ព័ត៌មានសំណង់
ធនាគារពិភពលោក៖ ការថយចុះនៃសេដ្ឋកិច្ចចិន នឹងជះឥទ្ធិពលដល់វិស័យសំណង់និងអចលនទ្រព្យកម្ពុជា
ដោយសារប្រភពនៃទុនវិនិយោគនៅកម្ពុជាគឺភាគច្រើនបានមកពីប្រទេសចិន ការថយចុះនៃសេដ្ឋកិច្ចរបស់ចិនអាចធ្វើឲ្យវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ប្រឈមនឹងហានិភ័យ នេះបើយោងតាមរបាយការណ៍នៃការធ្វើបច្ចុប្បន្នសេដ្ឋកិច្ចរបស់ធនាគារពិភពលោក ចេញផ្សាយកាលពីសប្តាហ៍មុន។
អានបន្ថែមក្រុមហ៊ុនផ្លូវដែកចិនចាប់ផ្តើមសិក្សាការធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា
ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) បានចាប់ផ្តើមការសិក្សារបស់ខ្លួនក្នុងការធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា និងការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។នេះបើយោងតាមព័ត៌មាននៅលើទំព័រហ្វ៊េសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន។
អានបន្ថែមក្រុមហ៊ុនវៀតណាមតែមួយនាំចូលដែកជាង ៤ម៉ឺន តោនមកកម្ពុជាក្នុងរយៈពេល៣ខែ
ក្រុមហ៊ុនផលិតដែករបស់ប្រទេសវៀតណាម Hoa Phat Group បានប្រកាសថា ការលក់ដែករបស់ខ្លូនបានកើនឡើងជាង ២៨ ភាគរយក្នុងរយៈពេលបីខែដំបូង ដែលក្នុងនោះ កម្ពុជាបានទិញដែកពីក្រុមហ៊ុនចំនួនជាង ៤៥ ៤៣០ តោននៃដែកសរុប នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។
អានបន្ថែមគម្រោង«One Central Tower»តម្លៃ២០០លានដុល្លារចាប់ផ្តើមដំណើរការសាងសង់នៅតំបន់បឹងស្នោ
ក្រុមហ៊ុនវិនិយោគអន្តរជាតិ B.I.C Group កាលពីថ្ងៃទី ០៦ ខែ មេសា បានចាប់ផ្តើមដំណើរការសាងសង់គម្រោងអភិវឌ្ឍន៍ដំបូងបង្អស់របស់ខ្លួន «One Central Tower» ដើម្បីប្រែក្លាយតំបន់ខាងកើតរាជធានីភ្នំពេញ ឲ្យទៅជាទីក្រុងដ៏ទំនើបថ្មីលំដាប់អន្តរជាតិ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
អានបន្ថែមជប៉ុនផ្តល់ជំនួយសាងសង់វិទ្យាស្ថានគរុកោសល្យនៅរាជធានីភ្នំពេញ
រដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាកាលពីថ្ងៃទី ០៧ ខែឧសភា បានរួមគ្នាអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋាន សាងសង់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។
អានបន្ថែមសំណង់កំពង់ផែទេសចរណ៍អន្តរជាតិកំពតគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩
សំណង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត សម្រេចបាន២៥ភាគរយ បន្ទាប់ពីបានចាប់ផ្តើមសាងសង់កាលពីខែសីហាឆ្នាំមុន ហើយគ្រោងនឹងបញ្ចប់នៅមុនដាច់ឆ្នាំ២០១៩នេះ។
អានបន្ថែមក្រសួងគ្រោងបញ្ចប់ការចុះបញ្ជីដីទូទាំងប្រទេសឲ្យបាន១០០ភាគរយត្រឹមឆ្នាំ២០២១
ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កំណត់យកឆ្នាំ២០២១ ជាឆ្នាំនៃការចុះបញ្ជីដីទូទាំងប្រទេស រួមទាំងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច សម្រេចឲ្យបាន១០០ភាគរយ ខណៈបច្ចុប្បន្ននេះ ការចុះបញ្ជីដីសម្រេចបាន៧៤ភាគរយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចេញផ្សាយជាសាធារណ កាលពីថ្ងៃទី ២ ខែឧសភា បានបង្ហាញថា ការចុះបញ្ជីដីទូទាំងប្រទេស សម្រេចបានប្រមាណ៥,២លានក្បាលដី ស្មើនឹង ៧៤ភាគរយ នៃចំនួនក្បាលដីប៉ាន់ស្មានសរុប៧លានក្បាលដី គិតត្រឹមខែមេសា ឆ្នាំ២០១៩។ សេចក្តីប្រកាសព័ត៌មានដដែល បន្តថា ក្នុងចំណោមការចុះបញ្ជីដែលសម្រេចបាន មានការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន ៤,៦លានក្បាលដី និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំបាន៦សែនក្បាលដី។ ក្រសួងបន្ថែមថា ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចសម្រចបាន ២៤សហគមន៍ ស្មើនឹង៦៨៤ ក្បាលដី។ ពាក់ព័ន្ធនឹងនៃការដោះស្រាយវិវាទដីធ្លី ក្រសួងទទួលបានពាក្យបណ្តឹង ១០ ០៧៨ ករណី ក្នុងនោះ បានដោះស្រាយបញ្ចប់ ៨ ០៦២ ករណី និងកំពុងដោះស្រាយ ២ ០១៦ ករណី។ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការដាក់ទិសដៅសម្រេចនៃការចុះបញ្ជីក្បាលដីនេះ គឺដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី […]
អានបន្ថែមផ្លូវរថភ្លើងក្រោមដីដំបូងបង្អស់នៅទីក្រុងម៉ានីលត្រូវបានបើកការដ្ឋានសាងសង់ហើយ
ប្រព័ន្ធរថភ្លើងក្រោមដីលើកដំបូងបង្អស់របស់ទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីខែមីនា ឆ្នាំ ២០១៩ កន្លងទៅនេះ បើទោះបីជា ក្រុមហ៊ុនជប៉ុនដែលទទួលខុសត្រូវគម្រោងនេះ ធ្លាប់បានព្រមានរួចមកហើយថា ផែនការបញ្ចប់ការសាងសង់ប្រពន្ធ័នេះនៅឆ្នាំ២០២២ គឺជាការមានសុទិដ្ឋិនិយមខ្ពស់ពេកហើយ។
អានបន្ថែមកម្មករសំណង់ទទូចចង់បានកិច្ចការពារសង្គម
កម្មករដែលបម្រើការនៅក្នុងវិស័យសំណង់ បានទទូចចង់បានកិច្ចការពារសង្គម តាមរយៈការទទួលស្គាល់នៅក្នុងបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីការពារផលប្រយោជន៍របស់កម្មករ ដូចទៅនឹងកម្មករបម្រើការក្នុងវិស័យវាយនភណ្ឌ។
អានបន្ថែម៧ចំណុចនេះអាចជួយឲ្យអ្នកទទួលបាននូវរបៀបថែរក្សាដំបូលស័ង្កសីជាប់បានលើសពី១០ឆ្នាំ
ស្របពេលដែលការប្រើប្រាស់ស័ង្កសីគឺជាជម្រើសដ៏ពេញនិយម និងសក្កិសមបំផុតសម្រាប់ប្រក់ដំបូលលំនៅដ្ឋានរបស់ប្រជាជនកម្ពុជា ក្រុមហ៊ុនឯកទេសខាងផលិតស័ង្កសី ISI STEEL បានចេញវីដេអូររយៈពេល២នាទីបង្ហាញ៧ចំណុចដើម្បីធ្វើឲ្យដំបូលស័ង្កសីអាចរក្សាគុណភាពបានយូរ។
អានបន្ថែម