ព័ត៌មានសំណង់
គម្រោងសាងសង់ស្ពានជ្រោយចង្វារ-ស្វាយជ្រុំមិនទាន់មានការវិវត្តទៅមុខនៅឡើយទេ
គម្រោងសិក្សាលទ្ធភាពសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅកាន់ឃុំស្វាយជ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល ដែលត្រូវបានសាធារណរដ្ឋកូរ៉េខាងត្បូងធ្វើការសិក្សាកន្លងមក
អានបន្ថែមក្រសួងការងារបង្កើតក្រុមប្រឹក្សាលើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពក្នុងវិស័យ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី ១៦ កក្កដាបានសម្រេចអនុម័តបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់នៅកម្ពុជា។ យោងតាមសេចក្តីសម្រេច ០១០/១៨ គ.ជ.ស.ក ចុះថ្ងៃទី ១៦ កក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រុមប្រឹក្សាពិគ្រោះយោបល់នេះ មានតំណាងភាគីរដ្ឋាភិបាលចំនួន ១៣ រូប តំណាងភាគីសហជីព៦រូប តំណាងអង្គការក្រៅរដ្ឋាភិបាល៩រូប និងតំណាងភាគីនិយោជក ៦រូប។ តួនាទីរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់នេះ ជាអ្នកសម្របសម្រួល តាមដានលើកិច្ចសហប្រតិបត្តិការ និងផ្តល់យោបល់ពីបញ្ហាសុខភាព សុវត្ថិភាពការងារក្នុងវិស័យសំណង់ ជាពិសេសសម្រាប់កម្មករសំណង់ដែលធ្វើការក្នុងការដ្ឋានដោយផ្ទាល់។ លោក មាស ព្រឹក្សា ដែលជាតំណាងអនុប្រធានរបស់សមាគមអ្នកសាងសង់កម្ពុជា បានឲ្យដឹងថា ៖ “ការបង្កើតក្រុមប្រឹក្សានេះ ជារឿងមួយដែលល្អ ដែលជាការជួយបង្កើននូវសុវត្ថិភាពការងារសម្រាប់កម្មករដែលធ្វើការនៅការដ្ឋានផ្ទាល់”។ បច្ចុប្បន្ន សម្រាប់ក្រុមហ៊ុនសាងសង់ភាគច្រើនដែលមានចុះបញ្ជីការត្រឹមត្រូវតែងតែយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពកម្មករ និងមានរចនាសម្ព័ន្ធត្រឹមត្រូវក្នុងការគ្រប់គ្រងសុវត្ថិភាព ប៉ុន្តែជាការបារម្មណ៍ចំពោះមុខ គឺបញ្ហាសុវត្ថិភាពចំពោះកម្មករដែលធ្វើការក្រោមអ្នកម៉ៅការតូចៗដែលទទួលការពីម្ចាស់គម្រោងផ្ទាល់ តែងតែកេងចំណេញមិនចំណាយបន្ថែមចំពោះសុវត្ថិភាព និងមិនយកចិត្តទុកដាក់ស្តង់ដារសុខភាពកម្មកររបស់ខ្លួន។ ជាវិធានការ ក្រសួងឬសមត្ថកិច្ចពាក់ព័ន្ធ គួរពិនិត្យមើលបន្ថែមការអនុញ្ញាតសាងសង់ដល់ម្ចាស់គម្រោងជាមួយក្រុមហ៊ុនសាងសង់ដែលមានការចុះបញ្ជីការត្រឹមត្រូវ ដែលការ្យនេះមិនត្រឹមតែទទួលបានប្រយោជន៍បញ្ហាសុវត្ថិភាពកម្មករប៉ុណ្ណោះទេ តែក៏ធានាបាននូវគុណភាពសំណង់ដែលធានាដល់សុវត្ថិភាពប្រើប្រាស់ និងចំណូលពន្ធដល់រដ្ឋផងដែរ។ ទាក់ទងនឹងសុវត្ថិភាពការងារក្នុងវិស័យសំណង់នេះ បច្ចុប្បន្នក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សហការជាមួយសមាគមអ្នកសាងសង់កម្ពុជា ក៏បាននឹងកំពុង ធ្វើយុទ្ធនាការចុះតាមបណ្ដាខេត្តក្រុងនានាដើម្បីអប់រំមន្រ្តីរាជការពាក់ព័ន្ធ […]
អានបន្ថែមអ្នកជំនាញ៖ ទីក្រុងភ្នំពេញកំពុងវិវត្តខ្លួនឆ្ពោះទៅកាន់ទីក្រុងឆ្លាតវៃ
ស្របពេលដែលពាក្យថាទីក្រុងឆ្លាតវៃបានក្លាយជាពាក្យកំពុងពេញនិយមមួយដែលឆ្លើយតបនឹងកំណើនប្រជាជននិងភាពកាន់តែចង្អៀតក្នុងពិភពលោក អ្នកជំនាញមកពីវិស័យផ្សេងៗគ្នាបានអង្គុយពិភាក្សានៅថ្ងៃទី ២៥ ខែមិថុនា
អានបន្ថែមចាប់ពីពេលនេះតទៅ រាល់សំណង់គ្មានច្បាប់អនុញ្ញាត ត្រូវផ្អាកធ្វើអាជីវកម្មជាកំហិត
ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បានប្រកាសថា ចាប់ពីពេលនេះតទៅ រាល់សំណង់ដែលគ្មានច្បាប់អនុញ្ញាត ត្រូវផ្អាកធ្វើអាជីវកម្ម។ ការប្រកាសនេះ ធ្វើឡើងស្របពេលជាមួយគ្នា
អានបន្ថែមក្រសួងស្នើផ្នែកឯកជនចូលរួមសាងសង់មជ្ឈមណ្ឌលឡូជីស្ទីកនៅទីក្រុងភ្នំពេញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យផ្នែកឯកជនដាក់ស្នើសុំការសាងសង់ មជ្ឈមណ្ឌលឡូជីស្ទីក នៅទីក្រុងភ្នំពេញ ដើម្បីចូលរួមជំរុញវិស័យឡូជីស្ទីកនៅក្នុងទីក្រុងប្រសើរឡើង។
អានបន្ថែមតម្រូវការការងារផ្នែកសំណង់និងអចលនទ្រព្យជាប់ចំណាត់ថ្នាក់ទី៣នៅក្នុងទីផ្សារការងារ
ការរីកលូតលាស់នៃវិស័យសំណង់ និងអចលនទ្រព្យបានបង្កើនឱកាសការងារយ៉ាងច្រើនទៅតាមផ្នែកផ្សេងៗ ហើយបានធ្វើឲ្យតម្រូវការការងារក្នុងវិស័យទាំងនេះស្ថិតក្នុងលំដាប់ទីបីនៅក្នុងទីផ្សារការងារ
អានបន្ថែមទីបំផុត! ផ្លូវជាតិលេខ ២និងលេខ២២នឹងចាប់ផ្តើមសាងសង់ក្នុងខែវិច្ឆិការខាងមុខនេះ
បន្ទាប់ពីទន្ទឹងរងចាំអស់រយៈពេលជាច្រើនឆ្នាំមក ការស្ថាបនាពង្រីកផ្លូវជាតិលេខ២ និង លេខ ២២ ក្រោមជំនួយពីរដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងខែវិច្ឆិការខាងមុខនេះ
អានបន្ថែមបន្ទាប់ពីមានការបាក់រលំអគារ រដ្ឋាភិបាលបង្កើតគណៈកម្មការត្រួតពិនិត្យសំណង់នៅខេត្តព្រះសីហនុ
រាជរដ្ឋាភិបាលកាលពីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៩ បានសម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យសំណង់នៅខេត្តព្រះសីហនុ ក្រោយពេលខេត្តនេះ ទទួលរងគ្រោះថ្នាក់បាក់រលំអគារកម្ពស់៧ជាន់បណ្តាលឲ្យមនុស្សស្លាប់និងរបួសជាង ៤០នាក់មក។
អានបន្ថែមកម្ពុជា ឡាវ វៀតណាមប្តេជ្ញាអភិវឌ្ឍតំបន់ត្រីកោណទៅជាប៉ូលសេដ្ឋកិច្ចថ្មី
ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងបី កម្ពុជា វៀតណាម និងឡាវ បានប្តេជ្ញារួមគ្នា ដើម្បីប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឍន៍ឲ្យទៅជាប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត សម្រាប់ប្រទេសទាំងបី។
អានបន្ថែមឆ្នាំ២០១៩នេះវិស័យសំណង់នឹងកើនឡើងកាន់តែខ្លាំងជាងឆ្នាំ២០១៨
ស្របពេលដែលវិស័យសំណង់បាននិងកំពុងកើនឡើងឥតឈប់ឈរ ឆ្នាំ២០១៩នេះទៀតសោត វិស័យសំណង់នឹងកើនឡើងកាន់តែខ្លាំងជាងឆ្នាំ២០១៨ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម
អានបន្ថែម