ព្រលានយន្តហោះភ្នំពេញគ្រោងនឹងសាងសង់ស្ថានីយដឹកទំនិញបន្ថែម

ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia Airports) គ្រោងនឹងសាងសង់ស្ថានីយដឹកទំនិញបន្ថែមនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដើម្បីបង្កើនការផ្គត់ផ្គង់សេវាដឹកជញ្ជូនទំនិញតាមផ្លូវអាកាសឲ្យកាន់តែមានប្រសិទ្ធភាព។ លោក ខែក នរិន្ធដា ដែលជាប្រធានផ្នែកទំនាក់ទំនងនិងជាអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាបានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា ៖ «ស្ថានីយដឹកទំនិញបច្ចុប្បន្នមានសមត្ថភាពអាចទទួលបន្ទុកចរាចរណ៍នៃការដឹកជញ្ជូនក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ» ដូចនេះហើយទើបក្រុមហ៊ុនមានគម្រោងអភិវឌ្ឍកន្លែងបន្ថែមទៀតដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងរយៈពេលវែង។ ដោយឡែក ទាក់ទងទៅនឹងព័ត៌មានលំអិតដូចជា ទំហំទឺកប្រាក់នៃការវិនិយោគ កាលបរិច្ឆេទនៃការសាងសង់ ទំហំក៏ដូចជាសមត្ថភាពនៃស្ថានីយដឹកទំនិញថ្មីនេះ ក្រុមហ៊ុនមិនទាន់មានទិន្នន័យនៅឡើយ ហើយលោក ខែក នរិន្ធដា បានអះអាងថា ៖ «យើងកំពុងស្ថិតនៅដំណាក់កាលដំបូងនៃគម្រោង ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងតែធ្វើការយកចិត្តទុកដាក់ទៅលើការរចនាប្លង់ជារួមនៃគម្រោងនេះ»។ ជាការពិតណាស់ ការបន្ថែមស្ថានីយដឹកទំនិញនេះគឺដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិដែលកំពុងមានការរីកចំរើនគួរឲ្យកត់សម្គាល់ក្នុងអត្រា ៧ ភាគរយជារៀងរាល់ឆ្នាំ។ ជាក់ស្ដែង ដោយទំហំពាណិជ្ជកម្មនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ជាកត្តាធ្វើៀឲ្យតម្រូវការសេវាដឹកជញ្ជូនតាមផ្លូវអាកាសមានការកើនឡើងផងដែរ។ លោក ស៊ីន ចាន់សេរី វុត្ថា ដែលជាអ្នកនាំពាក្យរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានមានប្រសាសន៍ថា ៖«ការបន្ថែមស្ថានីយដឹកទំនិញគឺជារឿងល្អដែលនឹងជួយជំរុញទំហំពាណិជ្ជកម្មឲ្យកាន់តែកើនឡើង»។ សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំ ២០១៨ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានប្រមូលចំណូលពន្ធ និងអាករគយចំនួនជាង ១ ពាន់លានដុល្លារអាមេរិក។

អាន​បន្ថែម

ការសាងសង់ពហុកីឡាដ្ឋានជាតិមរតកតេជោគ្រោងនឹងបញ្ចប់មុនកាលកំណត់

ការសាងសង់ពហុកីឡាដ្ឋានជាតិមរតកតេជោដែលនឹងចំណាយទឹកប្រាក់អស់រាប់លានដុល្លារក្រោមជំនួយរបស់ចិន គ្រោងនឹងបញ្ចប់មុនឆ្នាំ២០២០ នេះបើយោងតាមភ្នាក់ងារសារព័ត៌មានចិន Xinhua Net។

អាន​បន្ថែម

គម្រោងកែលម្អផ្លូវជាតិលេខ៤ គ្រោងចាប់ផ្តើមសាងសង់ឆ្នាំក្រោយ

គម្រោងកែលម្អផ្លូវជាតិលេខ៤ ដែលថ្មីៗនេះទើបនឹងបានទទួលកម្ចីឥណទានសម្បទានពីធនាគារពិភពលោកចំនួន១១០លានដុល្លារ នឹងអាចដំណើរការសាងសង់នាដើមឆ្នាំ ២០១៩

អាន​បន្ថែម

វិស័យសំណង់រួមចំណែក ១១,៥ ភាគរយ នៃកំណើនសេដ្ឋកិច្ចឆ្នាំ ២០១៨

វិស័យសំណង់បានរួមចំណែកយ៉ាងខ្លាំងក្នុងកំណើនសេដ្ឋកិច្ចជាតិឆ្នាំ២០១៨ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយនាពេលថ្មីៗនេះ។

អាន​បន្ថែម

ក្រសួងការងារបង្កើតក្រុមប្រឹក្សាលើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពក្នុងវិស័យ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី ១៦ កក្កដាបានសម្រេចអនុម័តបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់នៅកម្ពុជា។

អាន​បន្ថែម

គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-កំពង់សោម ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម�

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC កាលពីថ្មីៗនេះបានប្រកាសសម្រចចេញ“វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ” លើក្រុមហ៊ុនដែលទទួលបានសិទិ្ធទទួលខុសត្រូវលើគម្រោង ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ

អាន​បន្ថែម

ព្រលានយន្តហោះសៀមរាបថ្មីគ្រោងនឹងបើកការដ្ឋានសាងសង់នៅខែសីហា

ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនឹងចាប់ផ្តើមជាផ្លូវការនៅខែសីហាបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ បានចប់រួចរាល់ នេះបើយោងតាមភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។ សេចក្ដីបញ្ជាក់អំពីកាលបរិច្ឆេទនៃការសាងសង់នេះត្រូវបានលើកឡើងក្នុងជំនួប រវាងឯកឧត្ដម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក Zou Yuhui អគ្គនាយករងក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ិនធឺរណែសសឺណលអ៊ែរអេនជីនអ៊ិនវេសមែន (ខេមបូឌា) ឬ Angkor International Airport Investment (Cambodia) Co., Ltd. កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ដើម្បីពិភាក្សាបន្ថែមទៀតទៅលើគម្រោង។ លោក Zou Yuhui បានឲ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុនបានធ្វើប្រឡាយកំណត់ព្រំដី និងធ្វើផ្លូវចូលទៅក្នុងការដ្ឋានរួចរាល់ហើយ។ ក្រៅពីសាងសង់ព្រលាន ក្រុមហ៊ុនក៏នឹងទទួលខុសត្រូវទៅលើប្រព័ន្ធទឹក ប្រព័ន្ធការពារទឹកជំនន់ ក៏ដូចជាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងអាកាសយានដ្ឋានផងដែរ។ ដើម្បីធានាសុវត្ថិភាពនៃព្រលានយន្តហោះថ្មីនេះលោក Zou Yuhui ក៏បានស្នើសុំអាជ្ញាធរខេត្តសៀមរាបមិនឲ្យមានការសាងសង់អាគារខ្ពស់ក៏ដូចជាបង្គោលភ្លើងខ្ពស់ៗ នៅជិតតំបន់ព្រលានយន្តហោះនោះទេ។ លើសពីនេះទៅទៀតលោកក៏បានស្នើសុំគម្រោងប្លង់មេលើការអភិវឌ្ឍន៍របស់ខេត្តសៀមរាបពី ឯកឧត្ដម ឃឹម ប៊ុនសុង ផងដែរដើម្បីសិក្សាបន្ថែម។ គួរបញ្ជាក់ផងដែរថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនេះនឹងចំណាយទុនវិនិយោគប្រមាណ ៩០០ លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ៧០០ ហិកតា […]

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជាបង្ហាញពីសក្តានុពលកម្ពុជាក្នុងវេទិកាសហប្រតិបត្តិការចិន-អ�

សមាគមអ្នកសាងសង់កម្ពុជាក្នុងនាមជាតំណាងពីប្រទេសកម្ពុជាកាលពីថ្មីៗនេះបានចូលរួមក្នុងវេទិកាកិច្ចសហប្រតិបត្តិការឧស្សាហកម្មគ្រឿងសង្ហារឹម និងក្បាច់រចនាចិន-អាស៊ាន ឬ China-ASEAN Decoration & Upholster Industry Cooperation Forum ដើម្បីពិភាក្សាពីស្ថានភាពបច្ចុប្បន្នក្នុងវិស័យស្ថាបត្យកម្មនិងសំណង់ក្នុងតំបន់ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ានក្នុងវិស័យនេះនាពេលអនាគត។ វេទិកានេះរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចចិន – អាស៊ាន ឬ China-ASEAN Business Councilដែលធ្វើឡើងកាលពីថ្ងៃទី ១១ ខែឧសភានៅឯទីក្រុងShenzhenប្រទេសចិន ដែលមានតំណាងមកពីវិស័យពាណិជ្ជកម្មឧស្សាហកម្មស្ថាបត្យកម្មវិស្វកម្មនិងសហគ្រាសតុបតែងធំៗជាច្រើនរូបទាំងក្នុងប្រទេសចិននិងមកពីបណ្តាប្រទេសអាស៊ានបានមកចូលរួម។ កម្មវិធីពិភាក្សាយោបល់នេះ ក៏បានរៀបចំឡើងស្របជាមួយនឹងពិព័រណ៍ឧស្សាហកម្មវប្បធម៌អន្តរជាតិ ឬ International Cultural Industry Expo (ICIF) Grandland Branchដែលជាពិព័រណ៍ឧស្សាហកម្មដ៏សំខាន់មួយរបស់ប្រទេសចិន។ ចំពោះចំណុចសំខាន់នៃកិច្ចប្រជុំក្នុងឆ្នាំនេះគឺការប្រកាសជាផ្លូវការនៃ “ការឯកភាពលើកិច្ចព្រមព្រៀងក្រុង Shenzhen ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការស្ថាបត្យកម្មចិន – អាស៊ាននិងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ” ឬShenzhen Consensus on Strengthening China − ASEAN Architectural Decoration Industry Win-win Cooperatiនិងការការបង្កើតគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្មស្ថាបត្យកម្មចិន – អាស៊ាន។ លើសពីនេះក្រុមការងារក៏បានពិភាក្សាផងដែរអំពីរបៀបនៃការពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការតុបតែងនិងស្ថាបត្យកម្មរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ានដើម្បីសម្រេចបាននូវគោលនយោបាយឈ្នះ – ឈ្នះ។ ជាមួយគ្នានេះដែរ […]

អាន​បន្ថែម

ក្រុមហ៊ុនអាមេរិកនាំចូលនូវបច្ចេកវិទ្យាវិស្វកម្មថ្មីចុងក្រោយបំផុតមកកាន់ប្រទេសក�

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីបច្ចេកវិទ្យាវិស្វកម្ម (engineering software) ឈានមុខគេមួយលើពិភពលោក ឈ្មោះថា Bentley បានចូលរួមសហការណ៍ជាមួយក្រុមហ៊ុនក្នុងស្រុក CamES រៀបចំសិក្ខាសាលាមួយស្ដីពី “បច្ចេកវិទ្យាឌីជីថលសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ” ក្នុងគោលបំណងដើម្បីបានបង្ហាញនិងចែករំលែកចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យានិងប្រព័ន្ធគ្រប់គ្រងវិស្វកម្មថ្មីចុងក្រោយបំផុតដល់ព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលានេះបានរៀបចំឡើងកាលពី ថ្ងៃទី ១២ ខែមិថុនា នៅឯសណ្ឋាគារភ្នំពេញ ដែលមានអ្នកជំនាញនៅក្នុងវិស័យផ្សេងៗមកពី Bentley និងអ្នកជំនាញក្នុងស្រុករួមមានវិស្វករ ស្ថាបត្យករអ្នកគ្រប់គ្រងគម្រោងសំណង់ និងអ្នកតំណាងពីក្រុមហ៊ុនវិស័យសំណង់ជាច្រើនបានចូលរួម។ ចំណុចសំខាន់នៃព្រឹត្តិការណ៍នេះគឺជាការណែនាំអំពីប្រព័ន្ធគ្រប់គ្រងដំណើរការសាងសង់របស់ Bentley ហៅថា “Building Information Modeling” ឬ BIM។ វិធីសាស្រ្ត BIM គឺជាប្រព័ន្ធគ្រប់គ្រងដំណើរការសាងសង់បែបឆ្លាតវៃមួយប្រភេទដែលអាចជួយដល់ស្ថាបត្យករ វិស្វករ និងអ្នកជំនាញ ក្នុងការគ្រប់គ្រង ការរៀបចំផែនការរចនាប្លង់ ព្រមទាំងការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធគម្រោងដែលពួកគេកំពុងទទួលខុសត្រូវឲ្យមានភាពរលូននិងមានប្រសិទ្ធភាពដោយប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របែបទំនើប។ ក្រៅពីប្រព័ន្ធ BIM អ្នកជំនាញក៏បានចែករំលែកបទពិសោធន៍ និងបច្ចេកទេសរបស់ពួកគេជាច្រើនទៀតទាក់ទងនឹងវិធីបង្កើនប្រសិទ្ធភាព ការគ្រប់គ្រងដំណើរការសាងសង់របៀបរចនាប្លង់ឲ្យបានល្អបំផុតនិងរបៀបសហការគម្រោងឲ្យមានប្រសិទ្ធភាពជាមុន តាមរយៈកម្មវិធីមួយចំនួនទៀតដូចជា MicroStation និង AECOsim ជាដើម។ “ជាការពិតណាស់ គោលបំណងនៃសិក្ខាសាលាថ្ងៃនេះគឺដើម្បីបង្ហាញពីបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Bentley ដល់អ្នកជំនាញដែលពាក់ព័ន្ធនឹងវិស័យសំណង់នៅប្រទេសកម្ពុជា។ ប៉ុន្តែចំណុចដែលសំខាន់ជាងនេះទៀតគឺការចែករំលែកចំណេះដឹងដែលថ្មី និងទាន់សម័យរបស់យើងដល់អ្នកជំនាញក្នុងឧស្សាហកម្មនេះ […]

អាន​បន្ថែម

World Bank ផ្ដល់ជំនួយ ៦០លានដុល្លារដល់កម្ពុជាដើម្បីសាងសង់ផ្លូវចំនួន ២៥ ខ្សែ

ក្រសួងអភិវឌ្ឍន៍ជនបទបានទទួលជំនួយពីធនាគារពិភពលោកចំនួន ៦០ លានដុល្លារអាមេរិកដើម្បីសាងសង់ផ្លូវជនបទចំនួន ២៥ ខ្សែ ក្នុងខេត្តចំនួន៦ ក្នុងព្រះរាជាណាចក្រកម្ពុជា

អាន​បន្ថែម