សិង្ហបុរីនឹងបើកដំណើរការយន្តហោះតាក់ស៊ីតាមផ្លូវអាកាសជាលើកដំបូងនៅលើពិភពលោក

ប្រទេសសិង្ហបុរីបានប្រកាសពីគម្រោងក្លាយជាទីក្រុងដំបូងគេបង្អស់នៅក្នុងពិភពលោកដែល បានបើកដំណើរការយន្តហោះតាក់ស៊ីតាមផ្លូវអាកាសនៅចុងឆ្នាំ ២០១៩ នេះ។

អាន​បន្ថែម

ដែកនាំចូលពីចិនបានកើនឡើងខ្លាំង តែគិតជាបរិមាណគឺនៅតែវៀតណាមនាំមុខគេក្នុងទីផ្សារមួយនេះ

ខណៈដែលឧស្សាហកម្មដែកនៅកម្ពុជាភាគច្រើនពឹងផ្នែកទៅលើការនាំចូលពីបរទេស ប្រទេសចិន និងវៀតណាម ដែលបាននិងកំពុងក្តោបក្តាប់ទីផ្សារមួយនេះ ដោយប្រទេសនីមួយៗបាននាំចូលដែកប្រមាណជាង ២០០ លានដុល្លារអាមេរិក

អាន​បន្ថែម

កន្ត្រកវិលខ្នាតយក្សតម្លៃជាង៧លានដុលា្លរបានចាប់ផ្តើមសាងសង់ក្នុងខេត្តសៀមរាបហើយ

កន្ត្រកវិលខ្នាតយក្សកម្ពស់ជាង៨០ម៉ែត្រដែលជាការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុក ស្ថិតក្នុងខេត្តសៀមរាប បានចាប់ផ្តើមសាងសង់ហើយកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩

អាន​បន្ថែម

ក្រុមហ៊ុនយក្សចិនផ្តើមសាងសង់មជ្ឈមណ្ឌលសន្និសីទដ៏ធំសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន

ក្រុមហ៊ុនយក្សចិនដែលកន្លងមកបានបោះទុនយ៉ាងច្រើនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបានចាប់ផ្តើមសាងសង់អគារមជ្ឈមណ្ឌលសន្និសីទដ៏ធំក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី ២៨ខែ មិថុនា ឆ្នាំ ២០១៩

អាន​បន្ថែម

កំណត់បានទីតាំងសម្រាប់គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាននៅមណ្ឌលគិរី

រដ្ឋលេខាធិការនៃអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រគល់ដីទំហំប្រមាណ៣០០ហិកតា សម្រាប់ការកសាងអាកាសយានដ្ឋាននៅក្នុងខេត្តភាគឦសានមួយនេះ។

អាន​បន្ថែម

គម្រោងសាងសង់ស្ពានជ្រោយចង្វារ-ស្វាយជ្រុំមិនទាន់មានការវិវត្តទៅមុខនៅឡើយទេ

គម្រោងសិក្សាលទ្ធភាពសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅកាន់ឃុំស្វាយជ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល ដែលត្រូវបានសាធារណរដ្ឋកូរ៉េខាងត្បូងធ្វើការសិក្សាកន្លងមក

អាន​បន្ថែម

ក្រសួងការងារបង្កើតក្រុមប្រឹក្សាលើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពក្នុងវិស័យ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី ១៦ កក្កដាបានសម្រេចអនុម័តបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់នៅកម្ពុជា។ យោងតាមសេចក្តីសម្រេច ០១០/១៨ គ.ជ.ស.ក ចុះថ្ងៃទី ១៦ កក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រុមប្រឹក្សាពិគ្រោះយោបល់នេះ មានតំណាងភាគីរដ្ឋាភិបាលចំនួន ១៣ រូប តំណាងភាគីសហជីព៦រូប តំណាងអង្គការក្រៅរដ្ឋាភិបាល៩រូប និងតំណាងភាគីនិយោជក ៦រូប។ តួនាទីរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់នេះ ជាអ្នកសម្របសម្រួល តាមដានលើកិច្ចសហប្រតិបត្តិការ និងផ្តល់យោបល់ពីបញ្ហាសុខភាព សុវត្ថិភាពការងារក្នុងវិស័យសំណង់ ជាពិសេសសម្រាប់កម្មករសំណង់ដែលធ្វើការក្នុងការដ្ឋានដោយផ្ទាល់។ លោក មាស ព្រឹក្សា ដែលជាតំណាងអនុប្រធានរបស់សមាគមអ្នកសាងសង់កម្ពុជា បានឲ្យដឹងថា ៖ “ការបង្កើតក្រុមប្រឹក្សានេះ ជារឿងមួយដែលល្អ ដែលជាការជួយបង្កើននូវសុវត្ថិភាពការងារសម្រាប់កម្មករដែលធ្វើការនៅការដ្ឋានផ្ទាល់”។ បច្ចុប្បន្ន សម្រាប់ក្រុមហ៊ុនសាងសង់ភាគច្រើនដែលមានចុះបញ្ជីការត្រឹមត្រូវតែងតែយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពកម្មករ និងមានរចនាសម្ព័ន្ធត្រឹមត្រូវក្នុងការគ្រប់គ្រងសុវត្ថិភាព ប៉ុន្តែជាការបារម្មណ៍ចំពោះមុខ គឺបញ្ហាសុវត្ថិភាពចំពោះកម្មករដែលធ្វើការក្រោមអ្នកម៉ៅការតូចៗដែលទទួលការពីម្ចាស់គម្រោងផ្ទាល់ តែងតែកេងចំណេញមិនចំណាយបន្ថែមចំពោះសុវត្ថិភាព និងមិនយកចិត្តទុកដាក់ស្តង់ដារសុខភាពកម្មកររបស់ខ្លួន។ ជាវិធានការ ក្រសួងឬសមត្ថកិច្ចពាក់ព័ន្ធ គួរពិនិត្យមើលបន្ថែមការអនុញ្ញាតសាងសង់ដល់ម្ចាស់គម្រោងជាមួយក្រុមហ៊ុនសាងសង់ដែលមានការចុះបញ្ជីការត្រឹមត្រូវ ដែលការ្យនេះមិនត្រឹមតែទទួលបានប្រយោជន៍បញ្ហាសុវត្ថិភាពកម្មករប៉ុណ្ណោះទេ តែក៏ធានាបាននូវគុណភាពសំណង់ដែលធានាដល់សុវត្ថិភាពប្រើប្រាស់ និងចំណូលពន្ធដល់រដ្ឋផងដែរ។ ទាក់ទងនឹងសុវត្ថិភាពការងារក្នុងវិស័យសំណង់នេះ បច្ចុប្បន្នក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សហការជាមួយសមាគមអ្នកសាងសង់កម្ពុជា ក៏បាននឹងកំពុង ធ្វើយុទ្ធនាការចុះតាមបណ្ដាខេត្តក្រុងនានាដើម្បីអប់រំមន្រ្តីរាជការពាក់ព័ន្ធ […]

អាន​បន្ថែម

អ្នកជំនាញ៖ ទីក្រុងភ្នំពេញកំពុងវិវត្តខ្លួនឆ្ពោះទៅកាន់ទីក្រុងឆ្លាតវៃ

ស្របពេលដែលពាក្យថាទីក្រុងឆ្លាតវៃបានក្លាយជាពាក្យកំពុងពេញនិយមមួយដែលឆ្លើយតបនឹងកំណើនប្រជាជននិងភាពកាន់តែចង្អៀតក្នុងពិភពលោក អ្នកជំនាញមកពីវិស័យផ្សេងៗគ្នាបានអង្គុយពិភាក្សានៅថ្ងៃទី ២៥ ខែមិថុនា

អាន​បន្ថែម

ចាប់ពីពេលនេះតទៅ រាល់សំណង់គ្មានច្បាប់អនុញ្ញាត ត្រូវផ្អាកធ្វើអាជីវកម្មជាកំហិត

ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បានប្រកាសថា ចាប់ពីពេលនេះតទៅ រាល់សំណង់ដែលគ្មានច្បាប់អនុញ្ញាត ត្រូវផ្អាកធ្វើអាជីវកម្ម។ ការប្រកាសនេះ ធ្វើឡើងស្របពេលជាមួយគ្នា

អាន​បន្ថែម

ក្រសួងស្នើផ្នែកឯកជនចូលរួមសាងសង់មជ្ឈមណ្ឌលឡូជីស្ទីកនៅទីក្រុងភ្នំពេញ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យផ្នែកឯកជនដាក់ស្នើសុំការសាងសង់ មជ្ឈមណ្ឌលឡូជីស្ទីក នៅទីក្រុងភ្នំពេញ ដើម្បីចូលរួមជំរុញវិស័យឡូជីស្ទីកនៅក្នុងទីក្រុងប្រសើរឡើង។

អាន​បន្ថែម