ព័ត៌មានសំណង់
កម្ពុជា-ថៃពិភាក្សាលើកិច្ចសហប្រតិបត្តិការថាមពល
ប្រទេសកម្ពុជា និងប្រទេសថៃ បានបើកកិច្ចពិភាក្សាលើកិច្ចសហប្រតិបត្តិការថាមពល ខណៈពេលដែលប្រទេសថៃមានអតិរេកថាមពល ហើយប្រទេសកម្ពុជា កំពុងត្រូវការបង្កើតថាមពលប្រើប្រាស់។ យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ ក្រសួងរ៉ែ និងថាមពលដឹកនាំដោយ ឯកឧត្តម ស៊ុយ សែម របស់កម្ពុជា និងក្រសួងថាមពលប្រទេសថៃ បើកកិច្ចពិភាក្សានៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីថាមពលអាស៊ាន នៅក្នុងទីក្រុងបាងកក ចាប់ពីថ្ងៃទី២ ដល់ទី៦ ខែកញ្ញា។ ប្រភពដដែល បន្តថា សេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងមានកំណើន ជាមួយនឹងតម្រូវការថាមពលកើនឡើង ហើយប្រទេសថៃមានការផលិតថាមពលមានអតិរេក ពោលគឺថាមពលច្រើនលើសតម្រូវការ។ «ប្រទេសទាំងពីរនឹងពិភាក្សាលើវិធានាការនានាដើម្បីឆ្លើយតបគ្នាទៅវិញទៅមក»។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងថាមពលថៃ លោក Sontirat Sontijirawong។ បើតាមលោក Sontirat Sontijirawong កម្ពុជាមានគម្រោងបង្កើនការនាំចូលថាមពលពីប្រទេសថៃ បន្ថែមទៀត។ យោងតាមក្រសួងរ៉ែ និងថាមពល ប្រទេសថៃស្ថិតក្នុងចំណោមប្រទេសចំនួនបី ឡាវ និងវៀតណាម ដែលបាននាំចូលថាមពលចូលក្នុងបណ្តាញជាតិ។ រដ្ឋាភិបាលកម្ពុជា កាលពីខែមីនា បានស្នើឲ្យប្រទេសថៃ បង្កើនការនាំចូលថាមពល មកប្រទេសកម្ពុជា ពី១២០ មេហ្គាវ៉ាតបច្ចុប្បន្ន ទៅ២០០ មេហ្គាវ៉ាត។ តាមការពិភាក្សា ប្រទេសថៃយល់ព្រមបង្កើនថាមពល បន្ថែមទៀត រហូតដល់៧០មេហ្គាវ៉ាត នៅខែ […]
អានបន្ថែមសាលាក្រុងចាប់ផ្តើមប្រជុំការអនុវត្តគម្រោងផ្លូវថ្មើរជើង Walk Street
រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ០៥ ខែកញ្ញា បានបើកកិច្ចប្រជុំគណៈកម្មការរៀបចំផ្លូវថ្មើរជើង Walk Street ដើម្បីរៀបចំត្រូវអនុវត្ត។ កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ គម្រោងនេះនឹងអនុវត្តតាមបណ្ដោយទន្លេចតុមុខចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ សង្កាត់ផ្សារកណ្ដាលទី១ សង្កាត់ផ្សារកណ្ដាលទី២ និងកសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ គម្រោងសាងសង់ផ្លូវថ្មើរជើង Walk Street នេះគឺធ្វើឡើងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តក្នុងរាជធានីភ្នំពេញ ជាពិសេសតំបន់មាត់ទន្លេ និងព្រះបរមរាជវាំង និងសម្រួលដល់ការធ្វើដំណើររបស់អ្នកថ្មើរជើង។ គម្រោងនេះធ្វើឡើងក្រោយពេលដែល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចស្តីពីការដាក់ឲ្យប្រើប្រាស់ប្លង់ស្ថាបត្យកម្មចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងគន្លងផ្លូវទោចក្រយានទូទាំងរាជធានី-ខេត្ត។ (អានបន្ថែម) រូបភាពគោលដោយ William
អានបន្ថែមទុន២០៧លានដុល្លារត្រៀមសម្រាប់គម្រោងវិនិយោគ«ទីក្រុងគួរឲ្យចង់រស់នៅ»នៅកម្ពុជា
រដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ឬ ហៅកាត់ថា ADB គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណជាង ២០០ លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍ «ទីក្រុងគួរឲ្យចង់រស់នៅ» ក្នុងខេត្តចំនួន ៤។ ទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពតកាលពីថ្ងៃទី ០៣ ខែ កញ្ញា បានឱ្យដឹង ក្រោយពីបញ្ចប់កិច្ចប្រជុំថា ការប្រើប្រាស់ថវិកាប្រមាណជា ២០៧ លានដុល្លារអាមេរិកនេះ គឺជាថវិការួមរវាងកម្ចីពី ADB និងថវិកាបំរុងរបស់រដ្ឋាភិបាល។ ថវិកានេះនឹងប្រើប្រាស់សម្រាប់អភិវឌ្ឍខេត្តចំនួន ៤ ដែលខេត្តកំពតជាខេត្តមួយដែលត្រូវបានជ្រើសរើស រីឯខេត្ត៣ទៀត គឺពុំទាន់បានបញ្ជាក់ឲ្យអ្នកសារព័ត៌មានដឹងនៅឡើយទេ។ «ទីក្រុងគួរឲ្យចង់រស់នៅ» គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងគោលនយោបាយ ក្នុងការអភិវឌ្ឍន៍នគរូបនីយកម្មទីក្រុងដែលកំពុងអភិវឌ្ឍ នៅទូទាំងទ្វីបអាស៊ី ក្នុងគោលបំណងជួយផ្លាស់ប្តូរទីក្រុងទាំងនោះឲ្យទៅជាមជ្ឈមណ្ឌលទីក្រុងប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។ យោងតាមការចុះផ្សាយដដែលខាងលើ គម្រោងនេះនឹងវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។ សម្រាប់ខេត្តកំពតវិញ គម្រោងនេះនឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដូចជា ការរៀបចំប្រព័ន្ធលូដោះទឹកជំនន់និងទឹកភ្លៀងចេញពីក្រុងកំពត ការរៀបចំប្រព័ន្ធគ្រប់គ្រងទឹកស្អុយក្នុងក្រុងកំពត ការគ្រប់គ្រងកាកសំណល់រឹង និងការរៀបចំទីលានចាក់សំរាម និងការគ្រប់គ្រងប្រព័ន្ធទឹកស្អាត។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានជំរុញឲ្យក្រុមការងារជួយពន្លឿនការរៀបចំគម្រោងនេះឲ្យបានឆាប់រហ័ស ហើយឯកឧត្តមនឹងណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់សហការជាមួយនឹងក្រុមការងារសិក្សាគម្រោងនេះ។
អានបន្ថែមកម្ពុជា-ចិនព្រមព្រៀងគ្នាលើគម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ
រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអង្គការពាណិជ្ជកម្មពិភពលោក (Hakka) ប្រទេសចិនបានឯកភាពគ្នា លើការសិក្សាលទ្ធភាពគម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ សម្រាប់មន្រ្តីរាជការ និងប្រជាពលរដ្ឋក្រីក្រ ដោយធ្វើការបង់រំលស់ ក្នុងទឹកប្រាក់កម្រិតទាប។ គម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យនេះ ត្រូវបានប្រកាសឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី០៣ រវាងមន្រ្តីរដ្ឋបាលសាលារាជធានីភ្នំពេញ និងគណៈប្រតិភូសមាគមពាណិជ្ជកម្មពិភពលោក។ នៅក្នុងកិច្ចប្រជុំ រដ្ឋបាលសាលារាជធានីភ្នំពេញ មិនបានបង្ហាញពីទីតាំងនៃគម្រោងលំនៅដ្ឋានតម្លៃសមរម្យនេះ ប៉ុន្តែបញ្ជាក់ថា គម្រោងនេះនឹងស្ថិតនៅក្រៅក្រុងដែលអាចធ្វើដំណើរត្រឹម ៤៥នាទីទៅ១ ម៉ោងពីតំបន់នោះចូលមករាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាលរដ្ឋបាលរាជធានីភ្នំពេញ លើកឡើងនៅក្នុងកិច្ចប្រជុំថា៖ «បើសិនជាសមាគមពាណិជ្ជកម្មពិភពលោកហាកកាឯកភាព ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ នឹងសុំគោលការណ៍ទៅរាជរដ្ឋាភិបាលដើម្បីកុំឱ្យមានការបង់ពន្ធចូលរដ្ឋលើការនាំចូលគ្រឿងសំណង់មកធ្វើការសាងសង់ផ្ទះនេះ ហើយចំពោះទីតាំង ដែលគ្រោងនឹងសាងសង់ផ្ទះសម្បែងនេះ អាចនឹងនៅក្រៅក្រុងប្រមាណ៥០ទៅ៦០គីឡូម៉ែត្រ»។ រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមពាណិជ្ជកម្មពិភពលោកហាកកា ឯកភាពគ្នានឹងធ្វើការពិភាក្សាលំអិតបន្ថែមទៀតលើគម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យបន្តទៀត។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សមាគមពាណិជ្ជកម្មពិភពលោក Hakka បានដាក់ចេញគម្រោងវិនិយោគនៅប្រទេសកម្ពុជា ចំនួន៨ ក្នុងនោះ មានគម្រោងនាំសាច់គោចូលមកទីផ្សារកម្ពុជា ដែលគម្រោងនេះបានដំណើរការរួចហើយ។ នៅសល់៧គម្រោងទៀត សមាគមបាននិងកំពុងសិក្សា ដោយផ្តោតទៅលើការបណ្តាក់ទុនលើអចលនទ្រព្យ កំពង់ផែ សត្តឃាត និងចិញ្ចឹមសត្វ៕
អានបន្ថែមគម្រោងសាងសង់រថភ្លើងស្វ័យប្រវត្តិ AGT នៅភ្នំពេញមិនទាន់សម្រេចចុងក្រោយនៅឡើយទេ
គម្រោងសាងសង់រថភ្លើងស្វ័យប្រវត្តិ AGT នៅរាជធានីភ្នំពេញ ដែលសិក្សាដោយទីភ្នាក់ងាសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) គឺមិនទាន់សម្រេចចុងក្រោយនៅឡើយទេ បើទោះបីជាការសិក្សាត្រូវបានបញ្ចប់រួចហើយក្តី។ គម្រោងរថភ្លើងស្វ័យប្រវត្តិ AGT គឺជាដំណោះស្រាយលើការដឹកជញ្ជូនអ្នកដំណើរក្នុងក្រុងភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ហើយក៏ដើម្បីត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខនេះផងដែរ។ (អានបន្ថែម) ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំកាលពីថ្ងៃទី ០៣ ខែ កញ្ញា ឯកឧត្តម វ៉ា ស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានឲ្យដឹងថា ការសិក្សាគម្រោងខាងលើ គឺត្រូវបានបញ្ជប់ ក៏ប៉ុន្តែ ក្រសួងមិនទាន់ទទួលបានឯកសារនានាស្តីអំពីព័ត៌មានលំអិតនៃគម្រោងនេះនៅឡើយទេ។ ឯកឧត្តមថ្លែងថា៖ «យើងដឹងថាគម្រោងហ្អឹង គាត់ [JICA] សិក្សាបញ្ចប់ហើយ តែគ្រាន់ថាតម្លៃប៉ុន្មាន ហើយចាប់ផ្តើមថ្ងៃណា អត់ដឹងទេ ទាល់តែរបាយការណ៍មកដល់ដៃក្រសួង ហើយខ្ញុំបានទាក់ទងអ្នកកាន់គម្រោងហើយ គាត់ថាអត់ទាន់បានទទួលរបាយការណ៍បញ្ចប់ JICA ទេ»។ តាមការពន្យល់របស់ឯកឧត្តម ជាធម្មតា ក្រោយការសិក្សាត្រូវបានបញ្ចប់ គឺនឹងមានការរៀបចំជាកិច្ចប្រជុំដើម្បីដាក់ឯកសារមកក្រសួងពិនិត្យជាចុងក្រោយ មុនចាប់ផ្តើមអនុវត្ត។ ឯកឧត្តម វ៉ា ស៊ឹម សុរិយា បញ្ជាក់ថា […]
អានបន្ថែមសែនជ័យខុនដូនឹងបង្កើតជីវិតរស់នៅបែបថ្មីលើទឹកដីក្បែព្រលានយន្តហោះអន្តរជាតិភ្នំពេញ
គម្រោងខុនដូបានរីកដុះដាលដូចផ្សិតនៅទូទាំងរាជធានីភ្នំពេញ ហើយបានបង្កើតផលិតផលជាច្រើនប្រភេទសម្រាប់អតិថិជន។ ស្របពេលដែលវិស័យខុនដូនៅតែបន្តមានសក្កានុពលក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានឈានមុខគេមួយនៅកម្ពុជា ចំរើន សម្បត្តិ ខនស្រ្តាក់សិន ខូ អិលធីឌី បានឈានជើងមួយជំហានទៀតក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ ជាមួយនឹងការបង្កើតគម្រោងដ៏អស្ចារ្យរបស់ខ្លួនឈ្មោះថា សែនជ័យខុនដូ ដែលមានទីតាំងជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ អ្នកសារព័ត៌មានរបស់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កញ្ញា ខាត់ លក្ខិណា បានជួបជាមួយនឹងលោកបណ្ឌិត អាឡិចសិនឌើ អ៊ីវិនហ្រ្គូន នាយកប្រតិបត្តិដើម្បីពិភាក្សាអំពីគម្រោងដ៏ប្លែកអស្ចារ្យមួយនេះ។ តើអ្វីទៅគឺជាចំណុចប្លែកអស្ចារ្យរបស់សែនជ័យខុនដូ? សែនជ័យខុនដូគឺមានភាពទាក់ទាញខ្លាំង ជាខុនដូដែលមានម៉ូតទំនើបទាន់សម័យសម្រាប់មនុស្សគ្រប់គ្នា។ យើងមានអាងហែលទឹក កន្លែងក្មេងលេង ក្លឹបកីឡា និងទីធ្លាសួនច្បារនៅជាន់ទីមួយដ៏ស្រស់ស្អាត ដែលមិនធ្លាប់មានពីមុនមកនោះទេ។ ពីអាងហែលទឹកក្នុងជាន់ទីមួយ គឺមានស្ពានប្រវែង ២ម៉ែត្រឆ្លងទៅក្នុងខុនដូ។ យើងមានយូនីតសរុបចំនួន ១១៦ យូនីត ដែល ៩០ យូនីតជាប្រភេទបន្ទប់គេងក្រែ១ ទំហំ ៣៥ ម៉ែត្រការ៉េ យូនីតចំនួន ១៦យូនីត ជាប្រភេទបន្ទប់គេងក្រែ ២ ទំហំ ៥៤ ម៉ែត្រការ៉េ និងយូនីតចំនួន១៦ យូនីតទៀតជាប្រភេទបន្ទប់គេងក្រែ ៣ ទំហំ ៥៧ ម៉ែត្រការ៉េ ។ […]
អានបន្ថែមរដ្ឋាភិបាលកំណត់ទិសដៅលុបបំបាត់ពលកម្មកុមារនៅតាមសិប្បកម្មផលិតឡឥដ្ឋត្រឹមឆ្នាំ២០២០
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់លុបបំបាត់ឲ្យអស់ ការប្រើប្រាស់កម្លាំងពលកម្មកុមារគ្រប់ទម្រង់នៅតាមសិប្បកម្មឡឥដ្ឋ នៅត្រឹមឆ្នាំ២០២០ខាងមុខ ខណៈការអង្គេតតាមដានធ្វើឡើងតាមបណ្តាសិប្បកម្មផលិតឥដ្ឋកន្លងមក បានរកឃើញថាមានវឌ្ឍនភាពគួរកត់សម្គាល់។ លោក វ៉េង ហៀង ប្រធាននាយកដ្ឋានការងារកុមារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់ទិសដៅលុបបំបាត់ពលកម្មកុមារនៅតាមសិប្បកម្មផលិតឥដ្ឋឱ្យបានត្រឹមឆ្នាំ២០២០ ហើយយុទ្ធនាការខាងលើនេះ គឺជាការចូលរួមជំរុញទិសដៅនេះផងដែរ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។ លោក វ៉េង ហៀង មានប្រសាសន៍ថា យុទ្ធនាការនេះគឺក្រុមអធិការកិច្ចចុះជាច្រើនលើកច្រើនសារមកហើយ លើកទីមួយ នៅឆ្នាំ២០០៨ លើកពីរ នៅក្នុងឆ្នាំ ២០១៦ លើកទីបី នៅឆ្នាំ២០១៩ និងយុទ្ធនាការនេះនឹងបន្ត នៅឆ្នាំ២០២០ទៀត ដើម្បីជំរុញការធានា និងការទប់ស្កាត់ពលកម្មកុមារនេះក្នុងកម្រិតមួយនៅក្នុងគ្រោះថ្នាក់សឹងតែគ្មាន ឬអាចនិយាយបានថា គ្មានពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋនោះឡើយ។ លោកបានបន្តថាការថយចុះ លក្ខខណ្ឌការងារនៅក្នុងសិប្បកម្មឥដ្ឋទាំងនោះមានភាពល្អប្រសើរ ដោយសារការប្រើប្រាស់ម៉ាស៊ីនពាក់កណ្តាលស្វ័យប្រវត្តិ និងស្វ័យប្រវត្តិដែលកាត់បន្ថយគ្រោះថ្នាក់ការងារ ទំហំផលិតកម្មមានការកើនឡើង។ លោក វ៉េង ហៀង បញ្ជាក់ថា ក្រសួងនឹងធ្វើការពិន័យ បើមានករណីណាមួយប្រើប្រាស់ពលកម្មកុមារ។ តាមការអះអាងដដែលរបស់លោក វ៉េង ហៀង ក្រសួងការងារបានខិតខំជួយកុមារដែលមានជីវភាពខ្វះខាតឲ្យបានទទួលការអប់រំនិងបានដកកុមារចេញពីសិប្បកម្មឡឥដ្ឋទាំងនោះសឹងតែគ្មានសល់។ គិតចាប់ពីឆ្នាំ ២០០៨មក កុមារប្រមាណ៣០០០នាក់ត្រូវបានដកហូត និងទប់ស្កាត់ពីការចូលរួមសកម្មភាពសេដ្ឋកិច្ចនៅសិប្បកម្មផលិតឥដ្ឋ៕ (អានបន្ថែម)
អានបន្ថែមសណ្ឋាគារអវកាសដំបូងបង្អស់លើពិភពលោកគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៥
មូលនិធិ The Gateway Foundation កាលពីថ្មីៗនេះ បានប្រកាសពីផែនការរបស់ខ្លួន ក្នុងការបើកឲ្យដំណើរការសណ្ឋាគារអវកាសដំបូងបំផុតនៅលើពិភពលោក នៅឆ្នាំ ២០២៥ ដែលសណ្ឋាគារនេះគឺនឹងអាចផ្ទុកអ្នកទេសចរបានដល់ទៅ ៤០០ នាក់ នៅដំណាក់កាលដំបូង។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន The Sun. យោងតាមប្រភពដដែល គម្រោងនេះគឺមានឈ្មោះថា Von Braun Space Station ដែលប្រើបច្ចេកវិទ្យាដូចគ្នាទៅនឹងបច្ចេកវិទ្យាដែលកំពុងប្រើនៅក្នុងស្ថានីយ៍អវកាសអន្តរជាតិ (ISS) នាពេលបច្ចុប្បន្ន។ ក្រោយពេលបញ្ចប់ការសាងសង់ គម្រោងនេះនឹងក្លាយជាចំណតអវកាសបែបពាណិជ្ជកម្មដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលនឹងដំណើរការជាសណ្ឋាគារដ៏ប្រណីត ភោជនីយដ្ឋាន បារ សាលប្រគុំតន្រ្តី រោងបញ្ចាំងភាពយន្ត និងបន្ទប់សិក្ខាសាលាអប់រំជាដើម។ សណ្ឋាគារអវកាសនេះ នឹងត្រូវបានសាងសង់ឡើងជារាងរង្វង់កង់ដែលមានអង្កត់ផ្ចិត ១៩០ ម៉ែត្រ។ រង្វង់នេះនឹងវិលហើយបង្កើតជាទំនាញផែនដីសិប្បនិម្មិត ដែលធ្វើឲ្យអ្នកស្នាក់នៅអាចដើរទៅមកបានដូចធម្មតា។ ការស្ថាបនាគម្រោង Von Braun Space Station គឺមានគំនិតផ្ដួចផ្ដើមចេញពីអ្នកវិទ្យាសាស្រ្តរបស់អង្គការណាសា លោក Wernher von Braun ដែលលោកធ្លាប់ជាអ្នកវិទ្យាសាស្ត្ររ៉ុក្កែតកំពូលរបស់ណាស៊ីកាលពីសម័យសង្គ្រាមលោកលើកទី២។ សណ្ឋាគារនេះ មានសរុបចំនួន ២៤ បន្ទប់ ដែលនឹងអាចទទួលភ្ញៀវទេសចរបាន […]
អានបន្ថែមគម្រោងតម្លៃជាង ១៧លានដុល្លារដែលបានអនុម័តនឹងត្រៀមខ្លួនបំរើឧស្សាហកម្មសំណង់
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC កាលពីថ្ងៃទី ២ ខែ កញ្ញា បានអនុម័តគម្រោងរោងចក្រតម្លៃជាង ១៧ លានដុល្លារអាមេរិក ដែលគម្រោងទាំងនេះ នឹងត្រៀមខ្លួនដើម្បីបំរើដល់ឧស្សាហកម្មសំណង់ ស្របពេលដែលសន្ទុះនៃការវិនិយោគនៅតែបន្ត។ តាមការចុះផ្សាយនៅលើទំព័រហ្វ៊េសប៊ុករបស់ CDC គម្រោងវិនិយោគខាងលើ គឺមានចំនួន៥ ស្ថិតក្នុងខេត្តតាកែវ កំពង់ស្ពឺ កំពត ព្រះសីហនុ និងរាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុបចំនួន ១៧,៣ លានដុល្លារអាមេរិក។ ការលេចឡើងនៃគម្រោងវិនិយោគខាងលើនេះ គឺស្របពេលដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាការណ៍ថា ក្នុងឆ្នាំ ២០១៩ នេះ អនុវិស័យឧស្សាហកម្ម ដូចជាម្ហូបអាហារ និងភេសជ្ជៈ ឧស្សាហកម្មដំឡើងយានយន្ត គ្រឿងបង្ខំអេឡិចត្រូនិក គ្រឿងបន្លាស់ គ្រឿងសង្ហារឹម កង់ និងស៊ីម៉ង់ត៍ជាដើម នឹងមានសន្ទុះកំណើនខ្ពស់ ទាំងការពង្រីក ការវិនិយោគដែលមានស្រាប់ និងការវិនិយោគថ្មី។ ក្នុងនោះ ក្រុមហ៊ុន Meko Lighting (Cambodia) Co.,Ltd នឹងធ្វើការបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង និង សម្ភារៈបរិក្ខាអគ្គិសនីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល […]
អានបន្ថែមNCS Global Coatings នឹងរៀបចំសិក្ខាសាលាពិសេសស្តីពីស្រទាប់ថ្នាំលាបការពារពីបណ្តាប្រទេសល្បីៗលើពិភពលោក
អ្នកជំនាញក្នុងឧស្សាហកម្មស្រទាប់ថ្នាំលាបការពារ (Coating) មកពីក្រុមហ៊ុនឈានមុខគេជុំវិញពិភពលោកជាច្រើនរូប នឹងមកចែករំលែកចំណេះដឹង និងបទពិសោធន៍ជាច្រើនឆ្នាំរបស់ខ្លួន ក្នុងវេទិកាពិភាក្សាស្ដីពីផលិតផលស្រទាប់ថ្នាំលាបការពារ ដែលនឹងរៀបចំឡើងដោយក្រុមហ៊ុន NCS Global Coatings (Cambodia) Co., Ltd ក្នុងខែ កញ្ញា នេះ។ សិក្ខាសាលានេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨.០០ ព្រឹកដល់ម៉ោង ៤.៣០ រសៀលនៅសណ្ឋាគារ The Great Duke Phnom Penh Hotel (អតីត InterContinental)។ ក្នុងវេទិកាពិភាក្សានេះ អ្នកជំនាញនឹងការធ្វើបទបង្ហាញលើប្រធានបទជាច្រើនដូចជា បច្ចេកវិទ្យាស្រទាប់ថ្នាំលាបការពារឧបករណ៍ឧស្សាហកម្មដែលប្រើប្រាស់ក្នុងទឹក (Marine Industry) ថ្នាំលាបការពារកម្ដៅនិងជម្រាបទឹកក្នុងអ៊ីសូឡង់ ថ្នាំលាបចំណាំងផ្លាតកម្ដៅ ផលិតផលការពារជម្រាបទឹកដោយប្រើបច្ចេកវិទ្យាណាណូ ឬ Nanotechnology ដែលទើបនឹងចេញថ្មី ក៏ដូចជាបច្ចេកវិទ្យាម៉ាស៊ីនបាញ់ថ្នាំការពារ EX45 ។ វាគ្មិនដែលនឹងមកពិភាក្សាក្នុងវេទិកានេះ សុទ្ធសឹងតែមានចំណេះដឹងនិងបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យនេះ ដែលមកពីប្រទេសថៃនិងសិង្ហបុរី រួមមាន៖ ១) លោក Eric Koh ប្រធានផ្នែកនាំចេញរបស់ក្រុមហ៊ុន Hempel (Singapore) Pte Ltd ២) លោក Michael Goh ដៃគូគ្រប់គ្រង របស់ក្រុមហ៊ុន GCG Consultancy […]
អានបន្ថែម