Cambodia Airports បោះទុន ១លានដុល្លារធ្វើទំនើបកម្មចំណតឡាននៅព្រលានយន្តហោះភ្នំពេញ

កាលពីថ្ងៃទី១៤ កក្កដា កន្លងមកនេះ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia Airports) បានប្រកាសពីការសម្រេចបាននូវសមិទ្ធិផលប្រព័ន្ធចំណតឡានស្វ័យប្រវត្តិបែបទំនើបថ្មីមួយរបស់ខ្លួននៅឯឤកាសយានដ្ឋានអន្តជាតិភ្នំពេញ ដែលចំណតរថយន្តថ្មីនេះនឹងបើកឲ្យដំណើរការជាសាធារណៈនៅថ្ងៃស្អែកនេះ (១៦ ខែសីហា)។ ប្រព័ន្ធចំណតឡានថ្មីនេះត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងព្រលានយន្តហោះក៏ដូចជាការកាត់បន្ថយការប្រើកំលាំងពលកម្មមនុស្សជាពិសេសនៅពេលយប់។ ប្រព័ន្ធថ្មីនេះគឺតម្រូវឲ្យអ្នកបើកបរចុចយកសំបុត្រដោយខ្លូនឯងនៅពេលចូលចត។ បន្ទាប់ពីបញ្ចប់ភារកិច្ច អ្នកបើកបរគឺអាចទូទាត់បង់ប្រាក់ថ្លៃចតដោយខ្លួនឯងបានជាមួយនឹងម៉ាស៊ីនបង់ប្រាក់ស្វ័យប្រវត្តិមុនពេលចាកចេញ។ នេះនឹងជួយធ្វើឲ្យការទូទាត់កាន់តែមានសុវត្ថិភាពនិងរហ័សជាងមុន។ នៅក្នុងដំណាក់កាលនេះ គឺមានម៉ាស៊ីនបង់ប្រាក់ស្វ័យប្រវត្តិចំនួន ៨ម៉ាស៊ីន។ បើអ្នកបើកបរបានបង់ប្រាក់រួចរនាំងនៅច្រកទ្វារចេញនឹងបើកឡើងដោយស្វ័យប្រវត្តិព្រោះថាម៉ាស៊ីនបានចំណាំផ្លាករថយន្តរបស់អ្នកបើកបររួចមកហើយ ឬអ្នកបើកបរគ្រាន់តែស្កេនវិក័យប័ត្រដើម្បីឲ្យរនាំងបើក។ លើសពីនេះទៅទៀត ប្រព័ន្ធចំណតថ្មីមួយនេះគឺអាចជួយបង្កើនភាពងាយស្រួលនិងបត់បែនក្នុងការគ្រប់គ្រងលំហូររថយន្តផងដែរ ដោយមានជាប្រព័ន្ធស្វ័យប្រវត្តិអាចជួយកំណត់បានថាច្រកមួយណាកំពុងកកស្ទះ ហើយប្រាប់ទៅដល់អ្នកបើកបរឲ្យទៅតាមច្រកចេញផ្សេងទៀត។ ជាមួយគ្នានេះដែរ សម្រាប់អ្នកប្រើប្រាស់ញឹកញាប់អាចទិញកាតចតរថយន្តដែលហៅថា “កាតស្វាយ” ដែលអនុញ្ញាតឲ្យអ្នកបើកបរចូលនិងចេញព្រលានយន្តហោះបានដោយងាយស្រួល ដោយគ្រាន់តែធ្វើការស្កេននៅច្រកទ្វារចេញនិងចូល។ អត្ថប្រយោជន៍មួយទៀតរបស់កាតនេះគឺប្រាក់បន្ថែម ១០ភាគរយរាប់ពេលបញ្ចូលទឹកប្រាក់ និងការមានសិទ្ធិប្រើប្រាស់ផ្លូវបានយ៉ាងរហ័ស។ ក្រៅពីការធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រង ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាក៏មានពង្រីកគន្លងផ្លូវ និងបន្ថែមច្រកចេញផងដែរ ដែលបច្ចុប្បន្នមានចំនួន ៧ច្រក។ គួរបញ្ជាក់ផងដែរថា ចំណតនៅឤកាសយានដ្ឋានអន្តជាតិភ្នំពេញនាពេលបច្ចុប្បន្ន គឺអាចចតយានយន្តបានជាង ៤៥០គ្រឿង ឬប្រហែល ៣០០០គ្រឿងក្នុងមួយថ្ងៃ។ បើយោងតាមការឲ្យដឹងរបស់លោកលោក ខែក នរិន្ធដា ដែលជាប្រធានផ្នែកទំនាក់ទំនងនិងជាអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា គម្រោងទំនើបកម្មឧបករណ៍និងដំឡើងកម្មវិធីនេះត្រូវបានចំណាយថវិកាប្រមាណ ១លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះដែរទឹកប្រាក់ប្រមាណជាង ១០លានដុល្លារ ទៀតក៏ត្រូវបានចំណាយក្នុងការជួសជុលនិងស្ដារឡើងវិញលើហេដ្ឋារចនាសម្ព័ន្ធចំណតទាំងមូល។

អាន​បន្ថែម

រដ្ឋាភិបាលនឹងសាងសង់អាងហែលទឹកនៅស្រុកកោះធំសម្រាប់កីឡាករហ្វឹកហាត់ត្រៀមប្រកួតកីឡា

កាលពីថ្ងៃអាទិត្យទី ១២ ខែសីហាឆ្នាំ ២០១៨ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហើបប្រាប់ថារដ្ឋាភិបាលនឹងធ្វើការសាងសាង់អាងហែលទឹកនៅស្រុកកោះធំសំរាប់កីឡាករធ្វើការហ្វឹកហាត់

អាន​បន្ថែម

ក្រុមហ៊ុន Makro នឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនៅខេត្តសៀមរាប

កាលពីថ្ងៃទី ១០ ខែ សីហាឆ្នាំ ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDCបានអនុម័តអោយក្រុមហ៊ុន Makro (Cambodia) Company Limited សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយ

អាន​បន្ថែម

ក្រុមហ៊ុនក្នុងវិស័យសំណង់នៅកម្ពុជាកំពុងប្រឈមនឹងបញ្ហាបុគ្គលិកមានគម្លាតជំនាញការ

របាយការណ៍ស្ទង់មតិរួមមួយរបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត (SIDA) បានបង្ហាញថាក្នុងឆ្នាំ២០១៧ គម្លាតជំនាញការងារនៅក្នុងវិស័យសំណង់មានកម្រិតខ្ពស់ជាងគេ ក្នុងចំណោមវិស័យពាណិជ្ជកម្មសំខាន់ទាំង១០។ គម្លាតជំនាញការងារ គឺជាស្ថានភាពមួយនៅពេលដែលបុគ្គលិកកំពុងបំរើការងារក្នុងក្រុមហ៊ុនណាមួយ មិនអាចបំពេញការងារតាមកម្រិតស្ដង់ដាររបស់ក្រុមហ៊ុនមួយនោះបាន។ របាយការណ៍ដែលមានចំណងជើងថា “Skills Shortages and Skills Gaps in the Cambodian Labour markets: Evidence from Employer Survey 2017″មួយនេះ គឺជាលទ្ធផលនៃការសម្កាសន៍ក្រុមហ៊ុនចំនួន៦០២ ស្ថាប័នមកពី ១០ វិស័យដែលជាតំណាងឱ្យគ្រឹះស្ថានសរុបចំនួន៤៦៧១គ្រឹះស្ថាននៅក្នុងប្រទេសកម្ពុជា (ផ្តល់ការងារដល់និយោជិកប្រមាណជាង៩៦២៧៩៧នាក់)។ របាយការណ៍នេះ បានអោយដឹងថាមាន៤៤ភាគរយនៃក្រុមហ៊ុនសំណង់ដែលបានចូលរួមក្នុងការស្ទង់មតិនេះបានជួបប្រទះបញ្ហាគម្លាតជំនាញការងារក្នុងក្រុមហ៊ុនរបស់ខ្លួន ដែលអត្រានេះគឺខ្ពស់ជាងគេ បើប្រៀបធៀបទៅនឹងវិស័យសំខាន់ៗទាំងអស់ ដែលមានអត្រាមធ្យមត្រឹមតែ២៩,៣ភាគរយ ប៉ុណ្ណោះ។ បន្ថែមពីនេះទៅទៀត ការស្ទង់មតិនេះក៏បានបង្ហាញថាក្នុងវិស័យសំណង់ គឺមានគម្លាតជំនាញការងារសំខាន់ៗចំនួន ៥រួមមាន៖ ១) ជំនាញទំនាក់ទំនងផ្ទាល់២) ជំនាញធ្វើការងារជាក្រុម៣) ជំនាញដោះស្រាយបញ្ហា៤) ជំនាញគ្រប់គ្រងយុទ្ធសាស្រ្ត និង ៥) ជំនាញគ្រប់គ្រងការិយាល័យរដ្ឋបាល។ ទោះជាយ៉ាងណា ដើម្បីជាការដោះស្រាយបញ្ហា មាន ៣២ ភាគរយនៃក្រុមហ៊ុនសំណង់ទាំងនោះ កាលពីឆ្នាំ […]

អាន​បន្ថែម

ខេត្តតាកែវត្រូវបានជ្រើសរើសសម្រាប់គម្រោងភូមិឌីជីថល

សាធារណរដ្ឋឥណ្ឌា កាលពីថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជ្រើសរើសយក ស្រុកទ្រាំង ខេត្តតាកែវ ជាទីតាំងគោលដៅដើម្បីអនុវត្តគម្រោងភូមិឌីជីថលសាកល្បង។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាង ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ កន្លងមកនេះ។ គួរបញ្ជាក់ផងដែរថា គម្រោងភូមិឌីជីថលគឺជាគម្រោងមួយដែលបង្កើតឡើងដោយរដ្ឋាភិបាលឥណ្ឌាក្នុងគោលបំណងដើម្បី ធ្វើទំនើបកម្មនិងផ្តល់សេវាកម្មឌីជីថលនៅតាមភូមិដែលនៅតាមទីជនបទលើគ្រប់វិស័យទាំងអស់ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងការរស់នៅរបស់ប្រជាពលរដ្ឋ។ គម្រោងនេះមានគោលគំនិតស្នូលចំនួនបួន គឺ ១)ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដោយប្រើបច្ចេកវិទ្យាអេឡិចត្រូនិចដូចជាភ្លើងពន្លឺ(LED)បែបឌីជីថល និងការបំពាក់ Wi-Fi Hotspot ២) សេវាកម្មទូរវេជ្ជសាស្រ្តឌីជីថល ៣) សេវាកម្មទូរអប់រំ និង ៤) សេវាកម្មអភិវឌ្ឍន៍ជំនាញប្រជាពលរដ្ឋក្នុងតំបន់។ នេះបើយោងតាមឯកសាររបស់ក្រសួងបច្ចេកវិទ្យានិងព័ត៌មានវិទ្យារបស់ប្រទេសឥណ្ឌា។ សម្រាប់ប្រទេសកម្ពុជា គម្រោងនេះនឹងត្រូវអនុវត្តដោយក្រុមហ៊ុន Telecommunications of Consultants India Limited (TCIL) នៃប្រទេសឥណ្ឌា ដោយកាលពីខែ កក្កដា កន្លងមកនេះអ្នកជំនាញការពីក្រុមហ៊ុន TCIL បានចុះមកសង្កេតការលើតំបន់នោះរួចស្រេចទៅហើយ។ ជាការឆ្លើយតប ឯកឧត្ដម ត្រាំ អ៊ីវតឹក […]

អាន​បន្ថែម

កំពង់ផែទេសចរណ៍អន្តរជាតិដំបូងបង្អស់នៅកំពតបើកការដ្ឋានសាងសង់ជាផ្លូវការ

ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃភ្ញៀវទេសចរណ៍តាមផ្លូវទឹករដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ កន្លងមកនេះបានបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិថ្មីមួយនៅខេត្តកំពតដែលជាកំពង់ផែទេសចរណ៍ដំបូងបង្អស់នៅទីនោះ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៏ កំពង់ផែទេសចរណ៍ថ្មីមួយនេះ មានទីតាំងស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពតនឹងគ្របដណ្តប់ផ្ទៃដីចំនួន ៤ ហិកតា ដែលនឹងត្រូវសាងសង់ឡើងដោយក្រុមហ៊ុនវិស្វកម្ម SBPH Engineering & Construction Co. Ltd ហើយស្ថិតក្រោមការត្រួតពិនិត្យ និងពិគ្រោះយោបល់របស់ក្រុមហ៊ុន SBK Research and Development Co. Ltd ។ គម្រោងនេះសាងសង់ឡើងក្រោមកម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណជាង ៨.៤៨លានដុល្លារអាមេរិកដែលជាផ្នែកនៃគម្រោងឈ្មោះថាគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ឬ Greater Mekong Subregion Tourism Infrastructure for Inclusive Growth Project (GMS TIIG No.3194-CAM) ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក៏ដូចជាដើម្បីលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតំបន់សមុទ្រក្នុងការដឹកជញ្ជូនទំនិញនិងភ្ញៀវទេសចរណ៍ផងដែរ។ គម្រោងខាងលើរួមមាន ៖ ១) អាគារអ្នកដំណើរមានកំពស់ពីរជាន់ ២) ផែចតកាណូត ៣)កំពង់សាឡង់៤) ម៉ារីនា ៥) […]

អាន​បន្ថែម

រោងចក្រស៊ីម៉ងត៍តម្លៃជាង ៣២ លានដុល្លារគ្រោងនឹងសាងសង់ក្នុងខេត្តព្រះសីហនុ

ក្រុមហ៊ុន King Elephant Construction Material Co. , Ltd. កាលពីថ្មីៗនេះ បានប្រកាសពីផែនការវិនិយោគទំហំទឹកប្រាក់ជាង ៣២ លានដុល្លារដើម្បីសាងសង់រោងចក្រស៊ីម៉ងត៍ដ៏ធំមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

អាន​បន្ថែម

និម្មិតរូបសន្តិភាពខ្មែរ«វិមានឈ្នះ ឈ្នះ»គ្រោងនឹងបើកសម្ពោធនាខែធ្នូខាងមុខនេះ

វិមាននិម្មិតរូបនៃសុខសន្តិភាពរបស់ប្រទេសកម្ពុជាឈ្មោះថា «វិមានឈ្នះ ឈ្នះ»បញ្ចប់ការសាងសង់ជាង ៨០ ភាគរយ ហើយគ្រោងនឹងបើកសម្ពោធជាផ្លូវការក្នុងឱកាសខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន Fresh News។ កាលពីព្រឹកថ្ងៃទី៧ខែសីហាឆ្នាំ២០១៨សម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការតាមដានដំណើរការនៃការសាងសង់វិមានឈ្នះឈ្នះដែលមានទីតាំងស្ថិតនៅខណ្ឌជ្រោយចង្វារ (ចម្ងាយប្រមាណ៦០០ម៉ែត្រពីសួនរង្វង់មូលលីយ៉ុងផាត់) រាជធានីភ្នំពេញ។ បើយោងតាមប្រភពដដែលនេះបានអោយដឹងថា ការសាង់សង់វិមានឈ្នះ ឈ្នះផ្នែកតួអគារ គឺសម្រេចបានជាង៨០ភាគរយទៅហើយ រីឯរូបចម្លាក់ទាក់ទងទៅនឹងប្រវត្តិសាស្រ្តនិងព្រឹត្តិការណ៍នៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតដែលនឹងត្រូវដាក់តាំងនៅក្នុងវិមានក៏បានឆ្លាក់រួចរាល់ផងដែរ។ វិមានឈ្នះ ឈ្នះត្រូវបានកសាងឡើងក្នុងគោលបំណងដើម្បីជាកន្លែងរក្សានិម្មិតរូបនៃសុខសន្តិភាពរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដែលកន្លងមកប្រទេសមួយនេះបានឆ្លងកាត់សង្រ្គាមដ៏រាំរៃជាច្រើនឆ្នាំ ព្រមទាំងបានសម្លាប់ជីវិតប្រជាជនរាប់លាននាក់។ លើសពីនេះទៅទៀតវិមាននេះក៏នឹងមានការដាក់បង្ហាញឯកសារប្រវត្តិសាសន៍នានាសំរាប់យុវជនជំនាន់ក្រោយ ដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្រ្តខ្មែរផងដែរ។ គួរបញ្ជាក់ផងដែរថា វិមានឈ្នះ ឈ្នះខាងលើនេះ ត្រូវបានចាប់ផ្តើមការសាងសង់កាលពីឆ្នាំ ២០១៦ កន្លងមកនេះ លើផ្ទៃដីប្រមាណជាង៨ហិកតាក្រោមថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

អាន​បន្ថែម

អង្គរវត្តជាប់ចំណាត់ថ្នាក់លេខ ១ ថាជាទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតក្នុងព�

ភ្នាក់ងារទេសចរណ៍ដ៏ល្បីល្បាញនិងពេញនិយមមួយនៅលើនៅពិភពលោក TripAdvisor កាលពីប្រកាសថ្មីៗនេះ បានប្រកាសឈ្មោះសំណង់ប្រវត្តិសាស្ដ្រទាំង ២៥ កន្លែង

អាន​បន្ថែម

ឯកជនជំរុញអោយមានការផ្តល់ការបណ្តុះបណ្តាលនិងកម្មសិក្សាបន្ថែមសំរាប់ការងារវិស័យសំណង់

អ្នកជំនាញមកពីស្ថាប័នរដ្ឋនិងស្ថាប័នឯកជនផ្សេងៗបានអំពាវនាវដល់ក្រុមហ៊ុនឯកជនអោយផ្តល់ការបណ្តុះបណ្តាលនិងកម្មសិក្សាការងារបន្ថែមសំរាប់និស្សិតនិងកម្មករ ជាពិសេសក្នុងវិស័យសំណង់ដើម្បីជាការជួយបង្កើនធនធានមនុស្សដែលមានចំណេះជំនាញនិងវិជ្ជាជីវៈច្បាស់លាស់ក្នុងវិស័យនេះ។ ការអំពាវនាវខាងលើត្រូវបានលើកឡើងក្នុងវេទិការពិភាក្សាដែលបានរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា CDRI ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៨។ ក្នុងកិច្ចពិភាក្សាខាងលើ លោក ម៉ប់ ស៊ីនួន ដែលជានាយកនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គររបស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឱ្យក្រុមហ៊ុនឯកជនសហការថែមទៀតក្នុងការផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកក៏ដូចជាកម្មសិក្សាការងារដល់និស្សិតក្នុងវិស័យសំណង់។ ជាក់ស្តែង ស្ថាប័នរបស់លោកបានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់និស្សិតជាច្រើនសំរាប់ការងារពាក់ព័ន្ធទៅនឹងវិស័យសំណង់នៅឯទីរួមខេត្តសៀមរាប។ លោកបានបន្ថែមទៀតថា ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ធនធានមនុស្សដែលមានចំណេះជំនាញរដ្ឋាភិបាលនិងស្ថានប័នឯកជន ក៏បានបង្កើត “ក្រុមប្រឹក្សាជំនាញតាមវិស័យ ឬ Sector Skills Council ” ដែលតួនាទីរបស់ក្រុមប្រឹក្សានេះគឺផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈសំរាប់វិស័យអាទិភាពដែលរួមមានវិស័យសំណង់ វិស័យគ្រឿងម៉ាស៊ីន វិស័យអគ្គិសនី និងវិស័យផលិតធុនស្រាល។ ទន្ទឹមនឹងនេះដែរ លោក សាន់ ផានិត ដែលជាអ្នកគ្រប់គ្រងផ្នែកបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍នៅក្រុមហ៊ុន Mega Asset Management Co., Ltd ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជាក្នុងវិស័យសំណង់និងអចលនទ្រព្យ ក៏បានបង្ហាញពីការគាំទ្រចំពោះការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់និស្សិតដើម្បីជំរុញដល់ការអភិវឌ្ឍន៍របស់ក្រុមហ៊ុនក៏ដូចជានិស្សិតផ្ទាល់។ លោក សាន់ ផានិត ក៏បានបញ្ជាក់ថាក្រុមហ៊ុន Mega Asset Management Co., Ltd […]

អាន​បន្ថែម