ព័ត៌មានសំណង់
ប្រជាជនកម្ពុជាភាគច្រើនបានយល់ច្រឡំលើការប្រើប្រាស់ពាក្យ ស័ង្កសី ប័ង្កសី និងអៀងប៉ាន់
ជាមួយនឹងអាយុកាលដ៏យូឡុងនិងភាពសម្បូរបែបនៃពាក្យពេជន៍ក្នុងភាសារខ្មែរ ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន បានប្រើពាក្យខុសៗគា្នសម្រាប់សម្គាល់អ្វីមួយដែលមានន័យដូចគ្នា
អានបន្ថែមខេត្តព្រះសីហនុនាំចូលខ្សាច់ពីខេត្តផ្សេងដើម្បីបម្រើដល់វិស័យសំណង់
ខេត្តព្រះសីហនុ ដែលកំពុងមានសន្ទុះខ្លាំងផ្នែកវិស័យសំណង់ មិនមានធនធានខ្សាច់មានគុណភាព សម្រាប់បម្រើឲ្យវិស័យសាងសង់ក្នុងខេត្តឡើយ។ ការផ្គត់ផ្គង់ខ្សាច់មានគុណភាព គឺពឹងផ្អែកស្ទើទាំងស្រុងលើការដឹកចេញ ពីខេត្តផ្សេង។ ការដឹកជញ្ជូនខ្សាច់ពីខេត្តផ្សេង ធ្វើឲ្យមានថ្លៃដឹកជញ្ជូន ដែលជាកត្តាធ្វើឲ្យតម្លៃខ្សាច់សម្រាប់ការសាងសង់មានតម្លៃថ្លៃ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីនេះ ស្តីពីការគ្រប់គ្រងគុណភាពសំណង់ លោក អ៉ឹង ឌីប៉ូឡា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ខ្សាច់មានតម្លៃថ្លៃក្នុងខេត្តព្រះសីហនុ អាចជាកត្តាធ្វើឲ្យខ្សាច់គ្មានគុណភាពដើម្បីសាងសង់ ដោយសារអាជីវករចង់គេងចំណេញពីអាជីវកម្មខ្សាច់នេះ។ លោក ឌីប៉ូឡា ថ្លែងថា៖ «នៅពេលដែលគាត់យកខ្សាច់ទៅហើយ វាផុតពីដែនសមត្ថកិច្ចរបស់ក្រសួងរ៉ែ ក្រសួងរ៉ែមិនបានពិនិត្យគុណភាពខ្សាច់ហ្នឹងយកទៅធ្វើអីទេ។ ក៏ប៉ុន្តែ អាជីវករដែលគាត់ទិញខ្សាច់ទៅ គាត់ដើម្បីគេងចំណេញ គាត់យកប្រភេទខ្សាច់ណាមួយយកទៅឡាយ បានធ្វើឲ្យប៉ះពាល់គុណភាពក៏ថាបាន»។ លោកបញ្ជាក់ថា ក្រសួងចេញអាជ្ញាប័ណ្ណឲ្យគាត់យកខ្សាច់។ ខ្សាច់មានច្រើនប្រភេទ។ ខ្សាច់ម៉ត់មែនទែន គេយកទៅចាក់លុប ខ្សាច់ដែលរាងក្រាស់តិចទៅ គេអាចយកទៅបូក គ្រាប់ធំមែនទែនទៅ គេយកទៅសាងសង់ ក្រឡុកប៉េតុង។ បើតាមលោក ឌីប៉ូឡា នៅខេត្តព្រះសីហនុ មិនមានខ្សាច់ដែលមានគុណភាព ដោយសារទីតាំងនៅក្បែរសមុទ្រ ធ្វើឲ្យខ្សាច់មានលក្ខណៈប្រៃ មិនអាចយកមកធ្វើសំណង់បានទេ ប៉ុន្តែខ្សាច់នោះ អាចយកមកចាក់លុប ក្រាលបាត។ ខ្សាច់ដែលក្រុមហ៊ុនយកទៅធ្វើសំណង់ គឺដឹកយកពីខេត្តផ្សេង […]
អានបន្ថែមស្ថាបត្យកម្ម និងការតុបតែងលំអដ៏ល្អបំផុតរបស់កម្ពុជាបានត្រឡប់មកវិញដោយផ្តោតលើការរស់នៅបែបឆ្លាតវៃ
ពិព័រណ៍ស្ថាបត្យករ និងការតុបតែងលំអកម្ពុជាបានបូកសរុបកម្មវិធីប្រចាំឆ្នាំលើកទី ៤ របស់ខ្លួននៅថ្ងៃសៅរ៍ទី ៨ ខែមិថុនា បន្ទាប់ពីកម្មវិធីរយៈពេល ៣ ថ្ងៃដែលបានប្រមូលផ្តុំអ្នកតាំងពិព័រណ៍ ម៉ាក
អានបន្ថែមរដ្ឋាភិបាលកំពុងរៀបចំច្បាប់ថ្មីសម្រាប់គ្រប់គ្រង់សណ្តាប់ធ្នាប់ និងសន្តិសុខតាមបុរីនានា
ក្រសួងមហាផ្ទៃ បានចាប់ផ្តើមពិភាក្សាក្នុងការចងក្រងរៀបចំច្បាប់ថ្មី សម្រាប់គ្រប់គ្រងលើសណ្តាប់ធ្នាប់ និងសន្តិសុខនៅតាមបុរីនានា។ ការរៀបចំតាក់តែងច្បាប់គ្រប់គ្រង់សណ្តាប់ធ្នាប់ និងសន្តិសុខក្នុងបុរី នេះ គឺធ្វើឡើងស្របពេលដែលគម្រោងអភិវឌ្ឍន៍បុរី ផ្ទះល្វែង កំពុងតែមានសន្ទះខ្លាំង។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ បានឲ្យដឹងនៅថ្ងៃទី៩ កក្កដានេះថា ការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងបុរីនេះ គឺដើម្បីរឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងបុរី និងផ្ទះល្វែង ដោយលោកលើកឡើងថា កន្លងមកមានបាតភាពអវិជ្ជមានមួយចំនួនទាក់ទងនឹងសន្តិសុខក្នុងបុរីផ្ទះល្វែង។ លោក ខៀវ សុភ័ក្រ ថ្លែងថា៖ “គេកំពុងតែគិតគូរដើម្បីរៀបចំច្បាប់ក្នុងការគ្រប់គ្រងបុរី។ វាស្ថិតនៅក្នុងច្បាប់សណ្តាប់ធ្នាប់របស់យើង ហើយយើងកំពុងតែធ្វើ។ វាត្រូវការចំណាយពេលយូរទៀតក្នុងការរៀបចំច្បាប់នេះឡើង ធ្វើច្បាប់មួយវាស៊ីពេលយូរ មិនដូចធ្វើបុរី ឬខុនដូទេ”។ ទាក់ទងនឹងបាតុភាពអសកម្ម សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងបុរី ផ្ទះល្វែង អ្នកនាំពាក្យ បានបញ្ជាក់ថា៖ “វាដូចជាមានដែរ មិនអត់ទេ ប៉ុន្តែគ្រាន់តែខាងបុរីគឺលាក់ការណ៍ជិត ឧទាហរណ៍ ក្នុងបុរីខ្លះ មានចរាចរណ៍បុកក្មេងស្លាប់ ក្នុងបុរីខ្លះមានចោរលួចគាស់ទូដែក ហើយមានបុរីខ្លះទៀត មានរឿងអីផ្សេងៗ ក៏ប៉ុន្តែគេលាក់ជិតឈឹង”។ បើតាមលោក ខៀវ សុភ័ក្រ បុរីនានា ខុនដូរនីមួយ ប្រើប្រាស់កងសន្តិសុខផ្ទាល់ខ្លួន […]
អានបន្ថែមអ្នកជំនាញ៖ តំបន់៤កន្លែងនៅកម្ពុជាកំពុងរីកចម្រើនផ្នែកសំណង់ខ្លាំងក្នុងឆ្នាំ ២០១៩
តាមការបាន់ប្រមាណរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការអភិវឌ្ឍន៍វិស័យសំណង់ក្នុងឆ្នាំ ២០១៩នេះ គឺនឹងមានការកើនឡើងខ្លាំងជាងឆ្នាំ ២០១៨ ដែលក្នុងនោះ
អានបន្ថែមប្លង់រចនារីសតតាមបណ្តោយឆ្នេរសម្រាប់ទីក្រុងហ្សាកាតាត្រូវបានដាក់បង្ហាញហើយ
ក្រុមហ៊ុនអភិវឌ្ឍន៍របស់អូស្ត្រាលី Crown Group បានប្រកាសពីគម្រោងសាងសង់រីសតតាមបណ្តោយផ្លូវទឹកដែលមានទឹកប្រាក់ ៦៩៣ លានដុល្លារអាមេរិក នៅទីក្រុងហ្សាកាតា ដោយមានកំពង់ផែ ក្លិបតាមឆ្នេរ (beach club) និងអាផាតមិន។
អានបន្ថែមតើសំណង់បែបណា តម្រូវឲ្យមានការវាយតម្លៃផលប៉ះពាល់បរិស្ថាន?
ដើម្បីឲ្យការគ្រប់គ្រងសំណង់ ដែលផ្តោតទៅលើការផ្សារភ្ជាប់បរិស្ថាន និងសង្គម ក្រសួងបរិស្ថាន បញ្ជាក់ថា គ្រប់សំណង់ធំៗ គឺតម្រូវឲ្យមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថានជាមុនសិន មុននឹងស្នើសុំលិខិតសាងសង់ ពីក្រសួងគ្រប់គ្រងដែនដី នគររូបនីយកម្ម និងសំណង់។ បើតាមក្រសួងបរិស្ថាន នៅក្នុងគម្រោងសំណង់ មុននឹងការចេញលិខិតអនុញ្ញាតឲ្យមានការសាងសង់ គឺគម្រោងខ្លះត្រូវមានភ្ជាប់មកជាមួយនូវលទ្ធផលនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ថាតើសំណង់ ប្រភេទណាដែលត្រូវឆ្លងកាត់ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ យោងតាមការប្រកាសរបស់ក្រសួងបរិស្ថាន គឺសំណង់ដែលត្រូវឆ្លងកាត់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមនេះ មានសំណង់ដែលពាក់ព័ន្ធជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការអភិវឌ្ឍន៍ទីក្រុងគ្រប់ទំហំ តំបន់ឧស្សាហកម្មគ្រប់ទំហំ សំណង់ស្ពានថ្នល់ទ្រទម្ងន់លើសពី ៣០តោនឡើង។ ចំណែក សំណង់អគារដែលមានកំពស់លើសពី១២ជាន់ឡើងទៅ ឬមួយផ្ទៃក្រឡាចាប់ពី៨ពាន់ម៉ែត្រឡើងទៅ ភោជនីដ្ឋានដែលមានចំនួនលើសពី ៥០០កៅអី សំណង់សណ្ឋាគារលើសពី៦០បន្ទប់ សំណង់សណ្ឋាគារតំបន់ឆ្នេរគឺពី៤០បន្ទប់ ហើយសំណង់ផ្លូវជាតិដែលលើសពី១០០គីឡូម៉ែត្រ សំណង់ផ្លូវដែកគ្រប់ទំហំ សំណង់កំពង់ផែគ្រប់ទំហំ រួមនឹងសំណង់អាកាសយានដ្ឋានគ្រប់ទំហំគឺត្រូវឆ្លងកាត់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងសន្និសីតកាសែត កាលពីថ្ងៃ សុក្រ បានលើកឡើងថា ការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាននេះត្រូវមានការចូលរួមពីគ្រប់អន្តរក្រសួងដែលពាក់ព័ន្ធ។ ឯកឧត្តម នេត្រ ភក្រ្តា ថ្លែងថា៖ «ក្នុងនីតិវិធីវាយតម្លៃហេតុប៉ះពាល់បរិស្ថាននេះ ទីមួយត្រូវមានការស្នើសុំច្បាប់ នៅក្រសួងបរិស្ថាន។ […]
អានបន្ថែមរោងចក្រផលិតទឹកស្អាតតម្លៃ១០លានដុល្លារបើកការដ្ឋានសាងសង់នៅខេត្តកំពត
រោងចក្រផលិតទឹកស្អាតមួយកន្លែងក្នុងខេត្តកំពតត្រូវបានបើកការដ្ឋានសាងសង់ហើយកាលពីថ្ងៃទី៣ ខែកក្កដា ដើម្បីរួមចំណែកផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តកំពត និងខេត្តកែប។
អានបន្ថែមពិព័រណ៌អាលុយមីញ៉ូមចិននិងLightweight Asia 2019 បន្តសម្លឹងមើលការរីកចម្រើនទៅមុខក្នុងវិស័យកម្មវិធីអាលុយមីញ៉ូម
ពិព័រណ៌អាលុយមីញ៉ូមចិន និងLightweight Asia 2019 ដែលនឹងត្រូវប្រារព្ធធ្វើឡើងដោយក្រុមហ៊ុន Reed Exhibitions ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកក្កដា នឹងបង្ហាញជំពូកថ្មីមួយទៀតនៅក្នុងឧស្សាហកម្មអាលុយមីញ៉ូម
អានបន្ថែមរដ្ឋមន្ត្រីព្រមានបិទអាវជីកម្មសំណង់ណាដែលមិនគោរពតាមបទដ្ឋានបច្ចេកទេស
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ក្រុមហ៊ុនប្រកបអាវជីកម្មសំណង់នៅកម្ពុជាទាំងអស់ឲ្យគោរពទៅតាមច្បាប់បទដ្ឋានបច្ចេកទេស
អានបន្ថែម