ព័ត៌មានសំណង់
ក្រសួងសេដ្ឋកិច្ច៖ វិស័យសំណង់និងអចលនទ្រព្យនឹងធ្លាក់ចុះក្នុងរយៈពេល៤ឆ្នាំខាងមុខ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍ថា កំណើនវិស័យសំណង់ និងអចលនទ្រព្យ ដែលជាអនុវិស័យជំរុញកំណើនសេដ្ឋកិច្ចជាតិ គឺនឹងធ្លាក់ចុះនៅឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ក៏ប៉ុន្តែ វិស័យទាំងពីរនេះ នៅតែរក្សាភាពរឹងមាំដដែល។ របាយការណ៍ដែលចែកដល់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំពេញអង្គទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី ៣០ ខែសីហា បានបង្ហាញថា វិស័យសំណង់ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងល្បឿន ១៧,៣ ភាគរយ ក្នុងឆ្នាំ ២០១៩ ហើយនឹងធ្លាក់ចុះដល់ ១៦,១ភាគរយ នៅឆ្នាំ ២០២០ ខណៈឆ្នាំ ២០២១ និង ២០២២ តួរលេខនេះនឹងបន្តថយចុះដល់ ១៥.៥ ភាគរយ និង ១៤,៩ ភាគរយរៀងៗគ្នា។ នេះជារបាយការណ៍ដែលបង្ហាញថា វិស័យអចលនទ្រព្យនឹងកើនឡើង ៨,៨ភាគរយក្នុងឆ្នាំ ២០១៩ ហើយធ្លាក់ចុះដល់ ៨.៥ ភាគរយនៅឆ្នាំ ២០២០។ តួលេខនេះដែរ នឹងបន្តធ្លាក់ចុះដល់ ៧,៩ភាគរយ នៅឆ្នាំ ២០២១ និងធ្លាក់ចុះដល់ ៧.៥ ភាគរយនៅឆ្នាំ ២០២២។ ការធ្លាក់ចុះនេះ […]
អានបន្ថែម៥៣% នៃថវិកាជាតិជាង១៤ពាន់លានដុល្លារគឺសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ
ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី ៣០ ខែសីហា បានអនុម័តលើផែនការថវិកាចំនួន ១៤,៤ ពាន់លានដុល្លារអាមេរិក សម្រាប់កម្មវិធីវិនិយោគសាធារណៈ ដោយវិស័យហេដ្ឋារចនាសម្ព័ន្ធ ទទួលបានចំណែកប្រមាណជាង ៥០ ភាគរយ សម្រាប់ការអនុវត្តរយៈពេល ៣ ឆ្នាំ។ ផែនការថវិកានេះ ដែលត្រូវបានស្នើដោយក្រសួងផែនការ គឺនឹងត្រូវគ្របដណ្តប់លើគម្រោងវិនិយោគសាធារណៈជាង ៦០៩ គម្រោង ទៅតាមវិស័យផ្សេងៗគ្នាសម្រាប់ ឆ្នាំ ២០២០-២០២២។ (អានបន្ថែម) ក្រោយបញ្ចប់កិច្ចប្រជុំពេញអង្គរួចមក ទីស្តីការគណៈរដ្ឋមន្រ្តីតាមរយៈសេចក្តីប្រកាសព័ត៌កម្រាស់៤ ទំព័រ បានបញ្ជាក់ថា ថវិកានេះ នឹងត្រូវបែងចែក ៥៣,៨ ភាគរយសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ (ប្រមាណ ៧,៧ ពាន់លានដុល្លារ) ៣២,៧ ភាគរយសម្រាប់វិស័យសេដ្ឋកិច្ច (ប្រមាណ ៤,៧ ពាន់លានដុល្លារ) ៧ ភាគរយលើសេវាកម្ម និងកម្មវិធីអន្តរវិស័យ (ប្រមាណ ១ ពាន់លានដុល្លារ) និង ៦,៥ ភាគរយ សម្រាប់វិស័យសង្គមកិច្ច (ប្រមាណ ៩៣៦ លានដុល្លារ)។ ក្នុងចំណោម ៦០៩ គម្រោងខាងលើនេះ […]
អានបន្ថែមComin Khmere ដំឡើងផ្ទាំងសូឡាអណ្តែតទឹកនិងសូឡាដំបូលចំនួន៣ម៉ឺនផ្ទាំងនៅខេត្តកំពត
រុមហ៊ុន Comin Khmere ដែលជាក្រុមហ៊ុនមួយរបស់ Comin Asia Group ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយវិស្វកម្មនាំមុខគេមួយនៅកម្ពុជា បានដំឡើងផ្ទាំងសូឡាអណ្តែតទឹកលើកដំបូងបង្អស់នៅកម្ពុជា និងផ្ទាំងសូឡាដំបូលរាងកោងនៅខេត្តកំពតដោយជោគជ័យ។ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំតាមសារអេឡេចត្រូនិច កាលពីថ្ងៃទី ២៩ ខែ សីហា លោក ហាក់ ផានិត អ្នកសម្របសម្រួលផ្នែកទីផ្សារនិងទំនាក់ទំនងរបស់ក្រុមហ៊ុន Comin Khmere បានឲ្យដឹងថា ក្រុមហ៊ុនបានបញ្ចប់ការដំឡើងផ្ទាំងកញ្ចក់សូឡាអណ្តែតទឹក និងសូឡាដំបូលរាងកោងចំនួន ៣ម៉ឺនផ្ទាំង កាលពីខែ មេសា កន្លងទៅនេះ។ ដំឡើងនៅឯរោងចក្រផលិតស៊ីម៉ងត៍ ជីប ម៉ុង អ៊ីនស៊ី ក្នុងខេត្តកំពត ក្រុមហ៊ុន Comin Khmere គឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែលដំឡើងប្រពន្ធ័សូឡាអណ្តែតទឹកនៅកម្ពុជា ជាមួយនឹងការដំឡើងផ្ទាំងកញ្ចក់សូឡាដំបូលរាងកោងផងដែរ។ ផ្ទាំងកញ្ចក់ដែលទើបនឹងដំឡើងថ្មីនេះ ដែលការដំឡើងបានចាប់ផ្តើមកាលពីខែ កញ្ញា ឆ្នាំ ២០១៨ គឺមានសមត្ថភាពអាចផលិតថាមពលដល់ទៅ ១៣ លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ដែលនេះ គឺស្មើនឹង ៧ ភាគរយនៃថាមពលដែលត្រូវការសរុប។ បើទោះបីជាជួបការលំបាក់ក្នុងការដំឡើងក្តី ដោយសារនេះ គឺជាការអនុវត្តការដំឡើងប្រពន្ធ័សូឡាអណ្តែតទឹកដំបូងរបស់ខ្លួន […]
អានបន្ថែមគណៈរដ្ឋមន្រ្តីសម្រេចអនុម័តច្បាប់ស្តីពីសំណង់
ច្បាប់ស្តីពីសំណង់ ត្រូវបានអនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលថ្ងៃទី៣០ សីហានេះ ក្រោយសេចក្តីព្រៀងច្បាប់ស្តីពីសំណង់ ត្រូវបានតាក់តែង និងពិភាក្សាដើម្បីរកធាតុចូល ចាប់តាំងពីឆ្នាំ២០១៧។ យោងតាមឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា គណៈរដ្ឋមន្រ្តីបានសម្រេចអនុម័តច្បាប់នេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានកែសម្រួលពាក្យពេចន៍មួយចំនួនក្នុងមាត្រា៣។ ឯកឧត្តម ផៃ ស៊ីផាន បានគូសបញ្ជាក់ ច្បាប់ស្តីពីសំណង់ គឺឆ្លើយតបទៅនឹងសន្ទុះនៃការរីកចម្រើនរបស់វិស័យសំណង់ តម្រូវការនៃការពង្រឹងការគ្រប់គ្រងរាល់ដំណើរការ និងប្រតិបត្តិការក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធនឹងការងារសំណង់កាន់តែមានភាពចាំបាច់ជាសារវ័ន្ត។ ឯកឧត្តម ផៃ ស៊ីផាន ថ្លែងថា៖ «សំណង់កាន់តែធំ កាន់តែខ្ពស់ និងកាន់តែស្មុគស្មាញ កាន់តែទាមទារឱ្យការអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត បច្ចេកវិទ្យា ស្ដង់ដារ និងបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាភាពរឹងមាំ គុណភាព សោភណភាព និងចីរភាពនៃសំណង់»។ សេចក្ដីព្រាងច្បាប់ស្ដីពីសំណង់នេះ ត្រូវបានតាក់តែងឡើងជាលើកដំបូងនៅឆ្នាំ២០១៧ ដោយមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមផ្ដល់មតិយោបល់ និងធាតុចូលពីអ្នកជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន។ […]
អានបន្ថែមក្រុមហ៊ុនសំណង់និងសិក្សាគម្រោងប្លង់បានកើនឡើងជាង២០ភាគរយក្នុងរយៈ១ខែ
ចំនួនក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់នៅកម្ពុជាទាំងក្នុង និងក្រៅស្រុក បានកើនឡើងជាង២០ភាគរយក្នុងខែកក្កដា ឆ្នាំ២០១៩ បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៨។ យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំទទួលបានកាលពីថ្ងៃទី ២៩ ខែ សីហា បានឲ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ ២០១៩ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ចំនួន ៥៣ ក្រុមហ៊ុន ដែលនេះ គឺកើនឡើងចំនួន២០,៤៥ ភាគរយ បើធៀបទៅនឹងខែកក្កដា ឆ្នាំ ២០១៨ ដែលមានចំនួនត្រឹម ៤៤ ក្រុមហ៊ុន។ តាមតួរលេខខាងលើដដែល ក្រុមហ៊ុនសាងសង់ក្នុងស្រុក បានកើនឡើងចំនួន ២៥ ក្រុមហ៊ុន ចំណែកឯ ក្រុមហ៊ុនសាងសង់អន្តរជាតិវិញ គឺមានការកើនឡើងប្រមាណជា ២៧ ក្រុមហ៊ុន និងក្រុមហ៊ុនសិក្សាគម្រោងប្លង់អន្តរជាតិបានកើនឡើងចំនួន ១ ក្រុមហ៊ុន។ ក្រៅពីក្រុមហ៊ុនខាងលើ ក្រសួងក៏បានចុះបញ្ជីរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ចំនួន ៣ រូបផងដែរ ដែលក្នុងនោះស្ថាបត្យករមានចំនួន ២ រូប រីឯវិស្វករមានចំនួន ១ […]
អានបន្ថែមក្រុមហ៊ុនអន្តរជាតិគ្រោងកែច្នៃសំរាមដើម្បីផលិតជាថាមពលអគ្គិសនីនៅខេត្ដព្រះសីហនុ
ក្រុមហ៊ុនអន្តរជាតិមកពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ីបាននិងកំពុងសម្លឹងមើលលើការកែច្នៃសំរាមដើម្បីផលិតជាថាមពលអគ្គិសនីនៅខេត្ដព្រះសីហនុ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំរវាងក្រុមហ៊ុន និងអភិបាលខេត្តកាលពីថ្ងៃទី ២៧ ខែ សីហា។ គម្រោងវិនិយោគនេះ ត្រូវបានបង្ហាញក្នុងជំនួបរវាងអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន និងប្រធានក្រុមហ៊ុន Ric Natural Development Plc លោក Dato Mah Kaseng។ យោងតាមការបញ្ជាក់នៅលើទំព័រហ្វ៊េសប៊ុករបស់រដ្ឋបាលខេត្ត ក្រុមហ៊ុន Ric Natural Development Plc មានបំណងចង់កែច្នៃសំរាមដើម្បីផលិតជាថាមពលអគ្គិសនីនៅខេត្ដព្រះសីហនុ ហើយក្រុមហ៊ុនវិនិយោគម៉ាឡេស៊ី មានគម្រោងវិនិយោគជីវឥន្ធនៈ ខណៈក្រុមហ៊ុនវិនិយោគសិង្ហបុរី មានគម្រោងអភិវឌ្ឍន៍កំពង់ផែទូកទេសចរណ៍ទំនើប។ គម្រោងផ្តួចផ្តើមវិនិយោគនេះ គឺធ្វើឡើងស្របពេលដែលសន្ទុះនៃការវិនិយោគក្នុងខេត្តព្រះសីហនុមានការកើនឡើងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយចំនួនប្រជាជនរស់នៅក្នុងខេត្តបានកើនឡើងដល់ទៅ ៣០០០០០ នាក់ ដែលនេះ បានធ្វើឲ្យសំរាមមានការកើនឡើងផងដែរ។ ឯកឧត្តម គួច ចំរើន បានស្វាគមន៍ចំពោះគម្រោងវិនិយោគខាងលើនេះ ហើយបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ខេត្តព្រះសីហនុមានសំរាមប្រមាណជា១.០០០ តោន ក្នុងមួយថ្ងៃ ហើយវានឹងអាចកើនឡើងបន្ថែមទៀត។ ឯកឧត្តម គួច ចំរើន ថ្លែងថា៖ «ក៏ប៉ុន្តែ ក្រុមហ៊ុនត្រូវសិក្សាគម្រោងឱ្យបានស៊ីជម្រៅអំពីទីផ្សារ […]
អានបន្ថែមគម្រោងសិក្សាវារីអគ្គិសនីទំហំ១៧០មេហ្គាវ៉ាត ត្រូវស្នើឲ្យសិក្សាបន្ថែម
ក្រសួងរ៉ែ និងថាមពល បានស្នើឲ្យក្រុមហ៊ុនចិនសិក្សាបន្ថែម លើលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោងវារីអគ្គិសនី នៅខេត្តកោះកុង។ របាយការណ៍សិក្សាសមិទ្ធិលទ្ធភាពគម្រោងវារីអគ្គិសនីនេះមានទំហំ ១៧០មេហ្គាវ៉ាត ត្រូវបានសិក្សាដោយក្រុមហ៊ុន China Huadian Lower Stung Russei Chrum សម្រាប់គម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត និងគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាល។ របាយការណ៍សិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងទាំងពីរនេះ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងរបាយការណ៍សិក្សា នៅក្រសួងរ៉ែ និងថាមពល ដោយដឹកនាំដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ២៦ ខែសីហា កន្លងមកនេះ។ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំ បានឲ្យដឹងនៅថ្ងៃទី២៧ ថា ក្រសួងបានពិនិត្យ និងបានស្នើឲ្យក្រុមហ៊ុនធ្វើការកែតម្រូវបន្ថែម ដោយសារមានចំនុចមួយក្នុងរបាយការណ៍សិក្សា មិនទាន់ពេញលេញ។ លោក យឹម វិសិដ្ឋ ថ្លែងថា៖ «ក្រុមហ៊ុនបានដាក់របាយការណ៍សិក្សាសមិទ្ធិលទ្ធភាពជូនមកក្រសួង បន្ទាប់ពីពិនិត្យ ក្រសួងបានស្នើឲ្យមានការសិក្សាបន្ថែម។ ទន្ទឹមនេះ ក្រសួងបានសម្រេចបង្កើតគណៈកម្មការបច្ចេកទេស ដែលមានក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និង EDC […]
អានបន្ថែមពីឆ្នាំ២០១៦-២០១៩ កម្ពុជាទទួលជំនួយសរុបជាង ៥៥០ លានដុល្លារពីជប៉ុន
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ (២០១៦-២០១៩) ប្រទេសកម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍ផ្លូវការ សរុបជាងចំនួន ៥៥០ លានដុល្លារអាមេរិក ពីប្រទេសជប៉ុន ដែលភាគច្រើននៃជំនួយនោះ គឺសម្រាប់ការស្ដារនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ របាយការណ៍បូកសរុបនេះ បានធ្វើឡើងក្នុងជំនួបលាគ្នារវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម Hidehisa Horinouchi កាលពីថ្ងៃទី ២១ សីហា កន្លងមកនេះ ក្នុងខណៈដែលឯកឧត្តម Hidehisa Horinouchi បញ្ចប់អាណត្តិនៃការបំពេញបេសកកម្មការទូតនៅកម្ពុជា។ របាយការណ៍នេះបានបង្ហាញថា ក្នុងចំណោមជំនួយសរុបទាំងអស់ មានចំនួន ១៥០ លានដុល្លារអាមេរិកដែលជាជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍ ផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់ទឹកស្អាត និងថាមពលអគ្គិសនី ជាដើម។ ទន្ទឹមនឹងនេះ ទឹកប្រាក់ចំនួនជាង ៤០០ លានដុល្លារ គឺជាឥណទានសម្បទាន ដែលកំពុងចំណាយទៅលើគម្រោងធំៗជាច្រើនដូចជា ការស្តារនិងពង្រីកផ្លូវជាតិលេខ ៥ គម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី ក៏ដូចជាគម្រោងអភិវឌ្ឍន៍ផ្សេងៗជាច្រើនទៀត។ គួរបញ្ជាក់ផងដែរថា […]
អានបន្ថែមសំណង់អគារចំនួន ១៤អគារ ក្នុងខេត្តព្រះសីហនុនឹងត្រូវរុះរើក្រោយត្រួតពិនិត្យរួច
អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យដឹងថាសំណង់អគារចំនួន ១៤អគារ ក្នុងខេត្តព្រះសីហនុ នឹងត្រូវរុះរើបន្ទាប់ពីមន្ត្រីរដ្ឋបាលខេត្ត និងក្រុមការងាររបស់គណៈកម្មាធិការត្រួតពិនិត្យសំណង់បានធ្វើការត្រួតពិនិត្យរួចមក។ គណៈកម្មាធិការត្រួតពិនិត្យសំណង់នៅខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងក្រោយពីមានការបាក់រលំអគារកម្ពស់ ៧ជាន់ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាង ៤០នាក់ នៅខេត្តព្រះសីហនុ កាលពីខែមិថុនា កន្លងមកនេះ។ (អានបន្ថែម) តាមការបញ្ជាក់តាមទូរសព្ទកាលពីថ្ងៃទី ២៦ ខែ សីហា លោក ឃាង ភារម្យ បានឲ្យដឹងថា ក្រុមការងារត្រួតពិនិត្យសំណង់ទាំង ២៣ក្រុម របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កន្លងមក បានត្រួតពិនិត្យសំណង់អគារប្រមាណជាង ៥០០ កន្លែង។ លោកថ្លែងថា៖ «ព័ត៌មានដែលខ្ញុំទទួលបានពីមន្ទីដែនដីខេត្ត គឺលោក [ក្រុមការងារ] បានចុះធ្វើការត្រួតពិនិត្យបានជាង ៥០០សំណង់ ហើយក្នុងនោះ ជំហានទី១ គឺលោក [ក្រុមការងារ] បានសម្រេចរុះរើសំណង់ចំនួន១៤ទីតាំង នៅក្នុងចំណោមសំណង់ដែលបានត្រួតពិនិត្យ»។ ជាងនេះទៀត កន្លងមកក្រុមការងារក៏បានរកឃើញសំណង់ដែលមានបញ្ហាចំនួន២២ ពោលគឺសាងសង់មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនៃការសាងសង់អគារនៅកម្ពុជា។ លោក ឃាង ភារម្យ បានបន្ថែមទៀតថា៖ «ដោយឡែក […]
អានបន្ថែមខេត្តព្រះសីហនុត្រូវការថវិកា២៥លានដុល្លារអាមេរិកដើម្បីកសាងប្រពន្ធ័លូរំដោះទឹកភ្លៀង
ដើម្បីបញ្ជៀសការលិចលង់នៅពេលមានភ្លៀងធ្លាក់ខ្លាំង ខេត្តព្រះសីហនុ នឹងត្រូវការថវិកាប្រមាណជា ២៥ លានដុល្លារអាមេរិក ដើម្បីកសាងប្រពន្ធ័លូរំដោះទឹកភ្លៀង ពោលគឺប្រឡាយរំដោះទឹក នេះបើយោងតាមលទ្ធផលនៃការសិក្សាផែនការមេ។ លទ្ធផលនេះត្រូវបានបង្ហាញក្នុងសិក្ខាសាលាស្តីពីលទ្ធផលនៃការសិក្សាលទ្ធភាពនៃគម្រោងផែនការមេ សម្រាប់គ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅខេត្តព្រះសីហនុកាលពីថ្ងៃទី ២៣ ខែ សីហា។ ថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មានក្រោយបញ្ចប់សិក្ខាសាលា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផែនការអភិវឌ្ឍប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រពន្ធ័រំដោះទឹកភ្លៀងដំណាក់កាលទីមួយ (២០១៩ ដល់២០២១) នឹងត្រូវចំណាយថវិការប្រមាណជា ១៧០ លានដុល្លារអាមេរិក។ (អានបន្ថែម) ដោយឡែកចំពោះ ប្រពន្ធ័រំដោះទឹកភ្លៀងវិញ ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា ប្រពន្ធ័លូរំដោះទឹកភ្លៀង រដ្ឋាភិបាលត្រូវសាងសង់លូប្រវែង២០គីឡូម៉ែត្រ ហើយនឹងត្រូវប្រើប្រាស់ថវិកាប្រមាណជា ២៥ លានដុល្លារអាមេរិក។ គួររម្លឹកថា កាលពីពេលថ្មីៗនេះ ខេត្តព្រះសីហនុបានទទួលរងការលិចលង់ទឹកយ៉ាងខ្លាំងនៅតាមតំបន់នានា ដោយសារបញ្ហាមួយចំនួនដូចជា ការរំលោភបំពានប្រឡាយអូរ កំណើនបរិមាណទឹកភ្លៀង និងបញ្ហាមួយចំនួនទៀត ដែលបានរារាំងការរំដោះទឹកក្នុងក្រុង (អានបន្ថែម) អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់ដែរថា ក្រុមការងាររដ្ឋបាលខេត្តកំពុងធ្វើការកាប់កាយស្តារឡើងវិញ […]
អានបន្ថែម