ព័ត៌មានសំណង់
សំណង់កំពង់ផែទេសចរណ៍អន្តរជាតិកំពតគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩
សំណង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត សម្រេចបាន២៥ភាគរយ បន្ទាប់ពីបានចាប់ផ្តើមសាងសង់កាលពីខែសីហាឆ្នាំមុន ហើយគ្រោងនឹងបញ្ចប់នៅមុនដាច់ឆ្នាំ២០១៩នេះ។
អានបន្ថែមក្រសួងគ្រោងបញ្ចប់ការចុះបញ្ជីដីទូទាំងប្រទេសឲ្យបាន១០០ភាគរយត្រឹមឆ្នាំ២០២១
ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កំណត់យកឆ្នាំ២០២១ ជាឆ្នាំនៃការចុះបញ្ជីដីទូទាំងប្រទេស រួមទាំងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច សម្រេចឲ្យបាន១០០ភាគរយ ខណៈបច្ចុប្បន្ននេះ ការចុះបញ្ជីដីសម្រេចបាន៧៤ភាគរយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចេញផ្សាយជាសាធារណ កាលពីថ្ងៃទី ២ ខែឧសភា បានបង្ហាញថា ការចុះបញ្ជីដីទូទាំងប្រទេស សម្រេចបានប្រមាណ៥,២លានក្បាលដី ស្មើនឹង ៧៤ភាគរយ នៃចំនួនក្បាលដីប៉ាន់ស្មានសរុប៧លានក្បាលដី គិតត្រឹមខែមេសា ឆ្នាំ២០១៩។ សេចក្តីប្រកាសព័ត៌មានដដែល បន្តថា ក្នុងចំណោមការចុះបញ្ជីដែលសម្រេចបាន មានការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន ៤,៦លានក្បាលដី និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំបាន៦សែនក្បាលដី។ ក្រសួងបន្ថែមថា ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចសម្រចបាន ២៤សហគមន៍ ស្មើនឹង៦៨៤ ក្បាលដី។ ពាក់ព័ន្ធនឹងនៃការដោះស្រាយវិវាទដីធ្លី ក្រសួងទទួលបានពាក្យបណ្តឹង ១០ ០៧៨ ករណី ក្នុងនោះ បានដោះស្រាយបញ្ចប់ ៨ ០៦២ ករណី និងកំពុងដោះស្រាយ ២ ០១៦ ករណី។ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការដាក់ទិសដៅសម្រេចនៃការចុះបញ្ជីក្បាលដីនេះ គឺដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី […]
អានបន្ថែមផ្លូវរថភ្លើងក្រោមដីដំបូងបង្អស់នៅទីក្រុងម៉ានីលត្រូវបានបើកការដ្ឋានសាងសង់ហើយ
ប្រព័ន្ធរថភ្លើងក្រោមដីលើកដំបូងបង្អស់របស់ទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីខែមីនា ឆ្នាំ ២០១៩ កន្លងទៅនេះ បើទោះបីជា ក្រុមហ៊ុនជប៉ុនដែលទទួលខុសត្រូវគម្រោងនេះ ធ្លាប់បានព្រមានរួចមកហើយថា ផែនការបញ្ចប់ការសាងសង់ប្រពន្ធ័នេះនៅឆ្នាំ២០២២ គឺជាការមានសុទិដ្ឋិនិយមខ្ពស់ពេកហើយ។
អានបន្ថែមកម្មករសំណង់ទទូចចង់បានកិច្ចការពារសង្គម
កម្មករដែលបម្រើការនៅក្នុងវិស័យសំណង់ បានទទូចចង់បានកិច្ចការពារសង្គម តាមរយៈការទទួលស្គាល់នៅក្នុងបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីការពារផលប្រយោជន៍របស់កម្មករ ដូចទៅនឹងកម្មករបម្រើការក្នុងវិស័យវាយនភណ្ឌ។
អានបន្ថែម៧ចំណុចនេះអាចជួយឲ្យអ្នកទទួលបាននូវរបៀបថែរក្សាដំបូលស័ង្កសីជាប់បានលើសពី១០ឆ្នាំ
ស្របពេលដែលការប្រើប្រាស់ស័ង្កសីគឺជាជម្រើសដ៏ពេញនិយម និងសក្កិសមបំផុតសម្រាប់ប្រក់ដំបូលលំនៅដ្ឋានរបស់ប្រជាជនកម្ពុជា ក្រុមហ៊ុនឯកទេសខាងផលិតស័ង្កសី ISI STEEL បានចេញវីដេអូររយៈពេល២នាទីបង្ហាញ៧ចំណុចដើម្បីធ្វើឲ្យដំបូលស័ង្កសីអាចរក្សាគុណភាពបានយូរ។
អានបន្ថែមសួនសត្វលំដាប់ពិភពលោក គ្រោងនឹងបើកសម្ពោធនៅខេត្តសៀមរាបឆ្នាំ២០២១
សួនសត្វលំដាប់ពិភពលោក គ្រោងនឹងបើកដំណើរការ នៅឆ្នាំ២០២១ នៅខេត្តសៀមរាប ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ។
អានបន្ថែមរដ្ឋាភិបាលគ្រោងនឹងសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់តម្លៃ២០០លានដុល្លារនៅខេត្តព្រះសីហនុ
រដ្ឋាភិបាលគ្រោងនឹងចំណាយថរិកា ប្រមាណ ២០០លានដុល្លារអាមេរិក ដើម្បីសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់៦ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃនៅខេត្តព្រះសីហនុ។
អានបន្ថែមក្រុមហ៊ុន ជីប ម៉ុង រៀបចំកម្មវិធីថ្លែងអំណរគុណដល់តំណាងចែកចាយដែកថែបអ៊ីតាលីម៉ាកវីទូទាំងប្រទេស និងបន្តភាពជាដៃគូជោគជ័យរួមគ្នា
ក្រុមហ៊ុន ជីប ម៉ុង ដែលបានទទួលសិទ្ធធ្វើពាណិជ្ជកម្ម និងនាំចូលផលិតផល ដែកថែបអ៊ីតាលីម៉ាកវី ផ្តាច់មុខសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៧មក បានរៀបចំកម្មវិធី«រួមកម្លាំងខ្លាំងទាំងអស់គ្នា»ដើម្បីថ្លែងអំណរគុណ រឹតចំណងមិត្តភាព និងបន្តដំណើរទៅកាន់ភាពជោគជ័យរួមគ្នារវាងថ្នាក់ដឹកនាំក្រុមហ៊ុន ដៃគូពាណិជ្ជកម្ម ព្រមទាំងតំណាងចែកចាយដែកថែបអ៊ីតាលីម៉ាកវីទូទាំងប្រទេស។ កម្មវិធីមានអ្នកចូលរួមសរុបប្រមាណ៥០០នាក់ដែលជាតំណាងចែកចាយដែកថែបអ៊ីតាលីម៉ាក់វីទូទាំងប្រទេសព្រមទាំងគណៈប្រតិភូតំណាងរោងចក្រផលិតដែកថែបម៉ាកវីមកពីក្រៅប្រទេសផងដែរ ។ លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថាក្រុមហ៊ុន ជីប ម៉ុង នឹងនៅតែបន្តសម្រុកយុទ្ធសាស្ត្រពង្រីកទីផ្សារសម្រាប់ផលិតផលដែកថែបអ៊ីតាលីម៉ាកវីឲ្យកាន់តែទូលំទូលាយដើម្បីឲ្យតំណាងចែកចាយកាន់តែមានភាពងាយស្រួលក្នុងការលក់ និងអាចលក់ដាច់ក្នុងបរិមាណដ៏ច្រើន។ លោកឧកញ៉ា លាង ឃុន បានបន្ថែមថាខណៈដែលក្រុមហ៊ុន ជីប ម៉ុង កំពុងតែរីកចម្រើនទៅមុខ ក្រុមហ៊ុន ជីប ម៉ុង តែងតែគិតយ៉ាងណាធ្វើឲ្យដៃគូពាណិជ្ជកម្មក៏ដូចជាតំណាងចែកចាយទាំងអស់រីកចម្រើន ជោគជ័យទៅមុខទាំងអស់គ្នា។ ក្នុងនាមជាដៃគូពាណិជ្ជកម្មចែកចាយដែកថែបប្រមាណជាងបីទស្សវត្ស ក្រុមហ៊ុន ជីប ម៉ុង តែងតែយកចិត្តទុកដាក់ធានាថាដៃគូពាណិជ្ជកម្មរបស់ខ្លួនតែងតែទទួលបាននូវតម្លៃ និងលក្ខខ័ណ្ឌពិសេសៗពីផលិតផលដែកថែបអ៊ីតាលីម៉ាកវីនេះ។ លើសពីនេះទៅទៀត ក្រុមហ៊ុន ជីប ម៉ុង តែងតែបន្តផ្តល់ជូនជាការលើកទឹកចិត្តក្នុងរូបភាពផ្សេងៗដល់តំណាងចែកចាយរបស់យើងចំពោះកិច្ចខិតខំប្រឹងប្រែងលក់គ្រប់ ឬលើសផែនការ។ តំណាងរោងចក្រផលិតដែកថែបអ៊ីតាលីម៉ាកវីដែលវត្តមានក្នុងកម្មវីធី«រួមកម្លាំងខ្លាំងទាំងអស់គ្នា»បានអះអាងក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងក្រុមហ៊ុន ជីប ម៉ុង និងរោងចក្រផលិតដែកថែបអ៊ីតាលីម៉ាកវីបានឆ្លងកាត់នូវរឿងរ៉ាវយ៉ាងច្រើនទាំងឧបសគ្គ និងជោគជ័យ […]
អានបន្ថែមក្រុមហ៊ុនផ្លូវដែកចិន ចាប់ដៃគូជាមួយក្រុមហ៊ុន Royal Railway អភិវឌ្ឍផ្លូវដែកនៅកម្ពុជា
ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិន និងក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវដែកក្នុងស្រុក Royal Railway បានសម្រេចចាប់ដៃគូគ្នា ដើម្បីអភិវឌ្ឍផ្លូវដែកនៅកម្ពុជាអោយប្រសើរឡើង និងជឿនលឿន ដើម្បីសម្រួលដល់ការដឹកជញ្ជូន។
អានបន្ថែមកម្ពុជា-ជប៉ុនបើកសម្ពោធអគារសិក្សាថ្មីចំនួន៨ខ្នងនៅរាជធានីភ្នំពេញ
តំណាងរដ្ឋាភិបាលកម្ពុជា និងជប៉ុនកាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩ បានបើកសម្ពោធអគារសិក្សាថ្មីចំនួន៨ខ្នងនៅរាជធានីភ្នំពេញដែលត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA។
អានបន្ថែម