ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ នឹងចាប់ផ្តើមការសាងសង់ក្នុងខែវិច្ឆិកានេះ

ផ្លូវល្បឿនលឿនទំនើបដំបូងបង្អស់របស់កម្ពុជា ដែលភ្ជាប់ក្រុងភ្នំពេញទៅខេត្តព្រះសីហនុ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមការសាសង់ក្នុងខែវិច្ឆិកាឆ្នាំនេះ ខណៈរដ្ឋាភិបាលបច្ចុប្បន្នកំពុងធ្វើការយ៉ាងសកម្មលើកិច្ចការសំណង

អាន​បន្ថែម

កម្ពុជាបើកភ្លើងខៀវឲ្យចិនសាងសង់ទីក្រុងរណបលើដីជាង ៣០០ហិកតា ក្នុងខេត្តព្រៃវែង

ក្រុមហ៊ុនចិនមួយឈ្មោះថា Jiangxi Haihui Utility Co., Ltd. កាលពីថ្មីៗនេះបានប្រកាសគម្រោងសាងសង់ទីក្រុងរណបថ្មីមួយលើផ្ទៃដីទំហំប្រមាណ ៣០០ហិកតានៅមុខសាលាខេត្តព្រៃវែង ដែលគម្រោងនេះបានទទួលការស្វាគមន៍

អាន​បន្ថែម

Prince Real Estate Group វិនិយោគរាប់លានដុល្លារសាងសង់មជ្ឈមណ្ឌលឧស្សាហកម្មនៅកំពង់ស្ពឺ

កាលពីថ្ងៃទី ២៨ ខែ ឧសភា កន្លងមកនេះ ក្រុមហ៊ុន Prince Real Estate Group បានបើកការដ្ឋានសាងសង់គម្រោងមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំមួយឈ្មោះថា ខេម អិម ជេ ឬ Cam MJ Development Park Co., Ltd. លើផ្ទៃដីជាង ២៤ ហិកតា ក្នុងស្រុកគងពិសីខេត្តកំពង់ស្ពឺ ដើម្បីបើកជាមជ្ឈមណ្ឌលឧស្សាហកម្មនិងពាណិជ្ជកម្មដ៏សំខាន់មួយទៀតនៅក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលឧស្សាហកម្ម ខេម អិម ជេ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ដែលមានចម្ងាយប្រមាណ ៣២គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះនឹងជាបណ្ដុំរោងចក្រ ក្រុមហ៊ុន និង ឃ្លាំងស្តុកទំនិញ ដែលនឹងផ្តោតសំខាន់ទៅលើវិស័យកសិកម្មអេកូឡូស៊ី ការដឹកជញ្ជូន និងការអភិវឌ្ឍប្រព័ន្ធ “O2O”។ លើសពីនេះទៀតមជ្ឈមណ្ឌល ខេម អិម ជេ នឹងមានជាគម្រោងខុនដូ មជ្ឈមណ្ឌលសន្និបាត និងតាំងពិព័រណ៍ បន្ទប់ស្នាក់នៅសម្រាប់បុគ្គលិក អាហារដ្ឋាន ផ្សារទំនើប គ្លីនិក ការិយាល័យ និងគម្រោងដទៃទៀតជាច្រើន។ ទោះជាយ៉ាងណាក្រុមហ៊ុនព្រីនរៀលអ៊ីស្ទេតគ្រុបមិនទាន់បានចេញផ្សាយព័ត៌មានលម្អិតទាក់ទងនឹងគម្រោងកំណត់ពេលវេលានៅឡើយទេ។ ក្រៅពីគម្រោង […]

អាន​បន្ថែម

រោងចក្រស៊ីម៉ងត៍ខ្មែរ-ចិនតម្លៃជាង ២៣០លានដុល្លារ បើកឲ្យដំណើរការក្នុងខេត្តបាត់ដំបង

នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត

អាន​បន្ថែម

ឥណ្ឌូនេស៊ីនឹងបោះបង់ផែនការហេដ្ឋារចនាសម្ព័ន្ធធំៗ

រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងនឹងទម្លាក់ចោលនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន ១៤ ដែលមានតម្លៃប្រមាណ ១៩ ប៊ីលានដុល្លារ ប្រសិនបើគម្រោងទាំងនោះមិនអាចឆ្លងផុតការធ្វើ Stress Test មួយចំនួននៅត្រឹមចុងអាណត្តិរបស់លោកប្រធានាធិបតីវីដូដូ។ គម្រោងមួយចំនួនរួមទាំងគម្រោងផ្លូវដែកនៅកាលីម៉ាន់តាន់ និងកោះស៊ូម៉ាត្រាខាងត្បូង ព្រមទាំងគម្រោងព្រលានយន្តហោះមួយចំនួន និងគម្រោងកំពង់ផែសមុទ្រនៅ Java ត្រូវបានផ្អាកដោយសារកង្វះវឌ្ឍនភាពនៃគម្រោង។ សារព័ត៌មាន រយទ័រ បានរាយការណ៍សម្តីរបស់លោក ប៊ុឌី ការីយ៉ាសូម៉ាឌីវ៉ាស៍ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថា គម្រោងដែលគ្រោងនឹងទម្លាក់ចោលទាំងនោះមានបញ្ហាដីធ្លី (ការទិញ) បញ្ហាអ្នកវិនិយោគ និងបញ្ហាទាក់ទិននឹងលទ្ធភាពសាងសង់នៃគម្រោង។ ទោះបីមានគម្រោងចំនួន ២២២ នៅសល់ក្នុងបញ្ជី “គម្រោងយុទ្ធសាស្ត្រ” របស់រដ្ឋាភិបាល ក៏ដោយ ក៏ប្រទេសនេះកំពុងតែខិតខំប្រឹងប្រែងអនុវត្តកម្មវិធីហេដ្ឋារចនាសម្ព័ន្ធដែលប្រកបដោយមហិច្ឆតាខ្ពស់របស់ខ្លួន។ សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានការផ្អាកគម្រោងដឹកជញ្ជូនធំៗមួយចំនួន និងបន្ទាប់ពីមានឧប្បត្តិហេតុមួយចំនួន ព្រមទាំងរបាយការណ៍មួយដែលបានរកឃើញថា ៨០ភាគរយ នៃគម្រោងសាងសង់នៅហ្សាកាតាមិនមានសុវត្ថិភាព។ ក្រៅពីនេះក៏មានការរាយការណ៍ផងដែរថាមានបញ្ហាពាក់ព័ន្ធនឹងការផ្តល់ប្រាក់កម្ចីពីប្រទេសចិនសម្រាប់គម្រោងដែលពួកគេបានសន្យាផ្តល់ក្នុងផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ។

អាន​បន្ថែម

ថវិកាជាតិជាង ៨២ លានដុល្លារបានចំណាយលើការស្ដារឡើងវិញនៃផ្លូវដែកប៉ោយប៉ែត-ពោធិ៍សាត់

កាលពីព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវសេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីបាត់ដំបងទៅពោធិ៍សាត់ ដែលជាសមិទ្ធិផលដំណាក់កាលទី ៣ របស់ក្រសួងក្នុងការសម្រេចឲ្យបាននូវផ្លូវរថភ្លើងប៉ោយប៉ែត-ភ្នំពេញនៅក្នុងខែកក្កដា ខាងមុខនេះ។ កំណាត់ផ្លូវដែកពីបាត់ដំបងទៅពោធិ៍សាត់ មានប្រវែង ១០៧គ.ម មានស្ថានីយចំនួន ១៦។ កំណាត់ផ្លូវដែកនេះអាចទ្រទម្ងន់បាន ១៥តោន/អ័ក្ស និងចំណាយថវិកាចំនួន ១៧,១លានដុល្លារ ជាប្រភពថវិកាជាតិក្នុងការសាងសង់ឡើងវិញ។ គួរបញ្ជាក់ផងដែរថា ខ្សែបាត់ដំបង-ពោធិ៍សាត់ គឺជាសមិទ្ធិផលដំណាក់កាលទី ៣ បន្ទាប់ពីកំណាត់ផ្លូវប៉ោយប៉ែត-សិរីសោភ័ណ ប្រវែង៤៨គ.ម ដែលបានដាក់ឲ្យដំណើរការកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ និងកំណាត់ផ្លូវសិរីសោភ័ណ-បាត់ដំបង ប្រវែង៦៥គ.ម និងដាក់ឲ្យដំណើរការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ កន្លងមកនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ “មកដល់ពេលនេះ យើងបានបញ្ចប់ការសាងសង់និងបើកដំណើរផ្លូវដែកជាងពាក់កណ្ដាលហើយ បើគិតពីប៉ោយប៉ែតមកដល់ពោធិ៍សាត់គឺមានប្រវែងសរុប ២២០គ.ម ឆ្លងកាត់ខេត្ត៣ និងស្ថានីយ៍ចំនួន៣០ដោយចំណាយថវិកាជាង ៨២,៣លានដុល្លារអាមេរិក។ ហើយចំពោះផ្លូវដែកភ្នំពេញ-ប៉ោយប៉ែតទាំងមូល ប្រវែង៣ ៨៦គ.ម ក្រសួងគ្រោងនឹងដាក់ឲ្យដំណើរការនៅដើមខែកក្កដា […]

អាន​បន្ថែម

ទំនប់វារីអគ្គិសនីយក្ស ២៦០០ មេហ្គាវ៉ាត់ ក្នុងស្រុកសំបូរខេត្តក្រចេះគួរតែសង់ ឬ មិនសង�

Sample Hydro-power Dam កាលពីថ្មីៗនេះ ប្រធានបទទាក់ទងនឹងគម្រោងទំនប់វារីអគ្គិសនីសំបូរក្នុងខេត្តក្រចេះ ត្រូវបានលើកយកមកពិភាក្សាក្នុងបណ្តាញសង្គមទាំងក្នុងនឹងក្រៅប្រទេស សារជាថ្មីម្ដងទៀត ដោយមានការចោទជាសំណួរថា តើកម្ពុជាគួរអនុម័តការសាងសង់គម្រោងនេះឬទេ? ការចោទជាសំណួរនេះ គឺដោយសារតែកាលពីថ្ងៃទី ១៦ ឧសភានេះ សារព័ត៌មានបរទេស The Guardian បានផ្សព្វផ្សាយពីការបែកធ្លាយលទ្ធផលការសិក្សារបស់វិទ្យាស្ថាន Natural Heritage Institute នៃសហរដ្ឋអាមេរិកស្តីពីផលប៉ះពាល់នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសំបូរនេះថា “ការអនុម័តសាងសង់ទំនប់វារីអគ្គិសនីសំបូរតាមដងទន្លេមេគង្គ គឺជាការសម្លាប់ជីវិតទន្លេមេគង្គ” ។ ទំនប់វារីអគ្គិសនីសំបូរគឺជាទំនប់វារីអគ្គិសនីដ៏ធំមួយ ស្នើឡើងក្រោមការសហការណ៍រវាងប្រទេសចិន និងកម្ពុជា ដែលអាចនឹងបង្កើតថាមពលបានដល់ទៅ ២៦០០ មេហ្គាវ៉ាត់។ ប៉ុន្តែដើម្បីបង្កើតថាមពលដ៏សម្បើមនេះ គឺត្រូវសាងសង់ទំនប់បេតុងប្រវែង ១៨ គីឡូម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គ។ លទ្ធផលនៃការសិក្សាខាងលើបានឲ្យដឹងថា ទំនប់បេតុងនេះនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានត្រីដោយសារទំនប់នេះនឹងរាំងខ្ទប់ការបន្លាស់ទីត្រីទន្លេសាបឆ្ពោះទៅទន្លេមេគង្គ។ ម្យ៉ាងទៀតទំនប់វារីអគ្គិសនីនេះនឹងប៉ះពាល់ដល់ជីវភាពរស់នៅ និងអាហារូបត្ថម្ភរបស់អ្នកនៅក្នុងតំបន់ ជាពិសេសនៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គក្នុងប្រទេសវៀតណាម។ ប្រភពដដែលបានផ្ដល់ជាអនុសាសន៍ថា គួរតែសាងសង់ប្រព័ន្ធស្រូបពន្លឺព្រះអាទិត្យ ឬ Solar Power នៅលើទំនប់វារីអគ្គិសនីសេសានក្រោម២ដែលមានស្រាប់ ជំនួសការសាងសង់ទំនប់វារីអគ្គិសនីនេះ។ ទោះជាយ៉ាងក្ដី រដ្ឋាភិបាលកម្ពុជាពុំទាន់មានសេចក្ដីប្រកាសជាផ្លូវការទាក់ទងនឹងការអនុម័តសង់ ឬមិនសង់ទំនប់វារីអគ្គិសនីសំបូរនេះទេ។ បើតាមសារព័ត៌មាន The Guardian ឯកឧត្តម អ៊ិត […]

អាន​បន្ថែម

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ខ្មែរពូកែនិងឆ្លាតជាងមុនក្នុងវិស័យសំណង់

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនូវអគារ Vattanac Capital Tower កាលពីថ្ងៃទី ២៦ ឧសភា កន្លងមកនេះសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានមានប្រសាសន៍ថា បច្ចេកវិទ្យាសំណង់នៅកម្ពុជាបាននិងកំពុងរីកចម្រើននិងឆ្លាតវៃជាងមុន ដែលជាភស្តុតាងបង្ហាញថាឧស្សាហកម្មសំណង់កម្ពុជាកំពុងវិវត្តទៅមុខជាវិជ្ជមាន។ “កាលពីមុនដីមួយហិកតាយើងអាចសង់សំណង់បានត្រឹមតែពី ២០០០ ទៅ ៥០០០ ម៉ែត្រការ៉េតែប៉ុណ្ណោះ។ តែឥឡូវ ដីមិនដល់ ១ ហិកតាផង យើងអាចសង់សំណង់ស្ថាបត្យកម្មបានយ៉ាងហោច ៥ ម៉ឺនម៉ែត្រការ៉េ ឬរហូតទៅដល់ ១២ ម៉ឺនម៉ែត្រការ៉េជាក់ស្តែងដូចជា អគារវឌ្ឍនៈជាដើម” សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍។ “នេះជាភស្តុតាងបង្ហាញថាឧស្សាហកម្មសំណង់កម្ពុជាកំពុងវិវត្តទៅមុខជាវិជ្ជមាន។ ឥឡូវនេះខ្មែរបានរៀនចេះពីរបៀបប្រើប្រាស់ដីធ្លីដោយភាព ឆ្លាតវៃជាងមុនដោយបង្កើតផ្ទៃសំណង់បានច្រើនជាងមុន លើទំហំដីដែលតូច ពោលគឺការសង់អគារខ្ពស់ៗនោះឯង។ នេះហៅថាជាការអភិវឌ្ឍបែបស៊ីជម្រៅ” សម្តេចបានបន្ត។ ទីក្រុងភ្នំពេញបាននិងកំពុងរីកធំទៅៗជាបន្តបន្ទាប់ពីប្រមាណជា ៣០០ គីឡូម៉ែត្រការ៉េ ក្នុងទសវត្សរ៍ ៧០ រហូតដល់ ៦០០ គីឡូម៉ែត្រការ៉េនាពេលបច្ចុប្បន្ន។ ខណៈពេលដែលទីក្រុងកាន់តែចង្អៀតទៅៗ ការប្រើប្រាស់ដីដោយឆ្លាតវៃក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងអគារគឺមានសារសំខាន់ណាស់។ “ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលខ្មែរអាចធ្វើបានដូច្នេះ។ អគារវឌ្ឍនៈគឺជាភស្តុតាងមួយដែលសឲ្យឃើញពីការអភិវឌ្ឍឥតឈប់ឈរក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះដែល ក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនវឌ្ឍនៈគ្រុបដែលរួមចំណែកក្នុងការអភិវឌ្ឍនេះ” សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន […]

អាន​បន្ថែម

ក្រសួងទូរគមនាគមន៍ជំរុញកម្ពុជាអោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យអចលនទ្�

ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្មីៗនេះបានជំរុញឲ្យម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជាទាំងអស់ឲ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងអាជីវកម្មរបស់ខ្លួនឲ្យបានច្រើនជាមុន ដើម្បីសម្របខ្លួនទៅនឹងសាកលលោកដែលកំពុងតែដើរទៅមុខយ៉ាងឆាប់រហ័ស ក្នុងនោះដែលវិស័យអចលនទ្រព្យក៏ជាវិស័យអាទិភាពមួយដែលឯកឧត្ដមបានលើកឡើង។​ សេចក្តីថ្លែងការណ៍នេះត្រូវបានលើកឡើងក្នុងសិក្ខាសាលាស្តីពី “ការផ្លាស់ប្តូរទៅកាន់យុគ្គសម័យឌីជីថលជាមួយនឹងបច្ចេកវិទ្យា Internet of Things (IoT), Artificial Intelligence (AI), Big Data, និង Cloud Computing” ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅសណ្ឋាគារ Raffles Le Royal កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ កន្លងមកនេះ។ ឯកឧត្ដម ត្រាំ អ៊ីវតឹក មានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថលដូចជា Internet of Things (IoT), Artificial Intelligence (AI), Big Data, និង Cloud Computing គឺជាចលករដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងសង្គមក្នុងប្រទេសកម្ពុជា។ វាគឺជាអ្វីដែលមិនអាចខ្វះបានជាពិសេសក្នុងការប្រកបអាជីវកម្មនាពេលបច្ចុប្បន្នដែលក្នុងនោះវិស័យអចលនទ្រព្យក៏ជាវិស័យអាទិភាពមួយដែលមិនអាចមើលរំលងបាន។ គួរបញ្ជាក់ឲ្យបន្ថែមទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យអចលនទ្រព្យបានដើរតួរយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចឲ្យកាន់តែប្រសើរឡើង។ ដូច្នេះការធ្វើទំនើបកម្មដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យអចលនទ្រព្យគឺជារឿងមួយដែលចាំបាច់។ ជាមួយគ្នានេះដែរ […]

អាន​បន្ថែម

លំនៅដ្ឋានតម្លៃសមរម្យជាង ៣០០០ ខ្នងនឹងបង្ហាញខ្លួនក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំព�

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញកាលថ្មីៗនេះបានប្រកាសរៀបចំកម្មវិធីប្រកួតប្រជែងរចនាប្លង់គម្រោងលំនៅដ្ឋានតម្លៃសមរម្យចំនួន ៣០០០ ខ្នង របស់ខ្លួន ដើម្បីស្វែងរកប្លង់ស្ថាបត្យកម្មដែលមាននិរន្តរភាពព្រមទាំងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកដែលមានប្រាក់ចំណូលទាប។ ការប្រកួតប្រជែងនេះរៀបចំឡើងក្រោមការសហការណ៍គ្នារវាងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ឬ UNPD តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងក្រុមហ៊ុន Building Trust International ក្នុងគោលបំណងដើម្បីលើកកម្ពស់សុខុមាលភាពសង្គម បរិស្ថាន និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អោយកាន់តែប្រសើរឡើង និងមាននិរន្តរភាព។ និរន្តរភាពគឺជាប្រធានបទសំខាន់នៃការប្រកួតប្រជែងនេះ ដោយការរចនាប្លង់ត្រូវតែឆ្លើយតបទៅនឹងតម្រូវការមូលដ្ឋានរបស់អ្នករស់នៅដែលមានប្រាក់ចំណូលទាប និងមិនប៉ះពាល់ដល់បរិស្ថាន ឧទាហរណ៍ដូចជាការរចនាប្លង់លំនៅដ្ឋានអោយមានខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីជួយបញ្ចៀសការប្រើប្រាស់ ម៉ាស៊ីនត្រជាក់ និងកង្ហា ដែលអាចជួយកាត់បន្ថយចំណាយលើអគ្គិសនីរបស់អ្នករស់នៅ ក៏ដូចជារួមចំណែកក្នុងការកាត់បន្ថយការប៉ះពាល់ដល់បរិស្ថានផងដែរ។ ជ័យលាភីលំដាប់ទី១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ២ ម៉ឺនដុល្លារអាមេរិក ហើយជ័យលាភីទី ២ ដល់ លេខ ៥ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៥០០០ ដុល្លារ។ ការប្រកួតប្រជែងនេះដែលបើកទូលាយសម្រាប់អ្នកជំនាញទាំងក្នុងនិងក្រៅប្រទេសដូចជា វិស្វករ ស្ថាបត្យករ ជាពិសេសនិស្សិតសិស្សានុសិស្សដែលមានជំនាញក្នុងវិស័យនេះទាំងអស់។ បេក្ខជនទាំងអស់អាចដាក់ពាក្យបានចាប់ពីខែឧសភាដល់ខែកក្កដាតាមគេហទំព័ររបស់ Building Trust International ដែលលទ្ធផលនឹងប្រកាសនៅខែសីហា។ បន្ទាប់ពីការរចនាផ្លង់ត្រូវបានបញ្ចប់ គម្រោងនេះត្រូវបានគេរំពឹងថានឹងបើកការដ្ឋានសាងសង់ក្នុងខែវិច្ឆិកា ឆ្នាំនេះ។ គូរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យនេះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលមានលំនៅដ្ឋានសរុបចំនួន ៣០០០ […]

អាន​បន្ថែម