ប្រទេសម៉ាឡេស៊ីនឹងណែនាំបទប្បញ្ញត្តិសុវត្ថិភាពសំណង់ថ្មីយ៉ាងតឹងរឹង

ក្រោយពីមានករណីគ្រោះថ្នាក់នៅការដ្ឋានសំណង់យ៉ាងធ្ងន់ធ្ងរចំនួន ៣ ករណីចាប់តាំងពីខែមិថុនារួចមក អគ្គនាយកដ្ឋានសុវត្ថិភាពការងារ និងសុខភាពរបស់ប្រទេសម៉ាឡេស៊ីឬ DOSH នឹងណែនាំច្បាប់ថ្មីយ៉ាងតឹងរឹង ដែលធ្វើឲ្យអ្នកអភិវឌ្ឍន៍ និងអ្នករចនាក៏ត្រូវទទួលខុសត្រូវចំពោះសុវត្ថិភាព ខណៈកន្លងមក មានតែអ្នកម៉ៅការប៉ុណ្ណោះ ដែលទទួលខុសត្រូវ។ កម្មករចំនួន ៤ នាក់បានស្លាប់កាលពីខែមិថុនា នៅពេលដែលជញ្ជាំងបានដួលរលំក្នុងការដ្ឋានសាងសង់រីសត ហើយ ៤ នាក់ទៀតបានរងរបួសនៅពេលដែលមានការបាក់សំណង់នៅទីក្រុងគូឡាឡាំពួ ហើយកម្មករពីនាក់ផ្សេងទៀត បានស្លាប់នៅពេលដែលការដ្ឋានសំណង់អគារចតឡានបានបាក់រលំក្នុងរាជធានី។ លោក Omar Mat Piah នាយក DOSH បានមានប្រសាសន៍ថា ៖ «ក្នុងករណីភាគច្រើន ឧប្បត្តិហេតុនៅការដ្ឋានអាចត្រូវបានជៀសវាង ប្រសិនបើគោលការណ៍ណែនាំ នីតិវិធី និងប្រព័ន្ធសុវត្ថិភាពត្រូវបានអនុវត្ត…។ យើងមានគោលការណ៍ណែនាំដែលភាគច្រើនជាការស្ម័គ្រចិត្ត ប៉ុន្តែវាប្រហែលជាក្លាយជាការកិច្ចការតម្រូវដោយច្បាប់នៅត្រីមាសទី ១ ឆ្នាំក្រោយ»។

អាន​បន្ថែម

ជប៉ុននាំមុខចិនក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីអាគ្នេយ៍

បើទោះបីជា ប្រទេសចិនមានថវិកាច្រើន និងមានគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅតំបន់អាស៊ីអាគ្នេយ៍តាមរយៈគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ក្តី ប្រទេសជប៉ុននៅតែបន្តចំណាយច្រើនជាងប្រទេសជិតខាងរបស់ខ្លួនលើគម្រោងទ្រង់ទ្រាយធំក្នុងតំបន់។ យោងតាមទិន្នន័យដែលប្រមូលបានដោយក្រុមហ៊ុន Fitch Solutions ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Bloomberg ជប៉ុនបានគាំទ្រគម្រោងនៅប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ៦ នៅអាស៊ីអាគ្នេយ៍ គឺឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ក្នុងទំហំទឹកប្រាក់ប្រមាណជា ៣៦៧ ពាន់លានដុល្លារអាមេរិក ខណៈប្រទេសចិន បានចំណាយត្រឹម ២៥៥ ពាន់លានដុល្លារអាមេរិក។ ជាងពាក់កណ្តាលនៃការវិនិយោគរបស់ប្រទេសជប៉ុន គឺផ្តោតទៅលើប្រទេសវៀតណាម រួមទាំងផ្លូវដែកល្បឿនលឿនតម្លៃ ៥៨,៧ ពាន់លានដុល្លារអាមេរិក ដែលនឹងតភ្ជាប់រវាងទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ ចំណែកឯ ការវិនិយោគរបស់ចិន គឺបានគ្រប់ដណ្តប់យ៉ាងទូលំទូលាយជាង បើទោះបីជា ប្រទេសឥណ្ឌូណេស៊ីកំពុងស្រូបយក ៣៦ ភាគរយនៃការវិនិយោគសរុបរបស់ចិន នៅក្នុងចំណោមប្រទេសចំនួន ៦ រួមទាំង រោងចក្រវារីអគ្គិសនីទន្លេកាយ៉ាន ដែលមានតម្លៃ ១៧,៨ ពាន់លានដុល្លារអាមេរិក។ បើនិយាយអំពីចំនួនគម្រោងវិញ ប្រទេសជប៉ុននាំមុខគេក្នុងប្រទេសចំនួន១០ក្នុងតំបន់ ដោយបានគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ២៤០ គម្រោង ខណៈប្រទេសចិនគាំទ្រត្រឹម ២១០ គម្រោង។

អាន​បន្ថែម

ការិនិយោគអាកាសយានដ្ឋានតម្លៃជាង ២,៧ ពាន់លានដុល្លារនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជា

ស្របពេលដែលសេដ្ឋកិច្ចកម្ពុជារក្សាបានកំណើនយ៉ាងល្អ កម្ពុជាក៏ត្រូវការវិនិយោគរាប់ពាន់លានដុល្លារអាមេរិកក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍របស់ខ្លួន ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្ម ក៏ដូចជា ជួយសម្រួលដល់អ្នកដំណើរតាមអាកាសចំនួន ១៥ លាននាក់ ដែលរំពឹងថា នឹងចូលមកប្រទេសនេះនៅឆ្នាំ ២០៣០ខាងមុខនេះ។ ការធ្វើឱ្យប្រសើរឡើងវិស័យអាកាសចរណ៍ គឺជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលដើម្បីជំរុញកម្ពុជាឲ្យក្លាយជាប្រទេស ដែលប្រជាជនមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ ២០៣០។ ហើយដើម្បីចូលរួមសម្រេចគោលបំណងនេះ កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានទាក់ទាញការវិនិយោគទៅលើអាកាសយានដ្ឋានក្នុងទំហំទឹកប្រាក់ប្រមាណជាង ២,៧ ពាន់លានដុល្លារអាមេរិក នៅតាមទីក្រុងធំៗ ហើយក៏មានគម្រោងវិនិយោគជាច្រើនទៀតនឹងមកដល់នាពេលខាងមុខផងដែរ។ យោងតាមតួលេខពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា វិស័យអាកាសចរណ៍បង្កើតការងារបានប្រមាណជា ១,៧ លានកន្លែង ដោយផ្ទាល់ និងដោយប្រយោល ដែលនេះគឺស្មើប្រមាណជា ២០ ភាគរយនៃកម្លាំងពលកម្មសរុបនៅកម្ពុជា។ ទាក់ទងនឹងផលប្រយោជន៍ចំពោះសេដ្ឋកិច្ចវិញ វិស័យនេះ រកចំណូលបាន ២,៧ ពាន់លានដុល្លារអាមេរិក ដោយផ្ទាល់ និងដោយប្រយោល ដែលស្មើនឹងប្រមាណ ១៧ ភាគរយនៃផលិតផលក្នុងស្រុកសរុប។ ក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រតិបត្តិអាកាសយានដ្ឋានទាំង៣ នៅកម្ពុជា VINCI Airports (អាកាសយានដ្ឋានភ្នំពេញ សៀមរាប ខេត្តព្រះសីហនុ) បានវិនិយោគទឺកប្រាក់ ១០០ លានដុល្លារដើម្បីពង្រីកសមត្ថភាពអាកាសយានដ្ឋានទាំង ៣នេះ ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ ១០ […]

អាន​បន្ថែម

ច្បាប់ប្រព័ន្ធសុវត្ថិភាពអគ្គិភ័យថ្មីត្រូវបានដាក់ឱ្យដំណើរការនៅកម្ពុជា

អគ្គស្នងការនគរបាលជាតិ និងមជ្ឈមណ្ឌលជាតិ ត្រួតពិនិត្យគុណភាពប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ បានដាក់ឱ្យដំណើរការច្បាប់ស្តីអំពីប្រព័ន្ធសុវត្ថិភាពអគ្គីភ័យថ្មី ក្នុងគោលបំណងការពារអ្នករស់នៅក្នុងអគារ និងទ្រព្យសម្បត្តិ តាមរយៈការកំណត់ស្តង់ដារបច្ចេកទេស។ ច្បាប់ថ្មីនេះ ត្រូវបានចូលជាធរមានកាលពីថ្ងៃទី ១២ ខែសីហា ហើយត្រូវបានណែនាំដល់សាធារណជននៅក្នុងសិក្ខាសាលាកាលពីថ្ងៃទី ៩ ខែកញ្ញា ដែលរៀបចំឡើងដោយ សមាគម សហគ្រាស បង្ការអគ្គីភ័យកម្ពុជា (AFPE) និងមជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាពប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ (NICS)។ យោងតាមក្រុមហ៊ុនច្បាប់ DFDL ដែលបានចុះផ្សាយលើគេហទំព័ររបស់ខ្លួន «សៀវភៅស្តង់ដារជាតិស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ- ច្បាប់រចនាអគារ» នេះ គឺមានចំនួន១៣ ជំពូក រួមជាមួយឧបសម្ព័ន្ធចំនួន ៧ ។ ក្រុមហ៊ុនDFDLបានសរសេរថា៖ «ច្បាប់នេះ ផ្តល់លក្ខណៈបច្ចេកទេសជាក់លាក់ សម្រាប់បង្ការអគ្គិភ័យ និងមានគោលបំណងការពារអ្នករស់នៅក្នុងអគារ និងទ្រព្យសម្បត្តិ តាមរយៈការដាក់ចេញនូវស្តង់ដារដើម្បីបង្ការ និងកាត់បន្ថយហានិភ័យ នៃការឆាបឆេះក្នុងអគារ និងសំណង់ស្រដៀងគ្នា»។ ក្រុមហ៊ុនច្បាប់ខាងលើ បានបន្ថែមទៀតថា ច្បាប់ថ្មីនេះ ត្រូវអនុវត្តចំពោះការស្ថាបនាអគារថ្មី ក៏ដូចជា ការពង្រីក និងការជួសជុលអគារដែលមានស្រាប់។ ក៏ប៉ុន្តែ ច្បាប់ថ្មីនេះ មិនត្រូវបានអនុវត្តចំពោះការរចនាប្រព័ន្ធបង្ការអគ្គិភ័យសម្រាប់អគារ និងសំណង់ដែលជាអគារឧស្សាហកម្ម (ឃ្លាំង) សម្រាប់រំសេវ […]

អាន​បន្ថែម

កម្ពុជាគ្រោងចុះកិច្ចព្រមព្រៀងទិញថាមពល ២៤០០មេហ្គាវ៉ាតពីឡាវនៅសប្តាហ៍ក្រោយ

កម្ពុជា និងឡាវ គ្រោងចុះហត្ថលេខា លើកិច្ចព្រមព្រៀងទិញលក់ ថាមពលទំហំ ២៤0០ មេហ្គាវ៉ាត ពីឡាវមកកម្ពុជា ដែលគម្រោងនេះនឹងរួមបញ្ចូលការសាងសង់បណ្តាញបញ្ជូនតង់ស្យុងខ្ពស់ពីព្រំដែនប្រទេសឡាវចូលមកដល់រាជធានីភ្នំពេញផងដែរ។ កិច្ចព្រមព្រៀងទិញលក់ថាមពលនេះ នឹងត្រូវចុះហត្ថលេខា ក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់ លោក ថងលូន ស៊ីស៊ូលីត នៅកម្ពុជា នៅសប្តាហ៍ក្រោយ។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រោមកិច្ចព្រមព្រៀងនេះ កម្ពុជានឹងនាំចូលថាមពលពីប្រទេសឡាវ ដែលមានប្រភពថាមពលពីរោងចក្រថាមពលដើរដោយធ្យូងថ្ម។ លោក វ៉ិចទ័រ ហ្សូណា ថ្លែងថា៖ «មកដល់ពេលនេះ កំពុងតែរៀបចំសាងសង់បណ្តាញតង់ស្យុងខ្ពស់ ៥០០មេហ្គាវ៉ាត ពីព្រំដែនឡាវ ចូលមកស្ទឹងត្រែង និងចូលមកភ្នំពេញ»។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងទិញលក់ថាមពលនេះ ត្រូវបានលើកឡើងបន្ទាប់ពីភាគីកម្ពុជា និងឡាវ បានជួបប្រជុំពិភាក្សាគ្នា លើកិច្ចសហប្រតិបតិ្តការថាមពល នៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីសប្តាហ៍មុន។ បើយោងតាមអ្នកនាំពាក្យនៃស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន គម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២៤០០មេហ្គាវ៉ាតពីប្រទេសឡាវនេះ នឹងត្រូវលើកយកពិភាក្សា និងឆ្លងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ១១ […]

អាន​បន្ថែម

ក្រុមហ៊ុនថាមពលពីប្រទេសថៃឈ្នះការដេញថ្លៃលើគម្រោងសូឡា៦០មេហ្គាវ៉ាតនៅកំពង់ឆ្នាំង

ក្រុមហ៊ុន Prime Road Alternative បានឈ្នះការដេញថ្លៃ លើគម្រោងថាមពលពន្លឺព្រះអាទិត្យ ឬសូឡា អនុភាព៦០មេហ្គាវ៉ាត នៅខេត្តកំពង់ឆ្នាំង ជាមួយនឹងតម្លៃផលិតលក់ចេញទាបជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ គម្រោងថាមពលសូឡានេះ បានបើកឲ្យអ្នកវិនិយោគឯកជនចូលរួមដេញថ្លៃជាសាធារណៈកាលពីខែកុម្ភៈកន្លងទៅនេះ បន្ទាប់ពីការសិក្សាសមទ្ធិលទ្ធភាពដោយក្រុមអ្នកជំនាញនៃធនាគារអភិវឌ្ឍអាស៊ីហៅកាត់ថា ADB បានបញ្ចប់។ (អានបន្ថែម) គម្រោងស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ គឺជាគម្រោងជំហានដំបូង មានអានុភាព ៦០មេហ្កាវ៉ាត់ ក្នុងរូបភាពសាងសង់-គ្រប់គ្រង-អាជីវកម្ម នៅខេត្តកំពង់ឆ្នាំង ក្នុងកិច្ចសហប្រតិបត្តិការជាមួយ ADB ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ក្រុមហ៊ុន Prime Road Alternative បានដាក់តម្លៃ គឺ៣,៨៧៧សេនដុល្លារអាមេរិកក្នុងមួយគីឡូវ៉ាតម៉ោង ក្នុងចំណោមក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅស្រុកចំនួន ២៦ក្រុមហ៊ុន ហើយបានក្លាយជាក្រុមហ៊ុនដែលមានតម្លៃលក់ថាមពលទាបជាងគេនៅអាស៊ីអាគ្នេយ៍។ គម្រោងវិនិយោគថាមពលពន្លឺព្រះអាទិត្យ ដែលមានអានុភាព ៦០មេហ្គាវ៉ាត ស្ថិតក្នុងដំណាក់កាលទី១នៃគម្រោងថាមពលសូឡា ១០០មេហ្គាវ៉ាត ដែលជាគម្រោងគាំទ្រដោយ ADB។ អាជ្ញាធរអគ្គិសនីកម្ពុជា EDC ទទួលបន្ទុកជាអ្នកផ្តល់ទីតាំងដីសម្រាប់សាងសង់ស្ថានីយ៍សូឡា និងការតបណ្តាញខ្សែបញ្ជូនចូលស្ថានីយ ចំណែកឯក្រុមហ៊ុនឯកជនឈ្នះការដេញថ្លៃជាអ្នកផ្គត់ផ្គង់ថាមពលផ្អែកតាមកិច្ចព្រមព្រៀងទិញថាមពលរយៈពេលជាមួយអាជ្ញាធរអគ្គិសនី។ យោងតាមក្រសួងរ៉ែ និងថាមពល បន្ទាប់ពីកាលបរិច្ឆេទចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនជ័យលាភី យ៉ាងយូរ ២៤ខែ ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យក្នុងខេត្តកំពង់ឆ្នាំង […]

អាន​បន្ថែម

ផ្លូវថ្មើរជើង Walk Street តាមដងទន្លេនឹងបើកឲ្យអាជីវករតាំងលក់ផលិតផលគ្រប់ប្រភេទ

គម្រោងបង្កើតឲ្យមានផ្លូវថ្មើរជើង Walk Street តាមដងទន្លេចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង នឹងបើកឲ្យអាជីវករតាំងលក់ផលិតផលគ្រប់ប្រភេទ ដើម្បីទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ នេះបើយោងតាមការបញ្ជាក់របស់សាលាក្រុងរាជធានីភ្នំពេញ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលាក្រុងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំកាលពីថ្ងៃទី ០៦ ខែ កញ្ញា ថា គម្រោងនេះ គឺនឹងបើកឲ្យអាជីវករធ្វើការតាំងលក់ផលិតផលគ្រប់ប្រភេទ។ លោកថ្លែងថា៖ «គោលដៅដែលយើងគ្រោងធ្វើ Walk Street គឺយើងគ្រោងឲ្យមានការតាំងលក់ទំនិញ លក់ម្ហូបអាហារ លក់វត្ថុអនុស្សាវរីយ៍ លក់ផលិតផលធ្វើពីដៃ យកផលិតផលខ្មែរយើងផ្សេងៗទាំងអស់ដែលជាតម្រូវការរបស់ភ្ញៀវទេសចរណ៍»។ តាមការបញ្ជាក់របស់ លោក ម៉េត មាសភក្តី ការបង្កើត Walk Street នេះឡើង គឺដើម្បីជំរុញវិស័យទេសចរណ៍ ជាពិសេស ក្នុងរាជធានីភ្នំពេញ ដោយបង្កើនទីតាំងសម្រាប់ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ ដែលបានមកកំសាន្តនៅរាជធានីភ្នំពេញ។ គួរបញ្ជាក់ថា គម្រោង Walk Street ត្រូវបានពិភាក្សាកាលពីថ្ងៃទី ០៥ ខែ កញ្ញា កន្លងទៅនេះ នៅឯសាលាក្រុងរាជធានីភ្នំពេញ។ […]

អាន​បន្ថែម

វិភាគ៖ តើកម្ចីពីចិនមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនឹងធ្វើឲ្យកម្ពុជារីកចម្រើន ឬវ័ណ្ឌក?

ក្នុងទសវត្សចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងចំណាយថវិការបស់ខ្លួនជាច្រើនសន្ធឹកសន្ធាប់ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ បើគិតត្រឹមចុងឆ្នាំ២០១៨ កន្លងមកនេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិនិងផ្លូវខេត្ត សរុបប្រវែងជាង ១ ម៉ឺន ៦ពាន់ គីឡូម៉ែត្រ ត្រូវបានស្តារនិងស្ថាបនាឲ្យប្រសើរជាងមុន។ លើសពីនេះ គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ៣០ ខែសីហា កន្លងមកនេះ ក៏ទើបតែបានអនុម័តលើផែនការថវិកាចំនួន ១៤,៤ ពាន់លានដុល្លារអាមេរិក សម្រាប់កម្មវិធីវិនិយោគសាធារណៈឆ្នាំ២០២០-២០២២ ដោយក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធ ទទួលបានចំណែកប្រមាណជាង ៥០ ភាគរយ ពោលគឺ ជាង ៧ពាន់លានដុល្លារ។ ការបែងចែកថវិកាដ៏ច្រើនសម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនេះ ជាផ្នែកមួយនៃមហិច្ឆិតារបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ក៏ដូចជាជំរុញការរីកចម្រើននៃសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។ទោះយ៉ាងណា ផែនការដ៏មហិមានេះក៏ភ្ជាប់មកជាមួយបំណុលរាប់លានដុល្លារផងដែរ។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០១៨ បំណុលរដ្ឋាភិបាលកម្ពុជាដែលខ្ចីពីបរទេសមានដល់ទៅប្រមាណ ៧ ពាន់លានដុល្លារ ដែលក្នុងនោះភាគច្រើនត្រូវបានប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់និងស្ពានជាដើម។ ក្នុងចំណោមកម្ចីចីជាង ៧ ពាន់លានដុល្លារនេះ កម្ចីពីប្រទេសចិនតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (Belt and Road Initiative) គឺមានរហូតដល់ទៅជិត ៣ ពាន់លានដុល្លារអាមេរិក។ ប្រាក់កម្ចីពីចិននេះ ដែលគិតទាំងប្រាក់កម្ចីសម្បទាននិងប្រាក់កម្ចីមានអត្រាការប្រាក់ទាប គឺត្រូវបានប្រើប្រាស់ដើម្បីអភិវឌ្ឍផ្លូវសរុបចំនួន […]

អាន​បន្ថែម

រដ្ឋាភិបាលកំពុងរៀបចំយន្តការបង្កើតតំបន់សេដ្ឋកិច្ចតាមតំបន់ជាយដែន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC កំពុងសិក្សាស្វែងយល់ពីកម្មវិធីវិនិយោគ និងអាជីវកម្ម ដើម្បីបង្កើតយន្តការ ជម្រុញការបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាមជាយដែន ខណៈការចងក្រងសេចក្តីព្រៀងច្បាប់ថ្មីស្តីពីការវិនិយោគ និងសេចក្តីព្រៀងច្បាប់ថ្មីស្តីពីតំបន់សេដ្ឋកិច្ចពិសេសបានបញ្ចប់។ ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា ការជំរុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅតាមតំបន់ជាយដែន ស្ថិតនៅក្នុងចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា ដោយយោងតាមស្មារតី និងលទ្ធផលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃ២៩ ខែ មីនា កន្លងទៅ។ ឯកឧត្តម សុខ ចិន្តាសោភា បញ្ជាក់ថា នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយកាលពីថ្ងៃទី៥ ថា ដើម្បីប្រមូលធាតុចូលដើម្បីដាក់ចេញយន្តការនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍បានចាប់ផ្តើម សិក្សាស្វែងយល់ពីសកម្មភាពវិនិយោគ និងអាជីវកម្ម នៅតាមតំបន់ព្រំដែន ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនានា។ ឯកឧត្តម សុខ ចិន្តាសោភា ថ្លែងថា៖ «ទស្សនកិច្ចការងារនេះមានគោលបំណងផ្សព្វផ្សាយពីចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្មតាមតំបន់ជាយដែន និងពិនិត្យមើលស្ថានភាពជាក់ស្តែងនៃសកម្មភាពវិនិយោគ និងពាណិជ្ជកម្មនៅតាមតំបន់ព្រំដែន ដើម្បីជាមូលដ្ឋានក្នុងការរៀបចំដាក់ចេញនូវយន្តការពិសេសសម្រាប់ទាក់ទាញវិនិយោគឲ្យកាន់តែច្រើនថែមទៀត»។ កន្លងមក ក្រុមការងារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះពិនិត្យតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងប៉ោយប៉ែត និងក្រុងបាវិត។ កាលពីពេលថ្មីនេះ រដ្ឋាភិបាលបានបង្ហាញគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតំបន់ភាគឥសាននៃប្រទេស គឺខេត្តមណ្ឌលគីរី ដើម្បីចូលរួមបង្កើតការងារជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ និងចូលរួមការធ្វើពិពិធកម្មការវិនិយោគ។ យោងតាមតួលេខពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមឆ្នាំ២០១៧ […]

អាន​បន្ថែម

ថវិកា ១០០ លានដុល្លារត្រូវបានអនុម័តសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ

រដ្ឋាភិបាលកាលនៅថ្ងៃទី ០៤ ខែកញ្ញា បានអនុម័តថវិកាចំនួន ១០០ លានដុល្លារអាមេរិកសម្រាប់សាងសង់ និងស្តារ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ។ កញ្ចប់ថវិកានេះ បញ្ចេញបន្ទាប់ពីផ្នែកខ្លះនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវថ្នល់ និងអូរធម្មជាតិត្រូវបានខូចខាតខ្លាំង ស្របពេលដែលខេត្តព្រះសីហនុមានការកើនឡើងនៃសំណង់ ប្រជាជន សំរាម និងបរិមាណទឹកភ្លៀងក្នុងរដូវវស្សា។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានកម្រាស់២ទំព័រថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាអនុម័ត ថវិកាចំនួន ១០០ ដុល្លារសហរដ្ឋអាមេរិកសម្រាប់ការសាងសង់ផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឺកកង្វក់ ក្នុងខេត្តព្រះសីហនុដែលបានពិភាក្សាកន្លងមក។ (អានបន្ថែម) ដើម្បីបើកមុខទឹកហូរ និងដោះស្រាយជំនន់ ទឹកភ្លៀង គម្រោងនេះនឹងមានការស្តារអូរធម្មជាតិចំនួន ៥ និងលូដែលមានស្រាប់ ដែលសព្វថ្ងៃកំពុងទទួលរងការរំលោភយកចំណីអូរ និងប្រឡាយ។ លើសពីនេះទៀត គម្រោងនេះក៏មានការជួសជុលផ្លូវចំនួន ២២ ខ្សែ នៅទូទាំងទីក្រុងស្របតាមស្តង់ដារបច្ចេកទេស។ ការស្ថាបនាផ្លូវនេះ នឹងផ្តោតលើវិធានការបច្ចេកទេស ដូចជា គុណភាពសំណង់ ទំហំផ្លូវ ការបំពាក់ខ្សែកាប បណ្តាញទូរគមនាគមន៍ បំពង់ទឹកស្អាត និងប្រព័ន្ធទឹកកង្វក់និងទឹកភ្លៀង។ យោងតាមលទ្ធផលនៃការសិក្សាលទ្ធភាពដែលបានពិភាក្សាថ្មីៗនេះ គម្រោងខាងលើគ្រោងនឹងអនុវត្តជាបីដំណាក់កាល ដែលដំណាក់កាលទី ១ ចាប់ពីឆ្នាំ […]

អាន​បន្ថែម