ព័ត៌មានសំណង់
ក្រុមហ៊ុនជប៉ុនជាង ៥០ គ្រោងនឹងវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងនគរូបនីយកម្មនៅកម្ពុជា
ក្រុមហ៊ុនជប៉ុនចំនួន ៥២ ក្រុមហ៊ុនគ្រោងនឹងមកទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកឳកាសធុរកិច្ច និងចាប់ដៃគូវិនិយោគ នៅកម្ពុជា ទៅលើវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំរវាងតំណាងភាគីកម្ពុជានិងជប៉ុននៅឯក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពី ទី១១ ខែកុម្ភៈឆ្នាំ ២០១៩ កន្លងមកនេះ។ កិច្ចប្រជុំខាងលើគឺជាកិច្ចប្រជុំត្រៀមរៀបចំវេទិកាសាធារណៈនិងឯកជនស្តីពី «ការអភិវឌ្ឍន៍នគរូបនីយកម្ម រវាងកម្ពុជាជប៉ុន»ដែលធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងតំណាងភាគជប៉ុន ព្រមទាំងតំណាងនៃសមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា គណៈវិស្វករកម្ពុជា និងគណៈស្ថាបត្យករកម្ពុជា។ ថ្លែងក្នុងជំនួបខាងលើ ឯកឧត្តមបណ្ឌិត ប៉ែន សុផល បានលើកឡើងអំពីវត្តមាន របស់ក្រុមហ៊ុនវិនិយោគិនរបស់ជប៉ុនជាង ៥២ ដែលគ្រោងនិងជួបជាមួយ ក្រុមហ៊ុនជំនាញ និងមានសក្តានុពលលើវិស័យ លំនៅដ្ឋាន សំណង់ និងវិស័យអចលនទ្រព្យ របស់កម្ពុជាដែលគ្រោងនឹងមកចូលរួមក្នុងកម្មវិធី «សន្និសីទនៃវេទិកាស្តីពីការអភិវឌ្ឍនគររូបនីកម្ម» នាថ្ងៃទី ២៧ ខែកុម្ភៈខាងមុខនេះ។ ឯកឧត្តមបានបន្ថែមទៀតថា៖ « កាលពីឆ្នាំ២០១៨កន្លងមកនេះ ជប៉ុនបានកែសម្រួលច្បាប់ដោយអនុញ្ញាតិឲ្យនីតិបុគ្គលទាំងអស់អាចមានសិទ្ធិចេញមកសហការពាណិជ្ជកម្មជាមួយដៃគូក្រៅប្រទេសបានដោយផ្ទាល់ ដែលវានឹងអាចធ្វើឲ្យមានកំណើននៃក្រុមអ្នកវិនិយោគគិនជប៉ុន មកវិនិយោគនៅកម្ពុជាកាន់តែច្រើន ជាពិសេសលើវិស័យសំណង់ […]
អានបន្ថែមការដ្ឋានសាងសង់ច្រកព្រំដែនខ្មែរ-ថៃស្ទឹងបត់គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២០
គម្រោងសាងសង់ច្រកទ្វារអន្តរជាតិខ្មែរ-ថៃ ស្ទឹងបត់ នៅខេត្តបន្ទាយមានជ័យ គ្រោងនឹងបញ្ចប់ការសាងសង់ និងបើកឲ្យដំណើរការក្នុងឆ្នាំ ២០២០ ខាងមុខនេះ នេះបើយោងតាម របាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីចុងសប្ដាហ៏នេះ។
អានបន្ថែមភ្នំពេញនឹងមានអាងស្តុកទឹកក្រោមដីនិងប្រព័ន្ធលូថ្មីនៅ ៣ កន្លែងធំៗ
ដើម្បីកែលម្អប្រព័ន្ធរំដោះទឹកនៅក្នុងទីក្រុងអោយកាន់តែល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញនឹងសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹក និងជីកដាក់ប្រព័ន្ធលូ នៅក្នុងទីតាំងធំចំនួន ៣ កន្លែង។ នេះបើយោងតាមប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ៨ កុម្ភៈ ឆ្នាំ២០១៩ កន្លងមកនេះ។
អានបន្ថែមសញ្ញាល្អក្នុងវិស័យសំណង់៖ ផលិតកម្មស៊ីម៉ង់នៅក្នុងស្រុកកើនដល់ ៣,៦លានតោនក្នុងឆ្នាំ២០១៨
រោងចក្រស៊ីម៉ងត៍ដែលទទួលបានអាជ្ញាប័ណ្ណចំនួន ៤ កន្លែងនៅកម្ពុជា ផលិតស៊ីម៉ងត៍បានជាង ៣,៦លានតោន ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០១៨ ដែលជាសញ្ញាវិជ្ជមានបង្ហាញថាវិស័យសំណង់កំពុងរីកចម្រើនជាបន្តបន្ទាប់។ នេះបើយោងតាមតួលេខចុងក្រោយរបស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម។
អានបន្ថែមក្រុមហ៊ុនជិត១ពាន់ក្រុមហ៊ុននឹងរួមគ្នាអង្រួនឧស្សាហកម្មអាលុយមីញ៉ូមក្នុងពិព័រណ៍ Aluminium China
ពិព័រណ៍ពាណិជ្ជកម្មឈានមុខគេមួយនៅអាស៊ីទាក់ទងនឹងឧស្សាហកម្មអាលុយមីញ៉ូម Aluminium China 2019 នឹងវិលត្រឡប់មកអង្រួនឧស្សាហកម្មអាលុយមីញ៉ូមចិនសាជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកក្កដាខាងមុខនេះ នៅឯមជ្ឈមណ្ឌលពិព័រណ៍អន្ដរជាតិស៊ាងហៃ ប្រទេសចិន។
អានបន្ថែមCDC អនុម័តគម្រោងបង្កើតរោងចក្រសម្ភារសំណង់ ៤កន្លែងតម្លៃជាង ៣៥ លានដុល្លារ
គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន៤ ក្នុងការវិនិយោគលើទឹកប្រាក់ជាង ៣៥ លានដុល្លារ សាងសង់រោងចក្រសម្ភារសំណង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ដែលនឹងជួយបង្កើតការងារជាង ១៦០០ កន្លែងដល់ប្រជាជនក្នុងតំបន់។
អានបន្ថែមកម្ពុជារំពឹងបញ្ជូនកម្មករជំនាញផ្នែកសំណង់បន្ថែមទៅប្រទេសជប៉ុន
ប្រទេសកម្ពុជានិងជប៉ុនសន្យាជំរុញឲ្យមានកម្មករជំនាញផ្នែកសំណង់បន្ថែមទៀតតាមរយៈលទ្ធផលនៃកិច្ចប្រជុំពិភាក្សាការងាររវាងភាគីទាំងពីកាលពីថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៩។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុនបានជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការងារបន្ថែមទៀតដែលក្នុងនោះភាគីទាំងពីរសង្ឃឹមថានឹងជំរុញបង្កើនចំនួនកម្មករជំនាញសំណង់កម្ពុជាបន្ថែមទៀត នេះបើយោងតាមការចុះផ្សារលើទំព័រហ៊្វេសប៊ុករបស់ក្រសួង។
អានបន្ថែមគម្រោងលំនៅដ្ឋានដ៏ប្រណីត MekongView 6 ត្រៀមបញ្ចប់ក្នុងឆ្នាំ ២០១៩
គម្រោងលំនៅដ្ឋានដ៏ប្រណីត MekongView 6 ត្រៀមបញ្ចប់ក្នុងឆ្នាំ ២០១៩ដែលនេះគឺនឹងបន្ថែមចំនួនលំនៅដ្ឋានប្រមាណជាង ៣០០ យូនីតទៅក្នុងទីផ្សារ នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុន។ តំណាងផ្នែកលក់របស់ក្រុមហ៊ុន MekongView បានឲ្យដឹងថាគម្រោងនៅចំកណ្តាលទីតាំងសក្តានុពលនៃតំបន់ជ្រោយចង្វារមានដែលមានកម្ពស់២៣ជាន់នេះគឺគ្រោងនឹងបញ្ចប់នៅខែកក្កដាឆ្នាំ ២០១៩ ខាងមុខនេះ ។ នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៩ តំណាងផ្នែកលក់ខាងលើបានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំថា ការសាងសង់គម្រោងដែលមាន ៣៤២ យូនីតនេះ គឺជិតបញ្ចប់ ១០០ ភាគរយហើយ ដែលក្នុងនោះ កញ្ញាបានបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមការងារសាងសង់កំពុងបង្ហើយការងារមួយចំនួនដូចជារៀបការ៉ូជាដើម មុននឹងប្រគល់ទៅឱ្យអតិថិជនរបស់ខ្លួន។ ជាមួយនឹងការអះអាងថាគម្រោងនេះនឹងផ្តល់ការចំណេញពីការវិនិយោគយ៉ាងច្រើនសម្រាប់វិនិយោគិន ក្រុមហ៊ុនបានឲ្យដឹងថាបច្ចុប្បន្នមានយូនីតដែលនៅសល់សម្រាប់លក់។ វិនិយោគិនអាចវិនិយោគទៅលើអចលនទ្រព្យនៃគម្រោងនេះដែលវានឹងផ្តល់ភាពងាយស្រួលដល់ការដាក់ជួលត្រឡប់ទៅវិញដោយសារគម្រោងនេះគឺស្ថិតនៅមិនឆ្ងាយពីទីប្រជុំជនភ្នំពេញហើយជាពិសេសគម្រោងនេះ មានទេសភាពស្រស់ស្អាតអមធដោយធម្មជាតិជុំវិញ។ គម្រោង MekongView 6 គឺស្ថិតក្នុងចំណោមគម្រោងដទៃទៀតរបស់ក្រុមហ៊ុនដូចជា MekongView1 គម្រោងMekongView2 និងគម្រោង MekongView3 ។
អានបន្ថែមកិច្ចសន្យាសាងសង់ផ្លូវជាតិលេខ៥ ត្រូវបានចុះហត្ថលេខាហើយ
ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ជាមួយក្រុមហ៊ុនជប៉ុនចំនួន ៣ ដែលជាផ្នែកមួយនៃគម្រោងក្រោមកម្ចីប្រមាណ ៥០០ លានដុល្លារអាមេរិកពីរដ្ឋាភិបាលជប៉ុន។
អានបន្ថែមក្រុមហ៊ុនពីរកំពុងសិក្សារលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅសៀមរាប
ក្រុមហ៊ុនចំនួនពីរកំពុងសិក្សារលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់ខេត្តសៀមរាប នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩។
អានបន្ថែម