កូរ៉េពិចារណានាំយកបច្ចេកវិទ្យាផលិតទឹកស្អាត និងថាមពលថ្មីមកកម្ពុជាដោយប្រើពន្លឺព្រះអាទិត្យ

ក្រុមហ៊ុនកូរ៉េកំពុងពិចារណាលើការនាំយកបច្ចេកវិទ្យាផលិតទឹកស្អាត និងថាមពលថ្មី មកកាន់ប្រទេសកម្ពុជាដោយការប្រើប្រើប្រាស់ប្រពន័្ធពន្លឺព្រះអាទិត្យ ហើយក៏កំពុងស្វែងរកដៃគូវវិនិយោគក្នុងស្រុក នេះបើយោងតាមការចុះផ្សាយដោយក្រសួងពាណិជ្ជកម្មកាលពីចុងសប្តាហ៍កន្លងទៅនេះ។

អាន​បន្ថែម

ក្រុមហ៊ុនផលិតដែកដ៏ធំរបស់ចិនកំពុងសិក្សាលទ្ធភាពផ្លាស់ទីម៉ាស៊ីនសម្រាប់រំលាយដែកមកកម្ពុជា

ក្រុមហ៊ុនផលិតដែករបស់ប្រទេសចិន China Baowu Steel Group កំពុងធ្វើការសិក្សាពីលទ្ធភាពដើម្បីផ្លាស់ទីចង្រ្កានសម្រាប់រំលាយដែកពីខេត្តស៊ីនជាំងមកកាន់ប្រទេសកម្ពុជានៅចុងឆ្នាំ២០១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី ២២ខែឧសភា ឆ្នាំ ២០១៩។

អាន​បន្ថែម

ក្រុមជំនាញនគររូបនីយកម្មចិនជួយកម្ពុជាធ្វើគំរូប្លង់មេខេត្តព្រះសីហនុ

ក្រុមជំនាញមកពីវិទ្យាស្ថានគំរូប្លង់ និងនគរូបនីយកម្ម នៃទីក្រុងស៊ីនជិនប្រទេសចិន នឹងចាប់ផ្តើមរៀបចំពង្រាងប្លង់មេ សម្រាប់អភិវឌ្ឍខេត្តព្រះសីហនុ។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចាត់ទុកការពង្រាងប្លង់មេនេះមានសារសំខាន់ដោយសាររដ្ឋាភិបាលកម្ពុជាចាត់ទុកថាខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។

អាន​បន្ថែម

អន្តរក្រសួងសម្រេចធ្វើទំនើបកម្មសមត្ថភាពច្រោះទឹកកខ្វក់ស្តារបរិស្ថានឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ

អន្តរក្រសួងបានឯកភាពគ្នាក្នុងការធ្វើទំនើបកម្មស្ថានីយប្រព្រឹត្តកកម្មទឹកកខ្វក់ចំនួន៤កន្លែងនៅខេត្តព្រះសីហនុ ពី ២ម៉ឺន ៥ពាន់ម៉ែត្រគួប ទៅ ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីជួយស្តារបញ្ហាបរិស្ថាននៅឆ្នេរសមុទ្រក្រុងព្រះសីហនុទាន់សភាពការណ៍។

អាន​បន្ថែម

ក្រសួងរៀបចំដែនដីអនុម័តគម្រោងវិនិយោគសំណង់ពាណិជ្ជកម្មតម្លៃជាង ៣៤ លានដុល្លារក្នុងពេល១ខែ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័យគម្រោងវិនិយោគសំណង់ពាណិជ្ជកម្មសរុបទឹកប្រាក់ប្រមាណជាង ៣៤ លានដុល្លារអាមេរិកនៅទូទាំងប្រទេសសម្រាប់រយៈពេល១ខែ នេះបើយោងតាមទិន្នន័យនៅក្នុងកម្មវិធីទូរស័ព្ទដៃរបស់ក្រសួង។

អាន​បន្ថែម

ប្រទេសឥណ្ឌូនេស៊ីកំពុងពិចារណាក្នុងការផ្លាស់ប្តូរដ្ឋធានី

រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងពិចារណាពីការផ្លាស់ប្តូររដ្ឋធានីហ្សាកាតារបស់ខ្លួន ទៅកោះមួយនៅក្បែរកោះ Borneo ដោយសារមានការព្រួយបារម្ភអំពីការកើនឡើងនៃចំនួនប្រជាជន ការកកស្ទះទីក្រុង និងការកើនឡើងកម្រិតទឹកសមុទ្រយ៉ាងឆាប់រហ័ស។

អាន​បន្ថែម

ព្រឹត្តិការណ៍ពិព័រណ៍ស្ថាបត្យកម្មនិងការតុបតែងលំអកម្ពុជាឆ្នាំ២០១៩

វេទិកាដែលបង្កើតបណ្តាញ និងឱកាសអាជីវកម្មរវាងអ្នកពាក់ព័ន្ធអន្តរជាតិ និងស្ថាបត្យករកម្ពុជាក្នុងស្រុក អ្នកអភិវឌ្ឍន៍គម្រោង អ្នករចនាផ្ទៃខាងក្នុង ព្រមទាំងពាណិជ្ជករ និងអ្នកចែកចាយ នឹងវិលត្រឡប់មកវិញនៅថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

អាន​បន្ថែម

ស្ពានអាកាសថ្មើរជើងនាងគង់ហ៊ីងនឹងលេចជារូបរាងពេញលេញនៅចុងឆ្នាំ២០១៨នេះ

គម្រោងស្ពានអាកាសថ្មើរជើងនាងគង់ហ៊ីងនឹងត្រូវបានបញ្ចប់ជាស្ថារពរនៅចុងឆ្នាំ២០១៨ នេះបើយោងតាមប្រសាសសន៍របស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី។ ដោយផ្អែកតាមគម្រោងមេ ស្ពាននេះគួរតែត្រូវបានសាងសង់រួចជាស្ថារពរនៅខែមេសាកន្លងទៅនេះ ដោយឡែកបើមើលតាមដំណើរការសាងសង់ជាក់ស្តែងគឺនៅមិនទាន់អាចបញ្ចប់បាននៅឡើយទេ។ ក្រុមហ៊ុនអាណិកជនកម្ពុជា (OCIC) បានបោះទុនវិនិយោគលើគម្រោងស្ពានអាកាសថ្មើរជើងមួយនេះក្នុងតម្លៃ ៣លានដុល្លារអាមេរិក ហើយបានចាប់ផ្តើមការសាងសង់តាំងពី ៧ខែមុនមកម្ល៉េះ។ គម្រោងមួយនេះគឺជាផ្នែកមួយនៃការឈ្នះពានរង្វាន់លើការអភិវឌ្ឍន៍ទីក្រុងអូឡាំព្យា (Olympia City)។ ស្ពានអាកាសមួយខ្សែនេះគឺត្រូវបានតភ្ចាប់គ្នា៥ចំនុចប្រសប់នៅលើរង្វង់មូលនាងគង់ហ៊ីង។ ក្នុងនោះដែរស្ពានអាកាសថ្មើរជើងនាងគង់ហ៊ីុងនឹងជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរដោយថ្មើរជើងដើម្បីឆ្លងផ្លូវទៅមក ក៏ដូចជាការសម្រួលដល់ចរាចរណ៍ធ្វើដំណើរនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិតទៀតផងដែរ។  

អាន​បន្ថែម

គម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ គ្រោងនឹងបញ្ចប់មុនឆ្នាំ២០២២

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់មុនឆ្នាំ២០២២ ដើម្បីឲ្យយន្តហោះខ្នាតធំ របស់ថ្នាក់ដឹកនាំនានាដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា អាចចុះចតបាន។

អាន​បន្ថែម

ចិននឹងសាងសង់ប្រព័ន្ធផ្លូវក្រោមដីនៅក្រុងម៉ានីល

សាជីវកម្មសំណង់វិស្វកម្មសំណង់ស៊ីវិលចិន (CECC) បានឈ្នះកិច្ចសន្យាសាងសង់ប្រព័ន្ធផ្លូវក្រោមដីដែលមានតម្លៃ ៣,៧ ពាន់លានដុល្លារអាមេរិក និងប្រវែង១១ គីឡូម៉ែត្រក្នុងទីក្រុងម៉ានិល ប្រទេសហ្វីលីពីន។

អាន​បន្ថែម