ព័ត៌មានសំណង់
ក្រុមហ៊ុន AEON បោះទុនជាង $១៦៧លាន សង់មជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតតំបន់នៅវៀតណាម
ក្រុមហ៊ុន AEON Mall Vietnam បានទទួលការយល់ព្រមពីអាជ្ញាធរខេត្ត Thanh Hoa ដើម្បីវិនិយោគជាង ១៦៧ លានដុល្លារ សង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយដែលគ្របដណ្តប់លើផ្ទៃដី ១០,៥ ហិកតា។ នេះបើយោងតាមការចុះផ្សាយរបស់ VNEXPRESS នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤។ បើតាមប្រភពខាងលើបានឱ្យដឹងថា គម្រោងនេះនឹងត្រូវអភិវឌ្ឍនៅក្នុងតំបន់ទីក្រុងនៃ South Thanh Hoa City (Quang Thanh Ward, Thanh Hoa City) ដែលជាតំបន់ពាណិជ្ជកម្មធំបំផុតរបស់ប្រទេសវៀតណាម ហើយបច្ចុប្បន្ន គម្រោងនេះបានបញ្ចប់ការងារសម្អាតចាំបាច់មួយចំនួន និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសមួយចំនួនរួចហើយដែរ។ ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនេះ នឹងត្រូវអភិវឌ្ឍជាបីដំណាក់កាល ដោយដំណាក់កាលទីមួយនឹងមានការសាងសង់អគារកម្ពស់ ៥ជាន់ ដែលប្រើរយៈពេល ៤៨ខែ, បន្ទាប់មកនឹងមានការសាងសង់ អគារកម្ពស់ ៤ជាន់មួយទៀត ដែលស្ថិតក្នុងដំណាក់កាលទី២។ ដំណាក់កាលចុងក្រោយគឺ នឹងមានការសាងសង់អគារកម្ពស់ ៧ជាន់ ដោយបូកបញ្ចូលចំណតរថយន្តផងដែរ។ អាជ្ញាធរខេត្ត Thanh Hoa ចាត់ទុកគម្រោងនេះថាជាគំនិតផ្តួចផ្តើមដ៏សំខាន់បំផុតក្នុងវិស័យពាណិជ្ជកម្ម និងលក់រាយ ដែលជានិមិត្តសញ្ញាតំណាងឱ្យខេត្ត Thanh […]
អានបន្ថែមក្រុមហ៊ុនជប៉ុនចំនួន១៩ ចាប់អារម្មណ៍ចង់វិនិយោគវិស័យបច្ចេកវិទ្យាបៃតង និងឥណទានកាបូននៅកម្ពុជា
ក្រុមហ៊ុនរបស់ប្រទេសជប៉ុនចំនួន ១៩ ចង់ធ្វើការវិនិយោគនៅកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាបៃតង និងឥណទានកាបូននៅកម្ពុជានាពេលខាងមុខ។ ការបង្ហាញពីចំណាប់អារម្មណ៍ខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសនៃជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។ ថ្លែងតំណាងក្រុមហ៊ុនទាំង១៩ លោកស្រី Mio Kawada បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។ ទន្ទឹមគ្នានេះ លោកស្រីថា នេះជាលើកទី២ហើយ ដែលអង្គការ JETRO បានរៀបចំបេសកកម្មធុរកិច្ច នៅកម្ពុជា ដោយលើកនេះមានក្រុមហ៊ុនជប៉ុនចូលរួមចំនួន១៩ ដែលកំពុងចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជាក្នុងវិស័យផ្សេងៗនៅកម្ពុជា ជាពិសេសវិស័យលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូន តាមរយៈបច្ចេកវិទ្យាថ្មី និងទំនើប របស់ជប៉ុន។ ជាកាឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ការបន្តចាប់អារម្មណ៍របស់បណ្តាក្រុមហ៊ុនជប៉ុន ក្នុងការស្វែងរកនូវឱកាសវិនិយោគ និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូធុរកិច្ចនៅកម្ពុជា ជាពិសេសសម្តេចធិបតី ក៏បានគាំទ្រយ៉ាងពេញទំហឹងលើចំណាប់អារម្មណ៍របស់ក្រុមហ៊ុនជប៉ុនទាំង១៩ ដែលចង់វិនិយោគលើវិស័យថាមពលស្អាត និងឥណទានកាបូនផងដែរ។ ជាមួយគ្នានេះដែរ សម្ដេចធិបតី ក៏បានណែនាំឱ្យបង្កើតក្រុមការងារដែលមានតំណាងក្រសួង-ស្ថាប័នកម្ពុជាដែលពាក់ព័ន្ធ ដើម្បីសម្របសម្រួលជាមួយអង្គការ JETRO និងក្រុមហ៊ុនជប៉ុនខាងលើ […]
អានបន្ថែមគម្រោងស្តារគុណភាពផ្លូវជាតិលេខ៣១ សម្រេចបានជាង ៩៦ភាគរយ ហើយ
គិតត្រឹមដើមខែសីហា ឆ្នាំ២០២៤នេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គីឡូម៉ែត្រ សម្រេចបាន ៩៦,១០ភាគរយហើយ បើគ្មានអ្វីប្រែប្រួលទេ គម្រោងនេះនឹងបញ្ចប់មុនផែនការមួយឆ្នាំ ដោយធានាជាមួយនឹងកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។ ក្រសួងបានបង្ហាញថា បច្ចុប្បន្នការងារអ៊ុតកៅស៊ូACទាំង២ស្រទាប់ សម្រេចបាន ១០០ភាគរយហើយ រីឯការងារបំពាក់សម្ភារៈសុវត្ថិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) គ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤ នេះ។ នាឱកាសចុះពិនិត្យការដ្ឋានផ្ទាល់នេះ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោង ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ឱ្យធ្វើការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ដើម្បីធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំអាចប្រើប្រាស់ជាប់បានយូរអង្វែង។ គួររំលឹកថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម)
អានបន្ថែមរដ្ឋបង្ហាញផ្លូវចំនួន ២ជម្រើស សម្រាប់សង់ភ្ជាប់ពីផ្នែកខាងកើតនៃគល់ស្ពានទន្លេបាសាក់ ទៅផ្លូវជាតិលេខ១
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាលើផ្លូវចំនួន ២ខ្សែជាជម្រើស ក្នុងការផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ទៅផ្លូវជាតិលេខ១។ នេះបើតាមកិច្ចប្រជុំពិភាក្សាគម្រោង ដឹកនាំដោយ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យកំណត់ខ្សែអ័ក្ស និងគំនូសប្លង់បច្ចេកទេសនៃ គម្រោងផ្លូវតភ្ជាប់ពីគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ ផ្នែកខាងកើត ទៅផ្លូវជាតិលេខ១ ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំខាងលើនេះដែរ ក្រុមការងារអនុវត្តគម្រោង បានពិភាក្សាលើការសិក្សាផ្លូវចំនួន ២ខ្សែជាជម្រើស ក្នុងនោះជម្រើសផ្លូវទី១ មានប្រវែង១,៥៩៥គ.ម និងជម្រើសផ្លូវទី២ មានប្រវែង ១,៤៩០គ.ម។ ខ្សែផ្លូវទាំងពីរនេះ តភ្ជាប់ពីគល់ស្ពាន ដែលស្ថិតក្នុងភូមិសាស្រ្តសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ទៅកាន់ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ គួរបញ្ជាក់ថា គម្រោងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នេះមាន តម្លៃ ៦០លានដុល្លារ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលតភ្ជាប់ពីតំបន់ចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យ នៅត្រើយខាងលិច និងតំបន់ព្រែកប្រា […]
អានបន្ថែមឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានគម្រោងទទួលបានការអនុញ្ញាតសាងសង់ចំនួន ១.៦៤២គម្រោង ថយចុះ១១%
ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាគម្រោងសាងសង់សរុបមានចំនួន ១.៦៤២គម្រោង ថយចុះ ២០៧គម្រោង ស្មើនឹង ១១ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំមុន។ របាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា គម្រោងសាងសង់មានផ្ទៃក្រឡាសរុប ៦,១៤លានម៉ែត្រការ៉េ ធ្លាក់ចុះ ៩,៨ភាគរយ ធៀបនឹងរយៈពេលឆមាសទី១ឆ្នាំមុន។ របាយការណ៍ដដែលបង្ហាញទៀតថា គម្រោងសាងសង់សរុបខាងលើ មានទុនវិនិយោគសរុប ២.៥៣ ពាន់លានដុល្លារ ធ្លាក់ចុះ៨.១ភាគរយ។ ក្នុងចំណោមគម្រោងសាងសង់សរុប គម្រោងលំនៅដ្ឋាន មានចំនួន ១.៣៤៦ គម្រោង (បុរីចំនួន ១.២៩៨ និងខុនដូ ៤៨គម្រោង) សំណង់ឧស្សាហកម្ម ១១៥គម្រោង សំណង់ពាណិជ្ជកម្ម ១០៥គម្រោង សំណង់ទេសចរណ៍ ២៦គម្រោង សំណង់សាធារណ ៤៩គម្រោង និងសំណង់វិនិយោគ ១គម្រោង។ គួរបញ្ជាក់ថាក្នុងខែមិថុនា គម្រោងសំណង់ទទួលបានការអនុញ្ញាតសាងសង់សរុបមាន ៣២១គម្រោង កើនឡើង ៣៥ភាគរយ មានផ្ទៃក្រឡា ១,៨៦៨ ពាន់ម៉ែត្រការ៉េ […]
អានបន្ថែមកម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាសម្រួលនិតិវិធីវិនិយោគ ដើម្បីទាក់ទាញវិនិយោគបន្ថែមពីបរទេស
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM) បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីសម្របសម្រួលនិតិវិធីនៃការវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង សំដៅទាក់ទាញការវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។ ជំនួបពិភាក្សានេះ ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា កាលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានជជែកពិភាក្សាគ្នា ជុំវិញគោលគំនិតក្នុងការសម្របសម្រួលឱ្យការវិនិយោគនៅកម្ពុជា កាន់តែមានភាពប្រសើរ ពោលគឺមានភាពបត់បែនខ្ពស់ស្របតាមបរិបទសង្គមឌីជីថល កាត់បន្ថយពេលវេលាក្នុងការអនុវត្តនីតិវីធីនានា ព្រមទាំងលើកកកម្ពស់ការវិនិយោគប្រកបដោយចីរភាព និងគិតគូរដល់បរិស្ថាន។ ថ្លែងក្នុងជំនួបនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងអរគុណចំពោះវិនិយោគិន និងសមាជិក EUROCHAM ដែលបានពង្រឹង និងពង្រីកប្រតិបត្តិការធុរកិច្ច និងគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជាជាបន្តបន្ទាប់។ ឯកឧត្តមបន្តថា CDC នឹងខំសម្របសម្រួលជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមពិនិត្យដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមនានាជូនសមាជិក EUROCHAM ដែលបានស្នើឱ្យបានទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម បានសង្កត់ធ្ងន់ដែរថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតយន្តការមួយចំនួនដូចជា៖ វេទិការាជរដ្ឋាភិបាល-វិស័យឯកជន និងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនជាដើម ក្នុងគោលបំណងលើកកម្ពស់កម្ពុជាឱ្យក្លាយជាគោលដៅវិនិយោគប្រកបដោយភាពប្រកួតប្រជែង […]
អានបន្ថែមគម្រោងស្តារគុណភាពផ្លូវជាតិលេខ៣៣ (កំពត-ច្រកលក) សម្រេចបាន ៩០,៨៤% ហើយ
គិតត្រឹមដំណាច់ខែកក្កដា ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ (កំពត-ច្រកលក) សម្រេចបាន ៩០,៨៤% ហើយ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងដឹកនាំដោយឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង រួមជាមួយក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤។ បើតាមការបញ្ចាក់របស់ក្រសួង បេសកកម្មលើកនេះ ក្រុមការងារបានចុះពិនិត្យទីតាំងចាក់បេតុង ការដ្ឋានស្ពានក្បាលរមាស ប្រឡាយតាមដងផ្លូវ និងទីតាំងផ្លូវថ្មើរជើងត្រង់រង្វង់មូលសេះស ស្ថិតក្នុងខេត្តកែប និងសកម្មភាពអ៊ុតគំនូសចរាចរណ៍នៅលើទ្រូងផ្លូវ ដើម្បីធានាឱ្យបានគុណភាពត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាព។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋលេខាធិការ ក៏មិនភ្លេចធ្វើការណែនាំបន្ថែមដល់ក្រុមហ៊ុនសាងសង់ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។ គួររម្លឹកថា គម្រោងស្តារផ្លូវជាតិលេខ៣៣នេះ មានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប […]
អានបន្ថែមរយៈពេល១ខែកក្កដា កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីបាន ៤៤គម្រោង មានតម្លៃ ៣៩៦លានដុល្លារ
ក្នុងខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣៩៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៥០០០កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង ៤៤គម្រោងខាងលើនេះ មាន ៣១គម្រោង ដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង ១៣គម្រោងទៀតស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ជាការកត់សម្គាល់ ឃើញថាខេត្តកំពង់ស្ពឺបានស្រូបទាញគម្រោងវិនិយោគថ្មីបានច្រើនជាងគេ គឺបានរហូតដល់ ១៣គម្រោង, តាមពីក្រោយដោយខេត្តតាកែវ ៧គម្រោង និង ខេត្តស្វាយរៀង ៦គម្រោង និងខេត្តផ្សេងៗទៀត នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី៦ សីហា ២០២៤នេះ។ យោងតាមសេចក្តីប្រកាសខាងលើបានបង្ហាញបន្ថែមថា ក្នុងខែកក្កដានេះ ការវិនិយោគមកពីប្រទេសចិនបានស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦៨,០៦ភាគរយ នៃទុនវិនិយោគសរុប និងការវិនិយោគក្នុងស្រុកបានគ្របដណ្តប់ ១៤,២៤ភាគរយ នៃទុនវិនិយោគសរុបផងដែរ។ គួរបញ្ជាក់ថា ក្នុងខែកក្កដានេះដែរ ឃើញថាមានគម្រោងវិនិយោគចំនួន៣ ដែលមានភាពលេចធ្លោរជាងគេ ក្នុងនោះរួមមាន៖ ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស ទី១_គម្រោងពង្រីកផលិតកម្មរបស់ម្រោងវិនិយោគបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌និងបោះពុម្ព ដែលមានទីតាំងស្ថិតនៅភូមិក្រាំងទា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគប្រមាណ ២១លានដុល្លារ […]
អានបន្ថែមបច្ចុប្បន្ន ខេត្ត៤របស់កម្ពុជាក្នុងតំបន់ត្រីកោណ មានគម្រោងវិនិយោគ ១០៥គម្រោង តម្លៃ $៣,៧ពាន់លាន
បច្ចុប្បន្ន ខេត្តទាំង៤ របស់កម្ពុជា ដែលស្ថិតនៅតំបន់ត្រីកោណអភិវឌ្ឍន៍( CLV) មានគម្រោងវិនិយោគសរុបចំនួន ១០៥ គម្រោង គិតជាទឹកប្រាក់៣,៧ពាន់លានដុល្លារ។ នេះបើយោងតាមការបង្ហាញដោយអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ កាលថ្ងៃទី០២ សីហា ២០២៤។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ ខេត្តចំនួន៤ (ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) របស់កម្ពុជា ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា វៀតណាម ឡាវ មានគម្រោងចំនួន ១០៥គម្រោង កំពុងប្រតិបត្តិការអភិវឌ្ឍន៍ ដោយគិតជាទឹកប្រាក់សរុបប្រមាណ ៣,៧៤៥ ពាន់លានដុល្លារ ហើយបានបង្កើតការងារជូនប្រជាពលរដ្ឋជាង ១៦ម៉ឺននាក់។ លោកបណ្ឌិត បានបន្តថា ក្នុងចំណោមគម្រោងទាំង ១០៥គម្រោងនោះ ខេត្តក្រចេះ ទទួលបានគម្រោង៤២គម្រោង បង្កើតការងារជូនពលរដ្ឋជាង ៦ម៉ឺននាក់, ខេត្តស្ទឹងត្រែងមាន ១៦គម្រោង បង្កើតការងារជូនពលរដ្ឋជិត ៣ម៉ឺននាក់, ខេត្តរតនគីរីមាន ២៨គម្រោង បង្កើតការងារជាង ៤ម៉ឺននាក់ និងខេត្តមណ្ឌលគីរីមាន […]
អានបន្ថែមរដ្ឋបន្តលើកទឹកចិត្តគម្រោងជាប់គាំងចំនួន ២៤គម្រោង មានទុន $១២៩លាន នៅព្រះសីហនុ
ក្រុមការងារពិសេសបាន និងកំពុងជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ២៤គម្រោងទៀត ដែលមានទំហំវិនិយោគ ១២៩លានដុល្លារ រួមមាន គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង, គម្រោងដែលកំពុងចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០២៤, ការងារពង្រីកគម្រោង និង គម្រោងដែលមានស្រាប់។ នេះបើយោងតាមការចុះផ្សាយលើហ្វេកប៊ុកផេកផ្លូវការរបស់ក្រុមការងារពិសេស នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ប្រភពដដែល បានឱ្យដឹងថា ចាប់ពីខែកុម្ភៈ រហូតដល់ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមការងារពិសេសបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងជាប់គាំងសរុបចំនួន ៦១គម្រោង មានទំហំវិនិយោគសរុប ៣,៧ប៊ីលានដុល្លារ មានការកើនឡើង ៦៧១%។ យ៉ាងណាមិញ បើគិតចាប់ពីខែកុម្ភៈ ដល់ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់អត្ថប្រយោជន៍ពិសេសបានរហូតដល់ ៨៥គម្រោង ឯណោះ។ គួរបញ្ជាក់ថា ការផ្តល់ការលើកទឹកចិត្តពិសេសមានវិសាលភាពគ្របដណ្តប់ សម្រាប់គម្រោងដែលស្នើសុំ និងអនុវត្តក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៤ ចំពោះគម្រោង ៣ ប្រភេទ រួមមាន ១) គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដាក់ដំណើរការបានក្នុងឆ្នាំ ២០២៤ និង ៣) ការពង្រីកគម្រោង/សកម្មភាពធុរកិច្ច។ […]
អានបន្ថែម