ផ្លូវរថភ្លើងខ្សែពោធិ៍សាត់-បាត់ដំបងនឹងបើកដំណើរការចុងខែឧសភានេះ

ផ្លូវរថភ្លើងខ្សែពោធិ៍សាត់-បាត់ដំបងគ្រោងនឹងបើកអោយដំណើរការនៅថ្ងៃទី២៩ខែឧសភានេះតទៅព្រមជាមួយសេវាធ្វើដំណើរដោយឥតគិតថ្លៃដល់ចុងខែកក្កដានេះបើយោងតាម Facebook Post មួយរបស់ Royal Railway Cambodia។ ខ្សែរថភ្លើងមួយខ្សែនេះ គឺជាការសម្រេចបាននូវសមិទ្ធផលមួយផ្នែកទៀតនៃគម្រោងផ្លូវដែកទាំងមូលដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅប៉ោយប៉ែត​ ដែលថ្មីៗនេះ ២ កំណាត់បានដាក់អោយដំណើរការរួចមកហើយ​ រួមមានកំណាត់ប៉ោយប៉ែត-សិរីសោភ័ណ្ឌ និងកំណាត់សិរីសោភ័ណ្ឌ-បាត់ដំបង។ ដោយឡែកចំពោះកំណាត់ចុងក្រោយពីភ្នំពេញទៅពោធិ៍សាត់គ្រោងនឹងសម្រេចរួចរាល់នៅចុងខែកក្កដានេះ។ ប្រសិនបើអនុវត្តបានតាមកាលវិភាគដូចដែលបានគ្រោងទុក នោះប្រទេសកម្ពុជានឹងមានខ្សែរថភ្លើងពីភ្នំពេញទៅប៉ោយប៉ែត ឬ អាចនិយាយបានថាទៅដល់ទីក្រុងបាងកកដោយភ្ជាប់ជាមួយខ្សែររថភ្លើងថៃនៅព្រំដែនខ្មែរ-ថៃនៅប៉ោយប៉ែត។ កំណាត់ផ្លូវដែកនេះនឹងជួយសម្រួលដល់ការតភ្ជាប់រវាងប្រទេសទាំងពីរ ហើយវាជាចំណែកមួយក្នុងការជួយកាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសជួយកាត់បន្ថយការចំណាយជាច្រើនលើថ្លៃដឹកជញ្ជូន។ ទាំងនេះជាផែនការមួយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងការជម្រុញវិស័យដឹកជញ្ជូនកម្ពុជាឲ្យកាន់តែប្រសើរឡើង។ រូបភាពពី Royal Railway Cambodia រូបភាពពី Royal Railway Cambodia រូបភាពពី Royal Railway Cambodia រូបភាពពី Royal Railway Cambodia

អាន​បន្ថែម

អគារការិយាល័យកណ្តាលរបស់ធនាគារ​ស្ថាបនានឹងប្រែមុខមាត់ថ្មីក្នុងឆ្នាំ២០២០

អគារដែលមានតម្លៃប្រមាណ៥២.៧លានដុល្លារអាមេរិកនេះ គឺធ្វើឡើងសំរាប់ការិយាល័យកណ្តាលរបស់ធនាគារស្ថាបនា គម្រោងនេះគ្រោងនឹងបញ្ចប់អោយរួចរាល់ក្នុងឆ្នាំ២០២០ នេះបើយោងតាមរបាយការណ៍មួយរបស់ Pulse News។ អគារមួយនេះមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម កែងផ្លូវលេខ១៧២ និង ១៧៤ មាន ១៩ជាន់ ព្រមទាំងមានជាន់ក្រោមដី ៤ជាន់ទៀត ហើយផ្ទៃក្រឡាសរុបទាំងអស់របស់អគារគឺ ៣៣.១៣៥ ម៉ែត្រការ៉េ។ ការិយាល័យកណ្តាលថ្មីនេះ គឺសង់ឡើងដើម្បីពង្រីកទីតាំងអោយល្អប្រសើរជាងមុន និងជាពិសេសតំរូវអោយសមសម្រប ទៅនឹងចំនួនបុគ្គលិកដែលមានការកើនឡើងច្រើនជាងមុន ក្នុងនោះក៏មានការប៉ានប្រមាណថាចំនួនបុគ្គលិកទាំងអស់អាចមានរហូតដល់ទៅ១,២០០នាក់។ ចំពោះក្រុមហ៊ុនដែលទទួលបន្ទុកលើការសាងសង់នេះគឺជាក្រុមហ៊ុនមួយដែលមកពីប្រទេសកូរ៉េខាងត្បូងឈ្មោះ Lotte Engineering & Construction Co. (Lotte E&C) ការិយាល័យកណ្តាលថ្មី គឺជានិមិត្តរូបនៃការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់ធនាគារស្ថាបនា ដែលជាចលករយ៉ាងសកម្មនៅក្នុងភាពរីកចម្រើននៃវិស័យធនាគារដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក៏ដូចជាការលើកកម្ពស់សហគ្រិនរបស់ប្រទេសផងដែរ នេះបើតាមប្រសាសន៏របស់លោក Han Chang-Woo ប្រធានក្រុមប្រឹក្សាភិបាលរបស់ ម៉ារ៉ូហាន់ គ្រុប ក្នុងពិធីបញ្ចុះ បឋមសិលាបើកការដ្ឋានសាងសង់ការិយាល័យកណ្តាលធនាគារ ស្ថាបនា។ រូបភាពី ធនាគារស្ថាបនា ភីអិលស៊ី រូបភាព​ពី ធនាគារស្ថាបនា ភីអិលស៊ី

អាន​បន្ថែម

ស្ពានអាកាសស្តុបផ្សារដីហុយ ត្រូវបានដាក់អោយយានយន្តធ្វើចរាចរទ្វេរទិសជាថ្មីម្តងទៀត

យោងតាមសេចក្តីប្រកាសរបស់ ក្រសួងសាធារណៈការនិងដឹកជញ្ចូន បានបញ្ជាក់ថា ស្ពានអាកាសផ្សារដីហុយដែលនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីបានបើកជាបណ្តោះអាសន្នជាសាធារណៈម្តងទៀតនៅព្រឹក ថ្ងៃទី១០ខែឧសភា នេះតទៅ។ ស្ពាននេះត្រូវបានដាក់អោយយានយន្តធ្វើដំណើរជាបណ្តោះអាសន្នរួចម្តងមកហើយកាលពីមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរកន្លងទៅនេះ ក៏ប៉ុន្តែត្រូវបានបិទវិញដើម្បីបញ្ចប់ការសាងសង់ដែលនៅសេសសល់។ បើតាមប្រសាសន៍របស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានអោយដឹងថា ការដាក់ឱ្យដំណើរការលើកនេះ នឹងមិនមានការបិទទៀតទេ ព្រោះការសាងសង់ទាំងអស់ត្រូវបានបញ្ចប់ រួចរាល់ជាស្ថារពរហើយ។ ដូច្នេះការដាក់ឱ្យដំណើរការលើកនេះ នឹងអនុញ្ញាតឱ្យរថយន្តក្រុងធ្វើចរាចរលើស្ពានបានផងដែរ ដើម្បីជាការសម្រួលដល់ចរាចរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ថែមមួយកម្រិតទៀត។ ស្ពានអាកាសមួយនេះគឺជាស្ពានអាកាសទី៥ នៅរាជធានីភ្នំពេញ ដែលមានប្រវែង ៩០៥ ម៉ែត្រនិងទទឹង ១៦៥ម៉ែត្រ ដែលបានចាប់ផ្តើមសាងសង់កាលពី ខែសីហា ឆ្នាំ២០១៦។

អាន​បន្ថែម

ខេត្តព្រះសីហនុគ្រោងនឹងស្វាគមន៏រោងចក្រចំនួន ៣០០ កន្លែងទៀតនាពេលអនាគតដ៏ខ្លីខាងមុខ�

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) គ្រោងនឹងអភិវឌ្ឍខ្លួនជាតំបន់ឧស្សាហកម្មគំរូអេកូឡូស៊ីដ៏ធំមួយ ដោយគ្រោងនឹងបណ្តាក់ទុនសាងសង់រោងចក្រចំនួន ៣០០កន្លែងបន្ថែមទៀតដែលនឹងជួយផ្តល់ឱកាសការងាររដល់កម្មករក្នុងស្រុកប្រមាណពី ៨ ទៅ ១០ម៉ឺននាក់នាពេលអនាគត។ ការលើកឡើងនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អង្គការអភិវឌ្ឍន៍ឧស្សាហកម្ម អង្គការរបស់សហប្រជាជាតិ (UNIDO) និងមូលនិធិសិនជិន សម្រាប់កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរអន្តរជាតិ (SFIEC)កាលពីថ្ងែទី ៩ ឧសភា កន្លងមកនេះ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីអោយមូលនិធិសិនជិនបានធ្វើកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរអន្តរជាតិ (SFIEC)ចែករំលែកនូវបទពិសោធន៍លើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសសិនជិន ដ៏ដូចជាដើម្បីបើកអោយឱកាសអោយពួកគេបានស្វែងរកដៃគូរវិនិយោគនៅក្នុងវិស័យនានានៅក្នុងប្រទេសកម្ពុជាផងដែរ។ ទាំងនេះគឺដើម្បីអោយកម្ពុជាបានរៀនសូត្រនិងកែប្រែយកបទពិសោធន៍ពីប្រទេសចិនដើម្បីយកមកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរបស់ខ្លួនអោយមានភាពរឹងមាំនឹងល្បីល្បាញដូចនៅសិនចិនផងដែរ ពោលគឺធ្វើអោយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្លាយជា “សិនជិនកម្ពុជា”។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឬ SSEZគឺជាតំបន់សេដ្ឋកិច្ចដែលមានសកម្ម ភាពខ្លាំងជាងគេក្នុងចំណោមតំបន់សេដ្ឋកិច្ចទាំងបួនក្នុងខេត្តព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទំហំផ្ទៃដីសរុប ១១១៣ហិចតា ស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៤ មានចម្ងាយ១២គីឡូម៉ែត្រពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងស្ថានីយ៏រថភ្លើង និង៣គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ។ បច្ចុប្បន្នបានអភិវឌ្ឍរួចមកហើយលើផ្ទៃដីជាង ៥០០ ហិចតា ជាមួយនឹងដៃគូវិនិយោគដែលបានចុះបញ្ជីចំនួនជាង ១១៨ គម្រោង រោងចក្រសរុប ៩៨ កន្លែង និងចំនួនបុគ្គលិកកម្មករសរុបជាង ២១០០០នាក់។ ចំពោះដំណាក់កាលបន្ទាប់ ដូចដែលបានលើកឡើងខាងលើគឺនឹងមានការសាងសង់រោងចក្របន្ថែមដើម្បីអភិវឌ្ឍខ្លួនជាតំបន់ឧស្សាហកម្មគំរូអេកូឡូស៊ីដ៏ធំមួយនៃប្រទេសកម្ពុជា។ គួសបញ្ជាក់ផងដែរថាកិច្ចប្រជុំមិនទាន់បានបញ្ជាក់ច្បាស់លាស់នៅឡើយទេទាក់ទងនឹងកាលបរិច្ឆេទនៃការចាប់ផ្ដើមអភិវឌ្ឍដំណាក់កាលទី ២នេះ។ ក្រៅពីវិស័យឧស្សាហកម្ម ប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្តព្រះសីហនុបាននិងកំពុងមានសន្ទុះយ៉ាងខ្លាំងក្នុងវិស័យអចលនទ្រព្យដែលមានគម្រោងជាច្រើនដូចជាខុនដូសណ្ឋាគារផ្ទះល្វែងនិងកាស៊ីណូ បានបង្ហាញខ្លួន។

អាន​បន្ថែម

ពិព័រណ៍ស្ថាបត្យកម្មកម្ពុជានិងការតុបតែងលើកទី៣នឹងមកដល់ឆាប់ៗនេះ

ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែង នឹងមកអង្រួនវិស័យសំណង់នៃប្រទេសកម្ពុជាជាលើកទី ៣ ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែ ឧសភា ឆ្នាំ២០១៨ខាងមុខនេះ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍ស្ថាបត្យកម្មនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុនថៃ ICVeX Co និងសមាគមស្ថាបត្យករកម្ពុជា (CSA) ដែលក្នុងឆ្នាំនេះផ្តោតសំខាន់ទៅលើប្រធានបទ “ការរចនាកន្លែងធ្វើការ និងការរស់នៅកាន់តែប្រសើរ”។ ពិព័រណ៍ដែលមានរយៈពេលបីថ្ងៃនេះនឹងប្រមូលផ្តុំនូវស្ថាបត្យករ អ្នករចនាផ្ទៃក្នុង អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងអ្នកជំនាញសាងសង់អគារឈានមុខគេជាង ១៥០ ប្រេនទំាងក្នុងស្រុក និងអន្តរជាតិដើម្បីមកដាក់បង្ហាញពីផលិតផល និងភាពច្នៃប្រឌិតថ្មីបំផុតរបស់ពួកគេ ក៏ដូចជាដើម្បីផ្លាស់ប្តូរនូវគំនិតច្នៃប្រឌិតនិងនិន្នាការថ្មីៗបំផុតនៅក្នុងវិស័យនេះផងដែរ។ បើតាមប្រសាសន៏លោក Chinakit Viphavakit ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ ICVeX បានអោយដឹងថា ៖ “យើងសង្កេតឃើញថាការរៀបចំពិព័រណ៏នៅក្នុងព្រះរាជាណាចក្រកម្ពុជា២ឆ្នាំកន្លងមកនេះមានភាពជោគជ័យ ដែលចំនួនក្រុមហ៊ុចូលរួមដាក់ពិព័រណ៏និងអ្នកចូលរួមទស្សនាបានកើនឡើងជាលំដាប់។ ក្នុងឆ្នាំ 2017 ការតាំងពិព័រណ៍នេះបានស្វាគមន៍ភ្ញៀវចំនួនជាង ៤៣០៩ នាក់ដែលតួលេខនេះមានការកើនឡើង ២៣ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៦”។ ក្រៅពីការដាក់បង្ហាញនូវផលិតផល ពិព័រណ៍ក្នុងឆ្នាំនេះក៏មានជាសិក្ខាសាលា ការធ្វើបទបង្ហាញ ការប្រកួតប្រជែងលើការរចនាសម្រាប់សិស្សានុសិស្ស និងសកម្មភាពផ្សេងៗទៀតក្នុង គោលបំណងផ្ដល់ចំណេះដឹងទាក់ទងនឹងវិស័យនេះដល់អ្នកចូលរួមផងដែរ។ ក្នុងសិក្ខាសាលាក៏នឹងមានវាគ្មិនសំខាន់ៗជាច្រើនចូលរួមដូចជា ឯកឧត្តម ទូស […]

អាន​បន្ថែម

ស្ពានឆ្លងសមុទ្រវែងជាងគេនៅលើពិភពលោកនឹងបើកអោយដំណើរការក្នុងឆ្នាំ២០១៨នេះ ការអភិវឌ្ឍន៍គម្រោង និងសំណង់ 08 ឧសភា 2018 Samsung ស្ពានឆ្លងសមុទ្រវែងជាងគេនៅលើពិភពលោកនឹងបើកអោយដំណើរការក្នុងឆ្នាំ២០១៨នេះ កាលពីពេលថ្មីៗនេះប្រទេសចិនបានបំបែកកំណត់ត្រាមួយ ដោយបានបញ្ចប់ការសាងសង់ស្ពានឆ្លងកាត់សមុទ្រដែលវែងជាងគេនៅលើពិភពលោក ស្ពានមួយខ្សែនេះបានតភ្ជាប់រវាងទីក្រុងធំៗបី ហុងកុង ម៉ាកាវ និងហ្ស៊ូហៃ (Zhuhai) នេះបើតាមរបាយការណ៍របស់ព័ត៌មាន CNN។ ស្ពានហុងកុង-ហ្ស៊ូហៃ-ម៉ាកាវនេះ លាតសន្ធឹងប្រវែង ៥៥ គីឡូម៉ែតលើផ្ទៃសមុទ្រ Pearl River Delta ដែលប្រវែងនេះស្មើនឹងចំងាយពីភ្នំពេញទៅអ្នកលឿង។ តាមបណ្តោយស្ពានឆ្លងសមុទ្រមួយនេះគឺមានមួយកំណាត់ដែលនៅចន្លោះកណ្តាលនៃស្ពាន មានប្រវែងប្រមាណជា ៦,៧ គីឡូម៉ែត្រ ត្រូវបានគេសង់ចុះទៅក្រោមសមុទ្រជម្រៅជាង ៤៤ម៉ែត្រ ដែលរូងក្រោមសមុទ្រនេះតភ្ជាប់ដោយកោះសិប្បនិម្មិតចំនួនពីរ។ ការសង់ចុះទៅក្រោមដីនេះគឺដើម្បីបញ្ជៀសចរាចរនាវាជាង ៤០០០ គ្រឿងដែលឆ្លងកាត់សមុទ្រក្នុងតំបន់នោះ។ ស្ពាននេះវែងជាងស្ពាន The Golden Gate ក្នុងទីករុងសាន់ហ្វ្រាន់ស៊ីស្កូនៃសហរដ្ឋអាមេរិក២០ ដង ហើយប្រើប្រាស់ដែកក្នុងការសាងសង់ប្រមាណជាង ៤២ម៉ឺនតោន ដែលស្មើនឹង ៦០ ដងនៃដែកទូរអ៊ែលហ្វែល(Eiffel Tower)នៅប្រទេសបារាំង។ ដើម្បីសម្រេចបាននូវកំណត់ត្រាស្ថាបត្យកម្មដ៏ធំនេះ មិនត្រឹមតែកំពូលវិស្វករជនជាតិចិននោះទេដែលមានចំណែកក្នុងការសាងសង់គម្រោងនេះ នៅមានអ្នកជំនាញមកពីប្រទេសផ្សេងៗចំនួន ១៤ ប្រទេសក៏បានចូលរួមផងដែរ រួមមានអង់គ្លេស អាមេរិក ដេនម៉ាក ស្វ៊ីស ជប៉ុន ហូឡង់ និង ប្រទេសជាច្រើនទៀត។ ស្ពាននេះប្រើរយៈពេលសាង់សង់ត្រឹមតែ ៧ ឆ្នាំប៉ុណ្ណោះដែលចាប់ផ្តើមសាងសង់កាលឆ្នាំ ២០១១ ហើយតំឡើងកំណាត់ចុងក្រោយកាលពីខែឧសភាឆ្នាំ ២០១៧ កន្លងទៅនេះ ក្នុងនោះដែរថវិកាប្រមាណ ២ម៉ឺនលានដុល្លារ ត្រូវបានប្រើប្រាស់ក្នុងគម្រោងនេះ។ ស្ពានហុងកុង-ហ្ស៊ូហៃ-ម៉ាកាវ នេះគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ។ ក្រោយបើកអោយប្រើប្រាស់ជាសាធារណៈ ស្ពាននេះនឹងជួយកាត់បន្ថយរយៈពេលនៃ ធ្វើដំណើររវាងតំបន់សេដ្ឋកិច្ចធំៗទាំងបី បានជាងពាក់កណ្តាល ពោលគឺត្រឹមតែ ៣០ នាទីប៉ុណ្ណោះពីហុងកុងទៅម៉ាកាវ ។ ក្រុមការងារបានព្យាករណ៍ថានឹងមានរថយន្តប្រមាណ ៤ម៉ឺន គ្រឿងនឹងបើកឆ្លងកាត់ស្ពានថ្មីនេះក្នុងមួយថ្ងៃ។ ស្ពាននេះមិនត្រឹមតែជាភស្តុតាងបញ្ជាក់ពីបច្ចេកទេសវិស្វកម្មប្រទេសចិននោះទេ ប៉ុន្តែជាការបង្ហាញនូវឥទ្ធិពលនិងអំណាចនៃនយោបាយភូមិសាស្ត្ររបស់ប្រទេសចិនផងដែរ។ CMED Construction Related News ក្រុមហ៊ុន ZHENG HENG និង Cushman & Wakefield ក្លាយដៃគូយុទ្ធសាស្�… 05 04 2019 ស្ពានជ្រោយចង្វារចាស់តម្លៃ៣៣លានដុល្លារដាក់�… 03 04 2019 ព្រលានយន្តហោះភ្នំពេញថ្មីនឹងចាប់ផ្តើមសាងសង�… 17 03 2019 សារព័ត៌មានបរទេស៖ តើគម្រោងតារាសាគរនៅកោះកុងប�… 05 03 2019 ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ នឹងបើក�… 05 03 2019

Sorry, this entry is only available in អង់គ្លេស (ស.រ.អ).

អាន​បន្ថែម

ស្រទាប់ការពារជម្រាបប្រើសារធាតុរាវ (Liquid Applied Membranes – LAM)

ការពារការជ្រាបទឹកដំបូលផ្ទះរបស់អ្នកនៅមុនរដូវភ្លៀង ខណៈពេលដែលរដូវវស្សាឈានមកដល់ឆាប់ៗនោះ វាពិតជាសំខាន់ណាស់ដែលអ្នកត្រូវការពារការជ្រាបទឹកនៅផ្ទះ និងគម្រោងសាងសង់របស់អ្នក។ ក្រុមហ៊ុនការពារការជ្រាបទឹកបានដាក់ចេញនូវជម្រើសផលិតផលផ្សេងៗទៅតាមតម្រូវការរបស់អតិថិជនដូចជា ស្រទាប់ការពារប្រើបន្ទះដុតភ្លើង (Torch-on Sheet Membrane) ស្រទាប់ការពារប្រើ PVC (PVC base membrane) ស្រទាប់ការពារប្រើធាតុសើម (Wet-applied membrane) ជាដើម។ ជម្រើសមួយទៀតដែលសន្សំសំចៃ រហ័ស និងងាយស្រួលប្រើនោះ គឺស្រទាប់ការពារប្រើធាតុរាវ (Liquid Applied Membranes – LAM)។ តើផលិតផលនេះប្រើនៅកន្លែងណា? LAM គឺជាដំណោះស្រាយការពារការជ្រាបទឹកដ៏ល្អសម្រាប់ដំបូលរាប ឬដំបូលទេរក្នុងការងារសាងសង់ថ្មី និងការងារជួសជុល។ ថ្នាំកូតការពារជ្រាបទឹកក៏សមស្របសម្រាប់ជញ្ជាំងខាងក្រៅ ឬជញ្ជាំងព្រុំនៅចុងដំបូលផងដែរ។ ផលិតផលនេះក៏អាចប្រើលើស្រទាប់ខាងក្រោមទាំងអស់ដូចជា បេតុង ឥដ្ឋ និងថ្ម Bituminous Felt ថ្នាំកូតការពារសំណើម (Bituminous Coatings) ស្រទាប់ឈើ ថ្នាំលាប និងថ្នាំកូត… តើផលិតផលនេះមានអត្ថប្រយោជន៍អ្វីខ្លះ? ក្រៅពីជាថ្នាំកូតការពារជ្រាបទឹកដែលអាចទុកចិត្តបាន និងប្រើបានយូរហើយនោះ LAM ក៏ជួយផ្តល់នូវសោភណភាពផងដែរ។ LAM មានពណ៌ផ្សេងដូចជា ពណ៌បៃតង ពណ៌ក្រហម […]

អាន​បន្ថែម

ស្ពានបាឡេឫស្សីកែវ-ជ្រោយចង្វារបើកអោយប្រើប្រាស់ជាសាធារណៈហើយ

ស្ពានបេឡេឫស្សីកែវ-ជ្រោយចង្វារ ស្ពានបាឡេឫស្សីកែវ-ជ្រោយចង្វារបានបញ្ចប់ការសាងសង់រួចរាល់ហើយនឹងដាក់សម្ពោធអោយប្រើប្រាស់ជាសាធារណៈនៅល្ងាចថ្ងៃទី៨ ខែឧសភា នេះបើយោងតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក ម៉េត មាសភក្តី។ ស្ពាននេះបានបញ្ចប់ការសាងសង់កាលពីចុងខែមេសាមកម្លេះ ប៉ុន្តែពុំទាន់បើកអោយប្រើប្រាស់ជាសាធារណៈ ដោយសារក្រុមការងារត្រូវចំណាយពេលមួយរយៈដើម្បីធ្វើតេស្តទ្រទម្ងន់ ក៏ដូចជាការតម្លើងស្លាកសញ្ញាចរាចរ ការលាបគំនូសចរាចរ និងការតម្លើងភ្លើងស្តុបថ្មីជាដើម។ ស្ពានបាឡេនេះមានប្រវែង ៥០៦ ម៉ែត្រនិងទទឹង ១២ ម៉ែត្រ តភ្ជាប់ពីចំណុចស្ថានីយ៍ប្រេងសូគីម៉ិចលើផ្លូវជាតិលេខ៥ ទៅកាន់ជ្រោយចង្វារ។ វាជាស្ពានបណ្តោះអាសន្នដែលសាងសង់ឡើងដើម្បីជួយសម្រួលចរាចរក្នុងអំឡុងពេលស្ពានមិត្តភាពកម្ពុជា – ជប៉ុនកំពុងជួសជុលឡើងវិញ។ ស្ពានបាឡេនេះចាប់ផ្តើមសាងសង់កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនអាណិកជនខ្មែរនៅក្រៅប្រទេស (OCIC) ក្នុងទឹកប្រាក់ជាង ១០ លានដុល្លារអាមេរិក។ ការលាបគំនួសថ្មី ស្ពានដែកសាងសង់រួច ស្ពានដែក

អាន​បន្ថែម

កម្ពុជាបានកម្ចីពីចិនជាង ២០០លានដុល្លារពង្រីកផ្លូវជាតិលេខ៣ ចោមចៅ-បែកគូស-កំពត

កាលពីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានពង្រីកនិងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៣ ប្រវែងជាង ១៣៤គីឡូម៉ែត្រ ពីចោមចៅទៅបែកគូស និងពីបែកគូសទៅកំពត។ គម្រោងពង្រីកនិងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៣នេះ គឺចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ១២គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៣០គីឡូម៉ែត្រ ខេត្តតាកែវ ប្រវែង ៣០គីឡូម៉ែត្រ និងខេត្តកំពត ប្រវែង ៥១គីឡូម៉ែត្រ។ កំណាត់ពីចោមចៅទៅបែកគូសនឹងពង្រីកទៅជាបួនគន្លង ទទឹង ២៤,៥ ម៉ែត្រ ដោយក្រាលកៅស៊ូប្រភេទ AC ។ ដោយឡែកចំពោះកំណាត់ពីបែកគូសទៅកំពត នឹងនៅជាពីរគន្លងដដែល ប៉ុន្តែនឹងពង្រីកទទឹងទៅជា ១២ ម៉ែត្រដោយនឹងក្រាលកៅស៊ូប្រភេទ AC ដូចគ្នាផងដែរ។ គម្រោងនេះនឹងគ្រោងចំណាយថវិកាជាង ២០០លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីអំឡុងខែមករា […]

អាន​បន្ថែម

SCG បង្ហាញពីបច្ចេកវិទ្យាសំណង់ចុងក្រោយរបស់ខ្លួនក្នុងពិព័រណ៍ Architect Expo’ 18

ក្រុមហ៊ុនអេសស៊ីជី (SCG) បានបង្ហាញនូវការច្នៃប្រឌិតថ្មីនៃបរិក្ខារ និងបច្ចេកវិទ្យាសំណង់ទៅកាន់បណ្តាប្រទេសអាស៊ាននៅឯពិព័រណ៍ Architect Expo’ 18 ដែលប្រព្រឹត្តទៅចន្លោះពីថ្ងៃទី ១ ដល់ទី ៦ ខែឧសភានៅទីក្រុងបាងកក ប្រទេសថៃ។ ការតាំងបង្ហាញនេះធ្វើឡើងក្រោមទស្សនទាន “ប្ដេជ្ញាចិត្តដើម្បីជីវិតកាន់តែប្រសើរ” ក្នុងគោលបំណងដើម្បីកសាងនូវលំនៅដ្ឋានអោយកាន់តែប្រសើរ មានភាពងាយស្រួល និងមានសុវត្ថិភាពជាងមុន។ បច្ចេកវិទ្យាសំខាន់ៗនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ក្នុងឆ្នាំនេះរួមមានការច្នៃប្រឌិតថ្មីសម្រាប់ភាពត្រជាក់នៅក្នុងលំនៅដ្ឋាន (Cool Home Innovations) ប្រព័ន្ធច្នៃប្រឌិតនៃការងារប្រក់ដំបូល (Innovative Roofing System) ឈុតផលិតផល SKIVE និងជាពិសេសដំណោះស្រាយថែទាំមនុស្សចាស់ជរា (Eldercare Solution) ដែលមានជាមនុស្សយន្តឈ្មោះថា​ “Dinsaw Mini” ដើម្បីជួយថែទាំមនុស្សចាស់ជរាដែលនៅផ្ទះម្នាក់ឯង។ បើយោងតាមប្រសាសន៍របស់ លោក អនុវ៉ាត់ ឆាលើមឆៃ (Anuvat Chalermchai) នាយកផ្នែកម៉ាកយីហោ និងទំនាក់ទំនង ក្នុងផ្នែកស៊ីម៉ងត៍-បរិក្ខារសាងសង់របស់SCG បច្ចុប្បន្នបច្ចេកវិទ្យាទាំងនេះបានដាក់អោយប្រើប្រាស់នៅក្នុងប្រទេសថៃរួចជាស្រេច ប៉ុន្តែចំពោះប្រទេសក្នុងអាស៊ាន SCG កំពុងសិក្សាពីទីផ្សារហើយគ្រោងនឹងដាក់អោយប្រើប្រាស់ក្នុងពេលឆាប់នេះ។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា កាលពីថ្មីៗនេះ SCG ទើបនឹងនាំចូលនូវបច្ចេកវិទ្យាប្រព័ន្ធបេតុងចាក់ពុម្ពស្រាប់ (Pre Cast Concrete […]

អាន​បន្ថែម