រដ្ឋាភិបាលកំពុងសិក្សាបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅភូមិភាគឦសាន

រដ្ឋាភិបាលបាននិងកំពុងសិក្សាបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅភូមិភាគឦសានប្រទេសកម្ពុជា ដើម្បីចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចនៅក្នុងប្រទេស។ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ គឹស្របទៅនឹងទិសដៅអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅតំបន់ភូមិភាគឦសាន។ ឯកឧត្តម វង្ស៊ី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពីក្របខណ្ខគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ កាលពីពេលថ្មីនេះ ថា ដើម្បី ជម្រុញមូលដ្ឋានសេដ្ឋកិច្ចផ្អែកលើជំនាញ រដ្ឋាភិបាលកំពុងពិនិត្យ និងអនុញ្ញាតឲ្យមានការបង្កើតតំបន់សេដ្ឋកិច្ចតាមតំបន់នានា។ ឯកឧត្តមថ្លែងថា៖ «ជាមួយនឹងការរៀបចំគោលនយោបាយវិនិយោគថ្មី ឥឡូវនេះ តំបន់សេដ្ឋកិច្ចពិសេស កំពុងផ្តោតទៅដល់ខេត្តមណ្ឌលគីរីទៀត កំពុងរៀបចំ Master Plan [ផែនការមេ]…សុទ្ធតែជាមូលដ្ឋានមួយពង្រីកសេវាកម្ម ផលិតកម្មរបស់ជាតិ ទីមួយបង្កើតទីផ្សារក្នុងស្រុក និងទីពីរ ដើម្បីនាំចេញក្នុងតំលៃថោក និងគុណភាពល្អ»។ ដើម្បីទាក់ទាញការវិនិយោគបបន្ថែមនៅក្នុងតំបន់សេដ្ឋកិច្ចពិសសេស ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង រដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍ៍កម្ពុជា បាននិងកំពុងកែសម្រួលសេចក្តីព្រាងច្បាប់វិនិយោគថ្មី និងសេចក្តីព្រាងច្បាប់តំបន់សេដ្ឋកិច្ចពិសេសថ្មី។ យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បច្ចុប្បន្ននេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២១ទីតាំង កំពុងដំណើរការ និងគម្រោងតំបន់សេដ្ឋកិច្ចពិសេសផ្សេងទៀត កំពុងដាក់ស្នើសុំគោលការណ៍វិនិយោគ។ គួរបញ្ជាក់ថា តំបន់ភូមិភាគឦសាននៃប្រទេស រួមមានខេត្តស្ទឹងត្រែង ក្រចេះ រតនគីរី និងមណ្ឌលគីរី ត្រូវបានរដ្ឋាភិបាលដាក់ទិសដៅប្រែក្លាយតំបន់ប៉ូលសេដ្ឋកិច្ច។ ជាមួយគ្នាក៏មានការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគម្រោងកសាងអាកាសយានដ្ឋានផងដែរ៕

អាន​បន្ថែម

រដ្ឋាភិបាលបើកភ្លើងខៀវលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តព្រះសីហនុ

រដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានសម្រេចគាំទ្រឲ្យ ក្រុមហ៊ុន ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល អ៊ិនដាស្ទ្រៀល ផាក បង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតលើផ្ទៃដីជាង ៥៥ហិកតា នៅខេត្តព្រះសីនុ នេះបើយោងតាមការប្រកាសរបស់ ក្រសួងបរិស្ថាន។ ការសម្រេចបើកភ្លើងខៀវនេះ ជាលទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួងលើកទី២ស្ដីពីរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) លើគម្រោងនេះ ដែលធ្វើឡើង កាលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ ក្រោមអធិបតីភាពរបស់ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការប្រចាំការ នៃក្រសួងបរិស្ថាន រួមជាមួយនឹងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធ និងក្រុមហ៊ុនទីប្រឹក្សា សរុបចំនួនជាង ៣០នាក់។ គម្រោងតំបន់សេដ្ឋកិច្ចថ្មីមួយនេះ គ្រោងនឹងសាងសង់លើផ្ទៃដីជាង ៥៥ ហិកតា ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលជាគម្រោងរបស់ក្រុមហ៊ុន ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល អ៊ិនដាស្ទ្រៀល ផាក ឯ.ក និងរៀបចំរបាយការណ៍ ESIA ដោយក្រុមហ៊ុនទីប្រឹក្សា E & […]

អាន​បន្ថែម

អភិបាលខេត្តប្រាប់ពីវិធានការណ៍ដោះស្រាយបញ្ហាការលិចលង់នៅខេត្តព្រះសីហនុ

អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន កាលពីថ្ងៃទី ៥ ខែ សីហា បានប្រាប់ឲ្យប្រជាពលរដ្ឋបញ្ឈប់ការរំលោភប្រឡាយដើម្បីកុំឲ្យខេត្តព្រះសីហនុមានការលិចទឹកកាន់តែខ្លាំង ក្រោយពីមានការបង្ហោះរូបភាព និងវីដេអូអំពីសកម្មភាពនៃការលិចលង់ទឹកយ៉ាងខ្លាំងនៅតាមតំបន់នានាក្នុងខេត្តមួយនេះ ។ យោងតាមរូបភាព និងវីដេអូបង្ហោះដោយគណនីហ្វ៊េសប៊ុករបស់ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១៩ មានការជន់លិចលង់ទឹកយ៉ាងខ្លាំងចាប់ពីម៉ោង ១០យប់ រហូតដល់ម៉ោង ៧ ព្រឹក ដែលបង្កផលលំបាកជាច្រើន និងប៉ះពាល់ដល់ទ្រព្យសម្បត្តិក្នុងគេហដ្ឋានមួយចំនួន ដូចជាម៉ូតូជាដើម។ ពាក់ពន្ធ័ទៅនឹងបញ្ហាខាងលើ ឯកឧត្តម គួច ចំរើន បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំតាមតេឡេក្រាមកាលពីថ្ងៃទី ០៥ ខែ សីហានេះថា រដ្ឋបាលខេត្តបាននិងកំពុងធ្វើការដោះស្រាយបញ្ហានេះ ហើយបានប្រាប់ប្រជាជនឲ្យបញ្ឈប់ការរំលោភប្រឡាយ ដើម្បីឲ្យទឹកអាចរំដោះបានទាន់។ ការរំដោះទឹកក្នុងតំបន់ខ្លះក្នុងខេត្តព្រះសីហនុគឺ រំពឹងទៅលើប្រឡាយឬអូរ ដែលជាផ្លូវសម្រាប់នាំយកទឹកពីទីក្រុងចូលទៅក្នុងសមុទ្រ។ ឯកឧត្តម គួច ចំរើនថ្លែងថា៖ «កុំឲ្យប្រជាពលរដ្ឋមានការរំលោភបំពានយកប្រឡាយតទៅទៀត នាំគ្នាចេះតែយកប្រឡាយអស់ទៅ បានជាអត់មានផ្លូវទឹកហូរ។ ចាប់ពីម្តុំ LV ទៅខាងក្រោមហ្អឹង [យើង] មើលមកប្រឡាយឃើញថាមានការរំលោភច្រើន ប្រឡាយដែលគេកាត់ទុក១០ម៉ែត្រជាង […]

អាន​បន្ថែម

ក្រសួងឧស្សាហកម្មបញ្ជាឲ្យផ្អាកការផ្គត់ផ្គង់ទឹកដល់ការដ្ឋានសំណង់ខុសច្បាប់ទាំងអស់

ក្រសួងឧស្សាហកម្ម និងសិប្បកម្មកាលពីថ្ងៃទី ០១ ខែ សីហា បានចេញសេចក្តីណែនាំដល់សមត្ថកិច្ចក្រោមបង្គាប់របស់ខ្លួន ឲ្យផ្អាកការផ្គត់ផ្គង់ទឹកដល់ការដ្ឋានសំណង់ខុសច្បាប់ទាំងអស់ ក្នុងគោលបំណងធានាអាយុជីវិត ទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ សេចក្តីណែនាំនេះ គឺសំដៅដល់គ្រប់មន្ទីឧស្សាហកម្ម និងសិប្បកម្ម គ្រប់អង្គភាពរដ្ឋាករទឹកចម្រុះក្រសួង និងគ្រប់ប្រតិបត្តិករផ្គត់ផ្គង់ទឹកឯកជន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុងនោះដែរ សមត្ថកិច្ចពាក់ពន្ធ័ខាងលើ ត្រូវសហការជាមួយរដ្ឋបាលក្រសួងដែនដីថ្នាក់មូលដ្ឋានរបស់ខ្លួន មន្ទី និងអង្គភាពជំនាញនានា។ សេចក្តីណែនាំខាងលើបានសរសេរថា៖ «ត្រូវសហការជាមួយរដ្ឋបាលក្រសួងដែនដីថ្នាក់មូលដ្ឋានរបស់ខ្លួន មន្ទី និងអង្គភាពជំនាញ ជាពិសេស ជាមួយមន្ទីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការផ្អាកការផ្គត់ផ្គង់ទឹកស្អាត ទៅដល់ការរដ្ឋានសំណង់ សណ្ឋាគារ ផ្ទះសំណាក់ អគារស្នាក់នៅរួម សំណង់អគារពាណិជ្ជកម្ម អគាររោងចក្រ សហគ្រាស សិប្បកម្ម អគារសម្រាប់លក់ឬជួលស្នាក់នៅ និងការដ្ឋានសំណង់ដទៃទៀតដែលជាប្រភេទសំណង់ខុសច្បាប់ ឬសាងសង់ខុសបច្ចេកទេស ដែលត្រូវបានកំណត់ដោយស្ថាបន័ ឬអង្គភាពសមត្ថកិច្ចជំនាញ លើកលែងតែប្រភេទសំណង់ផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ»។ ការផ្អាកការផ្គត់ផ្អង់ទឹកទៅដល់ការដ្ឋានសំណង់ខុសច្បាប់នេះទៀតសោត គឺនឹងត្រូវលុបចោលលុះត្រាតែមានលិខិតបញ្ជាក់ពីស្ថាបន័ ឬអង្គភាពសមត្ថកិច្ចជំនាញតែប៉ុណ្ណោះ។

អាន​បន្ថែម

រដ្ឋាភិបាលសហការនឹងបារាំងជ្រើសរើសខេត្ត៣ ជាគោលដៅទេសចរណ៍ទី២

ក្រសួងទេសចរណ៍ កាលពីថ្មីៗនេះសហការជាមួយនិងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សម្រេចជ្រើសយក ទីក្រុងកំពត បាត់ដំបង ក្រចេះ ដើម្បីអភិវឌ្ឍឲ្យក្លាយជាគោលដៅទេសចរណ៍ទាក់ទាញទី២ ឬ secondary urban tourism destination។ នេះបើយោងតាមការប្រកាសលើទំព័រ Facebook របស់ ក្រសួងទេសចរណ៍។ ការប្ដេជ្ញាជំរុញការអភិវឌ្ឍន៍ខេត្តទាំង៣នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរវាងភាគីទាំង២ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមការចូលរួមជាអធិបតីភាពរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Philippe Sternmetz នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា។ គម្រោងនេះ ជាផ្នែកមួយនៃការអនុវត្តន៍គម្រោង «ទីក្រុងប្រកបដោយបរិយាប័ន្ន» របស់ភាគីទាំង២ ក្នុងបំណងដើម្បីធ្វើឲ្យខេត្តទាំង៣ ក្លាយជាតំបន់ទាក់ទាញទី២ បន្ទាប់ពីគោលដៅទេសចរណ៍ធំៗរបស់កម្ពុជាដូចជា សៀមរាប-អង្គរ រាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រដូចជាខេត្តព្រះសីហនុជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានផ្តល់ការគាំទ្រលើគម្រោងខាងលើ ដែលកន្លងមកក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការ UNESCO បានសហការគ្នារៀបចំអភិវឌ្ឍទីក្រងទាំង ៣ ខាងលើ ជាទីក្រុងទេសចរណ៍ វប្បធម៌បេតិកភណ្ឌ […]

អាន​បន្ថែម

បច្ចេកវិទ្យាថែទាំផ្លូវថ្មី Cold In-Place Recycling ត្រូវបានណែនាំដល់កម្ពុជាដល់កម្ពុជា

បច្ចេកវិទ្យាថែទាំផ្លូវថ្មីឈ្មោះថា Cold In-Place Recycling ត្រូវបានណែនាំដល់ប្រទេសកម្ពុជាតាមរយៈសិក្ខាសាលារយៈពេលមួយថ្ងៃដែលធ្វើឡើងនៅឯក្រសួងសាធារណការ និង ដឹកជញ្ជូន កាលពីថ្ងៃទី ០១ ខែសីហា ដែលមានអ្នកចូលរួមជាច្រើននាក់។ ស្របពេលដែលប្រទេសកម្ពុជាកំពុងធ្វើយុទ្ធនាការដើម្បីលើកកម្ពស់គុណភាពផ្លូវរបស់ខ្លួន បច្ចេកវិទ្យាថ្មីនេះ នឹងជួយថែទាំផ្លូវឲ្យល្អប្រសើរជាងមុន និងអាចសន្សំសំចៃថវិកាសម្រាប់ប្រទេសកម្ពុជា។ ថ្លែងបន្ទាប់ពីបញ្ចប់សិក្ខាសាលាដែលត្រូវបានសហការរៀបចំឡើងដោយក្រុមហ៊ុនគ្រឿងចក្រ Wirtgen Group ក្រុមហ៊ុនឯកទេសផ្នែកគ្រឿងចក្រក្នុងតំបន់អាស៊ី  Multico និងក្រសួងសាធារណការ និង ដឹកជញ្ជូន លោក សាស្រ្តា ចារ្យ Kim Jenkins មកពីសាកលវិទ្យាល័យ University of Stellenbosch  ដែលជាវាគ្មិនក្នុងសិក្ខាសាលាខាងលើ បានពន្យល់ពីរបៀបដែលប្រទេសកម្ពុជាអាចប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពផ្លូវរបស់ខ្លួន។ យោងតាមការពន្យល់របស់លោក Kim បច្ចេកវិទ្យា Cold In-Place Recycling គឺជាការយកស្រទាប់ផ្លូវចាស់មកប្រើប្រាស់ឡើងវិញ ហើយធ្វើឲ្យប្រសើរឡើងនូវគុណភាពស្រទាប់ទាំងនោះ ដើម្បីអាចឲ្យផ្លូវល្អជាងមុន។ លោក Kim ថ្លែងថា៖ «ការកែច្នៃឡើងវិញមានន័យថា អ្នកមិនយកស្រទាប់ចាស់នៃផ្លូវចេញទេ តែអ្នកជួសជុលស្រទាប់ចាស់ដែលនៅខាងក្នុងផ្លូវ ពោលគឺអ្នកធ្វើវាឲ្យប្រសើរឡើង។  មុនពេលជួសជុល យើងយកគំរូពីផ្លូវចាស់មកធ្វើតេសថាវាមានប្រសិទ្ធភាពប្រើបានក្នុងកម្រិតណា ក្រោយមកគឺយើងនឹងជួសជុលផ្លូវនោះតាមលទ្ធផលនៃការធ្វើតេស»។ លោកបន្តទៀតថា៖ «បន្ទាប់មកគឺយើងត្រូវត្រៀមឧបករណ៍ […]

អាន​បន្ថែម

បច្ចេកវិទ្យាថែទាំផ្លូវថ្មី Cold In-Place Recycling ត្រូវបានណែនាំដល់កម្ពុជាដល់កម្ពុជា

បច្ចេកវិទ្យាថែទាំផ្លូវថ្មីឈ្មោះថា Cold In-Place Recycling ត្រូវបានណែនាំដល់ប្រទេសកម្ពុជាតាមរយៈសិក្ខាសាលារយៈពេលមួយថ្ងៃដែលធ្វើឡើងនៅឯក្រសួងសាធារណការ និង ដឹកជញ្ជូន កាលពីថ្ងៃទី ០១ ខែសីហា ដែលមានអ្នកចូលរួមជាច្រើននាក់។ ស្របពេលដែលប្រទេសកម្ពុជាកំពុងធ្វើយុទ្ធនាការដើម្បីលើកកម្ពស់គុណភាពផ្លូវរបស់ខ្លួន បច្ចេកវិទ្យាថ្មីនេះ នឹងជួយថែទាំផ្លូវឲ្យល្អប្រសើរជាងមុន និងអាចសន្សំសំចៃថវិកាសម្រាប់ប្រទេសកម្ពុជា។ ថ្លែងបន្ទាប់ពីបញ្ចប់សិក្ខាសាលាដែលត្រូវបានសហការរៀបចំឡើងដោយក្រុមហ៊ុនគ្រឿងចក្រ Wirtgen Group ក្រុមហ៊ុនឯកទេសផ្នែកគ្រឿងចក្រក្នុងតំបន់អាស៊ី Multico និងក្រសួងសាធារណការ និង ដឹកជញ្ជូន លោក សាស្រ្តា ចារ្យ Kim Jenkins មកពីសាកលវិទ្យាល័យ University of Stellenbosch ដែលជាវាគ្មិនក្នុងសិក្ខាសាលាខាងលើ បានពន្យល់ពីរបៀបដែលប្រទេសកម្ពុជាអាចប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពផ្លូវរបស់ខ្លួន។ យោងតាមការពន្យល់របស់លោក Kim បច្ចេកវិទ្យា Cold In-Place Recycling គឺជាការយកស្រទាប់ផ្លូវចាស់មកប្រើប្រាស់ឡើងវិញ ហើយធ្វើឲ្យប្រសើរឡើងនូវគុណភាពស្រទាប់ទាំងនោះ ដើម្បីអាចឲ្យផ្លូវល្អជាងមុន។ លោក Kim ថ្លែងថា៖ «ការកែច្នៃឡើងវិញមានន័យថា អ្នកមិនយកស្រទាប់ចាស់នៃផ្លូវចេញទេ តែអ្នកជួសជុលស្រទាប់ចាស់ដែលនៅខាងក្នុងផ្លូវ ពោលគឺអ្នកធ្វើវាឲ្យប្រសើរឡើង។ មុនពេលជួសជុល យើងយកគំរូពីផ្លូវចាស់មកធ្វើតេសថាវាមានប្រសិទ្ធភាពប្រើបានក្នុងកម្រិតណា ក្រោយមកគឺយើងនឹងជួសជុលផ្លូវនោះតាមលទ្ធផលនៃការធ្វើតេស»។ លោកបន្តទៀតថា៖ «បន្ទាប់មកគឺយើងត្រូវត្រៀមឧបករណ៍ […]

អាន​បន្ថែម

ក្រុមហ៊ុន Morgan Group បើកការសាងសង់គម្រោងពហុមុខងារដ៏ធំរបស់ខ្លួនក្នុងខេត្តព្រះសីហនុ

ក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានមូលដ្ឋាននៅប្រទេសចិន Morgan Group កាលពីថ្ងៃទី ៣១ ខែកក្កដា បានចាប់ផ្តើមសាងសង់គម្រោងពហុមុខងារដ៏ធំរបស់ខ្លួននៅខេត្តព្រះសីហនុ ស្របពេលដែលខេត្តមួយនេះកំពុងមានការវិនិយោគយ៉ាងគំហុក។ ជាមួយនឹងការមិនបញ្ចេញដើមទុនវិនិយោគ ក្រុមហ៊ុន Ever Asend Development Co.Ltd ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ Morgan Group បានចាប់ផ្តើមសាងសង់គម្រោងពហុមុខងាររបស់ខ្លួនដែលមានឈ្មោះថា Morgan The Pure Bay នៅលើផ្ទៃក្រឡាសំណង់ប្រមាណជា ៤៥ម៉ឺនម៉ែត្រការ៉េ។ លាតសន្ធឹងលើផ្ទៃដី ៣,២ ហិកតានៅតាមបណ្តោយឆ្នេរអូត្រេស គម្រោងកម្ពស់ ៣៥ ជាន់នេះ នឹងមានខុនដូទំហំ ២៧ម៉ឺនម៉ែត្រការ៉េបែរទៅមាត់សមុទ្រ បន្ទប់ប្រណីតចំនួន ៣ ម៉ឺនម៉ែត្រការ៉េ ក្លឹបVIP ភោជនីយដ្ឋានលំដាប់ប្រណីត ក៏ដូចជាកន្លែងហាត់ប្រាណលំដាប់អន្តរជាតិ។ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ បានស្វាគមន៍ចំពោះការវិនិយោគនេះ ដោយក្នុងនោះឯកឧត្តមបានលើកឡើងថា គម្រោងដ៏ធំបែបនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យ។ ឯកឧត្តមថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានបើកច្រកទាំងអស់ ដើម្បីទទួលអ្នកវិនិយោគពីគ្រប់ទិសទីដែលចង់មកបណ្ដាក់ទុននៅប្រទេសកម្ពុជា ប៉ុន្តែ […]

អាន​បន្ថែម

គម្រោងតម្លៃជាង ២១,២លានដុល្លារអាមេរិកត្រូវបានអនុម័តនៅទូទាំងខេត្តចំនួន ៣

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬហៅកាត់ថា CDC កាលពីថ្ងៃទី ៣១ ខែកក្កដាបានអនុម័តគម្រោងវិនិយោគចំនួន ៤ នៅទូទាំងខេត្តចំនួន ៣ ដែលមានទឹកប្រាក់វិនិយោគសរុបប្រមាណជាង ២១,២លានដុល្លារអាមេរិក ដែលនឹងបន្ថែមការងារដល់ទៅជាង ១៥០០ កន្លែងទៅក្នុងទីផ្សារ។ ក្រុមហ៊ុនThe Prestige Hospital Co., Ltd. ត្រូវបានអនុញ្ញាតឱ្យសាងសង់មន្ទីរពេទ្យលំដាប់ពិភពលោក ដែលមានគ្រែសម្រាកព្យាបាលចំនួន ១០០គ្រែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាមួយនឹងទុនវិនិយោគប្រមាណជា ៧លានដុល្លារអាមេរិក គម្រោងនេះអាចបង្កើតការងារបានរហូតដល់ ៣៤៤ កន្លែង។ ក្រុមហ៊ុន New East Solar Energy (Cambodia) Co., Ltd. ក៏ត្រូវបានផ្តល់ភ្លើងខៀវសម្រាប់គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡាដែលមានតម្លៃប្រមាណជា ៦.៥ លានដុល្លារអាមេរិក ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលនឹងបង្កើតការងារបានប្រមាណជា ២២០កន្លែង។ ចំណែកក្រុមហ៊ុនទី៣ Cambodia Jingu New Building Materials Co., Ltd. ក៏ត្រូវបានអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតឥដ្ឋគ្រប់ប្រភេទ ក្នុងទំហំទឹកប្រាក់ប្រមាណជា ៤ […]

អាន​បន្ថែម

សម្តេចតេជោ ហ៊ុន សែនប្រាប់ឲ្យក្រសួងរៀបចំដែនដីពិនិត្យមើលដំណើរការសុំច្បាប់សាងសង់ឡើងវិញ

ជាការឆ្លើយតបទៅនឹងការត្អូញត្អែរអំពីដំណើរការយឺតយ៉ាវក្នុងការទទួលបានលិខិតអនុញ្ញាត សាងសង់ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៩ ខែកក្កដា បានប្រាប់ឲ្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យមើលដំណើរការសុំលិខិតអនុញ្ញាតការសាងសង់នេះឡើងវិញ។ សម្តេចតេជោ ហ៊ុន សែនបានថ្លែងក្នុងកម្មវិធីចុះពិនិត្យការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោថា៖ «កន្លែងខ្លះ សាងសង់អត់ច្បាប់បណ្តាលមកពីមន្ត្រីមិនព្រមអនុម័ត [លិខិតអនុញ្ញាត្តសាងសង់] ឲ្យគេ អញ្ចឹងត្រូវពិនិត្យផងដែរនៅពេលខាងមុខ»។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីមន្ត្រីសុរិយោដីចំនួន ៣ រូបក្នុងខេត្តពោធិ៍សាត់ ត្រូវបានចាប់ខ្លួនពីបទពុករលួយពាក់ព័ន្ធនឹងការបដិសេធមិនផ្តល់លិខិតអនុញ្ញាតសាងសង់ដល់ម្ចាស់សំណើ។ ទន្ទឹមជាមួយនឹងការរំលឹកអំពីការដួលរលំអគារនៅខេត្តព្រះសីហនុដែលបានបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់ដោយសារកង្វះបច្ចេកទេសសំណង់ និងគ្មានលិខិតអនុញ្ញាតសាងសង់ សម្តេចតេជោ ហ៊ុន សែន បានឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ពិនិត្យមើលការងារនេះឡើងវិញ។ សម្តេចថ្លែងថា៖ «កន្លែងដែលអត់ច្បាប់ សួរថាទៅស្រាវជ្រាវមើលកន្លែងដែលអត់ច្បាប់ តើគេមានបានសុំច្បាប់យើងដែរឬអត់» ហើយក៏បានសង្កត់ទៀតថា «សំណង់អត់ច្បាប់ បើគេបានសុំច្បាប់ យើងមិនបានឆ្លើយទេ ហើយគេបែរជាសាងសង់ ហ្នឹងគឺមានចំណែកខុសពីយើង ដែលយើងមិនបានឆ្លើយតបពីគេ[ពេល]សុំច្បាប់។ យោងតាមរបាយការណ៍ធនាគារពិភពលោកស្តីអំពីការធ្វើធុរកិច្ចក្នុងឆ្នាំ២០១៩ ការដោះស្រាយការងារពាក់ពន្ធ័នឹងលិខិតអនុញ្ញាតសាងសង់នៅកម្ពុជា គឺត្រូវឆ្លងកាត់នីតិវិធីចំនួន ២០ នីតិវិធី ហើយចំណាយពេលរហូតដល់ […]

អាន​បន្ថែម