ព័ត៌មានសំណង់
ប្លង់រចនារីសតតាមបណ្តោយឆ្នេរសម្រាប់ទីក្រុងហ្សាកាតាត្រូវបានដាក់បង្ហាញហើយ
ក្រុមហ៊ុនអភិវឌ្ឍន៍របស់អូស្ត្រាលី Crown Group បានប្រកាសពីគម្រោងសាងសង់រីសតតាមបណ្តោយផ្លូវទឹកដែលមានទឹកប្រាក់ ៦៩៣ លានដុល្លារអាមេរិក នៅទីក្រុងហ្សាកាតា ដោយមានកំពង់ផែ ក្លិបតាមឆ្នេរ (beach club) និងអាផាតមិន។
អានបន្ថែមតើសំណង់បែបណា តម្រូវឲ្យមានការវាយតម្លៃផលប៉ះពាល់បរិស្ថាន?
ដើម្បីឲ្យការគ្រប់គ្រងសំណង់ ដែលផ្តោតទៅលើការផ្សារភ្ជាប់បរិស្ថាន និងសង្គម ក្រសួងបរិស្ថាន បញ្ជាក់ថា គ្រប់សំណង់ធំៗ គឺតម្រូវឲ្យមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថានជាមុនសិន មុននឹងស្នើសុំលិខិតសាងសង់ ពីក្រសួងគ្រប់គ្រងដែនដី នគររូបនីយកម្ម និងសំណង់។ បើតាមក្រសួងបរិស្ថាន នៅក្នុងគម្រោងសំណង់ មុននឹងការចេញលិខិតអនុញ្ញាតឲ្យមានការសាងសង់ គឺគម្រោងខ្លះត្រូវមានភ្ជាប់មកជាមួយនូវលទ្ធផលនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ថាតើសំណង់ ប្រភេទណាដែលត្រូវឆ្លងកាត់ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ យោងតាមការប្រកាសរបស់ក្រសួងបរិស្ថាន គឺសំណង់ដែលត្រូវឆ្លងកាត់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមនេះ មានសំណង់ដែលពាក់ព័ន្ធជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការអភិវឌ្ឍន៍ទីក្រុងគ្រប់ទំហំ តំបន់ឧស្សាហកម្មគ្រប់ទំហំ សំណង់ស្ពានថ្នល់ទ្រទម្ងន់លើសពី ៣០តោនឡើង។ ចំណែក សំណង់អគារដែលមានកំពស់លើសពី១២ជាន់ឡើងទៅ ឬមួយផ្ទៃក្រឡាចាប់ពី៨ពាន់ម៉ែត្រឡើងទៅ ភោជនីដ្ឋានដែលមានចំនួនលើសពី ៥០០កៅអី សំណង់សណ្ឋាគារលើសពី៦០បន្ទប់ សំណង់សណ្ឋាគារតំបន់ឆ្នេរគឺពី៤០បន្ទប់ ហើយសំណង់ផ្លូវជាតិដែលលើសពី១០០គីឡូម៉ែត្រ សំណង់ផ្លូវដែកគ្រប់ទំហំ សំណង់កំពង់ផែគ្រប់ទំហំ រួមនឹងសំណង់អាកាសយានដ្ឋានគ្រប់ទំហំគឺត្រូវឆ្លងកាត់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងសន្និសីតកាសែត កាលពីថ្ងៃ សុក្រ បានលើកឡើងថា ការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាននេះត្រូវមានការចូលរួមពីគ្រប់អន្តរក្រសួងដែលពាក់ព័ន្ធ។ ឯកឧត្តម នេត្រ ភក្រ្តា ថ្លែងថា៖ «ក្នុងនីតិវិធីវាយតម្លៃហេតុប៉ះពាល់បរិស្ថាននេះ ទីមួយត្រូវមានការស្នើសុំច្បាប់ នៅក្រសួងបរិស្ថាន។ […]
អានបន្ថែមរោងចក្រផលិតទឹកស្អាតតម្លៃ១០លានដុល្លារបើកការដ្ឋានសាងសង់នៅខេត្តកំពត
រោងចក្រផលិតទឹកស្អាតមួយកន្លែងក្នុងខេត្តកំពតត្រូវបានបើកការដ្ឋានសាងសង់ហើយកាលពីថ្ងៃទី៣ ខែកក្កដា ដើម្បីរួមចំណែកផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តកំពត និងខេត្តកែប។
អានបន្ថែមពិព័រណ៌អាលុយមីញ៉ូមចិននិងLightweight Asia 2019 បន្តសម្លឹងមើលការរីកចម្រើនទៅមុខក្នុងវិស័យកម្មវិធីអាលុយមីញ៉ូម
ពិព័រណ៌អាលុយមីញ៉ូមចិន និងLightweight Asia 2019 ដែលនឹងត្រូវប្រារព្ធធ្វើឡើងដោយក្រុមហ៊ុន Reed Exhibitions ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកក្កដា នឹងបង្ហាញជំពូកថ្មីមួយទៀតនៅក្នុងឧស្សាហកម្មអាលុយមីញ៉ូម
អានបន្ថែមរដ្ឋមន្ត្រីព្រមានបិទអាវជីកម្មសំណង់ណាដែលមិនគោរពតាមបទដ្ឋានបច្ចេកទេស
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ក្រុមហ៊ុនប្រកបអាវជីកម្មសំណង់នៅកម្ពុជាទាំងអស់ឲ្យគោរពទៅតាមច្បាប់បទដ្ឋានបច្ចេកទេស
អានបន្ថែមសិង្ហបុរីនឹងបើកដំណើរការយន្តហោះតាក់ស៊ីតាមផ្លូវអាកាសជាលើកដំបូងនៅលើពិភពលោក
ប្រទេសសិង្ហបុរីបានប្រកាសពីគម្រោងក្លាយជាទីក្រុងដំបូងគេបង្អស់នៅក្នុងពិភពលោកដែល បានបើកដំណើរការយន្តហោះតាក់ស៊ីតាមផ្លូវអាកាសនៅចុងឆ្នាំ ២០១៩ នេះ។
អានបន្ថែមដែកនាំចូលពីចិនបានកើនឡើងខ្លាំង តែគិតជាបរិមាណគឺនៅតែវៀតណាមនាំមុខគេក្នុងទីផ្សារមួយនេះ
ខណៈដែលឧស្សាហកម្មដែកនៅកម្ពុជាភាគច្រើនពឹងផ្នែកទៅលើការនាំចូលពីបរទេស ប្រទេសចិន និងវៀតណាម ដែលបាននិងកំពុងក្តោបក្តាប់ទីផ្សារមួយនេះ ដោយប្រទេសនីមួយៗបាននាំចូលដែកប្រមាណជាង ២០០ លានដុល្លារអាមេរិក
អានបន្ថែមកន្ត្រកវិលខ្នាតយក្សតម្លៃជាង៧លានដុលា្លរបានចាប់ផ្តើមសាងសង់ក្នុងខេត្តសៀមរាបហើយ
កន្ត្រកវិលខ្នាតយក្សកម្ពស់ជាង៨០ម៉ែត្រដែលជាការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុក ស្ថិតក្នុងខេត្តសៀមរាប បានចាប់ផ្តើមសាងសង់ហើយកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩
អានបន្ថែមក្រុមហ៊ុនយក្សចិនផ្តើមសាងសង់មជ្ឈមណ្ឌលសន្និសីទដ៏ធំសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន
ក្រុមហ៊ុនយក្សចិនដែលកន្លងមកបានបោះទុនយ៉ាងច្រើនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបានចាប់ផ្តើមសាងសង់អគារមជ្ឈមណ្ឌលសន្និសីទដ៏ធំក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី ២៨ខែ មិថុនា ឆ្នាំ ២០១៩
អានបន្ថែមកំណត់បានទីតាំងសម្រាប់គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាននៅមណ្ឌលគិរី
រដ្ឋលេខាធិការនៃអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រគល់ដីទំហំប្រមាណ៣០០ហិកតា សម្រាប់ការកសាងអាកាសយានដ្ឋាននៅក្នុងខេត្តភាគឦសានមួយនេះ។
អានបន្ថែម