ព័ត៌មានសំណង់
កម្ពុជា-ថៃរួមគ្នាសាងសង់ស្ពានធំទីមួយលើខ្សែបន្ទាត់ព្រំដែនប្រទេសទាំងពីរ
ប្រទេសកម្ពុជានិងថៃបានសហការរួមគ្នាសាងសង់ស្ពានធំទីមួយលើខ្សែបន្ទាត់ព្រំដែនប្រទេសទាំងពីរស្ថិតក្នុងទឹកដីនៃខេត្តបន្ទាយមានជ័យ ហើយស្ពាននេះដែរត្រូវបានសម្ពោធជាផ្លូវការដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ។
អានបន្ថែមរដ្ឋាភិបាលកំពុងសិក្សាសាងសង់ព្រលានយន្តហោះនៅមណ្ឌលគីរី
រដ្ឋាភិបាលបានកំពុងសិក្សាគម្រោងសាងសង់អាកាសយានដ្ឋាន នៅខេត្តមណ្ឌលគីរី ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ កសិឧស្សាហកម្ម កសិទេសចរណ៍ ជាពិសេសគឺការតភ្ជាប់ខេត្តភាគឦសាន ជាមួយនឹងខេត្តផ្សេងក្នុងប្រទេស និងក្នុងតំបន់។
អានបន្ថែមដំណាក់កាលទី១នៃគម្រោងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័របញ្ចប់ការសាងសង់
មជ្ឈមណ្ឌលកម្សាន្តអន្តរជាតិរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សចិន Prince Real Estate Group បានបញ្ចប់ការសាងសង់ដំណាក់កាលទី១របស់ខ្លួនហើយដែលវាជាផ្នែកមួយនៃគម្រោងដ៏ធំនៅខេត្តកណ្តាល នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វ៊េសប៊ុករបស់ក្រុមហ៊ុន។
អានបន្ថែមគ្រឿងចក្រធំៗ១០០ត្រូវបាននាំចូលមកទីផ្សារអាស៊ាននិងសម្រាប់គម្រោងផ្លូវល្បឿលឿននៅកម្ពុជា
គ្រឿងចក្រធំៗចំនួន១០០គ្រឿងផលិតដោយក្រុមហ៊ុនចិន XCMG ត្រូវបាននាំចូលដើម្បីបំរើដល់គម្រោងសាងសង់នានាក្នុងតំបន់អាស៊ីអាគ្នេយ៏ រួមមានគម្រោងផ្លូវ ល្បឿលឿនដំបូងបង្អស់នៅកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។
អានបន្ថែមបណ្តាញផ្លូវដែកកម្ពុជាក្លាយជាផ្នែកមួយនៃបណ្តាញដែកផ្លូវតំបន់អាស៊ាន
ប្រជាពលរដ្ឋខ្មែរ និងអ្នកទេសចរណ៍ អាចធ្វើដំណើរតាមរថភ្លើង ពីកម្ពុជា រហូតដល់ម៉ាឡេស៊ី និងសឹង្ហបុរី បន្ទាប់ពីកម្ពុជា ភ្ជាប់ជាស្ថាពរ នៃផ្លូវរថភ្លើងរវាងប្រទេសទាំងពីរ(កម្ពុជា-ថៃ) នៅចុងខែមេសានេះ។ ជាការតភ្ជាប់ដែលនាំទៅរកការភ្ជាប់បណ្តាញផ្លូវរដែកកម្ពុជា ជាមួយបណ្តាញផ្លូវដែកក្នុងតំបន់ ដែលធ្វើអោយបណ្តាញផ្លូវដែកកម្ពុជា ក្លាយជាផ្នែកមួយនៃបណ្តាញផ្លូវដែកអាស៊ាន។
អានបន្ថែមក្រុមហ៊ុនចិនគ្រោងបង្កើតអគារពាណិជ្ជកម្មតម្លៃ៥០០លានដុល្លារនៅខេត្តកំពង់ស្ពឺ
ក្រុមហ៊ុនចិនបានប្រកាសគម្រោងបង្កើតអគារពាណិជ្ជកម្មតម្លៃ៥០០លានដុល្លារអាមេរិកមានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ នេះបើយោងតាមលទ្ធផលនៃជំនួបរវាងអភិបាលខេត្តជាមួយនឹងក្រុមហ៊ុននៅឯប្រទេសចិន។ កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំតាមសារអេឡិចត្រូនិច តេឡេក្រាម ថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅខេត្តក្វាងទុង ប្រទេសចិនរបស់ឯកឧត្តម មានក្រុមហ៊ុនផលិតទូរសព្ទដៃនិងអភិវឌ្ឍអចលនទ្រព្យ OPPO និង VIVO បានចាប់អារម្មណ៍ចង់ធ្វើការវិនិយោគក្នុងខេត្តកំពង់ស្ពឺ ដែលក្នុងនោះ ក៏មានគម្រោងវិនិយោគបង្កើតអគារពាណិជ្ជកម្មតម្លៃ៥០០លានដុល្លារអាមេរិកក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ «ខ្ញុំបានជួបអ្នកវិនិយោគផ្ទាល់ ហើយគាត់ប្រាប់ខ្ញុំអញ្ជឹង [គម្រោងបង្កើតអគារពាណិជ្ជកម្ម] ប៉ុន្តែរឿងពិតត្រង់ណានោះ ខ្ញុំអត់ដឹងថាយ៉ាងណាដែរ ក៏ប៉ុន្តែគាត់ថាអញ្ចឹង» ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បែបនេះ។ ជាការកត់សម្គាល់ ខេត្តកំពង់ស្ពឺបាននិងកំពុងក្លាយជាកន្លែងប្រកបដោយសក្តានុពលនិងអំណោយផលសម្រាប់វិនិយោគិន ដោយមួយរយៈពេលចុងក្រោយនេះ មានគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានកំពុងដំណើរការអភិវឌ្ឍន៍នៅខេត្តមួយនេះ។ ក្នុងនោះរួមមាន គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុតម្លៃ២ពាន់លានដុល្លារអាមេរិកដែលនឹងត្រូវឆ្លងកាត់ខេត្តកំពង់ស្ពឺរហូតដល់៨០គីឡូម៉ែត្រ។ (អានបន្ថែម) ជាងនេះទៀត រោងចក្រផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យមានអនុភាពផលិតអគ្គិសនីដល់ទៅ ៦០មេហ្គាវ៉ាត់ ព្រមទាំងរោងចក្រឧស្សាហកម្មជាច្រើនទៀត ក៏បាននិងកំពុងអភិវឌ្ឍក្នុងខេត្តនេះផងដែរ។ (អានបន្ថែម)
អានបន្ថែមក្រសួងផ្តើមសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងប្រភេទ Monorail និងរថភ្លើងក្រោមដីនៅភ្នំពេញ
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងប្រភេទផ្លូវមួយ Monorail និងរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ។ ការសិក្សានេះ នឹងនាំទៅរកការផ្តល់ជំរើសបន្ថែមក្នុងការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនក្នុងទីក្រុង សំដៅការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
អានបន្ថែមសាលាក្រុងភ្នំពេញអនុញ្ញាតសំណើសិក្សាលទ្ធភាពសាងសង់ផ្លូវក្រោមដីនៅលើផ្លូវជាតិលេខ១
សាលារាជធានីបានអនុញ្ញាតជាគោលការណ៍ ឲ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន បុរី ប៉េង ហ៊ួត ចាប់ផ្តើមសិក្សាលទ្ធភាពសាងសង់ផ្លូវក្រោមដីដែលមានទីតាំងស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
អានបន្ថែមកម្ពុជាផលិតស៊ីម៉ង់ ប្រមាណជិត៧លានតោន ក្នុងមួយឆ្នាំ
រោងចក្រផលិតស៊ីម៉ង់ចំនួនបួន នៅកម្ពុជាមានសមត្ថភាពផលិតស៊ីម៉ង់បានចំនួនប្រមាណជា៧លានតោនក្នុងមួយឆ្នាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃវិស័យសំណង់ក្នុងស្រុក ដែលមាននិន្នាការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមការបញ្ជាក់របស់លោក ប៉េង ណាវុធ អនុរដ្ឋលេខាធិការនៃ ក្រសួងរ៉ែ និងថាមពេល។
អានបន្ថែមជីប ម៉ុង លែន បើកសម្ពោធផ្លូវមួយខ្សែតភ្ជាប់ទៅកាន់ផ្លូវសំខាន់ៗបីនៅរាជធានីភ្នំពេញ
ក្រុមហ៊ុន ជីប ម៉ុង លែន នៃសម្ព័ន្ធ ជីប ម៉ុង គ្រុប កាលពីថ្ងៃទៅ ០៨ ខែ មេសា ឆ្នាំ ២០១៩ បានបើកសម្ពោធដាក់ឲ្យសាធារណជនប្រើប្រាស់ជាផ្លូវការ ផ្លូវមួយខ្សែដែលតភ្ជាប់ពីគម្រោង ដឺ លែន ម៉ាក ២៧១ ទៅកាន់ផ្លូវសំខាន់ៗចំនួនបីនៅរាជធានីភ្នំពេញ។
អានបន្ថែម