមហោស្រពញញឹមអង្គរ ១៥០០-កៅអី សារមន្ទីរ Zhou Daguan មជ្ឈមណ្ឌលវប្បធម៌សម័យចេនឡា មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន […]

អាន​បន្ថែម

ការកែច្នៃសំរាមប្លាស្ទិកក្លាយជាគ្រឿងសំណង់និងគ្រឿងសង្ហារឹមជាផ្នែកមួយនៃអាជីវកម្មបៃតង

គម្រោងកែច្នៃសំណល់ប្លាស្ទិកត្រូវលើកឡើងជាផ្នែកមួយនៃអាជីវកម្មបៃតងក្នុងវេទិកាអាជីវកម្មបៃតងនៃ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។ ថ្មីៗនេះនៅថ្ងៃទី ១០ ខែតុលា សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានរៀបចំកម្មវិធីវេទិកាធុរកិច្ចបៃតងឆ្នាំ ២០១៩ លើកទី ៥ ឫ ហៅថា the 5th edition of our landmark Green Business Forum 2019 ប្រធានបទជាច្រើនកំពុងត្រូវបានពិភាក្សា ប៉ុន្តែកត្តាដែលព្រួយបារម្ភបំផុតដែលត្រូវបាននិយាយ និងជំរុញឲ្យដោះស្រាយនិងលើកកម្ពស់ការយល់ដឹងនោះគឺការគ្រប់គ្រងសំរាម។ គំនិតផ្តួចផ្តើមនៃគម្រោងកែឆ្នៃសំរាមប្លាស្ទិកនេះ គឺមកពីក្រុមហ៊ុនឈ្មោះថា Gomi Recycle 110 Co., Ltd. ដែលមានការគាំទ្រពីរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។ ក្រុមហ៊ុនជីប ម៉ុង គ្រុបក៏ជាផ្នែកមួយនៃគម្រោងនេះដែរ នេះបើយោងតាម កញ្ញា Pheap Sovanvichily ដែលកាន់ផ្នែកទីផ្សារ និងលក់ នៅក្រុមហ៊ុន Gomi Recycle 110 Co., នេះស្រាប់។ បញ្ហាដែលក្រុមហ៊ុននេះប្រឈមមុខ គឺកង្វះរថយន្តដែលសម្រាប់ដឹក និងប្រមូលសំរាម ដើម្បីបំពេញតាមស្តង់ដាររបស់អន្តរជាតិ។ ការអនុវត្តគម្រោងនេះគឺស្ថិតនៅក្នុងខេត្តស្វាយរៀង។ កាកសំណល់ប្លាស្ទិកនឹងក្លាយជាសម្ភារៈសំណង់សម្រាប់ប្រើប្រាស់ រីឯកាកសំណល់ប្លាស្ទិកផ្សេងទៀតនិងក្លាយជាគ្រឿងសង្ហារិម។ […]

អាន​បន្ថែម

ថាមពលព្រះអាទិត្យ និងថាមពលខ្យល់អាចជាថាមពលប្រើប្រាស់នាពេលអនាគត

ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ បានក្លាយជាប្រធានបទដ៏សំខាន់មួយដែលត្រូវបានគេលើកមកពិភាក្សានៅក្នុងវេទិកាធុរកិច្ចបៃតង ២០១៩ ឬហៅថា the 5th edition of our landmark Green Business Forum 2019 ដែលត្រូវបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជាឬ EuroCham។ ដោយសារគម្រោងថាមពលពន្លឺព្រះអាទិត្យមួយចំនួនត្រូវបានអនុម័តនៅកម្ពុជា លើផ្នែកបច្ចេកទេស និងការគ្រប់គ្រងនឹងត្រូវបានបង្ហាញនាពេលឆាប់ៗនេះ។ ក្នុងកិច្ចពិភាក្សានេះ លោក Morten Kvammen វាគ្មិន និងជាអ្នកប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Investing in Infrastructure (3i) បានឲ្យដឹងថា ឥឡូវនេះមាន ៩ ទីតាំងដែលគម្រោងថាមពលពន្លឺព្រះអាទិត្យត្រូវបានអនុម័ត ដូចជា នៅបាវិត ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ យោងតាមការចេញផ្សាយថ្មីមួយ មានឈ្មោះថា ការកាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា បានបង្ហាញថា វិស័យអគ្គិសនីនៅប្រទេសកម្ពុជាត្រូវបានកំណត់តាមការកើនឡើងនៃតម្រូវការអគ្គិសនី ចំណែកតម្រូវការប្រចាំឆ្នាំនឹងកើនពី ១៥-២០ ភាគរយ រហូតដល់ឆ្នាំ ២០២០ ហើយអាចនឹងកើនលើសហ្នឹង។ របាយការណ៍របស់ធនាគារពិភពលោកនៅឆ្នាំ២០១៨ […]

អាន​បន្ថែម

គម្រោងហេដ្ឋារចនាសម្ពន្ធ័នៅសិង្ហបុរីត្រូវបានជ្រើសរើសជាគម្រោងប្រកួតផ្តាច់ព្រ័ត្រក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០១៩ របស់ក្រុមហ៊ុន Bentley Systems

ក្រុមហ៊ុន Bentley Systems Incorporated ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ដំណោះស្រាយ software ដ៏ទូលំទូលាយ និង សេវាកម្មផ្ទុកទិន្នន័យឌីជីថល cloud ក្នុងការជំរុញការរចនា ការសាងសង់ និង ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសគម្រោងជាច្រើននៅប្រទេសសិង្ហបុរីថាជាគម្រោងប្រកួតផ្តាច់ព្រ័ត្រក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០១៩។ កម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ គឺផ្តល់កិត្តិយសដល់ការងារដ៏អស្ចារ្យរបស់អ្នកប្រើប្រាស់កម្មវិធី software របស់ក្រុមហ៊ុន Bentley ផ្នែកការរចនា ការសាងសង់ និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងពិភពលោក។ គណៈកម្មធិការវិនិច្ឆ័យឯករាជ្យចំនួន ១២ រូបដែលជាអ្នកជំនាញក្នុងឧស្សាហកម្មដ៏ឆ្នើម បានជ្រើសរើសអ្នកប្រកួតផ្តាច់ព្រ័ត្រចំនួន ៥៤ នាក់ក្នុងចំណោមអ្នកប្រកួតទាំង ៥៧១ នាក់នៃស្ថាប័នចំនួន ៤៤០ ស្ថាប័នក្នុងប្រទេសចំនួន ៦០ប្រទេសដែលបានដាក់ពាក្យ។ គម្រោងនានានៅប្រទេសសិង្ហបុរីដែលមានឈ្មោះជាគម្រោងផ្តាច់ព្រ័ត្រសម្រាប់កម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០១៩ ទាក់ទងទៅនឹងផ្នែកការឆ្ពោះទៅរកភាពជឿនលឿននៃឌីជីថលក្នុងហេដ្ឋារចនាសម្ព័ន្ធរួមមានដូចជា៖ វិស្វកម្មភូមិសាស្ត្រ ក្រុមហ៊ុន ARUP Singapore Pte Ltd – ការអភិវឌ្ឍចម្រោះTanjong Pagar – សិង្ហបុរី សង្ខេបគម្រោង៖ អគារ Guoco Tower គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះកម្ពស់ ៦៤ […]

អាន​បន្ថែម

ក្រសួងសាធារណការនឹងចាប់ផ្តើមសាងសង់ផ្លូវនិងស្ពានសំខាន់ៗជាច្រើនក្នុងពេលឆាប់ៗ

ក្រសួងសាធារណការ និងដឹកជញ្ជូននឹងធ្វើការបើកការដ្ឋានសាងសង់ផ្លូវ និងស្ពានសំខាន់ៗជាច្រើនក្នុងពេលឆាប់ៗខាងមុខ នេះបើយោងតាមការបញ្ជាក់ផ្ទាល់ដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីនៃក្រសួងសាធារណការណ៍ និង ដឹកជញ្ជូន។ ថ្លែងអំពីវឌ្ឍនភាពការងាររបស់ក្រសួងក្នុងកម្មវិធីផ្សព្វផ្សាយកម្មវិធីទូរសព្ទដៃ ROAD CARE កាលពីពេលថ្មីៗ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវសំខាន់ៗចំនួន ៥ ខ្សែ និងស្ពានចំនួន០១ខ្សែ គឺនឹងត្រូវបើកការដ្ឋានសាងសង់ក្នុងពេលដ៍ខ្លីខាងមុខ ខណៈការសិក្សា និងការស្វែងរកថវិកាត្រូវបានបញ្ចប់។ តាមការបញ្ជាក់របស់ឯកឧត្តម ផ្លូវទាំងនោះរួមមាន ផ្លូវជាតិលេខ ១០ តភ្ជាប់ពីសំឡូតដល់កោះកុង ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ ៤១ (ភ្ជាប់ពីផ្លូវជាតិលេខ ៤មកផ្លូវជាតិលេខ៣) ខណៈផ្លូវជាតិលេខ ៣១ ភ្ជាប់ពីបែកគូសចុះមកកំពង់ត្រាច និងផ្លូវជាតិលេខ ៣៣ ពីកំពតមកកែប ក៏ត្រូវបានពិភាក្សាចប់សព្វគ្រប់អស់ហើយដែរ។ ក្រៅពីនេះ ឯកឧត្តមបញ្ជាក់ទៀតថា៖ «យើងកំពុងសិក្សាស្ពានឆ្លងកាត់ទន្លេមេគង្គពីក្រចេះ យើងកំពុងសាងសង់ស្ពាននៅស្ទឹងត្រង់ យើងត្រៀមបើការដ្ឋានស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្រចេះ»។ គួរបញ្ជាក់ថា ថ្មីៗនេះក៏មានការប្រកាសត្រៀមចុះកិច្ចសន្យាសាងសង់ផ្លូវចំនួន ៣៤ ខ្សែក្នុងខេត្តព្រះសីហនុដែលការសាងសង់អាចនឹងចាប់ផ្តើមនៅពេលរដូវវស្សាត្រូវបានបញ្ចប់។ (អានបន្ថែម)

អាន​បន្ថែម

ការរៀបចំប្រព័ន្ធដឹកជញ្ជូន និងលំនៅដ្ឋានដែលមានតំលៃសមរម្យនឹងជួយដល់កំណើនសេដ្ឋកិច្ច

ការពង្រឹងបណ្តាញដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងលំនៅដ្ឋានមានតម្លៃសមរម្យគឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជានៅក្នុងបណ្តាប្រទេសអាស៊ី។ អ្នកជំនាញកិច្ចការអន្តរជាតិ និងជាសាស្ត្រាចារ្យកិច្ចការពិភពលោក នៃមហាវិទ្យាល័យ Occidental College នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោកអៀ សុផលបានមានប្រសាសន៍ថា ការជាប់គាំងចរាចរណ៍គឺមិនមែនជាក្តីប្រាថ្នាសម្រាប់អ្នករាល់គ្នា។ លោក អៀ សុផល មានប្រសាសន៍ថា៖ «ប្រជាជនមិនចង់ជាប់ក្នុងរថយន្តពេលស្ទះចរាចរណ៍នៅលើផ្លូវខូតខាតនោះទេ។ ពួកគេចង់បានបណ្តាញដឹកជញ្ជូនដែលនឹងបង្កើនតម្លៃផ្ទះរបស់ពួកគេ។ នៅក្រៅប្រទេសកម្ពុជា (ឬប្រទេសក្រៅ) ការរស់នៅក្បែរស្ថានីយ៍រថភ្លើងក្រោមដីអាចបង្កើនតម្លៃផ្ទះ»។ ថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ីទើបតែធ្វើការបោះពុម្ភផ្សាយរបាយការណ៍ដែលមានឈ្មោះថាទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ដែលផ្តោតលើទីក្រុងនានានៅអាស៊ី។ ការបោះពុម្ភផ្សាយនេះបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់អាស៊ីបានប្រែប្រួលពី ៥,៩ ភាគរយ ក្នុងឆ្នាំ ២០១៨ ដល់ ៥,៤ ភាគរយ ក្នុងឆ្នាំ ២០១៩ និង ៥.៥ ភាគរយ នៅឆ្នាំ ២០២o ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បានប្រកាសផែនការសាងសង់រថភ្លើងអាកាសពីទីក្រុងភ្នំពេញដល់ពហុកីឡដ្ឋាន (ព្រែកព្នៅ) ដែលមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រ ក្នុងគោលបំណងជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅកម្ពុជាពេលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមក្នុងឆ្នាំ […]

អាន​បន្ថែម

ក្រុមហ៊ុន Bentley Systems នឹងរៀបចំសន្និសីទអ្នកដឹកនាំហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំនៅសិង្ហបុរី

Bentley Systems Incorporated ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ដំណោះស្រាយ software ដ៏ទូលំទូលាយ និង សេវាកម្មផ្ទុកទិន្នន័យឌីជីថល cloud ក្នុងការជំរុញការរចនា ការសាងសង់ និង ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ នឹងរៀបចំសន្និសីទហេដ្ឋារចនាសម្ព័ន្ធឆ្នាំ២០១៩ និង ពិធីប្រគល់រង្វាន់នៅអគារដ៏លេចធ្លោបំផុតនៅអាស៊ី គឺមជ្ឈមណ្ឌលពិព័រណ៍ និង សន្និបាត Marina Bay Sands នៅប្រទេសសិង្ហបុរី។ ការរីកចម្រើននៃ BIM តាមរយៈ ប្រព័ន្ធឌីជីថលធ្វីន (សេវាកម្ម cloud នៃហេដ្ឋារចនាសម្ព័ន្ធវិស្វករ) គឺជាប្រធានបទនៃសន្និសីទឆ្នាំនេះដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែតុលា។ មុនថ្ងៃទី ៣១ ខែសីហា អ្នកចុះឈ្មោះទទួលបានការបញ្ចុះតម្លៃ ៣២០ ដុល្លារសិង្ហបុរី (ប្រហែល ២៣០ ដុល្លារអាមេរិក)។ សន្និសីទហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំគឺជាការប្រជុំលំដាប់ពិភពលោកនៃអ្នកដឹកនាំឈានមុខផ្នែករចនាហេដ្ឋារចនាសម្ព័ន្ធ សំណង់ និង ប្រតិបត្តិការ ដែលផ្ដោតលើការអនុវត្តបច្ចេកវិទ្យាសម្រាប់ដំណើរការឆ្ពោះទៅរកប្រព័ន្ធឌីជីថល ហើយមានវាគ្មិនជិត ១០០នាក់ និង កម្មវិធីផ្សេងៗជាង១៥០។ បណ្ឌិត Ayesha […]

អាន​បន្ថែម

ការដំឡើងសូឡា PV នៅលើដំបូលអាចកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងបង្កើនវិនិយោគ

សូឡា PV ឬត្រូវបានគេស្គាល់ថាការតំឡើងថាមពលពន្លឺព្រះអាទិត្យ Solar Photovoltaics នៅលើដំបូលត្រូវបានលើកឡើងថា ជាដំណោះស្រាយមួយដើម្បីកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងបង្កើនការវិនិយោគបន្ថែមទៀត នេះបើតាមការលើកឡើងនៅក្នុងរបាយការណ៍ការ កាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា។ កាលពីថ្ងៃទី ០៤ ខែតុលា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ. អ.ច.) ទើបតែបានចេញរបាយការណ៍ចំនួនពីរដែលបានលើកឡើងអំពីការប្រែប្រួលអាកាសធាតុអាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច នៅកម្ពុជា។ របាយការណ៍ទាំងពីរនោះ រួមមានទី១- ដំណោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា និងទី២- ការកាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា។ ឯកឧត្តម នេត្រភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា ថាមពលពន្លឺព្រះអាទិត្យដែលដំឡើងនៅលើដំបូលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍របស់ DREI ដើម្បីបង្កើនការវិនិយោគធំៗ។ ដំបូលសូឡា PV នៅប្រទេសកម្ពុជា ត្រូវបានគ្រោងនឹងបែងចែកជាផ្នែក ពោលគឺពាណិជ្ជកម្មនិងឧស្សាហកម្ម ដើម្បីបំពេញតាមគោលដៅរបស់អ្នកវិនិយោគ។ របាយការណ៍ដដែលរបស់ DREI បានបង្ហាញថា ឱកាសវិនិយោគជាង ៩០០ លានដុល្លារអាមេរិកមានទៅលើសូឡា PV។ បើនិយាយពីប្រទេសកម្ពុជាវិញ កម្ពុជាមានសក្តានុពលទាក់ទាញការវិនិយោគវិស័យឯកជនលើសូឡា PV មានទឹកប្រាក់ប្រមាណជា ៩០៣ លានដុល្លារអាមេរិក។

អាន​បន្ថែម