គម្រោងវីឡាជាប់មាត់ទឹកដ៏ប្រណីតមួយទៀតនឹងផុសឡើងក្នុងតំបន់ច្បារអំពៅ

The Mekong Harmony. ប្រភព: Property Focus ខណ្ឌច្បារអំពៅគ្រោងនឹងស្វាគមន៍គម្រោងវីឡាជាប់មាត់ទឹកដ៏ប្រណីតមួយទៀតឈ្មោះថា The Mekong Harmony ដែលទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ ក្បែរនឹងបុរីប៉េងហួតនិងគម្រោង The Palm នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន The Century 21 ដែលជាភ្នាក់ងារលក់ផ្ដាច់មុខរបស់គម្រោងនេះ។ គម្រោងនេះនឹងសាងសង់លើផ្ទៃដី ៧០០០ ម៉ែត្រការ៉េ នៅតាមបណ្តោយទន្លេមេគង្គ ដែលនឹងមានវីឡាសរុបចំនួន ១៧ ខ្នង ដោយវីឡានីមួយៗនឹងមានអាងហែលទឹកផ្ទាល់ខ្លួន។ វីឡានីមួយៗនឹងរចនាជាស្ថាបត្យកម្មបែបអឺរ៉ុប ព្រមទាំងបំពាក់ដោយប្រព័ន្ធសូឡាដើម្បីជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី។ បច្ចុប្បន្នគម្រោងនេះស្ថិតក្រោមការសាងសង់ច្រាំងទប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ជាដើម។ ចំពោះ វីឡានឹងចាប់ផ្តើមសាងសង់ក្រោមកម្មវិធីបើកលក់ជាផ្លូវការរបស់គម្រោងនៅថ្ងៃទី ២៦ ខែឧសភាខាងមុខនេះ ដោយវីឡានីមួយៗនឹងប្រើរយៈពេលសាងសង់ត្រឹមតែ ១ឆ្នាំតែប៉ុណ្ណោះ។ នេះសបញ្ចាក់ឲ្យឃើញថា ខណ្ឌច្បារអំពៅកំពុងតែមានសក្ដានុពលទាក់ទាញអ្នកវិនិយោគលើគម្រោងធំៗជាច្រើនដូចជា បុរីប៉េងហួត គម្រោង The Palm ដែលទើបនឹងបើកការដ្ឋានសាងសង់កាលពីថ្មីនេះ និងគម្រោងដ៏ទៀតជាច្រើនទៀត។

អាន​បន្ថែម

Phnom Penh City Center នឹងក្លាយជាបណ្តុំនៃការិយាល័យកណ្តាលនៃក្រុមហ៊ុនអន្តរជាតិធំៗជាច្រើននាពេលអនាគត

ក្រុមហ៊ុនអន្តរជាតិមួយឈ្មោះថា The Funding Partners (TFP) កាលពីថ្មីៗនេះបានសម្រេចចិត្តជ្រើសរើសមជ្ឈមណ្ឌលរាជធានីភ្នំពេញ (Phnom Penh City Center)ក្នុងតំបន់បឹងកក់ ជាទីតាំងគោលសម្រាប់ការិយាល័យកណ្តាលធំៗសំខាន់ៗជាច្រើនរបស់ខ្លួន​ នេះបើយោងតាមរបាយការណ៍មួយរបស់សារព័ត៌មានNewswire។ ការជ្រើសរើសយកមជ្ឈមណ្ឌលទីក្រុងភ្នំពេញគឺដោយផ្អែកទៅលើកត្តាមួយចំនួនដូចជាកត្តាភូមិសាស្ត្រកត្តាសេដ្ឋកិច្ចនិងកត្តាការកើនឡើងនៃតម្រូវការ Office Space នេះបើយោងតាមប្រភពដដែល។ មជ្ឈមណ្ឌលរាជធានីភ្នំពេញ (PPCC) ត្រូវបានគេហៅថាគុជនៃព្រះរាជាណាចក្រកម្ពុជាគឺជាគម្រោងអភិវឌ្ឍន៍ដែលស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មចំកណ្តាលនៃរាជធានីភ្នំពេញហើយមានទំហំ ១១១,៦ហិកតា។ គម្រោងនេះគឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយក្នុងរាជធានីភ្នំពេញ និងជាកាតាលីករជំរុញការអភិវឌ្ឍន៍លើវិស័យជាច្រើនដូចជា អចលនទ្រព្យ ពាណិជ្ជកម្មវប្បធម៍សិល្បៈនិងកីឡានៅក្នុងតំបន់។ ជាមួយគ្នានេះដែរដើម្បីឆ្លើយតបទៅនឹងការមកដល់នៃក្រុមហ៊ុនអន្តរជាតិទាំងនោះ នឹងមានអគារស្ថាបត្យកម្ម និងហេដ្ឋារចនាសម្ព័ន្ធទំនើបៗជាច្រើនទៀត គ្រោងនឹងផុសឡើងក្នុងមជ្ឈមណ្ឌលរាជធានីភ្នំពេញ (PPCC)នាពេលអនាគត ។ ក្នុងឆ្នាំ ២០២៥ មជ្ឈមណ្ឌលទីក្រុងភ្នំពេញនឹងក្លាយជាបណ្តុំនៃការិយល័យកណ្តាលនៃក្រុមហ៊ុនអន្តរជាតិធំៗជាច្រើន ក៏ដូចជាលំនៅដ្ឋានរបស់ប្រជាជនប្រមាណជាង ៥៦ ០០០នាក់ ដែលនឹងមានចំនួនមនុស្សចេញចូលជាង១៩០ ០០០នាក់ជារៀងរាល់ថ្ងៃ។

អាន​បន្ថែម

ជប៉ុនផ្ដល់ជំនួយជាង ២៦០លានដុល្លារពង្រីកផ្លូវជាតិលេខ៥ព្រែកក្តាម-ពោធិ៍សាត់ ជា៤គន្លង

កាលពីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ឆ្ពោះទៅកាន់ធ្លាម្អម ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ដែលមានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ។ កំណាត់ផ្លូវនេះនឹងពង្រីក៤គន្លង(២គន្លងទៅ ២គន្លងមក)ទទឹង២៣ម ចាក់បេតុងកៅស៊ូ ប្រភេទACនិងបំពាក់ដោយរនាំងដែកសុវត្ថិភាពចំកណ្តាលសួន។ ផ្លូវនេះនឹងឆ្លងកាត់ខេត្តចំនួន០៣ រួមមានខេត្តកណ្តាល ប្រវែង ៤,២៥គីឡូម៉ែត្រ ខេត្តកំពង់ឆ្នាំងប្រវែង ៩៣,៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ប្រវែង ៣៧,៤៥គីឡូម៉ែត្រ។ គម្រោងពង្រីកផ្លូវមួយខ្សែរនេះនឹងចំណាយថវិកាសរុបប្រមាណ ២៦១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ ហើយនិងត្រូវប្រើរយៈពេលសាងសង់ចំនួន៤៨ខែ គិតចាប់ពីខែមេសា ឆ្នាំ២០១៨ រហូតដល់ខែមីនា ឆ្នាំ២០២២។ ជាមួយគ្នានេះដែរ កំណាត់ផ្លូវនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន Sumitoto Mitsui Construction Co., Ltd ក្រុមហ៊ុន World Kaihatsu Kogyo Joint Venture និងក្រុមហ៊ុន Hanshin Engineering & […]

អាន​បន្ថែម

ផ្សារទំនើបអ៊ីអន២សែនសុខ នឹងបើកដំណើរការនៅថ្ងៃទី៣០ ឧសភា ខាងមុខនេះហើយ

ផ្សារទំនើបអ៊ីអន២ ផ្សារទំនើបអ៊ីអន២ គ្រោងនឹងបើកអោយដំណើរការជាសាធារណៈនៅថ្ងៃទី ៣០ ខែឧសភា ខាងមុខនេះ នៅក្នុងតំបន់សែនសុខ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងតំបន់សែនសុខនេះបើតាមទំព័រហ្វេសប៊ុក AEON Mall Sen Sok City។ ហើយបើយោងតាមប្រភពដដែលនេះ ក៏នឹងមានកម្មវិធីសម្ពោធ Soft Opening នៅថ្ងៃទី ២៩ ខែឧសភា ផងដែរ។ ផ្សារទំនើបថ្មីមួយនេះជាការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនក្នុងទំហំទឹកប្រាក់ជាង ១២០លានដុល្លារអាមេរិក បន្ទាប់ពីក្រុមហ៊ុនទទួលភាពជោគជ័យនៅឯសាខាទីមួយក្នុងតំបន់ទន្លេបាសាក់ ដែលបានបើកកាលពីឆ្នាំ ២០១៤ កន្លងមកនេះ។ ចំពោះផ្សារអ៊ីអនសាខាទី២នេះ គឺមានទំហំធំជាងសាខាទី១ ទៅទៀត ដោយសាងសង់លើផ្ទៃដីប្រមាណ ១០ ហិចតា និងមានផ្ទៃក្រឡា (floor area)សរុបជាង ១៥១០០០ ម៉ែត្រការ៉េ ព្រមជាមួយនឹងចំណតដ៏ធំទូលាយដែលអាចចតរថយន្តបានរហូតដល់ ២៥០០ គ្រឿងនិងម៉ូតូចំនួន ២០០០ គ្រឿង។ គួរបញ្ជាក់ផងដែរថា ក្រៅពីផ្សារទំនើបអ៊ីអន២ ដែលនឹងបើកដំណើរការក្នុងឆ្នាំ ២០១៨ នេះ នឹងមានផ្សារទំនើបចំនួន ៧ ទៀតរំពឹងថានឹងបើកដំណើរការនៅទីតាំងផ្សេងៗគ្នាជុំវិញរាជធានីភ្នំពេញក្នុងឆ្នាំនេះផងដែរនេះបើយោងតាមការរបាយការណ៍របស់ CBRE Cambodia(អានបន្ថែម)។

អាន​បន្ថែម

អគារវៃឆ្លាត “Smart Building” ទាំង ១០ នៅលើពិភពលោក ដោយ Dave Tyson

អគារវៃឆ្លាត “Smart Building” ទាំង ១០ នៅលើពិភពលោក ដោយ Dave Tyson ផ្នត់គំនិតនៃពាក្យវៃឆ្លាត ‘Smart’ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៃការវិវឌ្ឍន៍នៃបច្ចេកវិទ្យាទំនើប ដូចជា Smart Phone, Smart City, Smart Car, Smart Car, Smart Building និងក្នុងន័យផ្សេងជាច្រើនទៀត។ ថ្មីៗនេះ ទស្សនាវដ្តី Construction Global Magazine បានចាត់លំដាប់អគារវៃឆ្លាត “Smart Building” ល្អជាងគេទាំង ១០ នៅលើពិភពលោក។ ការចាត់លំដាប់នេះធ្វើឡើងក្រោមការវិនិច្ឆ័យដោយលោក Dave Tyson ដែលជាអ្នកជំនាញក្នុងវិស័យវិស្វកម្ម និងស្ថាបត្យកម្មល្បីល្បាញមួយរូបក្នុងប្រទេសអង់គ្លេស។ លោក Dave Tyson មានបទពិសោធន៍ក្នុងវិស័យនេះជាង ៣០ឆ្នាំមកហេីយ បច្ចុប្បន្ននេះគាត់មានតំណែងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Design2e ដែលដឹកនាំកិច្ចប្រតិបត្តិគ្រឿងបង្គុំ និងវិស្វកម្មស៊ីវិល។ ចំពោះការវិនិច្ឆ័យរបស់លោក Tyson ពាក្យថា ‘Smart’ នៅទីនេះគឺផ្តោតលើភាពច្នៃប្រឌិតនៃការរចនាស្ថាបត្យកម្មដើម្បីធ្វើឲ្យការប្រើប្រាស់អគារមានភាពងាយស្រួលជាងមុនក្នុងការប្រើប្រាស់ […]

អាន​បន្ថែម

ក្រុមហ៊ុន 7NG គ្រោងនឹងបង្កើតទីក្រុងរណបឆ្លាតវៃលើផ្ទៃដីជាង ៧៧៧ហិកតា ក្នុងភូមិសាស្រ្តខេត្តកណ្តាល

រូបភាពគំរូរបស់ Smart City ប្រភព: Industry Tap កាលពីព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៨ ក្រុមហ៊ុន 7NG (Cambodia) Co., Ltd. បានរៀបចំសន្និសីទសារព័ត៌មានបង្ហាញនូវផែនការសាងសង់ទីក្រុងឆ្លាតវៃ និងទំនើបថ្មីដ៏ធំមួយលើផ្ទៃដីជាង ៧៧៧ហិកតា ក្នុងខេត្តកណ្តាល។ ទីក្រុងឆ្លាតវៃ និងទំនើបថ្មី (Intelligent & Innovation City) នេះនឹងមានជា ២ ផ្នែកសំខាន់ គឺទីក្រុងឆ្លាតវៃ និងរាជធានីបុរាណនគរបុរី។ នៅក្នុងទីក្រុងឆ្លាតវៃ នឹងមានជាអគារលំនៅដ្ឋាន សណ្ឋាគារ ខុនដូ ផ្សារទំនើប មជ្ឈមណ្ឌលពិព័រណ៍ខ្នាតអន្ដរជាតិ សាលសន្និសីទទំនើប សារមន្ទីរ កន្លែងវាយកូនគោល ឧទ្យានផ្កាប៉ូតានិក និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាច្រើន។ ដោយឡែករាជធានីបុរាណនគរបុរី គឺជាទីក្រុងដែលនឹងបង្កើតឡើងដើម្បីលើកស្ទួយវប្បធម៌បុរាណខ្មែរ ដោយនឹងច្របាច់បញ្ចូលនូវស្ថាបត្យកម្មសម័យបុរាណដូចជាសម័យអង្គរជាដើម។ បច្ចុប្បន្នក្រុមហ៊ុន 7NG (Cambodia) Co., Ltd. កំពុងសិក្សាលំអិត និងរៀបចំឯកសារកតិយុទ្ធផ្លូវច្បាប់ជាមួយនឹងគ្រប់ក្រសួងពាក់ព័ន្ធដើម្បីជំរុញគម្រោងនេះឲ្យដំណើរការក្នុងពេលឆាប់ៗនេះ។ ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុន 7NG […]

អាន​បន្ថែម

ផ្សារព្រំដែនកម្ពុជា-វៀតណាមគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ

ខេត្តត្បូងឃ្មុំ ក្រោយពីបើកការដ្ឋានសាងសង់អស់រយៈពេល ៦​ ខែកន្លងមក គម្រោងផ្សារពាណិជ្ជកម្មនៅព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំជិតឈានដល់ការបញ្ចប់ការសាងសង់ហើយ ពេលនេះគ្រោងនឹងបើកអោយដំណើរការនៅចុងឆ្នាំ ២០១៨​ នេះ។ ផ្សារនេះមានឈ្មោះថាផ្សារដា មានទីតាំងនៅក្នុងឃុំដារស្រុកមេមត់ខេត្តត្បូង​ឃ្មុំដែលមានព្រំប្រទល់​ជាប់នឹង ​ឃុំ​តាំងឡឹប ​ខេត្ត​តៃនិញ​របស់​ប្រទេស​វៀតណាម។ គម្រោងផ្សារដា ត្រូវបានសាងសង់ក្រោមជំនួយចំនួន ២លានដុល្លារ ពីរដ្ឋាភិបាលវៀតណាមក្នុងគោលបំណងដើម្បីជាការផ្តល់ទីផ្សារសំរាប់ប្រជាជនខ្មែរនិងប្រជាជនវៀតណាមក្នុងការលក់ដូរទំនិញទៅវិញទៅមក ក៏ដូចជាជួយបង្កើតការងារសម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេសផងដែរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក វ៉ូហ្គុងមិញ បានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារកាលពីថ្ងៃទី១៦ ខែមករា នេះថាវាក៏ជាការអបអរខួបលើកទី៥០នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាមហើយវានឹងជួយពង្រឹងនូវវប្បធម៍និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទាំងពីរនេះផងដែរ បើយោងតាមរបាយការណ៏របស់ Fresh News។ ក្នុងពិធីបើកការដ្ឋានសាងសង់ ឯកឧត្តម ប៉ានសូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាក៏បានមានប្រសាសន៏ផងដែរថា ការបើកការសាងសង់ផ្សារនេះ គឺជាការបើកទំព័រថ្មីមួយទៀតសម្រាប់ការពង្រឹងនូវកិច្ចសហប្រតិបត្តិការនិងពាណិជ្ចកម្មតាមតំបន់ព្រំដែនខ្មែរ-វៀតណាមដែលនឹងអាចសម្រេចបាននូវគម្រោងវិនិយោគចំនួន ៥,០០០ លានដុល្លារទៅតាមគម្រោងមេ។ គួរបញ្ចាក់ផងដែរថាបើផ្សារមួយនេះមានដំណើរការល្អនៅថ្ងៃអនាគតនឹងមានផ្សារបែបនេះជាច្រើនទៀតតាមតំបន់ព្រំដែនខ្មែរ-វៀតណាម។ គម្រោងសាងសង់ផ្សារគំរូព្រំដែនកម្ពុជា

អាន​បន្ថែម

ក្រុមហ៊ុនចិនម៉ៅទិញដី៥កន្លែងក្នុងតំបន់ជ្រោយចង្វារតម្លៃជាង៣៥លានដុល្លារ

កាលពីថ្ងៃទី ១០ ឧសភា កន្លងមកនេះក្រុមហ៊ុនចិនមួយឈ្មោះថាJiayuan International Group បានចុះកិច្ចព្រមព្រៀងលើការទិញដី៥កន្លែងក្នុងខណ្ឌជ្រោយចង្វារក្នុងតម្លៃ៣៥,៦លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍ជាគម្រោងអគារលំនៅដ្ឋាននិងពាណិជ្ជកម្ម។ដី៥កន្លែងនេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែលមានផ្ទៃក្រឡាសរុបប្រមាណជាង ៦០ ហិកតា (៦០៨,១៤០ម៉ែត្រការ៉េ)ដែលអាចនឹងពង្រីកបានរហូតដល់ទៅ៣៥០ហិកតា។ការទិញដីនេះជាយុទ្ធសាស្ត្រមួយរបស់ Jiayuan International Group ក្នុងការពង្រីកវិសាលភាពរបស់របស់ខ្លួនតាមប្រទេសនិងតំបន់ទាំងឡាយដែលស្ថិតនៅក្នុងគម្រោង “One Belt One Road”។គួរបញ្ជាក់ផងដែរថា ការទិញដីទាំង៥កន្លែងនេះបានធ្វើឡើងតាមរយៈក្រុមហ៊ុន Gang Yuan Development ដែលជាបុត្រសម្ព័ន្ធរបស់​ Jiayuan International Group។តំបន់ជ្រោយចង្វារថ្មីៗនេះមានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនដូចជាគម្រោងបូរីលំនៅដ្ឋាននិងពាណិជ្ចកម្មផ្សេងៗពីអ្នកវិនិយោគពីក្នុងនិងក្រៅប្រទេសជាច្រើនដែលធ្វើអោយតំបន់នេះនឹងក្លាយជាទីក្រុងរណបមួយនាពេលអនាគត។

អាន​បន្ថែម

ឧស្សាហកម្មដែកត្រៀមខ្លួនសម្រាប់វិស័យសំណង់នៅកម្ពុជា

ធុរជនល្បីៗមួយក្រុម និងមានជំនាញក្នុងឧស្សាហកម្មដែក បានពិភាក្សា និងលើកឡើងនូវ ប្រធានបទផ្សេងៗដែលទាក់ទងនឹងការអភិវឌ្ឍឧស្សាហកម្មដែកនៅកម្ពុជា ក្នុងគោលដៅដើម្បីទាក់ទាញអ្នកផលិតដែកមកពីក្រៅប្រទេសចូលមកវិនិយោគនៅក្នុងប្រទេស។កិច្ចពិភាក្សាធុរកិច្ចនេះរៀបចំដោយក្រុមហ៊ុន ISI Group ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ក្នុងស្រុកដ៏ល្បីមួយ ដែលមានខ្សែចង្វាក់ផលិតកម្មចម្បង គឺផ្គត់ផ្គង់ដែក និងលោហៈធាតុច្រើនប្រភេទ។លោក កាំង ឡេង នាយកប្រតិបត្តិនិងជាប្រធានក្រុមហ៊ុន ISI Group បានទាញអារម្មណ៍នៅក្នុងកិច្ចពិភាក្សាថា “តាមពិតទៅឧស្សាហកម្មដែកគឺបានចូលរួមជាគ្រឹះមួយដ៏សំខាន់សម្រាប់នៃការរីកចម្រើនឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ គួរកត់សម្គាល់ថា តម្រូវការប្រើប្រាស់ដែកនៅក្នុងទីផ្សារគឺមានការកើនឡើងជារៀងរាល់ឆ្នាំ។”តាមទិន្នន័យមួយចំនួន លោក កាំង ឡេង បានបង្ហាញអំពីតម្លៃដែកដែលបាននាំចូលមកកម្ពុជា គឺមានតម្លៃប្រមាណ ១ប៊ីលានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ ចិន និងវៀតណាម គឺប្រភពផ្គត់ផ្គង់វត្ថុធាតុដើមយ៉ាងសំខាន់សម្រាប់ក្រុមហ៊ុន ISI Group។លោក កាំង ឡេង បានពន្យល់ថា “កម្ពុជានៅមានតម្រូវការប្រើប្រាស់ដែកទាប បើប្រៀបធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ានដទៃទៀត” លោក កាំង ឡេង ក៏បានគូសបញ្ជាក់ផងដែរ “មានឱកាសជាច្រើនសម្រាប់ការរីកចម្រើន ដូចនេះតទៅមុខ ឱកាសបន្ថែមគឺការអភិវឌ្ឍអនាគតឧស្សាហកម្មដែកក្នុងប្រទេសជាលក្ខណៈឧស្សហកម្មជាតិ”។វិស័យសំណង់កាលពីឆ្នាំកន្លងទៅ គឺមានសន្ទុះខ្លាំង ដែលគម្រោងសាងសង់បានអនុម័តរួមបញ្ចូលគ្នាមានតម្លៃរហូតដល់ទៅ ៦ប៊ីលានដុល្លារ កើនឡើង ២២ភាគរយ។ឯកឧត្តមបណ្ឌិត សុខ ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា […]

អាន​បន្ថែម

ផលិតផលភ្លើងបំភ្លឺលំដាប់អន្តរជាតិពីរ OSRAM និង SALIOT បានបើកលក់នៅភ្នំពេញ

ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារផ្គត់ផ្គង់សំភារនិងគ្រឿងបរិក្ខារសំណង់នៅប្រទេសកម្ពុជាកំពុងតែមានសន្ទុះយ៉ាងខ្លាំងជាបន្តបន្ទាប់ កាលពីថ្មីៗនេះក្រុមហ៊ុន Maxk Lighting បានបើកនូវ Showroom ថ្មីមួយ ព្រមជាមួយនឹងការមកដល់នៃផលិតផលអំពូលនិងប្រព័ន្ធភ្លើងបំភ្លឺម៉ាកល្បីលំដាប់អន្តរជាតិចំនួន ២ គឺ OSRAM និង SALIOT។ OSRAM ជាផលិតផលដែលមានដើមកំណើតពីប្រទេសអាឡឺម៉ង់ហើយត្រូវបានប្រើប្រាស់និងមានឈ្មោះល្បីល្បាញនៅលើពិភពលោក ចំណែកឯ SALIOT គឺជាផលិតផលមកពីប្រទេសជប៉ុនដែលកំពុងមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសជប៉ុនក៏ដូចជានៅលើពិភពលោកទាក់ទងនឹងបច្ចេកវិទ្យា Smart Adjustable Lighting for the Internet of Things ។ Showroom ថ្មីនេះ មានទីតាំងនៅរាជធានីភ្នំពេញតាមបណ្តោយមហាវិថីម៉ៅសេទុង ដែលផ្តល់នូវសេវាកម្មក៏ដូចជាការបង្ហាញនូវផលិតផលដែលទាក់ទងនឹងប្រព័ន្ធភ្លើងបំភ្លឺសម្រាប់អ្នកជំនាញ និងអតិថិជនទូទៅ រួមមានប្រភេទអំពូលសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ក្រៅផ្ទះ ក្នុងអគារពាណិជ្ជកម្ម សណ្ឋាគារ ខុនដួ ដូចជាកន្លែងផ្សេងៗដទៃទៀតផងដែរ។ លើសពីនេះទៅទៀត Showroom នេះក៏ជាកន្លែងផ្តល់សេវាកម្មជួយរកដំណោះស្រាយដល់អតិថិជនដែលត្រូវការពិគ្រោះយោបល់ទាក់ទងប្រព័ន្ធភ្លើងបំភ្លឺនិងដើរតួរជាអ្នកនាំមកនូវបច្ចេកវិទ្យាប្រព័ន្ធភ្លើងបំភ្លឺថ្មីៗមកកាន់ប្រទេសកម្ពុជាផងដែរ។ “យើងបានជ្រើសរើសម៉ាកល្បីទាំងពីរនេះព្រោះយើងចង់នាំយកបច្ចេកវិទ្យាប្រព័ន្ធភ្លើងបំភ្លឺដែលមានគុណភាពនិងស្តង់ដាអន្តរជាតិមកកាន់ប្រទេសកម្ពុជា។ នេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៃប្រទេសកម្ពុជាផងដែរ ព្រោះកន្លងមកយើងបានសង្កេតឃើញថា ប្រជាជនកម្ពុជាភាគច្រើននាពេលបច្ចុប្បន្នបានបែរមកចាប់អារម្មណ៍និងមានទំនោរប្រើប្រាស់ផលិតផលភ្លើងបំភ្លឺដែលមានគុណភាពស្តង់ដាអន្តរជាតិច្រើនជាមុន” លោក Lim Kocsal ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ OSRAM-SALIOT showroom បានថ្លែងក្នុងឱកាសបើកសម្ពោធ Showroom កាលពីថ្ងៃទី ២៧ […]

អាន​បន្ថែម