រោងចក្រថាមពលធ្យូងថ្មដ៏ធំនៅក្រុងព្រះសីហនុគ្រោងបើកដំណើរការនៅក្នុងខែធ្នូនេះ

រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម ដែលមានអនុភាពផលិតថាមពល ១៣៥មេហ្គាវ៉ាត់ គ្រោងបើកសម្ពោធដំណើរការនៅខែធ្នូនេះ។ ការបញ្ចេញថាមពលពីរោងចក្រអគ្គិសនីនេះ នឹងក្លាយជាប្រភពសំខាន់មួយដោះស្រាយបញ្ហាកង្វះអគ្គិសនីនាពេលបច្ចុបុប្បន្ន។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកវិស័យថាមពល បានឲ្យដឹងថា រោងចក្រថាមពលនេះ ជាការវិនិយោគរបស់ក្រុមហ៊ុនម៉ាឡេស៊ី Leader Energy Holdings ដែលជាគម្រោងទីពីររបស់ក្រុមហ៊ុន ដោយប្រើឈ្មោះ Cambodia Energy Limited II (CEL II)។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ការសាងសង់នៃរោងចក្រអគ្គិសនី CEL II បានបញ្ចប់រួចរាល់ហើយ នូវការបំពាក់ឧបករណ៍បច្ចេកទេស ដំឡើងប្រព័ន្ធគ្រប់គ្រង និងវិភាគកម្រិតថាមពលទូទៅក្នុងរោងចក្រ។ លោក វ៉ិចទ័រ ហ្សូណា ថ្លែងថា៖ “មកទល់ពេលនេះ ការងារសាងសង់ ការងារដំឡើងប្រព័ន្ធគ្រប់គ្រងទូទៅចប់រួចហើយ ហើយកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងលើបញ្ហាមួយចំនួន។ តាមការគ្រងទុក ប្រហែលសប្តាហ៍ទីបី ខែធ្នូ នឹងរួចរាល់”។ រោងចក្រមានទីតាំងនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានវិនិយោគអស់ទឹកប្រាក់ ប្រមាណ ២៥៩លានដុល្លារ ហើយចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៧។ ថាមពលដែលផលិតចេញពីរោងចក្រ CEL II […]

អាន​បន្ថែម

ជប៉ុនជួយវៀតណាមអភិវឌ្ឍទីក្រុងឆ្លាតវៃនៅហាណូយ

នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វុក បាន​យល់​ព្រម​ឲ្យ​មាន​ការ​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​កាល​ពី​ខែ​តុលា​រវាង​ក្រុមហ៊ុន​ជប៉ុន Sumitomo និង ក្រុមហ៊ុន​អភិវឌ្ឍន៍​វៀតណាម BRG Group ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ​នៅ​ទីក្រុង​ហាណូយ។ ទីក្រុង​ឆ្លាតវៃ​ដែល​មាន​តម្លៃ ៤,២ ប៊ី​លាន​ដុល្លារ​នេះ​នឹង​ត្រូវ​សាងសង់​នៅ​លើ​ផ្ទៃ​ដី ២៧២ ហិចតា​នៅ​ស្រុក​ដុងអាញ់ ភាគ​ខាង​ជើង​ទីក្រុង​ហាណូយ។ ដំណាក់​កាល​ដំបូង​នឹង​មាន​ការ​សាងសង់​អាផាតមិន និង លំនៅស្ថាន​ប្រមាណ ៧០០០​ខ្នង​ក្រៅ​ពី​នោះ​ក៏​មាន​មន្ទីរពេទ្យ សាលារៀន កន្លែង​បង្ការ​គ្រោះ​មហន្តរាយ ប្រព័ន្ធ​សន្តិសុខ និង តំបន់​ពាណិជ្ជកម្ម តំបន់​បៃតង ប្រព័ន្ធ​បង្ហូរ​ទឹក និង ផ្កា​ឈើរី​​ជប៉ុន​ជា​ច្រើន​ដាំ​សងខាង​មហាវិថី។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន។ ទីក្រុង​ “ឆ្លាតវៃ​” នោះ​នឹង​​មាន​ដូចជា​​អ៊ីនធឺណិត​ 5G ប្រព័ន្ធស្គាល់​មុខ​មនុស្ស​ដោយ​ស្វ័យប្រវត្តិ​ និង ការ​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ធ្វើ​ឱ្យ “សេវាកម្ម​ទីក្រុង​ឆ្លាតវៃ​មាន​ភាព​ទំនើប” រួម​ទាំង​ការ​តាមដាន​គុណភាព​ខ្យល់​ អាកាសធាតុ និង គ្រោះ​មហន្តរាយ​ធម្មជាតិ​ផង​ដែរ៕  

អាន​បន្ថែម

អាឡឺម៉ង់ជួយកម្ពុជាលើគម្រោងផ្គត់ផ្គង់ថាមពល និង ហេដ្ឋរចនាសម្ព័ន្ធនៅតាមជនបទ

អាឡឺម៉ង់បានផ្តល់ប្រាក់កម្ចីប្រមាណ ៧៤លានដុល្លារ ដើម្បីអភិវឌ្ឍលើគម្រោង​ផ្គត់ផ្គង់ថាមពលឲ្យកាន់តែទូលំទូលាយ និងសម្រាប់ស្ថាបនាផ្លូវថ្នល់នៅតាមទីជនបទរបស់ប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ។ នេះបើតាម​សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួង​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែវិច្ឆិកា។ រដ្ឋមន្រ្តីក្រសួង​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានចុះហត្ថលេខាជាមួយ​ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ Christian Berger លើ​កិច្ចព្រមព្រៀងចំនួន២។ ទី១គឺ កិច្ចព្រមព្រៀងផ្តល់កម្ចីលើគម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការ​ផ្គត់ផ្គង់អគ្គិសនីជនបទ និង ទី២គឺកម្ចី​លើ​គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ។ ឯកឧត្តមបានមានប្រសាសន៍ថា “រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ គឺជាដៃគូអភិវឌ្ឍន៍ប្រទេសអឺរ៉ុបទី២ បន្ទាប់ពីរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលបានផ្តល់ឥណទានសម្បទានដល់កម្ពុជា…”។ ឯកឧត្តមបានបន្តថា ប្រទេសបារាំងចាប់ផ្តើមផ្តល់ឥណទានទី១របស់ខ្លួនដល់កម្ពុជានៅឆ្នាំ២០១៣ ហើយថា ហិរញ្ញប្បទានរបស់អាឡឺម៉ង់នឹងឆ្លើយតបផែនការអភិវឌ្ឍន៍ជាតិ ដែលផ្តោត​លើ​វិស័យអទិភាព៤ គឺ មនុស្ស ផ្លូវ ភ្លើង និង ទឹក។ បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បច្ចុប្បន្នមានគ្រួសារតែ ២២,៤៧% ប៉ុណ្ណោះ​ដែល​មាន​ភ្លើងប្រើប្រាស់ (៥៤% ជាអ្នករស់នៅទីប្រជុំជន និង មានតែ ១៣% នៃគ្រួសារជនបទប៉ុណ្ណោះ​ដែ​ល​មានភ្លើងប្រើ) ពោលគឺ គ្រួសារនៅតាមជនបទ ៨៧% ទៀត​នៅ​មិន​ទាន់​មានភ្លើងប្រើប្រាស់​នៅឡើយ ខណៈដែលអគ្គិសនីកម្ពុជាមានបំណង​តភ្លើងឲ្យបាន ១០០%នៅគ្រប់ភូមិទាំងអស់​នៅទូទាំងប្រទេសត្រឹមឆ្នាំ ២០២០ និង មានបំណងឲ្យតាមផ្ទះនៅទីជនបទរហូតដល់ […]

អាន​បន្ថែម

សង្ឃឹមថាស្ពានទៅតំបន់អរិយក្សត្រនឹងលេចចេញជារូបរាង ក្រោមកម្ចី ៧០០លានដុល្លារនេះ

ប្រមុខការទូត​កម្ពុជា និង ​កូរ៉េ​ខាង​ត្បូងបានជួបពិភាក្សាទ្វេភាគីក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ។ ក្នុងឱកាសនោះ ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ​អន្ត​រ​ជា​តិ បានថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​កូរ៉េ សម្រាប់ការរួមចំណែ​ក​ដល់ការអភិវឌ្ឍនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ តា​ម​​រយៈការ​បង្កើន​កម្ចីសម្បទានពី ៣៥០​លានដុល្លារ​អាមេរិក ដល់៧០០លានដុល្លារអាម៉េរិក ស​ម្រា​ប់ឆ្នាំ​​២០១៩​-​២០២៣។ នេះ​បើតាម​ទីភ្នាក់ងារព័ត៌មានកម្ពុជា AKP។ តើការបង្កើនថវិកាកម្ចីរបស់កូរ៉េ ៧០០ លានដុល្លារ នេះអាចនឹងធ្វើឱ្យគម្រោងសិក្សាស្ពានស្វាយជ្រុំអាចលេចចេញជារូបរាងឬយ៉ាងណា? ព្រោះ​កន្លងមក សាធារណរដ្ឋកូរ៉េ​បានចាប់អារម្មណ៍ខ្លាំងលើគម្រោងសាងសង់ស្ពាន ដែលនឹងត្រូវតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅកាន់ឃុំស្វាយជ្រុំ ស្រុកល្វាឯម ប៉ុន្តទីតាំង និង កាលបរិច្ចេទជាក់លាក់នៃការសាងសង់ គឺមិនទាន់កំណត់នៅឡើយ ដោយហេតុថា នោះគឺជាដំណាក់កាលដំបូងនៃការសិក្សាតែប៉ុណ្ណោះ។ អានបន្ថែម មន្ត្រី​មន្ត្រីជាន់ខ្ពស់ដែលបំរើការងារនៅក្នុងស្ថានទូតកូរ៉េប្រចាំកម្ពុជាសុំមិនបញ្ចេញឈ្មោះ ធ្លាប់​បានប្រាប់ទស្សនាវដ្តីសំណង់ និង អចលទ្រព្យ​កាល​ពី​ខែមិថុនា ឆ្នាំ២០១៨ ថាគម្រោង​នេះ​ មានលក្ខណៈលំបាកបន្តិចទាក់ទិនទៅនឹងនីតិវិធីមួយចំនួន​ ព្រោះតាមការសិក្សាព្រាងនៃគម្រោងសាងសង់ស្ពានស្វាយជ្រុំ គឺត្រូវចំណាយថវិការដល់ទៅរាប់រយលានដុល្លារអាមេរិក ដែលរដ្ឋាភិបាលកូរ៉េចាំបាច់ត្រូវចំណាយពេលធ្វើការសិក្សាច្រើនទៀត មុននឹងសម្រេចចិត្តបញ្ចេញកញ្ចប់ថវិកា៕ អានបន្ថែម យ៉ាងណាមិញ អំឡុង​នៃ​កិច្ច​ប្រជុំពី​ថ្ងៃ​ទី​២៥ ដល់ ២៦ វិច្ឆិកា កម្ពុជា និង សាធារណរដ្ឋ​កូរ៉េ​បាន​ចុះ​ហត្ថ​លេខាលើឯក​សារសំខាន់ៗមួយ​ចំនួន​ក្នុងនោះក៏មាន កិច្ចសហប្រតិបត្តិការ​លើ​វិស័យ គមនាគមន៍ផងដែរ សង្ឃឹមថាស្ពានឆ្លងទៅកាន់តំបន់អរិយក្សត្រទំនងនឹងអាចលេចចេញជារូបរាងក្រោមកម្ចីថវិកាដ៏ធំមួយនេះ៕

អាន​បន្ថែម

SCG, ក្រសួងការងារ បើកការប្រកួតជំនាញសំណង់ប្រចាំឆ្នាំលើកទី២ ដើម្បីពង្រឹងសមត្ថភាពមេជាងសំណង់នៅកម្ពុជា

ក្រុមហ៊ុន SCG ដែលជាសាជីវកម្ម​ឈានមុខ​គេ​មួយ​នៅក្នុងតំបន់​​អាស៊ាន បានបើក​ការប្រកួតប្រជែង​ជំនាញ​សំណង់​ប្រចាំ​ឆ្នាំ​លើកទី២ដោយ សហការជាមួយ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​សមត្ថភាពជាងសំណង់​នៅកម្ពុជា ខណៈដែលវិស័យ​សំណង់​នៃ​ប្រទេសនេះ កំពុង​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ។ មេជាងសំណង់​ ៤០រូប ដែលចម្រាញ់ចេញពី​មេជាងសំណង់ជាង ២០០នាក់ ដែលបានចូលរួម​នៅក្នុង​ការប្រកួតប្រជែង​ជំនាញនៅតាមបណ្ដា​ខេត្ត ដែលរៀបចំដោយ SCG និងដៃគូ​របស់ខ្លួន បាន​ចូលរួម​នៅក្នុង​ការប្រកួត​ប្រចាំឆ្នាំ​លើកទី២នេះ។ បេក្ខជន​មេជាង​សំណង់ ប្រកួត​ប្រជែង​គ្នា​លើ​ ៣មុខជំនាញ គឺ ជំនាញបូក, ជំនាញ​ប្រក់​ដំបូល និងជំនាញ​ដំឡើង​ស្មាតបត។ លោក វីរុត ផានិតភុតចាម៉ាន (Wirot Phanitphotchamarn) នាយកគ្រប់គ្រង​ផ្នែកទីផ្សារនិងការលក់​របស់ SCG នៅកម្ពុជា បាន​ថ្លែងថា កម្មវិធីប្រឡងប្រជែង​ជំនាញ​សំណង់​នៅថ្ងៃនេះ បង្ហាញពី​បំណងប្រាថ្នារបស់ SCG ក្នុងការ​ផ្ដល់​ឱកាស​ប្រសើរឡើង​និងគុណភាពនៃការរស់នៅ​ដល់​អ្នកពាក់ព័ន្ធ​នៅក្នុងប្រទេស​កម្ពុជា។ លោក វីរុត ថ្លែងដូច្នេះ​ថា «តាមរយៈ​កម្មវិធីនេះ យើង​ចង់​ជួយ​លើកកម្ពស់​ជំនាញ​របស់មេជាង​សំណង់កម្ពុជា ក៏ដូចជា គុណភាពវិស័យសំណង់​នៅកម្ពុជា។ ជាងនេះ​ទៀត ម្ចាស់លំនៅដ្ឋាន​និង​អ្នកអភិវឌ្ឍន៍គម្រោង​សាងសង់ ក៏នឹង​ទទួល​បាន​ស្តង់ដារ​និងគុណភាពសំណង់ប្រសើរឡើង ផងដែរ»។ លោក វីរុត ក៏បានបន្ថែម​ថា នៅពេល​ដែលជំនាញរបស់ខ្លួនកាន់តែប្រសើរឡើង និងមាន​វិញ្ញាបនបត្រ​ទទួលស្គាល់ពីកម្មវិធីបណ្ដុះបណ្ដាល​និងប្រកួតប្រជែង​នេះ […]

អាន​បន្ថែម

ក្រសួងកំពុងពន្លឿនតាក់តែងច្បាប់រៀបចំដែនដី និងនគរូបនីយកម្ម

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងរៀបចំគោលនយោបាយជាតិស្តីពីនគរូបនីយកម្មកម្ពុជា និងច្បាប់ស្តីពីការរៀបចំដែនដី និងនគររូបនីយកម្ម ដើម្បីឆ្លើយតបទៅនឹងកំណើនលឿនរហ័សនៃការអភិឌ្ឍន៍គរូបនីយកម្ម អចលនទ្រព្យ និងសំណង់។ ថ្លែងនៅក្នុងនៅក្នុងវេទិកានគររូបនីយកម្មកម្ពុជា ស្តីពីការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន រៀបចំកាលពីថ្ងៃទី២៧ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដី បានមានប្រសាសន៍ថា ការអភិវឌ្ឍនគរូបនីយកម្ម អចលនទ្រព្យ និងសំណង់កំពុងមានកំណើនក្នុងសន្ទុះដ៏លឿន បានក្លាយជាសសរស្តម្ភស្នូលនៃការជម្រុញកំណើនសេដ្ឋកិច្ចជាតិ ជាក់ស្តែងទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ មានទំហំវិនិយោគ ២៨ ពាន់លានដុល្លារ។ ឯកឧត្តម ប៉ែន សុផល ថ្លែងថា ”ក្នុងករណីនេះ យើងអាចមើលឃើញពីតម្រូវការនៃការវិនិយោគ ការរៀបចំ ការអភិវឌ្ឍ និងការគ្រប់គ្រងការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន ដែលមានភាពធន់ និងមានភាពប្រកួតប្រជែងខ្ពស់”។ “តាមរយៈវេទិការនេះ យើងនឹងទទួលបាននូវនវានុវត្តន៍ ចំណេះដឹង បទពិសោធន៍ និងគំរូអនុវត្តល្អៗលើការគ្រប់គ្រង និងការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន ដែលជាធាតុចូលសម្រាប់រៀបចំគោលនយោបាយជាតិស្តីពីនគរូបនីយកម្មកម្ពុជា និងច្បាប់ស្ពីពីការរៀបចំដែនដី និងនគរូបនីយកម្មដែលកំពុងដំណើរការរៀបចំ…និងមានគម្រោងស្នើសុំអនុម័តនូវឆ្នាំ២០២០ខាងមុខ”។ ក្រុមអ្នកជំនាញបរទេសផ្នែកនគររូបនីយកម្ម ក៏បានចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់កម្ពុជា សម្រាប់ការរបៀបចំគោលនយោបាយកំណត់អំពីការពង្រឹងការគ្រប់គ្រងនគររូបនីយកម្មដោយការអភិវឌ្ឍទីក្រុងដែលមានបរិស្ថានល្អសម្រាប់រស់នៅ៕

អាន​បន្ថែម

គម្រោងផ្សារទំនើបស៊ីនជូរីផ្លាហ្សាបានបើកការដ្ឋានសាងសង់ហើយ

ផ្សារ​ស៊ីនជូរីផ្លាហ្សា ដែលត្រូវអភិវឌ្ឍ​ឡើងវិញជាផ្សារទំនើប បាន​បើក​ការដ្ឋានសាងសង់​នៅ​ថ្ងៃ​ទី២៧ ខែវិច្ឆិកា ហើយ​តាមការគ្រោងទុក គម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល​២​ឆ្នាំ។ ឯកឧត្តម ឃួង ស្រេង បានជម្រុញឲ្យម្ចាស់វិនិយោគ​ផ្សារទំនើបស៊ីនជូរីផ្លាហ្សា ពន្លឿនការសាងសង់​ឲ្យចប់​ត្រឹមចុងឆ្នាំ ២០២១ ដូចការគ្រោងទុក ដើម្បីឲ្យអាជីវករអាចចូលលក់ដូរវិញបានឆាប់។ លោកអភិបាលក្រុងបានបន្តថា គម្រោងអភិវឌ្ឍផ្សារទំនើបនេះ គឺមានក្នុងគោលដៅរៀបចំ​សណ្តាប់ធ្នាប់នៅតំបន់នេះឲ្យបានរៀបរយ និងការបង្អួតភ្ញៀវទេសចរបរទេស ខណៈបច្ចុប្បតំបន់នេះមានស្ថានភាពអាក្រក់ខ្លំាងរងការលិចលង់ជាប្រចាំនៅពេលមានភ្លៀងធ្លាក់ម្តងៗ ហើយការលក់ដូរគ្មានសណ្តាប់ធ្នាប់ប៉ះពាល់​ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ។ នេះ​បើតាមការ​ដកស្រង់សម្តី ចេញផ្សាយដោយក្រសួងព័ត៌មាន។ ប្រភពខាងលើបន្តថា បច្ចុប្បន្នអាជីវករលក់នៅទីតាំងផ្សារស៊ីនជូរីផ្លាហ្សាមានចំនួន ៦៧០តូប ហើយត្រូវរើទៅលក់ជាបណ្តោះអាសន្ននៅទីតំាងសួនកុមារពោធិ៍សែនជ័យ មុខផ្សារសិនជូរីផ្លាហ្សា។ ស៊ីនជូរីផ្លាហ្សា ស្ថិតនៅតាមបណ្តោយមហាវិថី​សហព័ន្ធរុស្ស៊ី ដែលជាតំបន់ប្រមូលផ្តុំទៅដោយគម្រោងខ្នាតយក្សដូចជា ទីក្រុងប៊ូយ៉ុង និង គម្រោង​ខុនដូ Prince Real Estate ជាដើម ហើយនៅទីបំផុត ផ្សារសហគមន៍​ដ៍​ចំណាស់ក្នុងរាជធានីភ្នំពេញមួយនេះ ក៏បានវិវត្តិ​ខ្លួនទៅជាផ្សារទំនើប។ យោងតាមរបាយការណ៍ទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញ ដោយភ្នាក់ងារអចលទ្រព្យអន្តរជាតិ CBRE Cambodia បានឱ្យដឹងថា ក្នុងត្រីមាសទី ២ នៃឆ្នាំ ២០១៩ មានគម្រោងផ្សារទំនើបបែបសហគមថ្មីចំនួន ៤ ត្រូវបានប្រកាស ដោយមានទំហំផ្ទៃក្រឡាសម្រាប់ជួលសរុប ២៨,៤៤៤ ម៉ែត្រការ៉េ៕

អាន​បន្ថែម

កំពតជាខេត្តដែលមានការទាក់ទាញខ្លាំងលើគម្រោងលំនៅឋានបែបទេសចរណ៍

ក្រុមហ៊ុន TARGET ESTATE and ASSET MANAGEMENT បាន​ស្នើសុំគោលការណ៍​វិនិយោគ លើការអភិវឌ្ឍន៍លំនៅស្ថានបែបទេសចរណ៍មាត់ព្រែកស្ថិតនៅ​ក្នុង​ស្រុកទឹកឈូ ខេត្ត​កំពត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋបាល​ខេត្ត​កំពត​កាល​ពី​ថ្ងៃទី ២៥ ខែវិច្ឆិកា។ លោក ដាញ់ សារី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានបញ្ជាក់ថា “ក្រុមហ៊ុន TARGET ESTATE and ASSET MANAGEMENT បានស្នើសុំ៦ទីតាំង ស្ថិតនៅឃុំចំនួន៣ ដោយក្រុមហ៊ុនបានទិញពីប្រជាពលរដ្ឋ ហើយមានតែមួយទីតាំងប៉ុណ្ណោះ ដែលកំពុងដំណើរការ”។ ប្រភព​ខាង​លើ​បន្ត​ថា សំណើសុំគោលការណ៍អនុញ្ញាតវិនិយោគ ក្នុងការ​អភិវឌ្ឍន៍លំនៅឋាន​បែបទេសចរណ៍តំបន់ពយក្បាលរមាស ស្ថិត​ក្នុង​ឃុំត្រពាំងសង្កែ កោះតូចទាំងពីរ ក្នុង​ឃុំកំពង់សំរោង និង ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត របស់ក្រុមហ៊ុន​ខាង​លើ កំពុង​ត្រូវ​បាន​​រដ្ឋបាល​ខេត្ត​សិក្សា។ គួរ​បញ្ជាក់​ថា ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅតាមសហគមន៍ ទើបតែត្រូវបានដាក់បញ្ចូលទៅក្នុងគោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) កាល​ពី​ពេល​ថ្មីៗ​នេះ ដែលនឹងគាំទ្រវិស័យឯកជន និង​ក្រុមហ៊ុនទេសចរណ៍ក្នុងការអភិវឌ្ឍតំបន់ទេសចរណ៍នៅតាមសហគមន៍ ដើម្បី​ជួយកែលម្អសេវាទេសចរណ៍សហគមន៍ឲ្យឆ្លើយតបទាំង​ស្តង់ដារភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕ អានបន្ថែម រូបភាព៖ មន្ទីរទេសចរណ៍ខេត្តកំពត  

អាន​បន្ថែម

ជីប ម៉ុង លែន នឹងកែប្រែមុខមាត់ ហ្គ្រែន ភ្នំពេញឲ្យក្លាយជាតំបន់អភិវឌ្ឍមានសក្តានុពលខ្ពស់

ក្រុមហ៊ុន ជីប ម៉ុង លែន ដែលបានទិញយកទ្រព្យសកម្ម និងអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ កាលពីពេលថ្មីៗនេះ ចាប់ផ្តើមកែលម្អសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាតំបន់លំនៅឋាន​នេះទំាងមូល ដើម្បីកែប្រែមុខមាត់តំបន់នេះឲ្យទៅជាតំបន់អភិវឌ្ឍន៍ដែលប្រកបដោយសក្តានុពលខ្ពស់សម្រាប់ការរស់នៅ និងប្រកបអាជីវកម្មនានា។ ថ្លែងក្នុងកម្មវិធីភ្ជាប់​ទំនាក់ទំនង​អតិថិជន ហ្គ្រែន ភ្នំពេញ កាល​​ពី​ថ្ងៃទី​ ២២ វិច្ឆិកា លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានលើកឡើងថា “គោលបំណងចម្បង​បច្ចុប្បន្នរបស់ក្រុមហ៊ុន ជីប ម៉ុង លែន គឺធ្វើយ៉ាងណាកែលម្អសេវាកម្មរបស់យើងឲ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបតម្រូវការរបស់អតិថិជនឲ្យបានទាន់ពេលវេលា។ ជំហានបន្ទាប់ យើងនឹងកែលម្អហេដ្ឋារចនាសម្ព័ន្ធ​ក្នុងគម្រោងដែលមានស្រាប់ ដើម្បីធ្វើឲ្យការរស់នៅ និងការប្រកបរបររបស់អតិថិជនទាំងអស់ដែលរស់នៅក្នុងគម្រោងរបស់យើងមានភាពប្រសើរឡើង”។ លោកបន្តថា “យើងខ្ញុំក៏កំពុងសិក្សាជាមួយអ្នកជំនាញអំពីគម្រោងមេដើម្បីកែប្រែមុខមាត់វិសាលភាពតំបន់ដីអភិវឌ្ឍន៍នេះឲ្យទៅជា​តំបន់លំនៅឋាន​ និងពាណិជ្ជកម្ម ដែលពោរពេញទៅដោយឱកាស និងសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍនិងពង្រីកអាជីវកម្ម ពាណិជ្ជកម្មផ្សេងៗផងដែរ”។ ក្រៅពីផែនការ​កែលម្អមុខមាត់ថ្មីរបស់គម្រោងនេះ ក្រុមហ៊ុន ជីប ម៉ុង លែន ក៏ផ្តោតសំខាន់លើការវិនិយោគរយៈពេល​វែងឆ្ងាយដើម្បីអភិវឌ្ឍតំបន់សែនសុខនេះឲ្យទៅតំបន់អភិវឌ្ឍន៍ថ្មីមួយ ដែលជាជម្រើសល្អបំផុតទាំង​សម្រាប់ការរស់នៅ និងការប្រកបអាជីវកម្ម។​ ក្រុមហ៊ុន ជីប ម៉ុង […]

អាន​បន្ថែម

Government to Spend Us$30 Million to Modernise Calmette Hospital

The government will spend US$30 million on renovating Calmette Hospital, along with tens of millions of dollars in funding to modernise the state’s leading hospital. Writing on his official Facebook page, Prime Minister Hun Sen said that “today, I decide to release US$ 30 million to continue building a 12-storey building that has already been […]

អាន​បន្ថែម