ព័ត៌មានសំណង់
បច្ចេកវិទ្យាជប៉ុនថ្មីនៅខេត្តពោធិ៍សាត់ គ្រប់គ្រងទឹកក្នុងស្រែផង កាត់បន្ថយឧស្ម័ន GHG ពីកសិកម្មផង
ជប៉ុន កំពុងអនុវត្តគម្រោងដោយនាំយកបច្ចេកវិទ្យាពិសេស ក្នុងការស្រោចស្រពដំណាំស្រូវ ដែលជាបច្ចេកទេសបង្កើនអុកស៊ីសែនដល់ដី និងកាត់បន្ថយការបំភាយឧស្ម័នមេតានទៅបរិយាកាស។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់អង្គការចៃកា (JICA) ប្រចាំកម្ពុជា ដែលបានចុះផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ បើតាមប្រភពដដែលនេះ បានឱ្យដឹងថា តាមរយៈអង្គការចៃកា កម្ពុជា និងជប៉ុន បានចាប់ផ្តើមគម្រោងថ្មីស្តីពី ការអនុវត្ត និងអភិវឌ្ឍបច្ចេកវិទ្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលភាយចេញពីវាលស្រែ តាមរយៈការបង្កើតឲ្យមានប្រព័ន្ធស្រោចស្រព និងគ្រប់គ្រងទឹកខ្នាតធំស្ថិតក្នុងភាគខាងលិចទន្លេសាបនៃប្រទេសកម្ពុជា។ តាមរយៈគម្រោងនេះ ក្រុមការងារ នឹងចាប់ផ្តើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៩ ដោយមានគោលបំណង (ទី១) ដើម្បីកាត់បន្ថយការបំភាយឧស្ម័នមេតានពីវាលស្រែដោយធ្វើឲ្យការគ្រប់គ្រងទឹកមានភាពប្រសើរឡើង និងរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និង(ទី២) ដើម្បីកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ តាមរយៈការបង្កើនផលិតភាពស្រូវ និងប្រាក់ចំណូលដោយប្រើប្រាស់ក្របខណ្ឌឥណទានកាបូន។ បន្ថែមពីនេះ ក្រុមស្រាវជ្រាវរួមកម្ពុជា-ជប៉ុន នឹងធ្វើការរួមគ្នាដោយអនុវត្តបច្ចេកវិទ្យាខាងលើជាមួយកសិករ នៅតាមទីតាំងគំរូទាំងអស់ ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់។ បើតាមអង្គការចៃកា បច្ចេកទេសដែលយកមកប្រើប្រាស់ក្នុងគម្រោងខាងលើនេះ ហៅថា បច្ចេកទេសស្រោចស្រពពន្លិចឆ្លាស់ និងបង្គោក(Intermittent Irrigation) គឺជាវិធីសាស្រ្តដាំដុះដែលការស្រោចស្រពត្រូវបានធ្វើឡើងវិញជាបន្តបន្ទាប់ ក្នុងអំឡុងពេលនៃការដាំដុះស្រូវ ដោយផ្តល់នូវអុកស៊ីសែនដល់ដី និងកាត់បន្ថយការបំភាយឧស្ម័នមេតាន។
អានបន្ថែមរោងចក្រផលិតស៊ីម៉ង់ត៍ តម្លៃ ២៥៣លានដុល្លារ នៅបាត់ដំបង សម្រេចការសាងសង់បាន ៨៥%
គិតមកដល់ពេលនេះ រោងចក្រស៊ីម៉ង់ត៍ខនស៍ទី២ នៅខេត្តបាត់ដំបង តម្លៃ ២៥៣លានដុល្លារ សម្រេចការសាងសង់បានប្រមាណ ៨៥% ហើយគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយលើបណ្តាញសង្គមហ្វេប៊ុករបស់សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។ អ្នកឧកញ៉ា វិញ ហ៊ួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាសហស្ថាបនិកក្រុមហ៊ុនរោងចក្រខនស៍ស៊ីមេន បានបញ្ជាក់ឱ្យដឹងថា គម្រោងរោងចក្រស៊ីម៉ង់ត៍ខនស៍ទី២នេះ មានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបងលើផ្ទៃដី ៤០៧ហិចតា និងមានទុនវិនិយោគសរុបប្រមាណជា ២៥៣លានដុល្លារ ដែលនេះជាការវិនិយោគរួមគ្នារវាងភាគីកម្ពុជា និងភាគីចិន។ គួរបញ្ជាក់ថា ក្រោយបញ្ជប់ការសាងសង់ រោងចក្រមួយនេះអាចផលិតស៊ីម៉ង់ត៍បានចំនួន ៥ពាន់តោនក្នុងមួយថ្ងៃ និង២លានតោនក្នុងមួយឆ្នាំ។ អ្នកឧកញ៉ាបន្តថា គម្រោងនេះ ត្រូវបានចាប់ផ្តើមសាងសង់នាអំឡុងខែសីហា ឆ្នាំ២០១៨ ហើយបើគិតមកទល់ពេលនេះសម្រេចបាន ៨៥%ហើយ បើតាមផែនការគម្រោងនេះនឹងបញ្ចប់ការសាងសង់ និងឈានដល់ការចាប់ផ្តើមផលិតស៊ីម៉ង់ត៍ជាផ្លូវការក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ។ គួររំលឹកថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៦ ក្នុងនោះមានរោងចក្រចំនួន៥ កំពុងដំណើរការ ដោយអាចផលិតស៊ីម៉ង់ត៍សរុបបានប្រមាណ ៩លានតោន ក្នុងមួយឆ្នាំ។ រោងចក្រផលិតស៊ីម៉ងត៍ទាំង៥ ដែលកំពុងដំណើរការនោះ រួមមាន ក្រុមហ៊ុន ជីបម៉ុង […]
អានបន្ថែមគម្រោងដោះទឹក និងពង្វាងទឹកចេញពីភ្នំពេញ ប្រវែង ២៦០ គ.ម សម្រេចបាន ៦០%
គម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ស្តារប្រឡាយចំនួន ១០ខ្សែ មានប្រវែង ២៦០គីឡូម៉ែត្រ សម្រេចបាន ៦០% ហើយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤។ នៅក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោងខាងលើឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ការជន់លិចតំបន់ជុំវិញរាជធានីភ្នំពេញ និងតំបន់រណប និងផ្នែកខ្លះនៃខេត្តកណ្តាល បណ្តាលពីបរិមាណទឹកភ្លៀងហូរធ្លាក់ពីតំបន់ភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ និងពីតំបន់ភ្នំក្រវាញ តាមព្រែកនានាហូរចូលមកស្ទឹងព្រែកត្នោត ធ្វើឱ្យកើនឡើងពី ១៣០០ ទៅ ១៧០០ម៉ែត្រគូបក្នុងមួយវិនាទី ខណៈសំណង់ដោះទឹកនៅកំពង់ទួលទឹកថ្លានៅផ្នែកខាងក្រោមអាចដោះទឹកបានប្រមាណ ៨៥០ម៉ែត្រគូបក្នុងមួយវិនាទី។ ឯកឧត្តមបន្ថែមថា កត្តាកម្ពស់ទឹកនៅតាមអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ហក់ឡើងខ្ពស់ និងបរិមាណទឹកដ៏ច្រើនពីតំបន់ផ្ទៃរងទឹកភ្លៀងនៅជុំវិញផង ក៏ជាហេតុបណ្តាលឱ្យមានការជន់លិចដែរ។ ជាការឆ្លើយតប គម្រោងពង្វាងទឹកនេះ ជាយុទ្ធសាស្ត្រក្នុងការដោះទឹកឱ្យបានឆាប់ធ្លាក់ចូលទៅក្នុងអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដែលមានការស្តារប្រឡាយចំនួន ១០ខ្សែ ប្រវែង ២៦០គីឡូម៉ែត្រ ព្រមទាំងអភិវឌ្ឍធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធដោះទឹកជំនន់ទឹកភ្លៀងផងដែរ។ ដោយឡែក ចំពោះការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់នៃគម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រសង្កាត់កំពង់សំណាញ់ សង្កាត់រកាខ្ពស់ សង្កាត់ព្រែកហូរ […]
អានបន្ថែមឧបនាយករដ្ឋមន្ត្រី៖ ព្រែកជីកហ្វូណនមិនប៉ះពាល់បរិស្ថានវៀតណាមនោះទេ ខណៈកម្ពុជាបានជ្រើសថ្ងៃខែបើកការដ្ឋានរួចរាល់ហើយ!
ឆ្លើយតបនឹងសំណួររបស់ CNBC Inter’l ពាក់ព័ន្ធនឹងករណីដែលថា ព្រែកជីកហ្វូណននឹងបង្វែរបរិមាណទឹកទន្លេមេគង្គ នឹងធ្វើឱ្យខ្វះខាតទឹកសម្រាប់ស្រោចស្រពនៅតាមតំបន់ផ្នែកខាងក្រោមទន្លេមេគង្គ (ជាពិសេសនៅតំបន់វៀតណាមខាងត្បូង) ដែលជាប្រភពផ្គត់ផ្គង់កសិកម្មសម្រាប់ទីផ្សារអាស៊ី ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ច្បាស់ៗថា បរិមាណលំហូរទឹកដែលនឹងត្រូវហូរឆ្លងកាត់ព្រែកជីកហ្វូណនធៀបនឹងបរិមាណលំហូរទឹកនៃទន្លេមេគង្គទាំងមូល គឺតិចតួចខ្លាំងសឹងថាពុំចាំបាច់និយាយ នេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយ CNBC International TV ចេញផ្សាយថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៤។ “អ្វីដែលបានលើកឡើងគឺជាការព្រួយបារម្ភដែលគ្មានទិន្នន័យបញ្ជាក់។ អនុញ្ញាតឱ្យខ្ញុំប្រាប់អ្នកអំពីតួលេខជាក់លាក់។ សព្វថ្ងៃ ៨០០០ ម៉ែត្រគូប ក្នុងមួយវិនាទី នៃបរិមាណលំហូរទឹកទន្លេមេគង្គហូរទៅកាន់សមុទ្រ។ ចំណែកឯបរិមាណលំហូរទឹកដែលនឹងត្រូវរំលែកពីទន្លេមេគង្គមកតាមព្រែកជីកហ្វូណន គឺមានត្រឹមតែ ៣,៦ ម៉ែត្រគូប ក្នុងមួយវិនាទី ពោលគឺមានត្រឹមតែ ០,០៦% នៃបរិមាណលំហូរទឹកក្នុងទន្លេមេគង្គតែប៉ុណ្ណោះ។ ដូច្នេះ បរិមាណនេះគឺវាតិចតួចហួសនឹងលើកមកនិយាយ។” ប្រសាសន៍ឯកឧត្តមស៊ុន ចាន់ថុល។ ឯកឧត្តមបញ្ជាក់ថា ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងព្រែកជីកហ្វូណននេះ ត្រូវបានធ្វើឡើងដោយអ្នកជំនាញនិងទីប្រឹក្សាជាតិនិងអន្តរជាតិចំនួន ៤៨រូប និងត្រូវបានធ្វើឡើងដោយគ្រប់ជ្រុងជ្រោយ។ គម្រោងនេះ នឹងមិនមានការប៉ះពាល់បរិស្ថានទាំងនៅក្នុងប្រទេសកម្ពុជា […]
អានបន្ថែមគម្រោងស្ដារផ្លូវជាតិលេខ៣១ (ចាប់ពីបែកគុសដល់ស្រុកកំពង់ត្រាច) សម្រេចបានជិត ៨០%
គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គីឡូម៉ែត្រ សម្រេចបាន ៧៨,៤៣ភាគរយ ខណៈរដ្ឋគ្រោងនឹងបញ្ចប់ឱ្យបានមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពស្តង់ដារបច្ចេកទេសខ្ពស់។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ នៅថ្ងៃទី០៥ មេសា ២០២៤។ ឯកឧត្តមបានបញ្ជាក់ថា បើគ្មានការប្រែប្រួលទេ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ នឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់ ព្រោះលទ្ធផលការងារគម្រោងជារួមគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ សម្រេចបាន ៧៨,៤៣ភាគរយ ហើយ។ ឯកឧត្តមបន្ថែមថា តាមការគ្រោងទុក ការងារនឹងបញ្ចប់ក្នុងដំណាច់ខែមិថុនា ឆ្នាំ២០២៤ ក្រោយពីបំពេញបន្ថែមការងារបំពាក់សម្ភារៈ បរិក្ខាសុវត្តិភាពរួច អាចនឹងរៀបចំបែបបទប្រគល់ទទួលបញ្ចប់គម្រោងបណ្ដោះអាសន្ននៅចុងខែសីហា ឆ្នាំ២០២៤នេះ ពោលគឺមានន័យថាបញ្ចប់មុនកិច្ចសន្យារយៈពេល១ឆ្នាំ។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងជំរុញការងារ កាយដីសម្អាតពង្រីកផ្លូវមុខបន្ថែមក្រោមស្ពានផ្លូវវាងផ្សារបន្ទាយមាសត្រង់គីឡូម៉ែត្រលេខ 35+750 ដាក់លូបង្ហូរទឹកកាត់ផ្លូវតភ្ជាប់ទល់ខ្លោងទ្វារវត្តស្រែរនោង និងបន្ថែមដែកក្បាំង guard rail ការពារលូប្រអប់។ គួរបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម […]
អានបន្ថែមកម្ពុជាបង្កើតភ្លៀងសិប្បនិម្មិត ដើម្បីជួយកាត់បន្ថយកម្ដៅតាមសាលារៀនសាធារណៈ
រដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យសមត្ថកិច្ចតាមមូលដ្ឋានចុះបង្កើតភ្លៀងសិប្បនិមិ្មតនៅតាមសាលារៀនសាធារណៈ ដើម្បីជួយកាត់បន្ថយកម្តៅ ខណៈបច្ចុប្បន្នអាកាសធាតុក្តៅហួតហែងខ្លាំង ដែលអាចនឹងប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សតាមសាលារៀន។ ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចខេត្តកោះកុង និងស្រុកមណ្ឌលសីមា ក៏បានចុះអនុវត្តភ្លាមៗដោយបានធ្វើការបាញ់ទឹកដើម្បីបង្កើតជាភ្លៀងសិប្បនិម្មិតនៅតាមអគារសិក្សានីមួយៗ តាមទីធ្លា និងលើដំបូលអគារនៅសាលារៀនចំនួន២ គឺសាលាបឋមសិក្សាទីរួមខេត្ត ក្នុងក្រុងខេមរៈភូមិន្ទ និងសាលារៀនចាំយាម ស្រុកមណ្ឌលសីមាខេត្តកោះកុង។ នេះបើយោងតាមហ្វេសប៊ុករដ្ឋបាលខេត្តកោះកុង នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ ទាក់ទងនឹងសកម្មភាពមួយនេះដែរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅខេត្តកោះកុង បានបង្ហាញក្តីសាទរ និងគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការមួយនេះ និងបានថ្លែងអំណរគុណដល់កង់កម្លាំងសមត្ថកិច្ចចំពោះសកម្មភាពចុះបាញ់ទឹក ថាពិតជាបានរួមចំណែក លើកម្ពស់សុខភាពសិស្ស ខណៈបច្ចុប្បន្នអាកាសធាតុក្តៅខ្លាំងខុសពីឆ្នាំមុនៗ។ ទន្ទឹមនឹងនេះផងដែរ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានឱ្យដឹងទៀតថា លោកបានដាក់ផែនការដល់បណ្តារអធិការនគរបាលស្រុកត្រៀមចុះបាញ់ទឹកបង្កើតជាភ្លៀវសិប្បនិម្មិតតាមសាលារៀននានា ពេលមានការស្នើសុំពីគណៈគ្រប់គ្រងសាលារៀននីមួយៗ ពិសេសពេលមានអាកាសធាតុក្តៅខ្លាំង ដើម្បីកាត់បន្ថយកម្តៅ និងផ្តល់ឱកាសឱ្យសិស្សបានបន្តសិក្សារៀនសូត្រ។ គួររំលឹកថា កាលពីថ្ងៃ០១ ឧសភា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំបន្ថែមដែរថា បើថ្ងៃណាក្តៅខ្លាំងលើស៤០អង្សា សិស្សអាចឈប់សំរាកបានដើម្បីសុវត្ថិភាព ខណៈសម្តេចក៏ស្នើឱ្យក្រសួងអប់រំកែម៉ោងពេលវេលារៀន និងអាចផ្អាកការសិក្សារបស់សិស្សបាន។ ទន្ទឹមគ្នានេះ សម្តេចក៏ស្នើឱ្យអាជ្ញាធរមូលដ្ឋាន ត្រៀមចេញអន្តរាគមន៍លើបញ្ហាខ្វះទឹកជូនពលរដ្ឋឱ្យបានទានពេលផងដែរ៕
អានបន្ថែមត្រីមាសទី១-២០២៤ កម្ពុជាទទួលបានទុនវិនិយោគក្នុងវិស័យឧស្សាហកម្មសរុបជិត ២០ពាន់លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាទទួលបានទុនវិនិយោគក្នុងវិស័យឧស្សាហកម្មមានចំនួនសរុបជិត ២០ពាន់លានដុល្លារ កើនឡើង ១៣,៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក្នុងឱកាសសម្ពោធដាក់ដំណើរការជាផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងដំណើរអភិវឌ្ឍន៍ឧស្សាហកម្មរថយន្តរបស់កម្ពុជា ដែលឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ ឯកឧត្តមបានបន្ថែមថា ការដំណើរការរោងចក្រនេះ នឹងក្លាយជាកម្លាំងដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេសមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ជាមួយគ្នានេះដែរ លោក Kashitani ICHIRO ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Toyota Tsusho Corporation ក៏បានឱ្យដឹងដែរថា ក្រុមហ៊ុនមិនត្រឹមតែនឹងផលិតយានយន្តប៉ុណ្ណោះទេ តែក៏នឹងផ្តោតលើការបណ្តុះបណ្តាល និងការអប់រំក្នុងវិស័យយានយន្តផងដែរ ដោយគ្រោងបង្កើតសាលាបណ្ដុះបណ្ដាលតូយ៉ូតា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា។ គួរបញ្ជាក់ថា […]
អានបន្ថែមរោងចក្រដំឡើងរថយន្តToyota តម្លៃជាង ៣៦លានដុល្លារ សម្ពោធឱ្យដំណើរការជាផ្លូវការហើយ
រោងចក្រដំឡើងរថយន្ត Toyota ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានតម្លៃជាង ៣៦លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធផ្លូវការក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ រោងចក្រដំឡើងរថយន្តតូយ៉ូតា ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TO YO TA TSUSHO CORPORATION នៃប្រទេសជប៉ុន ដែលមានភាគហ៊ុនចំនួន ៩០ភាគរយ និងក្រុមហ៊ុន គង់ នួន គ្រុប ចំនួន ១០ភាគរយ។ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក ឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ លើផ្ទៃដីសរុប ៤២.៩៧១ម៉ែត្រក្រឡា។(អានបន្ថែម) បន្ថែមពីនេះ រោងចក្រនេះ ប្រើប្រាស់ទុនវិនិយោគចំនួន ៣៦.៧៨១.០០០ដុល្លារអាមេរិក និងប្រើប្រាស់បុគ្គលិកសរុបចំនួន ១៥០នាក់។ លើសពីនេះ រោងចក្រនេះ មានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ […]
អានបន្ថែមត្រីមាសទី១-២០២៤ កំពង់ផែក្រុងព្រះសីហនុ មានកុងតឺន័រឆ្លងកាត់រហូត ២៤ម៉ឺនTEUs កើន ២៣%
គិតត្រឹមរយៈពេល១៤សប្តាហ៍ ឬប្រមាណ៩៨ថ្ងៃដំបូង ក្នុងឆ្នំា២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកុងតឺន័រឆ្លងកាត់ចំនួន ២៤ម៉ឺនTEUs កើនឡើងជាង ២៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំា២០២៣ កន្លងទៅ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ឧសភា ២០២៤។ នាឱកាសនោះ ឯកឧត្តបានឱ្យដឹងថា បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត សរុបចំនួន ១.៣៥៥នាក់ (ក្នុងនោះមានស្ត្រី ១៣១នាក់) ហើយបើគិតក្នុងរយៈពេល ១៤សប្តាហ៍ដំបូងក្នុងឆ្នាំ២០២៤នេះ មានបរិមាណកុងតឺន័រឆ្លងកាត់ចំនួនប្រមាណ ២៤ម៉ឺនTEUS កើនឡើង ២៣,៤៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលតួលេខនេះបានបង្ហាញពីសន្ទុះប្រកប ដោយភាពរឹងមាំសម្រាប់ឆ្នាំ២០២៤។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣កន្លងទៅ កំពង់ផែខាងលើនេះ ទទួលបានបរិមាណកុងតឺន័រឆ្លងកាត់ សរុបចំនួនជិត ៨០ម៉ឺនTEUS កើនឡើង ៦,៣៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ និងមានចំណូលអាជីវកម្មសរុបប្រមាណជាង ៩៥លានដុល្លារ កើនឡើង ៥,៤២%។ ជាមួយគ្នានេះដែរ […]
អានបន្ថែមផ្សារអន្តរជាតិបោះដុំបន្លែធំបំផុតក្នុងរាជធានីភ្នំពេញ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ
មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ ឬផ្សារដើមគរថ្មី ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ លើផ្ទៃដី ២០ហិកតា នៃដីបឹងតាមោក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ ពិធីសម្ពោធខាងលើនេះ មានការចូលរួមជាអធិបតីពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម វ៉ាង វិនធាន អគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ គម្រោងផ្សារដើមគរថ្មីនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀលអ៊ីស្តេត អ៊ិនវេសម៉ិន ឯ.ក ដែលបានអភិវឌ្ឍសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ចំណតរថយន្ត ឃ្លាំង និងអគារពាណិជ្ជកម្មកម្ពស់ ៣៣ជាន់។ ទន្ទឹមនឹងនេះដែរ ផ្សារដើមគរថ្មីនេះ នឹងអនុញ្ញាតឱ្យអាជីវក ដែលកំពុងតែលក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ តំបន់ជុំវិញផ្សារដើមគរចាស់ ទៅលក់ដូរនៅបឹងតាមោកវិញ ទៅតាមតម្លៃជួលសមរម្យ។ គួររំលឹកថា កន្លងមកអតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានស្នើដល់អាជ្ញាធរពាក់ព័ន្ធឱ្យសិក្សារៀបចំបង្កើតផ្សារបោះដុំ និងលក់រាយកសិផល តាមបណ្តារាជធានី-ខេត្តបន្ថែមទៀត ដើម្បីជួយដល់កសិកផលរបស់កសិករ ។ (អានបន្ថែម)
អានបន្ថែម