ព័ត៌មានសំណង់
Comin Khmere៖ វេទិកាអចលនទ្រព្យ និងសំណង់គឺជាវេទិកាដ៏ល្អសម្រាប់ការចែករំលែកចំណេះដឹង
វេទិកាអចលនទ្រព្យនិងសំណង់កាលពីថ្ងៃទី ៣១ ខែ ឧសភាឆ្នាំ២០១៩ ថ្មីៗនេះ ក៏ជាវេទិកាដ៏ល្អសម្រាប់ចែករំលែកចំណេះដឹង នេះបើតាមការឲ្យដឹងពីក្រុមហ៊ុន Comin Khmere ដែលជាក្រុមហ៊ុនមួយរបស់ Comin Asia Group ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយវិស្វកម្មនាំមុខគេមួយនៅកម្ពុជា។ Comin Asia គឺជាអ្នកឧបត្ថម្ភធំ ឬ gold sponsor នៃវេទិការអចលនទ្រព្យនិងសំណង់លើកទី ៤ របស់សភាពាណិជ្ជកម្មអឺរ៉ុបឬ EuroCham ។ ក្រុមហ៊ុនជឿជាក់ថា ក្រៅពីការចែករំលែកចំណេះដឹង វេទិកានេះបានផ្តល់នូវឱកាសពិសេសសម្រាប់អ្នកដឹកនាំក្នុងឧស្សាហកម្ម ដើម្បីជួបគ្នាដោយផ្ទាល់ និងបន្តកសាងជាស្ពានតភ្ជាប់រវាងវិស័យសាធារណៈ និងវិស័យឯកជន។ កម្មវិធីនេះ បានទាក់ទាញអ្នកចូលរួមជាង ២០០ នាក់មកពីវិស័យឯកជន និងគណៈប្រតិភូជាង ៤០ នាក់ដែលតំណាងឱ្យក្រសួងនានានៃរដ្ឋាភិបាល ជាមួយនឹងឯកឧត្តមបណ្ឌិត ឆាន់ សូរ្យផល បានថ្លែងសុន្ទរកថាបិទកម្មវិធី និងបានផ្តល់ព័ត៌មានថ្មីៗស្តីពីការបង្កើតឌីជីថលថ្មីរបស់រដ្ឋាភិបាលក្នុងការធ្វើផែនទីរបស់គម្រោងសាងសង់នានា។ ស្របពេលដែលធ្វើការពន្យល់ថាប្រធានបទដែលត្រូវបានពិភាក្សានៅក្នុងវេទិកានេះមានសារៈសំខាន់សម្រាប់វិស័យសំណង់និងអចលនទ្រព្យ លោក ហាក់ ផានិត អ្នកសម្របសម្រួលផ្នែកទីផ្សារនិងទំនាក់ទំនងរបស់ក្រុមហ៊ុន Comin Khmere បានមានប្រសាសន៍ថា វេទិកានេះ ក៏ផ្តល់ឱកាសដល់ក្រុមហ៊ុនបង្ហាញពីផលិតផល និងសេវាកម្មរបស់ខ្លួនផងដែរ ជូនដល់អ្នកមានសិទ្ធិធ្វើការសម្រេចចិត្តដែលមកពីក្រុមហ៊ុនផ្សេងៗ។ […]
អានបន្ថែម(English) Japan-funded Khmer Silk Centre Opens
មជ្ឈមណ្ឌលសូត្រខ្មែរដែលជាកន្លែងសម្រាប់ផ្តល់ចំណេះដឹងនិងលើកកម្ពស់វិស័យសិប្បកម្មសូត្រនៅកម្ពុជា ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ។
អានបន្ថែមក្រុមហ៊ុនកូរ៉េចាប់អារម្មណ៍វិនិយោគវិស័យធំៗពីរនៅខេត្តព្រះសីហនុ
(English) International Contractors Association of Korea (ICAK) has unveiled to invest in the infrastructure and telecommunication in coastal Preah Sihanoukville province, where construction, real estate,
អានបន្ថែមវេទិកាEuroCham៖ ការធ្វើនគរូបនីយកម្មយ៉ាងរហ័ស គឺជាពេលសម្រាប់ឱកាសនិងបទប្បញ្ញត្តិថ្មីបន្ថែមទៀត
ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យដែលកំពុងរីកចម្រើននៅទូទាំងប្រទេស អ្នកប្រឡូកក្នុងឧស្សាហកម្មនេះនិងមន្ត្រីរដ្ឋាភិបាលជាង ២៥០នាក់បានអង្គុយនៅសណ្ឋាគារ Raffles Hotel ដើម្បីស្វែងរកឱកាស និងបទប្បញ្ញត្តិបន្ថែមសម្រាប់បង្កើតទីផ្សារដែលមានលក្ខណៈជឿនលឿនជាងនេះ។ ឯកឧត្តម ឡៅទិព្វ សីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ក្នុងវេទិកាអចលនទ្រព្យ និងសំណង់លើកទី៤ថា៖«វិស័យអចលនទ្រព្យ និងសំណង់បានដើរតួនាទីយ៉ាងខ្លាំងបន្ថែមទៀតនៅក្នុងការចូលរួមចំណែកដល់ការរក្សាបានកំណើនសេដ្ឋកិច្ចជាតិ»។ តាមការឲ្យដឹងពីឯកឧត្តម សីហា គម្រោងសាងសង់ជាង ១៤០០ គម្រោងត្រូវបានអនុម័តក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០១៩ ដោយមានទុនវិនិយោគមានចំនួន ២,៧ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ៦៧,៣៧ ភាគរយ ពីការវិនិយោគដែលមានទឹកប្រាក់ ១,៦ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលដូចគ្នានៅឆ្នាំ ២០១៨ ។ ជាមួយនឹងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃគម្រោងទាំងនេះ ឱកាសនឹងកើតមាន ហើយការយកចិត្តទុកដាក់បន្ថែមក៏នឹងត្រូវកើតមានឡើង។ លោក Arnaud Darc ប្រធានរបស់ Eurocham បានមានប្រសាសន៍ថា៖ លោក Arnaud Darc ប្រធានរបស់ Eurocham បានមានប្រសាសន៍ថា៖ «ជាការពិតណាស់ ដោយសារតែវិស័យនេះកំពុងកើនឡើងកាន់តែខ្លាំង អ្នកប្រឡូកក្នុងវិស័យនេះគ្រប់គ្នាត្រូវតែរកវិធីដើម្បីឈរជើងក្នុងការយកឈ្នះលើការប្រកួត»។ មុននឹងឈានដល់ការពិភាក្សាលើនិន្នាការទីផ្សារ […]
អានបន្ថែមរោងចក្រអគ្គិសនីដើរដោយចំហេះទំហំ៤០០មេហ្គាវ៉ាត់គ្រោងសាងសង់នៅល្វាឯម
រោងចក្រអគ្គិសនីដើរដោយចំហេះ ទំហំ៤០០មេហ្គាវ៉ាត គ្រោងសាងសង់នៅស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីផលិតថាមពលអគ្គិសនីផ្គត់ផ្គង់ដល់ទីក្រុងភ្នំពេញ។
អានបន្ថែមរដ្ឋាភិបាលជប៉ុនផ្តល់ជំនួយជិត២លានដុល្លារអភិវឌ្ឍន៍កំពង់ផែព្រះសីហនុ
រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន២០០លាន យ៉េន ឬប្រហាក់ប្រហែល១.៨ លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងសង់ឃ្លាំងកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
អានបន្ថែមក្រុមហ៊ុនចំនួន២៦ជាប់នៅក្នុងការដេញថ្លៃគម្រោងថាមពលពន្លឺព្រះអាទិត្យនៅកំពង់ឆ្នាំង
ក្រុមហ៊ុនចំនួន២៦ ជាប់នៅក្នុងបញ្ជីបេក្ខភាពចុងក្រោយរបស់អគ្គិសនីកម្ពុជា បន្ទាប់ពីដំណើរការដាក់ឯកសារដេញថ្លៃជាសាធារណៈនៃគម្រោងស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំង
អានបន្ថែមកម្ពុជាទទួលបានកម្ចីជាង៥ពាន់លានដុល្លារសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ
ប្រទេសកម្ពុជាទទួលបានប្រាក់កម្ចីជាង៥ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធពីធនាគារអភិវឌ្ឍន៍ចិន ដែលជាផ្នែកមួយនៃការគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកន្លងមក
អានបន្ថែមក្រសួងបានអនុញ្ញាតឲ្យណាហ្គាសាងសង់គម្រោងទី៣របស់ខ្លួនលើដីអតីតអគារបូឌីង
គម្រោងសាងសង់មណ្ឌលកម្សាន្តណាហ្គា៣ ដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិកនៅលើដីអតីតអគារបូឌីងគឺទទួលបានលិខិតអនុញ្ញាតសាងសង់ហើយ ក្រោយពីក្រុមហ៊ុននេះបានធ្វើការកែប្រែប្លង់នៃគម្រោងរបស់ខ្លួន។
អានបន្ថែមកម្ពុជាផ្សព្វផ្សាយសក្តានុពលវិនិយោគទាក់ទាញធុរកិច្ចជប៉ុន
កម្ពុជាផ្សព្វផ្សាយពីបរិយាកាស និងសក្តានុពលវិនិយោគដើម្បីទាក់ទាញវិនិយោគិន និងធុរកិច្ចជនជាតិជប៉ុនថែមទៀត មកបណ្តាក់ទុននៅកម្ពុជា ខណៈប្រមុខរដ្ឋាភិបាលវាយតម្លៃខ្ពស់ពីគុណភាពវិនិយោគ ធុរកិច្ចជប៉ុននៅកម្ពុជា។
អានបន្ថែម