ព័ត៌មានសំណង់
ឧទ្យានជាតិតម្លៃ១០លានដុល្លារនៅខេត្តមណ្ឌលគិរីបានបើកការដ្ឋានសាងសង់ហើយ
សួនឧទ្យានជាតិសែនមនោរម្យក្រោមទុនវិនិយោគប្រមាណជា១០លានដុល្លារអាមេរិក ស្ថិតក្នុងខេត្តមណ្ឌលគិរី ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ ក្រោមអធិបតីភាពរបស់អភិបាលខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង នេះបើយោងតាមការចុះផ្សាយរបស់ទំព័រហ៊្វេសប៊ុកមន្ទីព័ត៌មានខេត្ត។
អានបន្ថែមចិនផ្ដល់ជំនួយ ៥០លានដុល្លារសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា~ចិនត្បូងឃ្មុំ
រដ្ឋាភិបាលចិនផ្ដល់ជំនួយឥតសំណងទឹកប្រាក់ប្រមាណ ៥០លានដុល្លារអាមេរិកដល់កម្ពុជាដើម្បីសាងសង់ជាមន្ទីរពេទ្យមិត្តភាពកម្ពុជា~ចិន នៅក្នុងខេត្តត្បូងឃ្មុំ ដែលគម្រោងនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមទំព័រ Facebook របស់រដ្ឋបាលខេត្តត្បូងឃ្មុំ។
អានបន្ថែមរដ្ឋាភិបាលបង្កើតគណៈកម្មការដើម្បីជំរុញដំណើរការសាងសង់ព្រលានយន្តហោះថ្មី
រដ្ឋាភិបាលបានសម្រេចបង្កើត«គណៈកម្មការរៀបចំទីតាំងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី»ដើម្បីជំរុញដំណើរការសាងសង់គម្រោងតម្លៃប្រមាណជាង ១.៥ ពាន់លានដុល្លារអាមេរិក ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៩។
អានបន្ថែមរដ្ឋាភិបាលអនុម័តឲ្យចិនបោះទុនជិត ៦០០ លានដុល្លារបង្កើតរីស៉តនៅខេត្តព្រះសីហនុនិងកោះកុង
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC កាលពីថ្ងៃទី ១៨ ខែកុម្ភៈ បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចិនចំនួន ២ ក្នុងការបោះទុនសរុបជិត ៦០០ លានដុល្លារដើម្បីអភិវឌ្ឍន៍ជារីស៉តផ្កាយ ៥ ពីរកន្លែងនៅក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ។
អានបន្ថែមជប៉ុនផ្ដល់ជំនួយជាង ៤៣ លានដុល្លារដល់កម្ពុជាអភិវឌ្ឍន៍គម្រោង ២ ធំៗ
រដ្ឋាភិបាលជប៉ុនកាលពីព្រឹកថ្ងៃទី ២០ ខែកុម្ភៈ បានចុះហត្ថលេខាលើលិខិតប្តូរសារជាមួយប្រទេសកម្ពុជាក្នុងការផ្ដល់ជំនួយជាង ៤៣ លានដុល្លារ ដើម្បីធ្វើទំនើបកម្មកំពង់ផែកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងប្រព័ន្ធដោះទឹកខាងលិចបឹងទន្លេសាប។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
អានបន្ថែមរោងចក្រសូឡាទំហំ១១៥ហិកតានឹងជួយបន្ថយឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា
គម្រោងបង្កើតរោងចក្រផលិតអគ្គីសនីពីពន្លឺព្រះអាទិត្យ ទំហំ១១៥ហិកតានៅខេត្តកំពង់ស្ពឺ នឹងជួយកាត់បន្ថយការបញ្ចញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជាបានយ៉ាងច្រើន នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួងលើ គម្រោងអភិវឌ្ឍន៍មួយនេះ។
អានបន្ថែមក្រុមហ៊ុនម៉ាកាវទិញដី ១២០០ ហិកតានៅសៀមរាបដើម្បីអភិវឌ្ឍរីស៉តដ៏ធំមួយ
ក្រុមហ៊ុនអ្នកអភិវឌ្ឍកាស៉ីណូមកពីប្រទេសម៉ាកាវ Macau Legend Development Limited កាលពីពេលថ្មីៗនេះ បានប្រកាសថាក្រុមហ៊ុនបានទិញដីក្នុងខេត្តសៀមរាបទំហំជាង ១២០០ ហិកតា បានសម្រេចហើយ ដើម្បីអភិវឌ្ឍជាគម្រោងរីស៉តចម្រុះដ៏ធំមួយ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Macau News Agency ។
អានបន្ថែមចំណេះដឹង ៤ ចំនុចទាក់ទងទៅនឹងការគ្រប់គ្រងគម្រោងសំណង់
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងសំណង់នៅក្នុងប្រទេសកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ស្របជាមួយការកើនឡើងនេះ តម្រូវការធនធានមនុស្សសម្រាប់វិស័យនេះក៏បានកើនឡើងផងដែរ ដែលជាកត្តាធ្វើឲ្យចំណេះដឹងទាក់ទងទៅនឹងការគ្រប់គ្រងគម្រោងសំណង់គឺជារឿងមួយដែលចាំបាច់។
អានបន្ថែមអគារកប់ពពក ៦២ជាន់ របស់អ្នកឧកញ៉ា គិត ម៉េង បើកការដ្ឋានសាងសង់ជាផ្លូវការហើយ
ក្រុមហ៊ុនរ៉ូយ៉ាល់ខេមបូឌាខូអិលធីឌីនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាលព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ បានបើកការដ្ឋានសាងសង់ គម្រោងអគារភ្លោះកណ្ដាលក្រុងកម្ពស់ ៦២ ជាន់ The Royal One ជាផ្លូវការហើយ ។ គម្រោង The Royal One នេះមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុង កែងមហាវិថីព្រះមុន្នីវង្សនិងមហាវិថីសហព័ន្ធរុស្ស៊ី នៅជិតផ្សារធំថ្មី និងអគារកាណាឌីយ៉ា។ អគារភ្លោះនេះមានកម្ពស់ ២៣០ ម៉ែត្រ ឬស្មើទៅនឹង ៦២ ជាន់ ព្រមទាំងចំណតរថយន្តក្រោមដី ៦ ជាន់ទៀត ហើយសាងសង់លើផ្ទៃដីជាង ៤០០០ ម៉ែត្រការ៉េ ។ ក្រោយការសាងសង់រួច គម្រោងនេះ នឹងមានជាអគារពាណិជ្ជកម្ម អគារខុនដូ ផ្សារទំនើប ក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលកំសាន្តផ្សេងៗជាច្រើនទៀត។ យោងតាមប្រសាសន៍របស់ ឧកញ៉ា គិត ធាង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់វ័នបានឱ្យដឹងថា ក្រុមហ៊ុនបានបណ្តាក់ទុនប្រមាណជា ២៣០ លានដុល្លារអាមេរិកលើគម្រោងដ៏ធំមួយនេះ ហើយគ្រោងនឹងប្រើរយៈពេលប្រមាណជា ៥ឆ្នាំក្នុងការសាងសង់។ លោកបានបន្ថែមទៀតថា បន្ទាប់ពីបញ្ចប់ការសាងសង់ គម្រោងដ៏ប្រណិតមួយនេះនឹងក្លាយជាផ្នែកមួយនៃមោទនភាពជាតិរបស់ប្រទេសកម្ពុជា […]
អានបន្ថែមរដ្ឋាភិបាលគ្រោងនឹងសាងសង់វារីអគ្គិសនីតម្លៃប្រមាណ ១៦០លានដុល្លារថ្មីមួយនៅខេត្តពោធិសាត់
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះបានបង្ហើបថាគ្រោងនឹងសាងសង់រោងចក្រវារីអគ្គិសនីថ្មីមួយតម្លៃប្រមាណ ១៦០លានដុល្លារ នៅខេត្តពោធិសាត់ក្នុងបំណាច់ឆ្នាំ ២០១៩ នេះ។ នេះបើយោងតាមរបាយការណ៍ក្នុងគេហទំព័រររបស់ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។
អានបន្ថែម